ប្រទេសបារាំង៖ នំបុ័ង Baguettes របស់ប្រទេសបារាំងមួយនេះត្រូវបានគេធ្វើការចុះក្នុងអង្គកាយូណេស្កូ(UNESCO) ដោយដាក់បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ព្រោះនំបុ័ងនេះមានសារៈសំខាន់ខ្លាំងចំពោះវប្បធម៌អាហារបារាំង ហើយបច្ចុប្បន្នក៏កំពុងពេញនិយមនៅទូទាំងពិភពលោកផងដែរ។

ទីភ្នាក់ងារ ព័ត៌មាន BBC បានរាយការណ៍ថាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការយូណេស្កូ ប្រកាសជាផ្លូវការ អំពីនំប៉័ងរបស់បារាំង “Baguette” ត្រូវបានការពារនៅក្នុងបញ្ជីនៃ “បេតិកភណ្ឌវប្បធម៌អរូបី” ចាប់តាំងពីនំបុ័ង Baguette គឺជានំបុ័ងដែលត្រូវបានបង្កើតឡើង ដោយប្រាជ្ញាក្នុងការធ្វើម្ហូប ព្រមទាំងជាឧត្តមភាព ក្នុងសិល្បៈនៃការដុតនំតាមស្ដង់ដាចំនួន ៨០ សង់ទីម៉ែត្រ និង ២៥០ ក្រាមនៃនំមួយដើម ដែលវាជាវេទមន្តនិងភាពល្អឥតខ្ចោះនៃរបៀបធ្វើនំបុ័ងរបស់បារាំង ក៏ដូចជាវប្បធម៌អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។

ជាមួយគ្នានោះលោក Audrey Azolay អគ្គនាយកអង្គកាយូណេស្កូ បានមានប្រសាសន៍ថា Baguetteមានសារៈសំខាន់ខ្លាំងណាស់ចំពោះវប្បធម៌ម្ហូបអាហាររបស់បារាំង បច្ចុប្បន្ននេះប្រទេសបារាំងផលិតបានជាង ១៦ លាននៃនំបុ័ង Baguetteនេះក្នុងមួយថ្ងៃ ដែលវាគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធអាហាររបស់បារាំង និងជានិមិត្តសញ្ញានៃការចែករំលែក និងភាពរីករាយ បន្ថែមពីនោះ Baguette គឺជានំប៉័ងដែលមនុស្សទូទាំងពិភពលោកចូលចិត្តផងដែរ។

យ៉ាងណាមិញហេតុផលខាងលើនេះហើយដែលជាមូលហេតុក្នុងការសម្រេចដាក់នំប៉័ងរបស់បារាំង “Baguette” បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ក្នុងអង្គការយូណេស្កូ៕ ប្រភព៖ ​Thairath

អត្ថបទដោយ៖ យិត ម៉ានិល