Home Blog Page 199

ទេព បូព្រឹក្ស ព្រលះ អ៊ឹងហ្វា ឡកឡាយ ហ្វីយ៉ាតា ខណៈ ពេជ្រ សូលីកា ទម្លាយចរិតនាងបែបនេះ

0

មិនដឹងថាជាភាពចៃដន្យឬមានចេតនានោះទេនៅពេល ហ្វីយ៉ាតា ឡើងឆាកប្រកាសឈ្មោះស្រាប់តែ អ៊ឹងហ្វា បានបង្ហោះវីដេអូនៅក្នុង Story ចំពេលជាមួយគ្នាដោយបញ្ចេញកាយវិការស្រែកតាម។ នេះបានជំរុញឱ្យអ្នកគាំទ្រមានមតិប្រតិកម្មខណៈ ទេព បូព្រឹក្ស បានព្រលះមួយទំហឹងទៅកាន់ អ៊ឹងហ្វា រួមទាំងជនជាតិថៃផ្សេងទៀតដែលកើតទុក្ខមិនសុខចិត្តពេលឃើញកាបូបស្នាដៃកូនខ្មែរ។ ស្របពេលជាមួយគ្នានេះ ពេជ្រ សូលីកា ស្រាប់តែទម្លាយពីចរិត អ៊ឹងហ្វា ព្រោះធ្លាប់រួមការងារជាមួយគ្នាម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmd72K54Ad3X4WPvaRzbkG6GHcOGm4qC2u0tjn21gUdTn0XcsVq1SJhFBJaENSd6j_08cEBe26sMTRcZ_CESFBpNMvIBFwQ23oAKOxo6Q1yPzQiLRhn8I9R4HRg_1UzZft4kKcxOqzIwAz5GBE3KKa0RKm60pQ9QlkKzygf8aIqC65nkAZK4Hnr1EsI4_p/s2048/image_2025-11-21_13-43-17%20(2).png

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីប្រកួត Miss Universe លើកទី៧៤ បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើប្រទេសម៉ិកស៊ិក។ ទោះជាយ៉ាងណាកម្មវិធីលើកនេះគឺពោរពេញដោយភាពចម្រូងចម្រាសចាប់តាំងពីដំណើរការប្រកួតរហូតលទ្ធផលចេញមកនៅតែមានភាពរកាំរកូស។ ក្នុងពេលជាមួយគ្នានេះអ្នកគាំទ្របានសម្លឹងឃើញថា អ៊ឹងហ្វា បាន Add Story នៅពេលកម្ពុជាឡើងឆាកមិនដឹងថានាងមានចេតនាអ្វីឱ្យពិតប្រាកដនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY_-Sa6NzMaD2L4Gkz2R_ItPX49_iaVu_cYcQFt9A3Vi5GODWJqbvrEa2WRJblKI9uWDL87kZEW-S2mNktTaFijPB2G-w-2Ybu8s2hQIMME43Nwdsk84JB1DvqRNdEncCUGQIg1trRaLcMU51wVgRByKuusw_Vum9LuUEF3YUJhMjRwtefUgtzL1oJXa8V/s2048/image_2025-11-21_13-43-13.png

ក្រោយឃើញសកម្មភាព អ៊ឹងហ្វា កូនស្រីសំណព្វណាវ៉ាត់ ហាក់ដូចជាចង់ឡកឡាយ ហ្វីយ៉ាតា ដែលជាមិត្តសម្លាញ់ ទេព បូព្រឹក្ស បានព្រលះថា «មុខហ្នឹងចរិតស៊ីគ្នាម្ល៉េះ អូយឡើងលាមក នឹងមែនគេល្បីថាជាប់ហើយ…»។ វីដេអូរបស់ អ៊ឹងហ្វា បញ្ចេញសកម្មភាពចំពោះ ហ្វីយ៉ាតា កំពុងត្រូវបានអ្នកគាំទ្រកម្ពុជាប្រតិកម្មក្នុងនោះ ពេជ្រ សូលីកា ក៏បញ្ចេញចរិតរបស់នាងមកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXptEzQmP_-E2oPywqA8YnqvAEficEHsarGHlnICG1QMXDS1NV1AvVnLO8Pd1U-GYosu7O4e9x7xspS226UDcFLzJFFv9Ud3b8ppkOFAkfadSRp1y2vKLr85r3g7iPBkrAlnF90kXNuCHpALLnQuslxnIdtG3Th7_uSzE9EuEQ6kqzln4ibcwfzeF1h7Ai/s2048/image_2025-11-21_13-43-15.png

