Home Blog Page 19

ថៃ បញ្ជាទិញសំណាញ់មេឃពីអុីស្រាអែល ខណៈវៀតណាមសម្ងំទិញមីសុីលលឿនជាងសំលេងពីឥណ្ឌា

0

ប្រទេសជិតខាងកម្ពុជាធំៗទាំង២ គឺថៃ និងវៀតណាម កំពុងសម្រុកធ្វើទំនើបកម្មយោធារបស់ពួកគេ ខណៈម្នាក់ៗសម្រុកបញ្ជាទិញមីសុីលទំនើបៗជាច្រើន ពីប្រទេសមហាអំណាចយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizDp9A37oxjI9LbAsmWqXWLPS_fG4EFbWk30raBO758J2aRgXpWy1y3IP41SKq41lWcN5pRRJfQu8ZRyi36gC1BTU4SiKa4mDGrJmTegNFX_F_4zraoXjCBi9S422ce1ABb2iz2PWnwZZeOBMAJSzr9zJio9opfkGM-EaLJdXA2pT30XHtCKSZF1vmwOw/s920/image_2026-05-15_16-27-18%20(2).png

ក្នុងនោះថៃ បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Barak MX ដែលផលិតឡើងដោយប្រទេសសុីស្រាអែល ដោយការទិញដំបូងប្រហែល១០៧លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8N3CBf5tQOG-TrDCHJJDceYeiRnscr2HD9kRMtl47jZcGYnYRoY8xgdM41z-p9NZ_s8vdrIl47ZoYMLP3ffflk-epW6EFIhxb2wtpIRfsnvbm_tiY07W_rVzSO-MOlUFyG7Cy8U_IgTq6N6mTFft1DvHqUiGEJ3VvJm3jK1RpGz9Te7tj-bQf5TXHAI/s1488/image_2026-05-15_16-27-18.png

Barak MX មានសមត្ថភាពហោះស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះ ដ្រូន ឧទ្ធម្ភាគចក្រ និងកាំជ្រួចផ្លោង ក្នុងរយៈចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioRRF5BxSEVm6zQsy-o5hEq1pyJYqJ3xOEYcktavjEIcTsqklMkXydEK_M2zJKBefi_C-JXJp2FjuNbh4sAqeNZNrYrdi3GijI3UMYEM0rcMXiXsFRcVzqACyscR6Sfik0aSHJegxt2Ul7Wa91HQlAH_QwxFAC_LElFTv6GxpBjdBeO9GireafvgVP7E/s800/image_2026-05-15_16-27-19.png

ដោយឡែកវៀតណាមវិញ បានសម្ងំចរចាទិញមីសុីលល្បឿនលឿនជាសំលេង BRAHMOS  ពីប្រទេសឥណ្ឌា ដោយចំណាយប្រមាណជា៧០០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtvvkba4md9YWhBoPfERzaAYa8KFpp2hRHG2ygjaMPt0zjWyc0naXptwhZurq7StwR1mpC_ZNOfSpSapWin69Irj2LENKI7h8y_bMj9qSeTYwdMnoJpkpBzDWcOMph6-ThKmcG-2rJVi7FJCe1yy-5whsOfvOPdSVx8VG9h8eypjlRPtAWf1FklAWtlk/s800/image_2026-05-15_16-27-19%20(2).png

BRAHMOS ជាមីសុីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានប្រមាណជាង៤៥០គីឡូម៉ែត្រ ក្នុងល្បឿនជាងសំលេងរហូតដល់ទៅ៣ដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHU8MxRS7v6ebQRjhwcwnbpaBN_O2reRKLYOX7gXyNWZlwIK4r0nZDPuZ1rktJGVrgWLRDklPpJfU7ilzpsL9EkVJrwf8R7Kvl0Kt6NdhP10synIzhlVFLI4FYRmJh2tZNotRYmVO3EbUNfPR-oNsnk4lD51ErevKHfrmPqvs74d8PG1RFrdnsk9eGF5k/s1900/image_2026-05-15_16-27-52.png

មីសុីលនេះ សហការផលិតដោយឥណ្ឌា និងរុស្សុី ក្នុងគោលបំណងចម្បងបាញ់កម្ទេចនាវាចម្បាំង៕

 

បារាំង ព្រមានវាយប្រហារតួរគីយ៉េ

0

បារាំង និងតួរគីយ៉េ បានឡើងកម្តៅដាក់គ្នា ក្រោយពីថ្មីៗនេះ ប្រទេសតួរគីយ៉េ មានបំណងចង់ឈ្លានពានដែនទឹកប្រទេសក្រិច នៅតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេ (Mediterranean)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkDMXnZoqUmGO1tMssDi6ukeMoyEivdMrqsormR4kU73tkTC6J3qYWvSZI2RGX-KeY-sBSGyUSYpDqJEUkGk7tp2opZOwsX07zIUipPTtn8TB32AX2lz_5kfosY0yWoRMMyeITWPTj_nBX5eDSGkaphmxgyhKo6sX3f3GAj1miGWxStC6v_b1VgygaXlw/s2048/image_2026-05-15_16-25-05%20(2).png

ភាពតានតឹងរវាងប្រទេសទាំង២ នៅតែបន្តកើតជុំវិញបញ្ហាកោះ Aegean ដោយមួយភាគច្រើននៃកោះនេះគ្រប់គ្រងដោយក្រិច ខណៈតួរគីយ៉េ ទាមទារឱ្យក្រិចដកទាហានចេញ ដោយចាត់ទុកជាគំរាមកំហែង និងរំលោភ “សន្ធិសញ្ញាកោះ Aegean គ្មានកងទ័ព”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGn6wxqmD1LfjqJb6325JauxJWAtZYlLXRTSkUAvOpIW9jVe_kooesEv5RdDSwX2F8JIJzTLYQohkXp6H6XzDPpav0jN2D-V5uMVoXFx28B_a6DD8fy0go9_123yLH41mCNnrupdtKQGJT1Q1rAG0BQuCGy7iFWGaCYg60ePBl5GAV3X1t0BhcRN8U8G4/s1080/image_2026-05-15_16-25-05.png

ជាការឆ្លើយតបក្រិចអះអាងថា៖” ខ្លួនមានសិទ្ធពេញលេញ ក្នុងការដែនអធិបេតយ្យភាពរបស់ខ្លួន ព្រោះតួរគីយ៉េក៏បានដាក់ពង្រាយកងទ័ពតាមបណ្តោយសមុទ្រក្បែរដែនទឹករបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDMabntSU0mRA27aYVSsNQFRsMZ2ZdNus1oSlc3LB5AXi-RPTdVXriX30yQV57uquviuP9odlMbhe3VaFKVpzoKosBSby0s1g3I7BMjTl37eimVwMfpaDmCf5vlIsreUpeZCLypZnFhxNeDPtcqKljbT__VeWnLnmTAAAjFC34VpMntvWhOaIlyTe9-1Q/s1200/image_2026-05-15_16-25-09.png

ជុំវិញបញ្ហានេះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macro) បានប្រកាស់ត្រៀមចូលខ្លួនជួយក្រិចជានិច្ច បើសិនជាតួរគីយ៉េ ហ៊ានធ្វើសកម្មភាពយោធាណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitAmTmqFpUwGyP6QFdnCQWdk_h7aaOEnAj2Ue3NTP2NuO6qA29-7Nl7MozalVkD4f15pgnU8GSMUHCGFm8IwCugzd0tSGk4fQsbci2r8Bn2GGe8qQB9tloX9I3kH7bA0U_nN8tJkG8Zmy68Gu366eGUdue4yTBAGDmEhZ_qHZePxLHFr6HJBUddSSd6hM/s770/image_2026-05-15_16-25-10.png
ផ្អែកលើកិច្ចព្រមព្រៀងការពារជាតិឆ្នាំ២០២១ បារាំងប្តេជ្ញាផ្តល់ជំនួយយោធាដល់ក្រិក ប្រសិនបើប្រទេសនេះប្រឈមមុខនឹងការវាយប្រហារដោយប្រដាប់អាវុធលើទឹកដីរបស់ខ្លួន ពីសំណាកប្រទេសតួរគីយ៉េ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9O5FTcmXFBYHGQr-KzZ5pjXAHm0gHmgDOU8sxE_AkHP-yL14pZi_NdKUkegr4N-XmDmSZ915Mf4CJN32UDzwqfO-ahn9axUR488yQhTjbYlruizvBAVgjJkI9e8oCsMFVFb68RLkkQLaT6qkJZ_CopzcigdXsw7bTBIMX2uNAyC7zs2eOAY2WRWRWw4/s1152/image_2026-05-15_16-25-09%20(2).png

