Home Blog Page 202

តារាសម្តែង អ៊ុន សិទ្ធា ចាកចេញដោយស្ងៀមស្ងាត់ទោះបីមានជំងឺធ្ងន់ខណៈមុនឃ្លាតលោកថាមានអម្រែកជាង២០ឆ្នាំ

0

មរណភាពរបស់តារាសម្តែងដ៏មានប្រជាប្រិយភាពលោក អ៊ុន សិទ្ធា បានធ្វើឱ្យអ្នកគាំទ្រនិងអ្នកសិល្បៈរំជួលចិត្តទទួលយកមិនបាននិងភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងតែមិនចង់ជឿថានេះជាការពិត។ ទោះបីជាមានជំងឺមហារីកដំណាក់កាលចុងក្រោយប៉ុន្តែលោកបានរក្សាភាពស្ងៀមស្ងាត់មិនបង្ហាញឱ្យសាធារណជនដឹងសូម្បីតែមិត្តក្នុងវិថីសិល្បៈក៏មិនដឹងដូចគ្នា។ ៦ថ្ងៃមុនឃ្លាតលោក អ៊ុន សិទ្ធា បានបង្ហាញអារម្មណ៍រំជួលចិត្តថាលោកទទួលអម្រែក២០ឆ្នាំ មានសម្ពាធផ្លូវចិត្ត ថែមទាំងផ្តាំទស្សនិកជនអ្នកគាំទ្រឱ្យញញឹមឱ្យបានច្រើនៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1gyUz9a2GeFBICSRHC5bbju7d2Qb13YLTFno5b52K9-j5ep-_8HT7WN9ZV9NztLCSyqASGFA8aym3T4wawly2z1rcrqrA8hFFHORYx9ksheC5a4xbyUG3KFh4qhJ5bnM0VkO1sso9qjPpZvgO0hzSocY9GTTZxeJMeKPGMaOGikQ2RMD7oz8sYCWMoCf/s2048/image_2025-11-20_09-09-35.png

កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា មហាជននិងអ្នកសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតថាតារាសម្តែង អ៊ុន សិទ្ធា បានលាចាកលោកដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយក្នុងវ័យ៤០ឆ្នាំ។ អ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបបានបង្ហាញការសោកស្តាយនិងនិយាយថាមិនអាចទទួលយកបានចំពោះការចាកចេញដ៏លឿនបែបនេះរបស់តារាសម្តែង អ៊ុន សិទ្ធា។ មិនត្រឹមតែប៉ុណ្ណោះតារាៗជាច្រើនរូបបាននិយាយព្រមៗគ្នាថាលោកគឺជាអ្នកសិល្បៈដ៏ល្អមួយរូប ដឹងគុណម្តាយ សម្តីសុភាពរាបសារ ចូលចិត្តជួយការងារសង្គម ជាអ្នកសិល្បៈគួរឱ្យគោរព។ មរណភាពរបស់តារាសម្តែង អ៊ុន សទ្ធា សម្តេចតេជោ ហ៊ុន សែន បានចាត់អ្នកតំណាងចូលរួមពិធីបុណ្យសពចំនួន៣០លានរៀលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpfMbGKAeXW4KU5Sfr5v7yyp7Et1RJ8_E60kcXv_ArRkkgIY0a1KYmmWFSZ1ASESnTZS8jl0WTu2_N0WZzsQcIpNwjyL0HJ00OD4LAAyIUjrkAzUpxUOVUq5nTEUAPyrKr7he-nsG3NFN-t9MQLpxy1clBn-l1IbgmCED7xzxgOjYqTuL9h-RLujIRh2q/s2048/image_2025-11-20_09-09-36%20(2).png

បើតាមសម្តីរបស់ក្រុមគ្រួសាររបស់តារាសម្តែងរូបនេះបានបញ្ជាក់ថាលោកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះមុនលាចាកលោក និងបានផ្តាំផ្ញើដល់សមាជិកគ្រួសារលោកកុំបង្ហោះរូបភាពវីដេអូលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទន្ទឹមនឹងភាពសោកសៅចំពោះមរណភាពរបស់លោក អ៊ុន សិទ្ធា អ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍សំណេររបស់លោកបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីភាពសោកសៅអម្រែកដែលលោករែកជាង២០ឆ្នាំហើយលោកនឹងរែកអម្រែកដ៏ធ្ងន់នោះទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXkAyM8rtAVX1tPgdaDQgg2VX1pCctjirFTGvUgEK7grIgnsv5IFZCg9G9Fi_mAS7o17-PVUZfGtUgKpFrv8pHbWa7NsGI9oNXGLoxj8C0kzj7XgNCmp192dIIJPY5J7wYfH2-zmzWntCWBEaqKJzoWzq0Utx49uLErNaws8_SFq3c-u2z7azTcKzCtIUb/s1151/image_2025-11-20_09-09-38.png

នៅថ្ងៃទី១៣ ខែវិច្ឆិកា លោក អ៊ុន សិទ្ធា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ឈប់រែកទៀតហើយ យូរៗទៅកាន់តែធ្ងន់ រែកទៀតដើម្បីអ្នកណា ឯងខ្លួនមួយសោះហ្នឹង រកអីដែលជាសេចក្តីសុខដាក់ខ្លួនឯងម្តងមើល តើវាធ្ងន់ជាងអំរែកចាស់ទេ។ បើវែកសម្រាប់ខ្លួនឯងខ្ញុំគិតថាមិនធ្ងន់ហើយសប្បាយកាយទៀត ខ្ញុំយល់ចឹងមែនទេបងប្អូន បើបងៗខ្ញុំគេមានគ្រួសារអស់ហើយហ្នឹង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxxC5wqJ6jjIWIZ6bbeGYbNe1TigkXzvX-ZAm4kISFdj5vekaKJ8NapYmkQgPWWvABrNIio90K3A4CSlRBDHuBNHPtg1wtyniHW_biX8KBenuyZiZY_3mCQXGQ-jdOQmElMAHJp6aR_U3GqbUUdnrCszIm6L2MyT2o3xVxIXIA_qLqJsJ2sfA-X_NSPZd/s2048/image_2025-11-20_09-09-41%20(2).png
លោកបន្តទៀតថា « ចាប់ពីពេលនេះទៅខ្ញុំរែកតែអំរែកខ្ញុំទេ ហាមបងប្អូនកូនក្មួយណាមកសុំផ្ញើ។ ប្អូន ពូ តា រែកអំរែកគ្រួសារនេះជាង២០ឆ្នាំមកហើយ យូរៗទៅវាទៅធ្ងន់ផ្លូវចិត្តខ្ញុំខ្លាំងទៅៗ ទៅជាសម្ពាធផ្លូវអារម្មណ៍ ចង់គិតផ្តេសផ្តាស់ម្តងៗដែរ តែទង្វើបែបនេះខ្ញុំស្អប់ណាស់និងហាមខ្លួនឯងគ្រប់ពេល ធ្វើបែបនេះមិនមែនជាដំណោះស្រាយទេ វាជាអំពើឆោតល្ងង់ និងគេចវេសពីការពិតខ្លួនឯងទៅវិញទេ។ ពីមុនមកយើងឆ្លងកាត់បានគ្រប់ឧបសគ្គបានទាំងអស់ទាំងគ្មានការជួយពីនរណាម្នាក់យើងអាចជំនះបាន ហើយនេះគ្រាន់តែរឿងសម្ពាធផ្លូវអារម្មណ៍ដែលអូសទាយយើងពេលទំនេរសោះ មកទន់ជ្រាយអី ស៊ូៗបន្តទៀត អ៊ុន សិទ្ធា ញញឹមឱ្យច្រើន ក្តីសង្ឃឹមនឹងមកយើងដោយស្នាញញញឹមនេះឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjapYt208aKxx-tQscs0H7AWRV9jq_OnJM-ozDvY3NLC3TJEBrRdpr9LSAIphTy-rBOBu9VnMMJfyNMM5xQuJ2k1UaxVWhJF9boNluf6wB3T3QyZQdHAGpUkvvfnck6xj2vIcu_RSsPru7DeCj-ZIgKOLUvsOZurjN0sxQYPXa15XuLvPY38OA3oUiWCcG_/s2048/image_2025-11-20_09-23-01.png

ក្នុងសំណេរចុងក្រោយតារាសម្តែង អ៊ុន សិទ្ធា បានអរគុណដល់បងៗ និងអ្នកគាំទ្រតែងតែ ផ្ញើសារលើកកម្លាំងចិត្ត និងផ្តាំកុំភ្លេចញញឹមឱ្យបានច្រើន៕

