Home Blog Page 2045

ការដាក់បណ្ណាល័យចល័តដេីម្បីឱ្យសាធារណជនអានសៀវភៅត្រូវបានអាជ្ញាធរហាមឃាត់​ ក្រោមហេតុផលថាធ្វេីឱ្យខូចសណ្តាប់ធ្នាប់សាធារណ:​

0

ភ្នំពេញ៖ ក្រុមយុវជនមួយក្រុមដែលតែងតែសកម្មក្នុងការប្រមូលសៀវភៅល្អៗដែលកេីតចេញពីការបរិច្ចាកពីសប្បុរសជនដេីម្បីដាក់ឱ្យមហាជនអាចអានបាន តាមរយ:បណ្ណាល័យចល័ត។ ថ្មីៗនេះស្រាប់តែត្រូវអាជ្ញាធរហាមឃាត់លែងឱ្យធ្វេីបែបនេះទៀត​ ក្រោមហេតុផលថាធ្វេីឱ្យខូចសណ្តាប់ធ្នាប់សួនសាធារណ:។

ខាងក្រោមនេះគឺជាសំណេររបស់ពួកគាត់ ដែលបានធ្វេីការផ្សព្វផ្សាយនៅលេីបណ្តាញសង្គមដែលមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំក៏បានឮពាក្យថា “សួនសាធារណៈមិនមែនជាកន្លែងអានសៀវភៅ អានសៀវភៅនៅលើសួនសាធារណៈធ្វើឲ្យខូចសណ្តាប់ធ្នាប់សួនគេ…”។

ខ្ញុំចូលរួមដាក់សៀវភៅឲ្យបងប្អូនអ្នកអាន កុមារ យុវជន អ៊ំ ពូមីង… អានដោយឥតគិតថ្លៃមកជិតបីឆ្នាំហើយ ខ្ញុំទើបតែបានពាល់ពាក្យនេះ នៅទីនេះ កាលពីមួយម៉ោងមុននេះ។

ហើយខ្ញុំក៏មានចម្ងល់ថាការដាក់សៀវភៅអានដោយឥតគិតថ្លៃត្រូវទៅសុំការអនុញ្ញាតពីសាលារាជធានីឬ? ដោយសារនេះមិនមែនអាជីវកម្ម លក់ដូរទេ ហើយក៏មិនបានយកលុយមកដោះដូរនៅកន្លែងនេះដែរ។មុននឹងដាក់ខ្ញុំក៏បានសួរនាំពីអ្នកជំនាញច្បាប់ដែរតែគាត់ថាវាមិនប៉ះពាល់អ្វីឡើយ ហើយខ្ញុំក៏បានសួរសួនអំណានផ្សេងទៀតដែលបើកមករាប់ឆ្នាំដូចគ្នា គាត់ក៏ថាមិនសុំអនុញ្ញាតទេ»។

យ៉ាងណាមិញចំពោះករណីយើងនៅពុំទាន់ឃើញអាជ្ញាធរចេញមកបកស្រាយយ៉ាងណានោះទេ ព័ត៌មានលំអិតយ៉ាងណា KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀតជាក់ជាមិនខាន ៕

Elon Musk នាំយកបណ្តាញសង្គមដ៏ចាស់មួយមកវិញ ត្រៀមបំបាក់ TikTok និងផ្លេតហ្វមផ្សេងទៀត

0

ក្រោយតែពី Elon Musk បានសម្រេចទិញយកបណ្ដាញសង្គម Twitter បានយ៉ាងជោគជ័យនៅក្នុងតម្លៃ ៤៤ពាន់លានដុល្លារហើយនោះ ពេលនេះរូបលោកគ្រងនាំយកបណ្តាញសង្គម Vine ត្រឡប់មកវិញ។

Musk បាននាំយក Vine មកវិញ​ ដែលជាបណ្ដាញសង្គមវីដេអូខ្លីៗ ដើម្បីប្រគួតប្រជែងផ្ដួល TikTok YouTube Shorts និង Reels របស់ក្រុមហ៊ុន Meta។Sour Grapes? Twitter Axes Vine, Its Ill-Fated Video App

