ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអតិថិជនប្រមាណជាង 2,500នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkAsFjIK-MFHYzXwxR3mBu8pY-azbuli16L2vRW-jXCx6ALOSvu2mq-he9whkAJ12UNRjT23kk4K971QEIIcZFH7YT4Kt-jmWj_kxSFqzWIn4IlgR8oFvw0SP_EC2tHQaCvRsDxVi6b0RoSGIn_q8C_IbAwqtzf4jtAqzjp1aqi2npW-xKYOPw4eiI_xhw/s6449/1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUE5RFlkZxhbhbsZjFX2LacYuZAi4hwg1t7_6oPl7VyxKuWrpzooIkzV2t-fl8WALVAYtreqMjTRGOhFlGMqdExlc6n1UJDUtcO2de3INyheK3UffeUQTJNVlH6fjn8zyxzPdcoD1em0kxyTJGh73Dq9V1WokPFWhLjfcoiQKVSKT2514IDQw8iCHmi299/s1427/2.jpg
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រថយន្ត Ford Territory ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាប្រភេទរថយន្ត Compact SUV ដែលស្អាត ឆ្លាត និងទំនើបលើសគេ និងកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយឥឡូវនេះ រថយន្ត Ford Territory ត្រូវបានរចនារូបរាងថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព រួមទាំងមានបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Ford។ រថយន្ត Ford Territory នេះ គឺត្រូវបានផលិតនៅរោងចក្រ Ford ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយស្នាដៃកូនខ្មែរ ដែលជាបុគ្គលិកជំនាញខាងផ្នែកយានយន្ត ដូចនេះ យើងអាចនិយាយដោយមោទនភាពថា រថយន្ត Ford Territory គឺជារថយន្តដែល ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_gD1CaAdcEs23uBwImyNAmcIPBg077G_GzPkRYAwHHFTO3_N6jobKdWuhGiQLT8NraX35Hj9Sf_7eUz-7WKI1c4VNMqJzvnoLM6E-EYmxL7odwDvlHmgNM9NsgJQbT41wUM9nFMlMBJUTiVcP8pL58icz2sCms5_2aAEGIHc_bfAOmXy89wo27ktzu3N/s6000/3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDowXTPfJBDWY0veZ_OSSvkKHjn2lqzp5TBHCsZHAmA_cp01gPzOFUGavk2JTUDRfMghFv78orU9IHXu7fZmBEn5uhVqqzT5tRkzcuv7Ps1lSOqdy9wZU66miQoqKvwqKt4y-v_TPr0pBpeq0oU9d7mwtVme6aQinbuQ200BA8b54RLDvy-yx1UW4FuxZ/s1430/4.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihq_Y33rhxBXSUaS8nBmQNwesvxeXqnQOwGVUv6GzbDeYvU-KcxFJMJ5Ot6mBc01feWGjxKA93BSZlwN11xEKkRhNTIGsHulegEIom4wJjoh-rJVhgk0blc9kNALdpp1HgTLKpi9S261X91cxFMt3uDf-IFNt72sbTzm1JyfGH0LeeeXxBdSMFjbxR1zm8/s5944/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyWYtVvudkuaDM_AaCEfrQp604cRcQxk4QOyHHh5CTVlbzDFqWBKm-YNsIvwouZMjiW0Fv9gEYVoPCt7zXNhucIXVOjVe95ku34ufp_up1lbC5f5XZKszGMxiBBgEztStfZF1nR5whNyNGfyeYLqVGRrw221O7MXGhyphenhyphenxX33uPdDwqhSiXcZYePkZWqLhck/s5992/6.jpg
រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានការរចនាផ្នែកខាងមុខថ្មីស្រឡាង ដោយការរចនាភ្លើង LED បែប 3D ដែលផ្តល់ពន្លឺភ្លឺច្បាស់ រួមជាមួយភ្លើងបំភ្លឺពេលថ្ងៃ ដែលផ្តល់នូវរូបរាងដ៏ស្រស់ស្អាត និងស៊ីវីល័យ និងការរចនាយ៉ាន់ 19 អ៊ីញថ្មី ដែលផ្តល់នូវភាពរឹងមាំ និងស្រស់ស្អាតបន្ថែមទៀត សាកសមសម្រាប់អតិថិជនគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFgF7GinPA5_nend91HWmPjp3SfMqe1W2RrFQpuT5znTVZq8F8ig8Papble8UKeCGNvzrj4zE0Lw5WvlLWt2wefdVA_As0vhJSnhmIxVeeJtCxV-SkMNN0tFdskf1t3ecxMDrX42vNijYJRkJxtdH5rMm6moSBHf8ZoQh6elAi4ERTJiDE9DEBAV2xWMzq/s6947/7.jpg កៅអីរថយន្តត្រូវបានរចនារូបរាងថ្មី ធំទូលាយ ដោយបំពាក់មកនូវខ្នើយទម្រេតក្បាលបែបថ្មីកាន់តែមានផាសុកភាពជាងមុន ចំណែកឯកៅអីអង្គុយគឺជាប្រភេទពូកស្បែកប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅ រំលេចដោយថ្នេរពណ៌ទឹកក្រូចដែលតំណាងអោយថ្ងៃរះយ៉ាងស្រស់ស្អាត រួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់ និងដំបូលកញ្ចក់យ៉ាងធំបង្កជាភាពស្រស់ស្រាយនៅពេលបើកបរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPttKfAdfKTRqwtSd8rm0X5QACfjg0Ej8NVerp8zuIIXN6GUsn8sTz9znq7BSwLm3-DEEPChCRw38xSjgvcmMAZ_z2WFPFxXS8Q2q_tUTmOJEiKctPSpfRBR89iDJbDSuW8BGwn1EAuYNq7iWDXAb1eWHbYZUDjz0vhAyLJx2jOfvJWILKiyUmpdcfS3QL/s5681/8.jpg

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L EcoBoost 4 ស៊ីឡាំងថ្មី បង្កើនកម្លាំងសេះ 163PS និងកម្លាំងរមួល 250Nm បំពាក់ដោយចង្កឹះលេខអេឡិចត្រូនិចបង្វិល Rotary E-Shifter ដ៏ទំនើប និងប្រអប់លេខ 7 វគ្គអូតូ ដែលធ្វើអោយការបើកបរកាន់តែរលូន ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEY3FCN2NafCYZ1gTeU6FD6jDp-Z-2XX5lt5g1kO38gv2LI9RFAwTH5wMrBwLVtwhjgdNeuchqwBn1Km0eFj7-Cfu75TpzS8oIFwsFqEUVbcb-d6_dbKNpLovBY9o8NF1sH8nw-DmRMFmHi1LlqfoRCAB-SWU7yy20g2tHwpnCYpnO8DAoWrAdKJ2_rBJv/s4593/10.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpkc6BYjm2DOUH-315MIp8qQTqWoc9nz-ZZxPvmQPnKJucA_UVVheGNTbLj16qBMZQAIGORo-LsUm0mKvHH9aUevPuj4dz4WQepXJ3CRskX6FwOaU7XUCmAK9hzVSbwa1tH8TeMbrmjKUUdv4J7DM0vuvBEpoOiEY6s59pvm_WxJchvR0Mzg_LZ1MltjB/s6000/9.jpgរថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានបំពាក់ដោយអេក្រង់ឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ជាមួយរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មី ងាយស្រួលប្រើប្រាស់ និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដោយឥតខ្សែ រួមទាំងមានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បាន ដែលយើងអាចចុចបង្វិលមើលរថយន្តមួយជុំ និងមានប្រព័ន្ធកាមេរ៉ាឌីជីថលនៅកញ្ចក់មើលក្រោយ ងាយស្រួលក្នុងពេលថយចេញ/ចូលច្រកផ្សេងៗ និងប្រព័ន្ធភ្លើងលម្អផ្នែកខាងក្នុងរថយន្តចម្រុះពណ៌ ដែលធ្វើអោយការបើកបរនាពេលរាត្រីកាន់តែរស់រវើក រួមទាំងមានប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជា ២ ផ្នែក ដែលមានប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 ហើយលើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានបំពាក់ដោយប្រព័ន្ធបំពងសម្លេង 3D ម៉ាក Arkamys™ ដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដែលបង្កើតបាននូវសម្លេង