ប្រទេសថៃ៖ ពលរដ្ឋថៃនៅក្នុងស្រុកជាច្រើននៃខេត្តអាយុធ្យាបានបង្ខំចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកទីតាំងមានសុវត្ថិភាព ដើម្បីចងតង់សម្រាកនៅតាមដងផ្លូវ ក្រោយទឹកជំនន់បានវា.យប្រហារ ហើយស្ថានភាពកាន់តែអាក្រ.ក់ទៅៗ។ ឃើញទិដ្ឋភាពទាំងនេះ នាយករដ្ឋមន្រ្តីថៃបានត្រឹមពោលពាក្យសុំទោសទាំងស្រក់ទឹកភ្នែក ព្រោះមិនទាន់មានវិធីដែលអាចរំដោះទឹកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglSPKqyxIVbSQGNi50_5WzgwDcehD07EwXh9qAVpmdwl3PuNSNAjAUJuLFNyzZaye1DuMkmu-JO0jzMHa542Uq5v3q4AdI1Mg_JQsYHjZv9TM7tCEhrU-4wEbCMpYRYxl1_2h_H9qp7u1IzCKoPpB1oRMdRUuOGU8v9pS64Vb5xAvDCyB1lMQyn0ljMX0z/s1024/photo_2025-11-13_14-45-06%20(2).jpg
យោងតាមសារព័ត៌មានក្នុងស្រុករបស់ថៃបានឲ្យដឹងថា ចាប់តាំងពីដើមខែវិច្ឆិកាមក កម្រិតទឹកនៅក្នុងទន្លេបានកើនឡើងកាន់តែខ្លាំងទៅៗ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ទឹកក៏ចាប់ផ្ដើមហូរបុកមកខ្លាំងក្លាដែលធ្វើមួយផ្នែកធំនៃខេត្តនេះ និងខេត្តអង្គថងដែលនៅជាប់នោះបានរងនូវការជន់លិចយ៉ាងឆាប់រហ័ស ហើយផលប៉ះពាល់មានកម្រិតធ្ងធ្ងរជាងឆ្នាំណាៗទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMbzPxmMAlM2Gn2CECNkBfe6HtjUViZBew-a1IhMVASF2hDEDA4fK_SBXHWm1o61VQ1GHzAyuZ06ZNf0nr5rDwKlLk8tziGeucQSQl6JZxtMz8YjtgMOQksTYHYjWVfTqZeWWG5eqnqd2GCy3mUj0vHCIJ5yUfg8YFagCyRmyEO56K9g4bh1bRw0AfprI6/s1024/photo_2025-11-13_14-45-06%20(3).jpg

ស្ថានភាពនេះ បានបង្ខំឲ្យពលរដ្ឋជាច្រើនគ្រួសារប្រញាប់ប្រញាលរុះរើសម្ភារៈ និងចាក់ចេញទៅរកទីទួលសុវត្ថិភាព ហើយជម្រើសតែមួយគត់របស់ពួកគេគឺធ្វើការចងតង់សម្រាកនៅតាមចិញ្ចើមផ្លូវ ព្រោះសូម្បីតែវត្តអារាម និងទីទួលប្រាសាទបុរាណក៏ត្រូវជន់លិចអស់ផងដែរ។ បើតាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះបានបង្ហាញថា ស្ថានភាពទឹកមិនទំនងជានឹងស្រកទៅវិញក្នុងពេលឆាប់ៗនេះទេ ហើយមកទល់នឹងពេលនេះ វាបានបង្ហផលប៉ះពាល់ដល់ផ្ទះសម្បែងជិត ៦០ ០០០ខ្នង នៅក្នុង១១ស្រុក ជាពិសេសប្រាសាទបុរាណតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLJXW6oszK5ecmyOXldQDgGsbOaz4sDXuTvPlL-kepteqRJqWxKYZLblPZZscGqNaeSILTAVLmsqeENghHvwTvsmrGWC1E4saoqbEy56xS9WbHoCeZ-0QASyP68YLL193ox4Tgp4cVpKAEAV91tm0M46fGhWuT0nLoPnFaEQmHr4GLcdsXdqSA6F5mqvPe/s1240/image_2025-11-13_15-34-52.png

