Home Blog Page 2045

ប្រទេសបារាំងបានយក “នំបុ័ង” មួយប្រភេទនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌ពិភពលោក

0

ប្រទេសបារាំង៖ នំបុ័ង Baguettes របស់ប្រទេសបារាំងមួយនេះត្រូវបានគេធ្វើការចុះក្នុងអង្គកាយូណេស្កូ(UNESCO) ដោយដាក់បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ព្រោះនំបុ័ងនេះមានសារៈសំខាន់ខ្លាំងចំពោះវប្បធម៌អាហារបារាំង ហើយបច្ចុប្បន្នក៏កំពុងពេញនិយមនៅទូទាំងពិភពលោកផងដែរ។

ទីភ្នាក់ងារ ព័ត៌មាន BBC បានរាយការណ៍ថាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការយូណេស្កូ ប្រកាសជាផ្លូវការ អំពីនំប៉័ងរបស់បារាំង “Baguette” ត្រូវបានការពារនៅក្នុងបញ្ជីនៃ “បេតិកភណ្ឌវប្បធម៌អរូបី” ចាប់តាំងពីនំបុ័ង Baguette គឺជានំបុ័ងដែលត្រូវបានបង្កើតឡើង ដោយប្រាជ្ញាក្នុងការធ្វើម្ហូប ព្រមទាំងជាឧត្តមភាព ក្នុងសិល្បៈនៃការដុតនំតាមស្ដង់ដាចំនួន ៨០ សង់ទីម៉ែត្រ និង ២៥០ ក្រាមនៃនំមួយដើម ដែលវាជាវេទមន្តនិងភាពល្អឥតខ្ចោះនៃរបៀបធ្វើនំបុ័ងរបស់បារាំង ក៏ដូចជាវប្បធម៌អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។

ជាមួយគ្នានោះលោក Audrey Azolay អគ្គនាយកអង្គកាយូណេស្កូ បានមានប្រសាសន៍ថា Baguetteមានសារៈសំខាន់ខ្លាំងណាស់ចំពោះវប្បធម៌ម្ហូបអាហាររបស់បារាំង បច្ចុប្បន្ននេះប្រទេសបារាំងផលិតបានជាង ១៦ លាននៃនំបុ័ង Baguetteនេះក្នុងមួយថ្ងៃ ដែលវាគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធអាហាររបស់បារាំង និងជានិមិត្តសញ្ញានៃការចែករំលែក និងភាពរីករាយ បន្ថែមពីនោះ Baguette គឺជានំប៉័ងដែលមនុស្សទូទាំងពិភពលោកចូលចិត្តផងដែរ។

យ៉ាងណាមិញហេតុផលខាងលើនេះហើយដែលជាមូលហេតុក្នុងការសម្រេចដាក់នំប៉័ងរបស់បារាំង “Baguette” បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ក្នុងអង្គការយូណេស្កូ៕ ប្រភព៖ ​Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

ឆ្មបពេទ្យឯកជន“ដើមអង្រ្គង”ម្នាក់ដែលអនុវត្តការរំលូតគ៌ភធ្វេសប្រហែសត្រូវក្រសួងពិន័យបញ្ឈរជើង២ឆ្នាំ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចដាក់វិន័យឆ្មបដែលរំលូតយកកូនចេញពីស្ត្រីម្នាក់ខុសបច្ចេកទេសផ្អាកការប្រកបវិជ្ជាជីវៈបណ្តោះអាសន្នរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិក ដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ
រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិករយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។

នៅក្នុងសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលចុះកាលពីយប់ថ្ងៃទី៣០​ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងមានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតកូនអាយុ១៨សប្តាហ៍ របស់ស្ត្រីដែលមានឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញ​ជាឆ្មបមែន តែឆ្មបរូបនេះនៅមិនទាន់ទទួលបានការបណ្ដុះបណ្ដាលបន្ថែមស្តីពីការរំលូតពិតនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនារបស់ក្រសួងសុខាភិបាល និងពីគណៈវិជ្ជាជីវៈឆ្មប។
បច្ចុប្បន្ននេះ ស្រ្តីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិតដោយយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេច កិត្តិព្រឹទ្ធបណ្តិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ។

