Home Blog Page 206

ជាង១ខែ ល្អហួស មានសមិទ្ធផលធំៗក្នុងដៃទាំងធ្វើ BA និងឈ្នះមកុដ Miss Teen Cambodia 2025

0

ត្រឹមតែរយៈពេលជាង១ខែ ជូរី ល្អហួស បានទទួលសមិទ្ធផលធំៗនៅក្នុងដៃយ៉ាងត្រចេះត្រង់បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ផលិតផលក្រុមហ៊ុនកូនខ្មែរតម្លៃខ្លួនរាប់ម៉ឺនដុល្លារនិងបានឈ្នះមកុដ Miss Teen Cambodia 2025 ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfeQPAU3YXY7VESpPpGCvz530XBgwl0jVoVyzmqnJ30Dvj_f74XGm7a-GnBwnGQpZbYRCdVGgLubjdHBCT2fXL5LU7NVj54kTUhithNUfl6ebpEe6l-X4GxnjZFVnnNgSEECt4XThQRk8-V-nT4DjQAwFPjpYrKX_6AwYN8je9B-ltlxUjWY4K7Dbr20wW/s2048/image_2025-11-17_14-41-54%20(2).png

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ល្អហួស បានយកឈ្នះបេក្ខភាពខ្លាំងៗជាច្រើនរូបក្នុងវគ្គ TOP5 ដើម្បីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ហើយយុវតីរូបនេះនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀតបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះថៃក្លាយជា Miss Preteen Junior Idol World 2024 កាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqYU1pbIF2jhGOI9muljTxUIJ2a3nbzKkytX8AlXnQRG4Yk3J8SAy0MPavT-G-pY7ugbAzbrmPdK1KW6_1Zw_6PNmgzqr9iGvWO0Xl1AFVW-0s36H3x_WDn70uHoUw1FAQ9tGDsGQhq-dt5CgO-QsPfgqztwM35FW2STvxosL1cd-nYwMFKEoXnh_MUsA/s2048/image_2025-11-17_14-41-48.png

ជាមួយនឹងការឈ្នះមកុដលើកនេះ ល្អហួស ក៏បានធ្វើឱ្យសាធារណជនមានអារម្មណ៍រំជួលចិត្តដោយសារតែលើកយកប្រធានបទ ថៃបានបាញ់ប្រហារមកខ្មែរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានពលី និងមានប្រជាជនជាច្រើនរងទុក្ខដោយសារតែទង្វើឈ្លានពានរបស់ថៃ។ ការលើកយកប្រធានបទនេះមកប្រកួតរួមទាំងធ្លាប់ឈ្នះមកុដធំនៅប្រទេសថៃ ល្អហួស ត្រូវបានបណ្តាញសារព័ត៌មានថៃចុះផ្សាយចោទប្រកាន់ថានាងជេរថៃឈ្នះមកុដ សូម្បីតែសក់ក៏ទើស ល្អហួស ដោយនិយាយថាជាសក់ក្លែងក្លាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrTRa78q77aNN2gYu7KIyM0dOpOz33RFBYbxFz0pzM2R4K1BlTV_gZBGPFHgO4tTEjbs71RPKRykdntUiMSP5T_bui6TbPvURhyphenhyphenHVCu67bqwX1gYyyNvdsduQcblqYalP8xNfmkImDV5573DNYw-eRmd0qqTh0JiDh5XVB6NMQaX-V6CeCcwwmj_KfGUf/s2048/image_2025-11-17_14-41-55.png

មិនត្រឹមតែជោគជ័យជាមួយនឹងការឈ្នះមកុដ Miss Teen Cambodia 2025 ប៉ុណ្ណោះទេកាលពីខែតុលា នេះ ល្អហួស ក៏បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ដែលជាផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដែលទទួលបានតម្លៃខ្លួនមិនតិចនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ក៏គ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំទៀតផង។ ជាមួយនឹងសម្រស់ ទេពកោសល្យសម្បូរបែប ល្អហួស កាន់តែជោគជ័យលើអាជីពទាំងក្មេងវ័យ ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Uu4Rdm1AX9H2l9afintHoeT9kWkmkteACtNe2zZkZEIy6IdfuxDKz_wmUAb0Hlt-N4DqO7CB1ctumEs3SL3NtaREYojyPVvPX3izQhWuiusL0bSsLaV06FEs3X1gjFoPIuHmJEFhi49WbZEd4TOb37EpTDrtKoP0m8azQOTnGxlpG4XvvMQGfI5PNlho/s2048/image_2025-11-17_14-41-52%20(2).png

គួរបញ្ជាក់ផងដែរថា ក្រៅពីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ល្អហួស បានឈ្នះពានរង្វាន់ផ្សេងៗទៀតដូចជា «Miss Princess Alanka, Miss Theater Darling, Best Interview ,Best Evening Gown , Miss Social Media និង Miss Beautiful Hair»៕

សំណេរ ខាត់ ស្រីច័ន្ទ បង្កឱ្យមានមតិវែ.កញែ.កក្រោយបង្ហើបរឿងបុគ្គលល្បីមិនទទួលផ្សាយម៉ាកយីហោក្នុងស្រុក

0

មកទល់នឹងពេលនេះទស្សនិកជននៅតែមានការងឿងឆ្ងល់និងជជែកវែកញែកមិនទាន់បញ្ចប់ក្រោយពីកញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate បានបង្ហើបរឿងបុគ្គលម្នាក់មិនទទួលផ្សព្វផ្សាយម៉ាកយីហោក្នុងស្រុក (Local Brand) ប៉ុន្តែថ្មីៗនេះបែរជាឃើញផ្សាយហើយក្លាយជា BA ថ្មីទៀត។ ជុំវិញការបង្ហោះសារដែលបង្កឱ្យមានមតិយោបល់ជាច្រើន ស្រីច័ន្ទ ថានាងគ្មានបំណងវាយប្រហារអ្វីនោះទេគ្រាន់តែចង់ក្រើករម្លឹកនិងមិនចង់ឱ្យអ្នកផ្សេងទៀតបង្ហាញឥរិយាបថដូចនេះព្រោះមានពាក្យជាច្រើនដែលអាចឆ្លើយបដិសេធប្រកបដោយវិជ្ជាជីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhslDs59p_WLeyVp-FhJBEaGXisg2KFKDaBeVK0XphCBuXy5lybwJU7DKFotyWSA0qPyAR4R07ucRntPo4_jAhehJxlsvw50fGXM2HRy7fRx_iTes656HgM3QNuK0JVyjFZRLsXpr9pSgCsEvezmie7G5Z5GJ8INaUxYw2wIzzrv-ZhGB5o417nhohEEl9J/s2048/image_2025-11-17_14-15-35.png

នៅយប់ថ្ងៃទី១៥ វិច្ឆិកា អតីតបវរកញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរមួយថា «After seeing new BA Remind me to នឹកឃើញគេហៅអីទៅអត់ច្បាស់ថាជា Influencer or Contents creator ឬជាតារា ចាំច្បាស់ជាងគេគឺពាក្យ(អត់ទទួលថត Local brand ) តែឡូវឃើញថតធម្មតា។ ពាក្យនេះអាចធ្វើឱ្យប្អូនងើបមុខលែងរួចណា។ ខ្ញុំជឿថាមានបងៗច្រើនធ្លាប់ឮ ប្រហែលគ្នា ឆាប់ល្បីពីក្មេងពេកទេដឹង»។ សំណេរនេះបានទាក់ទាញឱ្យមានការជជែកវែកយ៉ាងច្រើនរហូតអ្នកខ្លះថែមទាំងខម្មិនចែករំលែកដាក់ឈ្មោះចំៗទៅកាន់អ្នកល្បីនោះដោយមានការសង្ស័យថាជានាង ព្រោះទើបឃើញឡើងធ្វើជា BA ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBPqmh9BbMYzl0JYp4Em1OmlKl6TPgTsC9A94Yq3i54Mo6JQ-Gs0nLC1r3aXgFYyEMnmIdYsXgGdi8hSRrOQ-WklZcuXKl59zGP0lCDBJooI14z6A7wU2pjkRKB6KRtQWZZ-mCTVZUM6x6LxKPib4kotr1ZkTkxEhv1i2-7Vebns5bsVXZVq9e1PY2SsIP/s2048/image_2025-11-17_14-15-38.png

