ថ្មីៗនេះអ្នកស្រី Kokawa តំណាងក្រុមហ៊ុនចែកចាយភាពយន្តជប៉ុន Elles Films បានបង្ហោះ រូបថតរបស់អ្នកស្រីជាមួយតារាសម្តែងកូរ៉េខាងត្បូង Ryu Jun Yeol នៅមហោស្រពភាពយន្ត Cannes ដែលកំពុងប្រារព្ធឡើង។ តារាប្រុសរូបនេះបានចូលរួមក្នុងកម្មវិធីនេះទោះបីជាមិនមានខ្សែភាពយន្តណាមួយនៅក្នុងបញ្ជីឈ្មោះផ្លូវការរបស់មហោស្រពភាពយន្តនៅឆ្នាំនេះក៏ដោយ។
.png)
អំឡុងពេលសន្ទនាអ្នកស្រី Kokawa បានលើកឡើងថាខ្លួនធ្លាប់បានចេញផ្សាយខ្សែភាពយន្តកូរ៉េមួយពីមុនមក។ Ryu Jun Yeol បានសួរថាជារឿងអ្វីប៉ុន្តែអ្នកស្រីស្ទាក់ស្ទើរក្នុងការនិយាយ ព្រោះវាជាខ្សែភាពយន្តដែលសម្តែងដោយ Han So hee ដែលជាអតីតមិត្តស្រីរបស់ Jun Yeol។ ក្រោយមកអ្នកចែកចាយរឿងរូបនេះបានឆ្លើយចំណងជើងរឿងនោះថា «Heavy Snow» ខណៈ Jun Yeol បានសើចហើយឆ្លើយថា «ជាការពិតណាស់ ខ្ញុំស្គាល់ភាពយន្តរបស់ Han So Hee។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់»។ ការសន្ទនាបានទទួលការឆ្លើយតបជាវិជ្ជមាននៅលើបណ្តាញសង្គម។ មនុស្សជាច្រើនបានកោតសរសើរចំពោះអាកប្បកិរិយារបស់ Ryu Jun Yeol នៅពេលដែលរឿងចម្រូងចម្រាសពីអតីតកាលរបស់លោកត្រូវបានលើកឡើង។
ពាក្យចចាមអារ៉ាមទំនាក់ទំនង រវាង Ryu Jun Yeol និង Han So Hee បានផ្ទុះឡើងនៅក្នុងខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីការបង្ហោះមួយបានបង្ហាញថា អ្នកទាំងពីរត្រូវបានគេប្រទះឃើញធ្វើដំណើរជាមួយគ្នានៅហាវ៉ៃសហរដ្ឋអាម៉េរិក។ ក្រោយមក Dispatch ក៏បានចេញផ្សាយរូបថតជាបន្តបន្ទាប់ដែលចាប់យកពេលវេលាដែលតារាសម្តែងទាំងពីរបានបង្ហាញខ្លួនជាមួយគ្នាក្នុងការណាត់ជួបនៅហាវ៉ៃ។ នៅថ្ងៃទី១៦ ខែមីនា ក្រុមហ៊ុនគ្រប់គ្រងរបស់ Ryu Jun Yeol បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់តារាសម្តែងជាមួយ Han So Hee ដោយសង្កត់ធ្ងន់ថាអ្នកទាំងពីរបានចាប់ផ្តើមណាត់ជួបបន្ទាប់ពី Jun Yeol បានបែកបាក់ជាមួយអតីតមិត្តស្រីរបស់ខ្លួនគឺ Hyeri។ Han So Hee ក៏បានបញ្ជាក់ផងដែរថា នាងមិនមែនជាជនទីបីដែលជ្រៀតជ្រែកក្នុងទំនាក់ទំនងរយៈពេល ៧ ឆ្នាំរបស់ Jun Yeol និង Hyeri នោះទេ។ ទោះយ៉ាងណាបន្ទាប់ពី១៤ថ្ងៃនៃការទទួលស្គាល់ទំនាក់ទំនងជាសាធារណៈអ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាវិញ។.png)
Ryu Jun Yeol ត្រូវបានគេរិះគន់ចំពោះការនៅស្ងៀម ខណៈពេលដែល Han So Hee ប្រឈមមុខនឹងរលកនៃភាពអវិជ្ជមាន។ តារាស្រីរូបនេះថែមទាំងបានសរសេរលិខិតមួយដោយបន្ទោស Ryu Jun Yeol ដោយប្រយោល។ ដូច្នេះ អ្នកទស្សនាបានស្មានថា អ្នកទាំងពីរមិនបានបញ្ចប់ទៅដោយល្អនោះទេ។ បច្ចុប្បន្ននេះ ការពិតដែលថា Ryu Jun Yeol នៅតែអាចសើចនិងនិយាយឈ្មោះ Han So Hee បានយ៉ាងស្រួលបានបង្កឱ្យមានប្រតិកម្មយ៉ាងរស់រវើកពីអ្នកលេងអ៊ីនធឺណិត ដែលជឿថាទំនាក់ទំនងរបស់ពួកគេលែងតានតឹងដូចមុនទៀតហើយ៕










