Home Blog Page 18

មុនពេលផ្អាកការសម្តែង Zhao Liying ទទួលបានការសរសើរពីអ្នកដឹកនាំរឿងកំពូលម្នាក់

0

នៅរយៈពេលចុងក្រោយនេះតារាសម្តែង Zhao Liying បានធ្វើឱ្យមានប្រធានបទជាច្រើនទាក់ទងនឹងមូលហេតុនៃការផ្អាកការសម្តែងរបស់នាង។ ចាប់តាំងពីការថតរឿង «The Dream Maker» បានបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥ អស់រយៈពេលមួយឆ្នាំពេញមកតារាស្រីរូបនេះមិនទាន់បានប្រកាសអំពីការចូលរួមជាមួយក្រុមផលិតភាពយន្តថ្មីនៅឡើយទេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSFHxWqjHPSnBSfTvI7Ogf4R6W1WDBwKYuq-w16AX1V8Q3hAxsSzO6htUqAhJuIwc_0R6UgJl0gL2hQg5X-DZ1nhXZCJngafuPq0olcYje99XjZJOtHti9tglZeHAkDjP_eGkpNzoK0zmOPeRi7ljTf9d8M2BpRZAdrL849ZbJQP_3viBQfz_XJRwnqE/s1620/image_2026-05-16_16-20-02%20(2).pngក្នុងអំឡុងពេលនេះ Zhao Liying មិនបានទទួលយកតួនាទីភាពយន្តពាណិជ្ជកម្មទេ ការបង្ហាញខ្លួនជាសាធារណៈរបស់នាងបានថយចុះគួរឱ្យកត់សម្គាល់ ហើយស្ទូឌីយោរបស់នាងភាគច្រើនបានបង្ហោះរូបភាពចាស់ៗឡើងវិញ ដើម្បីរក្សាសកម្មភាពរបស់គណនី។កាលពីដើមខែឧសភា Xie Na បានរៀបចំការប្រគំតន្ត្រីទោល ហើយស្ទើរតែពាក់កណ្តាលនៃឧស្សាហកម្មកម្សាន្តបានមកគាំទ្រនាង។ មានតែ Zhao Liying ដែលជិតស្និទ្ធនឹង Xie Na ប៉ុណ្ណោះដែលមិនបានចូលរួមដោយបានផ្ញើផ្កាអបអរសាទរតាមរយៈបុគ្គលិករបស់នាង។ ក្នុងខែនេះដែរ Zhao Liying បានប្រារព្ធខួបលើកទី ២០ របស់នាងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង។ អ្នកគាំទ្របានរៀបចំព្រឹត្តិការណ៍អបអរសាទរមួយ ប៉ុន្តែតារាសម្តែងស្រីរូបនេះផ្ទាល់នៅស្ងៀម ដោយគ្មានកាយវិការអបអរសាទរជាសាធារណៈណាមួយឡើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ8d17niByeJCxm8ayfWq62jzEVZqtSLxbqWxSAuVH8VY9VN1c3bvqF293VwymDDbzSBiCFSCXVawMCn7ndQrmMfHQvd2uZfuWa6ZKPyKp7zM4d9W6hSEq8U93YrFb9VIrGnBpNO9eQ_soXPD5HBpKef4xOtRkKCmilV9aovGwe7RhqBr2cZcvy8MYzSI/s1294/image_2026-05-16_16-20-04.png

នៅពេលដែលតារាសម្តែងស្រីលំដាប់កំពូលម្នាក់ស្រាប់តែថយចុះល្បឿន ឬឈប់សម្តែងទាំងស្រុង វាបង្កឱ្យមានការស្មានរាប់មិនអស់។ នៅក្នុងបរិបទនេះ មតិយោបល់ពីមុនរបស់ អ្នកដឹកនាំរឿង Zhang Yimou អំពី Zhao Liying បានទាក់ទាញចំណាប់អារម្មណ៍មហាជនសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj618kpLb6QwqCgrSWlbEezWz1-ZJCTxImsy4UhHIneuJoZ_cuzx9efYlgLH8-AjPuYJgarY4YJ1vrbsddERQ5tuJ8d-sVojBj8x1ipYUIQMwxfEetBiaGqxCVC5tDy-ExUWr7Umceeb5pKzADyoyAFu24aGoQsICaRj26oMHP6Jnq-nOUu1OOJFvy734k/s1620/image_2026-05-16_16-20-00.png

ខណៈពេលកំពុងថតរឿង «Article 20» ក្នុងឆ្នាំ២០២៤ Zhao Liying បានស្នើឱ្យកែសម្រួលស្គ្រីបឡើងវិញ។ ដំបូងឡើយស្គ្រីបនេះពណ៌នាអំពីម្តាយធម្មតាម្នាក់ និងកូនស្រីដែលមានបញ្ហាការស្តាប់(ថ្លង់)។ ទោះជាយ៉ាងណាក៏ដោយដោយផ្អែកលើតថភាពក្នុងជីវិតពិត នាងបានស្នើឱ្យផ្លាស់ប្តូរដើម្បីឱ្យទាំងម្តាយនិងកូនស្រីថ្លង់ និងគ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យសម្លេងសោកនាដកម្មរបស់តួអង្គកាន់តែខ្លាំងឡើង និងធ្វើឱ្យជម្លោះគ្រួសារកាន់តែជ្រៅទៅៗ។ លោក Zhang Yimou បានទទួលយកសំណើនេះភ្លាមៗ។ ពេញមួយដំណើរការថត ដើម្បីដើរតួជាម្តាយគ Zhao Liying បាននៅស្ងៀមស្ទើរតែមិននិយាយអ្វីសោះ សូម្បីតែពេលសម្រាកក៏ដោយ នាងនិយាយតិចតួចណាស់ ដោយជ្រមុជខ្លួននាងទាំងស្រុងនៅក្នុងតួអង្គនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWcORkMGNT31HL5BqWkjgkkNqnDnvMfrGfnIzGliut_Sh8SPvY5wYRxjZf31reFneETXNGTJkIJOOE0fXyS8qO2ERCuq1-lY2k2TB7hB0xD9OKKzJaCbPQ5T1LclBlI6UZUi5A5A4uEKagJZzcyAccGL9SMY1bp17EK0eRofqtMyWEEWpGPE1HqpWq1Qs/s1440/image_2026-05-16_16-20-01%20(2).png

អ្នកដឹកនាំរឿងធ្លាប់គិតថា Zhao Liying ជាមនុស្សចូលចិត្តនៅម្នាក់ឯង និងស្ងប់ស្ងាត់ ប៉ុន្តែក្រោយមកបានដឹងថាវាជាទម្រង់នៃវិន័យខ្លួនឯងសម្រាប់តារាសម្តែងស្រីម្នាក់ក្នុងការជ្រមុជខ្លួនយ៉ាងពេញលេញនៅក្នុងតួនាទីរបស់នាង។ អ្នកដឹកនាំរឿងដ៏ល្បីល្បាញរូបនេះបានសរសើរនាងដោយនិយាយថា «នាងបានរុញច្រានព្រំដែនផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង»។ សេចក្តីថ្លែងការណ៍នេះបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាង Zhao Liying និងតារាល្បីៗជាច្រើនទៀត។ នាងមិនដេញតាមប្រជាប្រិយភាពរយៈពេលខ្លីទេ ប៉ុន្តែតែងតែផ្តល់អាទិភាពដល់គុណភាពនៃតួនាទីរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2H1WuMk6pNfAB8tnpOXlKcm57VSnRp4bIXTUlB9GjzBqmV5k7l_uRyDSMK-Ixh_yrGJlkl3-9g1a8HIvmuF20OkFYksWxanmZuvFWvv5AsEkgOAnzPXjuZbHvTTtCcgyKnqvdWaf5PePL8aOYJPwpRXjlcZ2rGp0c3MvWBR9GeH34mna3HKGVNKTv_NA/s1619/image_2026-05-16_16-20-01.png
កាលពីមុន នៅពេលណាដែល Zhao Liying សម្តែងក្នុងខ្សែភាពយន្ត នាងតែងតែកែលម្អស្គ្រីបយ៉ាងហ្មត់ចត់ ស្រាវជ្រាវតួអង្គឱ្យបានលម្អិត ហើយមិនដែលធ្វើការងារដែលមិនប្រុងប្រយ័ត្នឡើយ។ Zhao Liying ធ្លាប់បាននិយាយថាបន្ទាប់ពីថតរឿង «The Dream Maker» ចប់នាងមានគម្រោងឈប់សម្រាកពីការសម្តែងដើម្បីបន្ថយល្បឿនជីវិតរបស់នាង។ នាងមិនចង់សម្តែងគ្រាន់តែដើម្បីសម្តែងទេហើយនាងក៏មិនចង់ទទួលយកស្គ្រីបស្រដៀងគ្នាដែលផលិតក្នុងបរិមាណច្រើនដោយងងឹតងងល់ដែរ៕

