Home ព័ត៌មានអន្តរជាតិ ថៃសុំបញ្ជូនពលករទៅធ្វើការនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ និងដាក់ពលករថៃក្នុងបញ្ជីខ្មៅ

ថៃសុំបញ្ជូនពលករទៅធ្វើការនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ និងដាក់ពលករថៃក្នុងបញ្ជីខ្មៅ

80
0

បន្ទាប់ពីកូរ៉េខាងត្បូងលែងត្រូវការ ថៃក៏សុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្ម បើទោះជាត្រូវប្រឈមនឹងគ្រោះថ្នា.ក់ដោយសារសង្គ្រា.មមជ្ឈិមបូព៌ាក្តី! កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការងារថៃបានស្នើទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃដើម្បីបញ្ជូនពលករថៃទៅធ្វើការ ដោយសារនៅទីនោះទទួលបានប្រាក់ឈ្នួលខ្ពស់ ខណៈឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងពិចារណាសិន ពីព្រោះពលករថៃមានប្រវត្តិមិនល្អ ត្រូវបានកូរ៉េខាងត្បូងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gIq_bf60bPTUp0UDkm3SguWHP3ztemf1QHpzR7Jzy-kqdfp2IkWi5EvyseMs1dHlalrSIyFwPJoo77E2eKDyC5kJ93hI0mAs_4i5vBHnSk7hrRS4Q0y7HspwtCJsS_-lpMe1jQXufjTqOCsVNAaVJc3NTEA8ToX5c4kxRu7xgRqufgz2pH3fHELYyio/s1280/photo_2026-05-16_09-42-49%20(2).jpg

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun Amornvivat កាលពីថ្ងៃទី១៥ ខែឧសភា បានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona Fisher-Kamm និងស្នើសុំជួយទទួលយកពលករថៃទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល បន្ទាប់ពីកូរ៉េខាងត្បូងដាក់ពលករថៃ៤ខេត្តក្នុងបញ្ជីខ្មៅ ដោយសារលួ.ចរត់ចេញពីកន្លែងការងារ និងមិនគោរពកិច្ចសន្យាការងារជាមួយនិយោជក ។ លោកក៏ស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃផងដែរពេលមានអាសន្នកើតឡើង ដូចជា ៖ ការវាយប្រ.ហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVohyphenhyphenaqWNQo22hyphenhyphenSH3FJ937yeQ_UBimsDlZyaBlLulVHIQS8Efoide1tS5pEK0t8fwhs83Ab8Vgvk_YkjxJY-zwNTTvcdOLei2cKwVPygpuIHDdFa9tsoBhemQwGV8ucwSq2hcd6zWLcTwzDwQpMWEZR38r92BuhNOB9LHIXX0_nVqpW044gBeo8UK1-w/s1280/photo_2026-05-16_09-42-49.jpg

ការស្នើសុំបញ្ជូនពលករថៃទៅធ្វើការនៅអ៊ីស្រាអែល គឺក្នុងអំឡុងពេលឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកស្រី Alona ចូលជួបរដ្ឋមន្ត្រីក្រសួងការងារថៃ លោក Julapun ដើម្បីអបអរលោកទើបឡើងកាន់តំណែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo89s3ySaazvDZVqvOAYPvNMo1D1Fe3o2puY9FLSaRfC1ShBWQ2IICf-Yt8B8KwL2PxJEzxfxbEV2bRH01H1E5Ij5o3fOJshS17Yn4HqkpO4OkEuyREOT_-MtXNr82UBk7DbAEvrgJHoQdAlY8BWmk92B-RquOuNmgoIWjKfRFfU3-ZPmfzewET-mFcnc/s670/photo_2026-05-16_09-42-47.jpg
រដ្ឋមន្ត្រីក្រសួងការងារ លោក Julapun សង្ឃឹមថា អ៊ីស្រាអែលនឹងយល់ព្រមតាមការសំណើនេះនៅឆ្នាំ២០២៦ ដោយក្រសួងការងារថៃបានកំណត់គោលដៅបញ្ជូនពលករទៅធ្វើការនៅប្រទេសផ្សេងៗលើពិភពលោក (រួមទាំងបញ្ជូនទៅអ៊ីស្រាអែល) ស្មើនឹង១សែន ៣ម៉ឺននាក់ ។ នេះជាឱកាសដ៏សំខាន់ដែលលោកបានជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ ដើម្បីបង្កើនទំនាក់ទំនងផ្នែកពលករជាមួយអ៊ីស្រាអែលឱ្យកាន់តែជិតស្និទ្ធ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1GXXU4UKk0McA5vvoVSHNif3PRo6nURCnOYrLFgmZtEOGxe5WbPaCA-_RoJGi0dewZ-_qTjR13i__jQQbZYLG4molbUMBGBRTixnjWShyphenhyphen4fgnUNcY5k0ijeSm9gJdfV73idAqXrybVYsqXTBnWh9l4v22a26zwnE-4Ld9z2YgCxfL6XKV_-mwI5KnYU8/s1280/photo_2026-05-18_08-29-37.jpg

