តស់បងប្អូនខ្មែរយើង បន្តពហិការ ឈប់ប្រើសេវាកម្មថៃ ឈប់ទិញ ឈប់ស្រមៃចង់បានផលិតផលថៃទៀតទៅ បើសិនជាអ្នកចង់អោយផលិតផលក្នុងស្រុកមានសង្ឃឹមអាចរីកចំរើន មានការងារជូនពលរដ្ឋយើងវិញ។ ខ្មែរ ត្រូវតែជួយប្រើផលិតខ្មែរ ទើបខ្មែររីកចំរើន នៅពេលអនាគត់ខាងមុខដ៏ខ្លី។ .jpg)
គិតមកដល់ថ្ងៃនេះរយៈពេលជិតមួយឆ្នាំបន្ទាប់ពីមានជម្លោះ និងបិទព្រំដែនគោកជាមួយកម្ពុជា ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានរាយការណ៍ថាទំហំពាណិជ្ជកម្មតាមព្រំដែនគោកបានធ្លាក់ចុះប្រមាណ ១៨០ ពាន់លានបាត (ប្រហែលជាង៥ពាន់លានដុល្លារ) ខណៈអាជីវកម្មតាមព្រំដែនជិត ៣០% ត្រូវបង្ខំចិត្តបិទទ្វារ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
លោក Voratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា កាលពីថ្មីៗនេះបានឲ្យដឹងថា អាជីវកម្មនៅតាមព្រំដែនប្រហែល ៣០% បានបិទទ្វាររួចហើយ ដោយសារពួកគេមិនអាចទ្រាំទ្រនឹងការចំណាយបានទៀតទេ។ ក្រុមហ៊ុនជាច្រើនផ្សេងទៀតផ្អាករើសបុគ្គលិក កាត់បន្ថយថ្លៃឃ្លាំង និងប្រាក់ខែ ដើម្បីរក្សាអាជីវកម្មរបស់ពួកគេអាចស្ថិតស្ថេរបានយូរតាមដែលអាចធ្វើទៅបាន។.jpg)
ស្ថានភាពតានតឹងនេះ បូករួមនឹងចរន្តប្រឆាំងទំនិញថៃនៅកម្ពុជា បានក្លាយជា «ឱកាសមាស»សម្រាប់ប្រទេសវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងការបង្កើនចំណែកទីផ្សារជំនួសកន្លែងទំនិញថៃយ៉ាងគំហុក។ របាយការណ៍ខាងលើក៏បានបញ្ជាក់ដែរថា «ទំហំពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% វៀតណាមកើនឡើងជាង ២០% និងម៉ាឡេស៊ីកើនឡើងប្រហែល ៣០-៤០%»។
លោក Voratat បន្ថែមថា «នៅពេលកម្ពុជា និងថៃនៅបន្តមានវិវាទ អ្នកដទៃនឹងចូលមកដណ្តើមទីផ្សារជំនួស។ កត្តាដ៏សំខាន់បំផុតដែលធ្វើឱ្យទំនិញថៃកាន់តែធ្លាក់ចុះ គឺមិនមែនមានតែរឿងថ្លៃដឹកជញ្ជូននោះទេ ប៉ុន្តែក៏ដោយសារចរន្តពហិការប្រឆាំងទំនិញថៃផងដែរ ដែលធ្វើឱ្យការបញ្ជាទិញបន្តធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានធ្វើការលើកឡើងថា ថៃកំពុងប្រើតួលេខនៃការខាតបង់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មដើម្បីបង្ហាញដល់ភាគីកម្ពុជា និងសហគមន៍អន្តរជាតិថា “យើងកំពុងឈឺចាប់”។ វាគឺជាភាសាការទូតបែបប្រយោល ដើម្បីត្រួសត្រាយផ្លូវទៅរកការចរចាដោយមិនឱ្យបាត់បង់មុខមាត់ (Save face)។
តាមការមើលឃើញរបស់លោកបណ្ឌិត ពេលនេះសភាពាណិជ្ជកម្ម និងអ្នកវិនិយោគថៃ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលរបស់ខ្លួន។ ការបញ្ចេញរបាយការណ៍នេះ គឺជាការឆ្លើយតបទៅនឹងសម្រែករបស់អ្នកជំនួញថៃ ដែលលែងអាចទ្រាំទ្រនឹងការបិទព្រំដែនតទៅទៀតបាន។ និយាយឲ្យខ្លី៖ ក្នុងជម្លោះបិទព្រំដែន និងឈ្លានពានខ្មែរនេះ ថៃគឺជាអ្នកខាតបង់ “លុយ” ច្រើនជាង ខណៈដែល កម្ពុជាគឺជាអ្នករងគ្រោះលើ “ការផ្គត់ផ្គង់”។ ដូច្នេះថៃពេលនេះចាប់ផ្តើមមានអារម្មណ៍ស្តាយក្រោយជាង បើកម្ពុជាសម្រេចចិត្តប្តូរទៅប្រើទំនិញចិន ឬវៀតណាមជាអចិន្ត្រៃយ៍ ព្រោះថៃនឹងបាត់បង់ចំណូល ៨០% នេះជារៀងរហូត៕