ជនខិលខូ.ចប្រើប្រាស់បច្ចេកវិទ្យា AI បន្លំជារូបភាព និងសំឡេងនាយករដ្ឋមន្ត្រីសិង្ហបុរីឱ្យជនរងគ្រោះផ្ទេរប្រាក់

0

សូមប្រុងប្រយ័ត្នល្បិចបោកប្រា.ស់តាមបច្ចេកវិទ្យា! កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចសិង្ហបុរីបានប្រកាសអាសន្ន និងបង្ហាញវីដេអូភស្តុតាងអំពីល្បិចបោ.កប្រាស់ដ៏ទំនើបមួយ ដោយជនខិលខូ.ចបានប្រើប្រាស់កម្មវិធី (Deepfake) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជានាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ចូលរួមកិច្ចប្រជុំក្នុងកម្មវិធី Zoom ហើយធ្វើឱ្យជនរងគ្រោះម្នាក់ផ្ទេរប្រាក់រហូតដល់៤,៩លានដុល្លារសិង្ហបុរី (ប្រហែល៣,៨លានដុល្លារអាមេរិក) ។ រដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា មិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់ តាមរយៈវីដេអូខលឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0WFfwhIE2VJeQQddmaFOv0KsfqpPfJ6MQLuChdNB-fpEx64jebH7-CsvUEmy59VKLn9B_FUGLKfYw_WxioGGJM892djfEl_BtH0abD7EEgicsW9SiV4fBEPZQLbvblu924lhlaB-22yFUrR6bw1Av82UIC-I7o3dc3CEX7U0EZhYjqyH5ySP8BMVpPs/s800/photo_2026-05-19_08-33-15%20(2).jpg
សមត្ថកិច្ចសិង្ហបុរីបានដាស់តឿនទៅកាន់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោកជនខិលខូច បន្ទាប់ពីប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជាលោកនាយករដ្ឋមន្ត្រី Lawrence អង្គុយប្រជុំអនឡាញក្នុងកម្មវិធី Zoom និងអញ្ជើញឱ្យជនរងគ្រោះឱ្យចូលរួមប្រជុំ បន្ទាប់មក ក៏ស្នើឱ្យជនរងគ្រោះផ្ទេរប្រាក់បន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍អសន្តិសុខនៅច្រកសមុទ្រ Hormuz ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7uQjLQjU1sZMiCxHctOaUvBSdQCKfr0hIjyhWHwbxfhxNxVRJT6nlZLiyACC0FbaPc6M84FmVKZi7e9HDtiT7PM97_aPXIfPN8IoC8gM3e5xvfLyTGMal3XReE31cf_DfFAXaWAnEreccT1P6CrPwBfaYHDQBTGykFg-arefAl4_tfkbkkGbO3RWdkus/s1280/photo_2026-05-19_08-33-15.jpg
មុនដំបូង ជនខិលខូចបានក្លែងបន្លំជាលេខាធិការគណៈរដ្ឋមន្ត្រីផ្ញើសារតាមកម្មវិធី WhatsApp ទៅជនរងគ្រោះ ហើយអញ្ជើញជនរងគ្រោះឱ្យចូលរួមប្រជុំបន្ទាន់ និងសម្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី Lawrence ក្នុងកម្មវិធី Zoom ដែលបង្កើតឡើងដោយកម្មវិធី Deepfake ។ ជនរងគ្រោះជឿតាមការបោកប្រាស់ដោយសារមើលឃើញថា កិច្ចប្រជុំនេះក៏មានថ្នាក់ដឹកនាំក្រៅប្រទេសមួយចំនួនចូលរួមផងដែរ ។

វីដេអូភស្តុតាងដែលបង្ហាញដោយសមត្ថកិច្ច គេបានឃើញកិច្ចប្រជុំនេះលើកឡើងពីស្ថានការណ៍នៅច្រកសមុទ្រ Hormuz ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី Lawrence, ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Indranee Rajah ព្រមទាំងមន្ត្រីធនាគារកណ្តាលសិង្ហបុរី ។ ក្រៅពីនេះ ក៏មានរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា រួមទាំងមន្ត្រីសំខាន់ៗមកពីប្រទេសជាច្រើនទៀត ដើម្បីឱ្យជនរងគ្រោះជឿជាក់គឺជាកិច្ចប្រជុំអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4dOrxxTmI37U2pfLhxIzPchHWGhTQHRE_uhDlJs15tc2PHZWz_Jbkhk5LbGggLyMoG5ghfl3dYcGCRC9a3u3eLQ4Y46s8N4NrHRd2woCkUOYAPKbwu9srXMIYVb9RgSpl0jWEyUHAXqVvzoE7bgXq3sc1OuhZtjbBsWUBIEBxvh20JCSDQrV-4DQj4o/s1800/700762072_1282101627371185_8450624312178265773_n.jpg

បើតាមសមត្ថកកិច្ច គឺជនរងគ្រោះចូលរួមប្រជុំក្នុងនាមជាតំណាងវិស័យឯកជន ហើយនាយករដ្ឋមន្ត្រីសិង្ហបុរីក្លែងក្លាយបាននិយាយសរុបស្ថានការណ៍ និងអរគុណជនរងគ្រោះដែលបានចូលរួមប្រជុំ បន្ទាប់មក ជនខិលខូចម្នាក់ទៀតក៏ក្លែងខ្លួនជាមេធាវីទាក់ទងទៅជនរងគ្រោះឱ្យផ្ទេរប្រាក់ ។

គួរបញ្ជាក់ថា ជនខិលខូលបានកំណត់គោលដៅបោកប្រាស់លើអ្នកជំនួញ ឬបុគ្គលធ្លាប់មានទំនាក់ជាមួយរដ្ឋាភិបាល ហើយវិធីបោកប្រាស់របស់ពួកគេធ្វើឱ្យជនរងគ្រោះឆាប់ជឿជាក់ ។ សមត្ថកិច្ចបានណែនាំពីវិធីសង្កេតវីដេអូបង្កើតដោយបច្ចេកវិទ្យា AI ដូចជា ៖ សំឡេងនិយាយមិនត្រូវគ្នាជាមួយមាត់មនុស្ស និងសង្កេតផ្ទៃខាងក្រោយវីដេអូមានភាពមិនច្បាស់លាស់ ខុសទម្រង់ធម្មតា ដោយសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេស ការទាក់ទងតាមអនឡាញ និងវីដេអូខល ដោយសារកម្មវិធី Deepfake អាចបង្កើតវីដេអូដូចបេះបិទ និងពិបាកសង្កេត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2tLIkG0_jQF_grw46cf__9UpqTZtSe0lCMlpk0HiqMFHVMH6a0dob_1Oef7pvxgbPCc9ba9iVkF1heOB8QADdgOwvtzkkBpNRq46TW0X3z2BCnPN_EuzmoFoWQTx3YiCJuBYi5FiIS5LUmA9HTVvmXNw-26a-BEL1ePqVgivkmtp0CEZDTFWrRrT54Q/s1024/photo_2026-05-19_08-33-15%20(3).jpg
នាយករដ្ឋមន្ត្រីសិង្ហបុរីបានចេញសេចក្តីប្រកាសព្រមានជាសាធារណៈអំពីសកម្មភាពរបស់ក្រុមឆបោក ថារដ្ឋាភិបាលសិង្ហបុរីមិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់, ធ្វើការវិនិយោគ ឬសុំទិន្នន័យធនាគារផ្ទាល់ខ្លួនតាមរយៈវីដេអូខល ឬទូរស័ព្ទឡើយ ៕