ថៃមិនហ៊ានក្អកសូម្បីមួយម៉ាត់ ទោះជាគ្រាប់ផ្លោ.ងរបស់យោធាមីយ៉ាន់ម៉ាធ្លា.ក់ចំផ្ទះប្រជាជនខ្លួន

0

មីយ៉ាន់ម៉ា និង ថៃ៖ ប្រតិបត្តិការបង្រ្កាបឧក្រិ.ដ្ឋ.កម្មឆបោ.កតាមអនឡាញដោយការបំផ្ទុះគ្រាប់របស់យោធាមីយ៉ាន់ម៉ានៅតំបន់តាមព្រំដែន បានផ្លោ.ងជ្រុលទៅប៉ះចំផ្ទះរបស់ប្រជាពលរដ្ឋថៃបណ្ដាលឲ្យខូចខាតចំនួន ៥ខ្នង។ ក្រោយហេតុការណ៍នេះ អាជ្ញាធរថៃបានត្រឹមផ្ញើសេចក្ដីជូនដំណឹងពីការខូចខាតទៅឲ្យមីយ៉ាន់ម៉ា និងស្នើសុំឲ្យក្រុមយោធាបន្ធូរដៃក្នុងការបង្រ្កាបតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvF_BsESBRYmWiF1St1tNu7d8wJ4hEdm5clzuRjqhQ3C1vsFeBovkDKQ-jFceygA8ZYMW0YzjrasA6pLnAw2U2-DQIBVai0EYOyXlSrcR7bt51guAkAlzXhG482ja2P9W0FHzDah-YAq0YhJov5iyVBlXgttcj6vwSNT5sTUtyKyCn894tsZQn94MAlvn/s1280/photo_2025-11-20_10-38-40.jpg
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន ប៉ុស្តិ៍លេខ៧ របស់ថៃនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា សកម្មភាពបង្រ្កាបមជ្ឈមណ្ឌលឆបោ.កតាមអនឡាញ “KK Park” របស់យោធាមីយ៉ាន់ម៉ា ដោយប្រើប្រាស់គ្រឿងផ្ទុះដើម្បីបំផ្លាញអគារគឺជាបញ្ហាសំខាន់ៗ បានប៉ះពាល់ដល់ផ្ទះពលរដ្ឋថៃចំនួន ៥ខ្នងនៅក្នុងស្រុកម៉ែសូត ខេត្តតាក ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBguJt_RRoDpE6bGzUcIzVp7zpXs-5dFjrcf53tP97MLI97AV9Fd5B8YZBv6ijJ1TRebLf3WnAgaxcfJLCA6SLDiDtP-AhVZaUSx4Eqytd1h06JHYH9M1Lo3Cr9rievPzEIgJCvk14PENt6AQVyMrdjzeKzqppgkl4i8XwrfeJaZpdcBH9pB3o_5skL2Db/s1280/photo_2025-11-20_09-20-40%20(2).jpg

តាមរបាយការណ៍របស់អាជ្ញាធរក្នុងតំបន់ ផ្ទះទាំងនោះត្រូវបានរងការខូចខាតយ៉ាងតំណម ដោយដំបូល ពិដាន និងកញ្ចក់ទ្វារ បង្អួច បែ.កបា.ក់ខ្ទេចខ្ទីយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក៏ជាសំណាងល្អ ដែលម្ចាស់ផ្ទះ និងមនុស្សម្នារនៅជុំវិញនោះមិនមានអ្នករងគ្រោះថ្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIsJK5y1qxFheUc4aRwMCBm_Y9_6CZc2Yl2Qoqhw2bmeiGnk6OrNmFQxEnzkVVMG3aASs-lsIv_qobFeddwQtF08BtezjHNGkUoWsd5iiOMFqqbVm2j5kUh3PiY-6ZESLbG-sdHRCzFjHiyC3ZfIeHmti6gbwSPhBb7598nvEpt86a_6NExyl1Q37mVd4p/s1280/photo_2025-11-20_10-38-40%20(2).jpg
ភ្លាមៗនោះភ្នាក់ងារសន្តិសុខថៃក៏បានចុះមកធ្វើការស៊ើបអង្កេត និងជូនដំណឹងដល់យោធាមីយ៉ាន់ម៉ាអំពីផលប៉ះពាល់ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ភាគីថៃមិនទទួលបានការឆ្លើយតប ឬកិច្ចសហប្រតិបត្តិការគ្រប់គ្រាន់ពីមីយ៉ាន់ម៉ានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Vm1EFiMVysHQ-QDPsjoZGSNcjOEw_o-JD0rD2SysQWW8LFbEnKFAWiTQyuuMn4MvDVpu0LObTq2K1FxbB30aOzLvo5gqtT31DumYsbouME6h5Au1rTR3pYkB0p2wcVLJYKQjZByhz00dkY2cnvTosyriB1FTUiiwzgJ6zux9CTC0dL1U_EeZd7KzVIQE/s960/photo_2025-11-20_10-38-40%20(3).jpg

លើសពីនេះ បន្ទាប់ពីសកម្មភាពបង្ក្រាបដោយហិង្សារបស់យោធាមីយ៉ាន់ម៉ាដូចខាងលើនេះ ក្រុមឧក្រិដ្ឋជន រួមទាំងពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនបាននាំគ្នារត់ប្រសាចចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ និងក្រោយមកត្រូវបានទាហាន និងមន្ត្រីរដ្ឋាភិបាលមូលដ្ឋានខេត្តតាក បានស្ទាក់ចាប់បានមនុស្ស ៣៦នាក់ ខណៈពួកគេព្យាយាមឆ្លងដែនទៅខេត្តសាមុតសាខន និងក្រុងបាងកករយៈច្រករបៀងស្រុកម៉ែរ៉ាម៉ាត។ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwa2nsGOQFvlc2LLAtW-vNAXw58hbct6h9kDmWx6f1LdNZRu37K4fXu8VK7zeAVT-YGMdJudlysnrd0VxfzhIAlcNn_uz68rOe5ughmA8bvTZ2j59sKk0-Okslpx81_dgYjHyAnCy1RbN0KRrD4OOHcBZwUSPMx-iqKx6Grtiul7__By2joaMpyGTQXT3/s640/photo_2025-11-20_10-38-40%20(4).jpg
គួរជម្រាបថា ការវាយប្រហា.រទៅលើក្រុមឧក្រិដ្ឋជនរហូតរាលដាលដល់ទឹកដីថៃបែបនេះ មិនមែនទើបកើតមានជាលើកទី១នោះទេ។ កន្លងមក មានមនុស្សជិត២០០០នាក់ ដែលមានចម្រុះជាតិសាសន៍បាននាំគ្នារត់គេចខ្លួនចូលទឹកដីថៃ បង្កឲ្យមានការតាមចាប់ខ្លួនយ៉ាងអាណាធិបតេយ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmB5BRDdn0pHQ4t9D_StcPN1CVXxC_yOBZcAj2Rusjp92XHrW65GTrnTB4-Hf2CNSWkGrIXIAxJRC8AGW-O-XXvuKgL265VCjoD-N_DC6sEidOu6uX4rrZn2ZLBmUL0opLYVPMENZsRkyRr23oT2ongU2QfrRtzeydDzVLSDLXP_J_NBvZRWbQXhdra4r/s640/photo_2025-11-20_10-38-40%20(5).jpg

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃមិនដែលហ៊ានធ្វើការឆ្លើយតបដោយហិង្សា ឬចេញសេចក្ដីប្រកាសតឹងរឹងទៅកាន់យោធាមីយ៉ាន់នោះទេ ពួកគេបានត្រឹមតែផ្ញើសេចក្ដីជូនដំណឹង ដើម្បីរៀបរាប់ពីផលប៉ះពាល់ និងស្នើសុំឲ្យយោធាកាត់បន្ថយការប្រើប្រាស់អាវុ.ធប៉ុណ្ណោះ ដែលទង្វើនេះបានបង្ហាញឲ្យយើងឃើញថា ថៃហាក់ក្រែងរអានឹងរបបដឹកនាំដោយយោធារបស់មីយ៉ាន់ម៉ា៕

ឥណ្ឌូណេស៊ីប្រកាសអាសន្នកម្រិតខ្ពស់ពីបន្ទុះភ្នំភ្លើង Semeru និងជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នា.ក់