ដោយសារតែសំណេររបស់ខ្លួនទាក់ទាញមតិយោបល់ជាច្រើនមានមតិខ្លះថែមទាំងមានការយល់ច្រឡំ ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរថ្មីមួយទៀតនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ថា «ពាក្យមិនទទួលថតផលិផលក្នុងស្រុក បើសិនជាអ្នកជាម្ចាស់ brand ហើយស្រលាញ់បុគ្គលម្នាក់ ហើយក៏ចង់ទាក់ទងមកធ្វើការ ហើយគេនិយាយថាសូមទោសខ្ញុំមិនទទួលថត ផលិតផលក្នុងស្រុកទេ ទាំងដែលយើងខំប្រឹងបង្កើតយីហោក្នុងស្រុក តើអ្នកមានអារម្មណ៍យ៉ាងណា??អ្នកស្រលាញ់នឹងខកចិត្ត។ តែបើមនុស្សធម្មតាគេនឹងនិយាយថា សូមទោសបងខ្ញុំមិនទាន់ទទួលថតបានទេព្រោះជាប់រៀន, បងតើខ្ញុំអាចសាកបានទេមុននឹងទទួលបានទេឬហេតុផលផ្សេង ច្រើនទៀត it look professional »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnCsRhCTt3p4_c8adhn10fDZs855rrPLgMO80nTrCbIEfTifV_irXzei-exec6E1sblmXqoLakqcxWvfJs543CVPsIQv9sEx93U4AVFXpMtTL3d-d7df12NFRPwtxYVTOkruEmcpkEjJ6zic3qctKuYvUOjlxij7fYxPyGfBebFI6Yp9WEyDRyhfhOJPFI/s739/image_2025-11-17_13-49-40.png

អ្នកបង្កើតកម្មវិធីបវរកញ្ញាក្នុងស្រុក Miss Mera Cambodia បានបន្ថែមទៀតថាសំណេររបស់នាងគ្រាន់តែជារម្លឹកសម្រាប់ខ្លួនឯង និងចង់ឱ្យអ្នកផ្សេងៗទៀតឆ្លើយតបដោយពាក្យសម្តីល្អៗ ប៉ុន្តែបើគ្រប់គ្នាគិតថាវាជាអាកប្បកិរិយាល្អសូមធ្វើបន្តទៀតចុះ»។ ជាមួយនឹងការបង្ហោះសារកញ្ញា ខាត់ ស្រីច័ន្ទ ក៏បាន live លើបណ្តាញសង្គមបញ្ជាក់ពីសំណេររបស់ខ្លួន និងចង់ឱ្យបុគ្គលដែលធ្វើខុសកែប្រែកំហុសឆ្គងរបស់ខ្លួន៕

ប៊ី សុធារី និង Thae Su Nyein រួមការងារលើកដំបូងអ្នកគាំទ្រលាន់មាត់ចង់ឱ្យថតរឿង GL

0

ធ្លាប់ប្រកួតតំណាងប្រទេសរៀងៗខ្លួននិងមានបញ្ហាចម្រូងចម្រាសជាមួយស្ថាប័ន MGI ទីបំផុត ប៊ី សុធារី និង Thae Su Nyein បានជួបគ្នាហើយបន្ទាប់ពីការប្រកួតកាលពីឆ្នាំ២០២៤។ គ្រាន់តែមានឱកាសរួមការងារលើកនេះភ្លាមអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីរមានឱកាសថតរឿង GL ជាមួយគ្នាបន្ទាប់ពីឃើញអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH-7WY8PwMAZf12w4Nrgr7cGu2JmSxxBpj7bx3SXThhyphenhyphenva5d-KrYnjfJ-oSK1Th4woYSZt01fJqmyUklzXxSm-Ga63t3sElCGYFkrsv9FPRje_A-cUkSe_IW4YLQCmpplWcqoBgz8spJwCPnmZvDmjECSVBsfWUPEYHTN2A8YEGADg5l3ohVMqLQSIDHCY/s1919/image_2025-11-18_08-49-47.png
ដ្បិតថាខកខានឱកាសក្នុងការតំណាងប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិម្តងទៀតប៉ុន្តែរយៈពេលចុងក្រោយនេះទស្សនិកជនបានកត់សម្គាល់ឃើញថា ប៊ី សុធារី កាន់តែកាក់កបជាមួយនឹងឱកាសក្លាយជាទូតសុឆ្ឆន្ទៈផលិតផលផ្សេងៗរហូតចុងក្រោយនេះថែមទាំងមានឱកាសអាចនាំកញ្ញា Thae Su Nyein មកប្រទេសកម្ពុជារួមការងារជាមួយគ្នាទៀត។ សុធារី និង Thae ទោះបីជាបញ្ចប់ការប្រកួតប៉ុន្តែពួកគេនៅបន្តភ្ជាប់ទំនាក់ទំនងហើយថែមទាំងត្រូវបានអ្នកគាំទ្រ Ship ពួកគេទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiaWNtS1f69WRIfABlpzplzjlv71rbDOxzb36RirnDQY5phomotlbjUXNrEBSZIk_bw1Urfp-b-pxwuWs3KsoNK5Zb0L9zfRN5QdKpvoDq-sqZK0lJUcqNHVZKyHSQmkW9WRtThSt3n9GkS83rlupBc1yqpCDCMIhlb-Z-CN49AVaz0DvNpVQkpkyzakTu/s2048/image_2025-11-18_08-49-44.png

ប៊ី សុធារី បានទៅទទួល Thae Su Nyein ដោយផ្ទាល់នៅឯព្រលានយន្តហោះថ្មីដោយចៃដន្យអ្នកទាំងពីរស្លៀកពាក់ពណ៌ខ្មៅត្រូវគ្នាទៀតថែមទាំង Case ទូរសព្ទក៏ដូចគ្នាដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីររំភើបចិត្តនោះគឺឃើញរូបភាពក្រៅឆាករបស់ សុធារី និង Thae គឺពោរពេញដោយភាពសិទ្ធិស្នាលក្នុងស៊ុមតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1_EPfp8HHXhrqt7M-3AOYaur3Hzwe7GjdFw_H-u3tl4eedN5Lt65GXh8gVfGG9jzEeg_C8QU5o9Fc4xoa2Jba5hRJoa741BnwZdXHnkjSiz9swb3AVoztaUu7T6r2YDXYbcNouz0Wd9Zfeq0n5EmiOwuBDQmH-Idp-k4sNGgr2ujGvcOrV8yXs30Z0uNq/s2048/image_2025-11-18_08-49-43.png

សកម្មភាពផ្អែមល្ហែមរបស់បវរកញ្ញាទាំងពីរក៏ត្រូវបានអ្នកគាំទ្រជាច្រើនជំរុញឱ្យពួកគេមានឱកាសថតរឿង GL ជាមួយគ្នាខណៈមួយគូនេះត្រូវបានអ្នកគាំទ្រ Ship តាំងពីដើមទីមកម្ល៉េះប្រសិនជាមានឱកាសថតរឿងជាមួយគ្នាមែនប្រាកដជាទទួលបានការគាំទ្រច្រើនមិនខាន៕