អ៊ីស្រាអែល គឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការបញ្ជូនពលករថៃទៅធ្វើការ ដោយរដ្ឋមន្ត្រីក្រសួងការងារថៃសន្យាថា នឹងបញ្ជូនពលករណាដែលមានជំនាញតាមតម្រូវការទីផ្សារការងារនៅទីនោះ ។ លោកក៏បានស្នើសុំរដ្ឋាភិបាលអ៊ីស្រាអែលជួយធានាសុវត្ថិភាពដល់ពលករថៃពេលបំពេញការងារនៅទីនោះក្នុងករណីអាសន្ន ដូចជា ៖ ត្រូវរកកន្លែងលាក់ខ្លួនឱ្យពលករថៃពេលមានការវាយប្រហារ ប្រសិនបើកើតហេតុការណ៍ធ្ងន់ធ្ងរ គឺសុំឱ្យអ៊ីស្រាអែលទំនាក់ទំនងមកកាន់មន្ត្រីថៃជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggo2eXOB_4h6Xdl2MCZ14zRDgdK0mPsbzLrsXu5dkPCtKC42MaZ7CjqL5UOAQGO2wxk2DVMyBfc-9mAQ3FyXTCC9_Kccizq2mWnGfeDsdKf-P2L_bj9XdkbQtjirHxLDaBQ1sDidEB2r5QY4Av8thu-hHGmB3KU3V0Qx2IkK02RC7FXkM_amfLxA-PFQs/s1280/photo_2026-05-18_08-29-37%20(2).jpg

គួរបញ្ជាក់ថា ពលករថៃនៅប្រទេសអ៊ីស្រាអែល ភាគច្រើនធ្វើការងារផ្នែកកសិកម្ម សំណង់ និងសេវាកម្ម ទទួលបានប្រាក់ឈ្នួលខ្ពស់រហូតដល់ជាង១,៨០០ដុល្លារក្នុង១ខែ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាអសន្តិសុខ គ្មានសុវត្ថិភាព ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ បើទោះជាមានគ្រោះថ្នាក់ក្តី ក៏ឱកាសការងារនៅអ៊ីស្រាអែលនៅតែមានការទាក់ទាញខ្លាំងសម្រាប់ពលករថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6GjB_xVWzk23XZa1N_xmbLW-j7kE4EYb08zuxbLRC5XyyYUGdG6HcZQhFcuQLyRkFbSik9lQGlphpJAUjrOPJW5Lnhz4ZmDM4XeWTQIhiJ8yqi4UmEeRWVKVZN6DFzIzarpv3UmPNbWtDPv9wv5q_HDe6qqxDhthX5QIVTBhwunOKyhNqMoYwu5kllJA/s595/photo_2026-05-18_08-29-36.jpg
កាលពីថ្ងៃទី១២ ខែឧសភា កូរ៉េខាងត្បូងបានផ្អាកការនាំចូលកម្លាំងពលកម្ម និងដាក់ក្នុងបញ្ជីខ្មៅ (Blacklist) ចំពោះពលករថៃមកពី៤ខេត្ត រួមមាន ៖ ខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវ រយៈពេល១ឆ្នាំពេញ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) ដោយសារពលករថៃធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0SCJxwcjVBIrvijbrPT1QLITVpwA8ujQ5muYzWwUWhPnchaFRddno9kchBkNGWlckVJB1YClnN6-17sole_BySBKMK3yRjqxd0x5qmK7VxwJMwgF-TDKFqbOnfHRI1ypOI1xee-IyFWxdy2nVEU78WuNLz0GrtKFOI1M2UbKhI0rIs6UZlbFIQO_S7E/s750/photo_2026-05-18_08-29-38.jpg

សកម្មភាពមិនល្អទាំងនេះ ធ្វើឱ្យកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ធ្វើឱ្យពលករថៃនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង ទើបរដ្ឋមន្ត្រីក្រសួងការងារថៃប្រញាប់ប្រញាល់ស្នើសុំអ៊ីស្រាអែលជួយទទួលយកពលកររបស់ខ្លួនទៅធ្វើការផ្នែកកសិកម្មដើម្បីឱ្យមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ពីព្រោះបច្ចុប្បន្ន ពលរដ្ឋថៃក្នុងស្រុកបាត់បង់ការងារកាន់តែច្រើនដោយសារសេដ្ឋកិច្ចថៃដាំក្បាលចុះ ៕