0

ប្រទេសឥណ្ឌូណេស៊ី ៖ Semeru គឺជាភ្នំភ្លើងមានកម្ពស់ខ្ពស់បំផុតនៅលើកោះឆាវ៉ា ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ចេញផ្សែងផេះយ៉ាងក្តៅឡើងទៅលើអាកាស និងហូរកំអែភ្នំភ្លើងតាមជម្រាលភ្នំក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ ។ ភូមិជាច្រើនគ្របដណ្តប់ដោយផេះចេញពីភ្នំភ្លើង រហូតដល់អាជ្ញាធរជម្លៀសពលរដ្ឋចំនួន៣ភូមិពីតំបន់គ្រោះថ្នា.ក់ និងប្រកាសអាសន្នកម្រិតខ្ពស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3NGcD7dHdBzAPGT7cEVSm8bYNqhSeBS_pdiXYqkYRjoJCmJu8OtwDFPW42ZxhLdkiDv-sRhQKOMfpelg3EP43Nb-VoZlOCl2DnxTa2mjckL1Z7RV3WPh_FJFtCFGHeW093HuiResqrXeewFwU5ErwSIdQtW2iYRE__ag3Vyu6KSzBk4-zT9-fL-M2YzH5/s1180/photo_2025-11-20_10-35-29.jpg
ការិយាល័យភូមិសាស្ត្រឥណ្ឌូណេស៊ីប្រកាសថា ភ្នំភ្លើង Semeru នៅខេត្តជ្វាខាងកើតបានផ្ទុះដោយបញ្ចេញផ្សែងផេះយ៉ាងក្តៅឡើងលើអាកាសកម្ពស់ជាង២គីឡូម៉ែត្រ ខណៈកំអែភ្នំភ្លើងមានថ្ម និងឧស្ម័ន បានហូរតាមជម្រាលភ្នំចុះមកក្រោមប្រវែងជាង៧គីឡូម៉ែត្រ ចាប់ពីថ្ងៃត្រង់រហូតដល់ព្រលប់ ។ ភ្នំភ្លើងនេះបានផ្ទុះពេញមួយថ្ងៃធ្វើឱ្យអាជ្ញាធរប្រកាសពីគ្រោះថ្នាក់ចំនួន២លើក ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីមនុស្សរងរបួស ឬបាត់បង់ជីវិតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXtJ_1cOn4MVsSbHmo4rF3vmY7kpPrby7cdTUw-Tz_8J7vP3bbrrVfZ6-9kNfBXp3Y_p-MQ4fERoARWFQpZnLJ3VaI119u34OdBrj9ZM0M7YuEnnIe1gYnyLrZ6MEkkRxZKqndPes9Gnam3d2jeEh0fkQNM726R_2O8r5w1YB6WJVNJk6kJ4neWKhduYSt/s1280/photo_2025-11-20_10-35-30.jpg
តាមលោក Abdul Muhari អ្នកនាំពាក្យភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ គឺភូមិទាំង៣ដែលមានគ្រោះថ្នាក់ខ្លាំងបំផុតនៅតំបន់ Lumajang មានពលរដ្ឋរស់នៅជាង៣០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ជម្រកស្នាក់នៅរបស់រដ្ឋាភិបាល ។ ក្រោយពីភ្នំភ្លើងផ្ទុះ អាជ្ញាធរក៏បានប្រកាសពីតំបន់គ្រោះថ្នាក់ចម្ងាយ៨គីឡូម៉ែត្រពីរណ្តៅភ្នំភ្លើង និងណែនាំឱ្យពលរដ្ឋនៅឆ្ងាយពីទន្លេ Besuk Kobokan ដែលជាផ្លូវកំអែភ្នំភ្លើងឆ្លងកាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpD_6nZYtlxocmzRAZkrnFNe4uxLMEHhdkcNpLzA2Spq9Yah-dbcJlsmADrNEo9WXNYRCWh2ZA7KkChqMuKK2bvRqLShuicElLXV0R2HII2muJ9FPhwOeVkA9QYL33u3oa4Z0wb_JAe4t06ped_FpwyZhDOg4TkuLe7l2mz_3bveVUfXCpvwjP3xFvqzw/s980/photo_2025-11-20_10-35-27.jpg
សារព័ត៌មានឥណ្ឌូណេស៊ីរាយការណ៍ថា អាជ្ញាធរព្យាយាមជួយសង្គ្រោះមនុស្សចំនួន១៧៨នាក់ ដែលជាប់ក្នុងតំបន់គ្រោះថ្នាក់ «រ៉ានូ ឃុមបូឡូ» នៅភាគខាងជើងភ្នំភ្លើង Semeru ដែលខ្ពស់ជាងកម្រិតទឹកសមុទ្រ ចំនួន៣,៦៧៦ម៉ែត្រ ។ មនុស្សចំនួន១៧៨នាក់នេះ រួមមាន ៖ អ្នកឡើងភ្នំ ១៣៧នាក់, អ្នកដឹកជញ្ជូន ១៥នាក់, មគ្គុទ្ទេសក៍ទេសចរណ៍ ៧នាក់, មន្ត្រីទេសចរណ៍ ៦នាក់ និងពលរដ្ឋមួយចំនួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqaAxjW6LsBS-DwW-iJM9fZsGnucNyJR0CoUzpFv9Vrof7Z7VXkWJ5EmTrve317iIrg2AJlaVj0QDeRsnmQL0oDoXc6jL4fe9OHA31G31zDdRzkmbSMsovKnshWpHC7J0hugc4y0u8Qs7X38uOeUZHb5QJJIqKMiqx5E2Ijn3bJdWnITjUW4UvAf-pIq4j/s1280/photo_2025-11-20_10-35-28%20(2).jpg
ភ្នំភ្លើង Semeru (ឬភ្នំភ្លើង Mahameru) បានផ្ទុះជាច្រើនលើកក្នុងរយៈពេល២០០ឆ្នាំមកនេះ និងស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន១២៩កន្លែងនៅប្រទេសឥណ្ឌូណេស៊ី ដែលមានពលរដ្ឋរាប់ម៉ឺននាក់នៅតែរស់នៅលើជម្រាលភ្នំភ្លើង ។ ភ្នំភ្លើងនេះបានផ្ទុះលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២១ បណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីបាត់បង់ជីវិតចំនួន៥១នាក់ និងពលរដ្ឋរាប់រយនាក់ទៀតរងរបួសដោយសារភ្លើងឆេះ ខណៈភូមិនានាត្រូវកប់ក្រោមស្រទាប់ភក់ ដែលហេតុការណ៍ពេលនោះ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង១ម៉ឺននាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOPGuO7fp23sDo00vyGDxkPR7iG_uhxo_gW8gM1N7O4jQ9Km-ZQYZiK4NuWZu9lsTp0vYWWIoXj3YFq-QzyLQOzPzUPNbDY3Q6D4qMrsoJ_XuZRHSDwZeMppi5SrZz4waG6kO8WQlt4oajLkhtS84n6nbF3aYJ-1pkaTBzo7_qJWR9SqoWOubLUtvIzGiP/s1280/photo_2025-11-20_10-35-28.jpg

ពលរដ្ឋថៃជឿថាស្លាកស្នាមចម្លែកវារកាត់វាលស្រែយ៉ាងវែងជាស្តេចនាគរាជឡើងមកថែរក្សាទឹកដី

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលរដ្ឋថៃនៅឃុំហួយកែវ ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ៅ បានប្រទះឃើញស្លាកស្នាមសត្វល្មូនចម្លែកវារកាត់វាលស្រែបត់បែនចុះឡើងគួរឱ្យខ្លា.ច មានលក្ខណៈស្រដៀងសត្វល្មូនយក្សធ្វើដំណើរឆ្ពោះទៅកាន់វត្តប៉ាពុទ្ធាជិនវង្សសារាម ដែលពលរដ្ឋថៃជឿថា ជាកន្លែងរស់នៅរបស់ស្តេចនាគរាជ ។ តាមជំនឿ គឺសត្វល្មូនយក្សនេះជាស្តេជនាគរាជ «មុជៈលីន» ដែលធ្វើដំណើរមកពីរាជធានីបាតដាលឡើងមកថែរក្សាទឹកដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMVrk-M0fcx9fP6sS2epv5I_Ojz1BAqz_C-wyLiZQ83S6GqPR_fcLCiX0nLv1htA87Co25tvtJzls_EhvjWNmVbmqhHR_P4I6p7s7L9jrgpQyLX6qxqlxLnaG7Y5pS8wFZobOrwcVYkg0CC9i_lYX_eB0f-n6UJ46n1_3HCD_m3wCvhdSIy0yN3CkLA5dx/s800/photo_2025-11-20_09-11-30%20(3).jpg

