Home Blog Page 20

ថៃហាក់កំពុងបង្កាត់ភ្លើងជម្លោះសារជាថ្មី តាមរយៈការរកលេសចោ.ទប្រកាន់កម្ពុជាជាបន្តបន្ទាប់

0

នៅពេលដែលផ្នែកការទូតដំណើរការបានរលូន សភាពការណ៍កងទ័ពជួរមុខនៅតាមព្រំដែនឯណោះដឹងតែចាប់ផ្ដើមរកាំរកូស បង្កើតបាននូវការព្រួយបារម្ភជានិច្ច ដោយក្នុងរយៈពេលពីរថ្ងៃមកនេះ កងទ័ពថៃបានរករឿងចោ.ទប្រកាន់កងកម្លាំងកម្ពុជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការផ្ទុះអាវុ.ធ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាចេតនារបស់ខាងយោធាថៃដែលចង់បញ្ឆេះជម្លោះឲ្យកើនឡើងកម្ដៅសារជាថ្មី ស្របពេលដែលរដ្ឋាភិបាលខ្លួនហាក់បន្ទន់ជំហរជាមួយកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOZFb9YORpfoSHiTfLLeUdLHUKFt57HRc22P4gh4MXsEHp1FUkKiv6A6PlSBGzwMSVWcVnJ2e6vNsLZJ3gS05z-ShVRqgLbYCVDrswHzfp57Kyte3KxuLldnMKuuYGtJAqxjmNiY_yStnoIZjFogXv4wi3wrkAclKKxZnguCO7LcVl_iYTx2ZIaeDrQys/s900/photo_2026-05-15_09-37-50%20(2).jpg
យោងតាមសេចក្ដីរាយការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី១៣ ខែឧសភា កងទ័ពភូមិភាគទី២ របស់ថៃ បានអះអាងថា កងកម្លាំងកម្ពុជាបានបា.ញ់កាំភ្លើងធុនស្រាលចំនួន ១១គ្រាប់ ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅតាមបណ្តោយតំបន់ច្រកអូរស្មាច់ និងចុងចម។ ក្រោយមកនៅថ្ងៃទី ១៤ ខែឧសភា ពោលគឺមួយថ្ងៃបន្ទាប់ កងទ័ពភូមិភាគទី២ដដែលនេះបានចោទប្រកាន់កងកម្លាំងកម្ពុជាម្ដងទៀត ថាបានផ្ទុះអាវុ.ធចេញពីកាំភ្លើង M79 (ទំហំ 40mm) ចូលមកលើទីតាំងឈរជើងរបស់យោធាថៃនៅភូមិសាស្ត្រទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxy07-vd1SYDSoWWBtP7W-PheHmnpIxD-GF9ZMXSYS22Pq94Vn31XBSM7Hkyw6YZ7ge3CZN7Y5u_zDihyyNbAKtskaVUvAssb4PEWOgmgShWPi9C83OCSMBrcY7M89qhy_FLXKHOBJU2KcYo-XTUZrm0bK7mwsjhW4kNgcreoPBqbHuNGuRPKKEjZeubk/s1086/photo_2026-05-15_09-37-48.jpg

ការចោ.ទប្រកាន់ទាំងនេះត្រូវបានក្រសួងការពារជាតិកម្ពុជាច្រានចោលយ៉ាងដាច់អហង្ការ និងយ៉ាងដាច់ខាត ដោយចាត់ទុកថា ការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ចំពោះមុខនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A_j9EYs9PCG7chymf-WM_HMR6xL8rmI4Ue2L5lD17nh_zULWM6EHm14LHDD6f83b2qFkjkOpbRZWD5ZUaT1zG-RBzbbL62Lo2vq1vq55j3kLy-tUM2OLCXKQGjAbsUvdfLTSg1UTZZNfO0MbboQF311O_LKfJEp-1yFaCwv0LaLuCxkESQMdlpTIH0w/s1024/photo_2026-05-15_09-37-49.jpg

ជាមួយគ្នានេះ យោងតាមព័ត៌មានពីកម្លាំងជួរមុខ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគទី៤ បានទាក់ទងទៅភាគីថៃ និងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi50YA7Q7ZZeW1dlQ3c-E5NXs6r9cxYeolgCW8oG_2InteUsoRQPysCj830Bco_88LDz688fA-Tjvrgn5nL93hGSGTqWiNVb8Cyqf6UN3zYT5QP_wL2nJl9t9ByuW-327EWTi7vEjQhvR7cfmJVe2I4O_RFACI4zGyct-3wG2XwkxbImta-QAmdG93pnXk/s1024/photo_2026-05-15_09-37-50.jpg

យោងតាមការវិភាគរបស់ក្រសួងការពារជាតិកម្ពុជា និងអ្នកវិភាគភូមិសាស្ត្រនយោបាយ ការចោទប្រកាន់ពីសំណាក់ភាគីថៃទាំងនេះត្រូវបានគេមើលឃើញថាមានគោលបំណងយុទ្ធសាស្ត្រ និងនយោបាយ ដើម្បីបង្វែរការចាប់អារម្មណ៍របស់អន្តរជាតិពីការរំលោភច្បាប់អន្តរជាតិ និងការឈ្លានពានរបស់យោធាថៃ នៅតាមព្រំដែន ដូចជាករណីថៃបានធ្វើការបំផ្ទុះគ្រាប់ដោយគ្មានការជូនដំណឹង និងការរំលោភចូលមកក្នុងដីកម្ពុជា នៅច្រកទ្វារអូរស្មាច់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkx8JdAgO11ZlKnClUCD1MRMRZhvejIAjLGsv4KtPds7jmbfI9yX67zK-aCYcfcN72KggTrO-gqT-VTtYlVurXICXHYPCCnX6ilDTLsqttsa2StACi6ySkBFeR1dhCrIKKE5LJV7lDjnHsA06YFQyO5QdiTIgLiEET6bOxp_BV3YTpobQtDDdBMLtljHM/s750/photo_2026-05-15_09-37-52.jpg

ទោះជាយ៉ាងណា កម្ពុជានៅតែបន្តរក្សាគោលជំហរមិនចង់បានជម្លោះប្រដាប់អាវុធ និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែន។ ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានបញ្ជាក់ដែរថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានសិទ្ធិពេញលេញ និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារខ្លួន និងវាយបកវិញភ្លាមៗ ប្រសិនបើមានការវាយប្រហារទ្រង់ទ្រាយធំ ឬការប៉ុនប៉ងឈ្លានពានចូលមកក្នុងទឹកដីដែលស្ថិតក្រោមអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា៕

ស៊ីន យូប៊ីន រងមតិ.ប្រតិកម្មចម្រុះក្រោយប្រកាសដំណើរការផេកឡើងវិញ

0

តារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការបណ្តាញសង្គមហ្វេកប៊ុកឡើងវិញហើយបន្ទាប់ពីទទួលបានការជ្រោមជ្រែងពីអ្នកជំនាញ។ ទោះយ៉ាងណា ការប្រកាសនេះ យូប៊ីន ត្រូវរងនូវមតិប្រតិកម្មចម្រុះពីសាធារណជនដោយអ្នកគាំទ្រមួយចំនួនក៏បានអបអរសាទរ ចំណែកឯមតិខ្លះទៀតក៏បានរិះគន់ដោយសារតែបង្ហោះជាភាសាអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIOerd6cGpkczxSZwQrJ_IZ_KBFfus1ntnKMPEDOyl_DZwOhN_5Ymt7MqofCvLzgP7ZPc9t8TGvTnPqXq9kUR-vp8EO0KTqTkgbwV8d3Aub-JZ4MPFEgJNrwpQNcPJPR3fyntRBSLxFcDX7jBriL7FYHI79h2VTTsSF2HnmfFJBVfp8CMRa4gAmau2bAQ/s1351/SnapInsta_to_573559410_18541058869006076_6096617283848895562_n.jpg
ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថាហ្វេកប៊ុកផេករបស់តារាសម្តែង ស៊ីន យូប៊ីន បានផ្អាកដំណើរការជាយូរហើយ ហើយរឿងនេះក៏បានធ្វើឱ្យនាងរងនូវរឿងអាស្រូវធំក្នុងអាជីពសិល្បៈរបស់ខ្លួនក្នុងពេលមានជម្លោះព្រំដែន។ ផ្អាកពីបណ្តាញសង្គមហ្វេកប៊ុកដោយផ្តោតលើការបង្ហោះនៅលើអ៊ីនស្រ្តាក្រាម និងទិកតុក ធ្វើឱ្យសកម្មភាពរបស់ ស៊ីន យូប៊ីន ពុំសូវជាមានសកម្មភាពខ្លាំងក្លាដូចមុននោះទេពីព្រោះប្រជាជនខ្មែរផ្តោតខ្លាំងនៅលើហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidI9qsYlMzEdQT5ke14i_E6lH3FxgzRxjK7UmBAQzp8vt8NwIujNZeTDe_c9zQDU0qwnW7dV9Nptc2Ejs1ipHvCfWH0lFzctec0lg6uesVYTiY5AwEEB-9r2vL-Shmvo5-juXH_8fL6LjuJucVz6RJIsj3QlHahJdnqT2BkYc3i3-MZylXrzrjVvMRsvQ/s1440/SnapInsta_to_656206371_18577531000006076_6602110750162862503_n.jpg
ក្នុងពេលដែលផេកផ្លូវការដែលមានអ្នកតាមរាប់ម៉ឺននាក់ តារាសម្តែង ស៊ីន យូប៊ីន ធ្លាប់បានប្រកាសនាពេលកន្លងមកថាប្រសិនជាមិនអាចដំណើរការផេករបស់ខ្លួនឡើងវិញបាននោះទេនាងនឹងបង្កើតថ្មីឡើយទោះបីជាគ្មានបណ្តាញសង្គមហ្វេកប៊ុកក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ការងារនាងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNK4gNzTtQFiac_vUvj1DyuSNYnkHEsNw90gGl93tSu1Ie6xd4mA_CtotsN_HUmaDhC0hHT9e4Ey-zQgG15hEd9ObzSqkIuwxcBDwDgHX3C_9F_wFV0bTkgbufIPIsTJMFCpEe9ErP6h5Nsq3wq9zd_U_E1qWxTOrSW4l-tfBesDMAi3WutGaHbeVbho/s1180/SnapInsta_to_656245095_18090039809329949_8434246301085247036_n.jpg