ក្រសួងបានបន្តថា តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះដែរក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។

ក្រសួងបានបន្តទៀតថា ចំពោះករណីឆ្មបដែលបានអនុវត្តការរំលូតកូនក្នុងផ្ទៃអាយុ១៨សប្ដាហ៍ របស់ស្ត្រីខាងលើនេះ ក្រសួងក៏បានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មបចុះធ្វើការស្រាវជ្រាវជាបន្ដជាបន្ទាន់ផងដែរ​ដោយអនុលោមតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានជាធរមាន។ គណៈវិជ្ជាជីវៈរូបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវនិងពិនិត្យលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ហើយបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិនដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្ដោះអាសន្ន (រយៈពេល ០២ឆ្នាំ) យោងតាមរោត្រាទី១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវះ វិស័យសុខាភិបាល ៕

 

ផ្ទុះការតវ៉ាខ្លាំងពេកទីបំផុត អាជ្ញាធរចិនយល់ព្រមបន្ធូរបន្ថយការរឹតត្បិតនៃជំងឺកូវីដ-១៩

0

អន្តរជាតិ៖ អាជ្ញាធរនៅទីក្រុងក្វាងចូវ របស់ប្រទេសចិនបានបន្ធូរបន្ថយការរឹតត្បិតជំងឺ COVID-19 មួយថ្ងៃបន្ទាប់ពីបាតុករនៅក្នុងទីក្រុងភាគខាងត្បូងបានប៉ះទង្គិចជាមួយប៉ូលិសចំពេលមានការតវ៉ាប្រឆាំងនឹងវិធានការតឹងរ៉ឹងរបស់ទីក្រុងប៉េកាំងដើម្បីគ្រប់គ្រងការរាតត្បាតនៃមេរោគឆ្លង។

ប្រទេសចិនបានដាក់ការរឹតបន្តឹងការធ្វើដំណើរ ហើយបានធ្វើការធ្វើតេស្តទ្រង់ទ្រាយធំដែលជាផ្នែកមួយនៃគោលនយោបាយ “សូន្យ-COVID” របស់ខ្លួនដែលកំពុងបង្កើតកំហឹងកើនឡើង។ ការដាក់កំហិតលើកូវីដត្រូវបានបន្ធូរបន្ថយនៅក្នុងផ្នែកភាគច្រើននៃពិភពលោក។

បាតុកម្មដែលបានរីករាលដាលកាលពីចុងសប្តាហ៍ទៅកាន់ទីក្រុងសៀងហៃ ទីក្រុងប៉េកាំង និងកន្លែងផ្សេងទៀតបានក្លាយទៅជាការបង្ហាញពីការផ្គើនជាសាធារណៈដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ។

ទីក្រុង Chongqing ភាគនិរតីនឹងអនុញ្ញាតឱ្យទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សដែលមានជំងឺ COVID-19 ដែលបំពេញលក្ខខណ្ឌមួយចំនួន ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។

ប៉ុន្តែជាមួយនឹងចំនួនកំណត់ត្រានៃករណីនៅទូទាំងប្រទេស ហាក់ដូចជាមានក្តីសង្ឃឹមតិចតួចនៃការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយ “សូន្យ-COVID” ដែលប្រធានាធិបតីស៊ី បាននិយាយថាបានជួយសង្គ្រោះជីវិត ៕

សញ្ញាព្រមានគ្រោះថ្នាក់ទាំង ១០ នៃ “ជំងឺក្រិនថ្លើម”

0

សុខភាព៖ ថ្លើមជាសរីរាង្គដែលជួយបំផ្លាញជាតិពុល ឬផលិតផលកាកសំណល់ពីឈាម បង្កើតភាពស៊ាំប្រឆាំងនឹងមេរោគ ផលិតសារធាតុដែលជួយឱ្យឈាមកក និងផលិតទឹកប្រមាត់សម្រាប់ការរំលាយអាហារ ព្រមទាំងស្រូបយកវីតាមីនរលាយក្នុងប្រេងជាដើម។