តារារ៉េប Drake បានលើកឡើងពី BTS នៅក្នុងបទចម្រៀងថ្មី

0

តារាចម្រៀងរ៉េបដ៏ពេញនិយម Drake កំពុងក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ បន្ទាប់ពីបានលើកឡើងដោយមិននឹកស្មានដល់អំពីក្រុមចម្រៀង BTS នៅក្នុងអាល់ប៊ុមថ្មីរបស់ខ្លួនដែលចេញផ្សាយនៅថ្ងៃទី ១៥ ខែឧសភា។ តារាចម្រៀងរ៉េបកាណាដារូបនេះបានចេញអាល់ប៊ុមចំនួនបីក្នុងពេលតែមួយគឺដែលមានចំណងជើងថា «Iceman»,«Habibti», និង «Maid of Honor»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2li6OtE9cvkXOkYs69qFmgdWVvVvavetOtqUIoL2OySiUJceKccDm0FERIImIDbmlHtZ_OWKNw8kd72LzNAokJONMUdXvls27z3dUOuhwdWZC-HNpv3LlpX5jhGFVBmxFMwllTjWE2Douvc2rthHpvLaWqJzQBn0jGJ24tuu9DN2aiya4dI1nj07Ez8/s1920/image_2026-05-16_11-09-06%20(3).png
ក្នុងចំណោមអាល់ប៊ុមទាំងនេះ បទចម្រៀងបើកឆាកនៃអាល់ប៊ុម «Iceman» ដែលមានចំណងជើងថា «Make them cry»បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនភ្លាមៗដោយសារតែបាននិយាយឈ្មោះក្រុម BTS។ ទោះបីជាគ្រាន់តែជាមេនសិនខ្លីមួយនៅក្នុងបទចម្រៀងក៏ដោយការហៅឈ្មោះនេះបានបង្កឱ្យមានរលកនៃការពិភាក្សាយ៉ាងឆាប់រហ័សនៅលើវេទិកាតន្ត្រីកូរ៉េ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកគាំទ្រកូរ៉េជាច្រើនបានសម្តែងការភ្ញាក់ផ្អើលដែលសិល្បករហ៊ីបហបឈានមុខគេលើពិភពលោកដូចជា Drake បានលើកឡើងពី BTS នៅក្នុងបទចម្រៀងថ្មីរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8v2GbXFwOg1sM21vmF6GX62yLFRxWLhMjWIJZU6TsZABDH_chqf-Y1-MyLuPrDiL2Bfdk7yZP-_PPNpKemmqGE5gJDD_S4qtJgPunRMihf74xJqNbzoF24AZPgeSXFQPdOp42m7Si1eFPleE31YgTkiRH_6_RXfRgbOjs8Gx0yW9SlyzLsU4Onxlnck4/s1433/image_2026-05-16_11-09-05.png
អ្នកប្រើប្រាស់អ៊ីនធឺណិតបានបញ្ចេញមតិថា «វាជារឿងមិនគួរឲ្យជឿដែលសិល្បករកូរ៉េម្នាក់ត្រូវបានគេលើកឡើងក្នុងវិស័យតន្ត្រីហ៊ីបហបអាម៉េរិកដ៏ធំបែបនេះ»។ «នេះជារបៀបដែលការទទួលស្គាល់ពិតប្រាកដនៅក្នុងទីផ្សារតន្ត្រីអន្តរជាតិ»។ លើសពីនេះទៅទៀតអ្នកគាំទ្រមួយចំនួនរំពឹងអំពីលទ្ធភាពដែល Drake និង BTS នឹងសហការគ្នានាពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbPM46Wj4E4EcIzNfnYyw1FW2ht8CtFGsQ3O8y_KYF1SxdBKlspQFZxgSxL2PsVLEq0XR0aSd-N-Ecb0ACrvLXlbtB7tdW-BzPI1IcGKGkGsdv20gvWriPTBi32K_4jxUw4Al-JbHvK6X2JsreG3ncqLgSasTtxqtaiybN65EtLdllc_J8k4-ZEucdXs/s660/image_2026-05-16_08-31-53.png

មនុស្សភាគច្រើនទទួលស្គាល់ថា ការពិតដែលថាក្រុម K-Pop នេះ ត្រូវបានលើកឡើងនៅក្នុងអាល់ប៊ុមរបស់ Drake បង្ហាញពីឥទ្ធិពលសកលលោកកាន់តែខ្លាំងឡើងរបស់ BTS។
នេះមិនមែនជាលើកទីមួយទេដែល Drake និង BTS បានទាក់ទងគ្នា ពួកគេធ្លាប់បានជួបគ្នានៅក្រោយឆាកនៅក្នុងកម្មវិធី Billboard Music Awards ឆ្នាំ២០១៩។ នៅក្នុងព្រឹត្តិការណ៍នេះ BTS បានឈ្នះពានរង្វាន់ «Top Duo/Group» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ពួកគេចូលទៅក្នុងទីផ្សារតន្ត្រីអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi07Odb58stbZ4ROfPLiqhllkm7_eneVgnTkmFYUCpw7ddP6DWBmNOvQhdlzAAPKWX5xs-Z7WyKWwBJ_t8uGVEHuMUOHiwq50q_9kKh5HjC6bwSZQFqgmtRbt2sjw_WlGm8_QliIKgV1JMu27J6RIZG9v74OnamCnoK2cJFLKwmtB6zhVedVtttEwDfNqU/s2048/image_2026-05-14_13-51-43.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ BTS ត្រូវបានគេលើកឡើងជាប់លាប់នៅក្នុងការពិភាក្សាអំពីឥទ្ធិពលរបស់សិល្បករអាស៊ីនៅក្នុងទីផ្សារលោកខាងលិច។ ក្រុមនេះក៏បានសហការជាច្រើនដងជាមួយឈ្មោះអន្តរជាតិដូចជា Coldplay, Halsey និង Snoop Dogg។
ការដាក់បញ្ចូល BTS នៅក្នុងទំនុកច្រៀងរបស់ Drake បង្ហាញបន្ថែមទៀតអំពីឥទ្ធិពលរបស់ក្រុមកូរ៉េខាងត្បូងដែលលាតសន្ធឹងហួសពី K-pop ដោយក្លាយជាឈ្មោះគ្រួសារនៅក្នុងតន្ត្រីពេញនិយមទូទាំងពិភពលោក៕

ហាងលក់អាហារ៥០%នឹងប្រកាសបិទទ្វារ មនុស្សនឹងគ្មានការងារធ្វើយ៉ាងតិច៥ម៉ឺននាក់/ខែៗ ប្រសិនបើវិបត្តិសេដ្ឋកិច្ចថៃបន្តអូសបន្លាយដូចបច្ចុប្បន្ន

0

លោកប្រធានសមាគមភោជនីយដ្ឋាន និងជាទីប្រឹក្សាសមាគមសណ្ឋាគារថៃបានលើកឡើងថា វិស័យសណ្ឋាគារ និងភោជនីយដ្ឋានខ្នាតតូចៗនៅទូទាំងប្រទេសថៃ កំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះនាពេលកន្លងមកឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRGidT-hSmnWLSddJsyZ1bxJKD4jm19LIXlbPtAGmdZ3UOF4v4_oX8tKdY0W8m4T4_sqrvHrYdX1vas3LOIfJegsp2ZzMC4rVmERUH2OULvwtgZoVYzlhLw3RVHGm0c4NdgZGq47aDxxZ-Y8cOYINO11MhfgBF3e9rIztEslLramsRi2gpiIQ3CXzW0oc/s1280/photo_2026-05-18_08-36-03%20(2).jpg
តាមរយៈសារព័ត៌មានថៃ TNN Wealth លោក សុរ៉ាថេប រ៉ូតផុតចាណារ៉ាត់ ប្រធានសមាគមភោជនីយដ្ឋាន បានបង្ហាញពីមូលហេតុចម្បងៗដែលនឹងជំរុញឱ្យភោជនីយដ្ឋានខ្នាតតូចថៃប្រឈមនឹងការបិទទ្វាររហូតដល់៥០% គឺដោយសារតែការចំណាយរបស់ពលរដ្ឋបានធ្លាក់ចុះ, ភ្ញៀវទេសចរបរទេសធ្លាក់ចុះរហូត១៨% ដែលកត្តានេះធ្វើឱ្យភោជនីយដ្ឋានជាច្រើនមិនអាចទ្រទ្រង់នឹងការចំណាយដើមទុន ហើយនិងចំណាយលើប្រាក់ខែបុគ្គលិកបានឡើយ ។ ជាបណ្តោះអាសន្ន ម្ចាស់ភោជនីយដ្ឋាននានាព្យាយាមរកវិធីការពារភោជនីយដ្ឋានរបស់ខ្លួនកុំឱ្យដួលរលំ ដោយមិនជ្រើសរើសបុគ្គលិកថ្មី, បញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង និងងាកទៅជួលបុគ្គលិកធ្វើការក្រៅម៉ោង (Part time) ដែលជាសិស្ស-និស្សិតមកជំនួសវិញ ដើម្បីកាត់បន្ថយការចំណាយដើមទុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qyMsGmh_aowBhC4ubVg4FrTBeEj21H9cS8yj-XxDO1PBk_FvzAq0AAVuIRFiX4vUQOUScj6LhdR8bA2e7f-I-_MfIWUWKdwjE-jZhYDknVndg0JktR1JgthgInwxNddf17YTN_0961hczxHNtSRTuN3IibMoKbcNu3OmWjcHP0bKy_uCwESpwsErzs8/s1280/photo_2026-05-18_08-36-03.jpg
គិតត្រឹមពាក់កណ្តាលខែឧសភានេះ ពលរដ្ឋថៃដែលធ្វើការក្នុងភោជនីយដ្ឋានតូចៗ បានបាត់បង់ការងារចំនួន៤ម៉ឺននាក់ក្នុង១ខែរួចទៅហើយ ។ ប្រសិនបើវិបត្តិសេដ្ឋកិច្ចបន្តអូសបន្លាយហួសពីឧសភា នឹងធ្វើឱ្យចំនួនអ្នកបាត់បង់ការងារកើនឡើងកាន់តែច្រើន ស្មើរហូតដល់៥ម៉ឺននាក់ក្នុង១ខែ ដោយសារការបិទទ្វាររបស់ភោជនីយដ្ឋានជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ3YKGeGJy9a8v5LbzCYUa-Yh1uOCERkBAo1p4Z9nRa68L3HTwFQySe79I1-NE9E6MhqeJPvbYiRXe3VJmbj-HY4KMsj3DWk3_SMxXWHCMmdEEGpQX5xrNawOvijswXSZ0UKq3vEhLghTyJ8ZjGu3N-y0sAn6Hn5v8L4ZtDTBahPXBYfkcg9bRfeAK1BI/s1280/photo_2026-05-18_08-36-04%20(2).jpg