យ៉ាងណាមិញ បន្ទាប់ពីជុសជុលអស់រយៈពេលជាច្រើនខែ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ តារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការផេករបស់ខ្លួនវិញហើយ។ តារាសម្តែងរូបនេះបានជូនដំណឹងជាភាសាអង់គ្លេសដោយបញ្ជាក់ថានាងអាចចូលមើលផេករបស់នាងបានហើយបន្ទាប់ពីក្រុមហ៊ុនហ្វេកប៊ុក ប្លុកផេកតាំងពីខែមិថុនា ឆ្នាំ២០២៥។ យូប៊ីន បានសម្តែងការដឹងគុណចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានជួយនាងពេញមួយដំណើរការនេះ។ យូប៊ីន ក៏មិនភ្លេចដឹងគុណអ្នកគាំទ្រដែលនៅតែជឿជាក់លើនាង ហើយនាងនឹងចែករំលែកជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេកប៊ុកចាប់ពីពេលនេះតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9wduCRik0GxIRBjc7q8TcsMgDkLwbuyyJ1mnOXbcF1p_RmKwPIgRC9nAos8AXeQxcRQUwtEGg9rcMIwmFIoQI6tVz2e_a6AzVSVcqdl3d3_Epg9Snp_y_P0Qsp9mzYncxLsa-FiuoSF3g5tWeZ53Jpve11YY1KD4T4U7gR1Jo2kqannYXpuwaaesIlw/s732/image_2026-05-15_08-32-02%20(2).png
ការប្រកាសរបស់ ស៊ីន យូប៊ីន ក្នុងការដំណើរការផេកនេះបានជំរុញឱ្យមានមតិប្រតិកម្មចម្រុះពីអ្នកលេងអ៊ីនធឺណិត។ អ្នកគាំទ្របានសម្តែងការអបអរសាទរចំពោះដំណឹងល្អនេះដែលនាងអាចយកផេកមកវិញបាន។ យ៉ាងណាមិញក៏មានមតិមួយចំនួននៅតែបន្តរិះគន់តារាស្រីរូបនេះដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO8wMWhhW6cU-GqSnUD0eGpgJdlnjxfrQWGawy7C3kAA5xhEzjUI1nYJraY2W3EQ0H8EVRuODAJkTIMk7gRdtP4uiVtpLHoY9bipaS7UG78BO5BbZg9TV1Q16tMaASCc8S93_L2oGLYTD0lwk23vkUk71lKf-sPeAkxcAIAcz_tlsd_t4pN7iBKDS6ic/s760/image_2026-05-15_08-32-02%20(3).png

អ្នករិះគន់បានលើកឡើងថា ពេលសង្គ្រាមស្ងប់បន្តិចបានហ្វេកប៊ុកប្រើបានវិញប្រហែលជាជិតមានកម្មវិធីអីត្រូវការឱ្យប្រជាជនខ្មែរគាំទ្រ។ អ្នកផ្សេងទៀតបានរិះគន់នាងដោយសារតែការប្រើប្រាស់ភាសាអង់គ្លេស ដោយពួកគេលើកឡើងថាគួរសរសេរខ្មែរពីលើនិងចាំដាក់ភាសាអង់គ្លេសនៅពីខាងក្រោម៕

ថៃភ័យនឹងត្រីទីឡាបយ៉ាខ្មៅកើនឡើងខ្លាំងនៅសមុទ្រប៉ាតាយ៉ា បង្កការប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីធ្ងន់ធ្ងរ

0

ការកើនឡើងយ៉ាងគំហុកនៃត្រីទីឡាបយ៉ាខ្មៅ ឬត្រីទីឡាបយ៉ាចង្ការខ្មៅ (Blackchin Tilapia) នៅតាមបណ្តោយឆ្នេរសមុទ្រទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកនេសាទ និងមន្ត្រីជលផល អំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ។ ការបារម្ភនេះ បន្ទាប់ពីអ្នកផលិតមាតិកាស្ទួចត្រីម្នាក់បង្ហោះវីដេអូក្នុងបណ្តាញសង្គមបង្ហាញពីការបង់សំណាញ់ជាប់ត្រីទីឡាបយ៉ាខ្មៅយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នេរសមុទ្រប៉ាតាយ៉ាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខណៈមន្ត្រីជលផលឱ្យពលរដ្ឋជួយកំទេ.ចចោល ប្រសិនបើចាប់បានហើយមិនបរិភោគ ហាមដាច់ខាតលែងចូលក្នុងប្រភពទឹកធម្មជាតិវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5jcAO0CkrcOwrE7bKdSi2vHAFe1pi1fAHovzeKH1M0HRivB4Uh0u2aNhSxwAhE1TzlRbW76Jp0xTXTroFePgUpJGQt7aXbJ_aiDMBUB5zvOl7rOtjrx3gBdhQB5m-wzMqsA7Oas9sK0I190_5x_Ar10FmCB6U9NKP0y8JejRasSnGu4Kl16L45wwFrPE/s1200/photo_2026-05-15_09-50-20.jpg
កាលពីថ្ងៃទី១៤ ខែឧសភា អ្នកផលិតមាតិកាស្ទួចត្រី ដែលមានអ្នកតាមដានជាង២ម៉ឺននាក់ បានបង្ហោះវីដេអូក្នុងហ្វេសប៊ុកចាប់បានត្រីទីឡាបយ៉ាខ្មៅទាំងហ្វូងៗនៅឆ្នេរសមុទ្រប៉ាតាយ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មុនឈានដល់ការបង្ហោះវីដេអូ អ្នកផលិតមាតិកាបានមកអង្គុយស្ទួចត្រីតាមទម្លាប់ ហើយអ្នកនេសាទក្នុងតំបន់ប្រាប់ថា នៅទីនេះសម្បូរត្រីទីឡាបយ៉ាខ្មៅណាស់ ទើបខ្លួនយកសំណាញ់មកបង់សាកមើល ឃើញថា ត្រីនេះជាប់ពេញសំណាញ់ និងសង្ស័យវាអាចមករស់នៅក្នុងប្រៃដោយរបៀបណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjisXlYPCTeQHOnwI0_IdLwCZb0nM2Hj-aT5iVmFM1vVKAKFrQEeq35assJnRJoHXWfSKJuxC0vcoL2r012grZacVUf9KG6GImMkYTVYZsxhxR5-NC6kTLeXHtV5YajGwJhtzh8-jwE6XYXjbvE_oMicv1aCjmICAbkPjVHn3FdqUaBiSO1Mb8vbOyLnTc/s1280/photo_2026-05-15_09-50-21.jpg

អ្នកផលិតមាតិកាក៏ជូនដំណឹងទៅមន្ត្រីជលផលខេត្តឈុនបុរី និងមន្ត្រីពាក់ព័ន្ធឱ្យប្រញាប់ចុះមកត្រួតពិនិត្យជាបន្ទាន់ ដើម្បីកុំឱ្យត្រីនេះបំផ្លិចបំផ្លាញសត្វផ្សេងទៀតក្នុងទឹក ដូចជា ៖ បំផ្លាញកូនត្រី កូនមឹក ប្រសិនបើបណ្តោយឱ្យវាកើនឡើងកាន់តែច្រើននឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប៉ះពាល់មុខរបរនេសាទនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_oKMFZazfF3O7NVkbStC09yiAolm_XFS3O5LzPeGEk-8aanW7yH_8Wagew8bwhjTp81BLa6UBkH705M6gO4sMmR5k18_H7ITVTsRazLYCHxMwJFW9cwUH0KLQXFNTw-OHE6Zamxa_h_Ktqa7zSBiJwKhTsgM9gXCiO_N4QX1Z963tTeoB_glZPRZxq2s/s800/photo_2026-05-15_09-50-20%20(3).jpg

