រាជធានី​ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថានៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាង​មុខ​នេះ កំណាត់​មហាវិថី និង​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្អាក​ចរាចរ​រយៈពេល​ខ្លី​។

រដ្ឋបាល​រាជ​ភ្នំពេញ​បាន​បញ្ជាក់​ថា ការ​ផ្អាក​នេះ​គឺ​ដើម្បី​បញ្ចៀស​ចរាចរ​ក្នុងអំឡុងពេល​ប្រារព្ធ​ខួប​អនុ​ស្សាវ​រី​ហ៍​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ​។ ដូច្នេះ​ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន រក្សា​បាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់​ធ្លាប់ និង​របៀបរាប់រយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចរាចរ​ចំពោះ​យានយន្ដ​គ្រប់​ប្រភេទ ចាប់ពី​ច្រាំង​ទន្លេសាប​តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៨ មហាវិថី​ព្រះ​នរោត្ដម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​៥១ ផ្លូវ​លេខ​២៩៤ មហាវិថី​សម្ដេច​សុធារស នាគ​បាញ់​ទឹក រង្វង់​មូល​សម្ដេចព្រះសង្ឃរាជ ជួន ណាត តីរវិថី​ព្រះ​ស៊ី​សុវត្ថិ រហូត​ដល់​ផ្លូវ​លេខ​១៧៨ រហូត​ដល់​ការ​ប្រារព្ធ​កម្មវិធី​ត្រូវ​បាន​បិទ​បញ្ចប់​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ​តាម​ការ​បរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ដោយ​ក្ដី​អនុគ្រោះ​។ ជាមួយ​គ្នា​នៅ​ពេល​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរ​ជា​ធម្មតា​វិញ​៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWnq3VpMvylpSM9kXUiJmo3NyoP7zCRpspo1xTsZda6l65IG1wn0Y0u6NvsZxVyiVMrhGy1XrEBpfMTm1EsGg5MRfK42XJGPx8TrI0Kh7Pc0KpJpLWdqxnlXkbQQuqHjkpgRiOa2mHU4KhmoZkzMHlKGWItUc1xtleRv65Z4pn9eH0x7VFG0G7X0F7/s1280/photo_2022-11-05_15-44-51%20(2).jpg