Home Blog Page 2046

នៅឆ្នាំ២០២៤ សម្តេចតេជោហ៊ុន សែន នឹង​ចូល​រួម​ជា​កីឡាករ​មួយ​រូប​នៅ​កីឡា​ជាតិ​

0

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូល​រួម​ជា​កីឡាករ​អុក​ចត្រង្គ​នៅ​ក្នុង​កម្មវិធី​កីឡា​ជាតិ​ឆ្នាំ២០២៤។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នៅ​ក្នុង​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​កីឡា​ជាតិ​នៅ​ពេល​អម្បាញ់មិញ​នេះ សម្ដេច​បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​ចុះ​ឈ្មោះ​សម្ដេច​ឱ្យ​ហើយ សម្រាប់​វិញ្ញាសា​កីឡា​លេង​អុក​ខ្មែរ​មួយ​នេះ។

សូម​ជម្រាប​ផង​ដែរ កីឡា​អុក​ចត្រង្គ​ជា​កីឡា​មួយ​ ក្នុង​ចំណោម​កីឡា​ដែល​សម្ដេច​ចូលចិត្ត​លេង​។ កន្លង​មក​ សម្ដេច​បាន​បង្ហោះ​រូបភាព​សម្ដេច​លេង​អុក​ជាមួយ​ដៃគូ​របស់​លោក៕

នៅក្នុងខែវិច្ឆិកា តើកម្ពុជាបាន​បញ្ចូល​សម្បត្តិ​វប្បធម៌​អ្វី​ខ្លះ ​ចូល​ក្នុង​បញ្ជី​​បេ​តិក​ភណ្ឌ​​​​ពិភព​លោក​​​?

0

បន្ទាប់ពីអបអរចំពោះការដាក់បញ្ចូល «គុនល្បុក្កតោ» បានចុះ​បញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក​ កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នៅក្នុងខែ វិច្ឆិកា នេះក៏មានការដាក់បញ្ចូលសម្បត្តិវប្បធម៌ជាច្រើនទៀតបានចុះបញ្ចីរបស់អង្គការយូណេស្កូ។ តើអ្នកដឹងទេថាមានអ្វីខ្លះ?

  1. ក្បាច់​គុន​ក្បុក្ក​តោ​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា​២០២២​ បន្ទាប់ពីមានការអនុម័តនៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ១៧​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការ​យូណេស្កូ​ដែល​ប្រារព្ធ​ឡើង​នៅទីក្រុង​រ៉ាបាត នៃ​ប្រទេស​ម៉ារុក​។ ក្រុមគុនល្បុក្កតោ បានឈ្នះមេដាយ​ប្រាក់ ក្នុងការ​ប្រកួត​ពិភពលោក  នៅ​កូរ៉េខាងត្បូង › keila24.com
  2. របាំ​ព្រះរាជ​ទ្រព្យ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំ​ដែលមាន​វ័យ​ចំណាស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ គឺជា​អ្នកថែរក្សា​ប្រពៃណី សិល្បៈ​នាដកម្ម​បុរាណ​ខ្មែរ និង​ជា​របាំ​ក្បាច់​ខ្មែរ​បុរាណ​មាន​កាយវិការ ទន់ភ្លន់ ទ្រង់​ខ្លួន​ចែងចាំង​ភ្លឺផ្លេកៗ គួរឱ្យ​ចង់​ទស្សនា។ចង់ដឹងពីប្រវត្តិ របាំព្រះរាជទ្រព្យទេ ? – Popular Magazine
  3. ល្ខោនស្រមោល​ស្បែក​ធំ​នេះ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ចុះ​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ល្ខោនស្បែក​ធំ ជា​សិល្បៈ​បង្ហាញ​ពី​បួងសួង​បូជា ដែល​យក​ដំណើររឿង រាមកេរ្ដិ៍​មក​ពោល។ ល្ខោន​នេះ​គេ​សម្ដែង​នៅមុខ​ភ្លើង​គប់។សម្ដេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរខួបទី១៥ឆ្នាំ  នៃការចុះក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា  | PRESS OCM I ...
  4. ចាប៉ីដងវែង​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចាប៉ីដងវែង ជា​ឧបករណ៍​ភ្លេងខ្មែរ​សម្រាប់​ប្រគំ​ក្នុង​វង់ភ្លេង​ការ​បុរាណ វង់​ហ្លួង​អារក្ស វង់ភ្លេង​មហោរី​ជាដើម និង​ប្រើ​ទោល សម្រាប់​លេង​កំដរ​ចម្រៀង​កំណាព្យ។យូណេស្កូទទួលស្គាល់ចាប៉ីដងវែងថាជាបេតិកភណ្ឌអរូបិយ - វីអូឌី -
  5. ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ២០១៨៕ល្ខោនខោលវត្តស្វាយអណ្ដែត៖ បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក»