ពេជ្រ សូលីកា បានយកគណនីផ្ទាល់ខ្លួនទៅខម្មិនក្រោមការបង្ហោះរបស់ ទេព បូព្រឹក្ស ដែលជាមិត្តសម្លាញ់ថា «ធ្លាប់ធ្វើការជាមួយនាងហ្នឹងម្ដង ចរិតគ្មានអ្នកណាល្បីដល់វាទេ
តិចថា ពេជ្រ សូលីកា ឃើញហើយជ្រើមទៅសុំថតជាមួយចុះ មិនសុំថតហើយមានរូបជាវាក៏មិនខ្ចីផុសទៀត ខ្មែរខ្មើតដែរតាស»។ ទេព បូព្រឹក្ស ក៏បានចូលឆ្លើយតបការខម្មិនរបស់ ពេជ្រ សូលីកា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO-C5Fn5f-_lkIs5Mn0MXHyVHywxYfgHNKJL5buDxF0wl-rmu4kywZzOtIhJxVDRayw2TIS3eGeqjuegtygszmYQUXFsOKMNb1LAl9RM08Fb0NElKnr9bGbM_n-iCPxaZwHteV51W7wASUjz1wooNm9aUyMKLtoEvIJm0cYoajk2WfRfplnPK-1H9PT5WH/s1920/image_2025-11-21_13-43-20.png

ថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមថៃម្នាក់បានប្រតិកម្មទាក់ទងនឹងកាបូបស្នាដៃកូនខ្មែរដែល ទេព បូព្រឹក្ស យកមកបង្ហាញនៅក្នុងការ Live រហូតនាងអត់ទ្រាំពុំបានលែងសម្តីទន់ភ្លន់ព្រលះចាស់ដៃទៅកាន់ជនជាតិថៃនោះដែលនិយាយថាខ្មែរគ្មានអ្វីអួតក្រៅពីប្រាសាទ៕