អ្នករស់នៅឃុំហួយកែវ ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ៅ ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីឃើញស្លាកស្នាមសត្វល្មូនយក្សស្រដៀងនឹងស្តេចនាគរាជ វារកាត់វាលស្រែនៅពេលយប់បណ្តាលឱ្យដើមស្រូវបាក់រាបដល់ដី ដែលស្លាកស្នាមគួរឱ្យខ្លាចនេះបានវារបត់បែនចុះឡើងប្រវែងរហូតដល់ជាង៥០០ម៉ែត្រ និងទទឹង១ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVarYjG6FcEqVRcA2abCOBD2gkZ8bK2Xi7i3zbBrVA__fs6lhhuHaqTnXhwYAjR3A-ozOXzD-owBWSSgWY7L5ok-F_dVHUb6AAcqOHXhqOHFugqpbEuH9NwH4fpy4OcpRKaVsY2MvYtIGBD9a63_krhAfarNSv5qBoA5Ged8s40xTsMZ5lt-Qwi2-S8vCl/s800/photo_2025-11-20_09-11-30%20(2).jpg

អ្នកភូមិជឿថា វាអាចជាស្លាកស្នាមរបស់ស្តេចនាគរាជ «មុជៈលីន» ឡើងពីរាជធានីបាតដាល ដោយសារស្លាកស្នាមនេះធ្វើដំណើរឆ្ពោះទៅវត្តប៉ាពុទ្ធាជិនវង្សសារាម ដែលអ្នកភូមិចាត់ទុកជាកន្លែងរស់នៅរបស់ស្តេចនាគរាជ ។ វត្តនេះល្បីល្បាញថាស័ក្តិសិទ្ធិ អ្នកភូមិគោរពយ៉ាងខ្លាំង និងជាទីលំនៅរបស់ស្តេចនាគរាជ «មុជៈលីន» ដែលការពារទឹកដី និងថែរក្សាពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqWHTpwftzb3fC6OBwr8MzAuUfdZl8kNQyei4X-xUSFKD7MSkTlZHCRsA7bt-LMKRsRqmKKwfIV8DhAzD2wRsHp_dSYMnAeH75JtHsQk-2koOyG6VgS6fUuhL6HcBSRcBfPe5Tw5rrXssrhEcRMa8_6AkdiqYTkoxzfTi4Nr750BCj98PdutI6r3KOvONB/s626/image_2025-11-20_10-25-49.png

ក្រៅពីជឿថាមានរូងស្តេចនាគរាជក្នុងវត្ត ពួកគេជឿថា វត្តនេះមានទ្វារតភ្ជាប់ពីឋានមនុស្សទៅឋានបាតដាលរបស់ស្តេចនាគរាជ ទើបធ្វើឱ្យអ្នកភូមិសន្និដ្ឋានថា ស្លាកស្លាមចម្លែកវារកាត់វាលស្រែនោះជាស្លាកស្នាមរបស់ស្តេចនាគរាជឡើងមកថែរក្សាក្នុងថ្ងៃសំខាន់ ។ ព័ត៌មានការបង្ហាញខ្លួនរបស់ស្តេចនាគរាជជារឿងអបិយជំនឿនេះកាន់តែធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍នឹងស្លាកស្លាមនៅវាលស្រែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_1SouJnIfjr_juHTA5SihCQU68LElES8WxezR2gRWAO1tyasi-pyXheqJEGczOTw-4fvPHE3CaavB8tAoborbDqE7BaQaXbY3PpB15nU6i_XBuOMgOBkBwaZe591ltttQreTXX8oDGP9XbKExmblaLushscmy0UdBv7rrp_WmsRCLZ4-DFiEG9Yq6N-5b/s757/photo_2025-11-20_09-11-30.jpg

គួរបញ្ជាក់ថា វត្តប៉ាពុទ្ធាជិនវង្សសារាមដែលអ្នកភូមិជឿថាជាទីលំនៅស្តេចនាគរាជ ស្ថិតនៅតំបន់ខ្ពង់រាបម៉នកាំប្រា ភូមិហួយសាយខាវ ឃុំហួយកែវ ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ៅ ។ កាលពីប៉ុន្មានឆ្នាំមុន មានព្រះសង្ឃ១អង្គអង្គុយរៀនសូត្រនៅទីនេះដោយសារមានសភាពស្ងប់ស្ងាត់ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១៩ មូលនិធិពុទ្ធសាសនាក៏បានសុំសាងសង់វត្តនៅទីនេះសម្រាប់ថ្វាយព្រះមហាក្សត្រថៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioJVC2kfNB0u4IVF0dL5wpqoB5V0IxKorz2zQnqsjJGcKgq-qqR-Y2ANUU1tWrMQwUw5XsTW6dKEp1uYlFjaU-ZI1E3XF5UusYygFDAAz9tmisCY35x_cixpYekhMGgD5UwbqKTb0JNgmf_9E91U47vzRltCdrwwfZriXhUuAevaCMQw1erT6rMmlLLELq/s800/photo_2025-11-20_09-11-30%20(4).jpg

បច្ចុប្បន្ន វត្តក្លាយជាទីកន្លែងដ៏ល្បីល្បាញរបស់ខេត្តផាយ៉ៅ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងពុទ្ធបរិស័ទ្ធជាច្រើន ដោយសារមានរូបចម្លាក់នាគរាជប្រវែងរហូតដល់៩០៩ម៉ែត្រ ដែលត្រូវបានចាត់ទុកជារូបចម្លាក់នាគរាជដ៏ធំលើពិភពលោក ៕

មិនចេះខ្មាសមាត់! អនុទីន ស្នើឲ្យលោក ត្រាំ ដាក់សម្ពាធលើកម្ពុជាក្នុងការគោរពសេចក្ដីថ្លែងការណ៍រួម

0

ទីក្រុងបាងកក៖ បន្ទាប់ពីទាត់ចោលការអនុវត្តសេចក្ដីថ្លែងការណ៍រួម ឥឡូវនេះប្រទេសថៃបែរជាសម្ដែងជាតួឯកនៅចំពោះមុខសហរដ្ឋអាមេរិក ដោយស្នើឲ្យអាមេរិកគាំទ្រខ្លួនក្នុងការដាក់សម្ពាធលើកម្ពុជា ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី២០ វិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwOOu-IKhDliClwbcI3BNMhJTe9VfeORz5AFD92iyCTEEH1qNWRH0lT1wClQjGQ0A-aMrTq9m0LcPNAYhgWXhJvBdQrN_bUtVMaR78gyaCla0g64uHnKltzWj61bhy6bIf602Z-EnME4_iiGbaEfiLky5EdW1iS4gC6opeVAvYkkxv0SJdmMSECyEBhcG1/s1280/photo_2025-11-20_09-20-40%20(2).jpg

នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទនាថ្ងៃទី ១៤ វិច្ឆិកា ២០២៥ រវាងនាយករដ្ឋមន្ត្រីថៃ Anutin និង ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោក អនុទីន បានសុំអោយលោកត្រាំគាបសង្កត់កម្ពុជាអោយអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនៅក្រុងគួឡាឡាំពួ បន្ថែមឲ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់លោក អនុទីន ធ្វើឡើងក្រោយពេលលោកបានប្រកាសក្ដែងៗថានឹងទាត់ចូលកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

រដ្ឋាភិបាលថៃបានស្នើសុំឲ្យសហរដ្ឋអាមេរិកចូលរួមយ៉ាងជិតស្និត ដើម្បីស្ដារសន្ទុះអនុវត្តឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងនេះកំពុងប្រឈមនឹងការពន្យារពេល និងភាពតានតឹងដែលចេះតែបន្តកើនឡើងតាមបណ្តោយព្រំដែនរួម។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីថៃ ក៏ឆ្លៀតពិតទូលពីបញ្ហាមីនដែលខ្លួនប្រឌិតឡើងដើម្បីចោ.ទប្រកាន់កម្ពុជាទៅកាន់ប្រធានាធិបតីអាមេរិកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsF61kdeOnqWDxhjivL42UKF-mx6maUi84aFMeSgzHSbnvQnB6BKg-X2bCTojeZl7QD5ITJKUULZiQoa32ZSCa_3wR929j45pzu2IokeMjACJRFw_9NoVn0Y9MWenF6GFl-kzCT9D8_sQuEuZWmIgUFNp9cOqeNDUgLcEsYX64sFZGTPSqUofeWFH05mib/s800/photo_2025-11-20_09-20-40%20(3).jpg