Park Bom រងការរិះគ.ន់ជាសាធារណៈក្រោយបង្ហោះរូបបែបនេះជាមួយ Lee Min Ho

0

Park Bom គឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់ពីឈប់ហៅ Lee Min Ho ថា «ប្តី» បែរជាបង្ហោះរូបតារាប្រុសរូបនេះគ្មានអាវនិងថាស្រលាញ់នាង។ ទស្សនិកជនកូរ៉េមួយចំនួនបានបង្ហាញការធុញទ្រាន់ចំពោះ Park Bom ដែលចូលចិត្តរំខាន Lee Min Ho ម្តងហើយម្តងទៀត ខណៈពួកគេស្នើឱ្យតារាស្រីរូបនេះដោះលែង Idol របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHJC4-dt5wiqV6oyKz_lWbWM7Gr9FD6XaqQba8jBUFlAVq6jn9qLceqOsQvXIq5_gxlk0ANPrAYbuNL98V1FgbeZp3sZ_HMpnPt5HXA6TNZWLZeDvp4evEh3snV4NcShEHbGpbKdpaMwO50keVa7NvekfzdZnGLNxfzBl5FToY2IC4WCZwHTDhCEUyZM8o/s827/image_2025-11-17_15-53-19.png
អ្នកគាំទ្របានបង្ហាញការខឹងសម្បារជាសាធារណៈជាមួយ Park Bom សមាជិកក្រុម 2NE1 ដោយកាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹករបស់នាង និង Lee Min Ho ដោយគ្មានអាវ ដោយមានចំណងជើងថា «Lee Min Ho ស្រលាញ់ Park Bom» ។ នៅលើវេទិកាទាំងអស់ អ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍ធុញទ្រាន់ ដោយឆ្ងល់ថាហេតុអ្វីបានជា Park Bom ចេះតែរំខាន Lee Min Ho បែបនេះ និងស្នើឱ្យនាងដោះលែង Idol របស់ពួកគេបានរស់នៅដោយសន្តិភាព។ អាកប្បកិរិយាចម្លែករបស់ Park Bom ចំពោះ Lee Min Ho បានផ្ទុះឡើងនៅចុងខែកញ្ញា ឆ្នាំ២០២៤ ។ តារាចម្រៀងរូបនេះថែមទាំងហៅ Lee Min Ho ថាប្តីពេញៗមាត់ និងបង្ហោះពីតារាប្រុសរូបសង្ហានេះជាបន្តបន្ទាប់រហូតដល់ក្រុមហ៊ុន Lee Min Ho ចេញមកបដិសេធពាក្យចចាមអារ៉ាម។ សកម្មភាពរបស់នាងក៏ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ Park Bom។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf-GavyA3Gcr_wbCkzzODa_5G1mx6qtLXQwibUytRu1MPinKFdUmWmwnZeWp1XuQV_LrUtvZMYwn33NS4AFZy1lHN-J_A8iisIGI0KGWPiSCz-QrQLaQ0a7HgPt9zNmDGVuooDxj8NaYlxLfhueVelBPx8mFNVQiEAhneyWQho3MJezwjcwAKmCUMO7Nbs/s640/image_2025-11-17_15-53-19%20(2).png

យ៉ាងណាមិញ នៅពីថ្ងៃទី១៥ ខែវិច្ឆិ Park Bom បានទទួលការរិះគន់យ៉ាងទូលំទូលាយចំពោះការបង្ហោះរូបថតគ្មានអាវរបស់ Lee Min Ho រួមជាមួយនឹងរូបភាពរបស់នាង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបច្ចុប្បន្ននេះគេមិនច្បាស់ថា អ្វីជាគោលបំណងពិតរបស់ Park Bom នៅពេលដែលនាងបន្តបង្ហោះរូបថត និងបង្ហាញពីអារម្មណ៍របស់នាងចំពោះ Lee Min Ho ។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ស្មានថា សកម្មភាពរបស់តារាចម្រៀងរូបនេះ ប្រហែលជាផ្តើមចេញពីការកោតសរសើររបស់នាងចំពោះកំពូលតារាសម្តែង ហើយអ្នកទាំងពីរមិនទាក់ទងគ្នានោះទេ។ កន្លងមក Park Bom ធ្លាប់បង្ហាញពីក្តីស្រលាញ់របស់នាងជាច្រើនដងចំពោះតួប្រុសក្នុងរឿង Boys Over Flowers ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏បានសង្ស័យថា Park Bom ចង់ពឹងផ្អែកលើ Lee Min Ho ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនចំពោះស្ថានភាពមិនស្ថិតស្ថេររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaAIS8mZy-3xecjuapjr7nIWcnccgFol5BW1gKOy8Y4EFbazffmrTzi1gOnjRhoAnrSowfJmxjkc1LJecJ-MezEarhlU_ninJS7EmV8dYrgeKsNtC14aQvKWCdwcu2HHTAkbi7aF6m0fnPHVn03o_80AQUcGe3jOr6gG3AMymJDohqa52Forg7fpjj94_/s1080/image_2025-11-17_15-55-02%20(2).png

ថ្មីៗនេះ សមាជិកក្រុម 2NE1 រូបនេះត្រូវបានគេនិយាយថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ កាលពីថ្ងៃទី ២៥ ខែតុលា ក្រុមហ៊ុន D-Nation Entertainment ក៏បានប្រកាសថា Park Bom ស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរ ពិបាកទំនាក់ទំនង និងត្រូវការសម្រាកជាបន្ទាន់ដើម្បីសង្គ្រោះសុខភាពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ទោះជាហេតុផលអ្វីក៏ដោយ Nate គិតថាទង្វើរបស់ Park Bom បង្កបញ្ហាហើយអាកប្បកិរិយារបស់នាងក៏ត្រូវបានគេចាត់ទុកថាមិនខុសពីការយាយី Lee Min Ho ដែរ។ Park Bom និង Lee Min Ho គឺជាមនុស្សល្បីល្បាញទាំងពីរនាក់ ដូច្នេះអ្វីដែលនាងកំពុងធ្វើនឹងធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ដោយហេតុនេះរុញច្រានអ្នកដទៃទៅជាការនិយាយដើម និងមន្ទិលសង្ស័យដែលមិនចាំបាច់៕

ឯកសារប្ដឹ.ងយោធាថៃទៅតុលាការ ICC របស់ពលរដ្ឋខ្មែរ ទទួលបានការគាំទ្រលើស ៩មុឺនសម្លេង

0

រាជធានីភ្នំពេញ៖ សំណើរពាក្យបណ្ដឹ.ងក្រុមយោធា និងមេដឹកនាំថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋដ៏សាហា.វព្រៃ.ផ្សៃរបស់ពួកគេ មកលើជនសុីវិលនៅភូមិព្រៃចាន់ ទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរសរុបទាំងអស់បានជាង 9មុឺននាក់ហើយ។ នេះបើតាមការឲ្យដឹងរបស់លោក Moon Pich ដែលជាអ្នករៀបចំ និងគៀងគរសម្លេងគាំទ្រសម្រាប់ឯកសារប្ដឹ.ងនេះដោយផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCkK9JNprXgr0FK68cSwr-KIwVCft7FZkx7K0ZUdvEPTpIPqmdwRgKMxyBVYeTnyEsxXlJkdyIq3yVTVdA4ilXHDNHHv2PGqEaU7a5JhUF0BdtG72QH4v7jYGsOTA1lOuj3lugG8NzCVHoay2R2RKN39NiPXHG4IFaOQeYQKJJI_aqE4tPxh3IAP6qAyR_/s960/photo_2025-11-18_11-10-10.jpg
លោក Moon Pich ដែលជាបញ្ញាវ័ន្តខ្មែររស់នៅនិងបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធាអាមេរិក និងជាអ្នកយល់ដឹងខាងផ្នែកច្បាប់ម្នាក់ បានបង្ហោះសារជូនដំណឹងនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ថា លោកដាក់ពាក្យបណ្តឹងរបស់ប្រជាជនកម្ពុជាចំនួន 91 275 នាក់ ទៅដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ រួចរាល់ជាស្ថាពរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Tp2WU6Lekh7zag2Na-Djpxl1EYk-bzvtD5VLL1-yIHQc_L26tmnp3q4MA_LobtlL37xF5jnC3W8ZpJMHavDUczFGFdUMrDuWs_tOHf-PTm-BZQ6-RqeODbbPBOdQgD_SFJDh0LSeiwRzfOP1nOcbMUgvDdwdyJIoMdD1V1UcXriHNtAZauUcNFQt3d6A/s750/photo_2025-11-18_11-10-10%20(3).jpg
លោកបានធ្វើការបញ្ជាក់បន្ថែមថា ពាក្យបណ្តឹងនេះមានចំនួន 35ទំព័រ ដោយមិនរាប់បញ្ចូលបញ្ជីឈ្មោះអ្នកគាំទ្រឡើយ។ ហើយដើម្បីធានាថាពាក្យបណ្តឹងនេះ បានទៅដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកបានដាក់ស្នើវាតាមរយៈ៖ 1. Online Submission Portal របស់តុលាការ ICC 2. អ៊ីមែលផ្លូវការរបស់ការិយាល័យរដ្ឋអាជ្ញានៃតុលាការ ICC 3. ផ្ញើតាមប្រៃសណីយ៍ទៅកាន់ការិយាល័យរដ្ឋអាជ្ញារបស់តុលាការ ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXojeAdzNIy_zb1-tm3piZRb4c7nbfwPyE6SxZ9Ut7vUHS-QjmU1UQh9KM3g1M7GBH6RP5uduUiZEfNDHyiOpP4jCMU85lzGG2DYXMYsJUs25dpljvgK_TcYiPro6bGPoacoDZgOdJkKlHDKgEakZNbH1pKVMHSWqqSc7oypZ9doI3K6Wa35PSceWlv7tu/s774/photo_2025-11-18_11-10-10%20(2).jpg