ផ្ទុះរឿងអាស្រូ.វ! សមត្ថកិច្ចថៃមួយក្រុមចាប់ជ.នជាតិចិន៥នាក់បង្ខាំ.ងទុកដើម្បីជំរិ.តទារប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារ

0

សមត្ថកិច្ចខេត្តស្រះកែវមួយក្រុមមានគ្នា៤នាក់ សហការជាមួយជនស៊ីវិលម្នាក់ បានប្រើប្រាស់អំណាចតួនាទីហួសព្រំដែនទៅចាប់ខ្លួនជ.នជាតិចិនចំនួន៥នាក់ដាក់ខ្នោះដៃកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់មក ក៏នាំទៅបង្ខាំងទុកក្នុងផ្ទះមួយកន្លែងនៅស្រុកវាំងសាំប៊ូន ខេត្តស្រះកែវ ដើម្បីជំរិ.តទារប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារ ជាថ្នូនឹងការដោះលែងឱ្យមានសេរីភាព បន្ទាប់ពីចោទប្រកាន់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ។ ពេលនេះ ជ.នជាតិចិនទាំង៥នាក់ទទួលបានការជួយសង្គ្រោះ រីឯក្រុមសមត្ថកិច្ចជាជនល្មើ.សត្រូវបានចាប់ខ្លួនរង់ចាំការដាក់ទោ.សតាមច្បាប់ ។

ជនល្មើសជាក្រុមសមត្ថកិច្ចបានបដិសេធមិនទទួលស្គាល់កំហុស ដែលហេតុការណ៍នេះធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពីព្រោះកន្លងមក ក៏មានករណីសមត្ថកិច្ចថៃចាប់ជំរិតទារប្រាក់ពីជនបរទេសជាច្រើនលើករួចមកហើយ ។ ស្នងការខេត្តស្រះកែវ ប្រកាសចាត់វិធានការសមត្ថកិច្ចមួយក្រុមនេះទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ដើម្បីកុំឱ្យក្លាយជាគំរូអាក្រក់សម្រាប់សមត្ថកិច្ចដទៃទៀត និងកុំឱ្យខូចឈ្មោះសមត្ថកិច្ចថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

ហេតុការណ៍ចាប់ខ្លួនជនជាតិចិន៥នាក់ បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ហើយនាថ្ងៃបន្ទាប់ (ថ្ងៃទី១៧ ខែឧសភា) សមត្ថកិច្ចខេត្តស្រះកែវ សហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ ចូលរំដោះជនជាតិចិនទាំង៥នាក់ ដែលត្រូវបានបង្ខាំងទុកក្នុងផ្ទះនៅឃុំវាំងម៉ៃ ស្រុកវាំងសាំប៊ូន បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ខ្លួនសមត្ថកិច្ចដូចគ្នាចំនួន៤នាក់ ព្រមទាំងចាប់ជនស៊ីវិលម្នាក់ទៀត ។

មុនឈានដល់ការចូលរំដោះជនជាតិចិនទាំងនេះ គឺសមត្ថកិច្ចខេត្តស្រះកែវបានទទួលសារពីសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តប៉ាធុមថានី ថាមានជនជាតិចិន៥នាក់ផ្ញើសារសុំការជួយសង្គ្រោះជាបន្ទាន់ ពីព្រោះពួកគេត្រូវបានសមត្ថកិច្ចខេត្តស្រះកែវចាប់ខ្លួនឃុំក្នុងផ្ទះ ដើម្បីជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង ។

ចំណែកក្រុមជនជាតិចិនរៀបរាប់ថា សមត្ថកិច្ចថៃទាំងនេះបានចាប់ខ្លួនពួកគេដាក់ខ្នោះដៃ គំរាមកំហែង និងទារប្រាក់ក្នុងម្នាក់ចំនួន១ម៉ឺនដុល្លារ បើមិនឱ្យប្រាក់ នឹងមិនរួចខ្លួនទេ ។ ពួកគេត្រូវចាប់ខ្លួនពីបទឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ប៉ុន្តែសមត្ថកិច្ចមិនបញ្ជូនទៅសាកសួរតាមនីតិវិធីច្បាប់ បែរជានាំមកឃុំឃាំងទៅវិញ ។ មុនពេលទទួលបានការជួយសង្គ្រោះ ពួកគេ២នាក់ បានបង្ខំចិត្តផ្ទេរប្រាក់ទៅឱ្យក្រុមសមត្ថកិច្ចរួចហើយ គឺផ្ទេរប្រាក់ក្នុងម្នាក់អស់ចំនួន២ពាន់ដុល្លារ (សរុប៤ពាន់ដុល្លារ) ដោយមានទាំងភស្តុតាងការផ្ទេរ ។

គួរបញ្ជាក់ថា ក្រុមសមត្ថកិច្ចខិលខូចទាំងនេះមកពីអង្គភាពផ្សេងៗគ្នា ប៉ុន្តែសហការគ្នាជាមួយជនស៊ីវិលម្នាក់ទៀតដើម្បីធ្វើសកម្មភាពជាប្រព័ន្ធ ដោយរង់ចាំស្ទាក់ចាប់ក្រុមជនជាតិចិននៅចំណុចដាច់ស្រយាល និងចោទប្រកាន់ឆ្លងដែនចូលប្រទេសថៃតាមច្រកធម្មជាតិនៅខេត្តស្រះកែវ ។

បច្ចុប្បន្ន ជនល្មើសទាំង៥នាក់ (សមត្ថកិច្ច៤នាក់, ជនស៊ីវិលម្នាក់) ត្រូវបានរឹបអូសយកអាវុធ, គ្រាប់កាំភ្លើងមួយចំនួន និងរថយន្ត២គ្រឿង ព្រមទាំងត្រូវឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមាន ៖ ការជំរិតទារប្រាក់ បង្ខំាំងមនុស្សខុសច្បាប់ និងប្រើប្រាស់អំណាចហួសព្រំដែន ៕

ចិនដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុងបញ្ជីខ្មៅ

0

ចិនបានផ្អាកនាំចូល និងដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុង «បញ្ជីខ្មៅ» ដោយសារក្រុមហ៊ុនមិនអនុវត្តតាមស្តង់ដារអនាម័យតឹងរ៉ឹងកំណត់ដោយចិន, លួ.ចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (ប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចបន្លំជាអាហារថៃនាំចេញទៅចិន, ផលិតកម្មខុសប្រក្រតី និងប្រើប្រាស់ឯកសារ ឬអាជ្ញាប័ណ្ណនាំចេញមិនត្រឹមត្រូវ ដែលការដាក់ក្នុងបញ្ជីខ្មៅនេះធ្វើឱ្យថៃបាត់បង់ចំណូលជាង៣ម៉ឺនលានបាត (ជាង៩១៦លានដុល្លារ) ។ រដ្ឋបាលគយចិន (GACC) បានផ្ញើលិខិតព្រមានចំនួន៤លើក មកកាន់នាយកដ្ឋានបសុសត្វ និងក្រសួងកសិកម្មថៃ ឱ្យត្រួតពិនិត្យដោះស្រាយបញ្ហា ប៉ុន្តែថៃមិនចាប់អារម្មណ៍ និងព្រងើយកន្តើយចំពោះលិខិតព្រមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtp_LsZRaehgUg4T5B1s8anYJG5krCsjeCjQ9PuALHyJrHXSWuuyiceSYuYXVddQLVlLldNYXsIO8fL6S2OzbDBKBZvfbOWyRyaYUzlP2h83c6xP46WzNOwh71NHE8T9I0QU9m29Y7eaa_SyKaGPqnTexA6CalDCtLqmKsj1EZ2D_brcJviy1ume8Hn2w/s1280/photo_2026-05-18_15-29-04.jpg

