ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ អំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពក្រោយហេតុការណ៍ដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរនាពេលថ្មីៗនេះ ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានឆ្លើយតបជាវិជ្ជមានរកដំណោះស្រាយព្រំដែនដោយសន្តិវិធី និងស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl8UDZur3zza2P4wgwfzYpMdLL7bP_gYLqP7jqEQaFG6TCwxg0AxL1lMJauyKMWNI7-L3JsBeZ6FKvRY5qSRosG_hsVYxzus7dUBr92YAeTvwdDWFPDR8tb61b-KEScK-bkwSAyineuKt7427ggo75I5g8xy0i-aUfCnLBBpXZ-dkYbb-bkcqIhduNhAiN/s1920/image_2025-11-14_09-09-28.png

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានជំរុញសន្តិភាពកម្ពុជា-ថៃរហូតមក បានបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ៖ «ខ្ញុំទូរស័ព្ទទៅកាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាពីរឿងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោយកើតហេតុការណ៍ហិង្សានៅតំបន់ព្រំដែនប្រទេសទាំងពីរ ។ មេដឹកនាំ២រូបឆ្លើយតបជាវិជ្ជមាន និងប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយព្រំដែនដោយសន្តិវិធីស្របតាមកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25AvX9ooiPdUpLr2irS81hjScVcmMfhOmKj-gLzCplWPT1H7XxrFUCuBxoO-JD3ht6mZjrm4yg9ZjNNbfCsgZdOmgsYoDR9wEcAl5ObQ-0WxkcpyGGRKuxQ6Ta07PNcCrBzn-Ih4fmmQ3eKiAXEuisgpkMLhCx-syMmWLWWMpfGr17Fbl3HuGQBbYkyMq/s1024/image_2025-11-14_09-09-30.png

លោក Anwar បន្តថា ៖ «ខ្ញុំបានបញ្ជាក់ពីគោលជំហររបស់ម៉ាឡេស៊ីដែលត្រូវការឱ្យកម្ពុជា-ថៃមានសន្តិភាព និងឈប់បាញ់ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ ខ្ញុំក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការបំពេញតួនាទីជាអ្នកសម្របសម្រួលឱ្យប្រទេសទាំងពីរឈានទៅរកសន្តិភាពបន្តទៀត ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានអរគុណដល់គោលជំហររបស់ម៉ាឡេស៊ី ដែលបានបំពេញតួនាទីមិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក្នុងឋានៈមិត្តភាព និងជាប្រទេសជិតខាងដែលចង់ឃើញសន្តិភាពក្នុងតំបន់អាស៊ាន» ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសំណូមពរឱ្យកម្ពុជា-ថៃបង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហានក្នុងការស្តារស្ថិរភាពនៅតាមបណ្តោយព្រំដែនឱ្យមានសន្តិភាពយូរអង្វែងក្នុងតំបន់អាស៊ាន និងដើម្បីសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicK1DY-9bDUIFrcc0CgclO46Zbalc1CAYH6sHHnBgjAGh46R6-YHJCiUUcckmKSVWijDzVmSTe-Mzjz7zhVKD8mVCJ2bCf_-B7vFY5o8uGQlXrWxWMuqDtoWZNpy2edtS_gQt92eXFdIXSCFX8F3wMALZX3ooppUYTXcqhsrun8kNhkhPKQqbkPZ48BxLO/s1280/photo_2025-11-14_08-39-36.jpg
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការបន្តដើរតួជាអ្នកសម្របសម្រួល ដើម្បីឆ្ពោះទៅរកសន្តិភាព ។ ជាការឆ្លើយតប មេដឹកនាំកម្ពុជា-ថៃបានសម្តែងនូវការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងការទទួលខុសត្រូវដែលម៉ាឡេស៊ីកំពុងទទួលបន្ទុក មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាមិត្តភក្តិ និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា-ថៃជំរុញឱ្យប្រទេសទាំងពីរចរចារកសន្តិភាព និងត្រៀមខ្លួនសម្របសម្រួលរកដំណោះស្រាយព្រំដែននេះ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួនជាន់មីននៅព្រំដែនខេត្តស៊ីសាកេត ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី រួចហើយថៃក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា កងទ័ពថៃបានបាញ់យ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់បង់ជីវិតម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUrOPXecVVDaMrzonAacEkT_jvjKLkYyY3SoM8GzjVRXqhnQzGiF2zTzJOEoS4mfbwrsOGv3DdbBpVUOgNEcUL5NHiNIIspSJ7-1YBbG-cS8NTofN4Mn9fIz7TyKmDaDAAlqiewGrC3vynkrm-m6GdkH9iLEs0tlGGsauupjt1LetQu0dLPKda2GDIw1Y6/s1200/image_2025-11-14_09-09-29.png

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