នៅក្នុងឯកសារដែលបានស្នើទៅកាន់ ICC ខាងលើនេះ គឺមានរៀបរាប់អំពីរសកម្មភាពឈ្លានពានទាំងកម្រោលរបស់ថៃមកលើកម្ពុជា ការប្រើប្រាស់អាវុ.ធធុនធ្ងន់ជាច្រើនប្រភេទដែលខុសពីគោលការណ៍ច្បាប់អន្តរជាតិ ការវា.យប្រហារលើមូលដ្ឋានជនសុីវិល និងករណីថ្មីៗនេះដែលយោធាថៃបានបើ.កការបា.ញ់ប្រហារដោយគ្មានមូលហេតុទៅលើភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg0_sHGeKRuprrd_HgaFiPvNcEn5GIoVouOrCpd0_vrA9Sf_2DGDGWyuj1wMPKOQVVlCT99eSqG8rUKLfnuADdvutVlY3MYQgK22ZPP7anBfrzF4flIRRhsr8_TPiCkYS7diaIoIYP9a4Jh3F9sMm_Ss6yi3wE5AkeFr5LlD1RmH4WMC5VJ5IISa5SM7X1/s1280/photo_2025-11-18_11-10-11%20(2).jpg

ឆ្លៀតនៅក្នុងឱកាសនេះ លោក Moon Pich ក៏បានធ្វើការអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ថា ក្នុងគ្រាដ៏លំបាកនេះ សូមកុំបន្ទោស ឬសួរថា វាជាតួនាទីរបស់អ្នកណា។ យើងត្រូវសួរថា តើយើងម្នាក់ៗ អាចធ្វើអ្វីបាន ដើម្បីការពារយុត្តិធម៌ សន្តិភាព សេចក្តីថ្លៃថ្នូរ អធិបតេយ្យភាព និងសិទ្ធិជាមូលដ្ឋានរបស់ជនជាតិយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoSFCg_QZgXYkVDcy6lB2r4MrFv9nhETA-r7EBNPFtWcrUvz8ycdInfSlOT_c7EMHXp-PRM9PObrdNDoUXMTxWTgOf2Ny4-lhMDaanrKvJQBK72112l9Ck8bEtjOlIuOqP-pYZ_PYj-mb-9dKEzMGooCENmsrBNI93msa6n9BqlGoxnlKJrhSz_yejKme/s1280/photo_2025-11-18_11-10-11.jpg

អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីស្វែងរកស្វែងរកសន្តិភាព និងយុត្តិធម៌សម្រាប់ជាតិជាមួយរដ្ឋាភិបាល និងសូមបន្តចូលរួមឲ្យបានកាន់តែច្រើនក្នុងការប្រើប្រាស់សម្លេងនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីឲ្យពិភពលោកបានដឹងពីការពិត៕

តុលាការដាក់ទោ.សប្រ.ហារជីវិត លើលោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស

0

បង់ក្លាដែស៖ តុលាការរបស់ប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទ បានសម្រេចដាក់ទោ.សប្រ.ហារជីវិតលើលោកស្រី Sheikh Hasina ដែលជាអតីតនាយករដ្ឋមន្ត្រីធ្លាប់ដឹកនាំប្រទេសអស់ជាង ២០ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងព្រៃ.ផ្សៃ ដែលសម្លា.ប់មនុស្សអស់ជាងមួយពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV9p0B1Q9cbhMLlmg0YMC26MFTJ2xBYmE_bO6IXhlavqcRFIQdk3rEnwuH7nyrqya6mtgkTfe1VmSi4YxKHmcNcUBFdJnUhFMlt22l78Z8rLhbZ3gTg195dO1GXqoNHBscan9wLsbsi38gPpPqpYPVEwbURss1xefW_UfjyKWJCnPpfoTzeNbVDqa8Guk3/s1100/photo_2025-11-18_10-38-13.jpg
យោងតាមសេចក្ដីរាយការណ៍នៅដើមសប្ដាហ៍នេះ បានឲ្យដឹងថា ចៅក្រមបានសម្រេចឲ្យលោកស្រី Hasina វ័យ ៧៨ឆ្នាំ ត្រូវទទួលទោ.សប្រហា.រជីវិត ចំពោះការបញ្ជាឲ្យបង្ក្រាបយ៉ាងឃោ.ឃៅទៅលើនិស្សិតដែលនាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីកាលពីឆ្នាំមុន។ ការស៊ើបអង្កេតបានរកឃើញថា លោកស្រីបានអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងខ្លាំង រួមទាំងយន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងគ្រាប់រំសេវពិត ក្នុងប្រតិបត្តិការមួយដែលបានបណ្តាលឲ្យមនុស្សជាង ១,៤០០ នាក់បានស្លា.ប់ និងរាប់រយនាក់រងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilLO38Ztke2ZrXR4pZ_PrLwLBexA513XXGi3zpg6qD9yQAAskpryuRO_xNSg1g6EtkRgpjRun39e0-GIwxRre3NhrbDL6MhO1an1adshLh0nPu2tmYP_OuQx3C94e1XUhzfmKVtOBESXsQoJedZKzUTA2QB7zS2auyuPzkAI1aDZss6r7O07oVdBL0I2u9/s900/photo_2025-11-18_10-38-13%20(3).jpg

ក្រៅពីនេះ តុលាការបានរកឃើញថា Hasina មានទោសលើបទចោទប្រកាន់ជាច្រើនករណីទៀតរួមមាន ការញុះញង់ ការរំលោភអំណាច និងការបរាជ័យក្នុងការទប់ស្កាត់ការសម្លា.ប់រង្គាល បើទោះបីជាស្ថិតក្នុងការបញ្ជាពេញលេញនៃកងកម្លាំងសន្តិសុខរដ្ឋក៏ដោយ។ សេចក្តីសម្រេចរបស់តុលាកាបានបញ្ជាក់ថា លោកស្រី Hasina ត្រូវវទទួលខុសត្រូវជាព្រហ្មទណ្ឌចំពោះសកម្មភាពរបស់ប៉ូលីស និងយោធាផងដែរ ដូច្នេះបន្ថែមពីលើទោសប្រហារជីវិត តុលាការក៏បានបញ្ជាឱ្យផ្តល់សំណងផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់អ្នកដែលបានស្លា.ប់ និងរបួសក្នុងអំឡុងពេលបង្ក្រាបនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXe3kBo90YxpWeXmMeUamnRp85oklDPOFUdb-Rx17CbEMD54Osv1EKgWQjuT1JEue8MqDlfNGC7ibx_irZooiDmH6jakdr2GJo9JJvA4P0tbbukYCXn4gAwagZJWI5jMceVXcWi_Kf-aOKyyo5LLV0IE7MUa_5lt7UIexRvsvVdV664wYbLpUBWB1UWAs/s768/photo_2025-11-18_10-38-13%20(2).jpg

