Home Blog Page 201

ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ តាម​ដង​ស្ទឹង​ពោធិ៍សាត់​ កំពុងគំរាមកំហែងប្រជាពលរដ្ឋ

0

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទឹកដងស្ទឹងពោធិ៍សាត់ បានឡើងលិចផ្លូវពីចំណុចសង្កាត់ព្រៃញី សង្កាត់បន្ទាយដី សង្កាត់រលកស សង្កាត់ផ្ទះព្រៃ និងក្បាលហុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilOlzJRvalFsafZYmzESVPouParoZT7kBK5cXSijyjtBElCo2Vun_8h7Rfxi8-u6SpF35byd1sExM7iyeTJrdep7WG1poHVpICZCwKCPjYj9zlYUl_pgfYLmnScJ_bz-Z09Ha2CTK7cJbpTzMBwDe4NNg4V4BipRx6ZiFInCyNFt6oeb8pvQcHL-RZus_v/s2048/image_2025-11-20_16-34-41.png

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWVMfsYgxpjEBnrt5dKJA2SC5ZjJ_NEQWYwCeQ5w16IgU0WI244fMSslJeHxUGgJCL99w5sfRPpBJ0sNvyr4HupGBWtOSZhdfG29ta13Qrc4uEog_pqiCbcVHy5QvS0Ji7vCK9htk8sEbc_05cj48_qFqdgUrawvD3vT8_cKSRcD08XFAhzo8yq5VAwLf/s2048/image_2025-11-20_16-34-48.png

បច្ចុប្បន្ន អាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់អន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHUlZ6bZ7ym3AY5j1BYlPUrgEj612rpYdRW0X9FtYjTlfcnqz5AcrP0iK1OIafs9lD2K2kL-lCwfk_WSy6Xl0CvlHG3QzHekomlROKwCoc81DfOrRDm3XofRln2MmEENW2maCaPsGZnat8zB_cIQ0QlPWUHjh2brCwHyXK-2RrJU8mVmbDNTuzHGd_zu-v/s2048/image_2025-11-20_16-34-43.png

ទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ កើតឡើងក្រោយពីទទួលរងសម្ពាធទឹកភ្លៀងពីមធ្យមទៅច្រើន ដែលគ្រប់ដណ្តប់ទូទាំងខេត្តតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8DdTDzsWryE3vux1EaheuIfUjVnDzTqMR7cw3pKfdgidWJGpI2uf_8oCHW-qQ8rXDTKlLwBU3eKXwxARyH8ypascvjncKJnJ4lju6HO_o1alZQkB-3-Rh-uVKDcQn2UIdqg-f7e4loAj9dhODrG_Lq_4H1GRxwPTrHZt5bWIDTTikaxem9UB9gzyk7Oe0/s2048/image_2025-11-20_16-34-46.png

ទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ខ្លាំង ចាប់ពីតាំងពីថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ដែលធ្វើឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ឡើងដល់ចំណុចប្រកាសអាសន្ន៕

ពលរដ្ឋថៃរាប់សិបគ្រួសាររត់ចែកជើងគ្នា ក្រោយសុខៗផ្ទះរបស់ពួកគេបា.ក់ស្រុតចូលក្នុងទឹកទន្លេ

0

ខេត្តថាសាក់៖ មនុស្សម្នាររាប់សិបគ្រួសារភ័យស្ល.ន់ស្លោ ប្រញាប់ប្រញាល់រត់ទៅរកទីតាំងសុវត្ថិភាពសឹងមិនចង់ទាន់ ខណៈនៅសុខផ្ទះសម្បែងរបស់ពួកគេដែលនៅជាប់មាត់ទន្លេជាង ៤០ខ្នង បានបា.ក់ស្រុតតាមច្រាំងទន្លេចូលទៅក្នុងទឹកបាត់។ ហេតុការណ៍នេះបានកើតឡើងនៅឃុំថាសាក់ ស្រុកអ៊ុតថៃ ខេត្តអ៊ុតថារ៉ាឌីត ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-lpnzAx154Bfm4PBFouXFmGvUP8B1g5H_0gTVVa1xgRRWecEny_vy1VaWwp98AmtvoLSKFU0PbxkaqitwkAN8hCyrKY4pqNrTAR35dKpzkTe2-C6jnJ-MQZD8ixjMNzs9i9_SlgBIuMpsCYGv53pB928qU0XfuUW-2E5B1AEZCutN61oP0e9Uo9hE91B8/s800/photo_2025-11-20_16-14-32.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod និង Matichon របស់ថៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សហគមន៍ផ្សារ ១០០ ឆ្នាំ នៅខេត្តថាសាក់ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយបន្ទាន់ ដោយអាជ្ញាធរមូលដ្ឋានបានបញ្ជាឲ្យប្រជាពលរដ្ឋធ្វើការជម្លៀសចេញភ្លាមៗ នៅមុនពេលដែលផ្ទះរបស់ពួកគេត្រូវធ្លាក់ចូលក្នុងទឹកទន្លេបន្តិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgERygxwMMyTiQJsn9IwgfKDzhPxb0Q9cO7mslKXdKNl7uKmu4XrsnZeccqpwNFUsL-P0WqQ6mHRC_01iWYb_gsE1oHu9FPPw1NLOxBalG9tKe69dgifPDDfASwVpAEIXNGQbJ1xQzq5gwz2HfG5akG4ws339J76VPk1uI1cDAOv5z72jS2q-Yf6cmCWit3/s800/photo_2025-11-20_16-14-33%20(3).jpg
បច្ចុប្បន្ន អាជ្ញាធរបានធ្វើការព័ទ្ធខ្សែរ និងដាក់ស្លាកសញ្ញាហាមឃាត់ មិនឲ្យមានការចេញ-ចូលនៅតំបន់ខាងលើនោះដាច់ខាត ខណៈស្ថានភាពនៃការបាត់ស្រុដីនេះទំនង់ជានឹងកើតមានជាបន្តទៀត ដូច្នេះអាជ្ញាធរត្រូវរកវិធីដោះស្រាយ និងទប់ស្កាត់ជាមុនសិន។

ជាមួយគ្នានេះ ជម្រកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋដែលជម្លៀសខ្លួនក៏ត្រូវបានតម្លើង ដោយមនុស្សមានទាំងក្មេង ចាស់ ប្រុសស្រី ប្រមាណជាង ៤០គ្រួសារ កំពុងដង្ហើយរកជំនួយ ព្រោះតែទ្រព្យសម្បត្តិមួយចំនួន និងសម្ភារៈប្រើប្រាស់របស់ពួកគេ ត្រូវបានបា.ក់ធ្លាក់ទៅតាមផ្ទះចូលក្នុងទឹកទន្លេបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh77SPWxzzCpQXlq_ShqFJx2d4ehuaEfMa6jmhYeWoJFUBkplibjPOI0-WZCvhPgFW-tA4S71xwhTOiWdsFSThHQ_z7JgMLiSnvqZctkFB_TXzQgIDe1D62a3l6JZE1ZMAUOIAxHtcKn1WWk82omWDosrtVnC03arVnLWpD6IMS7F9bwccgnjZPIzjK0gkQ/s800/photo_2025-11-20_16-14-33.jpg

