Home Blog Page 2047

បស្ចិមលោករកឃើញភស្ដុតាងច្រើន ទើបអ៊ីរ៉ង់ សារភាពពីការបញ្ជូនដ្រូន ទៅឲ្យរុស្ស៊ី

0

រដ្ឋធានីកៀវ៖ នៅទីបំផុត ក្រុងតេអ៊ីរ៉ង់ បានសារភាព អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅឲ្យក្រុងមូស្គូ ប៉ុន្ដែក្រុងកៀវ នៅតែព្រមាន អំពីផលវិបាកនានា ជុំវិញការកុហក ពីកាលបរិច្ឆេទផ្គត់ផ្គង់គ្រឿងចម្បាំង ជាពិសេស ដ្រូនវាយប្រហារ ទៅឲ្យរុស្ស៊ី ។

សារព័ត៌មាន News 24 បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ថា អ៊ុយក្រែន បានអះអាង ថា អ៊ីរ៉ង់ កំពុងតែកុហក អំពីពេលវេលាផ្គត់ផ្គង់ដ្រូន ទៅឲ្យប្រទេសរុស្ស៊ី និង បានព្រមាន អំពីផលវិបាកនានាផងដែរ។ ក្រុងកៀវ បានធ្វើអត្ថាធិប្បាយបែបនេះ ក្រោយពេលក្រុងតេអ៊ីរ៉ង់ បានទទួលស្គាល់ ជាលើកដំបូង ថា អ៊ីរ៉ង់ បានបញ្ជូនដ្រូនជាច្រើនគ្រឿង ទៅឲ្យរុស្ស៊ី ដោយសារតែក្រុងមូស្គូ បានទទួចសុំឲ្យផ្ដល់ដ្រូនទាំងនោះ នៅមុនការផ្ទុះសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។Ukraine says Iran lying about timing of drone supply, warns of  'consequences' | The Times of Israel

អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានព្រមានដល់អ៊ីរ៉ង់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ផលវិបាកយ៉ាងស្មុគស្មាញ ជាមួយនឹងក្រុងមូស្គូ នឹងធ្ងន់ធ្ងរជាងផលប្រយោជន៍របស់អ៊ីរ៉ង់ ទទួលបានមក ពីកិច្ចគាំទ្ររបស់រុស្ស៊ី ទៅទៀត»។

ការព្រមានរបស់ក្រុងកៀវ បានកើតឡើង ក្រោយពេលអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានទទួលស្គាល់ ជាលើកដំបូង ថា ក្រុងតេអ៊ីរ៉ង់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន មានចំនួនតិចតួច ទៅឲ្យប្រទេសរុស្ស៊ី។ ប៉ុន្តែក្រុងតេអ៊ីរ៉ង់ បានលើកឡើង ថា អ៊ីរ៉ង់ បានផ្គត់ផ្គង់ដ្រូនវាយប្រហារ ទៅឱ្យសម្ពន្ធមិត្តរបស់ខ្លួន មុនពេលការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន។

ថ្វីបើក្រុងតេអ៊ីរ៉ង់ បានសារភាពយ៉ាងដូច្នេះក្ដី ប៉ុន្ដែក្រុងកៀវ និង សម្ពន្ធមិត្តបស្ចិមលោក បានចោទប្រកាន់ដល់រុស្ស៊ី អំពីការប្រើប្រាស់ដ្រូន ផលិតដោយអ៊ីរ៉ង់ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ យកមកវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន។Iran Finally Admits Providing Drones To Russia

រហូតមកដល់ពេលនេះ ក្រុងតេអ៊ីរ៉ង់ នៅតែច្រានចោលការចោទប្រកាន់ជាដដែលៗ ប៉ុន្ដែកាលពីថ្ងៃសៅរ៍ លោក ហូសសេន អាមៀរ អាបដូលឡាហៀន (Amir-Abdollahian) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្ដី ដោយអះអាង ថា ដ្រូនរបស់អ៊ីរ៉ង់ មួយចំនួន ត្រូវបានបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី នៅមុនសង្គ្រាមផ្ទុះឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្ដីរបស់លោក Amir-Abdollahian ដោយបានថ្លែង ថា «យើងបានផ្គត់ផ្គង់ដ្រូនមួយចំនួន ទៅឲ្យប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនខែ មុនការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន»។

លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់ក្រុមមន្រ្ដីអ៊ីរ៉ង់ អំពីការកុហក ជុំវិញការបញ្ជូនដ្រូនអត្ដឃាត ទៅឲ្យក្រុងមូស្គូ។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា «ឥឡូវ អ៊ីរ៉ង់ បានសម្រេចចិត្តសារភាព ថា ក្រុងតេអ៊ីរ៉ង់ បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន សម្រាប់ភេរវកម្មរបស់រុស្ស៊ី។ ប៉ុន្តែសូម្បីតែ នៅក្នុងពេលសារភាពនេះ ក៏ពួកគេនៅតែកុហកបន្ដទៀត។ ជារៀងរាល់ថ្ងៃ កងទ័ពការពារទឹកដីរបស់យើង បានបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់ យ៉ាងតិច១០គ្រឿង។ ប៉ុន្ដែរបបគ្រប់គ្រង នៅអ៊ីរ៉ង់ នៅតែអះអាង ថា ក្រុងតេអ៊ីរ៉ង់ បានផ្ដល់ដ្រូនឲ្យរុស្ស៊ី មានចំនួនតិចតួច ហើយការផ្ដល់ឲ្យនេះ គឺតាំងពីមុនការចាប់ផ្ដើមសង្គ្រាមទ្រង់ទ្រាយធំ»។Will the War in Ukraine Push Iran and Russia to Compete? | Middle East  Institute