ទោះជាយ៉ាងណា លោកស្រីបានចាត់ទុកការកាត់ទោ.សគាត់ដូចខាងលើថាអយុត្តិធម៌ និងមានគោលបំណងនយោបាយ ដោយសារតែតុលាការមិនផ្ដល់សិទ្ធិឲ្យគាត់ស្វែងរកច្បាប់ក្នុងការការពារខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqwjadKfvBper98WSUj9UKDE68eCp_tSCZ6wRSx0Zqh7qjO4ozKV0lDZlrhzp1AwYKYMDu5U6TYbo2PV9XQuYjSSKD9RpkGKaRbyXtnEtvRNXk0QNWToYU0L3JMbafxZKMRii8Vn-ltNAa2P4Fy9nIcDvjIeK9nYAoIyyNqwQedVeCGbSJeZCWige56C5/s1200/photo_2025-11-18_10-38-14.jpg

សូមជម្រាបថា លោកស្រីSheikh Hasinaបានឡើងកាន់តំណែងនាយករដ្ឋមន្រ្តីបង់ក្លាដែស ពីឆ្នាំ១៩៩៦ដល់២០០១និងពីឆ្នាំ២០០៩ដល់ឆ្នាំ២០២៤។ លោកស្រី ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងនាយករដ្ឋមន្រ្តីយូរបំផុតនៅប្រទេសបង់ក្លាដែស ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ និងជាប្រមុខរដ្ឋាភិបាលស្ត្រីដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក។ បន្ទាប់មក លោកស្រីបានលាលែងពីតំណែងបន្ទាប់ពីបដិវត្តន៍ខែកក្កដាក្នុងឆ្នាំ២០២៤ ដោយបាននិរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌា៕

ថៃ រកលេសមិនដោះលែងកងទ័ព ដោយចោ.ទកម្ពុជាថារំលោ.ភកិច្ចព្រមព្រៀងសន្តិភាពម្ដងហើយម្ដងទៀត

0

ប្រទេសថៃ៖ អាជ្ញាធរថៃបានធ្វើការចោ.ទប្រកាន់ទាំងបំភ្លៃមកលើកម្ពុជាថាបានរំលោ.ភម្តងហើយម្តងទៀតលើសេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2025 នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ហើយបាននិយាយថា សកម្មភាពទាំងនេះបានធ្វើឲ្យស្ថានភាពតាមបណ្តោយព្រំដែនកាន់តែមានភាពតានតឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ekn3OGLUWo_i0aHkNdKOIi4VsXEkd4-lIJpzGC7xQMUjZFw-FFQxIjYabXEk6o1R1K5WE56RvbQ_QpRxwvkuhqT488_38MEtqNIk2-eZUeLy84z2ADsA6__d_yzYWpCyF6RnDLua8zTI3d3bz5dgKLpvuc1w2OIkl0Aw6ST4ALqXVB94Ig4q5of-JLJ3/s1280/photo_2025-11-18_09-07-52.jpg
យោងតាមការចុះផ្សាយរបស់បណ្ដាព័ត៌មាន Thai Enquirer នៅថ្ងៃទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលថា ទាហានកម្ពុជាចំនួន 18 នាក់នឹងមិនត្រូវបានដោះលែងទេ រហូតដល់អរិភាពដែលភាគីកម្ពុជាបានបង្កទាំងឡាយត្រូវបានបញ្ចប់។ លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃមានបំណងអនុវត្តតាមវិធីសាស្ត្រសន្តិភាព ប៉ុន្តែរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការញុះញង់ណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPqH1WcFGRf9LddCJYoJH-z36pJjlLuVoVbhTJBEwkWgjziDjMbWqVBWPR-8WlMVPRiwpG8egbtFxYpP-x78D7ciyQksVADt6U8mozXylUBOlcORBTiDn_rm1RPpYBKiogf4vmMFiuS8XsMbvGqIVFPb6qA7JTf-myPFLOotIODB5z2dAOFWYjogyNq-oL/s1280/photo_2025-11-18_09-07-52%20(2).jpg

ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានក៏គូសបញ្ជាក់ពីជំហររបស់ខ្លួនលើស្ថានភាពនេះ ដោយបញ្ជាក់ពីតម្រូវការក្នុងការការពារអធិបតេយ្យភាពជាតិ ខណៈពេលដែលកំពុងបន្តដោះស្រាយជម្លោះដោយសន្តិវិធី។ អាជ្ញាធរបាននិយាយថា ប្រតិបត្តិការបោសសម្អាតមីនតាមបណ្តោយព្រំដែន និងចាត់ទុកសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅជិតព្រំដែនជាអាទិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4o8PJW0wSBl6_WSKXswZhTlq8hmsIBTFB5VFSCkXgh_s34DOOYNuxgpBzaLnAYmLV5ugfUgGkUyQ1C5E9LP1wapeILAMxP2ZDfSa2ruV_ELsaHvhcvgsopNDX-RfnC_SPcW-i4keAp8r5CMvePTZuxr9gQeaamwLivmATm6xJ5DVab720b_ANQA5OZiR6/s830/photo_2025-11-18_09-07-52%20(3).jpg

បន្ថែមលើនេះ ឧត្តមនាវីឯក Surasak Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិ បានរាយាការណ៍ថា ចាប់តាំងពីថ្ងៃទី 16 ខែកក្កដា មកមានទាហានថៃដែលរងរបួសដោយសារមីនតាមបណ្តោយព្រំដែនជាង 30នាក់ ដោយមានអ្នកស្លា.ប់សរុបចំនួន 20 នាក់ ហើយនៅក្នុងនោះ 7 នាក់បានបាត់បង់អវយវៈ។ ហេតុការណ៍ថ្មីៗបំផុតនេះបានកើតឡើងនៅថ្ងៃទី 10 ខែវិច្ឆិកា នៅខេត្តស៊ីសាកេត ដែលទាហានម្នាក់ត្រូវបានគេរាយការណ៍ថាបានជាន់មីននៅក្នុងទឹកដីថៃ ដែលបានបង្ហាញពីក្តីបារម្ភសន្តិសុខដែលកំពុងបន្តមាននៅតាមតំបន់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmRrYmvNkrz7ZisBaHMvGYV-yxKce0ZjG0wKnPURnFn9IdZ18rqOzEn2yMfIccepQZ8KbDVCLcFRrgX3DwDmOWvZd7nDSQbakSpWpgJdZ4bh65eBqEtpMmFGnl1IXdNFVs9xQG1LIoO4AQWv3DCOmb4r3muU5d0zi4QiOex91ejfbFFIlUvAx9lWWPn7h/s1280/photo_2025-11-18_09-07-53.jpg

គួរបញ្ជា្កក់ថា ជុំវិញការផ្ទុះមីនរបស់ទាហានថៃទាំងអស់ ភាគីថៃតែងទម្លាក់បន្ទុកទាំងស្រុងមកលើកម្ពុជាដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងពិតប្រាកដ។ ជាទូទៅ យោធាថៃតែងយកលេសនេះដើម្បីសំអាងជាមូលហេតុក្នុងការបង្កើនកម្លាំងតាមព្រំដែន មិនដោះលែងកងទ័ពកម្ពុជាដែលខ្លួនបានចាប់យកទៅទាំងខុសច្បាប់ រួមទាំងការចោ.ទប្រកាន់កម្ពុជាថារំលោ.ភសេចក្ដីថ្លែងការណ៍រួមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1klqqXsQ7VqT9_4v6Y8_hD1GhyQ5pIgsrLfsi_RaSNUGo1HMYhz5HzGQ7Z4eF7y9Rv0I4uCclEnwvQ53rc25dlItaUfcjXEPpeMLJNvHESc7_OrvDY_ODGqeynagpVTlQlJQEv9dZx3cvyDsLdYAqkuehLpeHhcaBWnvikuLsEIsWqENHoyqAKnURBleX/s750/photo_2025-11-07_08-45-53%20(3).jpg

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាបានប្ដេជ្ញាចិត្តនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមក្នុងការរក្សាសន្តិភាព ដោយមិនធ្លាប់បានល្មើសនឹងចំណុចណាមួយឡើយ៕

អ្នកកាសែតថៃល្បីឈ្មោះម្នាក់ថា ពាក្យសម្ដីដ៏ឥតប្រយោជន៍របស់លោក អនុទីន កំពុងនាំថៃឲ្យធ្លាក់ជ្រោះ