នៅពេលដែលថ្លើមមានមុខងារច្រើនដូចនេះ ប្រសិនបើថ្លើមខូច ឬនៅពេលវាដំណើរការខុសប្រក្រតី រាងកាយរបស់អ្នកពិតជានឹងចុះខ្សោយយ៉ាងឆាប់រហ័ស។

ប្រសិនបើអ្នកមានជំងឺថ្លើម តើមានសញ្ញាព្រមានអ្វីខ្លះ?

១. អស់កម្លាំង នឿយហត់។

២. មានអារម្មណ៍ធុញទ្រាន់ មិនមានចំណង់ទទួលទានអាហារ។

៣. ចង្អោរញឹកញាប់។

៤. ស្រកទម្ងន់ ទោះមិនបានសម្រក។

៥. ហើមជើង ហើមពោះ។

៦.ហូរឈាមដោយងាយ(ឈាមរាវ) ព្រោះថ្លើមមិនអាចធ្វើឱ្យឈាមកកបាន។

៧. រោគសញ្ញាស្រដៀងនឹងគ្រួសក្នុងថង់ទឹកប្រមាត់។

៨. រាងកាយលឿង ភ្នែកលឿង ដោយសារថ្លើមមិនអាចបញ្ចេញទឹកប្រមាត់។

៩. ក្អួតមានឈាម ដោយសារតែសម្ពាធថ្លើមខ្ពស់ ជាលទ្ធផលសរសៃឈាមវ៉ែននៅក្នុងបំពង់អាហារមានសម្ពាធខ្ពស់  ហើយប្រសិនបើវាឡើងខ្ពស់រហូតដល់សរសៃវ៉ែនត្រូវខូច វាអាចបណ្តាលឱ្យក្អួតឈាមបាន។

១០. អាចមានជារោគសញ្ញាឬសដូងបាត។

ជាមួយគ្នានោះ ជំងឺក្រិនថ្លើមកើតវាអាចឡើងនៅពេលដែលយើងផឹកស្រាច្រើនពេក ឬបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទ B ផងដែរ។

វិធីការពារជំងឺក្រិនថ្លើម

១. ហាមផឹកគ្រឿងគ្រឿងស្រវឹង ឬកាត់បន្ថយការទទួលទានជាតិអាល់កុល ដែលជាមូលហេតុសំខាន់មួយនៃការបង្កជំងឺថ្លើម។

២. ចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើម ដែលជាមូលហេតុការពារដ៏ចម្បងនៃជំងឺថ្លើមនៅពេលក្រោយផងដែរ។

៣. គ្រប់គ្រងរបបអាហាររបស់អ្នក និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារការធាត់ ជំងឺទឹកនោមផ្អែម ដែលអាចប៉ះពាល់ដល់ថ្លើម។

៤. ប្រយ័ត្នកុំឱ្យកើតគ្រួសក្នុងថង់ទឹកប្រមាត់ ព្រោះវាអាចនឹងបង្កឱ្យកើតជំងឺថ្លើមនៅពេលក្រោយ។

៥. មិនត្រូវលេបថ្នាំ ឬទទួលជាតិពុលប្រភេទណាមួយក្នុងរយៈពេលយូរ ដោយសារតែវាអាចមានការប្រមូលផ្តុំនៅក្នុងថ្លើម។

ប្រសិនបើសញ្ញាព្រមានណាមួយដូចដែលបានរៀបរាប់ខាងលើ ជាពិសេស ស្រកទម្ងន់  ហើមជើង និងហើមពោះ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ ដោយសារតែថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បានមួយចំហៀងដូចជាតម្រងនោម ឬដៃស្បូន ហើយថ្លើមមានមុខងារសំខាន់ៗជាច្រើននៅក្នុងរាងកាយ៕ ប្រភព៖ Sanook

 

 

សាកថ្មពេញមួយយប់ចោល ជាកត្តាដែលនាំឱ្យទូរសព្ទខូចថ្ម?