គួរជម្រាបផងដែរថា Vine ពីមុនមកគឺជាផ្លែតហ្វមមើលវីដេអូខ្លី រយៈពេល ៦វិនាទី ហើយអ្វីដែលជាបញ្ហានោះគឺប្រសិនបើ Elon Musk ចង់ប្រគួតប្រជែងជាមួយផ្លែតហ្វមមើលវីដេអូខ្លីដូចជា TikTok ឬ YouTube Shorts មែន លោក Elon Musk អាចនឹងត្រូវបន្ថែមចំណុចពិសេសថ្មីៗ និងត្រូវបន្ថែមរយៈពេលមើលវីដេអូខ្លីរបស់ខ្លួន ពោលគឺមិនមែនត្រឹមតែ៦វិនាទីដូចមុននោះទេ៕Vine ya tiene versión web - Social Geek

ប្រភព៖ TIME

 

ប្រទេសណា ដែលចូលជាសមាជិកអាស៊ានក្រោយគេបង្អស់?

0

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន (Bangkok Declaration) ដោយបិតាស្ថាបនិកនៃអាស៊ានរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។

អាស៊ាន​ត្រូវ​បាន​ បង្កើត​ឡើង​ដោយ​ឈរ​លើ​សរសរស្តម្ភ​ទាំង​​បី​គឺ៖ សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន (APSC) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​សហគមន៍​សង្គម​វប្បធ៌ម​អាស៊ាន (ASCC)។Is ASEAN branding still attractive for the youth? - Academia - The Jakarta Post

“ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ” គឺ​ជា​បាវចនា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ មិន​ខុស​ពី​ជាតិ​មួយ​ដែល​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​ទេ អាស៊ាន​ក៏​មាន​ទង់​អាស៊ាន និង​ភ្លេង​អាស៊ាន​ដែរ៖ “ភ្លេង​អាស៊ាន”។

ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។ASEAN : Ministry of Foreign Affairs of the kingdom of Thailand

ក្រោយតែពីឃើញភាពរីកចម្រើននៃអាស៊ាន បណ្តាលប្រទេសមួយចំនួនទៀតក៏ចាប់ផ្តើមចូលជាសមាជិកជាបន្តបន្ទាប់។ ​ប្រ៊ុយណេ ដារូសាឡឹម បានចូលរួមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៨៤ វៀតណាមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ឡាវ និងមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧ និងប្រទេសកម្ពុជាបានចូលជាសមាជិកក្រោយគេ ពោលគឺនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩៕

ផ្លែឈើទាំង៦មុខល្អសម្រាប់សុខភាពនារដូវស្លឹកឈើជ្រុះ និងរដូវរងារ

0

ការថែទាំសុខភាពគឺចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះសុខភាពពិតជាសំខាន់ណាស់មិនថាវ័យណាក៏ដោយ។ នាពេលនេះរដូវស្លឹកឈើជ្រុះ និងរដូវរងាក៏បានមកដល់ អាកាសធាតុមានការប្រែប្រួលត្រជាក់ និងស្ងួត ធ្វើឱ្យមនុស្សគ្រប់គ្នាមិនសូវមានសុខភាពល្អ ជាពិសេសមនុស្សចាស់។ ដោយឡែកនៅប្រទេសជប៉ុន ប្រជាជនមានសុខភាពប្រែប្រួល លោកដុកទ័របានណែនាំនូវផ្លែឈើមួយចំនួនសម្រាប់បរិភោគនៅរដូវនេះ។
តោះមកស្គាល់ផ្លែឈើទាំង៣ មុខ នក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា ដែលអ្នករៀបចំអាហារជប៉ុនណែនាំឱ្យញ៉ាំជាប្រចាំដើម្បីសម្រស់ និងសុខភាព។
ផ្លែឈើទាំង 3 ដែលមានតម្លៃសារធាតុចិញ្ចឹមខ្ពស់បំផុតក្នុងរដូវស្លឹកឈើជ្រុះ៖
1-ផ្លែព្រូន
ផ្លែព្រូន 100 ក្រាមមានផ្ទុកវីតាមីន C 70 មីលីក្រាម។ ប្រសិនបើអ្នកញ៉ាំតែ 2/3 នៃផ្លែព្រូន អ្នកនឹងទទួលបានវីតាមីន C ប្រហែល 100 មីលីក្រាម ដែលវាគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់រាងកាយ។ លើសពីនេះ ផ្លែ ព្រូន សម្បូរទៅដោយសមាសធាតុ beta-cryptoxanthin (β-Cryptoxanthin) ចំនួន 500 មីក្រូក្រាមក្នុង100ក្រាមនៃព្រូន។ សារធាតុទាំងនេះគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារជំងឺដែលបណ្តាលមកពីជំងឺលើសឈាម និងជួយការពារជំងឺបេះដូង និងមហារីកជាដើម។ ម្យ៉ាងវិញទៀត សារធាតុទាំងពីរខាងលើនេះត្រូវបានបំប្លែងទៅជាវីតាមីន A ក្នុងរាងកាយ និងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹង ភ្នាស mucous ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត។konkmeng.com
2. ទំពាំងបាយជូ
ទំពាំងបាយជូគឺជាផ្លែឈើដែលប្រមូលផលបានច្រើនបំផុតពីខែកក្កដាដល់ខែវិច្ឆិកា។ ស្បែកទំពាំងបាយជូរកាន់តែខ្មៅ គឺកាន់តែសម្បូរទៅដោយសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងជួយពន្យារភាពចាស់ និងការពារជំងឺដែលបណ្តាលមកពីការរស់នៅប្រចាំថ្ងៃ។What Are Grapes, and How Are They Used?
3. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរទៅដោយសារធាតុ fructose ដែលត្រូវបានបំប្លែងទៅជាជាតិស្ករ និងថាមពលសម្រាប់រាងកាយ តែមិនបណ្តាលឱ្យមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាមទេ និងប្រូស៊ីយ៉ាឌីន (Procyanidin) ដែលជាសារធាតុ polyphenols មួយ ដែលមានរហូតដល់ទៅ 60 ភាគរយនៃសមាសធាតុ polyphenol នៅក្នុងផ្លែប៉ោម។ សារធាតុនេះដើរតួយ៉ាងសំខាន់ដូចជា៖
-ការទប់ស្កាត់ការស្រូបយកជាតិខ្លាញ់ទៅក្នុងខ្លួន
-ជួយកាត់បន្ថយខ្លាញ់លើសនៅលើក្បាលពោះ
-ជួយប្រព័ន្ធឈាមរត់បានល្អ
-ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង8 Incredible Health Benefits Of Apples — Guardian Life — The Guardian  Nigeria News – Nigeria and World News

