ភ្នំពេញ៖ ក្រុមយុវជនមួយក្រុមដែលតែងតែសកម្មក្នុងការប្រមូលសៀវភៅល្អៗដែលកេីតចេញពីការបរិច្ចាកពីសប្បុរសជនដេីម្បីដាក់ឱ្យមហាជនអាចអានបាន តាមរយ:បណ្ណាល័យចល័ត។ ថ្មីៗនេះស្រាប់តែត្រូវអាជ្ញាធរហាមឃាត់លែងឱ្យធ្វេីបែបនេះទៀត ក្រោមហេតុផលថាធ្វេីឱ្យខូចសណ្តាប់ធ្នាប់សួនសាធារណ:។
ខាងក្រោមនេះគឺជាសំណេររបស់ពួកគាត់ ដែលបានធ្វេីការផ្សព្វផ្សាយនៅលេីបណ្តាញសង្គមដែលមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំក៏បានឮពាក្យថា “សួនសាធារណៈមិនមែនជាកន្លែងអានសៀវភៅ អានសៀវភៅនៅលើសួនសាធារណៈធ្វើឲ្យខូចសណ្តាប់ធ្នាប់សួនគេ…”។
ខ្ញុំចូលរួមដាក់សៀវភៅឲ្យបងប្អូនអ្នកអាន កុមារ យុវជន អ៊ំ ពូមីង… អានដោយឥតគិតថ្លៃមកជិតបីឆ្នាំហើយ ខ្ញុំទើបតែបានពាល់ពាក្យនេះ នៅទីនេះ កាលពីមួយម៉ោងមុននេះ។
ហើយខ្ញុំក៏មានចម្ងល់ថាការដាក់សៀវភៅអានដោយឥតគិតថ្លៃត្រូវទៅសុំការអនុញ្ញាតពីសាលារាជធានីឬ? ដោយសារនេះមិនមែនអាជីវកម្ម លក់ដូរទេ ហើយក៏មិនបានយកលុយមកដោះដូរនៅកន្លែងនេះដែរ។មុននឹងដាក់ខ្ញុំក៏បានសួរនាំពីអ្នកជំនាញច្បាប់ដែរតែគាត់ថាវាមិនប៉ះពាល់អ្វីឡើយ ហើយខ្ញុំក៏បានសួរសួនអំណានផ្សេងទៀតដែលបើកមករាប់ឆ្នាំដូចគ្នា គាត់ក៏ថាមិនសុំអនុញ្ញាតទេ»។
យ៉ាងណាមិញចំពោះករណីយើងនៅពុំទាន់ឃើញអាជ្ញាធរចេញមកបកស្រាយយ៉ាងណានោះទេ ព័ត៌មានលំអិតយ៉ាងណា KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀតជាក់ជាមិនខាន ៕















