កោះតៃវ៉ា់ន់៖ ពិតជារឿងដ៏គួឱ្យភ្ញាក់ផ្អើលក្រោយពីមានសេចក្ដីរាយការណ៍អំពីសារមន្ទីរមួយកន្លែងនៅតៃវ៉ាន់បានប្រកាសពីការធ្វើឱ្យវត្ថុបុរាណមានតម្លៃដ៏មហាសាល រួមមានចានពីរ និងពែងទឹកមួយ មានអាយុកាលតាំងពីសតវត្សទី ១៥ និង ១៧  ត្រូវបានបែកបាក់ខូចនៅក្នុងឧប្បត្តិហេតុបីដាច់ដោយឡែកពីគ្នា។

កាលពីថ្ងៃទី០៣ ខែវិច្ឆការ ឆ្នាំ២០២២ ខាងប្រធានសារមន្ទីរព្រះបរមរាជវាំងជាតិរបស់កោះតៃវ៉ាន់បានទទួលស្គាល់ថា មានការបែកបាក់ វត្ថុបុរាណចំនួន ៣ ដែលមានអាយុកាលតាំងពីរាជវង្ស Ming និង Qing ក្នុងសតវត្សរ៍ទី ១៥ និង ១៧  ដែលមានតម្លៃថ្លៃ ចំនួន ៦៦ លានផោន (ប្រហែល៧៧ លានដុល្លារ) ។

សម្ភារ:ដែលបានបែកបាក់ មានចានមួយ កែវទឹកមួយ និងចានគោមមួយ ត្រូវបានខូចនៅក្នុងឧប្បត្តិហេតុបីផ្សេងគ្នា ក្នុងអំឡុងពេល ១៨ ខែចុងក្រោយនេះ។

ក្នុងនោះសារមន្ទីរបាននិយាយថា វាមិនអាចកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់នេះនោះទេ បន្ទាប់ពីពិនិត្យមើលវីដេអូ CCTV ប៉ុន្តែមួយត្រូវបានរកឃើញថាបណ្តាលមកពីការធ្វេសប្រហែស ហើយវិធានការវិន័យកំពុងត្រូវបានចាត់វិធានការបន្ត៕ ប្រភព៖ theguardian