Surround Sound យ៉ាងពិរោះរណ្តំ ផ្តល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-OAcL4JTdZJP2LTxaiNsPP-DFvz1BtX2AeseDlcsa0dLYJoqrpCcfKIPfGvWFSKxvuaDsIR70FqECQYSmOEOvNDqP8Se1Eue2ivwPTd5hxB-3NiShVaYK5P8rqXa-ZMUwnDwrBMracPl2dVIAOachZhkzreoZ1Vv80Pi2QxYaPg1iQrf2ZXd16iDnRkng/s1430/13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtKO28fnB0DG_CS6lVgo89gRtcuE5_IqbY6mj6pgb-q78YFAS_a-9TDENrzWayqYCYQju50WOyF_UNue5iiRt7UY2FrOPsQe2VLb9Xp8G44_6ZvOBRhwPJ80h3x-4rEHZS1Jjo7mAJbz8odDIig1rWUhMdAQga7r6An2_G0XXmadvT30oRCWK743Kehmh3/s1430/12.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqMSAnXUAB-HKyZxgsivvZNFGp9d2TXFzPepsrHTk195PY_3IsSS2_HruhwPYiNfak3KLO3hmZs0RCwZi8ZVsEjr18khKBHY_lNKx6uSdMsPgjvPGL4BVdUbd2ujVgRqRJDSIggK4SuoctvWAQo-rErhpGHWIR_63A7fyeah835W3AaG962hpqihEplMx-/s6000/11.png
ជាពិសេស រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 នៅតែបន្តបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន ដូចជា៖
• ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវៀសជើង (Hands-free Liftgate)
• ប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តនៅពេលដើរចេញ (Intelligence Lock)
• ប្រព័ន្ធបញ្ឆេះ/ពន្លត់រថយន្តពីចម្ងាយ (Remote Start/Stop)
• ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes): សន្សំសំចៃ Eco, ផ្លូវធម្មតា Normal, ស្ព័រ Sport, ផ្លូវឧបសគ្គ Trail
• ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ (Adaptive Cruise Control)
• ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Assist)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ (Forward Collision Warning)
• ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត (Automatic Emergency Braking)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ (Rear Cross Traffic Alert)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
• និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgoGK8m5CkThoRgiMhAp6eh_rcJ_Pkrzj_DCqv32dvSOFZEEl6JV8mYSKwe_Lqt2l2xl7LFMDZ72POjuyrMuYBWfR8AKgq_XQBM52cArTmsbzOeYR4wdenxUWHxNWxaktE5UOMXdzdjZ1tF-BQ1xAPxffeSFBtDui_DkPsooWtBw5pjdR80R0wuOVvIAQ/s4096/14.jpg
លើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ខៀវ (Panther Blue) ពណ៌សកាម៉ៃ (Crystal Pear White) ពណ៌ប្រផេះ (Lustrous Gray) ពណ៌ខ្មៅ (Panther Black) ពណ៌ក្រហម (Ruby Red) និងជម្រើសពណ៌ថ្មីគឺ ពណ៌បៃតងខ្ចី (Oasis Green) ជាមួយនឹងតម្លៃពិសេសត្រឹមតែ $42,900 ដុល្លារតែប៉ុណ្ណោះ។សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 និងព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខា 60 ម៉ែត្រ 077 666 856
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883