កាលពីសប្តាហ៍មុន ប្រាសាទបុរាណ Choeng Tha ដែលសាងសង់ក្នុងសម័យអាយុធ្យា និងត្រូវបានចុះបញ្ជីជាទីតាំងបុរាណវិទ្យា ត្រូវទឹកលិចជម្រៅមួយម៉ែត្រ ហើយឥឡូវនេះ ទឹកឡើងកាន់តែខ្លាំងព្រោះតែការទម្លាយទឹកចេញពីទំនប់ចៅប្រាយ៉ា ឈានដល់កម្រិត ២ ៩០០ម៉ែត្រគូបក្នុងមួយវិនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmwK3jYdPrIBEERWGmRcIwtb4Qs3DiNbY2wkarBlN1gf5Z60rDr1f9iLt3c656hCHMSdcdCvAalgm1JjtfRw4_At82dEQu2E1KtJnjdKM9GkrIxzdQXkww1nvwo_JUO26jx6UqAK0MvtN1N4d4qI8xzZnREyDnVSWwYDjtnYJ3eZwDgH-jUUM8ygCUl5Cm/s1024/photo_2025-11-13_14-45-06.jpg

ដោយឃើញពីស្ថានភាពមិនស្រួលដូចនេះ រដ្ឋាភិបាលថៃដែលដឹកនាំដោយលោក អនុទីន ឆាន់ វិរៈគុល បានធ្វើដំណើរចុះសួរសុខទុក្ខ និងបានយកជំនួយមួយចំនួនដល់ពលរដ្ឋដោយផ្ទាល់។ លោកបានសុំទោសដល់ប្រជាជនដែលរងគ្រោះទាំងអស់ ហើយសន្យាថានឹងព្យាយាមដោះស្រាយរកផ្លូវរំដោះទឹកឲ្យបានឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzAX1kDm7Q5gRbAg6P249xHYHjQO1g_c9MawpWAJTe7hk369yk6TSq6n-9hIRRJ99GuHAs1OGrAOHYh3BUxC1NBqXKZQqgNLAAhnXVb5xca0q_pr2vFvKnhsvqSrha_tGCIktWCAbUcKiL0951VMfL-pe7-SZtiKuq3HOD2fe0AdPTECNBdzDJaS4o-SSo/s1280/photo_2025-11-13_14-45-07.jpg

យ៉ាងណាក៏ដោយ បើតាមការព្យាករណ៍របស់អ្នកសង្កេតមើលកម្ពស់ទឹកបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តអាយុធ្យានឹងមិនអាចស្រកទៅវិញក្នុងពេលឆាប់ៗឡើយ ដោយសារតែភ្លៀងធ្លាក់ឥតឈប់មិនធ្លាប់មាន រួមផ្សុះជាមួយឥទ្ធិពលខ្យលព្យុះដែលបានបោកបក់ឆ្លងកាត់ប្រទេសថៃជាបន្តបន្ទាប់ និងកត្តាទីតាំងភូមិសាស្រ្តទាបដែលតែងរងការជន់លិចជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ពលរដ្ឋនៅខេត្តអយុធ្យា បានបន្ទោសទៅនាយកដ្ឋានធារាសាស្រ្តរាជ្យ ដែលបង្វែទឹកពីទំនប់ចៅប្រាយ៉ា ពីតំបន់ឧស្សាហកម្មផ្សេងៗមកកាន់តំបន់កសិកម្ម ដែលធ្វើឲ្យកើតជំនន់ធ្ងន់ធ្ងរហូរហៀរចូលពេញតំបន់ទំនាប និងតំបន់លំនៅឋានរបស់ពួកគេវិញ ៕