ប៉ះគ្នាមួយប្រាវ! កាត់ក្រហម ពាក់កណ្តាលតារាង

0

ពានរង្វាន់ Trofeo de Campeones de la Liga Profesional ឆ្នាំ​២០២២ នៅ​ប្រទេស​អាហ្សង់ទីន បាន​ស្វែង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ​ ប៉ុន្តែ​ការ​ប្រកួត​រវាង​ក្រុម​ជើង​ឯក ​Racing Club ​ទល់​ក្រុម ​Boca Juniors ត្រូវ​លោក​អាជ្ញាកណ្តាល​ Facundo Tello ពិន័យ​កាត​លឿង​សរុប​១៣​សន្លឹក និង​កាត​ក្រហម​១០​សន្លឹក​ឯណោះ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Estadio Único de La Pedrera នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថ្មីៗនេះ។ ខាង​ក្រោម​ជាង​វីដេអូ​នៃ​ការ​ពិន័យ​កាត​របស់​លោក​អាជ្ញាកណ្តាល៖

https://youtu.be/UcrvyD0FFRM

មកដឹងពីរឿងក្រោយខ្នងដែល Alibaba ពិតជាជោគជ័យដោយសារតែលុយ ៥០ម៉ឺនយ៉ន់មែនឬទេ?

0

បរទេស៖ គិតត្រឹមពេលនេះ អាលីបាបា (Alibaba) ជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញយក្សមួយរបស់ចិន និងជាក្រុមហ៊ុន​បច្ចេកវិទ្យាមួយលំដាប់ពិភពលោក។ ក្រោមស្នាដៃដឹកនាំរបស់កំពូលមហាសេដ្ឋីមាឌល្អិត ជែក ម៉ា (Jack Ma) បានធ្វើឱ្យ​ក្រុមហ៊ុន​មួយនេះដំណើរការ និងពង្រីកខ្លួនបានយ៉ាងទូលំទូលាយ ខណៈដែលមនុស្សគ្រប់គ្នាបានដឹងថា Alibaba បានកើតចេញពី​លុយត្រឹមតែ ៥០ម៉ឺនយ៉ន់។

តើ Alibaba ពិតជាពង្រីកខ្លួនក្លាយជាក្រុមហ៊ុនយក្សដោយសារតែលុយ ៥០ម៉ឺនយ៉ន់ មែនទេ?

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៩៩ លោក Jack Ma និងមនុស្សស្និទ្ធស្នាល ១៨នាក់ផ្សេងទៀត បានរ៉ៃអង្គាសគ្នាបានប្រាក់ ៥០ម៉ឺនយ៉ន់ ដើម្បីបង្កើត​ក្រុមហ៊ុន Alibaba ឡើង ដែលវាជាគេហទំព័រលក់ទំនិញអនឡាញលក្ខខណ្ឌ B2B។ លោក Jack បានដឹងច្បាស់ថា លុយត្រឹម ៥០ម៉ឺនយ៉ន់ មិនអាចធ្វើឱ្យអាជីវកម្មមួយនេះដំណើរការទៅមុនបាននោះទេ ដូច្នេះហើយ​លោកក៏មានគម្រោងទៅស្នើសុំទុនវិនិយោគពីសំណាក់កំពូលក្រុមហ៊ុនមួយ។