ភេសជ្ជៈ ៥ មុខ ញ៉ាំក្នុងខែត្រជាក់ ជួយរក្សាកម្ដៅរាងកាយ និងមានសុខភាពល្អថែមទៀត

0

ខ្យល់ត្រជាក់រដូវរងាបានមកដល់បណ្ដើរៗហើយ ដូច្នេះគួរថែរក្សាសុខភាពឲ្យបានល្អ ព្រោះខែនេះងាយធ្វើឲ្យអ្នកឈឺយ៉ាងឆាប់រហ័ស ជាពិសេស គឺគ្រុនផ្ដាសាយតែម្ដង។ ក្នុងនោះ ការជ្រើសរើសភេសជ្ជៈត្រឹមត្រូវគឺជាវិធីដ៏ងាយស្រួល និងមានប្រសិទ្ធភាពមួយ ដែលជួយផ្ដល់ទាំងភាពកក់ក្ដៅដល់រាងកាយ រួមទាំងបង្កើនប្រព័ន្ធភាពសាំថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ញុាំភេសជ្ជៈក្ដៅឧណ្ហៗ ក៏ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្បែកភ្លឺថ្លាផងដែរ។ ថ្ងៃនេះ ខេប៊ីអិន បាននាំយកភេសជ្ជៈដ៏អស្ចារ្យចំនួន ៥ ដែលមានគ្រឿងផ្សុំងាយៗ សុទ្ធតែអាចមាននៅក្នុងផ្ទះរបស់លោកអ្នកស្រាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWl5iQUMDbkvoJJx5bhBeQxPGqpuhay5qL8uzhkHzRvEVkJsUk69F5_bO9TWqTWuQBxoQdJx0X-dXUFGSbmfJYLlvM-no0AHBqNIX3-wqiAtM98Uf7VkieFt4S87DYUv4eEif_Z0-rjUBxT71XkBW1_4FJ4CnS6l8zvcNcDPW2hJlVMKYuPR6lNf3gnSRL/s1280/photo_2025-11-21_13-24-24.jpg
១. តែខ្ញីក្ដៅ
តែខ្ញីគឺជាឱសថក្តៅ និងមានប្រជាប្រិយភាពយ៉ាងទូលំទូលាយ។ វាជួយជំរុញលំហូរឈាមបានល្អ ធ្វើឱ្យរាងកាយមានកម្ដៅយ៉ាងឆាប់រហ័ស។ អត្ថប្រយោជន៍ចម្បងរបស់ខ្ញីគឺ វាជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ និងជួយបញ្ចេញខ្យល់ផងដែរ។ លើសពីនេះ ខ្ញីក៏ជួយសម្អាតផ្លូវដង្ហើមផងដែរ នៅពេលអ្នកក្អក ឬឈឺបំពង់ក ដែលធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ល្អមួយប្រឆាំងនឹងជំងឺផ្តាសាយក្នុងរដូវរងា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh1Sew9fsOAAnP4xuy4qDFnj6n79tsoHf_OUsT78yViAR6Woc7POJHd8JLujfnSNAQ7hcpELJuiuXOp0MvXkmNNcyjh4e_t7BricdG1_mkWTnLo1Apkr1tVihx4yrxDZIjhCXiRM69ePf3y_JAsgjxkQtP89qItvjnjRNO7KvZJMwHPdk3QXpYjBe8SZmz/s1280/photo_2025-11-21_13-24-24%20(2).jpg
២. តែក្រូចឆ្មាទឹកឃ្មុំក្តៅឧណ្ហៗ
ភេសជ្ជៈបុរាណនេះងាយស្រួលផឹក និងមានថាមពលជំរុញប្រព័ន្ធភាពស៊ាំ ព្រោះក្រូចឆ្មាជាប្រភពនៃវីតាមីន C។ ទឹកឃ្មុំជួយផ្តល់សំណើមដល់បំពង់កដោយធម្មជាតិ ដែលនៅពេលពួកវារួមបញ្ចូលគ្នា នឹងជួយពង្រឹងកោសិកាឈាមសឱ្យដំណើរការក្នុងប្រសិទ្ធភាពខ្ពស់បំផុត។ លើសពីនេះ តែក្រូចឆ្មាទឹកឃ្មុំក្តៅឧណ្ហៗក៏អាចជួយបំបាត់ការឈឺបំពង់ក ឬក្អកស្ងួតបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwaq8xdCRgw6Nb7p9GUaxVfGzFo2QJZt9UnjvWCO37K2QHPX44sLzYMq3cIZtfxAjPtl6trP4Wrz0JyiZyA2r8dMSLFaA3_qaXJ4y2LUqgbcJ0Te8FcUMAClb_VvVrv_TOG62d-wWzwawlpYOZ5VNHk6nKpFedcSeKfR9W_sel0487EGLDMu79BoLcTptR/s1280/photo_2025-11-21_13-24-25.jpg