ក្នុងឱកាសនោះ អនុទីន ក៏បានឆ្លៀតសុំអាមេរិកឲ្យបញ្ចុះអត្រាពន្ធគយលើប្រទេសថៃតិចតួចបន្ថែមទៀតដោយមិនអៀនមាត់ ទាំងដែលកាលពីសប្ដាហ៍មុនខ្លួនទើបនិយាយយ៉ាងក្រអឺតក្រទមថា ប្រទេសថៃជាប្រទេសឯករាជ្យ មិនខ្វាយខ្វល់ពីការគំរាមកំហែងរឿងពន្ធរបស់អាមេរិកនោះទេ។

គួរជម្រាបថា ការថ្លែងមិនពិតរបស់នាយករដ្ឋមន្រ្តីថៃ ដើម្បីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកដូចខាងលើនេះ គឺប្រៀបបាននឹងចោ.រដែលរត់ប្ដឹ.ងប៉ូលីសថាខ្លួនត្រូវបានចោ.រប្ល.ន់ដូច្នេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-yo7pr2fka6mKJpz7twh59xo4nUzDXf8XWTeLTyW-XmTm1IoYItym939nea7Few8k-vJSoPqtgKMNpLGIACjNxukfZoOmxtqHF0XTCCw4TC88lPXlUqQfY-OtvydYPpfMTaLYi2udL5QztGiXi3lCYO6fGQb30Hw6fdEwRJNmDO5uLhFr7QvCN3R4GXSE/s470/photo_2025-11-20_09-20-40.jpg
កម្ពុជា ក្នុងនាមជាប្រទេសដែស្រលាញ់សន្តិភាព បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីថ្លែងការណ៍រួមពីទីក្រុងគូឡាឡាំពួ ដើម្បីរក្សាឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព និងព្យាយាមធ្វើការអត់ធ្មត់ខ្លាំងបំផុតមិនថាស្ថិតក្នុងស្ថានភាពដែលថៃបង្កភាពតានតឹងយ៉ាងណាក៏ដោយ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវឲ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀងខាងលើដូចគ្នា ប៉ុន្តែម្ដងហើយម្ដងទៀតថៃតែងតែប្រឌិតរឿងថ្មីជាលេសមិនចង់ដោះស្រាយបញ្ហាដោយសន្តិវិធី បង្កើតស្ថានការណ៍ និងញុះញង់ចោ.ទប្រកាន់កម្ពុជា មិនចេះចប់មិនចេះហើយ៕

ទេព បូព្រឹក្ស ថាកាបូបស្នាដៃកូនខ្មែរដកស្រង់ពីស្ថាបត្យកម្មប្រាសាទ «បាយ័ន» មិនមានតម្លៃអាចកាត់ថ្លៃបាន

0

តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនៅពេលបានឃើញកាបូបមួយដែលគិតដំបូងថាជា AI បានឃើញដោយផ្ទាល់ភ្នែក។ តារាចម្រៀងរូបនេះថែមទាំងបញ្ជាក់ថានឹងទុកដាក់កាបូបនេះឱ្យល្អបំផុតខណៈដែលកាបូបនេះមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃជាទំហំទឹកប្រាក់បាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9j8rli6hNUAkoQhMJTOT5i6kuS576cSRO3gHe_kC0YW4Fv-8wS65o2EgLEd-nmtvuapb-Feck7NWHkVpbn-F5MLIQ4_BmU8HeFNddzLRpoHbtX9sXRqrhFz7svYZTijFr3E9eBnuVR_iztn-haPKCx7NbYP41PFumli_bAx0IMcUfCEFlpHJhgUk3ccYV/s1926/image_2025-11-11_08-42-37.png

តាមរយៈការ live នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញភាពរីករាយជាមួយនឹងការបង្ហាញកាបូបពណ៌ខ្មៅថែមទាំងអាចបញ្ចេញពន្លឺដែលមានតេលាសម្រាប់បញ្ជានិងអាចប្តូរពណ៌បានថែមទៀត។ តារាចម្រៀងរូបនេះបានរៀបរាប់ថានាងបានឃើញគេស៊ែរកាបូបនេះដំបូងប៉ុន្តែស្មានថាជារូបភាព AI តែពេលនេះនាងបានកាន់នៅនឹងដៃធ្វើឱ្យខ្លួននាងចង់ស្រក់ទឹកភ្នែក។ ទេព បូព្រឹក្ស ថានាងស្រលាញ់កាបូបនេះខ្លាំងណាស់និងបានកោតសរសើរទៅកាន់ម្ចាស់ស្នាដៃកាបូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoXQLaJmyf3oE0xusY5nQdi6VtnCM7EmbxKzt-z830luli6WKOUJb3db_EVWFZzBpieNCH4O8TgVLS9G9F_kqghanunpmK2jlaFAx7CeSbXPpHyZGGqIaSyRkqrwr32HY71DJ56AB-AgGBst2MBwGBUdZ8EwsINglcwrigfsY5wrfqTbu9ZWFoEwiI6rT/s2048/image_2025-11-19_15-41-39.png

ទេព បូព្រឹក្ស ថាកាបូបនេះគឺមានតែមួយហើយគ្រោងនឹងយកកាន់ពេលចេញទៅក្រៅប្រទេសថែមទៀត។ ទោះបីជាម្ចាស់កាបូបជូនកាបូបនេះមកកាន់នាងក្តីប៉ុន្តែតារាចម្រៀងរូបនេះបញ្ជាក់ថានឹងជូនជាថវិកាតិចតួចជាកាដូ។ ម្ចាស់បទ «ទេវរាជ» បានលើកឡើងទៀតថាសម្រាប់ខ្លួននាងកាបូបនេះគឺមានតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបានជាទឹកប្រាក់នោះទេ ហើយនាងនឹងទុកតកូនតចៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7nJr9SRrE8ju5yNNZNu7ZDu1Dqe2WCpcWMw0AOO-m0vFUAyIpNyT50x2szVXjsrPwXlFOcFtj4xBQzsofbbowTru2SyaqXZ9nxH5LphpBa-oltR-DEMjP0y2XY2K_QYj7wxKbv5GemZb1pUo8kKCN_noPnUW6rUH2MOBla_4rFCWYNCHjZImoiRmgqo89/s900/image_2025-11-19_15-41-40.png

តាមរយៈអ្នកច្នៃម៉ូតវ័យក្មេង Sayon Rathanak បានបង្ហាញថាកាបូបនេះគឺជាស្នាដៃដែលបានដកស្រង់ចេញពីស្ថាបត្យកម្មប្រាសាទ «បាយ័ន» លាយបញ្ចូលជាមួយការរចនាបែបទំនើប បង្កើតបានជាវត្ថុសិល្បៈថ្មីនៃយុគបច្ចេកវិទ្យា «បុរាណមិនយឺត សម័យមិនបរទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRgqv-c4Uxh8Qp4oBmzeF7BfpVI9htxH5O3LuTi_nOF8EW6Avd1glgPPccY27_kPI8oDi9_b-YQHVo4gnsGLdaFoU_n5cUaGgKZElCdIszYPHrsjAkzKsA9rBF1pyv5c5BBaFC0xfJpXV8meeZEVaH-OM-1TP3R0C9x4-CcYgSvTyNSp7lTV7MyAgCEav_/s1600/image_2025-11-19_15-44-33.png

ទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងពីសំណាកតារាចម្រៀង ទេព បូព្រឹក្ស អ្នកច្នៃកាបូបនេះបានបង្ហាញថារូបគេមិនដែលនឹកស្មានថានឹងអាចបង្ហាញស្នាដៃខ្លួនឯងទៅកាន់មនុស្សដែលខ្លួនឯងគោរពនិង ស្រឡាញ់បែបនេះទេ៕