អស់ជាច្រើនសប្តាហ៍កន្លងមកហើយ កម្លាំងទាហានរុស្ស៊ី បានបាញ់មីស៊ីលយ៉ាងសន្ធាប់ និង ប្រើប្រាស់ដ្រូនអត្ដឃាត វាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈការវាយលុក កាន់តែខ្លាំងពីកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដោយសារការទទួលគ្រឿងសព្វាវុធ មកពីបណ្ដាប្រទេសលោកខាងលិច រហូតបានវាយរុញច្រានកងទ័ពរុស្សី ឱ្យដកទ័ពថយ ចេញពីតំបន់នានា នៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរដោយសារសង្គ្រាម។

ការវាយប្រហាររបស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានបំផ្លិចបំផ្លាញស្ថានីយថាមពលរបស់អ៊ុយក្រែន អស់ប្រហែលមួយភាគបី។ ដោយឡែក រដ្ឋាភិបាលក្រុងកៀវ បានជំរុញឱ្យប្រជាជនអ៊ុយក្រែន សន្សំសំចៃថាមពលអគ្គិសនី ឱ្យបានច្រើន តាមអ្វីដែលអាចធ្វើទៅបាន ខណៈរដូវរងាចូលមកដល់។

ក្រុងកៀវ បានអះអាង ពីដ្រូនរបស់អ៊ីរ៉ង់ ប្រហែល៤០០គ្រឿង ត្រូវបានប្រើប្រាស់រួចមកហើយ ដើម្បីប្រឆាំងនឹងប្រជាជនស៊ីវិលអ៊ុយក្រែន ខណៈ ក្រុងមូស្គូ បានបញ្ជាទិញដ្រូន ប្រហែល២០០០គ្រឿង។

ជាមួយនឹងការចោទប្រកាន់ ពីអ៊ុយក្រែន ផងនោះ ចក្រភពអង់គ្លេស និង សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមឧត្ដមសេនីយ៍កំពូលៗរបស់អ៊ីរ៉ង់ ចំនួន៣នាក់ និង បានចោទប្រកាន់ដល់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ អំពីការផ្គត់ផ្គង់ដ្រូន ទៅឲ្យប្រទេសរុស្ស៊ី។ បច្ចុប្បន្ន កងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតំបន់ឃើរសុន(Kherson) ជាទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់របស់អ៊ុយក្រែន ស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានប្រជាជនរស់នៅ ប្រហែល ២៨៨ ០០០នាក់ នៅមុនការផ្ទុះសង្គ្រាម នាថ្ងៃទី២៤ ខែកុម្ភៈ៕

ក្រសួងបញ្ចេញវេបសាយតេស្តសមត្ថភាពសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

0

ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបនៅសល់តែមួយខែទៀតប៉ុណ្ណោះ ខណៈសិស្សថ្នាក់ទី១២ភាគច្រើន កំពុងសម្រុកស្វ័យសិក្សា យ៉ាងយកចិត្តទុក្ខដាក់។ ស្របគ្នានេះដែរ ក្រសួងអប់រំក៏បានគិតគូរ និងជួយជម្រុញដល់សិស្សថ្នាក់ទី១២ តាមរយៈការធ្វើប្រព័ន្ធសាកល្បងសមត្ថភាព ដើម្បីឱ្យសិស្សអាចចូលទៅប្រឡងមុខវិជ្ជាដែលនឹងត្រូវធ្វើនៅពេលប្រឡងបាក់ឌុបបន្តិចនេះបាន។

វេបសាយនេះមានឈ្មោះថា exam.moeys.gov.kh  ដែលសិស្សអាចចូលទៅតេស្ដសមត្ថភាពរបស់ខ្លួនបាន ដោយក្នុងនោះក្រសួងបានបញ្ចូលនៅមុខវិទ្យាដែលនឹងត្រូវធ្វើនៅពេលប្រឡង ឧទាហរណ៍ដូចជាមុខវិជ្ជាគណិត រូប គីមី ជីវៈ ប្រវត្តិជាដើម។

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹតិ្តទៅនៅថ្ងៃទី៥ ខែធ្នូ​ខាងមុខនេះ៕

ក្រុមហ៊ុន Samsung មានបំណងលក់ទូរស័ព្ទ”បត់” ចំនួន ២៧០ លានគ្រឿងវាយលុកក្នុងទីផ្សារនៅឆ្នាំក្រោយ

0

ដូចដែលយើងដឹងស្រាប់ហើយថា ថ្មីៗនេះ Samsung បានបង្ហាញអោយឃើញពីវាទូរស័ព្ទជាង ២៦០ លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោក ហើយ Samsung បានបង្ហាញពីមហិចតាគ្រោងនឹងចែកចាយទូរស័ព្ទចំនួន ២៧០ លានគ្រឿងនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាគោលដៅលក់នៅឆ្នាំនេះត្រឹមតែ ២៦០ លានគ្រឿងសម្រាប់ក្រុមហ៊ុន Samsung  ប៉ុន្តែនៅឆ្នាំក្រោយ Samsung មានបំណងកើនឡើង ១០ លានគ្រឿងបន្ថែម ពោលគឺលក់ឱ្យបាន២៧០លានគ្រឿង។ ដោយក្នុងនោះគោលដៅត្រូវបានគេនិយាយថាក្រុមហ៊ុននឹងផ្តោតលើទូរស័ព្ទដៃដែលអាច”បត់បាន” ឱ្យបានច្រើនតាមដែលអាចអ្វើទៅបាន ហើយក្រុមហ៊ុនបានរំពឹងទុកថានឹងបង្កើតប្រាក់ចំណេញកាន់តែច្រើនក្នុងការលក់រួម។

