Home ព័ត៌មានអន្តរជាតិ ថៃទាមទារដាច់ខាតត្រូវតែបើកការចរចាទ្វេភាគី បើទោះជាកម្ពុជាចង់ឬមិនចង់ក៏ដោយ

ថៃទាមទារដាច់ខាតត្រូវតែបើកការចរចាទ្វេភាគី បើទោះជាកម្ពុជាចង់ឬមិនចង់ក៏ដោយ

48
0

ដល់ម្លឹងពេកមិនដឹងគួរនិយាយថាម៉េច! បើទោះជាបានដឹងហើយថាកម្ពុជាមិននិយាយចរចាជាមួយថៃតែពីរនាក់ ក៏រដ្ឋមន្រ្តីការបរទេសថៃនៅតែចចេសតវ៉ា ដោយសង្កត់ធ្ងន់ថា ថៃនិងកម្ពុជា ដាច់ខាតត្រូវតែមានការពិភាក្សាទ្វេភាគីដើម្បីកំណត់ទិសដៅរួមគ្នា មុននឹងឈានទៅដល់ការប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQRXdnVSKRVGYPr5rtPn0az2NNx93vFoNBwf8eg6s5bwWh6vwWU-Qi5Wrat6Hm2pLLqKU1rXY-kKLtEwJufWUfC4bZnBC1h6npSHawvxMTCAifr7LEbjHtlzNneHLoEVj8nt7OBVn-KoUpEU1AOzWMmBo0wH5oem7hKPLKZUJh60ihlqixVGYky9G11JE/s1280/photo_2026-05-15_14-11-59.jpg
ថ្លែងបន្ទាប់ពីការប្រកាសរបស់ប្រមុខរដ្ឋស្តីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជំរុញឲ្យរាជរដ្ឋាភិបាលកុំបើការចរចាទ្វេភាគីជាមួយថៃលើបញ្ហាព្រំដែនសមុទ្រ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៦ បានលើកឡើងយ៉ាងដូច្នេះថា៖ មុននឹងកម្ពុជា ឈានទៅដល់ការប្រើយន្តការច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ភាគីកម្ពុជា ត្រូវតែនិយាយគ្នាទ្វេភាគីជាមួយនឹងប្រទេសថៃឱ្យអស់ពីលទ្ធភាពជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6l9HaY6gTmEm3gRWokVucVwJapRWY5Ip4UDKWyLAP2fdxvIz47CDG7LyaP6AUv0oGi1xLDCCVnLfmUB_qvWifo37c6PESj3229ytn_kUSWCeiiK2utMkLCha_cWHZK9u47Yx8qmAHnjp8xt6vRbPIud7JpcvR9R0B74aDqWrXa2eJ5Pzuv9qtXd8KtuU/s1000/photo_2026-05-15_16-30-32.jpg

លោកបញ្ជាក់ថា «យន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ មានទាំងការសម្របសម្រួលបែបស្ម័គ្រចិត្ត និងបែបចាប់បង្ខំ ដូច្នេះប្រសិនបើភាគីកម្ពុជាចង់ប្រើប្រាស់យន្តការនេះដើម្បីចាប់បង្ខំថៃឱ្យដោះស្រាយបញ្ហា ប្រទេសថៃទាមទារឲ្យមានការចរចាទ្វេភាគីជាមួយគ្នាជាមុនសិន មុននឹងឈានដល់ការប្រើប្រាស់យន្តការអន្តរជាតិរួមគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9YU9narNogEF2DryboKBEeEevoTBh8hRsS_fac43KzH18dRMDmLYdOWlJWti_c1gM80Xxi9pxO4TW9EL_4fbkRPeZQjV7ioM-H2LDZibkzsEaXL9dnspaLweKPlGkdS6-IkX1jwSshO4NGVJBI2U-i_WiuOautc1GfV3UyF2YxXdegQeAVSNncmMKjw0/s1125/photo_2026-05-15_14-11-59%20(2).jpg

ស្របពេលជាមួយគ្នានេះ លោក Sihasak ក៏បានបដិសេធផងដែរនូវព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយដែលចុះផ្សាយថា ថៃយល់ព្រមប្រើប្រាស់កិច្ចព្រមព្រៀង UNCLOS ក្នុងការសម្របសម្រួលទំនាស់ភ្លាមៗ ដោយលោកបានបញ្ជាក់ថា វាជាការប្រញាប់ប្រញាល់សន្និដ្ឋានរបស់ភាគីកម្ពុជាតែម្ខាង មិនទាន់មានការយល់ព្រមពីថៃនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip7vysWB7xh7UxcwZIoJe-USNAatEVok-gjR-dC0X0Sheo5pwiUco23ncn-lSp73ktqv7s_88x5l5WGtkuxk2M0KWptA3q5gsq0aqA90TLikZzBkwC7ezOra1ASwfgoTaDm_9kfm2WM-hpO0Nf48a9c1DULdYH-1acwJQ-uqgZyR8ZkEHSLFos-KEN9ms/s1280/photo_2026-05-15_16-30-33.jpg

សូមជម្រាបថា មុននឹងឈានមកដល់ការជជែកដេញដោលពាក់ព័ន្ធនឹងច្បាប់សមុទ្រ UNCLOS រដ្ឋាភិបាលថៃបានសម្រេចចិត្ត ប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MOU 44) ជុំវិញតំបន់ទាមទារត្រួតគ្នានៅលើសមុទ្រជាឯកតោភាគី។ ការលុបចោលនេះបានធ្វើឱ្យកម្ពុជាត្រូវស្វែងរកយន្តការថ្មី (គឺ UNCLOS) ដែលពីដំបូងភាគីថៃក៏បង្ហាញការយល់ស្រប ប៉ុន្តែក្រោយមកបែរជាក្រឡាស់សម្ដីចង់ងាកមកប្រើយន្តការទ្វេភាគី ដែលដូចទៅនឹងយន្តការចាស់ដែលភាគីថៃខ្លួនឯងទើបលុបចោលទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHU1KwAhgzCdS1Hi8pmwCyX6N52sv5onzIWoXR9dTHcEVPpyKleMqJImQOye-3mfWZlhNSf2_LanYdhwGBXc2ARIa4g2h4REv2xbvkZR_RQ9d2ZVT7nI_3DHb949BvwR9C-mZS_x-CsOabcGR3JG2RaSlzH2piCO43VbpKdmDOcwrRHCcdkgfsz-jadKQ/s750/photo_2026-05-15_16-30-31.jpg

អ្វីដែលសំខាន់គឺការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសថៃ ផ្ទុយស្រឡះពីគោលជំហររបស់នាយករដ្ឋមន្រ្តី អនុទីន ដែលទើបប្រកាសកាលពីប៉ុន្មានថ្ងៃមុនយ៉ាងច្បាស់ថា៖ ប្រទេសថៃ នឹងលែងចរចាទ្វេភាគីជាមួយនឹងកម្ពុជាបន្តទៀតហើយ ដោយជំហរម៉ឺងម៉ាត់របស់ថៃ គឺនឹងដឹកដៃកម្ពុជាឆ្ពោះទៅរកប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររួមគ្នាតែម្ដង»។ តើការប្រកាសខាងលើទាំងពីរនេះ មួយណាជាចេតនាពិតរបស់ថៃ?