តាមការបញ្ជាក់របស់អ្នកជំនាញបានឲ្យដឹងថា ទីតាំងនៅតាមបណ្តោយទន្លេណាន ជាពិសេសត្រង់ចំណុចភូមិឃុំខាងលើនេះ ត្រូវបានប្រកាសថាជាតំបន់គ្រោះថ្នាក់ ចាប់តាំងពីការវា.យប្រហារដោយព្យុះត្រូពិច Bualoi ដោយស្ថានភាពទឹកទន្លេនេះបានបន្តកើនឡើងឥតឈប់ឈរ ហើយហូរច្រោះច្រាំងទន្លេធ្វើឲ្យដាច់បន្តិចម្ដងៗ។ នៅពេលដែលទឹកស្រកទៅវិញ ដីនៅជុំវិញតំបន់នោះក៏បានប្រែក្លាយមានសភាពទន់ ដែលនាំឱ្យមានការដួលរលំ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សំណង់ និងហេដ្ឋរចនាសម្ព័ន្ធយ៉ាងទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRNUinxkWPK6ADdJEVZt2kLhuc1ajfec1OVJ4nivwFzgyMsA8freRGW6spA8PtmX0S0meLIRGRypuwVVCeHb9eG4ZLkqQuOwanI4CdXePxlPES5mtgdvwCriRt0Fw9RPpZf8DgpNf7xUwfcyg9A5cBVOoO_zbEh27GOFroQt_vfsHWGeVhqMEZ7jOo526/s800/photo_2025-11-20_16-14-33%20(2).jpg

ទោះជាយ៉ាងណា វាមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ហើយពេលនេះអង្គការរដ្ឋបាលខេត្តអ៊ុតថារ៉ាឌិត បានដាក់ពង្រាយគ្រឿងចក្រ និងកម្លាំងមនុស្សជាច្រើននាក់ដើម្បីកាយយកកម្ទេចកម្ទីចេញពីទឹក។ លើសពីនេះ សហគមន៍នេះត្រូវបានប្រកាសជាតំបន់នៃគ្រោះមហន្តរាយបន្ទាន់ ដោយអាជ្ញាធរនឹងមានវិធានការសង្គ្រោះជាបន្តបន្ទាប់៕

ចេះតែមានហើយ! សារមន្ទីរមួយនៅចិនបើកលក់ កាហ្វេកន្លាតពិតៗ តម្លៃ ៦ ដុល្លារក្នុងមួយកែវ

0

ប៉េកាំង៖ សារមន្ទីរសត្វល្អិតមួយនៅទីក្រុងប៉េកាំង បានក្លាយជាចំណីអារម្មណ៍ពេញបណ្តាញសង្គម បន្ទាប់ពីបើកលក់ភេសជ្ជៈប្រភេទថ្មីដែលគ្មានម្ចាស់អាជីវកម្មកាហ្វេណានឹកស្មានដល់ ដោយកាហ្វេមានរោយម៉្សៅកន្លាត និងដង្កូវស្ងួតពីលើ ហើយលក់ក្នុងតម្លៃ ៤៥ យន់ ក្នុងមួយកែវ ឬប្រមាណ ៦ ដុល្លារអាមេរិក។ ទោះមិនសូវមានអ្នកហ៊ានផឹក តែយ៉ាងហោចណាស់ក៏លក់បាន ១០ កែវក្នុងមួយថ្ងៃផងដែរ។ ចំណែកអ្នកខ្លះថា ទោះឲ្យលុយប៉ុន្មានក៏មិនផឹកដែរ។ នេះបើតាមសារព័ត៌មាន South China Morning Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9IFk2YNDkKLB8m0ZKXOuEg4OQlvOhL5uwYHuCnZsVg4COATX7q444Dqw9JRrOU0ELDPuuPuH6BbmNiGiC-OIE3kS4URyK1iNRh3vNOrKncowVGKa4CRVEsZpYRxmD1dHcHx0-XdPxcpZlhwKXw98obvEpUcpVB8HRXXrOSjhuawDsXspJw2T61yqXvFGz/s1280/photo_2025-11-20_11-58-24.jpg

ភេសជ្ជៈច្នៃប្រឌិតប្លែកនេះ ធ្វើឡើងដោយការលាយបញ្ចូលកាហ្វេជាមួយម៉្សៅកន្លាតកិនស្ងួត រួមទាំងដង្កូវមេអំបៅពណ៌លឿង ដែលគេជឿថាសម្បូរទៅដោយប្រូតេអ៊ីន។ អ្នកដែលបានសាកល្បងផឹកនិយាយថា រសជាតិរបស់វាឆ្អេះ និងជូរបន្តិច ដែលខុសពីកាហ្វេធម្មតាទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj1I_GITjHKlHIjn8OP1zmQmnU8fRH9QNEfb1tJWyFjHFsfqDqVEvnh6DSNxIp3-Ekmh8anEbe5Tp7hrBfHl-M6JPAIgK06u9dXA0X-pX9yIOyshdh_2_hQzxEbft0GSp_2csozNv7xGN05fwaxyONQfQfmFJw-pVZTA5LSlJ__Ax7v5qlvM9rWgnxw4we/s1000/photo_2025-11-20_11-58-25%20(2).jpg