Esther Yu ប្រកាសប្រគំតន្រ្តីប៉ុន្តែរងការវែ.កញែ.កពីអ្នកលេងអ៊ីនធឺណិតចិន

0

ថ្មីៗនេះ Esther Yu បានប្រកាសថានាងនឹងរៀបចំការប្រគំតន្ត្រីជាមួយប្រធានបទ «Blossom» នៅថ្ងៃទី ៦ ខែធ្នូ ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់នាង។ គួរកត់សម្គាល់ថាព្រឹត្តិការណ៍របស់ Esther Yu មានតម្លៃសំបុត្រចាប់ពី ៣៨៨ – ១៥៨៨យ័ន ប្រមាណ៥៤ដុល្លារដល់២២៣ដុល្លារ ។ ចំនួននេះត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់ស្មើនឹងសំបុត្ររបស់កំពូលតារាចម្រៀងដូចជា Jason Zhang, Hua Chenyu, Jay Chou …។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpU_YipWAwap_GqWqCRb8892zGOKEwQrvO-Ofaqga2gn86f3T8d3iU9cV507zMYtW1g6ivLoiylYeMTrKef7yzobQDlJ_i6y7wpZjUUTrOiDCv4pbz7cwJ_C3kV2O9iOgcZYpUQFJVk22RIDoeZS5pvf8dywkVHcBek-SUcAynISSI6tQEmpMu5wMc2h5i/s1000/image_2025-11-19_11-35-48.png
ស្ងប់ស្ងាត់រយៈពេល២ខែដោយសាររឿងអាស្រូវ Esther Yu ស្រាប់តែត្រឡប់មករៀបចំកម្មវិធីប្រគំតន្ត្រីរកលុយពីអ្នកគាំទ្របង្កជារឿងចម្រូងចម្រាសយ៉ាងខ្លាំង។ មនុស្សជាច្រើនបានបញ្ចេញមតិថា Esther Yu គ្មានស្មារតីវិជ្ជាជីវៈ ខ្វះការទទួលខុសត្រូវ ហើយឆ្លៀតយកតែអ្នកគាំទ្រដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាថ្ងៃកំណើតរបស់ Esther Yu គឺនៅថ្ងៃទី ១៨ ខែធ្នូ ប៉ុន្តែនាងបានរៀបចំព្រឹត្តិការណ៍នេះដោយចេតនានៅថ្ងៃទី ៦ ខែធ្នូ ដែលជាថ្ងៃតែមួយជាមួយ iQIYI Gala ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51GBNbbXObHcjosPuG3cEBDgJZtYB6vynb6aSmaBpOc0N-RITfDfagSC05qk-9cs2XOD29n6B1zZbaStu_TLnAykQpFPC9x6f6cSGM6J-eTvGRfKl_0Thti68j6VkGGA2mkD9X_AfM6xNuxD13bruEte3jfueedgWPyqQKP2H2CHLYapspF9fXvNTcvhyphenhyphen/s1440/image_2025-11-19_11-35-49.png

មនុស្សជាច្រើនមានការភ័ន្តច្រឡំនៅពេលដែលតារាស្រីរូបនេះអវត្តមានពីព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់វេទិកា ទោះបីជានាងទើបតែទទួលបានតំណែងជាទូតសុឆ្ឆន្ទៈសកលកាលពីដើមខែវិច្ឆិកា ក៏ដោយ។ លើសពីនេះ ការរៀបចំរាត្រីតន្ត្រីក្នុងថ្ងៃតែមួយជាព្រឹត្តិការណ៍ធំមួយ មានគុណវិបត្តិជាច្រើននៅពេលប្រកួតប្រជែងដើម្បីទាក់ទាញអ្នកសារព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbWvoHk1rkEmz2CX0TTZuyLLWYVaEViB2_KQ2uaONxt0xvTUN8J9TKtmXwx7Pi-TAsfRXSaFe9FbCvvnUkxmOk4tz__UZINdYolfCXc84bM0leVXXmd9o66se1907GTK2E8wXh4SkrV77tsMRbRX4LgQtHBKuNvVH631QrQ9TJ0rB-0q6gcqMI6fggm4hr/s1440/image_2025-11-19_11-35-50.png

លើសពីនេះទៅទៀតចលនារបស់ Esther Yu ត្រូវបានទស្សនិកជនចិនប្រៀបធៀបទៅនឹង Zhao Lusi កាលពីមុនក៏បានរៀបចំការប្រគំតន្ត្រីខួបកំណើតនៅថ្ងៃទី ៣ ខែវិច្ឆិកាផងដែរប៉ុន្តែ Zhao lusi មិនគិតថ្លៃសំបុត្រចូលរួមនោះទេ៕

កំពូលល្បិច! នាយករដ្ឋមន្ត្រីថៃថាបានផ្ញើលិខិតទៅលោក Trump ដើម្បីឱ្យកម្ពុជាស្វែងរកសន្តិភាពជាមួយថៃ និងកុំរារាំងការដោះមីន

0

ប្រទេសថៃ ៖ តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និកនឌេត ផ្លាងគូន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្ញើលិខិត១ច្បាប់ទៅប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីឱ្យកម្ពុជាស្វែងរកសន្តិភាពជាមួយថៃ និងកុំរារាំងការដោះមីននៅព្រំដែន ។ នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាល្មើសសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងសំណូមពរអាមេរិកកុំផ្អាកការចរចាពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiGpYz8NAnUO7SMRPO-1ebdOOClNdev8eqDtFxRiq0fYMGPa76MlRdTptW0eTPtPbDmbINJ5xYbgwul5epSV3cHy9gXQ5QvGNC7MhevgY7FxSugV4vbLF0O1uh5soX_AtEEZakJcJtoxnrJxxbPEb2JmEl3_Nad682CDrfLwVE2VE4deLQtW94sm2ot8c/s1280/photo_2025-11-19_16-47-53.jpg
នាយករដ្ឋមន្ត្រីថៃបានសំណូមពរទៅលោកប្រធានាធិបតី Trump កុំយកបញ្ហាសន្តិសុខមកពាក់ព័ន្ធជាមួយការចរចាពន្ធទំនិញ និងចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើអាមេរិកមានបំណងជំរុញសន្តិភាពកម្ពុជា-ថៃ សូមដាក់សម្ពាធឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ និងកុំរារាំងការដោះមីន ។ ក្រៅពីនេះ សូមអាមេរិកកុំផ្អាកការចរចាពន្ធទំនិញ រដ្ឋាភិបាលថៃនឹងចរចាពន្ធទំនិញជាមួយអាមេរិកបន្តទៀត ហើយសង្ឃឹមថា លោកប្រធានាធិបតី Trump នឹងយល់ពីគោលជំហររបស់រដ្ឋាភិបាលថៃ ។

ការផ្ញើលិខិតរបស់នាយករដ្ឋមន្ត្រីថៃ គឺក្រោយពីអាមេរិកផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃអនុវត្តឱ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ពីព្រោះនាយករដ្ឋមន្ត្រីថៃបានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព និងចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5i2AimmmxTMLKHffMYXC9poPXXFs2TdE2-XuR_evmJgODKF32CHP9AI1fPE67LCSxamj3_LDy_fxXvY0Itmu_J8RymEasAdlhdO2O4qzgZqd8j8jUTgnpsLboyce7jspWEnErT-aa_pRTpfxLZtVmS_uXwQAXjWmCeulvsyY7kz3RPH4HDMzBuE2e4l9a/s1000/photo_2025-11-19_16-47-55.jpg
នាយករដ្ឋមន្ត្រីថៃបានបន្ទន់ឥរិយាបថរបស់ខ្លួនលើជម្លោះជាមួយកម្ពុជានៅចំពោះមុខអាមេរិក និងនិយាយយកត្រូវដាក់ខាងខ្លួនថា ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ប៉ុន្តែកម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងប្រាប់អាមេរិកឱ្យដាក់សម្ពាធលើកម្ពុជាងាកមកស្វែងរកសន្តិភាពជាមួយថៃ ។ ការនិយាយបែបនេះ គឺថៃមានគោលបំណងឱ្យអាមេរិកយល់ព្រមចរចាពន្ធទំនិញឡើងវិញដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ចថៃធ្ងន់ធ្ងរទាំងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគីក្រោមហេតុផលគ្រាប់មីន លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយឌឺដងថា លោកមិនខ្វល់ពីអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ទេ បើមិនអាចលក់ទំនិញទៅអាមេរិក ថៃនឹងស្វែងរកទីផ្សារថ្មី អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើយ ។ ប៉ុន្តែអ្នកនយោបាយជាច្រើនបានរិះគន់ពាក្យសម្តីឥតប្រយោជន៍នេះ ខណៈលោក Anutin ខ្លួនឯងបារម្ភខ្លាំងបន្ទាប់ពីអាមេរិកផ្អាកចរចាពន្ធទំនិញ និងប្រញាប់និយាយលាងខ្លួនថា លោកប្រធានាធិបតី Trump ព្រមចរចាពន្ធទំនិញ អាមេរិកនឹងមិនយកបញ្ហាសន្តិសុខមកពាក់ព័ន្ធនឹងពន្ធទំនិញទេ ថែមទាំងទម្លាក់ពន្ធ២% បើថៃពន្លឿនការសហការដោះមីននៅព្រំដែនជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnbHE5KvutsdokDc89ezuL-BPoEdR11GGbY83cNyWfdUrK9wnCHySr_UJgFyWmoLPY0SPljeehJ4KUrr8u4AkqzIJ6CA_iFZDeE_1PzGA5X-W_qletBThz35PcVHesdugiLJ9Q-dvhQNi2OkpT-l06hcQbIGiYnFAY03KMCN8KYaGz4M3VE7PbRy4jfPnL/s600/photo_2025-11-19_16-47-55%20(2).jpg

ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់អាមេរិកដែលថានឹងបញ្ចុះពន្ធទំនិញជាមួយថៃ២% ដូចការអះអាងរបស់លោកនាយករដ្ឋមន្ត្រី Anutin នោះ គឺមិនទាន់មានការប្រកាសជាផ្លូវការពីសេតវិមាន ឬការចុះផ្សាយក្នុងសារព័ត៌មានបរទេសណាមួយឡើយក្រៅពីសារព័ត៌មានថៃ ៕

ថៃ លុបចោលច្បាប់«ហាមផឹកគ្រឿងស្រ.វឹងនៅពេលថ្ងៃ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

0

ប្រទេសថៃ៖ រដ្ឋាភិបាលថៃ ជ្រើសរើសវិធានការណ៍បន្ធូបន្ថយច្បាប់គ្រឿងស្រវឹ.ង មកប្រើប្រាស់ជាមធ្យោបាយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាជំរុញឲ្យប្រជាពលរដ្ឋជួបជុំផឹកសុីសប្បាយឲ្យបានច្រើនជាប្រចាំ ដើម្បីដោះស្រាយវិបត្តិភ្ញៀវទេសចរធ្លាក់ចុះ និងបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhugX6YeFOOoun83ytjEbNkBtI8i7autTGOsrKj_Trb15oLZmbWNdnNhZ4A4KHNydid-ARpYC6xHdUv1tLSpQWEvRJKxhxwSwdB0Zp1ggBHN1Y1dl90UQohmqxbniy7yDYOMKs7ZSs7bneqcQ53IHn3YfXZHXhcnecEGxMtjYkpIt3bd6JSn1ntIILYlQqW/s750/photo_2025-11-19_14-58-31%20(3).jpg
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាស «លុបចោល» ការហាមឃាត់ការលក់គ្រឿងស្រវឹងពេលរសៀល ក្រោមការសម្រេចចិត្តរបស់គណៈកម្មាធិការគោលនយោបាយជាតិស្តីពីគ្រឿងស្រវឹង បន្ទាប់ពីច្បាប់នេះមានចែងជាច្រើនទសវត្សន៍មកហើយនៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZxG1a2cVR43nRk1HnBLUPlKNdZEwUzmkD2AdSGtZohMPTwgxJT1pf0s4OsPnOfA9XDt0SnyntWSCOGDe9hO6UBrXlChBBXrXb7SKbkZmNfw55FA482NRsYkHwYffUvxQX_7ggrGBqszovrOOlPw8YDM6Zz7zQAwNwkOJ8CK1OGOdIlhPwkwgedoQmYZ_/s640/photo_2025-11-19_14-58-31%20(2).jpg

ច្បាប់នេះ បានហាមឃាត់ការលក់ភេសជ្ជៈមានជាតិអាល់កុល នៅចន្លោះពីម៉ោង 2 រសៀល ដល់ម៉ោង 5 ល្ងាច ដែលត្រូវបានលុបចោលនៅពេលនេះ គឺដើម្បីជំរុញវិស័យទេសចរណ៍ និងជំរុញការចំណាយក្នុងស្រុក។ ក្នុងន័យនេះ គោលដៅរបស់រដ្ឋាភិបាលថៃគឺមិនមែនកំណត់តែលើភ្ញៀវទេសចរបរទេសតែមួយនោះទេ ពោលគឺគេក៏ជំរុញឲ្យប្រជាពលរដ្ឋថៃធម្មតាទិញ-លក់គ្រឿងស្រវឹ.ងឲ្យបានច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg81O48PQhs6Suja2RIf6IHKDlVQRsYDZyfvaPpSwAZGct5sofZ2ajfUcppyXszMXNICzb8O9cQFWe9IRN5Qip0SGGh9CWaC8fgYFai7ko8exUDXE1QkTIgJzOLLFWj0zJBwTtjKLoAszjxWel2yildY4lT-WIALnzjoIBWL9SCu8i7ieDZsx7qk488tITc/s790/photo_2025-11-19_14-58-31.jpg
លោកឧបនាយករដ្ឋមន្ត្រី Sophon Zarum បានធ្វើការពន្យល់ថា ការរឹតបន្តឹងលើច្បាប់នេះកាលពីមុន គឺដោយសារតែរដ្ឋាភិបាលចង់ការពារមន្ត្រីរាជការពីការផឹកស្រាស្រវឹ.ងក្នុងអំឡុងពេលម៉ោងធ្វើការ ប៉ុន្តនៅក្នុងសង្គមសុីវីល័យរបស់ថៃនៅពេលនេះ បទប្បញ្ញត្តិខាងលើវាហួសសម័យហើយ ជាពិសេសក្នុងពេលដែលសេដ្ឋកិច្ចថៃត្រូវការការជំរុញដោយវិស័យទេសចរណ៍។ លោកសង្ឃឹមថា ចលនានេះនឹងលើកទឹកចិត្តដល់ការចំណាយខ្ពស់ក្នុងរដូវទេសចរណ៍កំពូល រួមមានក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំ និងកម្មវិធីសង្ក្រាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zP626XoBFFFoLscjowFKIJKfeUDwhQmfxDRW3O0MsZ2Rx1qw1Tkd8KFK7h04ICHoPYHuTYO0zPgjAWdPq5aTeiQlZUkODg-GHXVhGE_daMv8DlQEvXyLofkDxKL_HLb9TTrIVb-RgMPy0pYOSdkKbnYVAklG8cCq9WsICsNNAVyzq-72MYiyYUWQUple/s2000/image_2025-11-19_16-01-04.png

គួរជម្រាបថា ជុំវិញការប្រកាសអនុម័តច្បាប់ថ្មីខាងលើនេះ អ្នកជំនាញសុខភាពសាធារណៈបានសម្តែងការព្រួយបារម្ភអំពីហានិភ័យដែលអាចកើតមាន ទោះបីជាអ្នកធ្វើគោលនយោបាយនេះអះអាងថា នឹងធានាឱ្យមានតុល្យភាព អត្ថប្រយោជន៍សេដ្ឋកិច្ច ជាមួយនឹងបទប្បញ្ញត្តិដែលមានទំនួលខុសត្រូវគឺអាចសម្រេចបានក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMpqkeHis68vXUg9ReY2u04FLNRHgWYYGyDlXsYul28BFUmAmyGpP70tLMA_iTu8Wguox-18uvw99vG_Eq_BeMltpWSg7hoEcPv9e2lOFVdItK0pjeu7QzkpYrw8gmST8rh7OH1k35etc0X6viN0z2reyogcSLLjnwoV9ttFGI_6jMJoGBGV9MWArW8_l/s1200/image_2025-11-19_16-01-06.png

ទន្ទឹមជាមួយនឹងការបញ្ចប់ការហាមឃាត់គ្រឿងស្រវឹ.ងនៅពេលរសៀលនេះផងដែរ គណៈកម្មាធិការក៏កំពុងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិបន្ថែមទាក់ទងនឹងគ្រឿងស្រវឹងទូទៅ រួមទាំងច្បាប់កំណត់តំបន់សម្រាប់អាជីវកម្មដែលនៅជិតសាលារៀន និងការកែតម្រូវដែលអាចធ្វើទៅបានចំពោះម៉ោងធ្វើការពេលយប់។ ខណៈពេលដែលមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានបញ្ចប់លើវិធានការទាំងនោះ មន្ត្រីមួយចំនួនបាននិយាយថា គោលដៅរួមគឺដើម្បីធ្វើទំនើបកម្មច្បាប់គ្រឿងស្រវឹងរបស់ប្រទេសថៃ ប៉ុន្តែក៏ត្រូវរក្សាការការពារឲ្យសមស្របដើម្បីសុវត្ថិភាពប្រជាជនផងដែរ៕