0

ការ​សាក​ទូរសព្ទ​ទុក​ចោល​ អំឡុង​ពេល​គេង​ អាច​ធ្វើ​ឱ្យ​ខូច​ថ្ម​ ឬ​ធ្វើ​ឱ្យខ្ជះខ្ជាយ​ថាមពល​បាន​ផ្ទុក​ ខណៈ​ថាមពល​ថ្ម​សាក​ពេញ​រួច​ហើយ​។

គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង​ Cycle Count សំដៅ​លើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​ អ្នក​បាន​ប្រើ​។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​ របស់​ស្មាតហ្វូន​ គិត​ពី​ ០ ដល់​ ១០០% ស្មើ​មួយ​ជុំ​។

ជា​ធម្មតា​ ថ្ម​ស្មាតហ្វូន​ អាច​សាក​បាន​ ៤០០ ជុំ​ ដោយ​ការ​ផ្ទុក​ថាមពល​ថ្ម​នៅ​ល្អ​ប្រហែល​ ១ឆ្នាំ​ កន្លះ​។​ ការ​សាក​ថ្ម​ទុក​ចោល​ពេល​យប់​ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ​ ដូច​ការ​ប្រើ​ទូរសព្ទ​ធម្មតា​នោះ​ឡើយ​ ដោយសារ​ស្មាតហ្វូន​ភាគច្រើន​មាន​ Chip អាច​ការពារ​ចរន្ត​បន្ថែម​ ពេល​ថាមពល​ថ្ម​ពេញ​។

ប៉ុន្តែ​មាន​ចំណុច​មួយ​អាច​មាន​បញ្ហា​ ពេល​សាក​ថ្ម​ទុក​ចោល​ នោះ​គឺ​សីតុណ្ហភាព​។ ថ្ម​ប្រភេទ​ Lithium មាន​ក្នុង​ស្មាតហ្វូន​ភាគ​ច្រើន​ អាច​ឆាប់​ខូច​គុណភាព​ដោយសារ​កម្ដៅ​ខ្លាំង​។ រីឯ ថ្ម​សាក​មិន​ឡើង​ ឬ​ស្ថិត​នៅ​កម្រិត​ធំ​ជាង​ ០% បែរ​ជា​រលត់​ គួរ​ផ្លាស់ប្ដូរ​ថ្មី​៕Charging Your Phone Overnight: Battery Myths Debunked | PCMag

ប្រភព៖ Selby

ចូលរួមរំលែកទុក្ខ អតីតប្រធានាធិបតីចិនលោក Jiang  Zemin បានទទួលម.រ.ណៈ.ភាពហើយកាលពីម្សិលមិញ

0

ប្រទេសចិន៖ បក្សកុម្មុយនិស្តចិនបានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពក្នុងអាយុ ៩៦ឆ្នាំ ដោយសារតែជំងឺមហារីកឈាម។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរចិនបានប្រកាសថា អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពដោយសារជំងឺមហារីកឈាម និងជំងឺដាច់សសៃឈាមក្នុងអាយុ ៩៦ ឆ្នាំហើយ នៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិននៅម៉ោង ១២ និង ​១៣នាទី រសៀល ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ម៉ោងក្នុងស្រុក។

ការជូនដំណឹងខាងលើ ត្រូវបានចេញដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជាតិនៃប្រទេសចិន គណៈរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងគណៈកម្មការយោធាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏ដូចជាសាធារណៈរដ្ឋប្រជាមានិតចិន។

យ៉ាងណាមិញលិខិតនោះមានសេចក្តីប្រកាសដោយមានការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ លោក Jiang Zemin  ដែលបានស្លាប់ដោយសារជំងឺមហារីកឈាម និងការបរាជ័យផ្នែកសរីរាង្គ បន្ទាប់ពីការព្យាបាលវេជ្ជសាស្រ្តទាំងអស់មិនបានជោគជ័យ។