បើទោះជាភោជនីយដ្ឋានមិនដំឡើងថ្លៃម្ហូបអាហារព្រោះតែខ្លាចបាត់បង់អតិថិជន ក៏នៅតែគ្មានអ្នកចូលដដែល ពីព្រោះមនុស្សជាច្រើនបានកាត់បន្ថយចំណាយ ហើយការចំណាយរបស់ភោជនីយដ្ឋានលើថ្លៃថាមពលកើនឡើងខ្ពស់, ចំណាយលើការដឹកជញ្ជូន, បន្លែបង្ការ ត្រីសាច់ និងសម្ភារៈវេចខ្ចប់ផ្លាស្ទិក ដែលធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះ ចាប់ពី១៥% ទៅ២៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Qm083AJeUQWyODWcvh17M2Q-SMKOBH-OCl_UB2ydCvhRKv7wm55lKwqPyG7DvMgfgWzz8p6kF_5ifVnF10Agp8Gk8RCbX3rP0RBbttjBji_oc7xjLbPZHiC0fXCwK8Kddu54AYH-vpe1agjpGuN89Mryr6j9Vfkd22Bcz4NuuDk90Wf-l0BGFiiffr4/s1280/photo_2026-05-18_08-36-04.jpg

លោកបានបញ្ជាក់ថា នៅឆ្នាំ២០២៦ ពលរដ្ឋថៃភាគច្រើនបានបាត់បង់ប្រាក់ចំណូលនាំឱ្យពួកគេកាត់បន្ថយការបរិភោគអាហារនៅខាងក្រៅផ្ទះ ដោយសារបំណុលគ្រួសារកើនឡើង, បាត់បង់ការងារប្រចាំខែបន្ទាប់ពីបិទរោងចក្រ, តម្លៃថាមពលកើនឡើងព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា រីឯពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជា បាត់បង់ចំណូលដោយសារការបិទព្រំដែន ៕

ថៃសុំបញ្ជូនពលករទៅធ្វើការនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ និងដាក់ពលករថៃក្នុងបញ្ជីខ្មៅ

0

បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ ថៃក៏សុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្ម បើទោះជាត្រូវប្រឈមនឹងគ្រោះថ្នា.ក់ដោយសារសង្គ្រា.មមជ្ឈិមបូព៌ាក្តី! កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការងារថៃបានស្នើទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃដើម្បីបញ្ជូនពលករថៃទៅធ្វើការ ដោយសារនៅទីនោះទទួលបានប្រាក់ឈ្នួលខ្ពស់ ខណៈឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងពិចារណាសិន ពីព្រោះពលករថៃមានប្រវត្តិមិនល្អ ត្រូវបានកូរ៉េខាងត្បូងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gIq_bf60bPTUp0UDkm3SguWHP3ztemf1QHpzR7Jzy-kqdfp2IkWi5EvyseMs1dHlalrSIyFwPJoo77E2eKDyC5kJ93hI0mAs_4i5vBHnSk7hrRS4Q0y7HspwtCJsS_-lpMe1jQXufjTqOCsVNAaVJc3NTEA8ToX5c4kxRu7xgRqufgz2pH3fHELYyio/s1280/photo_2026-05-16_09-42-49%20(2).jpg

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun Amornvivat កាលពីថ្ងៃទី១៥ ខែឧសភា បានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona Fisher-Kamm និងស្នើសុំជួយទទួលយកពលករថៃទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងដាក់ពលករថៃ៤ខេត្តក្នុងបញ្ជីខ្មៅ ដោយសារលួ.ចរត់ចេញពីកន្លែងការងារ និងមិនគោរពកិច្ចសន្យាការងារជាមួយនិយោជក ។ លោកក៏ស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃផងដែរពេលមានអាសន្នកើតឡើង ដូចជា ៖ ការវាយប្រ.ហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVohyphenhyphenaqWNQo22hyphenhyphenSH3FJ937yeQ_UBimsDlZyaBlLulVHIQS8Efoide1tS5pEK0t8fwhs83Ab8Vgvk_YkjxJY-zwNTTvcdOLei2cKwVPygpuIHDdFa9tsoBhemQwGV8ucwSq2hcd6zWLcTwzDwQpMWEZR38r92BuhNOB9LHIXX0_nVqpW044gBeo8UK1-w/s1280/photo_2026-05-16_09-42-49.jpg

ការស្នើសុំបញ្ជូនពលករថៃទៅធ្វើការនៅអ៊ីស្រាអែល គឺក្នុងអំឡុងពេលឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona ចូលជួបរដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun ដើម្បីអបអរលោកទើបឡើងកាន់តំណែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo89s3ySaazvDZVqvOAYPvNMo1D1Fe3o2puY9FLSaRfC1ShBWQ2IICf-Yt8B8KwL2PxJEzxfxbEV2bRH01H1E5Ij5o3fOJshS17Yn4HqkpO4OkEuyREOT_-MtXNr82UBk7DbAEvrgJHoQdAlY8BWmk92B-RquOuNmgoIWjKfRFfU3-ZPmfzewET-mFcnc/s670/photo_2026-05-16_09-42-47.jpg
រដ្ឋមន្ត្រីក្រសួងការងារ លោក Julapun សង្ឃឹមថា អ៊ីស្រាអែលនឹងយល់ព្រមតាមការសំណើនេះនៅឆ្នាំ២០២៦ ដោយក្រសួងការងារថៃបានកំណត់គោលដៅបញ្ជូនពលករទៅធ្វើការនៅប្រទេសផ្សេងៗលើពិភពលោក (រួមទាំងបញ្ជូនទៅអ៊ីស្រាអែល) ស្មើនឹង១សែន ៣ម៉ឺននាក់ ។ នេះជាឱកាសដ៏សំខាន់ដែលលោកបានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ ដើម្បីបង្កើនទំនាក់ទំនងផ្នែកពលករជាមួយអ៊ីស្រាអែលឱ្យកាន់តែជិតស្និទ្ធ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1GXXU4UKk0McA5vvoVSHNif3PRo6nURCnOYrLFgmZtEOGxe5WbPaCA-_RoJGi0dewZ-_qTjR13i__jQQbZYLG4molbUMBGBRTixnjWShyphenhyphen4fgnUNcY5k0ijeSm9gJdfV73idAqXrybVYsqXTBnWh9l4v22a26zwnE-4Ld9z2YgCxfL6XKV_-mwI5KnYU8/s1280/photo_2026-05-18_08-29-37.jpg