វត្តមានត្រីនេះនៅឆ្នេរសមុទ្រប៉ាតាយ៉ាទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនេសាទ និងភ្ញៀវទេសចរ ពីព្រោះត្រីប្រភេទនេះ ជាធម្មតារស់នៅក្នុងទឹកសាប វាធ្វើឱ្យប៉ះពាល់អេកូឡូស៊ីដោយបំផ្លាញពូជត្រីក្នុងស្រុក ស៊ីកូនត្រីតូចៗ កូនមឹក និងពងត្រី ជាអាហារ ។ បើពួកវាបង្កាត់ពូជដោយគ្មានការគ្រប់គ្រងនឹងបាត់បង់ជីវៈចម្រុះសមុទ្រ និងប៉ះពាលមុខរបរនេសាទ ត្រីប្រភេទនេះបានកើនឡើងនៅតាមបណ្តាខេត្តថៃជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែកម្ចាត់មិនអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmAi20Ekow9MN2wwqxx4tX09MmV0K_P6gJpXWb-RAIQbULTOPgp4XJsExKpfYDWzqC68a21fup3UsH9500nMt5YjeC9lw6iL0oK51lTFWJ6gJL7YHynY9GxnaDCLA-GyTuk_bZNo4wqcYoVgkGFehtgTVZhfLerMxqpeSJGhCUmNXD3ETVzQvDziciYec/s800/photo_2026-05-15_09-50-20%20(4).jpg
បន្ទាប់ពីមានការចែកចាយវីដេអូក្នុងបណ្តាញសង្គមពីការបង់សំណាញ់បានត្រីនេះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នេរសមុទ្រប៉ាតាយ៉ា មន្ត្រីជលផលខេត្តឈុនបុរី និងមន្ត្រីពាក់ព័ន្ធ ក៏ចុះត្រួតពិនិត្យភ្លាមៗកាលពីថ្ងៃទី១៤ ខែឧសភា និងបញ្ជាក់ថា ត្រីប្រភេទនេះអាចរស់នៅបានទាំងទឹកសាប ទឹកប្រៃ និងទឹកប្រឡាយ ហើយវាចូលចិត្តរស់នៅក្នុងទឹកប្រឡាយបំផុត ។ បច្ចុប្បន្ន ស្រុកជាច្រើនក្នុងខេត្តឈុនបុរី ក៏ប្រទះឃើញត្រីនេះដែរ ដូចជា ៖ ស្រុកមឿង ស្រ៊ីរ៉ាឆា បាងឡាមុង និងសាត់តាហ៊ីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXiQVWwMSAFAF4m7fn0YJG4HnVh5iVlworCI-bp39k-nGgWARoRoeaQMAIKEEfY3_HDpu1-M9w4slmr_O4lFg0iQ5p02iR5hkWZ2pbxkA1dOucm7cstYiXYNKk-pXAnBoSc-wW4LnCWbY1RCEbrFUzJKkMbcVvNsVIlAB3NIUt4C16eJ6ZubdP0Volt-U/s1200/photo_2026-05-15_09-50-20%20(5).jpg

មន្ត្រីជលផលនឹងកំណត់វិធានការកម្ចាត់ពួកវា ដោយសារប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី បំផ្លាញអាហារធម្មជាតិ និងស៊ីកូនត្រីតូចៗ ព្រមទាំងសំណូមពរឱ្យអ្នកនេសាទជួយគ្នាបង់សំណាញ់ចាប់ត្រីនេះឱ្យបានច្រើនបំផុតដើម្បីទប់ស្កាត់ការរីករាលដាល ។ ប្រសិនបើមិនបរិភោគ ត្រូវតែកំទេ.ចចោលភ្លាម ហាមដាច់ខាតលែងចូលក្នុងប្រភពទឹកធម្មជាតិវិញ ដើម្បីកុំឱ្យវារីករាលដាលកាន់តែច្រើន ៕

ចេញរឿងថ្មី Yang Yang ប្រឈមមុខនឹងសម្ពាធដើម្បីផ្លាស់ប្តូររូបភាពរបស់ខ្លួន

0

ទីបំផុតខ្សែភាពយន្តថ្មីរបស់តួឯកប្រុស Yang Yang មានចំណងជើងថា «Zhan Zhao Adventures» បានចាក់ផ្សាយជាផ្លូវការហើយ។ ខ្សែភាពយន្តនេះមិនត្រឹមតែសម្គាល់ការវិលត្រឡប់របស់តារាសម្តែងរូបនេះទៅកាន់ប្រភេទរឿងភាគបែបសកម្មភាពប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវការរំពឹងទុកនៃការរស់ឡើងវិញនូវប្រភេទសិល្បៈក្បាច់គុនប្រពៃណីដែលធ្លាប់ជាព្រលឹងនៃកម្មវិធីទូរទស្សន៍ចិនផងដែរ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyK09HCTGsp5-kP-YcU4t6lvuerk5Xcn4HasyLSvyc0gCjskwyszcpQ8tdTqi9MHTCUspfUg19rOHG4soT6p2WEsQJxrWl36S0zsjGmXhk7ochutruhJUklKb2AsX8x4xIhkPvuUq08Lu4KB-TDBTCkivt3UfMc2C75WGlKySBfmwSg7ekoxywko_pD3M/s1920/image_2026-05-09_11-59-58.png
«Zhan Zhao Adventures» ទទួលបានការបំផុសគំនិតពីតួអង្គ Zhan Zhao ពីស្នាដៃបុរាណ «The Three Heroes and Five Gallants» ។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការបង្កើតវីរបុរសភាគខាងត្បូងដ៏ល្អឥតខ្ចោះដូចកំណែមុនៗជាច្រើន ក្រុមការងារបានជ្រើសរើសវិធីសាស្រ្តដ៏រឹងមាំ និងសាមញ្ញជាង។ ការសម្តែងរបស់ Yang Yang ជា Zhan Zhao លែងជាតួអង្គដែលផ្តោតតែលើភាពក្លាហាន និងយុត្តិធម៌ទៀតហើយ ប៉ុន្តែជាបុគ្គលដែលរងរបួស និងមានជម្លោះ ដែលជាប់គាំងជានិច្ចរវាងព្រំដែននៃច្បាប់ និងអារម្មណ៍ផ្ទាល់ខ្លួន។ នេះត្រូវបានចាត់ទុកថាជាភាពខុសគ្នាដ៏ធំបំផុតដែលបានជួយឱ្យខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ចាប់តាំងពីពេលដែលវាត្រូវបានប្រកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNP77WXc2xmR53ROsVpSlbQWk-SflN-RtgZuZC_Gm0I4sVVmpWA77zCdcpXI827W8dDt_Qfl6B16v9gNGmkNKlmcAW0DT7TKDTCex5pBVivq3wxOVz0ZxpmV1D-yoWk4yP0v00IZ0At4bSjheK_1hZSYzWU_JiGJbpqzd3sdKhv3S4tI0izicpamSMdI/s2048/image_2026-05-09_11-59-53.png
 
ម្យ៉ាងវិញទៀត «Zhan Zhao Adventures» មានធាតុផ្សំជាច្រើនដែលអាចជួយឱ្យខ្សែភាពយន្តនេះបង្កើតឥទ្ធិពលល្អ។ ទីមួយគឺភាពទាក់ទាញផ្នែកពាណិជ្ជកម្មរបស់ Yang Yang បន្ទាប់ពីរឿងភាគប្រវត្តិសាស្ត្រដែលទទួលបានជោគជ័យជាបន្តបន្ទាប់។ រូបរាងរបស់តារាប្រុសរូបនេះ ជាមួយនឹងអារម្មណ៍វីរភាពដ៏ខ្លាំងក្លា និងសមត្ថភាពរបស់លោកក្នុងការសម្តែងឈុតឆាកប្រយុទ្ធនៅតែជាគុណសម្បត្តិដ៏អស្ចារ្យសម្រាប់តារាសម្តែងរូបនេះ។ អ្នកទស្សនាជាច្រើនបានអត្ថាធិប្បាយថា រូបរាងរបស់ Yang Yang ក្នុងឈុតខ្មៅ កាន់ដាវក្នុងភ្លៀង តែម្នាក់ឯងរំលឹកឡើងវិញនូវការចងចាំអំពីយុគសម័យមាសនៃខ្សែភាពយន្តក្បាច់គុនចិន។លើសពីនេះ ការចូលរួមរបស់ Zhang Ruonan និង Fang Yilun ផ្តល់ឱ្យតួសម្តែងនូវអារម្មណ៍យុវវ័យជាងមុន ដែលសាកសមសម្រាប់ទស្សនិកជនបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHCtBsXtpgViJnSLAjsPjc-hZPiwXyO-LlucbjZGo6_IZ6Q1sQEQPUTBn-Dh4n9HCeMvspBaW5L7zv8xQjcekz6Pc2Q5wA_oNJMw9Il7NfL-8EZTywEDKRdoIJbUWfdNrGgVcys9zamt36bjEqPHdRZDm-C2YkWrGs9C6aw6DmGbdizxx0ENweLbAYCM/s2048/image_2026-05-09_11-59-55.png
 