យោងតាមការកំណត់ត្រាវិនិយោគរបស់ Alibaba បានឱ្យដឹងថា លោក Jack Ma បានទៅជួបខាង​ក្រុមហ៊ុនសូសបេង (Softbank) កាល​ពីអំឡុងខែតុលា ឆ្នាំ១៩៩៩ ពោលគឺប៉ុន្មានខែបន្ទាប់ពីដាក់ឱ្យដំណើរការគេហទំព័រ Alibaba។ ដោយក្នុងកិច្ចជំនួប​នោះ Softbank បានទម្លាក់ទុនខ្លះមកឱ្យ Jack Ma ដើម្បីពង្រីកអាជីវកម្ម ហើយនៅដើមឆ្នាំ ២០០០ Alibaba ក៏ទទួល​បាន​ទុនបន្ថែមទៀតពី គូលមែន សាច់ (Goldman Sachs) និង Softbank។ បើតាមការបញ្ជាក់ Alibaba ទទួលបានទុនសរុបចំនួន ២៥លានដុល្លារ​អាមេរិក​ពី Goldman Sachs និង Softbank ចន្លោះពីខែតុលា ឆ្នាំ១៩៩៩ ដល់ខែមករា ឆ្នាំ២០០០។

បីឆ្នាំក្រោយពីគេហទំព័រ Alibaba.com ដាក់ឱ្យដំណើរការ ទើប​ក្រុមហ៊ុនទទួលបានប្រាក់ចំណេញ ហើយនៅឆ្នាំ ២០០៣ លោក Jack Ma ចង់ពង្រីកសក្កដានុពលទៅកាន់ពិភពលោក ដោយបានបង្កើត​គេហទំព័រថ្មីមួយឡើងដែល​មានឈ្មោះ​ថា តាវបាវ (Taobao.com) ដែលវាជាប្រភេទ C2C និង អ៊ីខមមើស (E-commerce) ។ អ្វីដែលពិសេសជាងនេះគឺ Alibaba បានបង្កើត អាលីផេ (Alipay) ដែល​ជា​កម្មវិធីទូទាត់ប្រាក់តាមអនឡាញសម្រាប់ប្រើផ្ទាល់ខ្លួនថែមទៀតផង។

ស្របពេលដែល Taobao.com ដាក់ឱ្យដំណើរការមិនទាន់បានប៉ុន្មានផង ស្រាប់តែ អ៊ីបេ (eBay) ក្រុមហ៊ុនលក់ទំនិញយក្សមួយ​របស់អាមេរិក បានឈានជើងចូលទីផ្សារប្រទេសចិន និងបានស្នើសុំទិញ Taobao.com ប៉ុន្តែត្រូវបាន លោក Jack Ma ច្រានចោល ហើយ eBay ក៏ដកខ្លួនចេញពីទីផ្សារប្រទេសចិនវិញ ក្រោយពេល​អាជីវកម្ម​មិនអាចស្វែងរកប្រាក់ចំណេញបាន។

ត្បិតតែលោក Jack Ma បានច្រានចោលការស្នើសុំទិញ Taobao.com ពីសំណាក់ eBay ក្ដី ប៉ុន្តែ Alibaba គឺទទួលបានទុន​វិនិយោគបន្ថែមរហូតដល់ ១ពាន់លានដុល្លារអាមេរិកពីសំណាក់លោក ជឺរី យ៉ាង (Jerry Yang) សហស្ថាបនិក​ក្រុមហ៊ុន យ៉ាហ៊ូ (Yahoo) នៅឆ្នាំ២០០៥ ដោយទទួលបានចំណែកភាគហ៊ុនរហូតដល់ ៤០ភាគរយ។

បន្ទាប់ពីនេះ ក្រុមហ៊ុន Alibaba ក៏ទទួលបានទុនវិនិយោគជាច្រើនបន្ថែមទៀត និងមានការទិញលក់ភាគហ៊ុន​ចុះឡើង​ជា​បន្តបន្ទាប់ផងដែរ ខណៈដែលបច្ចុប្បន្ន SoftBank Group គឺជា​ម្ចាស់​ក្រុមហ៊ុន Alibaba ជាមួយនឹងការកាន់កាប់ចំណែក​ភាគហ៊ុន​ច្រើនជាងគេសរុបចំនួន ២៣,៩ភាគរយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Alibaba រកចំណូលបានសរុបចំនួន ១៣៤,៥ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ៧,៥ពាន់លានដុល្លារអាមេរិក ៕

ហួសចិត្ត! អ្នកគ្រូពេទ្យរូបស្រស់សុខចិត្តដកធ្មេញខ្លួនឯងដើម្បីជាការលើកទឹកចិត្តសម្រាប់អ្នកជំងឺ