អ៊ីស្រាអែល គឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការបញ្ជូនពលករថៃទៅធ្វើការ ដោយរដ្ឋមន្ត្រីក្រសួងការងារថៃសន្យាថា នឹងបញ្ជូនពលករណាដែលមានជំនាញតាមតម្រូវការទីផ្សារការងារនៅទីនោះ ។ លោកក៏បានស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃពេលបំពេញការងារនៅទីនោះក្នុងករណីអាសន្ន ដូចជា ៖ ត្រូវរកកន្លែងលាក់ខ្លួនឱ្យពលករថៃពេលមានការវាយប្រហារ ប្រសិនបើកើតហេតុការណ៍ធ្ងន់ធ្ងរ គឺសុំឱ្យអ៊ីស្រាអែលទំនាក់ទំនងមកកាន់មន្ត្រីថៃជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggo2eXOB_4h6Xdl2MCZ14zRDgdK0mPsbzLrsXu5dkPCtKC42MaZ7CjqL5UOAQGO2wxk2DVMyBfc-9mAQ3FyXTCC9_Kccizq2mWnGfeDsdKf-P2L_bj9XdkbQtjirHxLDaBQ1sDidEB2r5QY4Av8thu-hHGmB3KU3V0Qx2IkK02RC7FXkM_amfLxA-PFQs/s1280/photo_2026-05-18_08-29-37%20(2).jpg

គួរបញ្ជាក់ថា ពលករថៃនៅប្រទេសអ៊ីស្រាអែល ភាគច្រើនធ្វើការងារផ្នែកកសិកម្ម សំណង់ និងសេវាកម្ម ទទួលបានប្រាក់ឈ្នួលខ្ពស់រហូតដល់ជាង១,៨០០ដុល្លារក្នុង១ខែ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាអសន្តិសុខ គ្មានសុវត្ថិភាព ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ បើទោះជាមានគ្រោះថ្នាក់ក្តី ក៏ឱកាសការងារនៅអ៊ីស្រាអែលនៅតែមានការទាក់ទាញខ្លាំងសម្រាប់ពលករថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6GjB_xVWzk23XZa1N_xmbLW-j7kE4EYb08zuxbLRC5XyyYUGdG6HcZQhFcuQLyRkFbSik9lQGlphpJAUjrOPJW5Lnhz4ZmDM4XeWTQIhiJ8yqi4UmEeRWVKVZN6DFzIzarpv3UmPNbWtDPv9wv5q_HDe6qqxDhthX5QIVTBhwunOKyhNqMoYwu5kllJA/s595/photo_2026-05-18_08-29-36.jpg
កាលពីថ្ងៃទី១២ ខែឧសភា កូរ៉េខាងត្បូងបានផ្អាកការនាំចូលកម្លាំងពលកម្ម និងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ចំពោះពលករថៃមកពី៤ខេត្ត រួមមាន ៖ ខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវ រយៈពេល១ឆ្នាំពេញ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) ដោយសារពលករថៃធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0SCJxwcjVBIrvijbrPT1QLITVpwA8ujQ5muYzWwUWhPnchaFRddno9kchBkNGWlckVJB1YClnN6-17sole_BySBKMK3yRjqxd0x5qmK7VxwJMwgF-TDKFqbOnfHRI1ypOI1xee-IyFWxdy2nVEU78WuNLz0GrtKFOI1M2UbKhI0rIs6UZlbFIQO_S7E/s750/photo_2026-05-18_08-29-38.jpg

សកម្មភាពមិនល្អទាំងនេះ ធ្វើឱ្យកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ធ្វើឱ្យពលករថៃនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង ទើបរដ្ឋមន្ត្រីក្រសួងការងារថៃប្រញាប់ប្រញាល់ស្នើសុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្មដើម្បីឱ្យមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ពីព្រោះបច្ចុប្បន្ន ពលរដ្ឋថៃក្នុងស្រុកបាត់បង់ការងារកាន់តែច្រើនដោយសារសេដ្ឋកិច្ចថៃដាំក្បាលចុះ ៕

ថៃសុំបញ្ជូនពលករទៅធ្វើការនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ និងដាក់ពលករថៃក្នុងបញ្ជីខ្មៅ

0

បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ ថៃក៏សុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្ម បើទោះជាត្រូវប្រឈមនឹងគ្រោះថ្នា.ក់ដោយសារសង្គ្រា.មមជ្ឈិមបូព៌ាក្តី! កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការងារថៃបានស្នើទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃដើម្បីបញ្ជូនពលករថៃទៅធ្វើការ ដោយសារនៅទីនោះទទួលបានប្រាក់ឈ្នួលខ្ពស់ ខណៈឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងពិចារណាសិន ពីព្រោះពលករថៃមានប្រវត្តិមិនល្អ ត្រូវបានកូរ៉េខាងត្បូងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gIq_bf60bPTUp0UDkm3SguWHP3ztemf1QHpzR7Jzy-kqdfp2IkWi5EvyseMs1dHlalrSIyFwPJoo77E2eKDyC5kJ93hI0mAs_4i5vBHnSk7hrRS4Q0y7HspwtCJsS_-lpMe1jQXufjTqOCsVNAaVJc3NTEA8ToX5c4kxRu7xgRqufgz2pH3fHELYyio/s1280/photo_2026-05-16_09-42-49%20(2).jpg

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun Amornvivat កាលពីថ្ងៃទី១៥ ខែឧសភា បានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona Fisher-Kamm និងស្នើសុំជួយទទួលយកពលករថៃទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងដាក់ពលករថៃ៤ខេត្តក្នុងបញ្ជីខ្មៅ ដោយសារលួ.ចរត់ចេញពីកន្លែងការងារ និងមិនគោរពកិច្ចសន្យាការងារជាមួយនិយោជក ។ លោកក៏ស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃផងដែរពេលមានអាសន្នកើតឡើង ដូចជា ៖ ការវាយប្រ.ហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVohyphenhyphenaqWNQo22hyphenhyphenSH3FJ937yeQ_UBimsDlZyaBlLulVHIQS8Efoide1tS5pEK0t8fwhs83Ab8Vgvk_YkjxJY-zwNTTvcdOLei2cKwVPygpuIHDdFa9tsoBhemQwGV8ucwSq2hcd6zWLcTwzDwQpMWEZR38r92BuhNOB9LHIXX0_nVqpW044gBeo8UK1-w/s1280/photo_2026-05-16_09-42-49.jpg

ការស្នើសុំបញ្ជូនពលករថៃទៅធ្វើការនៅអ៊ីស្រាអែល គឺក្នុងអំឡុងពេលឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona ចូលជួបរដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun ដើម្បីអបអរលោកទើបឡើងកាន់តំណែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo89s3ySaazvDZVqvOAYPvNMo1D1Fe3o2puY9FLSaRfC1ShBWQ2IICf-Yt8B8KwL2PxJEzxfxbEV2bRH01H1E5Ij5o3fOJshS17Yn4HqkpO4OkEuyREOT_-MtXNr82UBk7DbAEvrgJHoQdAlY8BWmk92B-RquOuNmgoIWjKfRFfU3-ZPmfzewET-mFcnc/s670/photo_2026-05-16_09-42-47.jpg
រដ្ឋមន្ត្រីក្រសួងការងារ លោក Julapun សង្ឃឹមថា អ៊ីស្រាអែលនឹងយល់ព្រមតាមការសំណើនេះនៅឆ្នាំ២០២៦ ដោយក្រសួងការងារថៃបានកំណត់គោលដៅបញ្ជូនពលករទៅធ្វើការនៅប្រទេសផ្សេងៗលើពិភពលោក (រួមទាំងបញ្ជូនទៅអ៊ីស្រាអែល) ស្មើនឹង១សែន ៣ម៉ឺននាក់ ។ នេះជាឱកាសដ៏សំខាន់ដែលលោកបានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ ដើម្បីបង្កើនទំនាក់ទំនងផ្នែកពលករជាមួយអ៊ីស្រាអែលឱ្យកាន់តែជិតស្និទ្ធ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1GXXU4UKk0McA5vvoVSHNif3PRo6nURCnOYrLFgmZtEOGxe5WbPaCA-_RoJGi0dewZ-_qTjR13i__jQQbZYLG4molbUMBGBRTixnjWShyphenhyphen4fgnUNcY5k0ijeSm9gJdfV73idAqXrybVYsqXTBnWh9l4v22a26zwnE-4Ld9z2YgCxfL6XKV_-mwI5KnYU8/s1280/photo_2026-05-18_08-29-37.jpg