ទិដ្ឋភាពវិជ្ជមានមួយទៀតស្ថិតនៅក្នុងការផលិត។ ក្រុមហ៊ុនផលិតគឺ Noon Sunshine ឬ Daylight Entertainment ដែលជាឈ្មោះល្បីដោយសារការយកចិត្តទុកដាក់យ៉ាងយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតនៅក្នុងរូបភាព និងស្គ្រីប។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ក្រុមការងារភាពយន្តបានកំណត់ការប្រើប្រាស់បែបផែនពិសេសច្រើនពេក ដោយផ្តោតលើការរចនាឈុតឆាកប្រយុទ្ធប្រាកដនិយមនៅក្នុងការកំណត់ផ្សេងៗដូចជាទូក ភ្លៀង ឬកន្លែងចង្អៀត ដើម្បីបង្កើនភាពត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtAS3A1MxtSFRxBiooQJ1wPmoM7SzWbbZWj2YxvE4_Dg4-LZAWhjs2Zn2ZOttZ60Nln92ChyphenhyphenYfi1xPOLMyv7L-N8GFg6OmCzCAPV3gJGD4Pj4fh2JC9bNxIsHVfhvrcHtaR1EcjODW9eLOXUL6cz2aJTEyUDOshQ1VmqvfujqehT5gzg22NhlG8eiPI8Q/s2000/image_2026-05-09_11-59-56.png
 
ទោះជាយ៉ាងណាក៏ដោយ រួមជាមួយនឹងការរំពឹងទុកខ្ពស់ក៏មកជាមួយសម្ពាធយ៉ាងច្រើនផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទស្សនិកជនកាន់តែមានតម្រូវការកាន់តែខ្លាំងឡើងចំពោះខ្សែភាពយន្តក្បាច់គុន។ គម្រោងជាច្រើនត្រូវបានរិះគន់ថាមានអារម្មណ៍ដូចឋានសួគ៌ ប៉ុន្តែខ្វះពិភពក្បាច់គុនពិតប្រាកដ ស្រស់ស្អាតពេក ប៉ុន្តែខ្វះភាពក្លាហាន និងស្មារតីវីរភាពដែលជាខ្លឹមសារស្នូលនៃប្រភេទភាពយន្តនេះ។
Yang Yang ផ្ទាល់​ប្រឈម​នឹង​សម្ពាធ​ដើម្បី​បង្ហាញ​ពី​ជំនាញ​សម្ដែង​របស់​ខ្លួន បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​មួយ​ចំនួន​ក្នុង​គម្រោង​មុនៗ។ Zhan Zhao គឺជា​តួអង្គ​បុរាណ​ដែល​ជាប់​ទាក់ទង​នឹង​ការ​ចងចាំ​របស់​អ្នក​ទស្សនា​ជំនាន់​ជាច្រើន ដូច្នេះ​ការ​ផ្លាស់ប្ដូរ​ណាមួយ​ក្នុង​ការ​បង្ហាញ​រូបភាព​របស់លោកទំនង​ជា​បង្ក​ឱ្យ​មាន​ការ​ជជែក​វែកញែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiczEraV4gTXPACuawEKSb8GC8ULvssrFcuA1g9RvAys_cT1g6aHyfZHLFqv_2KS6pVI75aqI1wA7Bl39F0B1VPj7G_UJgAL0YDzvNUzYCrUADLuW5e5PKcBIDlHgZwhcE9Tkkk_Je_d38NPN1NtZcSDz1hGeyvJ88rXGQ8SPLfCFQWws2nf3jkjrmDUs4/s1200/image_2026-05-09_11-59-57%20(2).png
 
រឿងនេះក៏ត្រូវប្រកួតប្រជែងនៅក្នុងទីផ្សាររឿងភាគប្រវត្តិសាស្ត្រចិនដ៏ឆ្អែតឆ្អន់ផងដែរ។ ការនឹករលឹកអតីតកាល ឬការវិនិយោគធំៗតែម្នាក់ឯង ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យខ្សែភាពយន្តទទួលបានជោគជ័យនោះទេ ប្រសិនបើខ្លឹមសារខ្វះជម្រៅ។ យ៉ាងណាក៏ដោយ ការពិតដែលថារឿងភាគក្បាច់គុនដែលបានវិនិយោគយ៉ាងយកចិត្តទុកដាក់កំពុងចាក់ផ្សាយនៅពេលនេះនៅតែជាសញ្ញាវិជ្ជមានសម្រាប់ទូរទស្សន៍ចិន។ ប្រសិនបើទទួលបានជោគជ័យ «Zhan Zhao Adventures» អាចបើកឱកាសឱ្យខ្សែភាពយន្តក្បាច់គុនប្រពៃណីវិលត្រឡប់មកវិញយ៉ាងពិតប្រាកដបន្ទាប់ពីត្រូវបានគ្របដណ្ដប់អស់រយៈពេលជាច្រើនឆ្នាំ៕

មានភាពចម្រូ.ងចម្រា.ស ប៉ីប៉ីឌីចេញមកថាខ្លួនជាភេទទី៣មែន តែលុយមិនអាចទិញក្បាលបានទេ

0

ស្របពេលផ្ទុះភាពចម្រូងចម្រាសទាក់ទងនឹងគុណភាពផលិតផលជុំវិញបងប្អូនស្រីពីរនាក់ដែលមានជម្លោះជាមួយនឹងគ្នាជាយូរមកហើយ ស្រាប់តែគេបានឃើញ ប៉ីប៉ី ឌី ចេញមកបង្ហោះសារយ៉ាងក្តៅគគុកដោយបញ្ជាក់ថារូបលោកជាភេទទី៣ មិនមែនមានលុយអាចទិញក្បាលបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUV1sj_Es7r4w3jCpUMRzrdLtZ7Xk0E2328qkRwxrKlf5XqKzzyAOr2z-eYGN1X0bbju99WE67vVA4Lsa_nmWrdR7qxuXKLhdJZeLjdyn5WIaCD529-tN-zVcnlIxFynZ30p-3jTMaPdhqMrOgzM4YYIzivIHid9BMgbrMHMzsQamdfuXJLZSS4LDXYkw/s1440/image_2026-05-15_09-11-39%20(2).png

នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែឧសភា ប៉ីប៉ី ឌី ដែលជាបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមនិងជាអ្នកជំនួញមួយរូបបានបង្ហោះសំណេរយ៉ាងក្តៅគគុកដោយដាក់នាមឱ្យបុគ្គលនោះថា «ធ្មេញ១០ម៉ែត្រ»។ ប៉ីប៉ី ឌី ថាបើខ្លាំងនិយាយឈ្មោះលោកឱ្យចំកុំនិយាយដោយប្រយោលបើសិនជាពូកែឈ្លោះមែន ហើយរូបលោកគឺអាចកំដរបានជានិច្ចមិនមែនដូចជាអ្នកផ្សេងដែលមិនចង់តបតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5NIy-vpsvQOgLRmM187LQ6k2x-xj3_iCXkzbK-x4pA-ehRK7cMLJuHNDMBTvA44eyORKD37EETCf0iemj5NAIPuqYsiiN4m9C57BTdr3yVUZl5z5zpeNzPfgdcTWm135SV16lMm2O6_d3cOQrMwPrnf7WaMQmv0tI38sYoxHcVtiCa126FiitMtZy9yc/s1440/image_2026-05-15_09-11-40.png
មិនត្រឹមតែបញ្ជាក់បែបនេះ ប៉ីប៉ី ឌី បានអះអាងថារូបលោកគឺជាភេទទី៣មែន តែមិនមែនមានលុយសុទ្ធតែអាចទិញក្បាលខ្លួនបានទេ បើមិនដូច្នេះទេលោកទទួលប្រម៉ូតផលិតផល«ធ្មេញ១០ម៉ែត្រ» នេះមិនខាន។ ការដែលមិនទទួលប្រម៉ូតនោះ ប៉ីប៉ី ឌី បញ្ជាក់ថាមិនចង់ពាក់ព័ន្ធមនុស្សសតិអារម្មណ៍ ឱបភ្លើងនោះទេ។ ប៉ីប៉ី ឌី សង្កត់ធ្ងន់ទៀតថាបើលោកតាំងចិត្តថានឹងឈ្លោះប្រកែកគ្នាមែនលោកមិនដែលខ្លាចនោះទេដាក់ឈ្មោះឱ្យចំមកស្រួលតទល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfXmlZsiyaUgmroBsvX41KAVbmTpX_qX2SGPsFi3UbDXdz0OtVf-48oneWuobQtgfW8fkqwVqcMWzyKz6CkUQXk1RuG1ucngi09MqOZeBE00EjY_Dy_PXpOAxN-vAU7CrbS8gqxn5bXKOqEG_rMGo4wOlwUEQAybyEpSO4pb5jFbWzlCHqTDxcX2u_I58/s1440/image_2026-05-15_09-11-41.png