ប្រសិនបើថៃនៅតែគ្មានចំណាត់ការទេនោះ វានឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងប៉ះពាល់ការនាំចេញផលិតផលផ្សេងទៀត ដោយសារចិនបាត់បង់ទំនុកចិត្ត ហើយក្រុមហ៊ុនថៃនឹងត្រូវបង្ខំចិត្តបិទរោងចក្រ ឬកាត់បន្ថយទំហំប្រតិបត្តិការ បណ្តាលឱ្យកម្មករជាច្រើននាក់បាត់បង់ការងារ ។

កន្លងមក មានក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន២២ក្រុមហ៊ុនទទួលបានការអនុញ្ញាតឱ្យនាំចេញទៅចិន ប៉ុន្តែបន្ទាប់ពីចិនប្រកាសដាក់ក្រុមហ៊ុនថៃចំនួន១៧ ក្នុងបញ្ជីខ្មៅ គឺពេលនេះ ថៃមានតែ៥ក្រុមហ៊ុនប៉ុណ្ណោះដែលអាចនាំចេញបាន ។ ចិនរកឃើញសកម្មភាពផលិតជាក់ស្តែងក្នុងរោងចក្ររបស់ក្រុមហ៊ុន មិនស្របនឹងទិន្នន័យចុះបញ្ជីផ្លូវការដែលចេញដោយនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ (DLD) របស់ថៃឡើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu9lKka1sNwICcquRplf6IvsZY7JbadE4hOQAcbR78moXFvZ-at-rh_lDKsGDlLS01trUfdfn5drF5C3Fy0fdd3X8D2hkYTmps76A0RztQ5vmjUZ3vLY7fWwGzwmwbkBzUM716IDPy0glXxy4PKzClGbSkQ8xs9qTL7DajNYlo8tQkf5RpAjkxXW1JiCY/s1280/photo_2026-05-19_08-18-22%20(2).jpg

នៅថ្ងៃទី១៨ ខែឧសភា អតីតតំណាងរាស្ត្រគណបក្សភឿថៃ លោក Nikhom Boonwiset ឱ្យដឹងថា អាជ្ញាធរចិនបានដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុង «បញ្ជីខ្មៅ» ក្រោយរកឃើញភាពខុសប្រក្រតីជាច្រើន រួមមាន ៖ មិនអនុវត្តតាមស្តង់ដារអនាម័យតឹងរ៉ឹងកំណត់ដោយចិន, លួ.ចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (ដូចជាប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចបន្លំជាអាហារថៃនាំចេញទៅចិន, ផលិតកម្មខុសប្រក្រតី និងប្រើប្រាស់ឯកសារ ឬអាជ្ញាប័ណ្ណនាំចេញមិនត្រឹមត្រូវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4x2I1eIP9hI-9ymZOUr7PtYVVjn3HdVVHFSMTFPOh8MHMrkZowA5UzgGEpqE45ilTt8BIFXdRqW35dh8sJeGN5wgJBKXk7LEQ3O8sw8eyfSZ4zydJWCS5mKZKHQcPjYth22WRCIkF-9pvaS2CENrtKOB4AowZOL1PPJdOxU8DogR1ZytVSWcDmRdHPNU/s918/photo_2026-05-19_08-18-22%20(3).jpg

បើតាមលោក Nikhom ចិនមិនពេញចិត្តយ៉ាងខ្លាំង ដែលថៃលួចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (គឺប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចហើយ បន្លំជាអាហារថៃនាំចេញទៅចិន ​។ ចិនក៏បញ្ជូនមន្ត្រីរបស់ខ្លួបនមកត្រួតពិនិត្យឃើញថា ចំនួនជើងមាន់ដែលថៃបញ្ជូនទៅនោះ គឺមានបរិមាណច្រើនជាងការផលិតជាក់ស្តែង ទើបចិនដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនក្នុងបញ្ជីខ្មៅតែម្តង ។

គួរបញ្ជាក់ថា រដ្ឋបាលគយចិន (GACC) និងសមាគមអ្នកនាំចេញមាន់សាច់របស់ថៃ មិនទាន់បានប្រកាសជាសាធារណៈនូវ «បញ្ជីឈ្មោះផ្លូវការ និងទីតាំងជាក់លាក់» របស់ក្រុមហ៊ុនទាំង១៧ ទេ ដើម្បីការពារផលប៉ះពាល់ផ្នែកអាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijovLdEBAxZQrImdB3kVGVhhs-S0erFxeKaKB6yNfFbzNNZ0REjQu46unqZcbCGqXU1m2YBO8wdWTjYepHSuFuhqR638n3wmY1sowEczN50e1UuhPBadv9yBz4o1k6hb3FGmo0UBisN078VAb3xILBNnIj4FAnM1RAwrk8w63OuPSj3wgup71z7BpUSeA/s918/photo_2026-05-19_08-18-22.jpg

បច្ចុប្បន្ន ចិនបានបង្កើនការត្រួតពិនិត្យស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹងបំផុត ហើយក្រុមហ៊ុនថៃទាំង១៧ មិនបានកែសម្រួលសកម្មភាពផលិតកម្មឱ្យស្របតាមលិខិតព្រមានជាច្រើនលើករបស់ចិនឡើយ ។ ចិនបានអនុវត្តវិធានការច្បាប់ និងស្តង់ដារបច្ចេកទេសកាន់តែខ្ពស់ ដើម្បីចម្រាញ់យកតែក្រុមហ៊ុនណាដែលមិនលួចបន្លំ និងអាហារមានគុណភាពខ្ពស់ប៉ុណ្ណោះ ៕

វៀតណាម ចំណាយ៨៣០លានដុល្លារ សាងសង់អគារប្រជុំ APEC នៅលើកោះត្រល់

0

វៀតណាម ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC នៅខែវិច្ឆិកា ឆ្នាំ២០២៧ខាងមុខនេះ នៅលើកោះត្រល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6JGsBPGud6XghdO_1cSM1Z9SfBq15XDfFhJpildcCNJq7-1vzMwB9TT6UXgkvTCFtJjiYEYdTi25AqQZEtjB3FEiaVuj2h1c6Sox6EBEqQXa0oCUw_M6h7A64-bx8EgrO2o0mje2dq5SaREZbX4eqWBR9ejQwjDlccdONsNA-No0WIpqoHFR122vht8/s1000/image_2026-05-18_14-46-45.png

នៅក្នុងការធ្វើម្ចាស់ផ្ទះនេះ វៀតណាម គ្រោងនឹងចំណាយ៨៣០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសអគារប្រជុំដ៏ប្រណីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirb7e_PaQxV8xI6QG6SKyzDM04ZboeQ_er13ohyphenhyphenoaf63Mf9TAuZU-5YrEqhaPKsXPybNkDfgKlx5ZwSUv9wzGwmpiseNRH5uAq1clke5GHHrEOkVtski_wxxZgNkrzqlrX1JAyf-wSfIhRxzirj54ml8QmLCDpb7AuOuBACEcxLN-sfoZ6_JM_F-o8M_E/s1080/image_2026-05-18_14-46-40.png

អគារប្រជុំនេះ មានកម្ពស់៣ជាន់ លាតសន្ធឹងនៅលើកោះត្រល់ ដែលអាចផ្ទុកមនុស្សបានយ៉ាងហោចណាស់ ៦៥០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-sfzCh25Z4FnfPv6vIYhNFxA3KtSZMMe50tZcTC-ME1Dxca_BdlKiN8Kub4PSNP1r_corcVVviDw0YMtgukY531m0bm6U5caI67HAHRnzDfKUt8Zs1D1buH45TQZDZjUiELYwY5i-WYU9o4h7BNPysy9WzH8NK94nBcuLhkiRWYoy7avtUu5D2-sZl9M/s2048/image_2026-05-18_14-46-42.png