អ៊ីស្រាអែល គឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការបញ្ជូនពលករថៃទៅធ្វើការ ដោយរដ្ឋមន្ត្រីក្រសួងការងារថៃសន្យាថា នឹងបញ្ជូនពលករណាដែលមានជំនាញតាមតម្រូវការទីផ្សារការងារនៅទីនោះ ។ លោកក៏បានស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃពេលបំពេញការងារនៅទីនោះក្នុងករណីអាសន្ន ដូចជា ៖ ត្រូវរកកន្លែងលាក់ខ្លួនឱ្យពលករថៃពេលមានការវាយប្រហារ ប្រសិនបើកើតហេតុការណ៍ធ្ងន់ធ្ងរ គឺសុំឱ្យអ៊ីស្រាអែលទំនាក់ទំនងមកកាន់មន្ត្រីថៃជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggo2eXOB_4h6Xdl2MCZ14zRDgdK0mPsbzLrsXu5dkPCtKC42MaZ7CjqL5UOAQGO2wxk2DVMyBfc-9mAQ3FyXTCC9_Kccizq2mWnGfeDsdKf-P2L_bj9XdkbQtjirHxLDaBQ1sDidEB2r5QY4Av8thu-hHGmB3KU3V0Qx2IkK02RC7FXkM_amfLxA-PFQs/s1280/photo_2026-05-18_08-29-37%20(2).jpg

គួរបញ្ជាក់ថា ពលករថៃនៅប្រទេសអ៊ីស្រាអែល ភាគច្រើនធ្វើការងារផ្នែកកសិកម្ម សំណង់ និងសេវាកម្ម ទទួលបានប្រាក់ឈ្នួលខ្ពស់រហូតដល់ជាង១,៨០០ដុល្លារក្នុង១ខែ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាអសន្តិសុខ គ្មានសុវត្ថិភាព ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ បើទោះជាមានគ្រោះថ្នាក់ក្តី ក៏ឱកាសការងារនៅអ៊ីស្រាអែលនៅតែមានការទាក់ទាញខ្លាំងសម្រាប់ពលករថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6GjB_xVWzk23XZa1N_xmbLW-j7kE4EYb08zuxbLRC5XyyYUGdG6HcZQhFcuQLyRkFbSik9lQGlphpJAUjrOPJW5Lnhz4ZmDM4XeWTQIhiJ8yqi4UmEeRWVKVZN6DFzIzarpv3UmPNbWtDPv9wv5q_HDe6qqxDhthX5QIVTBhwunOKyhNqMoYwu5kllJA/s595/photo_2026-05-18_08-29-36.jpg
កាលពីថ្ងៃទី១២ ខែឧសភា កូរ៉េខាងត្បូងបានផ្អាកការនាំចូលកម្លាំងពលកម្ម និងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ចំពោះពលករថៃមកពី៤ខេត្ត រួមមាន ៖ ខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវ រយៈពេល១ឆ្នាំពេញ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) ដោយសារពលករថៃធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0SCJxwcjVBIrvijbrPT1QLITVpwA8ujQ5muYzWwUWhPnchaFRddno9kchBkNGWlckVJB1YClnN6-17sole_BySBKMK3yRjqxd0x5qmK7VxwJMwgF-TDKFqbOnfHRI1ypOI1xee-IyFWxdy2nVEU78WuNLz0GrtKFOI1M2UbKhI0rIs6UZlbFIQO_S7E/s750/photo_2026-05-18_08-29-38.jpg

សកម្មភាពមិនល្អទាំងនេះ ធ្វើឱ្យកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ធ្វើឱ្យពលករថៃនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង ទើបរដ្ឋមន្ត្រីក្រសួងការងារថៃប្រញាប់ប្រញាល់ស្នើសុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្មដើម្បីឱ្យមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ពីព្រោះបច្ចុប្បន្ន ពលរដ្ឋថៃក្នុងស្រុកបាត់បង់ការងារកាន់តែច្រើនដោយសារសេដ្ឋកិច្ចថៃដាំក្បាលចុះ ៕

ថៃទាមទារដាច់ខាតត្រូវតែបើកការចរចាទ្វេភាគី បើទោះជាកម្ពុជាចង់ឬមិនចង់ក៏ដោយ

0

ដល់ម្លឹងពេកមិនដឹងគួរនិយាយថាម៉េច! បើទោះជាបានដឹងហើយថាកម្ពុជាមិននិយាយចរចាជាមួយថៃតែពីរនាក់ ក៏រដ្ឋមន្រ្តីការបរទេសថៃនៅតែចចេសតវ៉ា ដោយសង្កត់ធ្ងន់ថា ថៃនិងកម្ពុជា ដាច់ខាតត្រូវតែមានការពិភាក្សាទ្វេភាគីដើម្បីកំណត់ទិសដៅរួមគ្នា មុននឹងឈានទៅដល់ការប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQRXdnVSKRVGYPr5rtPn0az2NNx93vFoNBwf8eg6s5bwWh6vwWU-Qi5Wrat6Hm2pLLqKU1rXY-kKLtEwJufWUfC4bZnBC1h6npSHawvxMTCAifr7LEbjHtlzNneHLoEVj8nt7OBVn-KoUpEU1AOzWMmBo0wH5oem7hKPLKZUJh60ihlqixVGYky9G11JE/s1280/photo_2026-05-15_14-11-59.jpg
ថ្លែងបន្ទាប់ពីការប្រកាសរបស់ប្រមុខរដ្ឋស្តីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជំរុញឲ្យរាជរដ្ឋាភិបាលកុំបើការចរចាទ្វេភាគីជាមួយថៃលើបញ្ហាព្រំដែនសមុទ្រ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៦ បានលើកឡើងយ៉ាងដូច្នេះថា៖ មុននឹងកម្ពុជា ឈានទៅដល់ការប្រើយន្តការច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ភាគីកម្ពុជា ត្រូវតែនិយាយគ្នាទ្វេភាគីជាមួយនឹងប្រទេសថៃឱ្យអស់ពីលទ្ធភាពជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6l9HaY6gTmEm3gRWokVucVwJapRWY5Ip4UDKWyLAP2fdxvIz47CDG7LyaP6AUv0oGi1xLDCCVnLfmUB_qvWifo37c6PESj3229ytn_kUSWCeiiK2utMkLCha_cWHZK9u47Yx8qmAHnjp8xt6vRbPIud7JpcvR9R0B74aDqWrXa2eJ5Pzuv9qtXd8KtuU/s1000/photo_2026-05-15_16-30-32.jpg

លោកបញ្ជាក់ថា «យន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ មានទាំងការសម្របសម្រួលបែបស្ម័គ្រចិត្ត និងបែបចាប់បង្ខំ ដូច្នេះប្រសិនបើភាគីកម្ពុជាចង់ប្រើប្រាស់យន្តការនេះដើម្បីចាប់បង្ខំថៃឱ្យដោះស្រាយបញ្ហា ប្រទេសថៃទាមទារឲ្យមានការចរចាទ្វេភាគីជាមួយគ្នាជាមុនសិន មុននឹងឈានដល់ការប្រើប្រាស់យន្តការអន្តរជាតិរួមគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9YU9narNogEF2DryboKBEeEevoTBh8hRsS_fac43KzH18dRMDmLYdOWlJWti_c1gM80Xxi9pxO4TW9EL_4fbkRPeZQjV7ioM-H2LDZibkzsEaXL9dnspaLweKPlGkdS6-IkX1jwSshO4NGVJBI2U-i_WiuOautc1GfV3UyF2YxXdegQeAVSNncmMKjw0/s1125/photo_2026-05-15_14-11-59%20(2).jpg

ស្របពេលជាមួយគ្នានេះ លោក Sihasak ក៏បានបដិសេធផងដែរនូវព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយដែលចុះផ្សាយថា ថៃយល់ព្រមប្រើប្រាស់កិច្ចព្រមព្រៀង UNCLOS ក្នុងការសម្របសម្រួលទំនាស់ភ្លាមៗ ដោយលោកបានបញ្ជាក់ថា វាជាការប្រញាប់ប្រញាល់សន្និដ្ឋានរបស់ភាគីកម្ពុជាតែម្ខាង មិនទាន់មានការយល់ព្រមពីថៃនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip7vysWB7xh7UxcwZIoJe-USNAatEVok-gjR-dC0X0Sheo5pwiUco23ncn-lSp73ktqv7s_88x5l5WGtkuxk2M0KWptA3q5gsq0aqA90TLikZzBkwC7ezOra1ASwfgoTaDm_9kfm2WM-hpO0Nf48a9c1DULdYH-1acwJQ-uqgZyR8ZkEHSLFos-KEN9ms/s1280/photo_2026-05-15_16-30-33.jpg