លើសពីនេះ ផ្លែប៉ោមសម្បូរទៅដោយសារធាតុ pectin ដែលជាជាតិសរសៃអាហារដែលជួយលើកកម្ពស់ដំណើរការល្អនៃពោះវៀន និងការពារការទល់លាមក។ ការទទួលទានផ្លែប៉ោមជាមួយនឹងស្បែកនឹងផ្តល់ឱ្យរាងកាយរបស់អ្នកនូវបរិមាណអតិបរមានៃសារធាតុ polyphenols និង pectins ។
ផ្លែឈើ 3 ប្រភេទដែលមានតម្លៃសារធាតុចិញ្ចឹមខ្ពស់បំផុតក្នុងរដូវរងារ
1. Kinkan Orange ក្រូចគីនកាន
ក្រូច Kinkan ត្រូវបានគេស្គាល់ផងដែរថាជាក្រូច kumquat, kumquats ឬ ក្រូចឃ្វិច ដែលជាក្រូចតូចដែលអាចញ៉ាំជាមួយសំបកបាន។ សំបកក្រូចមានក្លិនក្រអូបស្រាលដល់ច្រមុះ។ ប៉ុន្តែពេលញ៉ាំវាមានរសជាតិឆ្ងាញ់គឺរសជាតិជូរផ្អែម។ ផ្លែក្រូច Kinkan សម្បូរទៅដោយវីតាមីន C និងជួយឱ្យរាងកាយផលិតប្រូតេអ៊ីន Collagen ដែលធ្វើឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត ហើយវាក៏ជួយពង្រឹងជាលិកា mucous នៅក្នុងបំពង់ក និងច្រមុះផងដែរ។ លើសពីនេះទៀត hesperidin ដែលមានច្រើននៅក្នុង zest ពណ៌ទឹកក្រូចជួយពង្រឹងសរសៃឈាម។Kinkan Kanro-ni (Japanese Candied Kumquats) with Panna Cotta - La Fuji Mama
2. គីវី
នៅប្រទេសជប៉ុន គីវីដែលនាំចូលដែលអាចរកទិញបរិភោគបានពេញមួយឆ្នាំ។ គីវីសម្បូរទៅដោយអង់ស៊ីម protease ដែលគេជឿថាជា actinidin ដែលជួយរំលាយប្រូតេអ៊ីនដែលពួកគេបរិភោគ ហើយផ្លែគីវី 100 ក្រាមមានផ្ទុកវីតាមីន C 69 មីលីក្រាម និងអាស៊ីតហ្វូលិក 35 ភាគរយ ដែលមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ។ផ្លែគីវីក៏ម។ ផ្លែគីវីមានកាឡូរី ត្រឹមតែ 46-52 kcal ក្នុងមួយ kiwi ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីទម្ងន់ប្រសិនបើអ្នកចង់ញ៉ាំ kiwi ច្រើនជាងមួយ។Kiwifruit | SNAP-Ed3. ក្រូចមីកាន (Mikan Orange )
ផ្លែក្រូច ឬមីកាន សម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងរាងកាយ និងស្បែក។ សារធាតុ beta-cryptoxanthin (β-Cryptoxanthin) (1,700 mcg ក្នុង 100 ក្រាមនៃ mikan tangerine) ត្រូវបានបំប្លែងទៅជាវីតាមីន A នៅក្នុងខ្លួន។ នេះជាលទ្ធផលក្នុងការការពារការឆ្លងមេរោគឬបាក់តេរី ហើយវាក៏ជួយការពារជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺ ដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោមជាដើម។ លើសពីនេះ ជាតិសរសៃពណ៌ស ឬសនៅលើផ្លែក្រូចសម្បូរទៅដោយវីតាមីន P ដែលជួយទ្រទ្រង់ការស្រូបយកវីតាមីន C ចូលទៅក្នុងរាងកាយបានល្អ។ វីតាមីននេះផ្ទុកទៅដោយជាតិសរសៃពណ៌សក្នុងបរិមាណច្រើនជាងផ្លែក្រូច 300 ដង ដូច្នេះរបៀបទទួលទានផ្លែក្រូចដើម្បីទទួលបានអត្ថប្រយោជន៍គឺ ញ៉ាំសាច់សសៃពណ៌ស រួមជាមួយផ្លែក្រូច។Mi – Mikan – How to say Mandarin Orange in Japanese | Coto Academy

ក្នុងរដូវរងារនៅប្រទេសជប៉ុន អាកាសធាតុស្ងួតល្អសម្រាប់ការលូតលាស់ និងការរីករាលដាលនៃមេរោគ អាចនាំឱ្យឈឺបានយ៉ាងងាយ។ ដូច្នេះការទទួលទានផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមជាជម្រើសមួយក្នុងការលើកកម្ពស់សុខភាពប្រជាជនជប៉ុន៕

ផូស៊ីលមច្ឆាសមុទ្រដែលបានដាច់ពូជ៥០០លានឆ្នាំមុន ត្រូវបានរកឃើញនៅក្នុងស្រុកខ្មែរ

0

នាពេលថ្មីៗនេះមានការបង្ហោះយ៉ាងព្រោងព្រាតពីការរកឃើញនូវផូស៊ីត្រីសមុទ្រម្យ៉ាងដែលមានឈ្មោះថា ទ្រីឡូបាយ ( Trilobites) ដែលជាសត្វសមុទ្រមានអាយុកាល៥០០លានឆ្នាំមកហើយ ត្រូវបានរកឃើញនៅក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជារបស់យើង។