0

ប្រទេសថៃ៖ លោក Pravit Rojanaphruk ជាអ្នកកាសែតជើងចាស់និងល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃ បានធ្វើការរិះគ.ន់ចំៗទៅកាន់លោក Anutin Chanvirakul ថាជានាយករដ្ឋមន្រ្តីចៃដន្យរបស់ថៃ និងថាការនិយាយស្ដីដោយគ្មានការគិតពិចារណារបស់លោក Anutin ឌឺដងទៅកាន់សហរដ្ឋអាមេរិក កំពុងទាញថៃឲ្យធ្លាក់ចុះទាំងសេដ្ឋកិច្ច និងការទូត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoLrhyXr-Mb8t7__5L69Xb2JlI5NlbPjSMGm6LnKJaB_-m0cuYyPGuE5ovrS68g2HM98aI0XtHdFzhqXOz7Ow8AXCLC8Y2sfZPKlX8VhYqoloyqtO5EYpNpJL09IZng0h5zRJrdpVnCqeQ0aVAWiUyF42enMXufxElv9z58IiVXHruBGw8DgonQZO_n-m/s800/photo_2025-11-17_15-12-35%20(2).jpg
នៅពេលនាយករដ្ឋមន្រ្តីថៃបានប្រកាសកាលពីសប្ដាហ៍មុន ថាថៃជាប្រទេសឯករាជ្យ មិនខ្វល់នឹងទីផ្សាររបស់សហរដ្ឋអាមេរិក និងអាចនិយាយថា ‘ទេ’ ចំពោះសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ បាននោះ នៅប៉ុន្មានថ្ងៃក្រោយមក គ្រាប់បែ.កដ៏ធំមួយពីសហរដ្ឋអាមេរិកក៏បានធ្លាក់មកចំប្រទេសថៃពិតប្រាកដមែន នោះគឺការប្រកាសផ្អាកការចរចារឿងពន្ធគយដោយអាមេរិកទាមទារឲ្យថៃអនុវត្តឡើងវិញនូវសេចក្ដីថ្លែងការណ៍រួមដែលខ្លួនបានធ្វើការបង្កកដោយឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJb-Uvr_XmAKMBaC2oiOwqPDGjdhEPnVGoxKeF8pAf0KNG0rxp515855yO4o-PDpvBrZ1FZCq8maaKp9DAK_c6BFc5GfSXoyIBn-Pl6uaUZdnzfb1K5j1SytbKo3WCybqlvEWnLBA1S14HFjSaFvADmH2eov3UWjgQWSYUdKtz4ypb2NEFRO49NRghWXtX/s767/photo_2025-11-17_15-12-35%20(3).jpg

ដោយសម្លឹងឃើញពីផលប៉ះពាល់ច្រើនដោយសារបញ្ហានេះ លោក Pravit បានលើកឡើងថា ប្រសិនបើលោក អនុទីន មិនបាននិយាយដោយឥតប្រយោជន៍ និងមិនធ្វើអ្វីដោយមិនបានគិតទុកជាមុនបែបនេះ នោះប្រទេសថៃប្រហែលជាមិនបានឈានដល់ចំណុចនេះនៅថ្ងៃនេះនោះទេ។ បន្ថែមលើនោះ លោក Pravit ក៏បានចោ.ទសួរចំពោះឥរិយាបថក្រអឺតក្រទមរបស់លោក Anutin ថា តើគាត់បានគិតគូររួចអស់ឬនៅមុននឹងធ្វើអ្វីមួយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiheT4jticNnpestyt7MxbOxkguCKaetCMQadI3izc8gGp_lyDILtzt8ahY-uId1FyxXWqgkXbi6o8DfojDYIQLZdnSionrvo7r8AK-oovSD2UZ6zTtEg5ARXEIL0dzJGQgSDVA4xoM8p86LBNbZPEX_JpSv6ezThwtXlBHEyOPX-g5VzUG5EzB59mQXYFV/s759/photo_2025-11-17_15-12-35.jpg

អតីតអ្នកកាសែតរូបនេះ ក៏បានផ្លែផ្កាទៅកាន់លោក Natthapong Ruengpanyawut ប្រធានគណបក្សប្រជាជនដែលបានផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់លោក Anutin ឲ្យឡើងជានាយករដ្ឋមន្រ្តីកាលពីប៉ុន្មានខែមុនថា ពេលនេះទំនងជាគាត់កំពុងតែអាម៉ាស និងសោ.កស្ដាយណាស់ហើយ ដែលAnutin បាននាំហានិភ័យ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ និងបានបណ្តាលឱ្យបាត់បង់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLRw2Z5TzPRyX_3ddsFrO65Fr5hPBk5SuxtyxGo6ejcvIdzdlFuu8bnu7xLOAU04Y4ubafxxvJO741b9HXmeneAshaxOJANQctB_vjL5AjOVQYS_NIqxTISxJ6aOl7HN1KoDbcm6Q277RU6ihcOxIMzGgvlsdnsug3C8u9qe4VVjmVbiMGapuAoC4X0_9Z/s560/photo_2025-11-17_15-12-35%20(4).jpg
លោក Pravit បានបង្ហាញការកត់សម្គាល់ពីបញ្ហាថា ប្រសិនបើយើងធ្វើតាមការជំរុញដោយមិនប្រុងប្រយ័ត្នតាមនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីការបរទេសដែលគ្មានបទពិសោធន៍ទាំងនេះ នោះជនជាតិថៃរាប់សិបលាននាក់នឹងរងទុក្ខវេទនា ពីព្រោះជីវភាពរស់នៅរបស់ពួកគេត្រូវបានភ្ជាប់ដោយផ្ទាល់ ឬដោយប្រយោលទៅនឹងការនាំចេញទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjenI4dfTETb-raOxSFgiLDeqoLG1ag6KRSDDHG5lgB0ep6mJJYCZXDpnX77uPgs6H-WeQSKtrCPLlx1QFFRn6hbxsRptZ9hBCqIaMTXs0breW6pCMRKpj5w0YJzrUdxXDkI-8EUrDiyZnTQN8uV9FoIpdEWnTOuQa27EfakZ0FOu-v9wL6C6XkGabyMrSk/s1280/photo_2025-11-17_15-12-36%20(2).jpg
លោកក៏បានទទូចឲ្យរដ្ឋាភិបាលថៃគិតគូរពីបញ្ហានេះឲ្យបានលម្អិតបំផុត ព្រោះថាប្រសិនបើថៃមិនចង់ពឹងផ្អែកលើទីផ្សារអាមេរិកទេ នោះថៃត្រូវស្វែងរកទីផ្សារថ្មីសម្រាប់ពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសដទៃទៀតដែលមិនមែនជាមហាអំណាច ប៉ុន្តែការណ៍នេះមិនងាយស្រួលនោះទេ។ យ៉ាងណាក៏ដោយ ឥឡូវនេះវាហាក់ដូចជាជនជាតិថៃមួយភាគធំ កំពុងមានផ្នត់គំនិតជាតិនិយមជ្រុល និងមិនអាចគិតដោយសមហេតុផលបានទេ ហើយកត្តាទាំងអស់នេះនឹងមិនអាចនាំថៃឆ្ពោះទៅរកភាពត្រឹមត្រូវបានឡើយ៕

ស្មានតែគ្រាន់! មេដឹកនាំថៃស្នើអាមេរិកកុំផ្អាកការចរចាពន្ធទំនិញដោយយកបញ្ហាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពមកភ្ជាប់លក្ខខណ្ឌ

0

ប្រទេសថៃ ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាពន្ធទំនិញជាមួយថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថៃអនុវត្តបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ថៃខកបំណងយ៉ាងខ្លាំងនឹងអាមេរិកផ្អាកចរចាពន្ធទំនិញ និងសំណូមពរកុំឱ្យអាមេរិកផ្អាកចរចា និងកុំយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS109efHz5lQUN42FFqeqUl2mEaSNvJjklhKgMMfNIxT0LPCZ9GhNJuaboBs-HXpqGq36V8el5aOKN6gHifBd3kFhSa21OJto35-cfu8vztHgMKG8aeyWKnB_5qYx1E2zGVODG_4lQIfU6gCGdEQ5WuqFh4ZaDjlT95BJ7chmRGYM7eGdmOsWPJDhRXVg-/s1280/photo_2025-11-18_11-08-37.jpg

ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ដែលធ្វើឱ្យកងទ័ពខ្លួន៤នាក់រងរបួសនៅខេត្តស៊ីសាកេតកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា រហូតដល់កម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃ ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី Trump ក៏បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។

កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយមកកាន់សារព័ត៌មានថា ក្រោយពីអាមេរិកផ្អាកចរចាពន្ធទំនិញដោយសារថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក៏ទូរស័ព្ទទៅលោកប្រធានាធិបតី Trump ដើម្បីសំណូមពរកុំឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ និងកុំយកសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) មកពាក់ព័ន្ធជាមួយពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCVvZI-QlKqOmC1_HPb7kSxiMfnVRgIb54-TfdFpT2kbPPFN6QUbnNc3VmnNCDpwp0vwtaZ6yLsa5q1KwmEyVrjHruwBM3nVPPB0iRiBmFue9eUlKjdi1CJ3aR6bHuXMSRimcDDWQR47PDuVmP_v65hohk9E8E7ONr_DuCt3HuSm-F-LekBqtYpTbW5TLP/s1280/photo_2025-11-18_11-08-36.jpg

នាយករដ្ឋមន្ត្រីថៃបានបង្ហាញគោលជំហរទៅកាន់អាមេរិកថា ថៃផ្តោតសំខាន់លើបញ្ហាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ អាមេរិកគួរកុំផ្អាកការចរចាពន្ធទំនិញជាមួយថៃដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា គឺថៃមិនចង់ឱ្យអាមេរិកយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធទំនិញទេ ។ រដ្ឋាភិបាលថៃនឹងបន្តការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នា ។

គួរបញ្ជាក់ថា បន្ទាប់ពីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីកាលពីថ្ងៃទី១០ ខែវិច្ឆិកា បណ្តាលឱ្យកងទ័ពថៃដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី និងទាមទារឱ្យកម្ពុជាសូមទោសរឿងគ្រាប់មីន ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ លោក Anutin ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដល់ទីបញ្ចប់ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារការផ្អាកកិច្ចព្រមព្រៀងសន្តិភាពទេ បើពុំអាចលក់ទំនិញឱ្យអាមេរិក ថៃនឹងស្វែងរកទីផ្សារថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf60CZjgFXQUIcZb9alRxWxD3XDJMyssgoXeApYxSmaP0-cyHbpwEZ7oCt16OYKuRsbcBDe3HreM0dqPVVsDg5zHREKlTDqSxTkDiHgPrtJOwX2aLTrBHr4rg_yZB9IUlzXyl1k1u6W7l5I_sKdG8Q7BoPZDI1Ux3IKafxkHV8NzAL_v4Zt3Gw8kksTLFR/s640/photo_2025-11-18_11-08-37%20(2).jpg
ក្រោយមក លោកប្រធានាធិបតី Trump ក៏បានទូរស័ព្ទទៅលោក Anutin ប្រាប់ឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ និងបញ្ឈប់ការឈ្លានពានកម្ពុជា ប៉ុន្តែលោក Anutin បែរជាប្រឹងនិយាយលាបពណ៌កម្ពុជារឿងគ្រាប់មីនប្រាប់មេដឹកនាំអាមេរិក ទើបអាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកគោរពកិច្ចព្រមព្រៀងសន្តិភាព ។

ពាក្យសម្តីខ្វះការគិតពិចារណារបស់លោក Anutin បានរងការស្តីបន្ទោសពីសង្គមថៃ ជាពិសេស គណបក្សនយោបាយ ដោយពួកគេចាត់ទុកលោក Anutin ខ្វះភាពចាស់ទុំខាងទូតធ្វើឱ្យថៃគ្រោះថ្នាក់ ។ ថៃបាត់បង់មិត្តមហាអំណាច បាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ច និងធ្វើឱ្យអាមេរិកមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយពីថៃបញ្ជូនកម្លាំងទ័ព អាវុធ និងរថក្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។ ទាំងគណបក្សប្រឆាំង គណបក្សភឿថៃ និងមន្ត្រីរដ្ឋាភិបាលបានសួរទៅលោក Anutin ថា បើផ្អាកកិច្ចព្រមព្រៀងសន្តិភាព ហេតុអ្វីមិនទូរស័ព្ទទៅលោកប្រធានាធិបតី Trump ឱ្យដាក់សម្តាធកម្ពុជា បែរជានិយាយឌឺដងអាមេរិក? លោក Anutin និយាយមិនទាន់ផុតពីមាត់ផង អាមេរិកក៏ផ្អាកចរចាពន្ធទំនិញជាមួយថៃធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ការស្វែងរកទីផ្សារថ្មីមិនងាយស្រួលទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_B6GejMRgFn18-sNm90ah-tlI4vHFRxuqNu688mqU-ju1kXqO_Qq7oIajpBV24NWwkuQvBcO2CV-YAm_FySsQhyphenhyphen9U2WiANg2sKQHaw0uKcGD3eBSKJiaa-vxw4szsivnbucJgZI5T5aCy0dCHoMFcOfgsD9L5beS6-81-TXgPCtLVlYBsqfrYAR5MEx8/s816/photo_2025-11-18_11-08-37%20(3).jpg

ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ

0

រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFmNzJAcNfSvOlNKvLIrrzj_IjwfDbtRhJSjZo1leCPBD0JJIDrFZ6pdtVzrPn_XcjZRbRQwIlmxczaNFla-izF1dYFS3oUlq58A97lqY9qIKDPxDntWstV3sUvb5iFBD6oIYpdLm4poqBhvU5HBEHRGYChtJIunHP6VES89mOmi9g-DxteKGo-iRr6Cs6/s3286/1%20Carved%20shadow%20puppet%20on%20display.jpg

រូបស្បែកដែលត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ស្បែកធំដែលបង្ហាញពីសិល្បៈ និងស្នាដៃសិប្បកម្មដ៏អស្ចារ្យរបស់ខ្មែរ។

ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោកស្រី Gabrielle Thiboutot មន្ត្រីទទួលបន្ទុកនៃការិយាល័យអង្គការយូណេស្កូ ភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUG9RM5OpYz6NcXYqqp4tAXdEIbytxlgOhzoWol3M7T52WPvwby3eW-ABQqkn9uUasqPKc7UF61xqnv-C8qcQPpPr9q3cXTlMOpEtr_xShXX23_JWvgR_hG6bp8opaQbhJgQSZjLsAxFktAipH0pXBxFNFhgIXyrCv5IAlwPv7OTHApZxhKulJB3Kvh8Le/s1400/2%20Ribbon%20cutting%20ceremony.jpg

ពិធីកាត់ខ្សែបូសម្ពោធ “ពិព័រណ៍ស្រមោលស្បែកធំ” ជាផ្លូវការ។

ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា “តាងនាមឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះណាហ្គាវើលដ៍ដែលបានគាំទ្រជាបន្តបន្ទាប់ និងប្តេជ្ញាលើកកម្ពស់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះរាប់ចាប់ពីសិក្ខាសាលាឆ្លាក់រូបស្បែករហូតដល់ការសម្តែងសិល្បៈ និងការបង្ហាញពីវប្បធម៌របស់ខ្មែរ យើងធានាថា ប្រពៃណីដ៏មានតម្លៃទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានឈ្វេងយល់”។