0

ប្រទេសចិន៖ ទន្តបណ្ឌិស្រីដ៏ស្រស់ស្អាតមួយរូបបានធ្វើការថតឃ្លីបបង្ហោះអំពីសកម្មភាពនៃ “ការដកធ្មេញទាល់ដោយខ្លួនឯង” ដោយសង្ឃឹមថាការដកធ្មេញខ្លួនឯងនេះនឹងបង្កើនភាពក្លាហានដល់អ្នកជំងឺដែលមានការភ័យខ្លាច និងរអាមិនហានដកឱ្យគិតវិជ្ជមានវិញ និងមិនឈឺចាប់ដូចជាការគិត  ប៉ុន្តែផ្ទុយទៅវិញសកម្មភាពនេះបានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមយល់ថាវារឹតតែ្វធ្វើឱ្យមានអារម្មណ៍កាន់តែគួរឲ្យខ្លាចទៅវិញ។

កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ទន្តបណ្ឌិតស្រីម្នាក់មកពីទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន បានបញ្ចេញវីដេអូឃ្លីបនៃការដកធ្មេញរបស់នាងចេញ ដោយសង្ឃឹមថានឹងប្រើឃ្លីបនេះដើម្បីលើកទឹកចិត្តអ្នកនិយមលេងអ៊ីនធឺណិត ឬអ្នកជំងឺដែលខ្លាចការដកធ្មេញ ព្រោះការដកធ្មេញមិនឈឺដូចអ្នកគិតទេ។

ក្នុងនោះបើយោងតាម Star Video ទន្តបណ្ឌិតបាននិយាយថានាងធ្លាប់ឃើញគ្រូពេទ្យបរទេសដកធ្មេញរបស់នាងពីមុនមក ហើយនាងចង់ព្យាយាមធ្វើតាមវាម្តងទៀត ព្រមបានភ្ជាប់សរសេរសារយ៉ាងដូច្នេះថា៖

“ខ្ញុំនឹងដកធ្មេញទាល់របស់ខ្ញុំចេញ ដូច្នេះខ្ញុំក៏បានថតឃ្លីបនេះផងដែរ» ដោយសង្ឃឹមថាវានឹងលើកទឹកចិត្តអ្នកដែលនៅតែស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកធ្វើការដកធ្មេញទាល់ចេញ ព្រោះការទៅជួបពេទ្យធ្មេញគឺជាសុបិន្តអាក្រក់សម្រាប់មនុស្សមួយចំនួនអ្នកដែលមិនមានភាពក្លាហានដកធ្មេញចេញ។ ហើយអ្នកជំងឺទាំងអស់ប្រហែលជានឹងមានភាពក្លាហានមកវិញ ក្រោយពេលមើលឃ្លីបនេះហើយ ថាការដកធ្មេញមិនគួរឲ្យខ្លាចដូចអ្នកគិតនោះទេ”។

យ៉ាងណាមិញក្រោយពីមានការបង្ហោះឃ្លីបរបស់អ្នកគ្រូពេទ្យយ៉ាងព្រោងព្រាត ស្រាប់តែអ្នកនិយមលេងអ៊ីនធឺណិត បាននិយាយភាពក្លាហានរបស់នាងបានធ្វើ ឱ្យវាកាន់តែភ័យខ្លាចលើសដើម ព្រមទាំងបានបញ្ចេញមតិយ៉ាងដូច្នេះថា៖

“និយាយមួយម៉ាត់ទៅ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយធ្មេញខ្លះជាប់នឹងសរសៃប្រសាទផងដែរ”។

“ឈឺណាស់មើលទៅកុំមើលអី”

“ក្លាហានណាស់”

“កុំចេះតែរៀនពេទ្យ មានធ្មេញទាល់ជាច្រើនប្រភេទខ្លះ ហើយធ្មេញខ្លះមិនត្រូវដកទេ ខ្ញុំខ្លាចថាខ្ញុំនឹងស្លាប់ប្រសិនបើខ្ញុំគ្មានសំណាង»

“ប៉ុន្តែនៅពេលដែលថ្នាំស្ពឹកអស់សុពលភាព នៅពេលយប់ អញ្ចាញធ្មេញឈឺខ្លាំងណាស់”៕ ប្រភព៖ Sanook

iCloud និង G-Drive មួយណាជម្រើសល្អជាង ក្នុងការរក្សាទុក រូប/វីដេអូ និងឯកសារផ្សេងៗ?