បន្ថែមពីនោះក្នុងលិខិតប្រកាសនោះ ក៏បានបញ្ជាក់ថាលោក Jiang Zemin គឺជាអ្នកដឹកនាំឆ្នើមមួយរូប ដែលមានកិត្យានុភាពខ្ពស់ និងត្រូវបានទទួលស្គាល់ដោយបក្សកងទ័ព និងប្រជាជនចិនគ្រប់ជនជាតិ គាត់ជារដ្ឋបុរស, អ្នកយុទ្ធសាស្រ្តយោធា និងអ្នកការទូតដ៏អស្ចារ្យ ក៏ដូចជាជាអ្នកប្រយុទ្ធកុម្មុយនិស្ត ដែលបានសាកល្បងពេលវេលា និងមេដឹកនាំឆ្នើមនៃសង្គមនិយមដ៏អស្ចារ្យជាមួយនឹងអត្តសញ្ញាណចិន។ ហើយលោក Jiang គឺជាឆ្អឹងខ្នងនៃភាពជាអ្នកដឹកនាំរួមមជ្ឈិមជំនាន់ទី ៣ របស់បក្ស និងជាស្ថាបនិកនៃទ្រឹស្តីនៃមជ្ឈិមជំនាន់ទី ៣ របស់បក្សផងដែរ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

 

សម្ដេច ហ៊ុន សែន ប្រកាសថា ក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងឆាប់ៗនេះ

0

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ សមិទ្ធិផលទាំងអស់នេះបានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។

សូមរំលឹកថា ក្រុមហ៊ុនផលិតរថយន្ដជប៉ុនតូយ៉ូតា នឹងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១៥០នាក់៕

ដឹងអត់! ពហុកីឡដ្ឋានជាតិមរតកតេជោ ឈរនៅលេខប៉ុន្មាននៅក្នុងតារាងកីឡដ្ឋានធំៗនៅអាស៊ាន?

0

ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។

ពហុកីឡាដ្ឋាន​នេះ បាន​បានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ ១៦០ លានដុល្លារ សម្រាប់ការសាងសង់កីឡដ្ឋាននេះ ដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ពហុកីឡដ្ឋានមរតកតេជោតម្លៃជិត ១៦០លានដុល្លារ នឹងត្រូវចូលរួមសម្ពោធដោយលោក វ៉ាង យី នៅថ្ងៃទី ១២ ខែកញ្ញា — Cambonomist

រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​គឺ​ដើម្បី​រំលឹក​ដល់​​ទំនាក់ទំនងដែលកន្លង​មក​កម្ពុជា​មានជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែរ។

ពហុកីឡាដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កសិណ​រចនា​ម៉ូដ ​អង្គរ និង​លម្អ​ដោយ​គំនូរ​ដែល​ផ្អែក​លើ​ផ្កា​រំដួល ដែល​ជា​ផ្កា​ជាតិ​របស់​កម្ពុជា៕ក្រសួង​ទេសចរណ៍​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ | ភ្នំពេញ ប៉ុស្ដិ៍ពហុកីឡដ្ឋានជាតិ មរតកតេជោ អាចផ្ទុកអ្នកទស្សនា ជាង៦ម៉ឺននាក់ និងអាចជម្លៀស ទស្សនិកជន ត្រឹម៧នាទី – DAP Newsពហុកីឡដ្ឋានជាតិមរតកតេជោ – ខ្មែរប៉ុស្ដិ៍ពហុកីឡាដ្ឋានដែលជាជំនួយរបស់ប្រទេសចិនបានធ្វើអោយចំណងមិត្តភាពចិន-កម្ពុជា កាន់តែមានភាពជិតស្និទ្ធ - Khmer Times

ប្រភព៖ Wikipedia

តារាស្រី Pinky Savika ត្រលប់មកផ្ទះវិញហើយ ក្រោយតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