ពិតណាស់ក្រោយពីការរកឃើញសំណាកសត្វបុរាណៗផុតពូជរាប់លានឆ្នាំជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជាយើង ស្រាប់តែមានការបង្ហោះពិការរកឃើញនូវផូស៊ីត្រីសមុទ្រម្យ៉ាងដែលមានឈ្មោះថា ទ្រីឡូបាយ ( Trilobites) ដែលជាសត្វសមុទ្រមានអាយុកាល៥០០លានឆ្នាំមកហើយ ត្រូវបានរកឃើញនៅក្នុងតំបន់បេតិកភណ្ឌ ធម្មជាតិ ភ្នំបាក់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះតាមការវិភាគកាបោន១៤បង្ហាញថា សត្វសមុទ្រនេះមានអាយុកាល៥០០លានឆ្នាំមកហើយ ពោលគឺកើតឡើងមុនសត្វដាយណូស័រទៅទៀត។

គួរឱ្យដឹងថា សត្វទ្រីឡូបាយ  (Trilobite)  វាជាប្រភេទសត្វសមុទ្រដែល មានកំណើតមកជាយូរយារណាស់មកហើយ ។  Trilobites គឺជាសត្វសមុទ្រសំបូរច្រើន និងមានការលូតលាស់ល្អជាងគេ ក្នុងចំណោមសត្វសមុទ្រដំបូងគេទាំងអស់ ដោយមានជាង ២២,០០០ ប្រភេទត្រូវបានលើកយកមកបរិយាយ  និងសិក្សា។ ហើយ Trilobite ស្ថិតនៅក្នុងសាខា Arthropoda  ក្នុងនោះមានដូចជា ពពួកសត្វ បាលាំងកាស  ក្តាម និង សត្វផ្សេងៗ មួយចំនួនទៀត ។ ក្នុងនោះការរស់នៅនៃពពួក  Trilobite មានវត្តមានក្នុងស័ក Paleozoic (២៥២-៥៤២លាន ឆ្នាំ )សម័យកាល   Cambrian (៤៨៥.៤-៥៤២លាន ឆ្នាំ) មានការរីកចំរើន និង មានពូជកាន់តែច្រើន រហូតមកដល់ ចុងសម័យកាល  Permian (២៥២-២៩៩ លាន ឆ្នាំ )៕

 

 

Selena Gomez សម្រក់ទឹកភ្នែកជារៀងរាល់ថ្ងៃក្រោយជំងឺកាន់តែធ្វើទុក្ខធ្ងន់ធ្ងរខ្លាំង

0

អន្តរជាតិ៖ ដូចប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងស្រីល្បី Selena Gomez ធ្លាប់វះកាត់ប្ដូរក្រលៀនម្ដងរួចមកហើយក្នុងឆ្នាំ ២០១៧ ក្រោយរូបនាងមានជំងឺម៉្យាងហៅថា Lupus ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នសុខភាពរបស់នាងនៅតែមិនទាន់មានភាពល្អប្រសើរនោះទេ។

ទន្ទឹមនេះដែរក្នុង ភាពយន្ដឯកសាររបស់រូបនាង “My Mind & Me” ដែលចាក់ផ្សាយលើ Apple Tv នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បាននិយាយពីពេលវេលារូបនាងតស៊ូប្រឆាំងជាមួយជំងឺ Lupus ខណៈរូបនាងសម្រក់ទឹកភ្នែកព្រោះជំងឺកាន់តែធ្ងន់ធ្ងរព្រមទាំងមានអារម្មណ៍ឈឺពាសពេញរាងកាយស្ទើរគ្រប់ពេលវេលា។
រូបនាងបានលើកឡើងថា៖ ខ្លួនគ្មានអារម្មណ៍សប្បាយអ្វីឡើយ ព្រោះវាឈឺគ្រប់ទីកន្លែងពេញរាងកាយ។ នៅពេលព្រឹកដែលភ្ញាក់ពីដំណេកគឺនាងចាប់ផ្ដើមយំតែម្ដង ជំងឺនេះធ្វើឱ្យរាងកាយនាងឈឺចាប់ខ្លាំងមិនអាចរៀបរាប់បាន។ ភាពស្មុគស្មាញ ការឈឺចាប់ទាំងឡាយ ធ្វើឱ្យរូបនាងមានជំងឺផ្លូវចិត្តផងដែរ។