ការបង្ហោះសារនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ភ្លាមៗជាមួយនឹងការបញ្ចេញមតិរាប់ពាន់នាក់ដោយមានទំនោរចង់ឱ្យ ប៉ីប៉ី ឌី ព្រលះមនុស្សម្នាក់នេះចេញ។ អ្នកខ្លះទៀតក៏អះអាងថាពួកគេដឹងថាមនុស្សម្នាក់ដែល ប៉ីប៉ី ឌី សម្តៅដល់គឺជានរណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_5is9FEV_vEhg5XvWFYVI69E8rL-yNnhDQvoffJ0P4dhoQUbX8daKKIQXAdUTSEKl_U7qjHnPzoYILlozjkUUWfTUW8Hfa2hVZm-A3bXuv1mQHEBLu9xmf-JoYV2xPQoz69k3cIYWHpsF4FKWDQG83Y2LDY_cHI6YZ7hoOdIdXHu9Uvqt-epQSZygX60/s739/image_2026-05-15_08-43-03.png

គួរឱ្យដឹងថា ថ្មីៗកន្លងមកនេះ ប៉ីប៉ី ឌី ទើបតែឡើងគេហដ្ឋានផ្ទាល់ខ្លួនដ៏ស្រស់ស្អាតនៅឯខេត្តសៀមរាបក្នុងតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ប៉ីប៉ី ឌី ត្រូវបានទស្សនិកជនមើលឃើញថាកាក់កបនឹងមុខជំនួញយ៉ាងខ្លាំងក្នុងការលក់ប្រ៊េនឆាយ ខណៈក៏ប្រឡូកក្នុងទីផ្សារកុនផងដែរ៕

ពលរដ្ឋថៃនៅព្រំដែនផ្អើលជីកលេណដ្ឋាន បន្ទាប់ពីកងទ័ពថៃបា.ញ់គំរា.មជនបរទេសនៅអូរស្មាច់

0

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ពលរដ្ឋថៃនៅខេត្តបុរីរាំ ជាប់ព្រំដែនកម្ពុជា បានផ្អើលជីកលេណដ្ឋាន បន្ទាប់ពីកងទ័ពថៃបា.ញ់គំរា.មជនបរទេសដែលចុះយកព័ត៌មានត្រង់ចំណុចកងទ័ពថៃព័ទ្ធបន្លាលួសកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ចំនួន៤គ្រាប់ កាលពីថ្ងៃទី១៣ ខែឧសភា ហើយសារព័ត៌មានថៃបែរជាចុះផ្សាយបំភ្លៃ មួលបង្កាច់ ដោយចោទប្រកាន់មកលើកងកម្លាំងកម្ពុជា ថាបានបា.ញ់ចំនួន១១គ្រាប់ នៅទីតាំងតំបន់ព្រំដែនអូរស្មាច់ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqSvm3RhsjEj2Ldx3ki1Iyibx1haAJbyWBtsQpRQVlJj-5deWbtG8CkdKxa5UMdSxA9i7SCxWO0GJpHVUbI6kexncLiemT6bOhZK_SL1kMy1IiLOZbe4U0KPeOvW2e65Qfjjnu3UEebIBXLVuAZ0niJIljOriOuDccDBhrRh7SDtaU-U3XttZpsg2KhH4/s768/photo_2026-05-15_11-17-57%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV នៅថ្ងៃទី១៤ ខែឧសភានេះ ពលរដ្ឋថៃរស់នៅស្រុកបានក្រួត ខេត្តបុរីរាំ (ជាប់ព្រំដែនកម្ពុជា) ព្រួយបារម្ភអំពីបញ្ហាសន្តិសុខ បន្ទាប់ពីកងទ័ពថៃបាញ់គំរាមជនបរទេសនៅតំបន់ព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ (ច្រកព្រំដែនឆងចម ខេត្តសុរិន្ទ) ហើយកុហកពលរដ្ឋរបស់ខ្លួនថា កងទ័ពកម្ពុជាជាអ្នកបាញ់១១គ្រាប់ ដោយពលរដ្ឋថៃទាំងនេះបារម្ភខ្លាចកើតសង្គ្រាមជាលើកទី៣ ។ ពួកគេចាប់ផ្តើមជីកលេណដ្ឋាន និងជួសជុលលេណដ្ឋានចាស់ៗឡើងវិញដែលធ្លាប់ប្រើប្រាស់តាំងពីកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី២ កាលពីឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyqj5SCCyv9lmkFnIqaPyu2tKgbO-aTX8KPcQ2ak9fjKTrvELRgmFyAPc0S2_Nwsbm5-DITk-Y4_shKHNRVymLgznNJ5rPdEb5q0U6KuPNITDAtoTRE_bgJBA50UZDWl9_kVWmAEG1Wo9Qv3j2C2k-r5X6Zova2L2mZFhvpKEDvHU8s5GfWEol3U4HoM/s768/photo_2026-05-15_11-17-57%20(3).jpg

ពលរដ្ឋថៃទាំងនេះមិនចង់ឱ្យកើតសង្គ្រាមជាលើកទី៣ ទេ ពីព្រោះធ្វើឱ្យពលរដ្ឋនៅព្រំដែនជួបការលំបាកត្រូវជម្លៀសចេញពីលំនៅឋានជាច្រើនលើក ថែមទាំងចោលផ្ទះសម្បែង ចោលសត្វពាហនៈ មិនបានធ្វើការរកស៊ី និងបាត់បង់ប្រាក់ចំណូល ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលរបស់លោក Anutin Charnvirakul សាងសង់របងព្រំដែនរវាងកម្ពុជា-ថៃឱ្យរួចរាល់ ដើម្បីកុំឱ្យមានជម្លោះ ឬកើតសង្គ្រាមម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCsWNYNgfBkMgpACZXDI6_zP1C5viyf2Ycnp8qDR2iubfVRF5AKcSV_DxZA6Opcq1sWsGRHf_Bne7ZcDers-TJza-zNZnfP5SFk7b-zN2-J6Lpk9-_O-2Up4gr4U9uipuy1G5sW_TBlrSpv4QC9z3g8S1az1_RURwMsmQjQzXfjGBr2BLvY7cXmwa9oBY/s1280/photo_2026-05-15_11-17-57%20(4).jpg

ពលរដ្ឋថៃបារម្ភខ្លាចកើតសង្គ្រាមជាលើកទី៣ ដោយសារតែកងទ័ពថៃកុហកពលរដ្ឋរបស់ខ្លួនថា កងកម្លាំងកម្ពុជាបាញ់១១គ្រាប់នៅច្រកព្រំដែនអូរស្មាច់ រីឯកងទ័ពថៃគ្រាន់តែបាញ់គំរាមចំនួន២គ្រាប់ប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFhMa5U32fXg7xn5FU6Pg3raY3XmfpG3wcMSNuf1BE15iCdX7dZHdVjan0fUeOl3RLNgbFKHU55smD79ewhZrrRvYBj1Q0LWk60SLJtWSJxa62niBvXCiIOtFfL2M_tSGFKOVieT6D5ZIeRL10HSo1gjO3gHmSH7yCBt4Z1gAsL0lWH0cMLV7_iYlQMBw/s640/photo_2026-05-15_11-17-57.jpg
យោងតាមវីដេអូនៅលើហ្វេសប៊ុកផេក «Kevin Smith KH» នៅថ្ងៃទី១៣ ខែឧសភា កន្លងមក ដែលមានទាំងរូបភាព និងលាន់ឮសំឡេងកាំភ្លើងពិតៗ លោក Kevin ជនជាតិអង់គ្លេស ឱ្យដឹងថា កងទ័ពថៃបានបាញ់ចំនួន៤គ្រាប់ នៅតំបន់ព្រំដែនអូរស្មាច់ ត្រង់ទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់លើដែនដីកម្ពុជា ប៉ុន្តែភាគីថៃអះអាងថា បាញ់តែ២គ្រាប់ប៉ុណ្ណោះ ។ សារព័ត៌មានថៃក៏ចាប់ផ្តើមចុះផ្សាយព័ត៌មានបំភ្លៃ មួលបង្កាច់ថា កងកម្លាំងកម្ពុជាបានបាញ់ចំនួន១១គ្រាប់ នៅច្រកអូរស្មាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ3UDs5YxnGdIeCgc853z4OnDNSBtuBh40-yJj7nTqZ5v504h80iOMJMHxfZrvOZyIRPAHo6teSBV5KcT_j_Qav-06I7kQQWLzGoUayhrrPWZEHK52pHKK_1uonFRCDuGrK8JmrZx5g5C2bu9J0Lk6pEWOTOXQaBLdvUg0C7T2Jo-c0k3auRhBfwdud2U/s800/photo_2026-05-15_11-17-58.jpg

គួរបញ្ជាក់ថា ការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺជាការបង្កើតព្រឹត្តិការណ៍បំភាន់ភ្នែក កុហកបោកប្រស់ពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ដែលភាគីថៃធ្លាប់បានធ្វើជាញឹកញាប់នាពេលកន្លងមក តាមពិត គឺកងទ័ពថៃទៅវិញទេ ដែលបានបាញ់គំរាម៤គ្រាប់នៅក្បែរលោក Kevin Smith អ្នកផលិតមាតិកាជនជាតិអង់គ្លេស ពេលលោកកំពុងថតវីដេអូបង្ហាញពីសកម្មភាពរំកិលរបងបន្លាលួសចូលដីកម្ពុជាខុសច្បាប់របស់កងទ័ពថៃ ៕