បុគ្គលិកម្នាក់បានប្រាប់សារព័ត៌មានថា ភេសជ្ជៈមីនុយថ្មីនេះបានចាប់ផ្តើមលក់តាំងពីចុងខែមិថុនាមកម៉្លេះ តែទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើអ៊ីនធឺណិត ថ្មីៗនេះប៉ុណ្ណោះ។ គាត់បាននិយាយបន្ថែមថា មានយុវវ័យជាច្រើនចង់សាកល្បងដោយសារតែភាពចម្លែក និងចង់ដឹងចង់សាក ខណៈពេលដែលមនុស្សវ័យចំណាស់ភាគច្រើនមិនពេញចិត្តនោះទេ ព្រោះគ្មាននរណាម្នាក់ចូលចិត្តមើលសត្វកន្លាតឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgudXxbUZG7lPEoALpHQpzHAeG3l5j_0ypznNp77M7wOQe_LvY_Hn6zlwmIixRgWplagjtPoy9Nyi4_hOCNXRIS9EEKo6wqT3O8TbSJRf067jKWG84O6Gsp-Wu25dODYVpu1to2Y3PtUuZrkGTy_HFq1mB4z-ViYfo1t9NqM9EaYqajGnLQxWVosLlFiJMB/s1024/photo_2025-11-20_11-58-25%20(3).jpg
មិនត្រឹមតែកាហ្វេដាក់ ថបភីង កន្លាតរោយពីលើប៉ុណ្ណោះទេ សារមន្ទីរនេះក៏មានភេសជ្ជៈសត្វល្អិតពិសេសជាច្រើនទៀតដូចជា ភេសជ្ជៈផលិតពីទឹករំលាយអាហាររបស់រុក្ខជាតិ pitcher ដែលគេស្គាល់ថាជារុក្ខជាតិចាប់សត្វល្អិតតូចៗជាចំណី និងភេសជ្ជៈ limited edition ដែលផ្សុំឡើងដោយម៉្សៅស្រមោច តែមិនងាយមានសំណាងបានផឹកឡើយ ព្រោះគេដាក់លក់តែថ្ងៃបុណ្យហាឡូវីនប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhACJyjvgKnX2Rxxo0AA40i5Af1Wr3fllXeYiJqO7N5tXoXeKJOsnc8AnaTRrhTEXy_Tuz_xXtUN-ZH8H1lJOjDI0J6tbXMtUfQdLl9xjeMViD-7YfqQm1LUqwza_SkZd1l67DUi_0VKOCCvqK1p83OBCetmcWDpWzcBIa9GZ7pw1tt-1K_Aeo6rMI_YQq/s1024/photo_2025-11-20_11-58-25.jpg
ទោះមើលទៅចម្លែក និងគួរឲ្យរអើមបន្តិចតែ គ្រឿងផ្សំទាំងអស់ត្រូវបានគេអះអាងថា បានទិញពីហាងឱសថបុរាណចិន (TCM) និងមានសុវត្ថិភាព។ ក្នុងទ្រឹស្តីហាងឱសថបុរាណចិន (TCM )គេជឿថា ម៉្សៅកន្លាតអាចជួយឲ្យចរន្តឈាមដំណើរការល្អ ខណៈដង្កូវមេអំបៅសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយបង្កើនភាពស៊ាំរបស់មនុស្សបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogGwBYpEbxRJYMn7_YLbokJm1ADHeaf8twbVLqwQzXr0FTQDGLLCaO7jq275DHhIMZigBx1vSxaS3baYzNX1pOZZPT7Js1Q8ayG4r9wiXZ2eh2LSe4BMBqJ210Wqm5cZ4K2WemDBqBWbpRvVxPyXP4OSEZSHNDfYZb2gJnQhcYrTpYddynJ-4hXNJTLLi/s1080/photo_2025-11-20_11-58-26.jpg
នោះមិនមែនជាលើកទីមួយឡើយនៅចិន ដែលមានកាហ្វេប្លែកៗបែបនេះ។ ពីមុនមាន កាហ្វេមួយនៅខេត្តយូណាន លាយដង្កូវចៀនជាមួយកាហ្វេ ខណៈហាងមួយផ្សេងទៀតនៅខេត្តជាំងស៊ី បានដាក់ម្ទេស និងម្សៅម្រេចក្តៅក្នុងឡាតេរបស់ពួកគេផងដែរ៕

Meta ប្រកាសបិទគណនីបណ្តាញសង្គមមួយចំនួនរបស់យុវជនអូស្ត្រាលីដែលមានអាយុក្រោម១៦ឆ្នាំ

0

ប្រទេសអូស្ត្រាលី ៖ ក្រុមហ៊ុន Meta ជាម្ចាស់ Facebook, Instagram និង Threads បានប្រកាសបិទគណនីបណ្តាញសង្គមមួយចំនួនរបស់យុវជនអូស្ត្រាលីដែលមានអាយុក្រោម១៦ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីអនុវត្តច្បាប់ហាមយុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ។ Meta ចាប់ផ្តើមជូនដំណឹងទៅកាន់យុវជនអូស្ត្រាលីអាយុក្រោម១៦ឆ្នាំ ថាគណនីបណ្តាញសង្គមរបស់ពួកគេ រួមមាន ៖ TikTok, YouTube និង Reddit នឹងត្រូវបិទការប្រើប្រាស់ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1YJrdh2xtrdJpLift-H986h01CsKQRUV8fNfaao7kubcOiYfd9WUi3n0qB_5QyHB3r_WkoecIol1WRhZNPZlcQhL_UUjxeSlW7UeinD5l64dCI4VQtEg-EECeeIaZu0CpwQR1EJ8bkk4257dtJAl2JcKP-95kkTM6w3_aKsH6EiMiSZjxwTCjrwltiZCb/s1200/photo_2025-11-20_14-39-37.jpg
រដ្ឋាភិបាលអូស្ត្រាលីនឹងចាប់ផ្តើមអនុវត្តច្បាប់ហាមយុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមជាផ្លូវការចាប់ពីថ្ងៃទី១០ ខែធ្នូ ដែលការហាមឃាត់នេះអនុវត្តចំពោះ TikTok, YouTube និង Reddit ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា គោលដៅនៃការហាមឃាត់យុវជនប្រើប្រាស់បណ្តាញសង្គមទាំងនេះ ដើម្បីកុំឱ្យពួកគេចំណាយពេលវេលាជាមួយទូរស័ព្ទស្មាតហ្វូនខ្លាំងពេក ហើយពួកគេនឹងក្លាយជាយុវជនល្អរបស់អូស្ត្រាលី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzAZoca7CjEjcf_0bsmN9rbYrWXf83SmIGpkrZrdceGKML0-nBPbzmGkPcjWmId8YKRtB2Nh65ZMQ5gCx_r8Wci8S5X-zkFrfZQBU0bAx2QSCG3bXU6fiScGmivR-nqX_MAgy8kfSeuBSOU8Af_B2A6NAssWueU1lKmV-Mv_u1E70SvRcPH5F1X5qr2-t0/s700/photo_2025-11-20_14-39-37%20(4).jpg
បើទោះជាក្រុមហ៊ុន Meta មិនយល់ស្របនឹងការហាមឃាត់នេះ ប៉ុន្តែក្រុមហ៊ុនប្រាប់ថា នឹងអនុវត្តតាមច្បាប់អូស្ត្រាលី ពីព្រោះបើក្រុមហ៊ុនបណ្តាញសង្គមណាមួយពុំត្រួតពិនិត្យអ្នកប្រើប្រាស់ ថាតើមានអាយុក្រោម១៦ឆ្នាំឬអត់ អូស្ត្រាលីពិន័យប្រាក់ក្រុមហ៊ុននោះរហូតដល់៥០លានដុល្លារអូស្ត្រាលី ឬជាង៣០លាន ៨សែនដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmYzuu3RS_6x3l3MVnlBxsA69tFZirblN3OxJm4d1PlWcDhFY2lWmtaNxRF2py3uMOaNGEqlc6KVgMCI9bLq8CcU_yDMQ5fRI5gLN0aZzuGMFSXI4uTT1khCS442tgVwivJzJ8M8z6sB_PvjCnO9YG9XzMUYIanZvCXas1ssb9FsZzxVjvv5WYioBCkvrl/s1200/photo_2025-11-20_14-39-38.jpg
យុវជនប្រើប្រាស់បណ្តាញសង្គម គឺជាបញ្ហាមួយដែលប្រទេសនានាបារម្ភ ដោយសារពួកគេអាចចូលមើលអ្វីមិនសមរម្យ និងចាញ់បោកជនខិលខូច ។ ក្រៅពីនេះ ក៏មានការបារម្ភពីផលប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្តផងដែរ ពីព្រោះបើយុវជនប្រើប្រាស់បណ្តញសង្គមច្រើននឹងមានអារម្មណ៍តានតឹង, ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ, ទទួលបានព័ត៌មានសុខភាពមិនត្រឹមត្រូវ និងធ្វើឱ្យពួកគេបោះបង់ការហាត់ប្រាណ ឬចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fQDcxbzpsjv5ezXbXkMJcPwwI_9MU_icQslbWF7h4FbP74Ix9CnQfznycx7CRXQXVyNOjrHBghDt0izq96SttW2ZndmqrBshTkfxZxTErdes75WYx_yotLFI7bOm4_LP30BCCjPoJsNTocu8XXD_s5e-PMyDGWtx2vXJ7gn8f97TyZ7JAWuhU-TwlLB9/s600/photo_2025-11-20_14-39-37%20(2).jpg