រូបនាងធ្លាប់លើកឡើងថា ខ្លួនប្រហែលជាគ្មានឱកាសបានពពោះកូនដោយខ្លួនឯងនោះទេ ដោយសារតែប្រើប្រាស់ថ្នាំច្រើនពេកដើម្បីព្យាបាលជំងឺ។

តាមសម្ដីរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថាជំងឺ Lupus ធ្វើឱ្យរូបនាងចុះខ្សោយសាច់ដុំ និងឈឺចាប់ពេញរាងកាយ។ Lupus គឺជាជំងឺម៉្យាងដែលធ្វើឱ្យប្រព័ន្ធការពារក្នុងរាងកាយចាប់ផ្ដើមមានភាពមិនប្រក្រតី និងធ្វើឱ្យប៉ះពាល់ដល់សេរីរាង្គកាយជាច្រើនក្នុងពេលតែមួយ វាអាចធ្វើឱ្យអ្នកជំងឺឈឺសន្លាក់ សាច់ដុំ និងមានបញ្ហាតម្រងនោមជាដើម ៕

អាជ្ញាធរជាតិអប្សរា បញ្ជាក់ពីមូលហេតុត្រីអារ៉ាប៉ៃម៉ា (Arapaima)​ ស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត

0

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៤ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹង ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង ២.១៥ម៉ែត្រ ទទឹង ០.៤០ម៉ែត្រ ដែលប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំងជូនអ្នកអំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើងនៃកសិន្ធុប្រាសាទអង្គរវត្ត។ តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រកាសអ្វីផ្សេងទៀតឡើយ។ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

ពាក់ព័ន្ធករណីនេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ធុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ៕

សារមន្ទីរតៃវ៉ាន់បានធ្វើឱ្យវត្ថុបុរាណបែកបាក់អស់ចំនួន៣ សរុបជាទឹកប្រាក់មានតម្លៃ៧៧លានដុល្លារ

0

កោះតៃវ៉ា់ន់៖ ពិតជារឿងដ៏គួឱ្យភ្ញាក់ផ្អើលក្រោយពីមានសេចក្ដីរាយការណ៍អំពីសារមន្ទីរមួយកន្លែងនៅតៃវ៉ាន់បានប្រកាសពីការធ្វើឱ្យវត្ថុបុរាណមានតម្លៃដ៏មហាសាល រួមមានចានពីរ និងពែងទឹកមួយ មានអាយុកាលតាំងពីសតវត្សទី ១៥ និង ១៧  ត្រូវបានបែកបាក់ខូចនៅក្នុងឧប្បត្តិហេតុបីដាច់ដោយឡែកពីគ្នា។

កាលពីថ្ងៃទី០៣ ខែវិច្ឆការ ឆ្នាំ២០២២ ខាងប្រធានសារមន្ទីរព្រះបរមរាជវាំងជាតិរបស់កោះតៃវ៉ាន់បានទទួលស្គាល់ថា មានការបែកបាក់ វត្ថុបុរាណចំនួន ៣ ដែលមានអាយុកាលតាំងពីរាជវង្ស Ming និង Qing ក្នុងសតវត្សរ៍ទី ១៥ និង ១៧  ដែលមានតម្លៃថ្លៃ ចំនួន ៦៦ លានផោន (ប្រហែល៧៧ លានដុល្លារ) ។

សម្ភារ:ដែលបានបែកបាក់ មានចានមួយ កែវទឹកមួយ និងចានគោមមួយ ត្រូវបានខូចនៅក្នុងឧប្បត្តិហេតុបីផ្សេងគ្នា ក្នុងអំឡុងពេល ១៨ ខែចុងក្រោយនេះ។

ក្នុងនោះសារមន្ទីរបាននិយាយថា វាមិនអាចកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់នេះនោះទេ បន្ទាប់ពីពិនិត្យមើលវីដេអូ CCTV ប៉ុន្តែមួយត្រូវបានរកឃើញថាបណ្តាលមកពីការធ្វេសប្រហែស ហើយវិធានការវិន័យកំពុងត្រូវបានចាត់វិធានការបន្ត៕ ប្រភព៖ theguardian