ជាមួយគ្នានោះផែនការមួយក្នុងចំនោមផែនការដែលបានរំពឹងទុកគឺធ្វើយ៉ាងណាឱ្យឧបករណ៍នៃគ្រឿងម៉ាស៊ីន ឬកម្មវិធីដែលមានតម្លៃថោកបំផុត និងមានថាមពលល្អ ក៏ដូចជាមានគុណភាពល្អតាមដែលអាចធ្វើទៅបានសម្រាប់ឆ្នាំក្រោយនេះ។ ព្រមទាំងដើម្បីឱ្យមានសមាមាត្រនៃក្រុម Premium ត្រឹមត្រូវ និងដើម្បីអភិវឌ្ឍម៉ាស៊ីនបត់ឱ្យកាន់តែប្រសើរឡើង។ លើសពីនេះគេរំពឹងថានៅឆ្នាំ ២០២៤ នឹងមានអត្រាកំណើនលើសពី ៨០ភាគរយ ដែលថានឹងធ្វើការចែកចាយឱ្យលើសពី Galaxy S និង Galaxy Z ច្រើនជាង ៦០ លានគ្រឿងនៅកម្រិតកំពូល និងច្រើនជាង ២១០ លានគ្រឿងនៃ Galaxy A Seriesកាលពីកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពី Galaxy Z Flip និង Z Fold នៅឆ្នាំក្រោយ នឹងត្រូវតាមដានសម្រាប់ការរចនាម៉ូតកាន់តែប្រសើរ ប្រើប្រាស់បានយូរជាងមុន និងស្នាមអេក្រង់តិចជាងមុន។

ដូច្នេះចង់ដឹងថាតើពួកគេនឹងអាចផលិតបាននូវគុណភាព ក៏ដូចជាការដាក់លក់ច្រើន ដូចដែលបានរំពឹងទុកដែរឬទេទេ? មានតែរង់ចាំតាមដានបន្ត៕ ប្រភព៖ Sanook

នៅថ្ងៃទី០៩ ខែវិច្ឆិកា ផ្លូវជាច្រើនខ្សែក្នុងទីក្រុងភ្នំពេញនឹងត្រូវផ្អាកលែងឱ្យធ្វើដំណើរជាបណ្ដោះអាសន្ន

0

រាជធានី​ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថានៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាង​មុខ​នេះ កំណាត់​មហាវិថី និង​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្អាក​ចរាចរ​រយៈពេល​ខ្លី​។

រដ្ឋបាល​រាជ​ភ្នំពេញ​បាន​បញ្ជាក់​ថា ការ​ផ្អាក​នេះ​គឺ​ដើម្បី​បញ្ចៀស​ចរាចរ​ក្នុងអំឡុងពេល​ប្រារព្ធ​ខួប​អនុ​ស្សាវ​រី​ហ៍​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ​។ ដូច្នេះ​ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន រក្សា​បាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់​ធ្លាប់ និង​របៀបរាប់រយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចរាចរ​ចំពោះ​យានយន្ដ​គ្រប់​ប្រភេទ ចាប់ពី​ច្រាំង​ទន្លេសាប​តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៨ មហាវិថី​ព្រះ​នរោត្ដម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​៥១ ផ្លូវ​លេខ​២៩៤ មហាវិថី​សម្ដេច​សុធារស នាគ​បាញ់​ទឹក រង្វង់​មូល​សម្ដេចព្រះសង្ឃរាជ ជួន ណាត តីរវិថី​ព្រះ​ស៊ី​សុវត្ថិ រហូត​ដល់​ផ្លូវ​លេខ​១៧៨ រហូត​ដល់​ការ​ប្រារព្ធ​កម្មវិធី​ត្រូវ​បាន​បិទ​បញ្ចប់​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ​តាម​ការ​បរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ដោយ​ក្ដី​អនុគ្រោះ​។ ជាមួយ​គ្នា​នៅ​ពេល​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរ​ជា​ធម្មតា​វិញ​៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWnq3VpMvylpSM9kXUiJmo3NyoP7zCRpspo1xTsZda6l65IG1wn0Y0u6NvsZxVyiVMrhGy1XrEBpfMTm1EsGg5MRfK42XJGPx8TrI0Kh7Pc0KpJpLWdqxnlXkbQQuqHjkpgRiOa2mHU4KhmoZkzMHlKGWItUc1xtleRv65Z4pn9eH0x7VFG0G7X0F7/s1280/photo_2022-11-05_15-44-51%20(2).jpg