0

iCloud និង Google Drive សុទ្ធតែជាសេវាកម្មរក្សាទុកពហុទិន្នន័យ ហើយថ្ងៃនេះយើងនឹងចែករំលែកអ្នកប្រើបន្ថែម ថាតើសេវាកម្មទាំងពីរ មួយណាល្អប្រើ និងមានអត្ថប្រយោជន៍ច្រើនជាង សម្រាប់ iPhone និង iPad។

១. កញ្ចប់សេវាកម្ម Google Drive មានប្រៀបជាង ត្បិតវាផ្ដល់ទំហំផ្ទុកដោយឥតគិតថ្លៃ ទំហំ 15GB ខណៈ iCloud ផ្ដល់ត្រឹម 5GB តែប៉ុណ្ណោះ។

២. ប្រភេទិន្នន័យរក្សាទុក (Back up) នៅលើ iPhone/ iPad សេវាកម្ម iCloud គឺមានប្រៀបជាង Google Drive ដោយវាអាចរក្សាទុកទិន្នន័យជាច្រើនដូចជា រូបថត/វីដេអូ បណ្ដុំ Settings ទាំងអស់ អ៊ីមែល លេខទូរសព្ទ សារ/អ៊ីមែល លេខកូដដែលរក្សាក្នុង Keychain និងកម្មវិធីទាំងអស់ ក៏ដូចជាឯកសារផ្សេងៗដែលអាប់ឡូតដោយផ្ទាល់លើកម្មវិធី File។

ចំណែកឯ Google Drive អាចត្រឹមរក្សាទុកត្រឹម រូបថត វីដេអូ អ៊ីមែល លេខទូរសព្ទ ប្រតិទិន រួមទាំងឯកសារនានាដែលអាប់ឡូតដោយផ្ទាល់លើ Google Drive ហើយវាមិនអាចរក្សាទុកទិន្នន័យរបស់កម្មវិធីទាំងអស់ រួមទាំងមុខងារផ្សេងទៀត លើ iPhone/iPad បានឡើយ។

៣. អត្ថប្រយោជន៍ iCloud មានប្រៀបជាង Google Drive ដោយវាអាច Back up រាល់ទិន្នន័យលើ iPhone/iPad បាន។ រីឯសេវាកម្មសំខាន់ Find My របស់ Apple ប្រើសម្រាប់ស្វែងរកឧបករណ៍ដែលបាត់ ក៏ងាយស្រួលប្រើប្រាស់ជាងមុខងារ Find My Device លើ Google ថែមទៀតផង។

ក្រៅពីនេះ ចំពោះការ Back up រូបថត/វីដេអូ លើ iCloud ក៏ងាយស្រួលប្រើប្រាស់ ទាំងការបើកមើលឬលុប ការចងចាំរាល់ការ Edit និងការកែកុនផ្សេងៗ លើកម្មវិធី Photos ស្រាប់ ដោយដំណើរការប្រសើរជាង កម្មវិធី Google Photos របស់ Google ផងដែរ។

ជារួមមក ព្រោះតែ iCloud ជាសេវាកម្មស្រាប់របស់ Apple សម្រាប់ប្រើលើ OS ខ្លួន ធ្វើឱ្យវាមានលក្ខណៈពិសេ ងាយស្រួលប្រើប្រាស់ និងអត្ថប្រយោជន៍ច្រើនជាង Google Drive។

ប៉ុន្ដែឧបសគ្គមួយនៅត្រង់ថា iCloud ផ្ដល់ទំហំផ្ទុកឥតគិតថ្លៃត្រឹម 5GB តែប៉ុណ្ណោះ ដូចនេះអ្នកត្រូវទិញទំហំផ្ទុកបន្ថែម ដោយតម្លៃទាបជាងគេចាប់ពី ០,៩៩ដុល្លារ ក្នុងមួយខែ ចំពោះទំហំ 50GB។ ប៉ុន្ដែបើអ្នកសេវាកម្មមួយចំនួនក្នុង iCloud មិនចាំបាច់ចំពោះអ្នកនោះទេ អ្នកក៏អាចប្រើ Google Drive ដើម្បី Back up រាល់ទិន្នន័យជាច្រើនបាន ថែមទាំងមិនអស់លុយទៀតផង៕iCloud vs Google Drive | Creative Bloq

ប្រភព៖ GeeksForGeeks

រុស្សីបន្ថែមអាវុធ អាមេរិកបន្ថែមជំនួយ ធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនកាន់តែឡើងកម្ដៅ