៥ទឹកជ្រោះនៃខេត្តកំពង់ស្ពឺនេះ ចាំទទួលលោកអ្នក នារដូវបុណ្យអុំទូក ៣ថ្ងៃនេះ

0

កំពង់ស្ពឺ មានប្រវែងប្រមាណជាត្រឹមតែ៤៨គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ជាខេត្តមួយដែលសម្បូរទៅដោយដើមត្នោត និងទឹកជ្រោះលាក់ខ្លួនជាច្រើនលើក។

ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំងនៅខាងជើង ខេត្តកណ្ដាលនៅខាងកើត តាកែវនៅខាងភាគអាគ្នេយ៍ កំពតខាងត្បូង និងកោះកុងនៅភាគខាងលិច។

ស្ថិតក្នុងឱកាសសម្រាកអុំទូក៣ថ្ងៃ បងប្អូនដែលចង់ទៅធ្វើដំណើរកម្សាន្ត តែមិនសូវចង់ទៅឆ្ងាយ អាចសាកល្បងទៅលេងទឹកជ្រោះដ៏ល្បីឈ្មោះទាំង៥នេះនៃដែនដីខេត្តកំពង់ស្ពឺ៖

  1. អូតាសេកMay be an image of waterfall and nature
  2. អូរគគីរទឹកធ្លាក់​​ធម្មជាតិ​ អូរគគីរ
  3. ជ្រាវឈប់សម្រាក​ជំនួស​ចូលឆ្នាំ​! កុំ​រំលង «​ទឹកធ្លាក់​ជ្រាវ​» នៅ​ខេត្តកំពង់ស្ពឺ​|  ThmeyThmey 25
  4. ទឹកធ្លាក់ចំបក់ទេសចរណ៏ធម្មជាតិ ចំបក់
  5. ទឹកជ្រោះ៩ជាន់Thmey Thmey 25 News

អាជ្ញាធរថៃ ព្រមានប្រជាជនប្រយ័ត្ន បំបែកគ្រាប់រ៉ុកកែត ធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍នេះ

0

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) នៅថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងដល់ខេត្តមួយចំនួន ក្នុងប្រទេសថៃ ឱ្យប្រុងប្រយ័ត្នចំពោះបំណែកគ្រាប់រ៉ុកកែត ដែលនឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។

អ្នកស្រាវជ្រាវជនជាតិថៃ និងជាអ្នកឯកទេសខាងមេកានិចគន្លង មកពី GISTDA លោក Sittporn Chamnarnsin បានរាយការណ៍ថា រ៉ុកកែតចិនឈ្មោះ Longmarch 5B-4Y ត្រូវបានគេគិតទុកថា នឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍នេះ។

បច្ចុប្បន្ន រ៉ុកកែតកំពុងស្ថិតនៅក្នុងបរិយាកាសផែនដី ដែលមានចម្ងាយប្រហែល ១៧៧ គីឡូម៉ែត្រពីដី។ រ៉ុកកែតនេះមានទម្ងន់ ២១.៦តោន ប៉ុន្តែអ្នកជំនាញមិនរំពឹងថា រ៉ុកកែតទាំងមូលនឹងធ្លាក់លើប្រទេសថៃនោះទេ ព្រោះភាគច្រើន វានឹងរលាយ និងឆេះនៅក្នុងបរិយាកាស។

អ្នកជំនាញនិយាយថា រ៉ុកកែតនេះ បានធ្វើដំណើរឆ្លងកាត់ប្រទេសថៃចន្លោះម៉ោង ១:៥៤នាទី ដល់ ១:៥៦នាទី រំលងអធ្រាត្រ ដោយឆ្លងកាត់ខេត្ត Chiang Rai, Chiang Mai, Payao, Nan Nong Khai, Udon Thani, Kalasin, Roi Et, Yasothorn, Amnat Charoen និង Ubon Ratchathani។

រ៉ុកកែត ត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ ប៉ុន្តែទិសដៅរបស់វាអាចផ្លាស់ប្តូរ អាស្រ័យលើលក្ខខណ្ឌមួយចំនួនដូចជាអាកាសធាតុជាដើម។ ដូច្នេះ GISTDA សូម​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តដូចរៀបរាប់ខាងលើ ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​វត្ថុដែល​ធ្លាក់​ពីលើ​មេឃ​៕image

ប្រភព៖ The Thaiger