ភ្នំសំពៅ គឺជារមណីដ្ឋានធម្មជាតិមួយស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ជាមួយកាំជណ្ដើរចំនួន ១០៣០កាំ និងមានចំងាយ ១២គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ នៅក្បែរៗភ្នំនេះ មានចង្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ និងភ្នំតាគ្រាម ដែលសុទ្ធសឹងតែជារមណីយដ្ឋានធម្មជាតិជាប់ទាក់ទងនឹងរឿងព្រេងខ្មែរគឺ រឿងរាជកុលនាងរំសាយសក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVdyAC1zrFpzAFgGyOxbVP8dyqUDAMZ1Khqr5RiH12duNt1_z443TaeC9q-FgJnJ-6pYhqp5lEzDake-bzsMqqB1ozKaBC9J4N0pBgnJ3UM0OlitBq1hYHanK3C661Pv9P2WSmCv7Bpz0AM7PgsqBzhX_TVuDUwYaq5_Nkm46cL8XpvvcDbR4E6TpP4VZ_/s1213/photo_2025-11-17_14-39-47.jpg

មិនត្រឹមតែមានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ដែលអាចគយគន់ពីលើកំពូលភ្នំមើលឃើញវាលស្រែធំល្វឹងល្វើយ ស្រូបខ្លិនខ្យល់បរិសុទ្ធប៉ុណ្ណោះទេ រមណីយដ្ឋានធម្មជាតិមួយនេះ ថែមទាំងសម្បូរមានទៅដោយបណ្ដុំល្អាងភ្នំតូចធំជាច្រើន ចំនួន ១២ ផងដែរ ដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករទៅទស្សនាមិនដាច់នាថ្ងែឈប់សម្រាកម្ដងៗ។ ល្អាងភ្នំទាំងនោះរួមមាន៖ ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ល្អាងក្បាលខ្មោច និងល្អាងច្រកប្រចៀវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn9fyO4_DcvNlOjNEDLH9KWIpBbUwuZVHSj-W3eUb4FDiW5QgfQVoRAbGs9PgYfG4x8Q4cevtmaYpkpRt935-E02ZRPx0VzEroqBPPqV3e-2aElGEbxlzTER1FwMTCYno4SiFSFTMNJsh40WqWNHca3Vr0AX89JnB91gY-gjQbMoD_HBumAN979kzgdJY-/s960/photo_2025-11-17_14-39-48%20(2).jpg

ក្នុងចំណោមល្អាងទាំង ១២ ខាងលើមានតែល្អាងចំនួន ២ ប៉ុណ្ណោះ ដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ ល្អាងផ្កាស្លា និងល្អាងល្ខោន។ បន្ថែមពីនេះ មានល្អាងមួយ គឺល្អាងក្បាលខ្មោច ធ្លាប់ជាកន្លែងដែលកងទ័ពខ្មែរក្រហម សម្លាប់អ្នកទោសរួចបោះចូលល្អាងនេះ ហើយបច្ចុប្បន្ន ឆ្អឹងខ្មោច និងលលាដ៍ក្បាលទាំងនោះ ត្រូវបានរក្សាទុកក្នុងចេតិយមួយ ទុកជាប្រវត្តិសាស្រ្តដល់មនុស្សជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរមកកម្សាន្ត ស្វែងយល់ ពីរឿងអតីតកាលរបស់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi00LGoj-GfGKUIQsS75ixTesuf2lu_lujXQaoxagIRes0_p6d3G9DGZfbZmbcJ6jeXIYS14rtALd7o9K0hhh-a4-s37q3AfvU1-0VUB-pw3vZ9JJ3NZGYCXL5PpFxNxjElCgyGGIeC3yJuyRW7mvqY7H3JzD3_bI7JR2IOJYVSNMoKKxm_55yyr2sHbXHk/s960/photo_2025-11-17_14-39-48.jpg

សូមជម្រាបថា ភ្នំសំពៅមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិប៉ុណ្ណោះទេ តែក៏ជាបូជនីយដ្ឋានពុទ្ធសាសនាមួយផងដែរ សម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយមកគោរពបូជា និងប្រារព្ធពិធីកម្មសាសនាផ្សេងៗ នៅក្នុងវត្តចំនួន ២ នៅទីនោះ រួមមាន វត្តគីរីរម្យ (នៅលើភ្នំ) និងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តសំពៅ (នៅជើងភ្នំ)។ អ្វីដែលពិសេសជាងនេះ គឺជារៀងរាល់ល្ងាចនៅជើងភ្នំ តែងមានហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញពីល្អាងមួយ ដែលនេះបានអន្ទងភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះមិនដែលខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTPWlJtpFM-M9B-fmEI3MCCpQg2MVLuPw5Ax6ay1x-c4LaNrI6GIdkGpEui09PTjG1yMLls4zsV162_DalK3C4qbvzrmrFe5M1_-yYhrI8gGexreLRFVDa8blQWiDpCb1HDCwjwtR9X-1MS6dbVjpvlcpVmUGTsr4wUpX3YiEFmKGB9_2VJa0q5dCMQBn/s1280/550118418_1224420436393243_9097909203499881208_n.jpg