សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន (Bangkok Declaration) ដោយបិតាស្ថាបនិកនៃអាស៊ានរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។

អាស៊ាន​ត្រូវ​បាន​ បង្កើត​ឡើង​ដោយ​ឈរ​លើ​សរសរស្តម្ភ​ទាំង​​បី​គឺ៖ សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន (APSC) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​សហគមន៍​សង្គម​វប្បធ៌ម​អាស៊ាន (ASCC)។Is ASEAN branding still attractive for the youth? - Academia - The Jakarta Post

“ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ” គឺ​ជា​បាវចនា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ មិន​ខុស​ពី​ជាតិ​មួយ​ដែល​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​ទេ អាស៊ាន​ក៏​មាន​ទង់​អាស៊ាន និង​ភ្លេង​អាស៊ាន​ដែរ៖ “ភ្លេង​អាស៊ាន”។

ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។ASEAN : Ministry of Foreign Affairs of the kingdom of Thailand

ក្រោយតែពីឃើញភាពរីកចម្រើននៃអាស៊ាន បណ្តាលប្រទេសមួយចំនួនទៀតក៏ចាប់ផ្តើមចូលជាសមាជិកជាបន្តបន្ទាប់។ ​ប្រ៊ុយណេ ដារូសាឡឹម បានចូលរួមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៨៤ វៀតណាមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ឡាវ និងមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧ និងប្រទេសកម្ពុជាបានចូលជាសមាជិកក្រោយគេ ពោលគឺនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩៕