ស្មានតែគ្រាន់! មេដឹកនាំថៃស្នើអាមេរិកកុំផ្អាកការចរចាពន្ធទំនិញដោយយកបញ្ហាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពមកភ្ជាប់លក្ខខណ្ឌ
ប្រទេសថៃ ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាពន្ធទំនិញជាមួយថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថៃអនុវត្តបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ថៃខកបំណងយ៉ាងខ្លាំងនឹងអាមេរិកផ្អាកចរចាពន្ធទំនិញ និងសំណូមពរកុំឱ្យអាមេរិកផ្អាកចរចា និងកុំយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធ ។
ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ដែលធ្វើឱ្យកងទ័ពខ្លួន៤នាក់រងរបួសនៅខេត្តស៊ីសាកេតកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា រហូតដល់កម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃ ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី Trump ក៏បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។
កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយមកកាន់សារព័ត៌មានថា ក្រោយពីអាមេរិកផ្អាកចរចាពន្ធទំនិញដោយសារថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក៏ទូរស័ព្ទទៅលោកប្រធានាធិបតី Trump ដើម្បីសំណូមពរកុំឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ និងកុំយកសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) មកពាក់ព័ន្ធជាមួយពន្ធទំនិញ ។
នាយករដ្ឋមន្ត្រីថៃបានបង្ហាញគោលជំហរទៅកាន់អាមេរិកថា ថៃផ្តោតសំខាន់លើបញ្ហាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ អាមេរិកគួរកុំផ្អាកការចរចាពន្ធទំនិញជាមួយថៃដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា គឺថៃមិនចង់ឱ្យអាមេរិកយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធទំនិញទេ ។ រដ្ឋាភិបាលថៃនឹងបន្តការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នា ។
គួរបញ្ជាក់ថា បន្ទាប់ពីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីកាលពីថ្ងៃទី១០ ខែវិច្ឆិកា បណ្តាលឱ្យកងទ័ពថៃដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី និងទាមទារឱ្យកម្ពុជាសូមទោសរឿងគ្រាប់មីន ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ លោក Anutin ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដល់ទីបញ្ចប់ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារការផ្អាកកិច្ចព្រមព្រៀងសន្តិភាពទេ បើពុំអាចលក់ទំនិញឱ្យអាមេរិក ថៃនឹងស្វែងរកទីផ្សារថ្មី ។
.jpg)
ក្រោយមក លោកប្រធានាធិបតី Trump ក៏បានទូរស័ព្ទទៅលោក Anutin ប្រាប់ឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ និងបញ្ឈប់ការឈ្លានពានកម្ពុជា ប៉ុន្តែលោក Anutin បែរជាប្រឹងនិយាយលាបពណ៌កម្ពុជារឿងគ្រាប់មីនប្រាប់មេដឹកនាំអាមេរិក ទើបអាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកគោរពកិច្ចព្រមព្រៀងសន្តិភាព ។
ពាក្យសម្តីខ្វះការគិតពិចារណារបស់លោក Anutin បានរងការស្តីបន្ទោសពីសង្គមថៃ ជាពិសេស គណបក្សនយោបាយ ដោយពួកគេចាត់ទុកលោក Anutin ខ្វះភាពចាស់ទុំខាងទូតធ្វើឱ្យថៃគ្រោះថ្នាក់ ។ ថៃបាត់បង់មិត្តមហាអំណាច បាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ច និងធ្វើឱ្យអាមេរិកមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយពីថៃបញ្ជូនកម្លាំងទ័ព អាវុធ និងរថក្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។ ទាំងគណបក្សប្រឆាំង គណបក្សភឿថៃ និងមន្ត្រីរដ្ឋាភិបាលបានសួរទៅលោក Anutin ថា បើផ្អាកកិច្ចព្រមព្រៀងសន្តិភាព ហេតុអ្វីមិនទូរស័ព្ទទៅលោកប្រធានាធិបតី Trump ឱ្យដាក់សម្តាធកម្ពុជា បែរជានិយាយឌឺដងអាមេរិក? លោក Anutin និយាយមិនទាន់ផុតពីមាត់ផង អាមេរិកក៏ផ្អាកចរចាពន្ធទំនិញជាមួយថៃធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ការស្វែងរកទីផ្សារថ្មីមិនងាយស្រួលទេ ៕.jpg)












.jpg)

.png)
.jpg)








កៅអីរថយន្តត្រូវបានរចនារូបរាងថ្មី ធំទូលាយ ដោយបំពាក់មកនូវខ្នើយទម្រេតក្បាលបែបថ្មីកាន់តែមានផាសុកភាពជាងមុន ចំណែកឯកៅអីអង្គុយគឺជាប្រភេទពូកស្បែកប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅ រំលេចដោយថ្នេរពណ៌ទឹកក្រូចដែលតំណាងអោយថ្ងៃរះយ៉ាងស្រស់ស្អាត រួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់ និងដំបូលកញ្ចក់យ៉ាងធំបង្កជាភាពស្រស់ស្រាយនៅពេលបើកបរ។ 

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានបំពាក់ដោយអេក្រង់ឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ជាមួយរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មី ងាយស្រួលប្រើប្រាស់ និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដោយឥតខ្សែ រួមទាំងមានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បាន ដែលយើងអាចចុចបង្វិលមើលរថយន្តមួយជុំ និងមានប្រព័ន្ធកាមេរ៉ាឌីជីថលនៅកញ្ចក់មើលក្រោយ ងាយស្រួលក្នុងពេលថយចេញ/ចូលច្រកផ្សេងៗ និងប្រព័ន្ធភ្លើងលម្អផ្នែកខាងក្នុងរថយន្តចម្រុះពណ៌ ដែលធ្វើអោយការបើកបរនាពេលរាត្រីកាន់តែរស់រវើក រួមទាំងមានប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជា ២ ផ្នែក ដែលមានប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 ហើយលើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានបំពាក់ដោយប្រព័ន្ធបំពងសម្លេង 3D ម៉ាក Arkamys™ ដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដែលបង្កើតបាននូវសម្លេង Surround Sound យ៉ាងពិរោះរណ្តំ ផ្តល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបរ។





.jpg)




.jpg)
.jpg)


.jpg)



.jpg)
.jpg)




.png)