តាមអ្នកជំនាញ ប្រសិនបើអូស្ត្រាលីអាចហាមឃាត់យុវជនកុំឱ្យប្រើប្រាស់បណ្តាញសង្គមមែននោះ អូស្ត្រាលីនឹងក្លាយជាប្រទេសគំរូសម្រាប់ប្រទេសផ្សេងៗដែលកំពុងស្វែងរកវិធីដោះស្រាយបញ្ហាយុវជនមានជំងឺផ្លូវចិត្ត និងប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បណ្តាញសង្គម ។ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីមានចំណាត់ការតឹងរ៉ឹង ក្រុមហ៊ុនបណ្តាញសង្គមជាច្រើនសន្យាថា នឹងសហការតាមដានការបង្ហោះរបស់អ្នកប្រើប្រាស់ ៕

Miss universe jamaica ធ្លាក់ពីលើឆាកប្រកួតពេញទំហឹង ខណៈរបួសមិនមានការបាក់ឆ្អឹងទេ

0

Gabrielle Henry បវរកញ្ញាចក្រវាលហ្សាម៉ាអ៊ីក ឬ Miss universe jamaica ត្រូវបានក្រុមការងារជួយសង្គ្រោះភ្លាមៗបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីនាងធ្លាក់ពីលើឆាកពេញទំហឹងអំឡុងពេលបង្ហាញឈុតរាត្រីស្រមោលសក្នុងវគ្គប្រកួតបឋម។ តាមការបញ្ជាក់ពីប្រធាន Miss universe ស្ថានភាពរបស់នាងកំពុងស្ថិតក្រោមការមើលថែប៉ុន្តែមិនមានរបួសបាក់ឆ្អឹងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpo1crtcsRIwcpukZY9R7-fgZ_1xtP7MycmEevCz5qJV_b2OO1QrjQ9nrVwKLkQ-AtFVC1mizx4yHvkXCWGimmTacdBtYUbl_eeoItVx_Fa8U0DLsfvr82nMVJOFUS2pRefpdaZcIpX14HH81opJnSYBFELxOkAEp8Rnv48PuNjpd3nmYsQjQf4l5G_JSm/s1440/get%20(2).jpg
នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់បេក្ខនារីបវរកញ្ញាចក្រវាលហ្សាម៉ាអ៊ីក បន្ទាប់ពីបានធ្លាក់ពីលើឆាកយ៉ាងរន្ធត់។ នៅក្នុងវីដេអូដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Gabrielle Henry ដែលតំណាងឱ្យប្រទេសហ្សាម៉ាអ៊ីកក្នុងកម្មវិធីប្រកួតអន្តរជាតិ ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ទឹកក្រូច និងស្បែកជើងកែងខ្ពស់ នៅពេលដែលនាងខកខានមួយជំហាន ហើយធ្លាក់ពីលើឆាកទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFZ8sAVrgGHms7YvZo9ucvXgTR5juXpTrwIFuealeJzz2vo3JIRJMVz3hSL4lrRjYVza8Pz3K870fG-6bWVEzbCmCLzNROnOw-h3fJ_YVOaGvSuH4kQsgImG4Vn1Tv8VTdQcDJBrv-uK7BCBnoPdTr_kbuELS_f2DQCzWGPnZTg3oEZwZ0hLSvPPomwDFJ/s1500/image_2025-11-20_10-33-41.png
នៅក្នុងការបង្ហោះរបស់លោក Raul Rocha ដែលជាម្ចាស់កម្មវិធីប្រកួតបវរកញ្ញាចក្រវាល បានសរសេរដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីការធ្លាក់របស់ Henry ។ លោកបាននិយាយថា «ខ្ញុំសូមចែករំលែកជាមួយក្រុមគ្រួសារបវរកញ្ញាចក្រវាលដែលមានការព្រួយបារម្ភចំពោះសុខភាពរបស់បវរកញ្ញាចក្រវាលហ្សាម៉ាអ៊ីករបស់យើងថានៅម៉ោង ១២:០០យប់ខ្ញុំទើបតែចេញពីមន្ទីរពេទ្យដែលនាងកំពុងព្យាបាល ។ ខ្ញុំនៅទីនោះជាមួយគ្រួសារ និងនាង ហើយអរគុណដែលមិនមានការឆ្អឹងបាក់ ហើយនាងស្ថិតក្រោមការថែទាំយ៉ាងល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIF-iSXdvTm8HK9c0QLK2nCNES6z1uAKiT2kiHP7JupGFSbmxvhN9JEUCwuY_6dD1J-ceCs6pytlD7eNlANCwWOB9dObOQJmW1Sr8MRTcxVxi6AAc_lXXCGuNUgENoJkBz4fy4AO2c_7s95D1qVbzSoN5ej38BCG9myHOML0Paxa0Q5uWKZEJcuqrgizke/s1440/It_was_truly_an_honour_to_partake_in_this_breathtaking_journey_through.heic