៣. តែបៃតងក្តៅៗ
តែបៃតងគឺជាភេសជ្ជៈដែលញាំហើយស្រស់ស្រាយខ្លាំង និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ វាមិនត្រឹមតែជួយបង្កើនភាពកក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មកំហាប់ខ្ពស់ផងដែរ។ តែបៃតងសម្បូរទៅដោយ EGCG (Epigallocatechin Gallate) ដែលជួយជំរុញប្រព័ន្ធភាពស៊ាំ និងប្រឆាំងការខូចខាតកោសិកានៅក្នុងរាងកាយ ព្រមទាំងកាត់បន្ថយហានិភ័យនៃរ៉ាឌីកាល់សេរីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVIupC1C1ImHyxrX2qwcB1nQlDL-7wWr_dC6Ntct_crk5ftGYWo25-gVk5NIfWGJUiAQ9EE7wY2Y9INNso2IcFcpSsN6nu9gnFFqOmVM3jOFNmsUjnsVMfQJaM0MD8k4_MAf_NGijMTl0xhomAt3UGnGzgWPYZjyyPGUs3kritVKUD8Ht3nuN8nNUK39jY/s640/photo_2025-11-21_13-24-25%20(3).jpg
៤. សូកូឡាក្តៅ
សូកូឡាក្តៅគឺជាភេសជ្ជៈដែលផ្ដល់ទាំងភាពរីករាយ និងកម្ដៅដល់រាងកាយ។ កាកាវសុទ្ធ ១០០% ឬសូកូឡាខ្មៅ (៧០% ឬច្រើនជាងនេះ) ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid កម្រិតខ្ពស់ ជួយដល់ចរន្តឈាម និងអារម្មណ៍ល្អស្រស់ស្រាយ។ ទោះជាយ៉ាងណា ប្រសិនបើញាំវាលាយជាមួយទឹកដោះគោ និងស្ករច្រើនពេក អត្ថប្រយោជន៍នឹងថយចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdIXluNuDYhCs_rHJVFVJ-9ltD2rQS-lpUeOoCLn-tVYb3L5FnC2Bc9VsR2Y9V8g2YxTaz3VHNZYYL0Vwj7rqZzXiVWCtzkpC3CjyMayFnIsFLnmT-QzgOW0FbqlL2yRwHlkc0Rrw78QurBCdEQyFcrcPvXDwAvntQ9vP-yauo7dDadH0aLcQiwLvpsUdl/s1200/photo_2025-11-21_13-24-26%20(2).jpg
៥. ទឹកសណ្តែកក្តៅៗ
សម្រាប់អ្នកដែលចង់បានភេសជ្ជៈដែលញាំឆាប់ឆ្អែត និងទទួលបានសារធាតុចិញ្ចឹមពេញលេញ ទឹកសណ្តែកគឺជាជម្រើសដ៏ល្អបំផុត ជាពិសេសប្រសិនបើអ្នកញាំវាសាបៗ ដោយគ្មានជាតិស្ករទាល់តែសោះ។ ទឹកសណ្តែកគឺជាប្រភពនៃប្រូតេអ៊ីនសំខាន់ៗ និងខ្លាញ់ល្អ ដែលជួយឱ្យរាងកាយរបស់អ្នកទទួលបានថាមពលគ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅ។ វាក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលជួយចិញ្ចឹមឆ្អឹង និងជួយការពារស្បែកពីការស្ងួតដោយសារអាកាសធាតុត្រជាក់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHDTy8HdnW7-SYvrMe6SclzCjIZ-4Q8_nfas54Wri5IvRsuAPrRAlNuJtHXt1N6wHKN3PHKrMfSSW0PpR59yfW4Lehut0ylXccxYtFuoCqc1qeakuVWmYQ4rDRimtzNvfubrT8m8wZV18gcmBPW0VT6aaNl9befKJMIyl4QRkNGu0ucjE2Auz58kZY5JaD/s1000/photo_2025-11-21_13-24-26.jpg

រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា៖ គ្មានការរាយបន្លាលួសថ្មីនៅភូមិព្រៃចាន់និងភូមិជោគជ័យឡើយ

0

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានច្រានចោលការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ថាមានការរាយបន្លាលួសថ្មីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ពីសំណាក់យោធាថៃ ដោយធ្វើការបញ្ជាក់ថា ស្ថានភាពនៃភូមិទាំងពីរគឺមានភាពស្ងប់ស្ងាត់ជាធម្មតា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ វិច្ឆិកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkjcIggDXsAtMnqet3juWZ0kOwquqxXXJSFOTDr34ffEHtxbP8UXK3Fjy3sqE1J9kR9A1MDMBVLvKlgrs1PC3i3aKSuGV-nswlEQoNxPxvyW0xtqgg9q1MON0YyIoNHVj9-zdU5GpaslwlOlqV3tJ859RuzRktCNhyphenhyphenglDZILm6FqYYOOM3hF14OV5EZeBr/s800/photo_2025-11-21_15-41-51.jpg
តាមសេចក្ដីប្រកាសខាងលើ រដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងថា អាជ្ញាធរបានកត់សម្គាល់ឃើញមានការយករូបថត និង វីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗ មកបង្ហោះឡើងវិញ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា វីដេអូទាំអនោះជាព័ត៌មានចាស់ ហើយពេលខ្លះជាព័ត៌មានមិនពិត ដែលការផ្សព្វផ្សាយបែបនេះបង្កើតឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGucorNXwLDJsAMtdFkbFyaciyfRsX-JSwRDcS_2yQ9ghQERC7ux9wl_pfWt7rojfiHIiSqhcaV3nP2USt0Y4KgsLNQG1djxXnJqEHbTTsB46nUZSBdSH-dx82gmxVCRlHnC3-5DmTXa8jN3r4AYUB3yssnA6ujseZXqUBuki7UuxgqmfXjyrMvcnsTcWX/s1000/photo_2025-11-21_15-41-51%20(3).jpg

ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើការគូសបញ្ជាក់ថា »ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ គឺមិនមានអ្វីកើតឡើងថ្មីនោះទេ»។

បន្ថែមលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ កំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ដ្រូនដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ របស់ប្រទេសកម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2EalI4BjToAQ4iZsrh09UKjvSTXEQXrkDoWvXC0iKBlKMczNe2yrV3jmbGDz_ZbspoRoTVo5GWU_ZMIOJyKnafRyMAVWunwx5io-NS0Js7dGETaN55IyTOTpgqjN8zj6LML_do5hWfg9txuk0Fi5QX6jpIFk2ZlYwqwxW8PrsLEIdhdl6ref-jxILAyO/s1024/photo_2025-11-21_15-41-51%20(2).jpg

កិច្ចការនេះអនុវត្តតាមស្មារតីបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចប៉ះពាល់ដល់ការងារ និងសមត្ថកិច្ចរបស់ JBC ជាពិសេសសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា ៥ នៃ MOU 2000។ នេះបើតាមសេចប្រកាសព័ត៌មានដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJDkbvPDsv9vaicyUfnlTz5xkYsPTV-Brr3aHOFcronK2xsiVl9J_55AjjfRF6-U6xm29P7FOz0bkxb4jRXhxevahWkO3AhyphenhyphenYlk2An4bhPTgHsnFG42xzY5B8TnAwKhK51ugw_AThO6a62IKuSWmysm8DIH9KBUaX1qtPmT8Gvd80NGigaK3jN9mFOleE/s1280/photo_2025-11-21_15-41-52.jpg

ជាចុងក្រោយ រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើការ «អំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃ ថាជាហេតុការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង និងសូមកុំជឿ និងកុំចែកផ្សព្វផ្សាយបន្តនូវរូបថត រូបភាព វីដេអូ ឬព័ត៌មានចាស់ និងព័ត៌មានមិនពិត ដែលត្រូវបានបដិសេធរួចហើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8BsY7OnESGkSJCcHJAXJM1vtq65AYd_oguL8DM98mk4sgecVDfiq_GgfpRNAq09JBCfbNdqAaIbIzStkV7gT_5WQmhtX8NBcS54avT9QeRAIgfTjU6Vy6i5I7Uu5cWSJjrJXxVfYaPnXxruRECDow0YBbKuQjxCfftFzZOT_i51Hr4wwLOB3oN9N4cbBk/s1280/photo_2025-11-21_15-41-51%20(4).jpg

បែ.កធ្លាយ! អ្នកទោ.សថៃនាំគ្នាតវ៉ា រឿងអតីតមេគុ.កម្នាក់ផ្ដល់ជីវិត VIP ដល់អ្នកទោ.សជនជាតិចិន

