Home ព័ត៌មានអន្តរជាតិ ហាងលក់អាហារ៥០%នឹងប្រកាសបិទទ្វារ មនុស្សនឹងគ្មានការងារធ្វើយ៉ាងតិច៥ម៉ឺននាក់/ខែៗ ប្រសិនបើវិបត្តិសេដ្ឋកិច្ចថៃបន្តអូសបន្លាយដូចបច្ចុប្បន្ន

ហាងលក់អាហារ៥០%នឹងប្រកាសបិទទ្វារ មនុស្សនឹងគ្មានការងារធ្វើយ៉ាងតិច៥ម៉ឺននាក់/ខែៗ ប្រសិនបើវិបត្តិសេដ្ឋកិច្ចថៃបន្តអូសបន្លាយដូចបច្ចុប្បន្ន

84
0

លោកប្រធានសមាគមភោជនីយដ្ឋាន និងជាទីប្រឹក្សាសមាគមសណ្ឋាគារថៃបានលើកឡើងថា វិស័យសណ្ឋាគារ និងភោជនីយដ្ឋានខ្នាតតូចៗនៅទូទាំងប្រទេសថៃ កំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះនាពេលកន្លងមកឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRGidT-hSmnWLSddJsyZ1bxJKD4jm19LIXlbPtAGmdZ3UOF4v4_oX8tKdY0W8m4T4_sqrvHrYdX1vas3LOIfJegsp2ZzMC4rVmERUH2OULvwtgZoVYzlhLw3RVHGm0c4NdgZGq47aDxxZ-Y8cOYINO11MhfgBF3e9rIztEslLramsRi2gpiIQ3CXzW0oc/s1280/photo_2026-05-18_08-36-03%20(2).jpg
តាមរយៈសារព័ត៌មានថៃ TNN Wealth លោក សុរ៉ាថេប រ៉ូតផុតចាណារ៉ាត់ ប្រធានសមាគមភោជនីយដ្ឋាន បានបង្ហាញពីមូលហេតុចម្បងៗដែលនឹងជំរុញឱ្យភោជនីយដ្ឋានខ្នាតតូចថៃប្រឈមនឹងការបិទទ្វាររហូតដល់៥០% គឺដោយសារតែការចំណាយរបស់ពលរដ្ឋបានធ្លាក់ចុះ, ភ្ញៀវទេសចរបរទេសធ្លាក់ចុះរហូត១៨% ដែលកត្តានេះធ្វើឱ្យភោជនីយដ្ឋានជាច្រើនមិនអាចទ្រទ្រង់នឹងការចំណាយដើមទុន ហើយនិងចំណាយលើប្រាក់ខែបុគ្គលិកបានឡើយ ។ ជាបណ្តោះអាសន្ន ម្ចាស់ភោជនីយដ្ឋាននានាព្យាយាមរកវិធីការពារភោជនីយដ្ឋានរបស់ខ្លួនកុំឱ្យដួលរលំ ដោយមិនជ្រើសរើសបុគ្គលិកថ្មី, បញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង និងងាកទៅជួលបុគ្គលិកធ្វើការក្រៅម៉ោង (Part time) ដែលជាសិស្ស-និស្សិតមកជំនួសវិញ ដើម្បីកាត់បន្ថយការចំណាយដើមទុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qyMsGmh_aowBhC4ubVg4FrTBeEj21H9cS8yj-XxDO1PBk_FvzAq0AAVuIRFiX4vUQOUScj6LhdR8bA2e7f-I-_MfIWUWKdwjE-jZhYDknVndg0JktR1JgthgInwxNddf17YTN_0961hczxHNtSRTuN3IibMoKbcNu3OmWjcHP0bKy_uCwESpwsErzs8/s1280/photo_2026-05-18_08-36-03.jpg
គិតត្រឹមពាក់កណ្តាលខែឧសភានេះ ពលរដ្ឋថៃដែលធ្វើការក្នុងភោជនីយដ្ឋានតូចៗ បានបាត់បង់ការងារចំនួន៤ម៉ឺននាក់ក្នុង១ខែរួចទៅហើយ ។ ប្រសិនបើវិបត្តិសេដ្ឋកិច្ចបន្តអូសបន្លាយហួសពីឧសភា នឹងធ្វើឱ្យចំនួនអ្នកបាត់បង់ការងារកើនឡើងកាន់តែច្រើន ស្មើរហូតដល់៥ម៉ឺននាក់ក្នុង១ខែ ដោយសារការបិទទ្វាររបស់ភោជនីយដ្ឋានជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ3YKGeGJy9a8v5LbzCYUa-Yh1uOCERkBAo1p4Z9nRa68L3HTwFQySe79I1-NE9E6MhqeJPvbYiRXe3VJmbj-HY4KMsj3DWk3_SMxXWHCMmdEEGpQX5xrNawOvijswXSZ0UKq3vEhLghTyJ8ZjGu3N-y0sAn6Hn5v8L4ZtDTBahPXBYfkcg9bRfeAK1BI/s1280/photo_2026-05-18_08-36-04%20(2).jpg

បើទោះជាភោជនីយដ្ឋានមិនដំឡើងថ្លៃម្ហូបអាហារព្រោះតែខ្លាចបាត់បង់អតិថិជន ក៏នៅតែគ្មានអ្នកចូលដដែល ពីព្រោះមនុស្សជាច្រើនបានកាត់បន្ថយចំណាយ ហើយការចំណាយរបស់ភោជនីយដ្ឋានលើថ្លៃថាមពលកើនឡើងខ្ពស់, ចំណាយលើការដឹកជញ្ជូន, បន្លែបង្ការ ត្រីសាច់ និងសម្ភារៈវេចខ្ចប់ផ្លាស្ទិក ដែលធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះ ចាប់ពី១៥% ទៅ២៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Qm083AJeUQWyODWcvh17M2Q-SMKOBH-OCl_UB2ydCvhRKv7wm55lKwqPyG7DvMgfgWzz8p6kF_5ifVnF10Agp8Gk8RCbX3rP0RBbttjBji_oc7xjLbPZHiC0fXCwK8Kddu54AYH-vpe1agjpGuN89Mryr6j9Vfkd22Bcz4NuuDk90Wf-l0BGFiiffr4/s1280/photo_2026-05-18_08-36-04.jpg

លោកបានបញ្ជាក់ថា នៅឆ្នាំ២០២៦ ពលរដ្ឋថៃភាគច្រើនបានបាត់បង់ប្រាក់ចំណូលនាំឱ្យពួកគេកាត់បន្ថយការបរិភោគអាហារនៅខាងក្រៅផ្ទះ ដោយសារបំណុលគ្រួសារកើនឡើង, បាត់បង់ការងារប្រចាំខែបន្ទាប់ពីបិទរោងចក្រ, តម្លៃថាមពលកើនឡើងព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា រីឯពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជា បាត់បង់ចំណូលដោយសារការបិទព្រំដែន ៕