លើសពីនេះ អង្គការ Miss Universe Jamaica បានបង្ហោះសេចក្តីថ្លែងការណ៍មួយដែលផ្តល់នូវបច្ចុប្បន្នភាពអំពីស្ថានភាពរបស់ Henry ។ អង្គការ Miss Universe Jamaica បានបញ្ជាក់សាធារណជនថា Dr. Gabrielle Henry Miss Universe Jamaica 2025 បានជួបការធ្លាក់ពីលើឆាកអំឡុងការប្រកួត។ Henry ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសថៃ ដោយគ្រូពេទ្យជំនាញកំពុងមកមើលថែនាង ហើយបានណែនាំថានាងមិនទទួលរងនូវរបួសដែលគំរាមកំហែងដល់អាយុជីវិតនោះទេ ប៉ុន្តែពួកគេនៅតែបន្តពិនិត្យដើម្បីធានាឱ្យនាងជាសះស្បើយពេញលេញ»៕

កម្ពុជានិងប្រទេសមួយនេះ សម្រេចលើកលែងទិដ្ឋាការឲ្យគ្នាទៅវិញទៅមកលើលិខិតឆ្លងដែនការទូត

0

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរវ៉ាន់ដា បានសម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋរវ៉ាន់ដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5drQfyhvPE5bKflOXFST4bzmX1z1SuwrYbXHLUJTNKEUj0-KtyXwshp7jumPG1Ya2k4oo8bC7MZnWAguDHh0Xf9a8wSuFXcxhXY8TO0xT_7TCqdBD10DVgWJW4xrdstOmICUaFFDgvEFlh31j60Mf7jUyh6EcdLGWexBaAxYFMxpNA_1MwNWGJB5QFZ6f/s1280/photo_2025-11-20_14-00-03%20(2).jpg

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងរយៈពេល ២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃទស្សនកិច្ច លោក ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមចំពោះ លោក បណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយ លោក Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកស្រី Louise Mushikiwabo អគ្គលេខាធិកានៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoCYD3S-ugqT6SD0cP4h3bFQLlivTQJZKpPpQRZVk4Mygt2nQ_bP8OefOS-W4jCLKJ-o_Mj_pf53RekRGx9StgioaQBcXMnu35fHDKxxvwbLV6G15hT2E4E3UHHZXVJwbGZwqtR1mY16DTnlv3jUS6GKmCStSpVx6QeoOc-Zq8irZFYwd5uYFZj3yoxmt/s1160/photo_2025-11-20_14-00-04.jpg

ចំពោះកិច្ចពិភាក្សាទ្វេភាគីជាមួយលោក Olivier J.P. Nduhungirehe ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកំពុងរីកចម្រើន ចាប់តាំងពីការបង្កើត ក្នុងឆ្នាំ២០០៥ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងសេវាកម្មផ្លូវអាកាសដែលនឹងដើរតួជាឧបករណ៍ដ៏សំខាន់ក្នុងការពង្រីកការតភ្ជាប់ សម្រួលការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២) កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTgyFYQXmZlDvoAFuslFBQiSoVoAizmA14DuiCJKsDWLgPsr5SNmwEOjl8vQ5vmnldOuT8ZbdpsVtg1KpqXXjIWMOTlakm_XTpHWB53S_ilon1sN4erBYh4CA-mysDwkQzZRIYy7xn1M8Yxfv_UfYIO1juarZreogI2iK-gvb3cMu0VTdVnhtuy55t4SIr/s800/photo_2025-11-20_14-00-03.jpg

ក្នុងអំឡុង ពេលជួបសម្តែងការគួរសម លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ប្រាក់ សុខុន និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ស្វែងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ជា។

នៅក្នុងជំនួបទាំងបីខាងលើ លោក ប្រាក់ សុខុន បានឆ្លៀតឱកាសជម្រាបជូនអំពីភាព តានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង ពេញលេញរបស់កម្ពុជា ក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នាពេលថ្មីៗនេះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាសាក្សី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpDxwJGndPFEWP0-wj_I8EutGEp3b3BZoHSRP0DeTaCv-hByOHKOTVSuyvBcRNZbM-VgDj2hGXuWYISHVzu9S7eA17BfgfmFgjY1qMGF54IecNdc33oewRs5f9oM_2Bt9llPqLluDHTAecylpdGCE2Td8n2piujDa8Fl74lHzrn2AYozRzc-4vEnGqWDaJ/s1280/photo_2025-11-20_14-00-04%20(2).jpg

ក្រោយបទឈប់បា.ញ់ អុីស្រាអែលនៅតែបន្តវា.យប្រហា.រលើតំបន់ហ្គាហ្សាជិត ៤០០ដង

0

ជនជាតិប៉ាឡេស្ទីនចំនួន ២៨ នាក់បន្ថែមត្រូវបានសម្លា.ប់ និងជាង ៧៧ នាក់រងរបួសនៅក្នុងការវា.យប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ដែលជាការរំលោ.ភបំពានដ៏ធំបំផុតមួយនៃបទឈប់បា.ញ់ ក្រោយទើបមានការសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែមុន។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយបណ្ដាញសារព័ត៌មាន Al Jazeera។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHR_rJQsd4mLag0fLhcYtlSdfSDVBnCcrlCEKg4nxhhvXM8E-YMvcIvrSoN-jw1mpT3mbR02fptv8CBobPi30rjJzgWerCzsvVmhVr47kRgKM8Ox9yrMsYkoQIeFdxGQXrl3skiTivAZl0sj06rAjhhS833mG_sR9xihNCfvvtfN6mqfkYtppc0eC3eFtY/s1280/photo_2025-11-20_12-12-25%20(2).jpg
គិតមកត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះ ការវា.យប្រហាររបស់អ៊ីស្រាអែលនៅតែកើតមានជាបន្តបន្ទាប់ទៅលើតំបន់ al-Mawasi ដែលជាចំណុចប្រសព្វដ៏មមាញឹកមួយ ដោយបានសម្លា.ប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៨ នាក់ ដែលជាការកើនឡើងជាថ្មីម្ដងទៀតនៃអំពើហិង្សាចុងក្រោយបំផុត ចាប់តាំងពី បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjcSsi75GYDpt0BQJqPFoJv1XEk4KVO2OZoth375WQlPFBQ78_3Rw-RWcjWSQUuB3JG1XVG-lkVksi6BbDI_q1B02-TJQLyYPufIBiTp7tVCPavZgnmF8bHB-egdDelwZkAjKpSysK6xZj0tQmUNkooftMRjxdA1Y9MSOADLr38dLll7vQ1klk7-4bHnGs/s1200/photo_2025-11-20_12-12-26.jpg