0

អន្តរជាតិ៖ សារព័ត៌មាន អ៊ីនធើហ្វេច (Interfax) បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលបានប្រកាសថា ក្នុងចំណោមទាហាន៣១៨ពាន់នាក់ដែលទើបតែចូលថ្មីកន្លងមក ក្នុងនោះមាន៨សែននាក់ស្ថិតនៅក្នុងតំបន់សមរភូមិពិសេសក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីពូទីនបញ្ជាក់ថា ក្នុងចំណោមទាហាន៨ម៉ឺននាក់ដែលបានជ្រើសរើសនៅក្នុងតំបន់សមរភូមិនៃប្រទេសអ៊ុយក្រែន ក្នុងនោះមាន៥ម៉ឺននាក់បានកាន់អាវុធចូលរួមក្នុងសង្គ្រាមហើយ នៅសល់តែ៣ម៉ឺននាក់មិនទាន់ចូលរួម ដោយបន្តហ្វឹកហាត់នៅក្នុងជំរំរបស់រុស្ស៊ី។ នៅពេលនេះរុស្ស៊ីក៏មិនបានបញ្ជាក់ពីចំនួនទាហានប៉ុន្មានដែលកំពុងធ្វើសង្គ្រាមដោយផ្ទាល់នៅអ៊ុយក្រែននោះឡើយ។

ក្នុងពេលនេះដែរ អាមេរិកបានបញ្ចូនសម្ភារសឹករហូតដល់ទៅ ៨៤ពាន់តោនទៅកាន់តំបន់អឺរ៉ុបនិងបន្តទៅកាន់អ៊ុយក្រែន ។ សម្ភារសឹកទាំងនោះត្រូវបានដឹកជញ្ជូនតាមយន្តហោះចំនួន៨៤៥ជើង តាមនាវា៤៧គ្រឿង តាមរថភ្លើង ១១៤ជើង និងរថយន្តដឹកទំនិញ ៣៤០០គ្រឿង ដឹកជញ្ជូនសម្ភារសឹកទៅកាន់អឺរ៉ុប។
អាវុធទាំងនោះបានដឹកជញ្ជូនទៅកាន់អឺរ៉ុប ក្នុងនោះមានអាវុធជាច្រើនបានបញ្ជូនទៅអ៊ុយក្រែន ។ ជាក់ស្តែងមានទាហាន១៦ពាន់នាក់ ប្រព័ន្ធអាវុធជាង៦៣ពាន់ដើមសម្រាប់ប្រឆាំងរថក្រោះ និងគ្រាប់រំសេវជាង១លានគ្រាប់។ ជាមួយគ្នានេះក៏មានគ្រាប់កាំភ្លើងគ្រប់ប្រភេទមានជាង៦៨លានគ្រាប់ផងដែរ ៕

រន្ធត់! ឧបទ្ទវហេតុធ្លាក់ យន្តហោះនៅតង់ហ្សានី ស្លា.ប់១៩នាក់

0

បរទេស៖ ជាអកុសល មានឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ Precision Air ដែលបានធ្លាក់នៅបឹង Victoria បណ្ដាលឱ្យមានមនុស្សចំនួន១៩នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកដំណើរចំនួន៣៩នាក់ និងអ្នកបើកបរចំនួន២នាក់ព្រមទាំង អ្នកបម្រើលើយន្តហោះ២នាក់ផ្សេងទៀត។

កាលថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២២ ទីភ្នាក់ងារសារព័ត៌មានបរទេស BBC បានរាយការណ៍ពីដំណើរការនៃសោកនាដកម្មយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Precision Air ក្នុងប្រទេសតង់ហ្សានី ដែលមានអ្នកដំណើរ ៣៩ នាក់ អ្នកបើកយន្តហោះ ២ នាក់ និង អ្នកបម្រើ ២នាក់  រួមទាំងអស់ ៤៣ នាក់នៅលើយន្តហោះ ដោយបានធ្វើដំណើរទិសដៅចេញពីទីក្រុង Dar es Salaam ជាទីក្រុងសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសតង់ហ្សានី គ្រោងទៅកាន់ព្រលានយន្តហោះ Bukoba នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា កន្លងទៅ។