បន្ថែមពីនេះ វៀតណាមក៏នឹងធ្វើទំនើបកម្មអាកាសយានដ្ឋានអន្តរជាតិ កោះត្រល់ ដើម្បីបំពេញតាមស្តង់ដា ICAO 4E ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJpNicdztoaNfajiwswJjeHMttcwbtyqXEtdqN2ArgaiHZpTSIOeUrP5a-n69UeRzR4SU_v5AK-Sy9MyKhlWQdC8giBXo_X57W_R9PlhB0HgZz6VTJsrrvXIcvd6FUKVNi0APa7WD7rVt7GMsrZ1kNa64R8auxgW1wwYJXo-vXVKxHraoD3_oPU_NxRZc/s1080/image_2026-05-18_14-46-44.png

គួរបញ្ជាក់ថា គម្រោងទាំងនេះ សាងសង់ឡើង ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស សន្តិសុខ និងប្រតិបត្តិការតាមស្តង់ដា APEC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAHNjF2igEAc1leX17vFFRntHhfuC0o6jW52gL0Ci-xz9Ox1593sHGBs_QXA2zYKNEPXpyLsF2_FWIgrYArGMtalzZWi7hxchxBRJ8h9URcjC0bqJw_lpNupFm7-I2bwQII0yAgUkCTpAZBNNyfueJl7uekR4n5dhcJmQBAcJMNdTVTC_-YPOPshKMe9M/s1018/image_2026-05-18_14-46-45%20(2).png

មិនតែប៉ុណ្ណោះ ក៏ដើម្បីប្រែក្លាយកោះនេះឱ្យក្លាយជាទីក្រុងឆ្នេរសមុទ្រដ៏ធំនៅអាស៊ីអាគ្នេយ៍នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

ប៊ូសស្រ្តងចិត្តល្អ ម៉ៅរថភ្លើងដឹកស៊ីទែនទឹកស្អាត ១០០ម៉ឺនលីត្រ ជូនបងប្អូនភៀសសឹក

0

ប្រវត្តិសាស្ត្រពុំធ្លាប់មាន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានដង្ហែក្បួនរថភ្លើងដឹកស៊ីទែនទឹកស្អាតសរុប១០០ម៉ឺនលីត្រជូនបងប្អូនភៀសសឹក ដើម្បីឱ្យទាន់ពេលមុនរដូវភ្លៀង។ ដូច្នេះបងប្អូនខ្មែរខ្លាចអ្វីនឹងស៊ែចែករំលែក បើប៊ូសស្រ្តងមិនខ្លាចចំណាយលុយរាប់ម៉ឺនដុល្លារជួយបងប្អូនភៀសសឹកផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzMuu76VeEd-aPcStAVzUK-kcAYcdg1ukBiVNlOCOxAg_mVjOAbm29TEwLxhIcMTRJgqisGRweBksE5v5YsswkPbP3mwrzCKi_FO9rDF1SKJgpfw9p0WR6hLnhwahx1I-YZDwVQHLJircGMvkgYQ0JjAgA0W32ZUPCCF8Dy8SiMtkzSez6eLD3rs1mI_A/s2048/BS%202%20(19).jpg

គួររំលឹងផងដែរថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក រហូតមកទល់ពេលនេះ ប៊ូសស្ត្រងតែងតែនៅក្បែរបងប្អូនភៀសសឹក និងវីរកងទ័ពជានិច្ច ដោយមិនដែលបោះបង់ការជួយឡើយ។ កាលពីពេលថ្មីៗនេះ ប៊ូសស្រ្តងទើបតែផ្តល់ស៊ីទែនទឹកស្អាត ៥០ម៉ឺនលីត្រជូនដល់វីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4uGYN34-TGnwNGvSbxyHlmS6S2cGNjvrreYghhYi6hJ01MEX6U4qBGJas6oO7rAU9THzXTQLFaVsw4ta6MIwTbUautvxkUNXV5Maiih5Xmu-4MTqXHWsfAIWr6YYNBOUMGfvaGSwLPVaxpGHFHpDHaoTPPRMN4UmwEvXxoMAaTJj2On8rqngAzZXhLaE/s2048/BS%201%20(21).jpgពេលនេះ ដោយមើលឃើញថាជិតចូលរដូវភ្លៀង ប៊ូសស្ត្រងម៉ៅរថភ្លើងដឹកស៊ីទែនទឹកស្អាតបន្ថែមទៀតសរុប ១០០ម៉ឺនលីត្រជូនបងប្អូនភៀសសឹក ដើម្បីងាយស្រួលស្ដុកទឹកទុកប្រើប្រាស់ឱ្យកាន់តែហូរហៀ។ ទង្វើដ៏ល្អ និងទឹកចិត្តស្រលាញ់ជាតិរបស់ប៊ូសស្ត្រងនេះហើយ ដែលធ្វើឱ្យបងប្អូនខ្មែរកាន់តែស្រលាញ់ និងគាំទ្រប៊ូសស្ត្រងជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX7BuSnXGvgnJp-5TMHc36sYEL-9L4p1qk0HrhFU7OreGlU9mwFk_XVoDDLK3R05ujNdRMjG3PeVtTI09jYUeVudL8dv0aMJOaafTpo5OAOg_leUiyDgaypodYoirkNYGgRVg9XY5vbT-5PZZ8UdYNFfXxypTZ7LEfrrkg6Naa6w4Y9hOFHg2pf17iiwM/s2048/BS%203%20(20).jpg

ប៊ូសស្ត្រងស្រលាញ់ខ្មែរ! ស្រលាញ់អំពើល្អ កុំភ្លេចញាំប៊ូសស្ត្រងទាំងអស់គ្នា.!!

Super Boostrong, Super ជាតិ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQZCaFiEXVzQnJn8QAhV4CnPYZIZBT1g5xyP1rY-fyucAyQA9a1SZfwuhuYy6bFweFbD_vOHi1JAaznscwSD4FPISIe4IF3eY645QPpNACw1r0xuFcdCizlXYlrnAlyANT95z-kmvITHY21xwWIkbFh8pohyUuk9ZSh-aesD-9Kmo0e4ssE3QlYxR7i2c/s2048/BS%204%20(12).jpg

២ប្រទេសក្នុងតំបន់អាស៊ានឡើងកម្តៅដាក់គ្នា ជុំវិញផ្លែទុរេន

0

ប្រជាជន​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ បានបង្ហោះសារឌឺដងគ្នា ដោយប្រទេសទាំង២សុទ្ធតែអះអាង​ថា “ទុរេន​ជា​ផ្លែឈើតំណាង​ជាតិ​របស់ពួកគេរៀងៗខ្លួន”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuKWL58LEEKVMjpZdXGsbKuUCfDs8WMg_OWBD9nOB3XzRzTlFQWRnc6l2eWkMDViy9cT1En7n5qUBhUNaYBQsgRxe_BY2BmPeDJAawUtx1O2D3S5Kn_r_bxZFdynoc0JA045JfFdeFXGuDkYSprWLvX9l7z2rcXn7vyGQrRFdFHTk5iu9ShjHSlRx-k5A/s800/image_2026-05-11_15-07-19%20(2).png

