ប្រទេសជិតខាងកម្ពុជាធំៗទាំង២ គឺថៃ និងវៀតណាម កំពុងសម្រុកធ្វើទំនើបកម្មយោធារបស់ពួកគេ ខណៈម្នាក់ៗសម្រុកបញ្ជាទិញមីសុីលទំនើបៗជាច្រើន ពីប្រទេសមហាអំណាចយោធា។.png)
ក្នុងនោះថៃ បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Barak MX ដែលផលិតឡើងដោយប្រទេសសុីស្រាអែល ដោយការទិញដំបូងប្រហែល១០៧លានដុល្លារអាមេរិក។
Barak MX មានសមត្ថភាពហោះស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះ ដ្រូន ឧទ្ធម្ភាគចក្រ និងកាំជ្រួចផ្លោង ក្នុងរយៈចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ។
ដោយឡែកវៀតណាមវិញ បានសម្ងំចរចាទិញមីសុីលល្បឿនលឿនជាសំលេង BRAHMOS ពីប្រទេសឥណ្ឌា ដោយចំណាយប្រមាណជា៧០០លានដុល្លារ។.png)
BRAHMOS ជាមីសុីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានប្រមាណជាង៤៥០គីឡូម៉ែត្រ ក្នុងល្បឿនជាងសំលេងរហូតដល់ទៅ៣ដងឯណោះ។
មីសុីលនេះ សហការផលិតដោយឥណ្ឌា និងរុស្សុី ក្នុងគោលបំណងចម្បងបាញ់កម្ទេចនាវាចម្បាំង៕