បទ aespa ជាមួយ G-DRAGON ប្រឈមនឹងមតិប្រតិកម្មចម្រុះ ខណៈមានអ្នកប្រមូលផ្តុំគ្នាពហិការ

0

aespa បានក្លាយជាចំណុចកណ្តាលនៃការពិភាក្សាតាមអ៊ីនធឺណិតដ៏ក្តៅគគុកបន្ទាប់ពីការចេញបទចម្រៀងសហការជាមួយនឹងរៀមច្បង G-Dragon មុនការចេញផ្សាយអាល់ប៊ុមទីពីររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រកូរ៉េមួយចំនួនប្រមូលផ្តុំគ្នាពហិការមិនស្តាប់បទថ្មីនេះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdhSz_vE617eByWqorYnJACLcmVVca9nHdZiuLgNEjr-VHTAcyCS7-KYJctQn433vR4Ngmpl5HA95v6k-hsYiGN9m6liBZDxlu47MK3n9VlUR-w89de6Qo7SFVK4vpG8RdMYTqS5TydmcDayyUaCz3JsuXJx6cg-oW-Nwk-bsKqjNBBG1WGxotPy5nUdY/s640/image_2026-05-14_16-09-45.png

យោងតាមការចេញផ្សាយដោយគេហទំព័រ koreaboo បទ «WDA» (Whole Different Animal) របស់ aespa មានការចូលរួមជាពិសេសដោយ G-Dragon បានទាក់ទាញប្រតិកម្មចម្រុះពីអ្នកស្តាប់។ ខណៈពេលដែលអ្នកខ្លះសរសើរសំឡេងពិសោធន៍ និងការសហការនេះ អ្នកផ្សេងទៀតបានរិះគន់រចនាប័ទ្មផលិតកម្មរបស់បទចម្រៀង និងការរួមចំណែករបស់ G-Dragon។ មិនយូរប៉ុន្មានបន្ទាប់ពីការចេញផ្សាយ ការសម្តែងលើតារាងបទចម្រៀងនេះបានក្លាយជាប្រធានបទសំខាន់មួយទៀតនៅលើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQHq_l_voad38_-kWxJHNh8rs0e7u7HDcCEhd-DyzVdMy2OKDsJPN7quNXcmH2BUwwQMn6RhcW_iPxoo5Bqx77RzHgEPYeOgNQRMFqyFPwDkJ9I1fztqUMckEc-LN-yT_Xzpk9aq7iKRhtR8RBFV7UPZjym95dsqWQgMDszb3pTM7i8R5WtZixWrILjIk/s1200/image_2026-05-14_16-09-38.png

នៅលើវេទិកាតន្ត្រីកូរ៉េ Melon បទ «WDA» បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៦៣ មុនពេលកើនឡើងដល់លេខ ២៣ នៅថ្ងៃបន្ទាប់។ ទោះបីជាបទចម្រៀងនេះក្រោយមកបានជួបប្រទះការធ្លាក់ចុះនៃចំណាត់ថ្នាក់ក៏ដោយ អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ថាការកើនឡើងនេះពិតជាគួរឱ្យចាប់អារម្មណ៍ដោយពិចារណាលើប្រតិកម្ម និងការពិភាក្សាអំពីការធ្វើពហិការជុំវិញការចេញផ្សាយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhui2Qw6ACRdSDzeSOjuAMGGeqzZSi8l1tb-cQKGapaZVU8-vBM902q8bYEdeyboaJ61uz62Er8v3vEGJryYaZaZARsJSQJkpPEOYLbyV8hFxkWzKjTHBExA8cUFdkQ5uXBC_yz_sAQT5svxYL_mCMiEWjgxzDpoqG744sapSVmq9bCTPiAVDGsNmXTFtI/s1957/image_2026-05-14_16-09-37.png

នៅលើឆាកអន្តរជាតិ បទចម្រៀងនេះក៏បានបង្ហោះចំនួនអ្នកចូលមើលតាមអ៊ីនធឺណិតយ៉ាងច្រើននៅលើ Spotify ផងដែរ។ យោងតាមតួលេខដែលបានចែករំលែក បទចម្រៀងនេះបានកត់ត្រាចំនួនអ្នកចូលមើលតាមអ៊ីនធឺណិតប្រហែល ១.៤៦ លានដងនៅថ្ងៃដំបូង មុនពេលកើនឡើងដល់ប្រហែល ១.៥៩ លានដងនៅថ្ងៃទីពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUAEMSZ3NGQs5mh0we4xdiiCEHJg5a5V53jkibA-t9H0RbOzYuiUiRM4QQfgpDj7IRB7aINGQ9yPJYeBLszciq-T-Iu8cRFwy_LCk8i_rz4B1BbonUpirLJFcH-VW-871proojZ35Npu0cJZ68iIvsZBkOMdtkIkxtXLs_NvUe8KiqGYP6cbEcfnKL24/s2048/image_2026-05-14_16-09-33.png

អ្នករិះគន់មួយចំនួនបានអះអាងថា កិច្ចសហការនេះមិនមានប្រសិទ្ធភាពបើប្រៀបធៀបទៅនឹងការរំពឹងទុកសម្រាប់ Aespa និងប្រជាប្រិយភាពរបស់ G-Dragon។ អ្នកអត្ថាធិប្បាយមួយចំនួនថែមទាំងអះអាងថា ការចេញផ្សាយនេះបានប៉ះពាល់អវិជ្ជមានដល់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ G-Dragon។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនធំបានការពារក្រុមតន្រ្តីនេះ និងអបអរសាទរលទ្ធផល ជាពិសេសដោយសារតែ Aespa ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងយុទ្ធនាការធ្វើពហិការពីអ្នកស្តាប់មួយចំនួនដែលមិនពេញចិត្តនឹងការប្រកាសពីកិច្ចសហការនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRr93jGyhFovdWKS_QIof_yWSl02vNL6tOlrIkXOGUzYU8KbI_oQiEgYoXhHKwCVtwUMnEMswyrOosEOSKoG9KF4Z6fLrhy6LKtbSitDUh_SXa9pUZdVXcC79-OO3Wo_LpKDHIt6U6tvmesOoZsaCdo7NXw98J1CgKwCKUt4mtKLRbfycGI5I_m8tvSDg/s1500/image_2026-05-14_16-09-36.png

អ្នកគាំទ្របានចង្អុលបង្ហាញថា ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ បទចម្រៀងនេះនៅតែអាចទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងរក្សាបាននូវកំណើនស្ទ្រីមដ៏រឹងមាំនៅលើឆាកអន្តរជាតិ។ ការជជែកវែកញែកនេះក៏បានបង្ហាញពីសមត្ថភាពរបស់ aespa ក្នុងការបង្កើតការចាប់អារម្មណ៍ជាមួយនឹងគំនិត និងការសហការមិនធម្មតា ដែលជាអ្វីដែលក្រុមនេះកាន់តែមានភាពល្បីល្បាញចាប់តាំងពីបង្ហាញខ្លួនក្រោម SM Entertainment៕

Lay និងតារាចិនផ្សេងទៀតរងភាពច្របូកច្របល់នៅពិធីបើកមហោស្រពភាពយន្ត Cannes

0

ពិធីបើកមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៦ បានក្លាយជាប្រធានបទក្តៅគគុកយ៉ាងឆាប់រហ័សនៅលើអ៊ីនធឺណិតបន្ទាប់ពីតារាល្បីៗចិនជាច្រើនរូប រួមទាំង Lay Zhang ត្រូវបានចោទប្រកាន់ពីបទបង្កើតភាពវឹកវរនៅលើកំរាលព្រំក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SNQ2e_I1cKKhmhaTCSVBa-JDDeVBD_bm-G4pYHOHOSio28NOtAr_PvR-nlYVxCPCDiLho-KSeIYeD8GngTPAx3Ay36jldooNHxd3fGC8v1CX3S3VQXVGUucCM2BbpQwnMek0sAXHnak0avdk9BGQx4L7PyEaR8E4zJG2C1eEjX6erSRoZp3yaww6o_g/s2048/image_2026-05-14_15-38-00.png

ពិធីបើកមហោស្រពភាពយន្ត Cannes ឆ្នាំនេះបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែឧសភា នៅប្រទេសបារាំង បានទាក់ទាញតារាអាស៊ីជាច្រើនចូលរួម។ ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្លាស់ប្តូរពីម៉ូត និងភាពយន្តទៅជាការរិះគន់ជុំវិញអាកប្បកិរិយារបស់អ្នកចូលរួមជាច្រើនមកពីឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXnIkOmiYUFRmnyYszLa3D6rBaJoJgS0X12hzMM2NA1cu-mceaHWBTYBgC6ySIrs_Rl73Jn1F_oWCWwThRJ8VF07z7KMSvaxgUxTT6pNsztYNPM4rw7ZE3GkCG-ioSDTk0LILMqZa-7vWTbNaSwFIRpTJvGZxChv-6DTRXlNoZ_15A_QTeNFl1FtR7IY/s801/image_2026-05-14_15-36-02%20(2).png