សញ្ញាគ្រោះថ្នាក់ទាំង ៦ បញ្ជាក់ថាអ្នកអាចប្រឈមនឹងហានិភ័យនៃការគេងមិនលក់

0

សុខភាព៖ ប្រសិនបើអ្នក គេងមិនលក់ ឬគេងមិនស្កប់ស្កល់សម្រាប់រយៈពេលយូរ ហើយអ្នកទុកចោលមិនបានព្យាបាល វាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកយ៉ាងធ្ងន់ធ្ងរ  ដូច្នេះអ្នកគួរតែទៅជួបអ្នកឯកទេសដំណេក ដើម្បីស្វែងរកមូលហេតុពិត។

លោកវេជ្ជបណ្ឌិត Weerawut Imsamran អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តបានបង្ហើបថាការគេងគឺជាកត្តាសំខាន់បំផុតមួយនៃការរស់នៅ។ ប្រសិនបើយើងគេងលក់ស្រួល និងសម្រាកឱ្យបាន គ្រប់គ្រាន់វានឹងនាំឱ្យរាងកាយមានសុខភាពល្អ ស្រស់ថ្លា ភ្លឺថ្លា មិនងាយចាស់ និងសុខភាពរឹងមាំ។

ប៉ុន្តែចំពោះមនុស្សមួយចំនួនដែលយល់ថាខ្លួនឯងមានបញ្ហាក្នុងការគេងមិនលក់ដូចជាពិបាកគេងលក់ ការគេងមិនស្កប់ ភ្ញាក់ពីដំណេកលឿនជាងម៉ោង និងងងុយគេងនៅពេលថ្ងៃ ដូច្នេះប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះបើមិនព្យាបាលអាចប៉ះពាល់ដល់សុខភាពទៅថ្ងៃអនាគតបាន។

ក្រុមមនុស្សដែលមានហានិភ័យនៃការគេងមិនលក់

ការគេងមិនលក់អាចកើតមាននៅគ្រប់វ័យ ប៉ុន្តែភាគច្រើនវាកើតឡើងចំពោះស្ត្រី និងមនុស្សចាស់ដែលមានអាយុលើសពី ៦៥ ឆ្នាំ។

មូលហេតុនៃការគេងមិនលក់

១. លក្ខណៈរបស់មនុស្ស គេងមិនលក់ ត្រចៀកឆាប់ភ្ញាក់ ឬឆាប់ថប់អារម្មណ៍។

២.​ កត្តាលើកទឹកចិត្ត ការផ្លាស់ប្តូរការងារ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ ការលែងលះ

៣. អាកប្បកិរិយារបស់អ្នកជំងឺ ដេកលើគ្រែអស់រយៈពេលយូរ

៤. ផឹកកាហ្វេនៅពេលល្ងាច ឬមុនពេលចូលគេង ចូលគេងក្រោយម៉ោងបីរសៀល។

សញ្ញាគ្រោះថ្នាក់ អ្នកអាចប្រឈមនឹងហានិភ័យនៃការគេងមិនលក់

យើងអាចសង្កេតឃើញរោគសញ្ញានៃការរំខានដំណេករបស់អ្នកដូចជា៖

១. ពិបាកក្នុងការគេង ការគេងមិនទៀងទាត់ ការគេងមិនស្កប់ស្កល់

២. ភ្ញាក់ពីដំណេកលឿនជាងម៉ោងដែលបានរំពឹងទុក

៣. ​ខ្សោយ គ្មានកម្លាំង

៤. ការថយចុះការផ្តោតអារម្មណ៍ ការថយចុះការយកចិត្តទុកដាក់ និងការចងចាំ

៥. អារម្មណ៍មិនល្អ ឆាប់ខឹង

៦. ​ងងុយគេងនៅពេលថ្ងៃ

គ្រោះថ្នាក់កើតចេញពីការគេងមិនលក់

ប្រសិនបើគេងមិនលក់រយៈពេលយូរ  អាចប៉ះពាល់ដល់សុខភាពរាងកាយ បង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺគ្រោះថ្នាក់ជាច្រើនដូចជា

១. ជំងឺធ្លាក់ទឹកចិត្ត

២. ជំងឺបេះដូងប្រភេទ ischemic

៣. គាំងបេះដូង

៤.​ សម្ពាធឈាមឡើងខ្ពស់

៥. កូលេស្តេរ៉ុលឡើងខ្ពស់

៦. មានជំងឺទឹកនោមផ្អែម

៧. មានភាពធាត់ ឬលើសទម្ងន់

៨. អាចបង្កើនការស្លាប់បាន ព្រោះវាមានឱកាសនៃគ្រោះថ្នាក់ពីការបើកបរ និងគ្រោះថ្នាក់ពីការងារ ក្រោយពីគេងមិនគ្រប់គ្រាន់បានយ៉ាងងាយ

ដូច្នេះហើយ ការគេងមានសារៈសំខាន់ចំពោះសុខភាព ប្រសិនបើអ្នកមានការគេងមិនលក់ ឬសង្ស័យថាអ្នកប្រហែលជាមានបញ្ហានៃការដំណែក អ្នកគួរតែទៅជួបអ្នកឯកទេស ដើម្បីរកមូលហេតុ និងព្យាបាលឱ្យបានត្រឹមត្រូវទាន់ពេលវេលា៕ ប្រភព៖ Sanook

 

ដាក់ការសង្ស័យក្បួនរថភ្លើងកូរ៉េខាងជើង បានដឹកជញ្ជូនអាវុធទៅជួយរុស្សី

0

អន្តរជាតិ៖ រូបភាពផ្កាយរណបបង្ហាញឲ្យឃើញថា រថភ្លើងកូរ៉េខាងជើង មួយខ្សែបាន ឆ្លងព្រំដែនទៅកាន់ប្រទសរុស្ស៊ីនៅថ្ងៃទី៤ខែវិច្ឆិកា ។ ទាំងនោះបង្កឲ្យមានការសង្ស័យថា កូរ៉េខាងជើងកំពុងតែបញ្ជូនអាវុធទៅជួយរុស្ស៊ីឬ?