ពលរដ្ឋសិង្ហបុរី លើកឡើងថាទុរេនជាផ្លែឈើតំណាងជាតិរបស់គេតាំងពីយុរមកហើយ ខណៈម៉ាឡេសុីឆ្លើយតបថា ទុរេនជាង៩៥ភាគរយ នៅលើទីផ្សាររបស់សិង្ហបុរី សុទ្ធតែនាំចូល​​ពី​ចម្ការ​របស់​ម៉ាឡេស៊ី​នៅតំបន់ Johor និង Pahang។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2hyphenhyphenL4rFqFOLyCfgkxXoWNCUjZJkJI8lkLmMH83595komD49RPNA3qyOkcJ9Yfd0qIepdkv02JXIgUbSzqe2AA73LeyRNTX8pwlK9RZPFa1vVFrEeCCgBnydgF3fjTX_kH6EmN9sH623xUmBDJakX5cOT95YNsXB9dwmdHu8EHV_NtqhE_qT1L-h8NfPk/s1585/image_2026-05-11_15-07-20%20(2).png

ទុរេនម៉ាឡេស៊ី ត្រូវបានចាត់ទុកជាទុរេនលំដាប់ខ្ពស់បំផុត និងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងប្រទេសសិង្ហបុរី។ម៉ាឡេស៊ី គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទីផ្សារប្រទេសសិង្ហបុរី ដោយសារប្រទេសទាំងពីរមានរដូវទុរេនប្រហាក់ប្រហែលគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip27zkV6BmoalKXDA4Ua8RBOwpmyQ-_xSnjHsPbFFr9Nd5nUoUyM9fKmaW2njixd8zDPNP8bpT2Bk5s7hzCSEgTilbQF_gRR6KvX_a_LucnYxrtLm8t30J2DbDAusyd16XUv3yDvjiBflA7mAJT8ahp0cu5zAU-qqspRihVUPjsDJh3CmTT1czZP7f5_Y/s960/image_2026-05-11_15-07-18%20(2).png

 

 

គួរបញ្ជាក់ថា ក្រៅពីសិង្ហបុរី និងម៉ាឡេសុី ក៏មានឥណ្ឌូនេសុីផងដែរ ដែលអះអាងថាផ្លែទុរេនជាផ្លែឈើ​តំណាងជាតិ​របស់ពួកគេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUjtq-qUyqIe9u8h48DNJXgPFsYslncbvfGYPKst3EtEfNuDZ5D7g1zcmdsSJBytLtgPdcECKMDG0aN29VFkQwc9VPMD7UVcHVS7CX5-sLM1uhFBFc7L__f1Fs_h2O5V32srVryqyWr_LVvRfacdXX2OdTxSRuUac-XdMNl5ZcKHLcO-b4nsH5iytCLCc/s1200/image_2026-05-11_15-07-19%20(3).png

ថៃពិនិត្យឃើញមានសារធាតុគ្រឿងញៀ.ន លើអ្នកបើករថភ្លើងបុ.កឡានក្រុងផ្អើលក្រុងបាងកក

0

តាមពិតជាមនុស្សញៀ..នថ្នាំសោះ! អាជ្ញាធរថៃបានបង្ហាញលទ្ធផលនៃការធ្វើតេស្តទឹកនោមលើបុរសអ្នកបើកបររថភ្លើងដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់បុ.កគ្នាយ៉ាងរន្ធ.ត់រវាងរថភ្លើង និងរថយន្តក្រុង នៅទីក្រុងបាងកក កាលពីថ្ងៃទី១៦ ឧសភា ២០២៦ ដោយរកឃើញថាមានតេស្តវិជ្ជមានសារធាតុញៀ.ន។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkVr-XPaLcq2CwkbjWfxa67-Qw-4GEjw4DdcE5-7u-E_RPBvN1NtHKhGVLd_mPTsdi2YuAZy7R2BU_438nXwjA5AmdovrVPTWcBawdQSbWfMNAb2eDckOBdrmZO3IThKEO5aJFQlKmNNZhxERDFh7hfD6bSMuHGhsBpIuCg-A7JZXcvbjheBFy5PDjw0/s862/photo_2026-05-18_13-26-19.jpg

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលីស ក្រុងបាងកក នាថ្ងៃទី១៧ ខែឧសភា លទ្ធផលពិនិត្យទឹកនោមបឋមរបស់អ្នកបើកបររថភ្លើងវ័យ ៥៦ឆ្នាំ ដែលជាអ្នកបើកបររថភ្លើងដឹកទំនិញ បង្ហាញថាមាន សារធាតុញៀនខុសច្បាប់ (Narcotics) នៅក្នុងខ្លួន។ បច្ចុប្បន្នអ្នកបើកបររូបនេះ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស បន្ទាប់ពីគ្រោះថ្នាក់នេះ បានសម្លា.ប់មនុស្ស ៨នាក់ និងរបួស ៣២នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAHAeGOslW_V1qUgx5o1zOMibFdOAGfmtn-09UZ3zyUMTfxsY6uhwlrO3hK1aFrV8O4iC8iroCEIvoMwGJcMKOLgHjWNRDh62sTPi36VHNyd_jOeq4B23WnfimYRoK2zkiaWCLZmZnWPMReMkgiRhJpyiQCOmrmodC4oF2npQcmSdw_70_hK6XCTCtL4M/s730/photo_2026-05-18_13-26-19%20(2).jpg
មិនមែនតែអ្នកបើករថភ្លើងឡើយ ក្រុមអ្នកស៊ើបអង្កេត ក៏កំពុងពិនិត្យមើល លើការបំពេញការងាររបស់បុគ្គលិកពាក់ព័ន្ធទាំងអស់ រួមមាន បុគ្គលិកផ្លូវដែក និងអ្នកបើកបររថយន្តក្រុង ដើម្បីរកឲ្យឃើញថា ពួកគេមានកំហុសអ្វីខ្លះ ដែលឈានដល់ការកើតមាន សោកនាដកម្មបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKX9vWL7U9DrzEwkpCU8sOkMmeaEAqUkwICQvw6257DrXVjL2ktxpQO5AE9uq5Fo12POwBQFHtepik-dRIwnBd4EUm1UkqFkc7ubSmLpFAx8IkJ2WTBZyOO-p1y3NHe53Sb8_IlCzkjmk9IeblOFOF75VMzP1Td6xSvavu-GsPtvQYTRaF4kOAL5n9g8o/s599/photo_2026-05-18_13-26-19%20(3).jpg

សូមជម្រាបថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅ ចំណុចផ្លូវបំបែកកាត់ផ្លូវរថភ្លើង លើផ្លូវ Asok-Din Daeng ក្បែរស្ថានីយ៍រថភ្លើង Makkasan (Airport Rail Link) ស្ថិតក្នុងខណ្ឌ Ratchathewi កណ្តាល ទីក្រុងបាងកក ប្រទេសថៃ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងក្នុងអំឡុងពេលចរាចរណ៍កកស្ទះនៅពេលរសៀល ជាកន្លែងដែលយានយន្តត្រូវបានគេរាយការណ៍ថាបានឈប់ចតនៅជិតរបាំងឆ្លងកាត់ផ្លូវរថភ្លើង។ សាក្សីបានពិពណ៌នាអំពីការឮសំឡេងផ្ទុះយ៉ាងខ្លាំង និងឃើញអណ្តាតភ្លើងឆាបឆេះឡានក្រុងក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីការប៉ះទង្គិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8gbtY48hyphenhyphenqOsr7BgKTEdSEpggkmmmt73TLG6pe3UKIqSdegTYokWBbOd2eER462Lyf9eWySezzt4NiYffnlJw59Acxk1dQf-npUm_Vmj2_-pQx1pPjY7osHdHLv-h6uXHBdzWmlMul7phIk0KqlhhrTCPL6NzCJk961LXlzJyVRThOdscPozaaeW7uEY/s599/photo_2026-05-18_13-26-19%20(4).jpg