យោងតាមវីដេអូឃ្លីបដែលរីករាលដាលនៅលើ Weibo Lay Zhang អតីតសមាជិក EXO ហាក់ដូចជាភ័យ និងច្របូកច្របល់យ៉ាងខ្លាំង ខណៈពេលកំពុងថតរូប។ តារាចម្រៀងរូបនេះត្រូវបានគេរាយការណ៍ថា បានព្យាយាមស្វែងរកកន្លែងត្រឹមត្រូវនៅលើកំរាលព្រំ ហើយបានដើរកាត់មុខតារាល្បីៗផ្សេងទៀតដោយអចេតនា អំឡុងពេលថតរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWgMGNeXfXSgIJ7U6xJ4rY4XsnF4akgYKcBBiqnzNA6wlYEDKF2uAaibkiBmh9RAqqC5yKFjbLFFPPj3g4VHJD9_ZbV_t9YqUd8N3SzQ14aM3ZpFiZp6W2USYSMpjviKatylWp9FNeKOhBXXYlW88R3xEHJcnrcsgLiqvmtzridndT-u9iYR_6uuQ9Aw/s801/image_2026-05-14_15-36-02.png

ភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង នៅពេលដែល Lay Zhang, Xie Keyin និងតារាល្បីៗចិនមួយចំនួនដែលមិនសូវស្គាល់ បានឈប់ថតរូបយូរនៅជិតតំបន់ជណ្តើរ ដែលរារាំងផ្លូវ និងរំខានដល់លំហូរភ្ញៀវដែលចូលទៅក្នុងទីកន្លែង។ វីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិតបានបង្ហាញថា បុគ្គលិក Cannes បានចូលទៅជិតក្រុមនេះពីរដង ដើម្បីផ្តល់សញ្ញាឱ្យពួកគេចាកចេញ។
អ្នកលេងអ៊ីនធឺណិតចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ មនុស្សជាច្រើនបានពណ៌នាអំពីឈុតឆាកនេះថារញ៉េរញ៉ៃនិងអាម៉ាស់ដោយរិះគន់តារាល្បីៗទាំងនោះថាខ្វះវិជ្ជាជីវៈនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikzFbg_-rNd80HiNiYzEiDNwzpKmLKnE8b13LpahYqNV25Xu7V056KnS0Zn4hgHaAq7KMdPX6wuhU46Q28OyvXhQkRiONf4Ts7GtzLOszaS1luSrhuYQLsI6g-p5gg2wZ5ze7eg-82IuOrrCiUu23QPT31oqdBGU69SrDi9_rp48nhsnQB3BTr2KpaWjI/s960/image_2026-05-14_15-36-03.png

ជាពិសេស Lay Zhang បានប្រឈមមុខនឹងប្រតិកម្មតបវិញចំពោះរូបរាងដែលគ្មានបទពិសោធន៍ និងឆ្គងក្នុងអំឡុងពេលបង្ហាញខ្លួនដ៏លេចធ្លោ។ អ្នកលេងអ៊ីនធឺណិតចិនមួយចំនួនថែមទាំងនិយាយដាក់ Lay ថាហាក់ដូចជា វង្វេងផ្លូវក្នុងចំណោមភាពចលាចលនៃប្រព័ន្ធផ្សព្វផ្សាយសកល។ កាលពីឆ្នាំមុនតារាចិនមួយចំនួនក៏ត្រូវប្រជាជនខ្លួនឯងរិះគន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hyphenhyphena2O-AAWSVJX_Ardw6aHbheMGPdSfAn-tnDLlEAL9hXUN7gxxKoQCZMyg_k7fQ4dggVYRUCGk3ujPVo9A16kKUaIcguM3k7xjhqlBeG865pxSAfy1dRhYZe3vjYu8P2kWuoZ5knphZyzyt7ybDMNGxSJwaxmjnnhCdD9JA8-Uodlqfwrr0EbcI7WWc/s2048/image_2026-05-14_15-37-58%20(2).png

ខណៈពេលដែលការបង្ហាញខ្លួននៅលើកំរាលព្រំក្រហមនៅទីក្រុង Cannes នៅតែជាឱកាសដ៏មានកិត្យានុភាពសម្រាប់តារាអាស៊ី ភាពចម្រូងចម្រាសនៅឆ្នាំនេះបានបង្កឱ្យមានការជជែកវែកញែកម្តងទៀតអំពីសុជីវធម៌របស់តារាល្បីៗ និងសម្ពាធក្នុងការចាប់យកពេលវេលាដ៏ពេញនិយមនៅក្នុងព្រឹត្តិការណ៍កម្សាន្តសកល៕

ជាម្ចាស់ពានជិះម៉ូតូទៅច្រៀង លឹម សេរីហាន់នីកា ថាមានអ្នកមើលរំលងក្បាល

0

តារាចម្រៀង លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ បានបង្ហាញថាមនុស្សបច្ចុប្បន្នសម្លឹងមើលតែសម្ភារៈនិយម។ ការដែល នីកា ចេញមកនិយាយបែបនេះគឺដោយសារតែនាងជិះម៉ូតូទៅច្រៀងហើយត្រូវបានគេមើលរំលងហាក់មិនឱ្យតម្លៃនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Y6DBE9W3MvHBsQjVPBsqH9hJgPt7A9liOvHztkQIO0jgyCtNmyomK1XdtzynlGR5w1oGq1frXJ5mHjoqiiHiyDNzR-CaAziJVgXexYyQAyxic68nJWbfEj-nuUyQ5XMj3CMbwWz3HGjsbJdTmrJpuGr1j4Rz3bmIUVZCBUoIJjyNUrOmW7_CrUk8AA0/s2048/image_2026-05-14_15-03-57.png
កាលពីពេលថ្មីៗនេះតារាចម្រៀង ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បានបង្ហាញពីមនុស្សមួយចំនួនខ្វាយខ្វល់នឹងជីវិតឯកជនរបស់នាងណាស់នៅពេលជិះឡានថ្លៃក៏សួរ នៅពេលជិះឡានអគ្គីសនីក៏សួរ។ សំណេររបស់តារាចម្រៀងរូបនេះបានជំរុញចិត្តឱ្យតារាចម្រៀង លឹម សេរីហាន់នីកា ចែករំលែកបន្តនិងបង្ហាញបទពិសោធន៍ពីអ្វីដែលនាងបានជួបប្រទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik0oi4S4x4Y_tIx81TxeCOlMmF-mv2iL7cUAC3EZFJh_pii-KBuZwmVTSenoO0WDuhaeNllXKpAFMDqu2BWElSwJapd_fjbGj-qxFgzjN_Z2O8ztvpHz7YKjXZP3XEgaQi-0g8suVDHJfOt5wEuIv9DVTUKvhwq4X6LM7KKt2dKOtnSTTA3AbyPJ-L1ss/s1712/image_2026-05-14_15-03-58.png
ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ បានសរសេរនៅថ្ងៃទី១២ ឧសភា ថា «ខ្ញុំជិះម៉ូតូទៅច្រៀងគេរាងមើលរំលងធ្វើអីរំលងក្បាលតិច សម័យនេះគេឱ្យតម្លៃលើសម្ភារៈនិយមជាងការខំប្រឹង»។ បន្ទាប់ពី ហាន់នីកា ទម្លាយនូវហេតុការណ៍ដែលត្រូវគេមើលងាយមិនឱ្យតម្លៃដោយសារសម្ភារៈនិមអ្នកគាំទ្រនិងតារាចម្រៀង នាង ដាវីន បានលើកទឹកចិត្តតារាចម្រៀងវ័យក្មេងរូបនេះ។ នាង ដាវីន បានបញ្ចេញមតិថា «ខំប្រឹងឱ្យខ្លាំងប្អូន ពេលខ្លាំងមានតម្លៃ»។ ក្នុងអាជីពជាម្ចាស់ពានក្នុងរយៈពេល៣ឆ្នាំមកនេះ លឹម សេរីហាន់នីកា ធ្លាប់បានបង្ហាញថានាងត្រូវបានអ្នកមួយចំនួនមើលងាយពណ៌សម្បុរនាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcfp1qc4d56cH_wY2QDFerSWroOeUKWQ5EmZXlR62DFSbFyZ-7jhBD9Nrdw9YbdLWl0s5HM7WFAzJoDHE4xoViaRbe2EaeWfV6-NZ0gkurMO5XbJO3AvyebTfThkwF28WW-fHkBL-T2Q-B6eEPnH1UIlortTALlP-sKHGppTQxM2KgwyABMfMycDgnGXA/s2048/image_2026-05-14_15-04-03.png
នីកា គឺជាបេក្ខនារីដំបូងគេដែលក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ដែលទទួលបានត្រឹមមួយកៅអីពីគ្រូបង្វឹក ពេជ្រ សោភា ហើយអាចលើកពានក្នុងវ័យត្រឹម១៦ឆ្នាំក្នុងឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh393JTglqVSXMojPtG1hRENiO-7_8f85sWZ7Gc6y4uE8bwiMJFmmldEVKOAv29RvId7E2G7HnqW0hInqs5SF3Au3Sh9YNxKu0ywbFXsD4c9eJteW3xFKFq0g_4iDnf_gC3bHBZo3UmnX0-l5uTnluFaeOgbaYkUblCBRmf60OshWA4lnAnNrduwwHamUQ/s1280/-2147483648_-235642.jpg
បន្ទាប់ពីក្លាយជាម្ចាស់ពាន លឹម សេរីហាន់នីកា មានឱកាសចេញបទចម្រៀងជាច្រើនបទដែលបទមួយចំនួនមានការស្តាប់ជាច្រើនលានដងដូចជា «ឯណាពាក្យស្មោះ» «សុំបែកចង់ឱ្យបងលួង»។ ទោះយ៉ាងណារយៈពេលចុងក្រោយនេះប្រជាប្រិយភាពរបស់ លឹម សេរីហាន់នីកា ហាក់នៅនឹងថ្កល់ទោះបីជាមានបទចម្រៀងថ្មីក៏ដោយ៕

