ទីក្រុងបាងកក៖ កាន់តែគ្នាស្ដាប់លែងចូល! ក្រុមសកម្មជន «កម្លាំងសាមគ្គីជាតិដើម្បីការពារអធិបតេយ្យភាព» ដែលជាក្រុមជ្រុលនិយមរបស់ថៃ កើតទុក្ខមិនសុខចិត្ត បានបើកការប្រជុំនិងប្រកាសប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ី ក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News។
.jpg)
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មេដឹកនាំក្រុមជ្រុលនិយមដែលមានដូចជា Chatuporn Prompan, Nitithorn Lamluea, Phichit Chaiyamongkol, Somchai Saengkan និង Jessada Tonawanik បានធ្វើការបញ្ជាក់នៅក្នុងសន្និសីទកាសែតតាមរយៈការផ្សាយផ្ទាល់ថា ពួកគេនឹងប្រមូលផ្ដុំគ្នាទៅតវ៉ានៅមុខស្ថានទូតអាមេរិក និងស្ថានទូតម៉ាឡេសុី ប្រចាំក្នុងទីក្រុងបាងកក ប្រទេសថៃ ព្រោះពួកគេមិនពេញចិត្តចំពោះការលូកដៃមកជ្រៀតជ្រែកបញ្ហាជម្លោះរវាងថៃ និងកម្ពុជា ពីសំណាក់សហរដ្ឋអាមេរិក និងម៉ាឡេសុីឡើយ។.jpg)
នៅក្នុងការប្រកាសរបស់ពួកគេ ក្រុមនេះនេះអំពាវនាវឲ្យប្រជាពលរដ្ឋថៃ ប្រមូលផ្តុំគ្នាឲ្យបានច្រើនកុះករ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០:០០ ព្រឹកតទៅ ដោយក្បួនបាតុកម្មនេះ នឹងចាប់ផ្ដើមនៅស្ថានទូតម៉ាឡេស៊ីមុន ហើយបន្ទាប់នឹងបន្តឆ្ពោះទៅកាន់ស្ថានទូតអាមេរិក។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា ក្រុមជ្រុលនិយមនេះបានចោ.ទប្រកាន់ សហរដ្ឋអាមេរិក និងម៉ាឡេសុី ថា បានចូលរួមសមគំនិត ក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ។ ពួកគេថែមទាំងបានចោទអាមេរិកចំៗថា បានយកកម្ពុជានិងម៉ាឡេស៊ីធ្វើជាឧបករណ៍ ក្រោមគោលនយោបាយ យុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយ «អាមេរិកជាចម្បង» របស់លោក ដូណាល់ ត្រាំ និងចោទថា ជំហររបស់អាមេរិកនិងម៉ាឡេស៊ី ច្បាស់ជាខ្វះអព្យាក្រឹត្យភាព ហើយការអន្តរាគមន៍របស់ប្រទេសទាំងពីរនេះ មិនឲ្យតម្លៃលើការពិត និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃសូម្បីតែបន្តិច។
ដូច្នេះរង់ចាំមើលថាតើផែនការបង្កចលាចល និងអាណាធិបតេយ្យរបស់ក្រុមជ្រុលនិយមខាងលើ នឹងទទួលបានជោគជ័យដែរឬទេ? ជាមួយគ្នានេះ តើរដ្ឋាភិបាលថៃនឹងមានវិធានការដូចម្ដេចដើម្បីហាមឃាត់ពួកគេ? ព្រោះប្រសិនបើរដ្ឋាភិបាលថៃបណ្ដោយឲ្យមានការតវ៉ាបែបនេះមែន វាកាន់តែបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកថា ប្រទេសថៃនិងប្រជាជនថៃ គឺជាជាតិសាសន៍មួយដែលលែងចេះដឹងខុសត្រូវ មិនត្រូវការសន្តិភាព ទើបបានជានាំគ្នាមិនពេញចិត្តចំពោះប្រទេសដែលផ្ដួចផ្ដើមឲ្យមានកិច្ចព្រមព្រៀងសន្តិភាពយ៉ាងដូច្នេះ៕.jpg)