សោកនាដកម្មនេះបានបញ្ឆេះកំហឹងសាធារណៈជនឡើងវិញលើសុវត្ថិភាពឆ្លងកាត់ផ្លូវដែកនៅក្នុងប្រទេសថៃ ជាកន្លែងដែលស្ថានភាពចរាចរណ៍ដ៏គ្រោះថ្នាក់ និងការអនុវត្តច្បាប់ខ្សោយត្រូវបានរិះគន់ជាយូរមកហើយ។ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត ការលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការធ្វើតេស្តគ្រឿងញៀ.នវិជ្ជមានរបស់អ្នកបើកបរបានក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ជាតិ ដោយវាបានបង្កើនសំណួរជាច្រើនអំពីស្តង់ដារសុវត្ថិភាពផ្លូវដែក និងការទទួលខុសត្រូវរបស់មន្ត្រីដឹកជញ្ជូន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQa-p6x1hgYnQWQD95cqmOeno0_nukeCZiqIJvXQ1kUjab8icTMG4nJ-1ND7B0CL_fHnCu8D627wngu3liljL988Z7sKSFKcfTco-i6k_GpI5v4spTAmS5iwuX2Tkgo3XP7Whyphenhyphen-uGPA2hBC8DzymwERFXFjB0V6twaLwGXSLF4KBKVBDfwmmNFbBrZfM/s850/photo_2026-05-18_13-26-19%20(5).jpg

ថៃជម្លៀសពលរដ្ឋចេញពីអគារក្រោយមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

0

ពលរដ្ឋរស់នៅ និងធ្វើការក្នុងអគារខ្ពស់ៗនៅតំបន់ពាណិជ្ជកម្មទីក្រុងបាងកក ប្រទេសថៃ បានទទួលកម្លាំងរំញ័រពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ មនុស្សភាគច្រើនមានអារម្មណ៍វិលមុខ ញ័រខ្លួន ទើបអាជ្ញាធរប្រញាប់ជម្លៀសចេញពីអគារភ្លាមៗដើម្បីសុវត្ថិភាព ។ បើតាមអាជ្ញាធរថៃ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីបានកើតឡើងនៅក្បែរទីក្រុងយាំងហ្គន ដែលនៅឆ្ងាយពីទីក្រុងបាងកក ប៉ុន្តែដោយសារទីក្រុងបាងកកមានស្រទាប់ដីទន់ជ្រាយ ទើបងាយទទួលរងកម្លាំងរំញ័រខ្លាំង និងពង្រីករលករញ្ជួយដីឱ្យកាន់តែខ្លាំងទៅកាន់អគារខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZS5tkJkW9ia5bmkniZv7KlOKGm00dupfnLCuIA5OxYQKkU8koCw4C1kbw2rwmtzQSRtQVrpAoewC7xtcZ5yuM14pLaKbaoZhX1Fs2ZeZm00pr_oGCxXR7OSNxcKYHfritOprzbXXA-85VsiT5rpLlYOlGQ6vIZ8MUlat1bC7DGe_v5si-9ww3vBYawK8/s800/photo_2026-05-18_10-56-10.jpg

គ្រោះរញ្ជួយដីកម្រិត៥.៣រិចទ័រ មានជម្រៅរហូតដល់៣៥គីឡូម៉ែត្រ បានកើតឡើងនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ក្បែរទីក្រុងយាំងហ្គន នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ដែលបណ្តាលឱ្យតំបន់ជាច្រើនរបស់មីយ៉ាន់ម៉ាមានកម្លាំងរំញ័រយ៉ាងខ្លាំង ហើយអ្នកនៅលើអគារខ្ពស់ៗក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏ទទួលបានកម្លាំងរំញ័រដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnT5wi7ECwdSwsdwKj8zNSaLMBBBfhTD7raHSNFCLnLjND2UqwA_kAneMRDhtaMxcL9MUJeQTS8aZLbq2C2oAiT4pXR65K5VO7O53OgE1HcFV6eUpFZegTrY7vE1ndLhzSYbvXKzZRcg3wVsHNQyxyQhRf813Kty_I3FzH7CaT5QnQIo2jOWeh-Y_N1NU/s800/photo_2026-05-18_10-51-31%20(2).jpg

តាមសេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប និងមេឌីទែរ៉ាណេ (European-Mediterranean Seismological Centre: EMSC) គឺគ្រោះរញ្ជួយដីនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា មានម្រៅជ្រៅរហូតដល់៣៥គីឡូម៉ែត្រ ដែលចាត់ទុកជាគ្រោះរញ្ជួយដីកម្រិតមធ្យម ប៉ុន្តែជម្រៅរបស់វានឹងប្រែប្រួលបន្តបន្ទាប់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIWL9Esb4lJ9aIq_aXTasKbsYP_vJZ9nEZauKetw72AJ4QWiLzSHf93_h9CNqmoMi8_fdzTeSvJXzb8wYPqDS0fc5tKmBCJKpTGhjUULQZjOlp8kXydaKjAuri05oXRgdMfYBEV5IiTJvInppyy7FWXB-d1R8hyThrWpSMxURK2RzL2Klmiy5HESK8vc/s800/photo_2026-05-18_10-51-31%20(3).jpg

ពលរដ្ឋរស់នៅទីក្រុងយាំងហ្គន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា ទទួលបានកម្លាំងរំញ័រយ៉ាងខ្លាំងពីគ្រោះរញ្ជួយដី ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhORZLj_mFZBm1zMQXPesBDi3ENYbQJIqjNLzskv9MOAcyeeP5jUueNxcnlvRQuZeCcMN7SiKXxdhd2n-jxHhueFiwSNF8mmhnWX25DMmNlx-KOUUYg8VKqVnBSRr51Ja0O5rfAkOvDwym0gujpGvWDzPsPUhNY6wjqXTLlKkH1TFhdnl_4mPRAR7HHgN4/s800/photo_2026-05-18_10-51-31%20(4).jpg

ចំណែកអ្នកនៅលើអគារខ្ពស់ៗនៅទីក្រុងបាងកក មានអារម្មណ៍ញ័រ អំពូលភ្លើងរង្គើ ជាពិសេស អ្នករស់នៅ និងធ្វើការលើអគារខ្ពស់ៗក្នុងតំបន់ដនមឿង, ផាយ៉ាថៃ, បារ៉ាក់, ហួងក្វាង, ប៉ាធុមប៉ាន់, ឃ្លងតើយ និងចាក់តុចាក់ ដែលធ្វើឱ្យមនុស្សម្នាប្រញាប់ជម្លៀសចេញពីអគារភ្លាមដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEievrgRvcd2QdZ8ceMfbfX4Pbdal2eaz_QXVilFPiIbT1U0VnrMmqojv2KpmzRdqw208EvG5-IoPfrYqVbSE6drB3CAQitLnItIe0ptX4Fnu60QeaDeJZ_jbN1Y03vMtymWeQ8mgojG46oMO8FdzMg-zEURfk6WTzUzCiStsmkVeJLTykXzH-7tJga-Z5k/s800/photo_2026-05-18_10-56-09.jpg

ពលរដ្ឋថៃបានតំបន់ផ្សេងៗបាននិយាយដូចៗគ្នាពីកម្លាំងរំញ័រដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ដូចជា ៖ អ្នកនៅអគារខ្ពស់នៅតំបន់ជាច្រើនក្នុងទីក្រុងបាងកក មានអារម្មណ៍ញ័ររហូតដល់២លើក ជាពិសេស អគារការិយាល័យប្រឆាំងការលាងលុយកខ្វក់ មានកម្លាំងរំញ័រខ្លាំងជាងគេ ខណៈអ្នកនៅលើអគារខ្ពស់នៅខេត្តឈៀងម៉ៃ ក៏ទទួលអារម្មណ៍រំញ័រដែរនៅព្រឹកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkkMQ2XDIwZhNnbxF921ES63qZYpOSDgwnNEVOmhLQXZ6njHbToHDWbT31nD-HagxzNeGx5cJHXfVLGSAiLBZBlhHdMRJPTG481YYHYG-C5tawFtLe3E705NYPPhjsMMWNopXmefeF0egqvZhO7zI7ZJk46uAU790KuTe6Ud1gS_E76iCCPTpdnyB1HTE/s1141/photo_2026-05-18_10-51-31.jpg

ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋក្រុងបាងកកបារម្ភជាថ្មី ដោយសារទីក្រុងបាងកកធ្លាប់មានប្រវត្តិសោកនាដកម្មបាក់រលំអគារយ៉ាងធ្ងន់ធ្ងរកាលពីខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីកើតគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ដោយបានបំផ្លាញអគារកម្ពស់៣០ជាន់នៅតំបន់ចាក់តុចាក់ ឱ្យបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ នាពេលនោះ ៕

លោក Trump បំពានច្បាប់«មិនផឹកគ្រឿងស្រវឹង»របស់ខ្លួនឯងដើម្បីផ្ដល់កិត្តិយសឲ្យចិន

0

ផ្ទុះការពិភាក្សាពេញអិនធើណេត! វីដេអូខ្លីមួយរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលហាក់ដូចជាកំពុងទទួលទានស្រាពីកែវក្នុងអំឡុងពេលពិធីជប់លៀងជាមួយប្រធានាធិបតីចិន លោក Xi Jinping បានរីករាលដាលពាសពេញអ៊ីនធឺណិត ដោយលើកឡើងនូវសំណួរដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា តើលោក Trump សុខចិត្តបំពានច្បាប់ «មិនទទួលទានគ្រឿងស្រវឹង» ពេញមួយជីវិតរបស់ខ្លួនដើម្បីផ្ដល់កិត្តិយសឲ្យចិនមែនទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVeX5bdOBHofb5NBg2F_NLxOvToC-8frhJFPc94kG_NfajPXn_Kj9qjZjwZUO52Gm2A67KbAyAKV8rh7JinGlSEQHWs1eM6oWlEtIQq6sD7oc358jA82JjZG-_sdt5lJS4XhtZ47Eof7aDAhG8RG7YK7YONmFgFX99SiP0sKbW9IrBSA89iSxdeezOO5o/s630/photo_2026-05-16_16-44-24.jpg
យោងតាមវីដេអូដែលកំពុងមានការជជែកដេញដោលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម លោក ដូណាល់ត្រាំ ត្រូវបានគេប្រទះឃើញថាបានលើកកែវស្រា (ដែលមើលទៅដូចជាស្រាសំប៉ាញ) ដើម្បីធ្វើពិធីជល់កែវជូនពរ ទៅតាមទំនៀមទម្លាប់ការទូតជាមួយលោក ស៊ី ជិនពីង នៅក្នុងសាលមហោស្រពប្រជាជន។ សកម្មភាពដែលបង្កឱ្យមានការភ្ញាក់ផ្អើលបំផុត និងជាចំណុចស្នូលនៃការវែកញែក គឺលោក ត្រាំ បានលើកកែវនោះមកអឹបនឹងមាត់ ហាក់ដូចជាលោកបានក្រេបស្រានោះបន្តិច។ សកម្មភាពនេះធ្វើឱ្យអ្នកទស្សនាវីដេអូជាច្រើនគិតថា លោកបានលេបភេសជ្ជៈនោះ បើទោះបីជាមិនមានការបញ្ជាក់ច្បាស់ថាលោកបានលេបវា ឬគ្រាន់តែធ្វើជាកាយវិការតាមពិធីការក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga05DYaB-bxtjxxOjZz1CASAJkVqikaStJpXNd9-3VyYh4j7d_Rl7DBcw3Zz38oWl_bjW3Kz4x-bYU29gMAj-WX2vIojsXEK_3_NjKfUqR4vbHQXQB8qDL3_fml4E-zNHqu12ZQmv59IfSQQaew2IewCeUipU_3QHZRziS6Lkx8yhxQpsbKKtYz4KlPCU/s1280/photo_2026-05-18_11-14-22.jpg

សូមជម្រាបថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោក Trump បានអះអាងជាសាធារណៈថា លោកមិនដែលផឹកស្រាទេ ដោយតែងតែពន្យល់ថាការសម្រេចចិត្តនេះត្រូវបានជះឥទ្ធិពលដោយការស្លា.ប់របស់បងប្រុសរបស់គាត់ គឺលោក Fred Trump Jr. ដែលបានបោះបង់ខ្លួនឯងចោលដោយតែការញៀនស្រា។ មុនពេលលាចាកលោក លោក Fred តែងតែដាស់តឿនលោក ត្រាំ ម្តងហើយម្តងទៀតថា៖ «កុំប៉ះពាល់គ្រឿងស្រវឹងឱ្យសោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBx3sgWKUUpy1fYT6wDXxwFz6OjzCbpez_RB1Vgckt-ACC9SS_GUj4L_qHcam2gs3JLYSYeXF4hpMkW4Jfsk19fg9Fv4h9Fg64E0uLbdoaLSykD4WbilpZFQcOOJeXP4Qj0DFWga7SrnPlaT4yVFL_PonQrTB8dKoi4yqD1H4RznPzMzew5T_NtPDilqE/s1223/photo_2026-05-16_16-44-24%20(4).jpg
ដោយសារតែប្រវត្តិនោះហើយ ក្រោយមកសូម្បីតែការទទួលទានតិចតួចបំផុតក្នុងអំឡុងពេលអាហារពេលល្ងាចការទូតក៏បានក្លាយជាព័ត៌មានសំខាន់ភ្លាមៗ។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានពិពណ៌នាអំពីពេលវេលានេះថាជាកាយវិការនិមិត្តរូបនៃការគោរពចំពោះលោក Xi និងប្រពៃណីចិន ដែលការអបអរសាទរជាផ្លូវការត្រូវបានចាត់ទុកថាសំខាន់ក្នុងអំឡុងពេលព្រឹត្តិការណ៍រដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVX__DXpviwUBKIkKYm6ZFnqcjgPxRFAewa28YPGF2QlMbhD4HfLjXnO9R3QkOWzQuwuUp9uZA8uw2WMxrKpxI6AUvmDTbigRFVH6MfWlWlGxW3KsuGYDEVB_-Ry-sf0MP9rYH1X-7nN0DDp3u-VgqyXivabVDXdg4btXBuM9QHKYu8TOldAwOnUUIZ_A/s1280/photo_2026-05-16_16-44-24%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ នៅតែមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាភេសជ្ជៈដែលលោក ត្រាំ បានក្រេបនោះពិតជាមានជាតិអាល់កុលមែនឬអត់ទេ។ អតីតទីប្រឹក្សាលោក Trump លោក Bruce LeVell បានឆ្លើយតបយ៉ាងរហ័សតាមអ៊ីនធឺណិត ដោយនិយាយថាភេសជ្ជៈនេះ “មិនមែនជាគ្រឿងស្រវឹង” ហើយទទូចថាលោក Trump នៅតែមិនផឹក។ ជាមួយគ្នានេះ ខាងសេតវិមានក៏នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយដែលបញ្ជាក់ពីអ្វីដែលនៅក្នុងកែវនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr89s_M8RP5P_nYg2no7TAzsDTXAJr1FEdhqTgWx7pgLPjDh6s-qgTlfx_1_v4k1pbgOvvu9sFEN5c12i4rdt1B9s77WlybXZw2ZJc6c9I77EJVhoz1SFJwwqP6Gh9P7aoAgsOxkne2KkRuViLWSNG1-A3cy8x9zF26-p3lm-_QIsHINo6GEyT_1jZLrE/s1200/photo_2026-05-18_11-14-22%20(2).jpg

សរុបសេចក្តីមក ទោះបីជាវីដេអូដែលកំពុងត្រូវបានផ្សព្វផ្សាយនោះមើលទៅដូចជាលោកកំពុងក្រេបស្រាក៏ដោយ ក៏ភស្តុតាង និងការបកស្រាយពីមន្ត្រីជុំវិញខ្លួនបង្ហាញថា វាគ្រាន់តែជាកាយវិការការទូត ដោយប្រើប្រាស់ភេសជ្ជៈគ្មានជាតិអាកុលតែប៉ុណ្ណោះ៕