0

ប្រទេសថៃ៖ បែ.កពាងប្រហុកស្រេច! មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកែតម្រូវម្នាក់ ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូ.វ ទទួលសំណូកពីអ្នកទោ.សជនជាតិចិន ជាថ្នូរនឹងការប្រើប្រាស់ជីវិតបែប VIP និងមានសុទ្ធតែតារាម៉ូដែលមកកំដរនៅក្នុងគុ.ក ដែលនាំឱ្យមានការមិនពេញចិត្តនិងតវ៉ាក្នុងចំណោមអ្នកទោ.សជនជាតិថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEr4Kzj0-2iD2TsdaaDwqiMnDVARITQveUq8sgEoztivjdnqfx2LxgmE9_g4ChFF3HfhrCfetRKL7XFJM2Yiud7-pvj4ZqqmjYkPgmiX6-QXCBhR4H-l8oRzDM9hR_WKd9Wn-3KhVXGPjvqF15F37rNZ2lVe_pe3vV0wj5eD-k4wwfH4ipLz71xRr26MlN/s800/photo_2025-11-21_15-22-25%20(2).jpg
លោក Manop Chomchuen ដែលអតីតនាយកពន្ធនាគារពិសេសនៅបាងកក មុនពេលត្រូវបានបណ្តេញចេញភ្លាមៗដោយសាររឿងអាស្រូ.វ “គុក VIP” សម្រាប់អ្នកទោ.សដែលមានឥទ្ធិពលជាពិសេសជនជាតិចិន កំពុងក្លាយជាប្រធានបទក្តៅគគុកនៃការចាប់អារម្មណ៍ពីសាធារណជន។ បញ្ហានេះត្រូវបានបែ.កធ្លាយ បន្ទាប់ពីការឆ្មក់ចូលពិនិត្យពន្ធនាគារ ដែលលាតត្រដាងឲ្យឃើញពីមន្ត្រីពាក់ព័ន្ធជាច្រើន កំពុងប្រព្រឹត្តអំពើខុសឆ្គងនៅក្នុងពន្ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBh6GFrJgGm2_Q2_RlA_K7-gN_3J3PVN1dbhV-j1yDk1DZp37_PDFLR6sS6IgiMj4WAy77O6QHw1ZUzwkrsI45I8V-o2Ga4QVJghjxd6KCBsuAOdUu9DHdMLH8z94DUQNa_FZ6W6f9aDFTjmnWchxHCuXhmUOS4xbUOrDLd2HFzktMd1Hj8QasygHsunZg/s473/photo_2025-11-21_15-22-25.jpg

ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទោសជនជាតិចិនមួយចំនួនបានប្រើឥទ្ធិពលរបស់ពួកគេលើអ្នកទោសផ្សេងទៀតនៅក្នុងពន្ធនាគារ ដែលនាំឱ្យមានការមិនពេញចិត្តក្នុងចំណោមអ្នកទោសថៃ។ ជាលទ្ធផល មន្ត្រីផ្នែកវិទ្យាសាស្ត្រកែតម្រូវ, ផ្នែកគ្រប់គ្រងធនធានមនុស្ស និងក្រុមវិន័យមន្ត្រី ត្រូវបានចាត់តាំងឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅលើរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHC8ys5xACeHh8lEeDmiTbTSCStX_mE-jjYOgR6lwB0fQX8OiWc2er1mFOe0iVgOaY5KjnwqnPM-1ZJ0UZ1zCBurlCP1v0fm_RNC_15KLdtcS7sVo02BJzD5kO1fHVOz2sN0J6_fyAK8yI92zOCZiifJkPH1NNR3Dwf-jygLoMH4cvZdbCkoq9vj6Xms-/s960/photo_2025-11-21_15-22-25%20(3).jpg
ថ្មីៗនេះ អគ្គនាយកនាយកដ្ឋានពន្ធនាគារ បានបញ្ជូនក្រុមការងារពិសេស ដើម្បីឆ្មក់ចូលនិងឆែកឆេរគុកដោយរកឃើញ ឧបករណ៍អគ្គិសនីនិងបរិក្ខារជាច្រើន នៅកន្លែងឃុំឃាំងអ្នកទោសជនជាតិចិនចំនួន៣កន្លែង។ វត្ថុហាមឃាត់រួមមានកាំបិតនិងដែកកេះ ក៏ត្រូវបានរកឃើញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpwM-KQR5klN2FuR65JXE6AAxjqjHmo2t0ZF8u-cF4SUzH6zxL3SJBqchxdalHHJlcOIsvPSQ2O_Q3QQAiefh1Ts9YVU5dFBUJYkKw3GrdwT0pzFXPIi_2BivSn25Q8LFrY6Nq7E_0hjpFBQ-m_Axm6mJw_2m1POzgDrE2hWXjNSNfeSLa6XjYIkgBa4e/s1280/photo_2025-11-21_15-22-25%20(4).jpg

