ការសាកទូរសព្ទទុកចោល អំឡុងពេលគេង អាចធ្វើឱ្យខូចថ្ម ឬធ្វើឱ្យខ្ជះខ្ជាយថាមពលបានផ្ទុក ខណៈថាមពលថ្មសាកពេញរួចហើយ។
គ្រប់យ៉ាងពាក់ព័ន្ធនឹង Cycle Count សំដៅលើកម្រិតប្រើប្រាស់ថាមពលថ្ម អ្នកបានប្រើ។ Cycle Count ជាចំនួនសាកថាមពលថ្មពេញលេញ របស់ស្មាតហ្វូន គិតពី ០ ដល់ ១០០% ស្មើមួយជុំ។
ជាធម្មតា ថ្មស្មាតហ្វូន អាចសាកបាន ៤០០ ជុំ ដោយការផ្ទុកថាមពលថ្មនៅល្អប្រហែល ១ឆ្នាំ កន្លះ។ ការសាកថ្មទុកចោលពេលយប់ មិនប៉ះពាល់ដល់ចំនួនជុំ ដូចការប្រើទូរសព្ទធម្មតានោះឡើយ ដោយសារស្មាតហ្វូនភាគច្រើនមាន Chip អាចការពារចរន្តបន្ថែម ពេលថាមពលថ្មពេញ។
ប៉ុន្តែមានចំណុចមួយអាចមានបញ្ហា ពេលសាកថ្មទុកចោល នោះគឺសីតុណ្ហភាព។ ថ្មប្រភេទ Lithium មានក្នុងស្មាតហ្វូនភាគច្រើន អាចឆាប់ខូចគុណភាពដោយសារកម្ដៅខ្លាំង។ រីឯ ថ្មសាកមិនឡើង ឬស្ថិតនៅកម្រិតធំជាង ០% បែរជារលត់ គួរផ្លាស់ប្ដូរថ្មី៕
ប្រភព៖ Selby