ទាក់ទងនឹងការនៅតែបន្តបា.ញ់នេះ អ៊ីស្រាអែលអះអាងថា ខ្លួនបានកំណត់គោលដៅតែលើទីតាំងក្រុមហាម៉ាសប៉ុណ្ណោះ ព្រោះកងទ័ពរបស់ខ្លួននៅតែរងការបា.ញ់ប្រហារនៅ Khan Younis ដោយក្រុមហាម៉ាស។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមហាម៉ាសបានបដិសេធចំពោះការចោ.ទប្រកាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9l3nOFHKq1Hqh8Rt0IkgfNhcJwwo8GpJ6BS1faO8ynK7kXiwYN9ZhTJjo5A7QhiGQ4SqWiHjp6aUFrXBpnXjnkEVxmKcjykOB4wpiZ1UYY0uC9iZDGNZRGlQG1IBVlxBWlh_24QRt5mEoXDFaaBVLTd_b_GsUFzsvCuQD2tQBDZo-iqX9wY1_hF0WvtC/s1024/photo_2025-11-20_12-12-25.jpg

គួរជម្រាបថា ការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានគាំទ្រផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពីរបៀបសម្រាប់ឈានទៅមុខបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយ ដើម្បីឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាព និងការកសាងឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2FGRE-heaER8YsX7xf5Zwyf7Jj0bsXJiRZr9b55roPaGMBZoqakiSKueimq33SfatZ8LyD2k2kUvUTRp59ra7fN-ifOISB58MnNhkTLdlWbwYa9gQ-rI0ThzxrTTCOay0fGUgp5eLeSHuiH10inDkM4JBrxH8ZD-u0I8aZ7k1FxGau5A7JCLxez-1-Z3e/s1280/photo_2025-11-20_12-12-24.jpg
ក្រុមហាម៉ាស បានថ្កោលទោសការវាយប្រហារនេះ និងអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់ «សម្ពាធជាបន្ទាន់ និងខ្លាំងក្លា» លើអ៊ីស្រាអែល ដើម្បី «គោរពបទឈប់បាញ់ និងបញ្ឈប់ការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJZMVQRRrQcawgbSnkpXaPpZEEPFqKTEvQp5MvvQKmjh-n2Gmz4zPGahgqZHlGh_7YpQT1WuPBlkmzJlz7ZNB0yn7fRUQtdg1R65UeRDLwUeHN2HSQO5qcLLp9Yy1DcTHT4MevcTgmE2xrnT7WEpsUIhymw9jIEJtH7vklrxhYW0PaYVdAzLtJWtm069k/s1280/photo_2025-11-20_12-12-24%20(2).jpg

អ្នកវិភាគបានព្រមា.នថា ការវាយប្រហារថ្មីទាំងនេះកំពុងសាកល្បងភាពជឿជាក់នៃបទឈប់បា.ញ់ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ខណៈអ៊ីស្រាអែលត្រូវបានគេកត់សម្គាល់ឃើញថា បានរំលោភបំពានបទឈប់បា.ញ់ចំនួន ៣៩៣ ដង ចាប់តាំងពីថ្ងៃទី ១០ ខែតុលាមក ដែលបង្កើនការភ័យខ្លាចថា ភ្លើងសង្គ្រាមនឹងនៅតែបន្តក្រោមរូបភាពនៃកិច្ចព្រមព្រៀងសន្តិភាព៕

ភ្ញាក់ផ្អើលហាងមួយកន្លែងនៅទីក្រុងប៉េកាំងលក់កាហ្វេរោយសត្វកន្លាត និងធានាមិនប៉ះពាល់សុខភាព

0

ប្រទេសចិន ៖ អ្នកចូលចិត្តកាហ្វេនៅលើពិភពលោក ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលឃើញហាងមួយកន្លែងក្នុងសារមន្ទីរនៅទីក្រុងប៉េកាំង ប្រទេសចិន យកម្សៅដែលកិនពីសត្វកន្លាត និងកន្លាតទាំងមូលមករោយលើកាហ្វេ ថែមទាំងធានារសជាតិថ្មីអាចផឹកបាន គ្មានផលប៉ះពាល់សុខភាព ។ អ្វីកាន់តែធ្វើឱ្យចាប់អារម្មណ៍បំផុតនោះ គឺហាងបានដាក់ដង្កូវចូលកាហ្វេផងដែរ ដែលធ្វើឱ្យអ្នកផឹកសួរថា តើហ៊ានសាកល្បងដែរឬទេ?

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហាងកាហ្វេនេះបានធ្វើឱ្យអ្នកចូលចិត្តកាហ្វេលើពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញកាហ្វេរសជាតិថ្មីរោយម្សៅកន្លាត និងកន្លាតទាំងមូល ថែមទាំងដាក់ដង្កូវចូលក្នុងកែវតែមួយ ។ អ្នកសាកល្បងផឹកកាហ្វេប្រាប់ថា រសជាតិរបស់វាថ្មី ប្លែក ជូរបន្តិច ហើយការផឹកកាហ្វេបែបនេះមានតែនៅទីក្រុងប៉េកាំងមួយគត់ កន្លែងផ្សេងគ្មានទេ ។

ហាងកាហ្វេពុំត្រូវបានបញ្ជាក់ឈ្មោះបានលក់កាហ្វេកន្លាត១កែវ តម្លៃ៤៥យាន់ (ឬប្រមាណ ៥ដុល្លារ) បានបញ្ជាក់ពីរសជាតិកាហ្វេប្លែករបស់ខ្លួនមានតែមួយកន្លែងប៉ុណ្ណោះនៅទីក្រុងប៉េកាំង និងក្លាយជាហាងល្បីល្បាញសម្រាប់អតិថិជនចង់សាកល្បងផឹកអ្វីប្លែកៗ ។ ហាងបានលក់កាហ្វេកន្លាតតាំងពីចុងខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ប៉ុន្តែទើបតែល្បីល្បាញក្នុងបណ្តាញសង្គមនាពេលថ្មីៗ ។

លើសពីនេះ ហាងបានលក់ភេសជ្ជៈរសជាតិផ្សេងទៀត រួមមាន ៖ ភេសជ្ជៈដាក់ផ្សំគ្រឿងពីទឹកសម្ល ទឹកអង្ករ និងសត្វស្រមោច ដោយលក់តែក្នុងពិធីបុណ្យ Halloween ដែលធ្វើឱ្យកាហ្វេរសជាតិថ្មីកាន់តែល្បីល្បាញនៅប្រទេសចិន ។ បុគ្គលិកហាងប្រាប់ថា គ្រឿងផ្សំសត្វល្អិតផ្សេងៗយកពីហាងលក់ឱសថបុរាណចិន ទើបហាងអាចធានាដល់អតិថិជនផឹកហើយមិនប៉ះពាល់សុខភាព ទោះជាមើលទៅពុំគួរឱ្យផឹក ។ បើតាមក្បួនឱសថបុរាណចិន ម្សៅកិនពីកន្លាតនឹងជួយជំរុញចរន្តឈាម ខណៈដង្កូវសម្បូរដោយប្រូតេអ៊ីនជួយប្រព័ន្ធការពាររាងកាយ ។

