(វ៉ាស៊ីនតោន)៖ សហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួនប្រាំនាក់ជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ-មីយ៉ាន់ម៉ា។ ក្នុងនោះមានក្រុមហ៊ុនថៃធំៗចំនួនពីរ ត្រូវបានចោ.ទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ឬ online scams ទាំងនោះ។ នេះបើតាមគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhClIZo2iA_TVVlL0gw6sd5S_HH5egRAPqLCrj3LzBvZJuPb6HXEI_TWXMOd0qNlIQdMFqsu081QIVSa_BODGtO9XqTRewVktSQJm4K3XM2uElkOWQObwRYtWR3bngAqTkugWd4M_ng5lct9e5SF791B1WRQfKyP1ok-k4Rgktxm8yzSd91Ka7dTGiTN37T/s960/photo_2025-11-13_15-26-26%20(2).jpg
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរងសហរដ្ឋអាម៉េរិកលោក Tommy Pigott ថ្ងៃទី ១២ វិច្ឆិកាបានបញ្ជាក់ថាថ្ងៃនេះ សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួនប្រាំនាក់ និងអង្គភាពចំនួនបី ដែលមានទីតាំងនៅប្រទេសភូមា និងប្រទេសថៃ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងសំណុំរឿងបទឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមក្នុងការអនុវត្តការឆបោកវិនិយោគក្លែងក្លាយតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbiZLp9EsI0R3Yu1jcRj6KLezEx_8JBR3joSObtdXnswpYxNZMN8_E0Yd_coP7pRUPMcwZjHl_UtIB5ZSl7eK3YYP1F37kB98UcDCzxlRDl70wHXWKa2EyqrA-K4bcVtRjhSGVGVtxoRgOzblJyhdOtuRYAtwabfAthPVuw_1YUinL-yg0OByBVNkwi3Nt/s1280/photo_2025-11-13_15-26-26%20(3).jpg
តាមសេចក្ដីថ្លែងការណ៍របសក្រសួងរតនាគារអាមេរិក ក្នុងចំណោមបុគ្គល និងអង្គភាពដែលទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក មានក្រុមហ៊ុន Trans Asia និង Troth Star ដែលជារបស់ថៃ ព្រមទាំងជនជាតិថៃម្នាក់ឈ្មោះ Chamu Sawang ថាមានជាប់ពាក់ព័ន្ធនឹងបណ្ដាញពួកឆបោកជាជនជាតិចិន សហការជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា Democratic Karen Benevolent Army (DKBA) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw6Sk1n6XfIZlum18rSK0qjvTfHOn_c_iRKgk4cR028pEBOeMZ0dC-Cf-UcF6M1RqWLZY1GGokqg2em5coMZcUMgMCMClGMjnxj5ctkWWJK2ngmGxLJ9LEZXPsALl0WdHHG3-67Xu6uVoNr4SUPubcViNJljmssvE2ajwMepQaOdZW0XnzHWUx31hBNM1v/s1280/photo_2025-11-13_15-26-26%20(4).jpg
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងបានឱ្យដឹងបន្ថែមទៀតថា ការដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា DKBA រួមជាមួយមេដឹកនាំជាន់ខ្ពស់៤នាក់របស់ពួកគេពីសំណាក់សហរដ្ឋអាមេរិក គឺធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា បុគ្គល អង្គភាព ឬក្រុមហ៊ុនទាំងនេះ បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានកំណត់គោលដៅបោកប្រាស់ជនជាតិអាមេរិក ក្រោមរូបភាពវិនិយោគ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKgt2F0ZE9Eu7bcDj1JKRpECpTYdKdzuWvMVapKGuDg4C3fOvGoyTCJTd-N7OZANzsIQSILVON_sWYjkqVRFh_5CA8fiTSGqV26SdqJuWS48QKEontHRxc6b48o1i0Cf11-LBPVOIPuEJY74jBIWTSARdHqxcVVnDH5m-r23-lUPIuxrZE_HI0dWHg5Jdj/s494/photo_2025-11-13_15-26-26.jpg

គួរបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជនជាតិអាមេរិកបានខាតបង់យ៉ាងហោចណាស់ ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ទៅលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលជាការកើនឡើង ៦៦ ភាគរយពីឆ្នាំមុន។ ក្រុមឧក្រិដ្ឋជននៅទូទាំងតំបន់បានកេងប្រវ័ញ្ចជនជាតិអាម៉េរិកកាន់តែច្រើនឡើងៗតាមអ៊ីនធឺណិត ដែលគំរាមកំហែងដល់វិបុលភាពរបស់អាម៉េរិក៕