ជនជាតិប៉ាឡេស្ទីនចំនួន ២៨ នាក់បន្ថែមត្រូវបានសម្លា.ប់ និងជាង ៧៧ នាក់រងរបួសនៅក្នុងការវា.យប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ដែលជាការរំលោ.ភបំពានដ៏ធំបំផុតមួយនៃបទឈប់បា.ញ់ ក្រោយទើបមានការសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែមុន។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយបណ្ដាញសារព័ត៌មាន Al Jazeera។
.jpg)
គិតមកត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះ ការវា.យប្រហាររបស់អ៊ីស្រាអែលនៅតែកើតមានជាបន្តបន្ទាប់ទៅលើតំបន់ al-Mawasi ដែលជាចំណុចប្រសព្វដ៏មមាញឹកមួយ ដោយបានសម្លា.ប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៨ នាក់ ដែលជាការកើនឡើងជាថ្មីម្ដងទៀតនៃអំពើហិង្សាចុងក្រោយបំផុត ចាប់តាំងពី បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាន។
ទាក់ទងនឹងការនៅតែបន្តបា.ញ់នេះ អ៊ីស្រាអែលអះអាងថា ខ្លួនបានកំណត់គោលដៅតែលើទីតាំងក្រុមហាម៉ាសប៉ុណ្ណោះ ព្រោះកងទ័ពរបស់ខ្លួននៅតែរងការបា.ញ់ប្រហារនៅ Khan Younis ដោយក្រុមហាម៉ាស។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមហាម៉ាសបានបដិសេធចំពោះការចោ.ទប្រកាន់នេះ។
គួរជម្រាបថា ការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានគាំទ្រផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពីរបៀបសម្រាប់ឈានទៅមុខបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយ ដើម្បីឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាព និងការកសាងឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងមួយនេះ។

ក្រុមហាម៉ាស បានថ្កោលទោសការវាយប្រហារនេះ និងអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់ «សម្ពាធជាបន្ទាន់ និងខ្លាំងក្លា» លើអ៊ីស្រាអែល ដើម្បី «គោរពបទឈប់បាញ់ និងបញ្ឈប់ការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើង»។.jpg)
អ្នកវិភាគបានព្រមា.នថា ការវាយប្រហារថ្មីទាំងនេះកំពុងសាកល្បងភាពជឿជាក់នៃបទឈប់បា.ញ់ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ខណៈអ៊ីស្រាអែលត្រូវបានគេកត់សម្គាល់ឃើញថា បានរំលោភបំពានបទឈប់បា.ញ់ចំនួន ៣៩៣ ដង ចាប់តាំងពីថ្ងៃទី ១០ ខែតុលាមក ដែលបង្កើនការភ័យខ្លាចថា ភ្លើងសង្គ្រាមនឹងនៅតែបន្តក្រោមរូបភាពនៃកិច្ចព្រមព្រៀងសន្តិភាព៕