0

ប្រទេសថៃ៖ មហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅពេលដែលតុលាការព្រហ្មទណ្ឌបានពិចារណា និងចេញដីកាអនុញ្ញាតឱ្យដោះលែងជនជាប់ចោទទី៧ តារាស្រី Pinky-Sawika ជាបណ្តោះអាសន្ន ជាមួយនឹងតម្លៃនៅក្រៅឃុំចំនួន ៥លានបាត ឬប្រហែល ១៤២,៧៣៤ ដុល្លារ និងលក្ខខណ្ឌកំណត់តឹងរ៉ឹងមួយចំនួនទៀត។

កាលពីកន្លងទៅថ្មីៗនេះតារាស្រី Pinky-Sawika នឹងបក្សពួកមួយចំនួនទៀតត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន ក្រោយរកឃើញពីបទឆបោកគេតាមរយៈប្រពន្ធអនឡាញ Forex 3D ចំនួនទឹក​ប្រាក់រាប់លានដុល្លារ។

ក្នុងនោះតារាស្រីរូបនេះត្រូវបានគេសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ​និងមិនអនុញ្ញាតិឱ្យនៅក្រៅឃុំនោះទេ។

ទោះជាយ៉ាងណាការកាត់ទោសបានរយៈពេលត្រឹមតែ៣ខែ ស្រាប់តែនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ៧:១៥ នាទីល្ងាច  Pinky Savika ត្រូវបានតុលាការសម្រេចដោះលែងពីស្ថាប័នអប់រំកណ្តាលរបស់ស្រ្តី ក្រោយតុលាការព្រហ្មទណ្ឌបានពិចារណា និងចេញដីកាអនុញ្ញាតឱ្យដោះលែងជនជាប់ចោទទី៧ តារាស្រី Pinky-Sawika ជាបណ្តោះអាសន្ន ជាមួយនឹងតម្លៃនៅក្រៅឃុំចំនួន ៥លានបាត ប្រហែល ១៤២,៧៣៤ ដុល្លារ  ជាមួយនឹងលក្ខខណ្ឌកំណត់ ហាមធ្វើដំណើរទៅក្រៅព្រះរាជាណាចក្រថៃ។

ក្នុងនោះករណីប្រសិនបើ Pinky Savika ផ្លាស់ប្តូរទីលំនៅរបស់នាង គឺត្រូវតែជូនដំណឹងទៅកាន់តុលាការក្នុងរយៈពេល ៧ ថ្ងៃ ហើយរាយការណ៍ទៅតុលាការជារៀងរាល់ខែ រហូតដល់មានការផ្លាស់ប្តូរ និងជូនដំណឹងដល់អន្តោប្រវេសន៍។

ជាមួយគ្នានោះបន្ទាប់ពីតុលាការបានដោះលែង គេបានឃើញនាងដើរសំដៅទៅលើរថយន្ត Toyota Fortuner ពណ៌ស របស់មេធាវី ហើយនាងមិនបានផ្ដល់បទសម្ភាសន៍ណាមួយ ដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនដែលបានកើតឡើងនោះឡើយ។

យ៉ាងណាមិញមានតែរង់ចាំការផ្ដល់នូវកិច្ចសម្ភាសជាផ្លូវការណាមួយពីសំណាក់តារាស្រីរូបនេះដើម្បីបានមកបង្ហាញពីអារម្មណ៍ ក៏ដូចជាកំហុសដែលបានកើតឡើងកន្លងមកពីនាងផ្ទាល់៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល

កម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ារបស់គណៈកម្មការអឺរ៉ុប ដែលដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករទៅអឺរ៉ុប

0

ភ្នំពេញ៖ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។

សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។

សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។

ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែម អំពីសាលក្រមតុលាការ សូមស្វែងរកនៅលើគេហទំព័រ https://curia.europa.eu ផ្លូវការរបស់តុលាការនៃសហភាពអឺរ៉ុប។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ គឺឆ្នាំ២០២០ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។ ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុប៕