សារព័ត៌មានរ៉យទ័រ បានផ្សាយថា តាមគេហទំព័រ 38 North ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន មានឯកទេសតាមដានសកម្មភាព របស់កូរ៉េខាងជើង បានលើកឡើងថា នេះជាលើកទីមួយដែល រថភ្លើងកូរ៉េខាងជើង ត្រូវបានគេមើលឃើញទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូង ។

កន្លងមកថ្មីៗ រុស្ស៊ីបានបញ្ជាក់ថា មានរថភ្លើងមួយខ្សែបានដឹកសត្វសេះឆ្លងដែនទៅកាន់កូរ៉េខាងជើង ។ កន្លងមក កូរ៉េខាងជើង បានបិទច្រកព្រំដែនមិត្តភាពក្នុងតំបន់ Tumangang មានប្រវែង៨០០ម៉ែត្រ តភ្ជាប់ដែនគោក ដ៏សំខាន់ជាមួយរុស្ស៊ី នៅខែកុម្ភៈឆ្នាំ ២០២០ ដើម្បីទប់ស្កាត់កូវីដ-១៩ ។

ប៉ុន្តែនៅព្រឹកថ្ងៃទី៤ខែវិច្ឆិកា នៅវេលាម៉ោង១០ និង ២៤នាទី គេឃើញរថភ្លើង មាន៣ទូរ គ្របជិត ត្រូវបានគេមើលឃើញនៅព្រំដែនក្នុងទឹកដីកូរ៉េខាងជើង ។ ប៉ុន្តែនៅវេលាម៉ោង ១៣ និង១០ នាទី គេមើលឃើញរថភ្លើងនោះនៅក្នុងទឹកដីរុស្ស៊ី ចម្ងាយពីព្រំដែន ២០០ម៉ែត្រ។ នៅវេលាម៉ោង ១៤និង ២៩នាទី រថភ្លើងទាំង ៣ទូរ ត្រូវបានគេមើលឃើញនៅស្ថានីយ Khasan របស់រុស្ស៊ី ចម្ងាយពីព្រំដែន ២គីឡូម៉ែត្រ ។

សកម្មភាពខាងលើ កើតឡើង ចំពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន កាន់តែតានតឹងខ្លាំងឡើង ។ កន្លងមក លោកខាងលិច បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង បានផ្តល់អាវុធដល់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ៕

តើការញ៉ាំស្ករច្រើនពេកប្រឈមនឹងភាពចាស់មុនអាយុមែនទេ?

0

ជាតិស្ករគឺជាសត្រូវរបស់រាងកាយក្នុងការបន្ថែមខ្លាញ់កាន់តែក្រាស់នៅជុំវិញបរិមាណចង្កេះ ភ្លៅ ត្រគាក ហើយថែមទាំងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺគ្រោះថ្នាក់ផ្សេងៗទៀតផង។ មិនតែប៉ុណ្ណោះជាតិស្ករក៏ជាអាចធ្វើឱ្យប៉ះពាល់ដល់ភាពស្រស់ស្អាតរបស់យើងដែរ ព្រោះវាពិតជាធ្វើឱ្យយើងមើលទៅឃើញចាស់ជាងមុនមែនទេ?

យោងតាមរបាយការណ៍របស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃបានបង្ហាញថា ស្ករគឺជាសារធាតុដ៏ពេញនិយមដែលប្រើក្នុងអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ហើយវាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ធាត់ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពន្លឿនភាពចាស់មុនអាយុផងដែរ។

ស្ករដែលប្រើប្រាស់នឹងត្រូវបំបែកទៅជាឯកតាតូចៗ និងស្រូបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័ស។ ជាតិស្ករក្នុងឈាមទាំងនេះអាចឈានទៅដល់ការបង្កើតសមាសធាតុដែលហៅថា Advanced glycation end products ឬ AGEs ហើយនាំឱ្យមានការថយចុះនៃប្រូតេអ៊ីន elastin និង collagen ធ្វើឱ្យមានការកាត់បន្ថយការបត់បែននៃស្បែក ការយារធ្លាក់។

ដូច្នេះគួរទទួលទានស្ករក្នុងបរិមាណមួយដែលត្រឹមត្រូវ។ ដូច្នេះហើយ អង្គការសុខភាពពិភពលោកបានណែនាំថា បរិមាណស្ករដែលលោកអ្នកគួរទទួលទានគឺមិនលើសពី 6 ស្លាបព្រាក្នុងមួយថ្ងៃ។
វិធីងាយៗដើម្បីកាត់បន្ថយការប្រើប្រាស់ស្ករ
1. កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើនជាគ្រឿងផ្សំ ដូចជាតែ កាហ្វេដែលមានជាតិស្ករ សូកូឡា កាកាវ ទឹកដោះគោក្រឡុក តែទឹកដោះគោ តែពពុះ ភេសជ្ជៈផ្អែមផ្សេងៗ រួមទាំងទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង

2. កាត់បន្ថយការទទួលទានអាហារសម្រន់ ជាពិសេសនំដែលមានជាតិស្ករខ្ពស់
3. ទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន ប៉ុន្តែត្រូវប្រយ័ត្នចំពោះផ្លែឈើដែលមានជាតិស្ករខ្ពស់ លោកអ្នកមិនគួរទទួលទានច្រើនពេកទេ ដូចជា ស្វាយទុំ ធុរេន សាវម៉ាវ ខ្នុរ ផ្លែខ្នុរ ។ល។
នៅពេលដែលលោកអ្នកមិនទទួលទានស្ករ តើលោកអ្នកទទួលបានផលប្រយោជន៍ដូចម្តេចខ្លះ?
– ស្រកក្បាលពោះ ស្រកទម្ងន់ រាងស្លីមជាងមុន
– មានកម្លាំងស្វាហាប់ជាងមុន
– កាត់បន្ថយការចុក រោយស្ពឹក ស្រពន់ ក្នុងរាងកាយ
– ស្បែកស្អាតជាងមុន
– កាត់បន្ថយជាតិស្ករក្នុងឈាម

តើលោកអ្នកចង់ជិះរថភ្លើងអណ្ដែតទឹកដ៏អស្ចារ្យក្នុងប្រទេសថៃដែរឬទេ?

0

ប្រទេសថៃ៖ រថភ្លើងអណ្តែតទឹកក្នុងប្រទេសថៃបានប្រកាសលក់សំបុត្រ សម្រាប់ជាដំណឹងល្អដល់អ្នកទេសចរមកពីគ្រប់ទិសទី  ដែលចូលចិត្ត និងមានបំណងក្នុងការធ្វើដំណើរកម្សាន្ត ទទួលបានអារម្មណ៍ប្លែក តាមរថភ្លើង ជាពិសេសគឺជារថភ្លើងអណ្ដែតទឹកយ៉ាងអស្ចារ្យ។

នាពេលថ្មីៗនេះផ្លូវរថភ្លើងរដ្ឋរបស់ប្រទេសថៃបានបើកការកក់សំបុត្ររថភ្លើង ទេសចរណ៍ សម្រាប់លើផ្លូវរថភ្លើងពី “បាងកក” ទៅ “ប៉ាសាក់ ជូឡាស៊ីដ” ដែលត្រូវបានគេស្គាល់ថាជារថភ្លើងអណ្តែតទឹកដ៏ស្រស់ស្អាត និងមានភាពទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងសម្រាប់ភ្ញៀវទេសចរ។

ក្នុងនោះរថភ្លើងរដ្ឋអណ្ដែតទឹកមួយនេះ ត្រូវបានគេប្រកាសបើកឱ្យដំណើរការ តាំងពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២តទៅ ហើយរថភ្លើងនេះនឹងបើកឱ្យដំណើរការ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ។

ម៉ោងសេវាកម្មរថភ្លើងអណ្តែតទឹកធ្វើដំណើរ

សម្រាប់រថភ្លើងពិសេស នេះ នឹង បើក ឱ្យ ដំណើរការ ពេល ព្រឹក – ល្ងាច ដែល ឆ្នាំនេះ គ្រោង នឹង ធ្វើ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេញមួយ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ ខែមករា ឆ្នាំ ២០២៣ ដែល មាន រយៈពេល សរុប ២៤ ថ្ងៃដែលរួមមាន៖

ថ្ងៃទី ៥-៦, ទី២១-១៣, ទី១៩-២០, ទី២៦-២៧ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២

ថ្ងៃទី ៣-៤, ទី១០-១១, ទី១៧-១៨,ទី ២៤-២៥ ក្នុងខែធ្នូ ឆ្នាំ ២០២២

ថ្ងៃទី ៧-៨, ទី១៤-១៥, ទី២១-២២, ទី២៨-២៩ ក្នុងខែមករា ឆ្នាំ ២០២៣

សម្រាប់ថ្លៃសំបុត្ររថភ្លើងអណ្តែតទឹក

សម្រាប់រថភ្លើងអណ្ដែតទឹកមានពីរប្រភេទផ្សេងគ្នា ហើយសម្រាប់តម្លៃក៏ខុសគ្នា  

រថភ្លើងដឹកអ្នកដំណើរធម្មតានៅជាន់ទី ៣

-បាងកក-ប៉ាសាក់ ជូឡាស៊ីដ ដំណើរកំសាន្តទៅមក តម្លៃ ៣៣០ បាត ស្មើរនឹង

-Saraburi/Kaeng Khoi – Khok Salung ទៅមក តម្លៃ 130 បាត

-សម្រាប់អ្នកធ្វើដំណើរពី ទំនប់ប៉ាសាក់ជូឡាស៊ីដ – បាងកក ធ្វើដំណើរទៅមក តម្លៃ ១៥០ បាត

រថភ្លើងម៉ាស៊ីនត្រជាក់(VIP)