ខណៈកំពុងតែធ្វើដំណើរដោយមានរយៈចម្ងាយពីព្រលានត្រឹមតែ ៩០ម៉ែតពីផ្លូវចុះចតក្នុងព្រលានយន្តហោះ Bukoba  ក៏ដោយ ប៉ុន្តែជាអកុសល ស្រាប់តែយន្តហោះបានធ្លាក់ក្នុងបឹង Victoria ដែលជាបឹងទឹកសាបដ៏ធំបំផុតរបស់ប្រទេសតង់ហ្សានី ខណៈពេលដែលយន្តហោះកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានមួយនេះ ចំពេលអាកាសធាតុកំពុងអាក្រក់ មានព្យុះផ្គររន្ទះ។ ជាលទ្ធផលឧបទ្ទវហេតុនេះបណ្តាលឱ្យមនុស្សយ៉ាងតិច ១៩ នាក់បានបាត់បង់ជីវិត។

យ៉ាងណាមិញលោក Patrick Mwanree នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Precision Air  បានធ្វើសេចក្តីថ្លែងការណ៍ មួយកាលពីល្ងាចថ្ងៃអាទិត្យ និងសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុ ដោយបញ្ជាក់ថាមនុស្ស ២៤នាក់ បានរួចរស់ជីវិតពីការធ្លាក់យន្តហោះ ​ប៉ុន្តែជាអកុសលអ្នកបើកយន្តហោះពីរនាក់បានជាប់នៅក្នុងកាប៊ីន បន្ទាប់ពីយន្តហោះបានធ្លាក់ក្នុងបឹង និងបានបាត់បង់ជីវិតក្នុងចំណោមអ្នកដំណើរបាត់បង់ជីវិតចំនួន១៧នាក់ផ្សេងទៀត៕ ប្រភព៖ Thairath

 

 

ណាសា គ្រោងនឹងធ្វើបេសកកម្មស្វែងរកអាចម៍ផ្កាយមួយនេះដែលគ្រប់គ្រាន់ឱ្យមនុស្សមួយផែនដីក្លាយជាមហាសេដ្ឋី

0

អន្តរជាតិ៖ ទីភ្នាក់ងារណាសា (NASA) បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមបេសកកម្មនៅឆ្នាំ២០២៣ ដើម្បីរុករកអាចម៍ផ្កាយមួយ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ក្វាទ្រីលានដុល្លារ ($10,000,000,000,000,000,000,000) ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នានៅលើផែនដីក្លាយជាមហាសេដ្ឋីបាន។ បេសកកម្ម សាយឃី (Psyche) មានគោលបំណងស្ទាបស្ទង់មើលអាចម៍ផ្កាយ Psyche ដែលសម្បូរដោយលោហធាតុទំហំ ១៤០ម៉ាយ ដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យរវាងភពអង្គារ និងភពព្រហស្បតិ៍។ យោងតាមមន្ទីរពិសោធន៍ ជេតប្រផូលសិន ឡាប្រេថូរី (Jet Propulsion Laboratory)​ របស់ណាសាបានឱ្យដឹងថា អាចម៍ផ្កាយមួយនេះមានលក្ខណៈប្លែកពីគេ ដោយសារវាមើលទៅដូចជា «ស្នូលដែក-នីកែលរបស់ភពផែនដីពេលកកើតដំបូង»។

អាចម៍ផ្កាយ Psyche (សាយឃី) ត្រូវបានផ្សំឡើងពីវត្ថុធាតុស្រដៀងនឹងវត្ថុដែលរកឃើញនៅក្នុងស្នូលរបស់ផែនដី ដោយទស្សនាវដ្តី ហ្វត (Forbes)​​ បានរាយការណ៍ថា ស្នូលនេះត្រូវបានគេគិតថា មានជាតិដែក នីកែល និងមាស ដែលមានតម្លៃរហូតដល់ ១០,០០០ ក្វាទ្រីលានដុល្លារ។ ទស្សនាវដ្តីនេះក៏បានពន្យល់ពីមុនពីរបៀបដែលថា ប្រសិនបើមាននរណាម្នាក់អាចយកអាចម៍ផ្កាយនោះបាន នោះភាពមហាសាលរបស់ពួកគេអាចនឹងធ្វើឱ្យ «សេដ្ឋកិច្ចរបស់ផែនដីដែលមានតម្លៃប្រហែល ៧៤ ក្វាទ្រីលានដុល្លារត្រូវដួលរលំ» ផងដែរ។