សូមជម្រាបថា មុននឹងឈានមកដល់ការជជែកដេញដោលពាក់ព័ន្ធនឹងច្បាប់សមុទ្រ UNCLOS រដ្ឋាភិបាលថៃបានសម្រេចចិត្ត ប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MOU 44) ជុំវិញតំបន់ទាមទារត្រួតគ្នានៅលើសមុទ្រជាឯកតោភាគី។ ការលុបចោលនេះបានធ្វើឱ្យកម្ពុជាត្រូវស្វែងរកយន្តការថ្មី (គឺ UNCLOS) ដែលពីដំបូងភាគីថៃក៏បង្ហាញការយល់ស្រប ប៉ុន្តែក្រោយមកបែរជាក្រឡាស់សម្ដីចង់ងាកមកប្រើយន្តការទ្វេភាគី ដែលដូចទៅនឹងយន្តការចាស់ដែលភាគីថៃខ្លួនឯងទើបលុបចោលទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHU1KwAhgzCdS1Hi8pmwCyX6N52sv5onzIWoXR9dTHcEVPpyKleMqJImQOye-3mfWZlhNSf2_LanYdhwGBXc2ARIa4g2h4REv2xbvkZR_RQ9d2ZVT7nI_3DHb949BvwR9C-mZS_x-CsOabcGR3JG2RaSlzH2piCO43VbpKdmDOcwrRHCcdkgfsz-jadKQ/s750/photo_2026-05-15_16-30-31.jpg

អ្វីដែលសំខាន់គឺការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសថៃ ផ្ទុយស្រឡះពីគោលជំហររបស់នាយករដ្ឋមន្រ្តី អនុទីន ដែលទើបប្រកាសកាលពីប៉ុន្មានថ្ងៃមុនយ៉ាងច្បាស់ថា៖ ប្រទេសថៃ នឹងលែងចរចាទ្វេភាគីជាមួយនឹងកម្ពុជាបន្តទៀតហើយ ដោយជំហរម៉ឺងម៉ាត់របស់ថៃ គឺនឹងដឹកដៃកម្ពុជាឆ្ពោះទៅរកប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររួមគ្នាតែម្ដង»។ តើការប្រកាសខាងលើទាំងពីរនេះ មួយណាជាចេតនាពិតរបស់ថៃ?

រំលងផុតពីរឆ្នាំ Ryu Jun Yeol លើកឡើងពីអតីតមិត្តស្រី Han So Hee

0

ថ្មីៗនេះអ្នកស្រី Kokawa តំណាងក្រុមហ៊ុនចែកចាយភាពយន្តជប៉ុន Elles Films បានបង្ហោះ រូបថតរបស់អ្នកស្រីជាមួយតារាសម្តែងកូរ៉េខាងត្បូង Ryu Jun Yeol នៅមហោស្រពភាពយន្ត Cannes ដែលកំពុងប្រារព្ធឡើង។ តារាប្រុសរូបនេះបានចូលរួមក្នុងកម្មវិធីនេះទោះបីជាមិនមានខ្សែភាពយន្តណាមួយនៅក្នុងបញ្ជីឈ្មោះផ្លូវការរបស់មហោស្រពភាពយន្តនៅឆ្នាំនេះក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBSPXCWg3kQ4W5TBJcigSIv-ju1H37nDKiH6oxx3hkAXnwW7DFe6wcFfmaUachCNqSaHiBCrqHcxAmOGLOPjl0DYpHP7JMzFkzoaDI5rJMm0Bkb4yBCtQMZeT4uHNSvX2Tz1ayIJ2MPuUD4skYjcBOM-odqUOB_56LiZa79GWqVcImo0D22q6Lch_aXjM/s1303/image_2026-05-15_11-18-50%20(2).png
អំឡុងពេលសន្ទនាអ្នកស្រី Kokawa បានលើកឡើងថាខ្លួនធ្លាប់បានចេញផ្សាយខ្សែភាពយន្តកូរ៉េមួយពីមុនមក។ Ryu Jun Yeol បានសួរថាជារឿងអ្វីប៉ុន្តែអ្នកស្រីស្ទាក់ស្ទើរក្នុងការនិយាយ ព្រោះវាជាខ្សែភាពយន្តដែលសម្តែងដោយ Han So hee ដែលជាអតីតមិត្តស្រីរបស់ Jun Yeol។ ក្រោយមកអ្នកចែកចាយរឿងរូបនេះបានឆ្លើយចំណងជើងរឿងនោះថា «Heavy Snow» ខណៈ Jun Yeol បានសើចហើយឆ្លើយថា «ជាការពិតណាស់ ខ្ញុំស្គាល់ភាពយន្តរបស់ Han So Hee។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់»។ ការសន្ទនាបានទទួលការឆ្លើយតបជាវិជ្ជមាននៅលើបណ្តាញសង្គម។ មនុស្សជាច្រើនបានកោតសរសើរចំពោះអាកប្បកិរិយារបស់ Ryu Jun Yeol នៅពេលដែលរឿងចម្រូងចម្រាសពីអតីតកាលរបស់លោកត្រូវបានលើកឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXjWG1exyVbGYOnXSZsT3sSodFDl0BAULOoYy3az1aAWS26s65I2Uewby8g0PAEsxgTzPg3AVPvX0YNnMccKGzoCQsOrih3HWKTwWvNQgmskpwj_ISxehoQFQRiwLjPhpu-IBGyrQtlewrpwXs158UAUaB8nIJeX_pgEHqzDB_XalPMhOg8qtt5nCvIRI/s874/image_2026-05-15_11-18-52.png

ពាក្យចចាមអារ៉ាមទំនាក់ទំនង រវាង Ryu Jun Yeol និង Han So Hee បានផ្ទុះឡើងនៅក្នុងខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីការបង្ហោះមួយបានបង្ហាញថា អ្នកទាំងពីរត្រូវបានគេប្រទះឃើញធ្វើដំណើរជាមួយគ្នានៅហាវ៉ៃសហរដ្ឋអាម៉េរិក។ ក្រោយមក Dispatch ក៏បានចេញផ្សាយរូបថតជាបន្តបន្ទាប់ដែលចាប់យកពេលវេលាដែលតារាសម្តែងទាំងពីរបានបង្ហាញខ្លួនជាមួយគ្នាក្នុងការណាត់ជួបនៅហាវ៉ៃ។ នៅថ្ងៃទី១៦ ខែមីនា ក្រុមហ៊ុនគ្រប់គ្រងរបស់ Ryu Jun Yeol បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់តារាសម្តែងជាមួយ Han So Hee ដោយសង្កត់ធ្ងន់ថាអ្នកទាំងពីរបានចាប់ផ្តើមណាត់ជួបបន្ទាប់ពី Jun Yeol បានបែកបាក់ជាមួយអតីតមិត្តស្រីរបស់ខ្លួនគឺ Hyeri។ Han So Hee ក៏បានបញ្ជាក់ផងដែរថា នាងមិនមែនជាជនទីបីដែលជ្រៀតជ្រែកក្នុងទំនាក់ទំនងរយៈពេល ៧ ឆ្នាំរបស់ Jun Yeol និង Hyeri នោះទេ។ ទោះយ៉ាងណាបន្ទាប់ពី១៤ថ្ងៃនៃការទទួលស្គាល់ទំនាក់ទំនងជាសាធារណៈអ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMj0hQj9g4AW2mpN4maarwtnV2K_XbSmkN3dm8b3MOo0A61g41kCQyjiWGqiR0wbtGEldGYRDdJJWS8_OV5cm-1N9SitxcRYIQIjpPvrfYOPRyqBS0h_jpFGkHZ82pXD_hmWWBFzSaIAjDdXaPG9lnbjrKp4kBJy-62yj4MjtMOm-fl1_HNChqx4-q-I/s660/image_2026-05-15_11-18-48%20(2).png

Ryu Jun Yeol ត្រូវបានគេរិះគន់ចំពោះការនៅស្ងៀម ខណៈពេលដែល Han So Hee ប្រឈមមុខនឹងរលកនៃភាពអវិជ្ជមាន។ តារាស្រីរូបនេះថែមទាំងបានសរសេរលិខិតមួយដោយបន្ទោស Ryu Jun Yeol ដោយប្រយោល។ ដូច្នេះ អ្នកទស្សនាបានស្មានថា អ្នកទាំងពីរមិនបានបញ្ចប់ទៅដោយល្អនោះទេ។ បច្ចុប្បន្ននេះ ការពិតដែលថា Ryu Jun Yeol នៅតែអាចសើចនិងនិយាយឈ្មោះ Han So Hee បានយ៉ាងស្រួលបានបង្កឱ្យមានប្រតិកម្មយ៉ាងរស់រវើកពីអ្នកលេងអ៊ីនធឺណិត ដែលជឿថាទំនាក់ទំនងរបស់ពួកគេលែងតានតឹងដូចមុនទៀតហើយ៕

ធនាគារ ប៊្រីដ និងក្រុមហ៊ុន Brink’s Cambodia ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីធ្វើបដិវត្តន៍ការគ្រប់គ្រងសាច់ប្រាក់តាមរយៈដំណោះស្រាយ ម៉ាស៊ីនដាក់ប្រាក់ (DRS)

