ប្រទេសថៃ៖ រថភ្លើងអណ្តែតទឹកក្នុងប្រទេសថៃបានប្រកាសលក់សំបុត្រ សម្រាប់ជាដំណឹងល្អដល់អ្នកទេសចរមកពីគ្រប់ទិសទី  ដែលចូលចិត្ត និងមានបំណងក្នុងការធ្វើដំណើរកម្សាន្ត ទទួលបានអារម្មណ៍ប្លែក តាមរថភ្លើង ជាពិសេសគឺជារថភ្លើងអណ្ដែតទឹកយ៉ាងអស្ចារ្យ។

នាពេលថ្មីៗនេះផ្លូវរថភ្លើងរដ្ឋរបស់ប្រទេសថៃបានបើកការកក់សំបុត្ររថភ្លើង ទេសចរណ៍ សម្រាប់លើផ្លូវរថភ្លើងពី “បាងកក” ទៅ “ប៉ាសាក់ ជូឡាស៊ីដ” ដែលត្រូវបានគេស្គាល់ថាជារថភ្លើងអណ្តែតទឹកដ៏ស្រស់ស្អាត និងមានភាពទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងសម្រាប់ភ្ញៀវទេសចរ។

ក្នុងនោះរថភ្លើងរដ្ឋអណ្ដែតទឹកមួយនេះ ត្រូវបានគេប្រកាសបើកឱ្យដំណើរការ តាំងពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២តទៅ ហើយរថភ្លើងនេះនឹងបើកឱ្យដំណើរការ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ។

ម៉ោងសេវាកម្មរថភ្លើងអណ្តែតទឹកធ្វើដំណើរ

សម្រាប់រថភ្លើងពិសេស នេះ នឹង បើក ឱ្យ ដំណើរការ ពេល ព្រឹក – ល្ងាច ដែល ឆ្នាំនេះ គ្រោង នឹង ធ្វើ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេញមួយ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ ខែមករា ឆ្នាំ ២០២៣ ដែល មាន រយៈពេល សរុប ២៤ ថ្ងៃដែលរួមមាន៖

ថ្ងៃទី ៥-៦, ទី២១-១៣, ទី១៩-២០, ទី២៦-២៧ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២

ថ្ងៃទី ៣-៤, ទី១០-១១, ទី១៧-១៨,ទី ២៤-២៥ ក្នុងខែធ្នូ ឆ្នាំ ២០២២

ថ្ងៃទី ៧-៨, ទី១៤-១៥, ទី២១-២២, ទី២៨-២៩ ក្នុងខែមករា ឆ្នាំ ២០២៣

សម្រាប់ថ្លៃសំបុត្ររថភ្លើងអណ្តែតទឹក

សម្រាប់រថភ្លើងអណ្ដែតទឹកមានពីរប្រភេទផ្សេងគ្នា ហើយសម្រាប់តម្លៃក៏ខុសគ្នា  

រថភ្លើងដឹកអ្នកដំណើរធម្មតានៅជាន់ទី ៣

-បាងកក-ប៉ាសាក់ ជូឡាស៊ីដ ដំណើរកំសាន្តទៅមក តម្លៃ ៣៣០ បាត ស្មើរនឹង

-Saraburi/Kaeng Khoi – Khok Salung ទៅមក តម្លៃ 130 បាត

-សម្រាប់អ្នកធ្វើដំណើរពី ទំនប់ប៉ាសាក់ជូឡាស៊ីដ – បាងកក ធ្វើដំណើរទៅមក តម្លៃ ១៥០ បាត

រថភ្លើងម៉ាស៊ីនត្រជាក់(VIP)

-បាងកក-ប៉ាសាក់ ជូឡាស៊ីដ ដំណើរកំសាន្តទៅមក តម្លៃ ៥៦០ បាត

-Saraburi/Kaeng Khoi – Khok Salung ទៅមក តម្លៃ 260 បាត

-សម្រាប់អ្នកធ្វើដំណើរពី ទំនប់ប៉ាសាក់ជូឡាស៊ីដ – បាងកក ធ្វើដំណើរទៅមក តម្លៃ ២៥០ បាត

កាលវិភាគរថភ្លើងអណ្តែតដំណើរកម្សាន្ត

គួរបញ្ជាក់ថា រថភ្លើងនឹងនាំភ្ញៀវទៅកម្សាន្តកន្លែងនានា ដោយក្បួនធ្វើដំណើរនឹងត្រូវឈប់នៅកណ្តាលមាត់ទំនប់ដើម្បីមានពេលសម្រាប់ភ្ញៀវទេសចរ ស្រូបយកខ្យល់អាកាស មើលទេសភាពស្រស់ស្អាតៗ ត្រជាក់ភ្នែក ជាពិសេសថតយករូបភាពទុកជាអនុស្សាវរីយ៍រយៈពេល ២០ នាទីរួចបន្តធ្វើដំណើរទៅ កាន់ស្ថានីយ “ខក់ស្លូង” ដើម្បីភ្ញៀវទេសចរណ៍ទៅ ភ្លក្ស និងទិញផលិតផលក្នុងស្រុកប្រហែល ៣០ នាទី បន្ទាប់មកក្បួនរថភ្លើងនឹងនាំភ្ញៀវទេសចរទៅកាន់ទំនប់ Pa Sak Jolasid នៅម៉ោង ១០.៣៥នាទី ព្រឹក សម្រាប់អាហារថ្ងៃត្រង់ពីហាងក្នុងសហគមន៍ក្នុងស្រុក ឬធ្វើដំណើរជុំវិញបរិវេណទំនប់ Pa Sak Jolasid ដោយប្រើឡាន ថ្លៃសេវាគឺ ៧០ បាតក្នុងមនុស្សម្នាក់នៅតាមផ្លូវដើម្បីទស្សនា ភាពទាក់ទាញ។ ជាមួយនឹងវាលផ្កាឈូករ័ត្ននៅ Ban Kluay & Khai ហើយអ្នកអាចទស្សនាសួនផ្កាស្មៅយក្ស។ និងថតរូបជាមួយបរិយាកាសស្អាតៗនៅចំណុចប្រសព្វនៅ Rai Sap Prayun បន្ទាប់មកឡើងរថភ្លើងបន្តត្រឡប់មកវិញក្នុងថ្ងៃទី២ ហើយរថភ្លើងនឹងមកដល់ស្ថានីយ៍បាងកកនៅម៉ោងប្រហែល ៦:៥០នាទី ល្ងាច៕ ប្រភព៖ Sanook