តារាសម្តែង Liu Yuning បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលលោកបានចែករំលែករឿងពិតជាច្រើន។ក្នុងពេលជួបជាមួយអ្នកគាំទ្រលោកបាននិយាយថាបច្ចុប្បន្នលោកមិនបានចុះហត្ថលេខាជាមួយក្រុមហ៊ុនគ្រប់គ្រងណាមួយទេ គឺកំពុងប្រតិបត្តិការដោយឯករាជ្យ និងចាត់ទុកអ្នកគាំទ្រថាជាធនធានជំនួយស្នូលក្នុងដំណើរសិល្បៈរបស់លោក។

តារាសម្តែងរូបនេះបានបង្ហាញជាលើកដំបូងថាលោកត្រូវបានគេ «លួចគម្រោងភាពយន្ត»ដោយសារតែលោកបានចែករំលែកកាលវិភាគរបស់ខ្លួនដោយមិនយកចិត្តទុកដាក់ក្នុងអំឡុងពេលផ្សាយផ្ទាល់។ Liu Yuning បានចែករំលែកជាមួយទស្សនិកជនថា៖ «បន្ទាប់មក ខ្ញុំបានយល់ថាខ្ញុំមិនអាចនិយាយមិនសមហេតុផលក្នុងពេលផ្សាយផ្ទាល់នោះទេ»។
.png)
Liu Yuning ក៏បានធ្វើឱ្យទស្សនិកជនរីករាយជាមួយនឹងរឿងប្រចាំថ្ងៃជាបន្តបន្ទាប់។ ក្នុងអំឡុងពេលថតកម្មវិធីថ្ងៃចូលឆ្នាំសកលលោកបដិសេធមិនពាក់អាវក្រាស់ដែលរៀបចំដោយជំនួយការរបស់ខ្លួនដើម្បីរក្សាស្ទីលត្រជាក់របស់លោកដោយគ្រាន់តែពាក់អាវស្តើងក្នុងអាកាសធាតុត្រជាក់ ហើយភ្លាមៗនោះបាន «ធ្លាក់ខ្លួនឈឺ»។ បន្ទាប់មកលោកបាននិយាយបែបកំប្លែងថា«ពេលច្រៀង ខ្ញុំពឹងផ្អែកលើអារម្មណ៍របស់ខ្ញុំ ដើម្បីរក្សាភាពកក់ក្តៅ ប៉ុន្តែសូមកុំយកតម្រាប់តាមខ្ញុំ»។
លើសពីនេះ តារាប្រុសរូបនេះក៏បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួនដែលត្រូវបង្ខំឱ្យបង់ថ្លៃជួលខ្ពស់នៅ Hengdian ថា «ដំបូងឡើយតម្លៃត្រឹមតែ ៦-៧ ពាន់យ័ន ប៉ុន្តែពេលម្ចាស់ផ្ទះដឹងថាជាខ្ញុំគាត់បានឡើងដល់ ១៥ ម៉ឺនយ័ន។ ខ្ញុំបាននិយាយថា អ្នកណាចង់ជួលក៏ជួល ខ្ញុំមិនជួលទៀតទេ។ លោកបាននិយាយប្រឆាំងនឹងការថតរូបនៅទីផ្សារងងឹតដែលត្រូវបានដាក់លក់ក្នុងតម្លៃ ៨០០០ យ័ន ដោយណែនាំអ្នកគាំទ្រកុំឱ្យយកប្រយោជន៍ ដោយនិយាយថាប្រសិនបើអ្នកចង់ថតរូប រកខ្ញុំដោយផ្ទាល់ដោយមិនគិតថ្លៃអន្តរការី។ ពីការចែករំលែកបែបកំប្លែង ប៉ុន្តែស្មោះត្រង់របស់តារាប្រុសរូបនេះអ្នកគាំទ្រទទួលស្គាល់ Liu Yu Ning ជាមនុស្សម្នាក់ស្មោះត្រង់ មានទំនុកចិត្ត និងដឹងពីរបៀបរក្សាខ្លួនក្នុងបរិយាកាសប្រកួតប្រជែង។
Liu Yuning មានអាយុ៣៥ឆ្នាំ គឺជាតារាចម្រៀង និងជាតារាសម្តែងជនជាតិចិន ដែលបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងតួនាទីរបស់ខ្លួននៅក្នុងខ្សែភាពយន្ត «The Long Ballad» ជាមួយតារាស្រី Zhao LuSi រឿង «The Prisoner of Beauty»គូជាមួយ Song Zu Er និងរឿង «A Dream within a Dream» ជាមួយ Li Yi Tong។ លោកមកពីក្រុម Modern Brothers ដែលល្បីល្បាញសម្រាប់សម្លេងដ៏ពីរោះរបស់ខ្លួននិងស្ទីលសម្តែងដ៏ទាក់ទាញ។ បន្ទាប់ពីចាកចេញពីក្រុមហ៊ុនគ្រប់គ្រង Liu Yuning បានជ្រើសរើសផ្លូវជាអ្នកសិល្បៈឯករាជ្យ គ្រប់គ្រងកាលវិភាគផ្ទាល់ខ្លួន និងរក្សាទំនាក់ទំនងជាប្រចាំជាមួយអ្នកគាំទ្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម៕










