ប្រទេសថៃ៖ មហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅពេលដែលតុលាការព្រហ្មទណ្ឌបានពិចារណា និងចេញដីកាអនុញ្ញាតឱ្យដោះលែងជនជាប់ចោទទី៧ តារាស្រី Pinky-Sawika ជាបណ្តោះអាសន្ន ជាមួយនឹងតម្លៃនៅក្រៅឃុំចំនួន ៥លានបាត ឬប្រហែល ១៤២,៧៣៤ ដុល្លារ និងលក្ខខណ្ឌកំណត់តឹងរ៉ឹងមួយចំនួនទៀត។
កាលពីកន្លងទៅថ្មីៗនេះតារាស្រី Pinky-Sawika នឹងបក្សពួកមួយចំនួនទៀតត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន ក្រោយរកឃើញពីបទឆបោកគេតាមរយៈប្រពន្ធអនឡាញ Forex 3D ចំនួនទឹកប្រាក់រាប់លានដុល្លារ។
ក្នុងនោះតារាស្រីរូបនេះត្រូវបានគេសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ និងមិនអនុញ្ញាតិឱ្យនៅក្រៅឃុំនោះទេ។
ទោះជាយ៉ាងណាការកាត់ទោសបានរយៈពេលត្រឹមតែ៣ខែ ស្រាប់តែនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ៧:១៥ នាទីល្ងាច Pinky Savika ត្រូវបានតុលាការសម្រេចដោះលែងពីស្ថាប័នអប់រំកណ្តាលរបស់ស្រ្តី ក្រោយតុលាការព្រហ្មទណ្ឌបានពិចារណា និងចេញដីកាអនុញ្ញាតឱ្យដោះលែងជនជាប់ចោទទី៧ តារាស្រី Pinky-Sawika ជាបណ្តោះអាសន្ន ជាមួយនឹងតម្លៃនៅក្រៅឃុំចំនួន ៥លានបាត ប្រហែល ១៤២,៧៣៤ ដុល្លារ ជាមួយនឹងលក្ខខណ្ឌកំណត់ ហាមធ្វើដំណើរទៅក្រៅព្រះរាជាណាចក្រថៃ។
ក្នុងនោះករណីប្រសិនបើ Pinky Savika ផ្លាស់ប្តូរទីលំនៅរបស់នាង គឺត្រូវតែជូនដំណឹងទៅកាន់តុលាការក្នុងរយៈពេល ៧ ថ្ងៃ ហើយរាយការណ៍ទៅតុលាការជារៀងរាល់ខែ រហូតដល់មានការផ្លាស់ប្តូរ និងជូនដំណឹងដល់អន្តោប្រវេសន៍។
ជាមួយគ្នានោះបន្ទាប់ពីតុលាការបានដោះលែង គេបានឃើញនាងដើរសំដៅទៅលើរថយន្ត Toyota Fortuner ពណ៌ស របស់មេធាវី ហើយនាងមិនបានផ្ដល់បទសម្ភាសន៍ណាមួយ ដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនដែលបានកើតឡើងនោះឡើយ។
យ៉ាងណាមិញមានតែរង់ចាំការផ្ដល់នូវកិច្ចសម្ភាសជាផ្លូវការណាមួយពីសំណាក់តារាស្រីរូបនេះដើម្បីបានមកបង្ហាញពីអារម្មណ៍ ក៏ដូចជាកំហុសដែលបានកើតឡើងកន្លងមកពីនាងផ្ទាល់៕ ប្រភព៖ Sanook
អត្ថបទដោយ៖ យិត ម៉ានិល