-បាងកក-ប៉ាសាក់ ជូឡាស៊ីដ ដំណើរកំសាន្តទៅមក តម្លៃ ៥៦០ បាត

-Saraburi/Kaeng Khoi – Khok Salung ទៅមក តម្លៃ 260 បាត

-សម្រាប់អ្នកធ្វើដំណើរពី ទំនប់ប៉ាសាក់ជូឡាស៊ីដ – បាងកក ធ្វើដំណើរទៅមក តម្លៃ ២៥០ បាត

កាលវិភាគរថភ្លើងអណ្តែតដំណើរកម្សាន្ត

គួរបញ្ជាក់ថា រថភ្លើងនឹងនាំភ្ញៀវទៅកម្សាន្តកន្លែងនានា ដោយក្បួនធ្វើដំណើរនឹងត្រូវឈប់នៅកណ្តាលមាត់ទំនប់ដើម្បីមានពេលសម្រាប់ភ្ញៀវទេសចរ ស្រូបយកខ្យល់អាកាស មើលទេសភាពស្រស់ស្អាតៗ ត្រជាក់ភ្នែក ជាពិសេសថតយករូបភាពទុកជាអនុស្សាវរីយ៍រយៈពេល ២០ នាទីរួចបន្តធ្វើដំណើរទៅ កាន់ស្ថានីយ “ខក់ស្លូង” ដើម្បីភ្ញៀវទេសចរណ៍ទៅ ភ្លក្ស និងទិញផលិតផលក្នុងស្រុកប្រហែល ៣០ នាទី បន្ទាប់មកក្បួនរថភ្លើងនឹងនាំភ្ញៀវទេសចរទៅកាន់ទំនប់ Pa Sak Jolasid នៅម៉ោង ១០.៣៥នាទី ព្រឹក សម្រាប់អាហារថ្ងៃត្រង់ពីហាងក្នុងសហគមន៍ក្នុងស្រុក ឬធ្វើដំណើរជុំវិញបរិវេណទំនប់ Pa Sak Jolasid ដោយប្រើឡាន ថ្លៃសេវាគឺ ៧០ បាតក្នុងមនុស្សម្នាក់នៅតាមផ្លូវដើម្បីទស្សនា ភាពទាក់ទាញ។ ជាមួយនឹងវាលផ្កាឈូករ័ត្ននៅ Ban Kluay & Khai ហើយអ្នកអាចទស្សនាសួនផ្កាស្មៅយក្ស។ និងថតរូបជាមួយបរិយាកាសស្អាតៗនៅចំណុចប្រសព្វនៅ Rai Sap Prayun បន្ទាប់មកឡើងរថភ្លើងបន្តត្រឡប់មកវិញក្នុងថ្ងៃទី២ ហើយរថភ្លើងនឹងមកដល់ស្ថានីយ៍បាងកកនៅម៉ោងប្រហែល ៦:៥០នាទី ល្ងាច៕ ប្រភព៖ Sanook

តើ”ផ្សិត” លើកម្រាលពូក និងភួយ ប៉ះពាល់ដល់សុខភាពយើងដូចម្តេចខ្លះ?

0

ហេតុអ្វីបានជាយើងគួរបោកគក់ និងសម្ងួតកម្រាលពូក ភួយឱ្យបានញឹកញាប់? ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ថែមទាំងមានហានិភ័យនៃជំងឺផ្សេងៗដល់រាងកាយយើងថែមទៀតផង
លោកបណ្ឌិត ស៊ូ វ៉ាន់ឆៃ Wattana Yingcharoenchai អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលបានមានប្រសាសន៍ថាកត្តាចម្បងដែលបង្កឲ្យមានផ្សិត គឺ ភាពសើមដែលកកកុញនៅតាមផ្នែកផ្សេងៗនៃផ្ទះរបស់យើង ហើយយើងផ្សិតអាចតាមដានរកឃើញវានៅតាមគ្រឿងសង្ហារឹម ពូក ទូរខោអាវ និងកន្លែងដែលមានរន្ធ ឬប្រេះនៅក្នុងផ្ទះ។ ម្យ៉ាងទៀតទឹកដែលជ្រាបតាមជញ្ជាំងរឺពិដានក៏អាចធ្វើឱ្យវាសើម និងកក ហើយអាចក្លាយទៅជាប្រភពនៃផ្សិត បើយើងមិនបានមើលថែវានឹងប៉ះពាល់ដល់សុខភាព និងបង្កជាជំងឺថែមទៀតផង។
តើផ្សិតនៅលើគ្រែ និងភួយប៉ះពាល់ដល់រាងកាយយ៉ាងដូចម្តេច?
ដោយសារតែផ្សិតអាចបង្កើត spores ដើម្បីរាលដាលទៅក្នុងខ្យល់។ បន្ទាប់ពីការស្រូបចូលក្នុងខ្លួននូវបរិមាណដ៏ច្រើនក្នុងរយៈពេលយូរ អាចបណ្តាលឱ្យមានរោគសញ្ញាដូចជា៖
• ឈឺក្បាល
• មានគ្រុនក្តៅ
• ការតឹងច្រមុះ
• រមាស់ភ្នែក

ហើយអាចបង្កជាជំងឺធ្ងន់ធ្ងរដូចជា ជំងឺហឺត រលាកសួត ជាពិសេសអ្នកដែលមានអាឡែកស៊ី នៅពេលប៉ះពាល់នឹងផ្សិតតាមរយៈស្បែក ឬស្រូបចូល អាចបណ្តាលឱ្យមានប្រតិកម្មអាឡែកហ្សីដូចជា
• កន្ទួលអាឡែស៊ី
• រលាកភ្នែក
• ឈឺក
• ហៀរសំបោរ