កាហ្វេកន្លាតបានទាក់ទាញអតិថិជនភាគច្រើនជាយុវវ័យ រីឯអតិថិជនវ័យកណ្តាលមិនចូលចិត្តកន្លាតឡើយ ហើយហាងលក់បានជាង១០កែវក្នុង១ថ្ងៃ ។ កន្លងមក មានម្ចាស់ Blogger ដ៏ល្បីនៅទីក្រុងប៉េកាំងបានមកសាកល្បងផឹកកាហ្វេកន្លាតតាមការសំណូមពររបស់អ្នកគាំទ្រ ដោយបានផឹកយ៉ាងឆាប់រហ័ស និងថា រសជាតិរបស់វាមិនអាក្រក់ដូចការគិត ។ នេះបើតាមការលើកឡើងរបស់បុគ្គលិកហាងកាហ្វេ ។

ទោះយ៉ាងណា ក៏មានអ្នកលេងបណ្តាញសង្គមមិនតិចនាក់ទេដែលមិនហ៊ានផឹកកាហ្វេនេះ និងថា ទោះជាមានអ្នកចេញលុយឱ្យក៏ដោយ ក៏មិនហ៊ានផឹកដែរ ។ កាហ្វេប្លែកៗនៅប្រទេសចិនបានដាក់លក់ជាបន្តបន្ទាប់ ទាំងកាហ្វេដង្កូវចៀននៅខេត្តយូណាន, ឡាតេម្ទេសបំពង និងកាហ្វេដាក់ម្ទេសហឹរនៅខេត្តជៀងស៊ី ដែលទាក់ទាញអ្នកផឹកនៅប្រទេសចិនជាបន្តបន្ទាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6EhwCM0QsMbVl964bszZeqSVm0aF4cZ9xSM-HOr_Wm8o6lW4NZ5YIiKfjYaRl2-_x4tDDDfFBYywJ-_Trsry5zP_bX3ORlhVafd3wM4U2m2KpwWoECesQqHj6SJewWTzjRPddRKZF3l6zYqJqifWwIzwLzqFHGt1cBb_U31PRJwj0sbuo70GjAt0f24Aw/s1024/image_2025-11-20_14-33-13.png

ចិន ចោទអាមេរិកជាអ្នកលួចលុយ១៥ពាន់លានដុល្លារ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី

0

ទីភ្នាក់ងារសន្តិសុខរបស់ចិន បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិតឆ្នាំ២០២០ ដែលបានលួច Bitcoin តម្លៃ១៥ពាន់លានដុល្លារពីអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTZiZ2kv8RCDLjo-EDxGWX8hDQXv64GDaq4d8uwi00nxw9Ifnz_2pzzSPyxAAm3WoKORo6yfji2bVyhHzf-XEhDP4qp0XDkaHQLDEUUgg2WjdKAT9_g40EkSmcI3swD9URwG8qHcaLHAr6Oh5lktEvZfVSXtRXFEbYsD9zK7vCFNmyW_xxHPQfT9DO9gQW/s800/image_2025-11-18_10-34-06.png

ការវាយប្រហារតាមអ៊ីនធឺណិតនេះ កើតឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បណ្តាលឱ្យមានការលួចកាក់ Bitcoins រហូតដល់ទៅ១២៧ ២៧២ ដែលមានតម្លៃប្រហែល១៥ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRz3GTb-zNLjxdK_5Xht53pt2hGsUoJitxQ_Qu4s8ku4mRZta4ko8sEx5DQ3ua8BJCnOOtPHH2paOPJS4M1WuElAND_ZAtTMOSDKYpWBEQXAquQeZc_f1s8hv-usOANSsdsnAauh57J6CfyX_5fQdR1Jxd7DA6xWm90OAMrtqp4tEV10IH-1GrA3BlBlVt/s1400/image_2025-11-18_10-34-07.png

តាមរបាយការណ៍របស់ទីភ្នាក់ងារសន្តិសុខរបស់ចិននេះអះអាងថា “បន្ទាប់ពីការវាយប្រហារនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានព្យាយាមយកមកវិញតែមិនបានសម្រេចនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2BloGsC2IYIXux-IR6B7dkgy3uOBrV2WPmtVGfJJkGbyTksU2szoetvkmvynNiaCSGX2qKu0O_1h2JzTZSdygULho0q1lwd4EiQhO4TgwOj4XCe2RhQnO1Y5LGom3YzjNmCUGjcHZ3altoEtheFHNUNTsN8HS2JC668j1AgHTPlAwXx3tD3BJAp0KK2M5/s1600/image_2025-11-18_10-34-13.png

ក្នុងរយៈពេលជិត៤ឆ្នាំ Bitcoins ដែលត្រូវបានលួចនោះត្រូវបានគ្រប់គ្រងដោយពួក Hacker មុននឹងត្រូវផ្ទេរចេញនៅខែមិថុនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjczjwG4tllZvV-swhnu0vc3AvFO6ClLCVTeE_cGeppEKwr7IoddIhPBlKuhnznzR48dVJ9ZsMZPXQ6yx4DdQVh6CjXrYgEbbP7m2e07983dZZG2oV8pyLpF8ACit25Ij-gkOTmBJG-oZLpaZErIHkMLBgRzxcg41NkrZtE8krspDDnOFjSqVGvpI00xuBN/s828/image_2025-11-18_10-34-14.png

លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានធ្វើការចោទ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ពីបទក្លែងបន្លំរូបិយប័ណ្ណគ្រីបតូ និងការលាងលុយកខ្វក់ ដោយរកឃើញកាក់ Bitcoins១២៧ ២៧១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEdysw-mN_oHoGBKm_zUDK3kOdj-sG540OQyZhgwJM40FXRQ5jaSZXDFAGiQDp6eMKZD8BjNKP9nIXGaj4MEE2x06q-wxRVaT3Ra_M2A6YGF9LaWdC2dtTk9tTeJVwiHUPv3AN8BiYt7PIHfEE7xTnPbK0L0AZi1oKKGKppVl9TPJ7ekMS7YuaT-t8wq-U/s862/image_2025-11-18_10-34-15.png