ចំនួនពលរដ្ឋថៃបាត់បង់ជីវិ.តដោយសារទឹកជំនន់នៅអយុធ្យាបន្តកើនឡើងទោះជាទឹកស្រកចុះ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទឹកជំនន់នៅខេត្តអយុធ្យាចាប់ផ្តើមស្រកចុះបន្តិចហើយបន្ទាប់ពីលិចជាច្រើនខែ ប៉ុន្តែចំនួនពលរដ្ឋបាត់បង់ជីវិ.តដោយសារទឹកជំនន់ក្នុងខេត្តនេះកើនឡើងរហូតដល់២០នាក់ ។ រីឯលំនៅឋានវិញបានលិចទឹកត្រឹមពាក់កណ្តាល និងខ្លះទៀតលិចរហូតដល់ដំបូល ពលរដ្ឋភាគច្រើននៅតែរស់នៅក្នុងលំនៅឋានព្រោះបារម្ភពីការខូចខាតទ្រព្យសម្បត្តិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDsyb50WVSPF_cqWqoKcBya5WbrfYBprXAsPt4FUJ7h7ujvZEWuCBAcc5OIHFPACAcpYCbOzygDevRUfXpJdiwsUjBQHsTXImqO3TRr4x4ueAn8I9ERtEleXG6BSEXIvopD1A6eeLasYBBb8aJfbrgsXTWPlnOpVllIwU7pmNx4QYzDV7NGnZdMBDJ5Ft/s1024/photo_2025-11-19_15-20-03%20(2).jpg
ទោះជានៅថ្ងៃទី១៩ ខែវិច្ឆិកា ទឹកជំនន់នៅខេត្តអយុធ្យាបានស្រកចុះបន្តិច ប៉ុន្តែតំបន់ជាច្រើនក្នុងខេត្តនេះមិនទាន់ស្រកចុះនៅឡើយទេ ជាពិសេស នៅឃុំថាឌិនឌែង ទឹកលិចយ៉ាងខ្លាំង ដែលធ្វើឱ្យពលរដ្ឋរងទុក្ខលំបាកត្រូវរស់នៅជាមួយទឹកជំនន់ជាច្រើនខែ ។ ការធ្វើដំណើរចេញ-ចូលឃុំនេះ មិនថាទៅធ្វើការ ឬទិញម្ហូបអាហារ ត្រូវប្រើប្រាស់ទូកទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP1W633famdDDbMFCvqw1PtB4uvfX85CdkJSXRRKOn9DuPmyBxogtNqY6jv8o5XJzXn3EMV8SRQaUm1Dreh5VSyjxTSoLwokUwep5bV79XHLYxWDm8QftrVo1c-6tZ-9LVSKWOXLVeQ_XCUHCLvT_b_DxZRO-clCx93_VYi1ymdVnaTtCQxCPNeuwUUe3f/s600/photo_2025-11-19_15-20-03.jpg
ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តអយុធ្យាបានរាយការណ៍ពីទឹកជំនន់លិចស្រុកចំនួន១១ ស្មើ១៣៦ឃុំ និង៨៩៩ភូមិ ខណៈពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្មើ៦៣,១៧៦គ្រួសារ និងមានពលរដ្ឋស្លាប់រហូតដល់២០នាក់ ។ សាលារៀនដែលត្រូវទឹកលិចមាន៣៣កន្លែងបានផ្អាកការបង្រៀនសិស្សនៅសាលា និងផ្លាស់ប្តូរទៅបង្រៀនតាមអនឡាញ ។ ជាមួយគ្នានេះ វត្តចំនួន៣៨កន្លែង និងអគារមន្ត្រីរាជការ៨កន្លែង បានខូចខាតដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxJc2FCBuDW-qV4hyxGPY0eiTOdnl-8xHsxnG6enxRoT7AN2Zhm4r7BZQN9AtieWgkq8Y-0cAfJ-qQcY-MW2bXpn6A6VQ6hD4b2UqB90ywTwYqYZRKoDbXWwwkbd_S9olnZSLBAgYH9qjQUm1_68aUe8DjdWccttRYSl_vS1pJlz8SjhetuqKa7K0sBoWG/s1024/photo_2025-11-19_15-20-04.jpg

ឃុំថាឌិនឌែង ស្រុកផាក់ហៃ ខេត្តអយុធ្យា គឺជាតំបន់លិចទឹកខ្លាំងជាងគេ ពីព្រោះនៅជិតទន្លេណយ និងប្រឡាយ ដែលក្នុងឃុំនេះមាន៨ភូមិ និងពលរដ្ឋជាង៦០០គ្រួសារ ។ កម្ពស់ទឹកនៅឃុំថាឌិនឌែង គឺចាប់ពី៣ម៉ែត្រ ទៅ៤ម៉ែត្រ ហើយលំនៅឋានភាគច្រើនត្រូវបានទឹកលិចត្រឹមបង្អួច ដែលធ្វើឱ្យអ្នកភូមិរៀបចំកន្លែងសម្រាកនៅទីខ្ពស់ និងចម្អិនអាហារក្នុងលំនៅឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2QacdVwXBnx-4OH-ZLdPteDMQhqgoFmX3J7Dvm-mUhAzxiCxhVNA156zCq6aRckKORH6gRlvRzTva3G7Y3UsVE5VYY6qmpU0B0cnahdLpZwtPaujOE06bui-7eVeVyw-MXrT64UAAHYBjODXPPMwmF7Y_Ex-UHRh0iUPCFxI_6lphWqtL0JDNVtoqMteU/s600/photo_2025-11-19_15-20-14%20(2).jpg
ពលរដ្ឋភាគច្រើននៅឃុំថាឌិនឌែង ជាពិសេស មនុស្សចាស់នៅតែបន្តរស់នៅក្នុងលំនៅឋានទោះជាមានទឹកជំនន់ជាច្រើនខែក្តី ដោយសារបារម្ភពីការខូចខាតទ្រព្យសម្បត្តិ ។ ពួកគេធ្វើដំណើរតាមទូកទៅផ្លូវធំដែលទឹកមិនទាន់លិច និងជិះទូកទៅធ្វើការរោងចក្រ ឬទិញអាហារ ។ ស្ថានការណ៍ទឹកជំនន់នៅឃុំថាឌិនឌែង មិនទាន់ស្រកចុះនៅឡើយទេ ដែលធ្វើឱ្យភូមិជាច្រើនក្លាយជាកោះអណ្តែតទឹក ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន និងជួយសង្គ្រោះយ៉ាងដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKp6K69hfV0G0T2Qho6b2GJ0T2Qr5mzSxm76w98iqq8RDRbgudb8ExndyvtsMYeSdfNw6jt4xqz-oDgTNPtNHshrU7bdod_3W8F8o14q6EEchJ9bladU63fjhJWbUlSY37Cr0QVPN7jDvLf0jtnJO_4TNvTSys_N0p4VBcG0HKSGcbb0XttZcSjqeEFMq/s600/photo_2025-11-19_15-20-14.jpg

ពលរដ្ឋខេត្តអយុធ្យាប្រាប់ថា ទឹកជំនន់បានលិចប្រមាណជា៣ខែហើយ រហូតដល់ពលរដ្ឋទម្លាប់នឹងការរស់នៅជាមួយទឹក ។ ទោះយ៉ាងណា ឆ្នាំនេះទឹកមិនលិចខ្លាំងដូចឆ្នាំ២០១១ ទេ ប៉ុន្តែអ្នកភូមិជម្លៀសចេញពីលំនៅឋានទៅរស់នៅតាមផ្លូវ ឬផ្ទះសាច់ញាតិ ទោះជាលំបាកក៏ដោយ ក៏ត្រូវអត់ធ្មត់ដែរ ។ ពលរដ្ឋថៃសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ពីព្រោះបើទឹកនៅតែលិចបែបនេះ មិនអាចដាំបន្លែបាន និងចង់ផ្លាស់ប្តូរទីលំនៅទៅខេត្តផ្សេង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOgdg6gdjEaxT_78zxiQS_bhZbTw-m9sjsQTeOlNBJadK3vQoqL4Bufpyy9-j5EBN23kVSlvIFiwY5KTrcfXZ6ZlFX23x-4E_IaR4g4LtrKRbnESykowR8GyPi7QdcYIp61kotae9eVINxHWN4zv8ZIQcEtYcwQZnM-bGkDFSKoKFgSMFsSglJVc4a4_oS/s600/photo_2025-11-19_15-20-15.jpg