សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៤ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹង ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង ២.១៥ម៉ែត្រ ទទឹង ០.៤០ម៉ែត្រ ដែលប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំងជូនអ្នកអំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើងនៃកសិន្ធុប្រាសាទអង្គរវត្ត។ តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រកាសអ្វីផ្សេងទៀតឡើយ។ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

ពាក់ព័ន្ធករណីនេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ធុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ៕