Home សុខភាព សញ្ញាព្រមានគ្រោះថ្នាក់ទាំង ១០ នៃ “ជំងឺក្រិនថ្លើម”

សញ្ញាព្រមានគ្រោះថ្នាក់ទាំង ១០ នៃ “ជំងឺក្រិនថ្លើម”

145
0

សុខភាព៖ ថ្លើមជាសរីរាង្គដែលជួយបំផ្លាញជាតិពុល ឬផលិតផលកាកសំណល់ពីឈាម បង្កើតភាពស៊ាំប្រឆាំងនឹងមេរោគ ផលិតសារធាតុដែលជួយឱ្យឈាមកក និងផលិតទឹកប្រមាត់សម្រាប់ការរំលាយអាហារ ព្រមទាំងស្រូបយកវីតាមីនរលាយក្នុងប្រេងជាដើម។

នៅពេលដែលថ្លើមមានមុខងារច្រើនដូចនេះ ប្រសិនបើថ្លើមខូច ឬនៅពេលវាដំណើរការខុសប្រក្រតី រាងកាយរបស់អ្នកពិតជានឹងចុះខ្សោយយ៉ាងឆាប់រហ័ស។

ប្រសិនបើអ្នកមានជំងឺថ្លើម តើមានសញ្ញាព្រមានអ្វីខ្លះ?

១. អស់កម្លាំង នឿយហត់។

២. មានអារម្មណ៍ធុញទ្រាន់ មិនមានចំណង់ទទួលទានអាហារ។

៣. ចង្អោរញឹកញាប់។

៤. ស្រកទម្ងន់ ទោះមិនបានសម្រក។

៥. ហើមជើង ហើមពោះ។

៦.ហូរឈាមដោយងាយ(ឈាមរាវ) ព្រោះថ្លើមមិនអាចធ្វើឱ្យឈាមកកបាន។

៧. រោគសញ្ញាស្រដៀងនឹងគ្រួសក្នុងថង់ទឹកប្រមាត់។

៨. រាងកាយលឿង ភ្នែកលឿង ដោយសារថ្លើមមិនអាចបញ្ចេញទឹកប្រមាត់។

៩. ក្អួតមានឈាម ដោយសារតែសម្ពាធថ្លើមខ្ពស់ ជាលទ្ធផលសរសៃឈាមវ៉ែននៅក្នុងបំពង់អាហារមានសម្ពាធខ្ពស់  ហើយប្រសិនបើវាឡើងខ្ពស់រហូតដល់សរសៃវ៉ែនត្រូវខូច វាអាចបណ្តាលឱ្យក្អួតឈាមបាន។

១០. អាចមានជារោគសញ្ញាឬសដូងបាត។

ជាមួយគ្នានោះ ជំងឺក្រិនថ្លើមកើតវាអាចឡើងនៅពេលដែលយើងផឹកស្រាច្រើនពេក ឬបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទ B ផងដែរ។

វិធីការពារជំងឺក្រិនថ្លើម

១. ហាមផឹកគ្រឿងគ្រឿងស្រវឹង ឬកាត់បន្ថយការទទួលទានជាតិអាល់កុល ដែលជាមូលហេតុសំខាន់មួយនៃការបង្កជំងឺថ្លើម។

២. ចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើម ដែលជាមូលហេតុការពារដ៏ចម្បងនៃជំងឺថ្លើមនៅពេលក្រោយផងដែរ។

៣. គ្រប់គ្រងរបបអាហាររបស់អ្នក និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារការធាត់ ជំងឺទឹកនោមផ្អែម ដែលអាចប៉ះពាល់ដល់ថ្លើម។

៤. ប្រយ័ត្នកុំឱ្យកើតគ្រួសក្នុងថង់ទឹកប្រមាត់ ព្រោះវាអាចនឹងបង្កឱ្យកើតជំងឺថ្លើមនៅពេលក្រោយ។

៥. មិនត្រូវលេបថ្នាំ ឬទទួលជាតិពុលប្រភេទណាមួយក្នុងរយៈពេលយូរ ដោយសារតែវាអាចមានការប្រមូលផ្តុំនៅក្នុងថ្លើម។

ប្រសិនបើសញ្ញាព្រមានណាមួយដូចដែលបានរៀបរាប់ខាងលើ ជាពិសេស ស្រកទម្ងន់  ហើមជើង និងហើមពោះ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ ដោយសារតែថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បានមួយចំហៀងដូចជាតម្រងនោម ឬដៃស្បូន ហើយថ្លើមមានមុខងារសំខាន់ៗជាច្រើននៅក្នុងរាងកាយ៕ ប្រភព៖ Sanook