វិធីកម្ចាត់ផ្សិតនៅលើគ្រែ ភួយ និងផ្នែកខ្លះនៅក្នុងផ្ទះ អ្នកអាចធ្វើតាមការណែនាំដូចខាងក្រោម៖
1. ប្រសិនបើវាជាភួយ ត្រូវយកវាទៅស្ងោរក្នុងទឹកក្តៅឧណ្ហៗ បន្ទាប់មកលាងសម្អាតឱ្យស្អាត រួចដាក់ហាលថ្ងៃឱ្យស្ងួត។ ប្រសិនបើភួយមានផ្សិតច្រើន ការលុបបំបាត់ផ្សិតនៅលើភួយប្រហែលជាមិនមានប្រសិទ្ធភាពទេ ដូច្នេះគួរតែត្រូវបោះវាចោលដើម្បីការពារផ្សិតពីការរីករាលដាលទៅកន្លែងផ្សេងទៀត។

2. សម្រាប់ផ្សិតនៅលើពូក ឬពូកដែលមានស្នាមដាន ឬធុំក្លិនសើម ដើម្បីកម្ចាត់ផ្សិត លោកអ្នកអាចចាប់ផ្តើមដោយការបាញ់ថ្នាំសម្លាប់មេរោគនៅលើកំរាលពូក ឬប្រើអាល់កុលជូតជាមួយទឹកក្តៅឧណ្ហៗ ដើម្បីលុបស្នាមផ្សិតនៅលើពូក បន្ទាប់មកគួរយកពូកទៅហាលថ្ងៃ។
3. មុននឹងសម្អាតយកផ្សិតចេញពី ភួយ ពូក ឬកម្រាលពូក គួរពាក់ម៉ាស ស្រោមដៃកៅស៊ូ ដើម្បីការពារមេរោគចូលក្នុងខ្លួន។ នៅពេលសម្អាតយកផ្សិតចេញរួចរាល់ អ្នកគួរងូតទឹកសម្អាតខ្លួនប្រាណភ្លាមៗ។

តើអ្នកណាជាអ្នកគូរគំនូរម៉ូណាលីសាដ៏ល្បីល្បាញនៅក្នុងពិភពលោក?

0

ភ្នំពេញ៖ រូបគំនូរម៉ូណាលីសា (Mona Lisa) គឺជារតនសម្បត្តិដ៏មានតម្លៃមួយក្នុងសម័យរ៉ឺណេស្សង់ (Renaissance) ហើយទោះកន្លងទៅអស់រយៈពេលជាង ៥០០ ឆ្នាំទៅហើយក្ដី ក៏រូបគំនូរដ៏ល្អវិចិត្រនេះនៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ តើគំនូរម៉ូណាលីហ្សាត្រូវបានគូរឡើងនៅឆ្នាំណា ដោយវិចិត្រកររូបណា?

វិចិត្រករដែលមានសមត្ថភាពអាចគូរគំនូរម៉ូណាលីហ្សាដ៏ល្អប្រណីតនេះ គឺមានឈ្មោះថា លេអូណាដូ ដាវិនស៉ី (Leonardo Da Vinci)។ លោកកើតនៅគ្រិស្ដសករាជ ១៤៥២ នក្នុងបុរីរដ្ឋហ្វ្លរ៉ង់ (Republic of Florence)។ ដាវិនស៉ី ចូលចិត្តគូររូបតាំងតែពីកុមារភាព ហើយគំនូរដែលលោកគូរ ភាគច្រើនសុទ្ធតែដូចរូបពិតៗមែនទែន។ ទេពកោសល្យនេះបានជួយឱ្យលោកបានក្លាយជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការកសាងវឌ្ឍនភាពជូនសង្គមមនុស្សអឺរ៉ុបនាសម័យរ៉ឺណេស្សង់នោះ (សតវត្សទី ១៤-១៧)។

លោកបានចាប់ផ្ដើមការងារគូរគំនូរម៉ាណាលីសាខាងលើនោះ នៅអំលុងគ្រិស្ដសករាជ ១៥០៣។ រូបគំនូរនេះត្រូវបានគេចាត់ទុកថាជារូបគំនូរដ៏ល្បីល្បាញបំផុតក្នុងចំណោមស្នាដៃទាំងអស់របស់ ដាវិនស៉ី។ លោកបានចំណាយពេលដល់ទៅបួនឆ្នាំ ក្នុងការគូរគំនូរដ៏ល្អវិចិត្រមួយនេះ មានន័យថា រហូតគ្រិស្ដសករាជ ១៥០៧ ទើបលោកបញ្ចប់ការគូរគំនូរនេះ។

រូបគំនូរម៉ូណាលីសា គឺជាគំនូរដែលមានទ្រង់ទ្រាយ ការតុបតែងប្រកបដោយភាពប៉ិនប្រសប់គួរឱ្យស្ងើចសរសើរក្រៃលែង។ ភាពអស្ចារ្យមួយទៀតរបស់គំនូរនេះ គឺបានបង្កប់នូវអាថ៌កំបាំង ដែលសូម្បីតែអ្នកស្រាវជ្រាវបច្ចុប្បន្នក៏មិនទាន់ដោះប្រស្នានោះបានដែរ។

សូមជម្រាបថា រូបគំនូរម៉ូណាលីសានេះ គឺជារូបរបស់លោកស្រី លីសា ឌែល ជីអូកុងដូ (Lisa Del Giocondo) ដែលជាភរិយារបស់អ្នកជំនួញជនជាតិហ្វ្លរ៉ង់ម្នាក់មានឈ្មោះថា ហ្វ្រាន់ស៉ីស្កូ ឌែល ជីអូកុងដូ (Francesco del Giocondo)៕