ជប៉ុនប្រើប្រាស់ចចកយន្តបណ្តេញខ្លាឃ្មុំ កាយវិការដូចចចកពិតៗ

0

ការបញ្ជាទិញសត្វចចកយន្ត (Monster Wolf) ពីក្រុមហ៊ុននៅប្រទេសជប៉ុនបានហក់ឡើងយ៉ាងគំហុកនៅឆ្នាំ២០២៦នេះ បន្ទាប់ពីពលរដ្ឋជប៉ុនរងការវា.យប្រ.ហារពីសត្វខ្លាឃ្មុំកើនឡើង ដោយចាប់ពីឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ ខ្លាឃ្មុំបានវា.យប្រ.ហារសម្លា.ប់មនុស្សរហូតដល់១៣នាក់ និងមានសេចក្តីរាយការណ៍ពីការប្រទះឃើញខ្លាឃ្មុំជាង៥ម៉ឺនលើកនៅទូទាំងប្រទេស ។ មូលហេតុដែលពួកវាសម្រុកចូលមកតំបន់មនុស្សរស់នៅ ដោយសារកង្វះខាតចំណីអាហារធម្មជាតិក្នុងព្រៃ និងអាកាសធាតុក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbwq_nTlHX8bbGGlSoXbLjls4TGiF26V64Tylw6yCe6rIdO49rRHN-NHIKZUNr8ZRPOCMZ-lV5_NkqHp02xyd29UMi6qk0hIA4iEA0OCVeuJe8NbCuDfwcAtV2Rsg-FBAeySNs9H3oyGASYQoXJZxc7xVbC5aIINOFSFmGpUajYxMaUhtgXQGUJMVc9z4/s1200/photo_2026-05-15_08-32-27.jpg

ចចកយន្តសម្រាប់ដេញសត្វព្រៃនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ohta Seiki នៅខេត្តហុកកៃដូ ដោយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានផលិតចចកយន្តដើម្បីការពារផលដំណាំពីសត្វក្តាន់ និងជ្រូកព្រៃ ហើយពេលនោះ រងការចំអកថា គឺជាឧបករណ៍ចម្លែកផលិតឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់ការពារមនុស្សពីខ្លាឃ្មុំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjduVl_WsbulraMJDkmyJC8TXEbh6VNdoo_KlPO6YYqP0-q2ZcUg80gPKvKQrmC0LmJQ_RohLmE4X1TdPGSSmzfFm23j5X9Iex503qTx6_lzb84_oc4Av1vsroWfNZEkbso8OTamQlpWWTXrJ-OX_9LM0RfykXh-BaFwxG7fx6FZ4Y2NS-BNzL_SjRTbQk/s1280/photo_2026-05-15_08-32-25.jpg

វាមានគ្រោងឆ្អឹងដែក គ្របដណ្តប់ដោយរោមសិប្បនិម្មិត មានក្បាលចចកបើកមាត់ និងកន្ទុយបំពាក់ភ្លើង LED ។ វាដំណើរការដោយថាមពលព្រះអាទិត្យ និងមានបំពាក់ឧបករណ៍ចាប់សញ្ញា Infrared Sensors នៅពេលមានសត្វព្រៃចូលមកក្បែរ វានឹងងាកក្បាលទៅឆ្វេងស្តាំ បញ្ចេញពន្លឺភ្នែកពណ៌ក្រហមគួរឱ្យខ្លាច ថែមទាំងបន្លឺសំឡេងគំរាមរហូតដល់ជាង៥០ប្រភេទ ដូចជា ៖ សំឡេងលូ និងសំឡេងមនុស្ស ហើយអាចឮបានដល់ចម្ងាយ១គីឡូម៉ែត្រ ។ វាមានតម្លៃប្រមាណ៤,០០០ដុល្លារក្នុង១គ្រឿង ប៉ុន្តែការកុម្ម៉ង់ទិញត្រូវរង់ចាំចាប់ពី២ខែ ទៅ៣ខែ ដោយសារតម្រូវការកើនឡើងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9vLnKHnvlT2zttZVQVnU4Tsq_7G_Xvu-4GtyVqX_U68_Gnw27AjuOs1xAVTtgtllVJrd0-HAWLvnfNFXe-itTJaRdas95bv6rBp6EWdJukcmEV2ZgzEzFKUl2OBHDxV0JiLAIqxCKiR5yPNvs0PziJ-n3YE-KtjlqRDKjoaeQap4X2RBH_NeD1s_rcU/s1200/photo_2026-05-15_08-32-26%20(2).jpg

ប្រធានក្រុមហ៊ុន Ohta Seiki នៅខេត្តហុកកៃដូ ដែលបានផលិតចចកយន្ត (Monster Wolf) ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែនៃឆ្នាំ២០២៦ អតិថិជនបានកុម្ម៉ង់ទិញចចកយន្ត រហូតដល់៥០គ្រឿង ដែលចំនួននេះលើសការកុម្ម៉ង់ទិញធម្មតាក្នុងរយៈពេល១ឆ្នាំពេញ ។ បច្ចុប្បន្ន ការផលិតចចកយន្តមិនទាន់តម្រូវការទេ ដោយសារអតិថិជនបារម្ភពីសុវត្ថិភាព និងការពារកុំឱ្យសត្វព្រៃបំផ្លាញផលដំណាំ ក្រុមហ៊ុនតម្រូវឱ្យអតិថិជនរង់ចាំចាប់ពី២ខែ ទៅ៣ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZ3XERZ0mdmB35-Qej4bJTYLD1DieEHUwPpsllu29Z7qndg78JU8QiMlVKzC5PaL2QC98kWyFmcGG2qHfgxb8iE66F7s7lb2-EA4QyrxDKsh71tozUlHxyvawMpmExCU9r6gu0P5htCGWkmtsFflV3JP6iuzcPIz2ulqSrddKdPoXe4t_GV9EhDY9UTY/s1280/photo_2026-05-15_08-32-26.jpg

អ្នកកុម្ម៉ង់ទិញភាគច្រើន គឺកសិករ, អ្នកគ្រប់គ្រងទីលានវាយកូនហ្គោល និងអ្នកធ្វើការក្រោមកំដៅថ្ងៃនៅជនបទ ដូចជា ៖ អ្នកធ្វើការសំណង់ ។ ខ្លាឃ្មុំបានសម្រុកមកក្បែរលំនៅឋាន សាលារៀន ផ្សារទំនើប និងរីសេត ស្ទើរតែរាល់ថ្ងៃ ហើយអាជ្ញាធរចាប់បានចំនួន១៤,៦០១ក្បាល (លើសឆ្នាំ២០២៥ រហូតដល់៣ដង) ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-Qgw53xsCyKPV8nP9q8fYEGoaH-VUS1fa1dj0Hgz-qQV1T1qLmLmhDG4AfZT95y9YPMKM61fFe-9Ms3D_9UTLiottmQTx_kgpkTmnhl9jOj99IqTnMK0RwdPx_BE2EK7o5vxn4-mF-qLVIp1ChZYJqZjuhjA9mvgq_IjHC6d6Cyg36ZHn2Xp_B8t22Q/s1200/photo_2026-05-15_08-32-27%20(2).jpg

ពេលនេះ ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍បន្ថែមទៀតដោយបំពាក់កង់ឱ្យចចកយន្តអាចរត់ដេញសត្វ ឬដើរល្បាតបាន ហើយក្រុមហ៊ុនក៏មានគម្រោងផលិតចចកយន្តខ្នាតតូច (Monster Wolf Mini) សម្រាប់ឱ្យសិស្សសាលា អ្នកស្ទួចត្រី និងអ្នកដើរកម្សាន្តតាមព្រៃភ្នំ អាចយកតាមខ្លួនបាន ព្រមទាំងគម្រោងបំពាក់កាមេរ៉ាបច្ចេកវិទ្យាសិប្បនិម្មិត (AI) លើចចកយន្តនាថ្ងៃអនាគត ៕