0

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ៖ ធនាគារ ប៊្រីដ និងក្រុមហ៊ុន Brink’s Cambodia បានឈានដល់ការសម្រេចចិត្តក្នុងការសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ តាមរយៈ ការចុះអនុស្ស រណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ។ កិច្ចសហការនេះគឺជាសញ្ញានៃការដាក់ឱ្យដំណើរការនូវម៉ាស៊ីនដាក់លុយ Digital Retail Solutions (DRS) ដែលជាបច្ចេកវិទ្យាដាក់ប្រាក់មានសុវត្ថិភាពខ្ពស់ ត្រូវបានរចនាឡើងដើម្បីផ្សារភ្ជាប់គម្លាតរវាងសាច់ប្រាក់រូបវន្ត និងធនាគារឌីជីថល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPW5d-E0UbMk4bi5_gE4NQ67zBXpgzSs4Od4yZb_MGJdsR56TKPcaktCqRPa3_Ud7v6WkV4j6mr6nknlYawBCE8IJCqdDbEa4VmhFWRy7-Ix0XAl-1_0ObqcgVgj6PcNVfllLpix0zGCHnA1-kjK33XQOSI08HoaWirujdh1J4ZolFBav4wtfAh82H9A/s1280/photo_2026-05-15_15-42-11.jpg

បើតាមសេចក្ដីប្រកាព័ត៌មានរបស់ធនាគារប្រ៊ីដបានឱ្យដឹងថា ភាពជាដៃគូនេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា ដែលការទទួលយកបច្ចេកវិទ្យាឌីជីថលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលសាច់ប្រាក់នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ និងជាមធ្យោបាយទូទាត់ដែលគួរឱ្យទុកចិត្ត ។ តាមរយៈការបញ្ជូលគ្នានូវជំនាញភស្តុភារកម្រិតសកលរបស់ក្រុមហ៊ុន Brink’s ជាមួយនឹងសមត្ថភាពធនាគារប្រកបដោយនវានុវត្តន៍របស់ ធនាគារ ប៊្រីដ ដំណោះស្រាយម៉ាស៊ីនដាក់ប្រាក់ DRS នឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចដាក់ប្រាក់ក្នុងចំនួនមិនកំណត់ដោយសុវត្ថិភាព និងប្រសិទ្ធភាពដោយមិនចាំបាច់ទៅធនាគារផ្ទាល់ ។ ដំណោះស្រាយនៃការប្រើប្រាស់ម៉ាស៊ីន DRS ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមទាំងសមត្ថភាពសម្រាប់ម្ចាស់អាជីវកម្មក្នុងការដាក់ប្រាក់ក្នុងចំនួនច្រើន និងមិនកំណត់ តាមរយៈបច្ចេកវិទ្យាម៉ាស៊ីនដ៏ទំនើប។ លើសពីនេះ វាក៏ផ្តល់នូវការផ្ទៀងផ្ទាត់ឌីជីថលដែលប្រសើរឡើង ដោយការតភ្ជាប់ដោយរលូនរវាងប្រតិបត្តិការសាច់ប្រាក់រូបវន្ត និងកំណត់ត្រាអេឡិចត្រូនិច ដើម្បីបង្កើនតម្លាភាព ។ សេវាកម្មនេះត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការក្នុងការទុកដាក់សាច់ប្រាក់តាមរយៈម៉ាស៊ីនឌីជីថលដែលមានសុវត្ថិភាព និងអាចតាមដានបាន ខណៈពេលដែលការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត ដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍន៍ ដោយការភ្ជាប់លំហូរនៃការទុកដាក់សាច់ប្រាក់ និងឌីជីថល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL2GIHXDOJ4IuvRt7o4SpiJhxqTBMh8hSoIOqfL5w013twl94XXHuWUobYqvvwK27_1zuNjGhLNHGcXLJvfbBxgDSQfbMVUhDYW4x95MsYypf3Ga6r_Bh6QuaudZRZHeGKh36D47hnr13483lqrHcVYrrVEyLDfN9F3TKaMf_LwR_J3V3vTtcb2r38jog/s1280/photo_2026-05-15_15-42-11%20(2).jpg

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប៊្រីដ មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលមានការគិតគូរវែងឆ្ងាយ ធនាគារ ប៊្រីដ ប្តេជ្ញាផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលគាំទ្រដល់អាជីវកម្ម និងសហគមន៍នានាទូទាំងប្រទេសកម្ពុជា ។ ភាពជាដៃគូជាមួយក្រុមហ៊ុន Brink’s Cambodia នេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ស្តង់ដារ និងសម្រួលភាពស្មុគស្មាញសម្រាប់អតិថិជនរបស់យើង ។ តាមរយៈការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនដាក់លុយ DRS ដោយម្ចាស់អាជីវកម្មមិនចំាបាច់ទៅដាក់ប្រាក់ផ្ទាល់នៅតាមសាខារបស់ធនគារឡើយ។ យើងកំពុងផ្តល់ជូនម្ចាស់អាជីវកម្ម សាជីវកម្ម និងអតិថិជនរបស់យើងនូវឧបករណ៍ដែលពួកគេត្រូវការសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគ្មានដែនកំណត់ ដើម្បីធានាថាពួកគេមានការរៀបចំខ្លួនបានយ៉ាងល្អសម្រាប់ការវិវត្តនៃសេវាធនាគារឌីជីថល ដែលជួយជម្រុញនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1bhoFHlzdPAJQeinIAZbZ4YNpNTDKhvSGAuMVVVCiMyiXAIW2mP_PXqcHqVeMdzkgBA3MjdSZBo4LZRFLgRw_FQAQjpXQ1GvSViCQv-5C333INoyMxpBEnTl4UKgZ1OAdrZHZDTiVfPtOAYMIHjs52lFhEjEhSR-8qXlLZe4OwpxBNMXyT9vmNZCizxA/s1280/photo_2026-05-15_15-42-11%20(3).jpg

អ្នកគ្រប់គ្រងប្រចាំអនុតំបន់ – អាស៊ីអាគ្នេយ៍ របស់ Brink’s កម្ពុជា លោក Gary Freedman បានឱ្យដឹងថាក្រុមហ៊ុន Brink’s Cambodia មានមោទនភាពក្នុងការនាំយកស្តង់ដារសកល និងក្របខ័ណ្ឌសុវត្ថិភាពកម្រិតខ្ពស់របស់យើង មកកាន់កិច្ចសហកប្រតិបត្តិការយុទ្ធសាស្ត្រនេះ ។ ម៉ាស៊ីន DRS មិនមែនគ្រាន់តែជាវេទិកាមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិធីសាស្រ្តថ្មីមួយចំពោះទំនុកចិត្តលើប្រតិបត្តិការ ដែលផ្តល់នូវការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនសម្រាប់សវនកម្មដែលកាន់តែប្រសើរឡើង ។ ចក្ខុវិស័យរួមគ្នារបស់យើងជាមួយធនាគារ ប៊្រីដ អនុញ្ញាតឱ្យយើងបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលតភ្ជាប់គ្នាយ៉ាងរលូន ដែលរាល់ទម្រង់នៃតម្លៃទាំងអស់ មិនថាជាសាច់ប្រាក់ ឬឌីជីថល ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព និងអាចតាមដានបានទាំងស្រុង ដែលពង្រឹងនូវទំនុកចិត្តដែលនៅតែជាចំណុចសំខាន់នៅក្នុងពិភពឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។

អំពីធនាគារ ប៊្រីដ៖
ធនាគារ ប៊្រីដ គឺជាធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជា ដែលឧទ្ទិសដល់ការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ និងដំណោះស្រាយធនាគារប្រកបដោយនវានុវត្តន៍ ។ ដោយផ្តោតលើសមត្ថភាពឌីជីថល និងអនុលោមភាពតាមបទប្បញ្ញត្តិ ធនាគារ ប៊្រីដ មានគោលបំណងផ្តល់អំណាចដល់អាជីវកម្ម និងបុគ្គលម្នាក់ៗតាមរយៈកំណើនហិរញ្ញវត្ថុប្រកបដោយចីរភាព ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxQuNQcYksdIu82TJGcVGnC4RCv_uLYKTnZggArOhVmiKlarlP21SVQ51a_NYN2SMRG7LCIvZ7sPgXwhBWGrc7lY9oVrcc1FUQbEBuMx450Ue5a7JyENuQop0xVQ47iKjNvBmGltxX5wv7zUS04k38Os1_rHdE6PHIekqdrpifq3jr82din4MLjGQPMxw/s1280/photo_2026-05-15_15-42-11%20(4).jpg

អំពីក្រុមហ៊ុន Brink’s Cambodia៖

ក្រុមហ៊ុន Brink’s Cambodia គឺជាសមាជិកដ៏មានមោទនភាពនៃ ក្រុមហ៊ុន Brink’s (The Brink’s Company) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយក្រុមហ៊ុន Worldbridge Secure Logistics ។ ក្នុងនាមជាផ្នែកនៃក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៥៩ Brink’s គឺជាអ្នកផ្តល់សេវាភស្តុភារសុវត្ថិភាពចំណាស់ជាងគេ និងធំជាងគេបំផុតនៅក្នុងពិភពលោក ដោយផ្តល់ជូននូវដំណោះស្រាយលំដាប់ថ្នាក់ពិភពលោកសម្រាប់ការដឹកជញ្ជូនសាច់ប្រាក់ លោហៈមានតម្លៃ និងទំនិញមានតម្លៃខ្ពស់ទាំងក្នុងប្រទេស និងអន្តរជាតិ ៕

ពហិការរបស់ខ្មែរយើងទទួលបានផលហើយ! ថៃត្អូញខាតលុយជាង ៥,៥ ពាន់លានដុល្លារ ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា

0

តស់បងប្អូនខ្មែរយើង បន្តពហិការ ឈប់ប្រើសេវាកម្មថៃ ឈប់ទិញ ឈប់ស្រមៃចង់បានផលិតផលថៃទៀតទៅ បើសិនជាអ្នកចង់អោយផលិតផលក្នុងស្រុកមានសង្ឃឹមអាចរីកចំរើន មានការងារជូនពលរដ្ឋយើងវិញ។ ខ្មែរ ត្រូវតែជួយប្រើផលិតខ្មែរ ទើបខ្មែររីកចំរើន នៅពេលអនាគត់ខាងមុខដ៏ខ្លី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPqIV8XqCtyekU4_0a_Ker6VsYe1MQpsVTldwIS7AqG2E7j355Gg9eKWRPnKXMROY2NRX8gO02mKQWFxmKMkErAYPP2XZauPnKZDm-PvMM1mj78e4kyoSLvLI1l5c27sHiaUaojTTMI8f_xrFq78c7pxrYadMmvYagMUDckksetcrfc-q0zGK1RYExQiQ/s1280/photo_2026-05-15_15-17-28%20(3).jpg

គិតមកដល់ថ្ងៃនេះរយៈពេលជិតមួយឆ្នាំបន្ទាប់ពីមានជម្លោះ និងបិទព្រំដែនគោកជាមួយកម្ពុជា ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានរាយការណ៍ថាទំហំពាណិជ្ជកម្មតាមព្រំដែនគោកបានធ្លាក់ចុះប្រមាណ ១៨០ ពាន់លានបាត (ប្រហែលជាង៥ពាន់លានដុល្លារ) ខណៈអាជីវកម្មតាមព្រំដែនជិត ៣០%​ ត្រូវបង្ខំចិត្តបិទទ្វារ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgux12NWNQ375Guear4mZiWtV7CDZpOzrIq3fg90dI2ogSoD7BTrK5hOpJ5kKxe-DorZCpPyZ8gW_GnmU7-8QRfRhbmEkkcLLRWHNMxVeI41HrlWiO4CH-ib4YOddo9kiFUjxIBv7EHsrOVKyGhfPx1xeid96QOdjqXqd1jQ2F5A6wRkorHDNMA65qqyFc/s1280/photo_2026-05-15_15-17-28.jpg

លោក Voratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា កាលពីថ្មីៗនេះបានឲ្យដឹងថា អាជីវកម្មនៅតាមព្រំដែនប្រហែល ៣០% បានបិទទ្វាររួចហើយ ដោយសារពួកគេមិនអាចទ្រាំទ្រនឹងការចំណាយបានទៀតទេ។ ក្រុមហ៊ុនជាច្រើនផ្សេងទៀតផ្អាករើសបុគ្គលិក កាត់បន្ថយថ្លៃឃ្លាំង និងប្រាក់ខែ ដើម្បីរក្សាអាជីវកម្មរបស់ពួកគេអាចស្ថិតស្ថេរបានយូរតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf_FLGMgS3XdXEJNaUgcK2qZEYRKeOM6az8Zsl3g4sdmH0Y7kBIn4aPAP9W1b6Gi8NeTkIj0UUWr2HJTyThAutEd9vOUecKrL70C0VCK6D4xPVO1oks4f0cYTidaDrgbkIlJboLGoZA-cscHZ_N-fEZ8XghAmgHSltKZdNiRDgeV6IY_4d2eBd4Bkv9Cw/s1280/photo_2026-05-14_15-38-37%20(2).jpg

ស្ថានភាពតានតឹងនេះ បូករួមនឹងចរន្តប្រឆាំងទំនិញថៃនៅកម្ពុជា បានក្លាយជា «ឱកាសមាស»សម្រាប់ប្រទេសវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងការបង្កើនចំណែកទីផ្សារជំនួសកន្លែងទំនិញថៃយ៉ាងគំហុក។ របាយការណ៍ខាងលើក៏បានបញ្ជាក់ដែរថា «ទំហំពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% វៀតណាមកើនឡើងជាង ២០% និងម៉ាឡេស៊ីកើនឡើងប្រហែល ៣០-៤០%»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyo1AVhTo_3iUCQ10THBtPGpPqSu7FVZvEEtxEzSX4tHbakXWl_Fy9jUgpRT1PuHwEbjHcv_oSC-jnKYY-gsGh7O4E-DEeNG4uzDj5AYQbnxXVGtanJm_1VTw1JF51hhgeb4ODSbNo5iOgHfVKJIesFTISVFoteYPs9yFPYwOFW3Dhyphenhyphen4smijdaytppInM/s1280/photo_2026-05-14_15-38-37.jpg

លោក Voratat បន្ថែមថា «នៅពេលកម្ពុជា និងថៃនៅបន្តមានវិវាទ អ្នកដទៃនឹងចូលមកដណ្តើមទីផ្សារជំនួស។ កត្តាដ៏សំខាន់បំផុតដែលធ្វើឱ្យទំនិញថៃកាន់តែធ្លាក់ចុះ គឺមិនមែនមានតែរឿងថ្លៃដឹកជញ្ជូននោះទេ ប៉ុន្តែក៏ដោយសារចរន្តពហិការប្រឆាំងទំនិញថៃផងដែរ ដែលធ្វើឱ្យការបញ្ជាទិញបន្តធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUHO0NI6pEmQzdnL3Emhe2nysfIsr3vP9ZR-nS5gnbRjbr8GVLFdasjp535oGc12nAQCgMCbtjUPiaK_TtP6VsCx_9ZfhtM6Sdg48jkkkgCtrG5xw9U23EExGfMzF-jn8Dz6Xkry_AlowR4GL5GVDaWRz189Nsxw-TQ1O8HSV-M-k8LTKKiN9LHVvymE/s1280/photo_2026-05-15_15-17-29.jpg

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានធ្វើការលើកឡើងថា ថៃកំពុងប្រើតួលេខនៃការខាតបង់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មដើម្បីបង្ហាញដល់ភាគីកម្ពុជា និងសហគមន៍អន្តរជាតិថា “យើងកំពុងឈឺចាប់”។ វាគឺជាភាសាការទូតបែបប្រយោល ដើម្បីត្រួសត្រាយផ្លូវទៅរកការចរចាដោយមិនឱ្យបាត់បង់មុខមាត់ (Save face)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXlgfu0rExYHeWVgGmfc8dA6qYbK7MxtOJ9stkDlzvOqlVzwktYkZV60Q_O_aJQLnt18eJ_NtSRlH-drpkOBUEU1WhPSO_xzktFYAXNrPVDIpWbPTWoqmVw3yV3qKM206IWHOI_2mfzu_Jrv3ynLrGcMqRBLrY5vMtdOUBYzYn9bPkgUlWaQJhhl4j0M/s1280/photo_2026-05-14_15-38-38.jpg

តាមការមើលឃើញរបស់លោកបណ្ឌិត ពេលនេះសភាពាណិជ្ជកម្ម និងអ្នកវិនិយោគថៃ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលរបស់ខ្លួន។ ការបញ្ចេញរបាយការណ៍នេះ គឺជាការឆ្លើយតបទៅនឹងសម្រែករបស់អ្នកជំនួញថៃ ដែលលែងអាចទ្រាំទ្រនឹងការបិទព្រំដែនតទៅទៀតបាន។ និយាយឲ្យខ្លី៖ ក្នុងជម្លោះបិទព្រំដែន និងឈ្លានពានខ្មែរនេះ ថៃគឺជាអ្នកខាតបង់ “លុយ” ច្រើនជាង ខណៈដែល កម្ពុជាគឺជាអ្នករងគ្រោះលើ “ការផ្គត់ផ្គង់”។ ដូច្នេះថៃពេលនេះចាប់ផ្តើមមានអារម្មណ៍ស្តាយក្រោយជាង បើកម្ពុជាសម្រេចចិត្តប្តូរទៅប្រើទំនិញចិន ឬវៀតណាមជាអចិន្ត្រៃយ៍ ព្រោះថៃនឹងបាត់បង់ចំណូល ៨០% នេះជារៀងរហូត៕