រដ្ឋអាជ្ញាសហព័ន្ធអាមេរិក មិនបានបង្ហាញពីរបៀប ដែលពួកគេទទួលបានការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូពីក្រុម Hacker នោះទេ ដែលជាហេតុធ្វើឱ្យទីភ្នាក់ងារសន្តិសុខរបស់ចិន ដាក់ការចោទប្រកាន់ថាអាមេរិកជាអ្នកលួចBitcoinsទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV1RTLF7T6dgwyoZQZ16xbtLd1nEdqBieN96_pnhEye9J4Sbx2r1gSLhWIggzJtruXGG7a-7qOYrYDX-Bw1KvNmTfDzWgc1E4pBR8mGKbaCc_yhYuN7RCwb70QI0zOJij98L9Lhg535bO4PJ18BN6TU4vVrCLRSkLc1rZJOl9Xtb3t7feXRBzX-dZcikT9/s1020/image_2025-11-18_10-34-15%20(2).png

តែយ៉ាងណាមិញ អាមេរិកបានច្រានចោលការចោទប្រកាន់របស់ប្រទេសចិន ដោយអះអាងថា ការរឹបអូសយក Bitcoin បានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ៕

ចំណងជើង BLACKPINK ជាក្រុម K-Pop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រធ្វើឱ្យអ្នកគាំទ្រ BTS ខឹង

0

ភាពចម្រូងចម្រាសរវាងអ្នកគាំទ្រ BTS និង ក្រុម BLACKPINK បានផ្ទុះឡើងនៅពេលដែលទស្សនាវដ្តីដ៏ល្បីល្បាញមួយបាននិយាយថា BLACKPINK ជាក្រុម Kpop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizr29vwansRd355U3gs3bH3TTuLYGeCXOIXlVwOgQyPMhn0orAbCU2NyvzhMj8OMurglaTKOT4XtnoSpo2bihjLw-hWAiD_GT_ss9tFdhea8WQXCga3cMrTQcsVCa2wxC2pwy_nNnaZ_AOKH7dl3qRoKTp8-ev1sHfVbDdSWqdIt1SWv2-xT1WTWnpy9uZ/s1440/image_2025-07-18_15-03-39.png
ថ្មីៗនេះទស្សនាវដ្ដី Rolling Stone បានចុះផ្សាយអត្ថបទមួយដែលវិភាគថាហេតុអ្វីបានជាសមាជិកក្រុម BLACKPINK មិនទទួលបានការតែងតាំងពានរង្វាន់ Grammy សម្រាប់សិល្បករថ្មីល្អបំផុត។ នៅក្នុងអត្ថបទនោះ ទស្សនាវដ្ដីបានរៀបរាប់ថា « BLACKPINK គឺជាក្រុម K-pop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ហើយមានរយៈពេលជាច្រើនឆ្នាំ»។ ទោះជាយ៉ាងណាក៏ដោយចំណងជើងនៃ «ក្រុម K-pop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ» សម្រាប់ BLACKPINK បានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZVUnVh4kDtHPhSR78Ck24IOrPqxEGaB0IZy2n6Re6usZqz2OTRxnJGBoFcdqQomd55AkdWPTzW2jfCkcdQWK6LuxktsuwQ0UE-99wWFqtObis5z8BWbdMeAz3rEATXPTD2xz2Ij9YGeCQoAIBBqAP4OY1E5kzj0yyZ1djF3pGoyjP5vHwY7QGdA_wAPr/s925/image_2025-11-19_16-04-03.png

សហគមន៍អ្នកគាំទ្រ BTS មានការ ខកចិត្តយ៉ាងខ្លាំង។ ពួកគេបានចង្អុលទៅតួលេខគោលដៅដូចជាការលក់អាល់ប៊ុម ពានរង្វាន់ និងសមិទ្ធផលតារាង ដើម្បីបដិសេធសេចក្តីថ្លែងការណ៍របស់ Rolling Stone ។ នៅពេលដែលភាពចម្រូងចម្រាសបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទស្សនាវដ្តី Rolling Stone បានកែសម្រួលការពិពណ៌នារបស់ខ្លួនបន្ទាប់ពីចេញផ្សាយបាន៦ម៉ោង។ ចំណងជើងរបស់ BLACKPINK ត្រូវបានប្តូរទៅជា «ក្រុមនារី K-pop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zpWv6Nnk8hB7E-u_Aic41PNzpw5RDiaU8LHCp0EtVyfiU7yHT1Fab-KUNRciJX5SsQZPncGwjJl1Pge57IFzRGempfJi3ZbgAs0XEKzh0uGGPjnYtjUKIPkCTPr2xw5ghbmStKE4i5QZNHZG8XmuP3HCZ8NfJO-2Rv7u0iANGR0gjvaDWwcA_R3UjMUb/s2048/image_2025-11-10_16-46-13%20(3).png

ជាការឆ្លើយតប អ្នកគាំទ្រ BLACKPINK ក៏បានការពារក្រុមនេះផងដែរ ដោយលើកឡើងពីតួលេខនៃការផ្សាយតាម YouTube និងសមិទ្ធផលថ្មីៗរបស់ក្រុម។ អ្នកគាំទ្របានកត់សម្គាល់ថា បទចម្រៀងថ្មីរបស់ BLACKPINK មានចំណងជើងថា «Jump» បានរក្សាទុកយូរបំផុតនៅលើតារាងសកលរបស់ Spotify ក្នុងចំណោមបទចម្រៀង K-pop ទាំងអស់ដែលចេញក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ យោងតាមទិន្នន័យនៃការផ្សាយជាសកលរបស់ YouTube Music Rosé បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមសិល្បករ K-pop ទាំងអស់ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដោយមានអ្នកចូលមើល ៤.១៤ ពាន់លានដង ដែលជាការកត់សម្គាល់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសិល្បករទោល K-pop ទទួលបានសមិទ្ធិផលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4MWmzZ1W_KRjD2sSchI7jNJeRNqS5glYr_cl-8KkpF4iMbwh-rX9vpBjbcGuQKGFIJhZnp-ZqjJ9o0LG6qvHxkdVnMQdoUHh2dzQ0e5A_ccSE3GWJ8kUYCeEo1FBqsUFKzVJRLUznWVbv2l2x4W2eoBkaBX1-3pnBYCInclBZAaI81dcgdV6cjFhm3Luv/s2048/image_2025-07-18_15-03-44%20(2).png

ឧប្បត្តិហេតុរវាងអ្នកគាំទ្រ BTS និងក្រុម BLACKPINK បង្ហាញថាវត្តមានរបស់ Kpop ដែលកំពុងកើនឡើងនៅលើពិភពលោកបានធ្វើឱ្យសូម្បីតែឃ្លាមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក្លាយជា «ចំណុចក្តៅ» សម្រាប់ការជជែកដេញដោលរបស់អ្នកគាំទ្រ។ ទាំង BLACKPINK និង BTS កំពុងរៀបចំសម្រាប់ការត្រឡប់មកវិញរបស់ពួកគេជាមួយនឹងអាល់ប៊ុមថ្មី៕