ជម្រាបដែរថា បេសកកម្មរបស់ណាសា គ្រោងនឹងបាញ់បង្ហោះនៅដើមឆ្នាំនេះ ប៉ុន្តែទីភ្នាក់ងារអវកាសនេះបាននិយាយថា ខ្លួនខកខានដោយសារ «បញ្ហានៃការអភិវឌ្ឍន៍បេសកកម្ម» ដែលនាំឱ្យមានការពិនិត្យឡើងវិញផ្ទៃក្នុងថា តើបេសកកម្មនឹងអាចជម្នះបញ្ហាទាំងនេះ ដើម្បីបាញ់បង្ហោះវាដោយជោគជ័យ ឬយ៉ាងណានៅឆ្នាំ២០២៣។ ខណៈពេលដែលក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យនៅតែបញ្ចប់របាយការណ៍របស់ខ្លួន ទីភ្នាក់ងារណាសាបានបញ្ជាក់ថា បេសកកម្ម Psyche នៅតែដំណើរការទៅមុខជានិច្ច ហើយឥឡូវនេះ កំពុងកំណត់គោលដៅរយៈពេលនៃការបាញ់បង្ហោះថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕

ធ្លាប់ឆ្ងល់អត់! តើអ្នករាំក្បាលទូក បញ្ជាក់ពីអត្ថន័យបែបណា?

0

អ្នកទស្សនាតែងតែប្រទះឃើញមានទូកជាច្រើនដែលបញ្ឈរតាមទីលានប្រកួត ដែលមានអ្នកអុំកុះករលើទូកដ៏ស្រស់ស្អាត។ អ្វីដែលគួរចាប់អារម្មណ៍ជាងគេ គឺមានមនុស្សម្នាក់ដែលតុបតែងខ្លួនស្រស់សោភាប្លែកពីគេ និងអង្គុយនៅក្បាលទូក ខ្លះពត់ពែនខ្លួនទៅតាមចង្វាក់ល្បឿននៃការអុំ និងខ្លះស្រែកឮកងរំពងយ៉ាងរន្ថើនដែលយើងតែងតែហៅថា អ្នករាំក្បាលទូក។

តាមប្រវត្តិសាស្ត្របានបញ្ជាក់ យ៉ាងច្បាស់ថា នៅក្នុងសម័យអង្គរ នា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយ ព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ គ.ស ១១៧៧-១១៨១ រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។No photo description available.

រហូតមកដល់សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកដោយប្រើប្រាស់ទាហានជើងទឹក និងបង្គាប់អោយមានការហ្វឹកហាត់ជារៀងរាល់ឆ្នាំ ដោយជ្រើសរើសយក ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុក ដែលជាពេលវេលាប្រមូលផលស្រូវនេះឯង។May be an image of 4 people

តាមទូកនីមួយៗ តែងមានមេក្រុមរបស់ខ្លួនដែលជាអ្នកពូកែមើលស្ថានការសត្រូវ និងជំនាញ ដឹកនាំកងកម្លាំង ឬកូនទាហានជើងទឹកឆ្ពោះទៅរកជ័យជំនះ។ ម្នាក់នោះត្រូវតែជាមនុស្សមានកម្លាំង មានប្រាជ្ញាឆ្លាតវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំផងដែរ។No photo description available. ប៉ុន្តែបច្ចុប្បន្ន អ្នករាំក្បាលទូកភាគច្រើនបានប្ដូរមកជាមនុស្សស្រីវិញ ខណៈដែលមន្ត្រីពុទ្ធ សាសនបណ្ឌិត និងជាក្រុមជំនុំ ទំនៀម ទម្លាប់ ប្រពៃណីខ្មែរ លោក មៀច ប៉ុន ធ្លាប់លើកឡើងថា “ស្រី្តអ្នករាំក្បាលទូកជាទូទៅត្រូវគេជ្រើសរើសយកស្ត្រីដែលនៅក្រមុំព្រហ្មចារីមានវ័យចន្លោះពី ១៦ ទៅ ១៧ ឆ្នាំប៉ុណ្ណោះ ហើយប្រកបទៅដោយបុគ្គលិកលក្ខណៈល្អប្រសើរ ព្រោះត្រូវបានជឿថា ដើម្បីនាំនូវភ័ព្វសំណាងរបស់ទូក”។

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប៕ ពលរដ្ឋ​ខ្មែរ​រស់​នៅ​កម្ពុជា​ក្រោម ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក  នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះត្រពាំង — ខ្មែរ