សម្រាប់ណាហ្គាវើលដ៍ គំនិតផ្តួចផ្តើមលើកដំបូងនេះចាប់តាំងពីការចុះបញ្ជីស្បែកធំ តំណាងឱ្យអំណាចនៃការសហការ និងធ្វើឱ្យវប្បធម៌រស់ឡើងវិញ។ លោក Pern Chen បានបញ្ជាក់ថា “យើងជឿជាក់ថា សិល្បៈ និងវប្បធម៌ គឺជាគ្រឹះនៃសង្គម។ សិល្បៈ និងវប្បធម៌ ផ្សារភ្ជាប់ពួកយើងទៅកាន់ប្រវត្តិសាស្ត្ររបស់យើង កំណត់អត្តសញ្ញាណជាតិរបស់យើង និងជំរុញភាពច្នៃប្រតិដ្ឋដែលបង្កើតជាតម្លៃវប្បធម៌ និងសេដ្ឋកិច្ច។ ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រដល់សិល្បៈក្នុងស្រុក ពួកយើងប្តេជ្ញាចិត្តបណ្តុះបណ្តាលទេពកោសល្យ និងអភិរក្សកេរដំណែលវប្បធម៌របស់ខ្មែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPDWxKOYHS_p8A5AH4UwbVI75HNRwVjypAPzGXK0QxbVyvFduofBenwMGu-MY15nz1tlMFy4zyEdFrKbw2wvROFNzRv4GFTVpxUbjXePT2aAPTdHaHu0xCVruj-8H10UAyNO9aqhD8dEdi5XbkrncpVVjpYx3foeLc3P5F3igAAvg9DG7YKfVxqKLwKuNk/s1400/3%20HE%20Hab%20Touch%20speaking.jpg

ឯកឧត្តម ហាប់ ទូច តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅក្នុងពិធីសម្ពោធ។

ស្ទើរតែបាត់បង់អំឡុងសម័យខ្មែរក្រហម ស្បែកធំត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូក្នុងឆ្នាំ២០០៥ ដោយសារតែតម្លៃវប្បធម៌ដ៏អស្ចារ្យរបស់វា។ ទម្រង់សិល្បៈនេះ បានរស់រានដោយសារមានការប្តេជ្ញាចិត្តថែរក្សារបស់គ្រូស្បែកធំ​​ និងក្រុមការងាររួមទាំងសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយលោកគ្រូស្បែកធំ ម៉ាន់ កុសល។ ថ្វីត្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់សមាគម និងឈានដល់ការបិទមហោស្រពក៏ដោយ ប៉ុន្តែណាហ្គាវើលដ៍បានជួយធ្វើឱ្យសិល្បៈនេះរស់ឡើងវិញតាមរយៈការផ្តល់ការសម្តែង សិក្ខាសាលា និងសកម្មភាពជាច្រើនទៀត។

ចំណែកលោកស្រី Gabrielle Thiboutot បាននិយាយថា “ខ្ញុំសូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញដោយបានបង្កើតមាតិកា និងផ្ទាំងព័ត៌មានសម្រាប់ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ”។ លោកស្រីបានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃរបស់ខ្មែរដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-d3ZqHk4UOVS2yLtR7YEo1u9luOov9i_cMEdDNOXmZm27X2QCXBLcO6q3Whv9LbOjT-R0hFpNBtMLyOcJndqFGf9icPEruyChsXnmibQYRiFQ_jDCiUDoHZRWbP77RXtNfj3V4oQOz4I_6o8cQZl_5LK2zGBhiSM06yaB3KtLOPlhJE9IAtYOOIOAGB0Y/s1400/4%20Dress%20up%20strike%20a%20pose.jpg

ស្លៀកពាក់ឈុតប្រពៃណីខ្មែរ និងសាទរដល់វប្បធម៌ខ្មែរនៅបញ្ជររូបថត!

ដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ពិព័រណ៍ “ស្រមោលស្បែកធំ” ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី និងឈ្វេងយល់ពីល្ខោនស្រមោលដ៏មានតម្លៃរបស់ខ្មែរតាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈផ្ទាល់ បទពិសោធន៍ឌីជីថល និងការផ្តល់ជូនជាច្រើនទៀត។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំពិសេសនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលចូលរួមសម្តែងសមាគមសិល្បៈសុវណ្ណភូមិ និងនាយកដ្ឋានសិល្បៈទស្សនីយភាពអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfX7pZ_2Mbq6I-RIRw8hdsu8D32LVRHp4Pd3lcFBPDm2k-9It5XY6DWLGhfsHTaB_behZy0wE0cP_wPovfB5u7Zz9IKqdC_jaA6rNp5kWy-IrHlD9clfhzUuRVJBV_ibnfBDJbtVk5n68V6QuzWBQCDnzl3LFLDjsS0RJn8dBw977z55QGYNlZr1VjT7y/s1400/5%20HE%20Hab%20Touch%20explaining.jpg

ឯកឧត្តម ហាប់ ទូច (ខាងឆ្វេង) ពន្យល់អំពីទម្រង់ផ្សេងៗនៃស្រមោលស្បែកខ្មែរ។

ពេញមួយខែវិច្ឆិកានេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនសិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ដែលសាធារណជនអាចរៀនពីរបៀបឆ្លាក់រូបស្បែក និងអាចយករូបស្បែកនោះទៅគេហដ្ឋានផងដែរ។ ពិព័រណ៍នេះក៏មានផ្តល់ជូនការជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការលក់ផលិតផលសិប្បកម្ម អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀត។ ប្រាក់ដែលបានពីសិក្ខាសាលា និងបទពិសោធន៍ទាំងនេះ នឹងត្រូវផ្តល់ជូនដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីឱ្យពួកគេអាចជួយរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicxFYHtilnWgQuW_B_hbsflYprrLXDtFhDRup250xahsc_wFLMnN6Aggkom-k6CiAdesyvyi9v5YtcKZrs38gZVANKhW2cC35vteslgMeFcIBO6WuGSE5mFbUaanrqa1bRsIuNuOUvei3TQDJGKYTFmLTlk_nfVeivi_k3_hyphenhyphenjjzQhB01IPvBXiaULcAk_/s1400/000.jpg

ពិព័រណ៍នេះ ក៏មានតាំងបង្ហាញ និងលក់ផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀតដើម្បីសាទរដល់មោទនភាពវប្បធម៌របស់ខ្មែរផងដែរ។

ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយនវានុវត្តន៍ កម្មវិធីនេះក៏មានផ្តល់ជូនបទពិសោធន៍នៃការថតរូបក្នុងទូរសព្ទឆ្លាតវៃជាមួយស្បែកធំផងដែរ។ សាធារណជននឹងទទួលបានបទពិសោធន៍បែបឌីជីថលជាមួយទម្រង់សិល្បៈនេះលើសពីវិចិត្រសាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKyuus-dr9HeWm0QmVF1bfX6H4731RAZ-Qknb1zyaAv8Jrhe4pIum_m4cLcXfKtbumc9_LenVL9iZ_qAoRJIj3UKjZEOY_mkBgea0gXdukCsmQ7tkBz5zplqeWt0pUzXxMdMlAjQzY1y5PBM6jz90ZZ6gHeAR5_wwQBDcTQZ8VdG2FJOxwPdfaQLYDHp71/s1400/7%20Inspiring%20the%20younger%20generation.jpg

ផ្សារភ្ជាប់អតីតកាល និងអនាគត ៖ ជំរុញលើកទឹកចិត្តក្មេងៗជំនាន់ក្រោយឱ្យឈ្វេងយល់ និងថែរក្សាកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។

សូមអញ្ជើញពុកម៉ែបងប្អូន និងសាធារណជនទាំងអស់ចូលរួម និងឈ្វេងយល់ពីពិព័រណ៍ស្រមោលស្បែកធំរបស់ខ្មែរនៅក្នុងខែវិច្ឆិកានេះឱ្យបានគ្រប់ៗគ្នា។ ចូលរួមដោយសេរី។

កម្មវិធីសង្ខេប មានដូចខាងក្រោម ៖
·        ពិព័រណ៍ ៖ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១០ ព្រឹកដល់ ៧ យប់ ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
·        សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ៖ ផ្តល់ជូនរៀងរាល់សប្តាហ៍
·        ការសម្តែងល្ខោនស្រមោលស្បែកធំពិសេស ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច សាលមហោស្រព NABA ណាហ្គាវើលដ៍ទី២
(សំបុត្រឥតគិតថ្លៃសម្រា​ប់ការចូលទស្សនាការសម្តែង នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ទី២ ។