គួរជម្រាបថា លោក Manop Chomchuen គឺជាមន្ត្រីរាជការក្នុងប្រព័ន្ធយុត្តិធម៌ ដែលបានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងនាយកដ្ឋានកែតម្រូវ មុនពេលផ្លាស់ប្តូរទៅតួនាទីគោលនយោបាយនៅការិយាល័យកិច្ចការយុត្តិធម៌ (OJA) ក្រសួងយុត្តិធម៌ ដែលជាទីភ្នាក់ងារផែនការយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ដោយមានបទពិសោធន៍ចម្រុះរបស់លោក លោក ម៉ាណុប ត្រូវបានតែងតាំងជាមេបញ្ជាការពន្ធនាគារពិសេសបាងកក ដែលជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារសំខាន់បំផុតរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqFNG1iRr_NN4RWEBlB9Eu6TobHZnEBAhMOoLCzFI9n9Ng4nO03icN62BiU0q3SErIKQDnTg3WAL3VQsuFYSbqqL3Cy2lL-xgaz-KMCqNdGmv-bH6HpGPgSvVWJ-sHTkQUU4y7rbakb211TECGxXbnc7L6bA3RILXlAtDQcINB1y4N-3eJgeiI_Jlj4E8A/s1280/photo_2025-11-21_15-22-26.jpg

ទោះជាយ៉ាងណាក៏ដោយ តំណែងរបស់លោកត្រូវបានរំខានដោយរឿងអាស្រូវ “គុក VIP” ដែលបានលើកឡើងនូវសំណួរសាធារណៈអំពីការប្រព្រឹត្តខុសប្រក្រតីចំពោះអ្នកទោសមួយចំនួន។ ការណ៍នេះបាននាំឱ្យមានបទបញ្ជាមួយដើម្បីបណ្ដេញលោកចេញពីតំណែង ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្ត ខណៈឆ្មាំគុក១៤នាក់ ផ្សេងទៀតក៏ត្រូវបានផ្ទេរចេញផងដែរ៕

អាកាសធាតុចុះត្រជាក់ ទេព ពិសិដ្ឋ និង អូជី ហ្គូលឌិន អាណិតដល់ទាហានដែលឈរការពារទឹកដី

0

តារាចម្រៀង ទេព ពិសិដ្ឋ និង អូជី ហ្គូលឌិន បានបង្ហោះសាររៀងៗខ្លួនអាណិតទៅដល់ទាហានដែលកំពុងឈរការពារទឹកដីនៅតំបន់ព្រៃភ្នំមិនដឹងជារងារយ៉ាងណាស្របពេលអាកាសធាតុកំពុងចុះត្រជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBJcK3MLIPwn_9DtXufDxaEm4yk39yqHMLrOJpVbadf0RmpgCJAHrTYIxJ1-55APp3sCiHr0_Xcz77kzU4UrAeg9pYOcZGGJuF2FxH1mShy6kw6KdxA6lsQr7UfmBgEygS80ORFE3sIUMnOTFUr55mLbSq_nO6wV6mWbbLSN7X5pAHSlnEPb6BiJ4Yig7C/s1179/image_2025-11-21_08-26-48.png
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាប្រទេសកម្ពុជានឹងមានអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយតំបន់វាលទំនាបអាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ។ តំបន់ខ្ពង់រាបអាចមានធាតុអាកាស ចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C និងតំបន់មាត់សមុទ្រអាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisZSNLag3f-l0rASNchUkN1Nyw9DvNmOdJ88YG_rOEiCcZORTi3vMJaOf00X1YNUENq4Ec8uiWx75cK3q35ddwzHLbK1BXlLYNgESJyappe-Wu2IJjsDBiNN05gQONSmbdM6lXfgjv25IZDJcn_D5WIfMKBA4e1xAQf5xVDuBbgw1XwNM5CsjMaQypkt_-/s2048/image_2025-11-21_09-37-23.png

តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថាតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហភាពមធ្យម អប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រវិនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7sYlZE0Tte4xxEg_nalPM9Yzo8qu_6yHn-cBGN39zXUOLvxDEUi5nrxMf38uUBZrHqRGncjLAET3bnIkIeyWK2WCh5qLBHB4iU6pEB3gWxDSXxK1uzsYWsj-fvNSQUXnPXuyshy4cin8MKA2L_tOzI_4F75ciD0R9JdTvFcVfWnWMYNLfCZeyU9mhO6v/s1179/image_2025-11-21_08-26-50%20(3).png

ស្របពេលអាកាសធាតុចាប់ផ្តើមចុះត្រជាក់បែបនេះតារាចម្រៀង ទេព ពិសិដ្ឋ និង អូជី ហ្គូលឌិន បានបង្ហាញការយកចិត្តទុកដាក់ចំពោះទាហានជួរមុខដែលកំពុងបំពេញកាតព្វកិច្ចដើម្បីប្រទេសជាតិ។

ម្ចាស់បទ«ភក្តីស្នេហ៍» បានបង្ហោះសំណេរថា «អាណិតទាហានខ្មែរណាស់មិនដឹងពួកគាត់រងារយ៉ាងណាខ្ញុំសូមបួងសួងទេវតាអោយជួយតាមថែរក្សាបងៗផង ពួកយើងពិតជាអរគុណខ្លាំងដល់វីរបុរសដែលខិតខំប្រឹងការពារមាតិភូមិទាំងយប់ទាំងថ្ងៃ»។ មិនខុសពី រៀមច្បងប៉ុន្មាននោះទេ អូជី ហ្គូលឌិន ដែលជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េបបានបង្ហោះសំណេរដែរថា«អាណិតបងៗទាហានមិនដឹងថាគាត់រងារបែបណាទេ នៅក្នុងតំបន់ព្រៃភ្នំទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWEQUKCPn3rlHaSd-kOKUmZeWGrCuwqaTjrvllFGxU-gvjLAj1eplQnnt6mU7zms_A45GyJD3dtsJXprVqrSk3J9aL65Hk7g4vpdT5rvot45uFt3e1S6vIOg769F2zBSKlbCnXd0J3cP2uSf4mcK_MoXLdFoOBvlrA-sOOdg_m93CPiFB6DaF0TEZz_nwb/s1024/image_2025-11-21_09-48-11.png

មិនត្រឹមតែតារាចម្រៀងពីររូបខាងលើនេះប៉ុណ្ណោះទេដែលព្រួយបារម្ភសុខទុក្ខរបស់កងទ័ពជួរមុខអ្នកលេងបណ្តាញសង្គមជាច្រើនទៀតក៏បង្ហាញការយកចិត្តទុកដាក់ដល់កងទ័ពខ្មែរឈរការពារទឹកដី ការពារខ្មាំងសត្រូវផងដែរ៕

តាប៊ុយ ស្នើសមាគមសិល្បករខ្មែរបង្កើតកម្មវិធីឱ្យតារាបង្ហាញទេពកោល្យមានឱកាសល្បីល្បាញយកទៅប្រកបរបរ

0

ពិធីករ តាប៊ុយ បានបង្ហោះសំណេរស្នើសុំទៅកាន់សមាគមសិល្បករខ្មែរគួរតែបង្កើតកម្មវិធីចាក់ផ្សាយជាប្រចាំដើម្បីឱ្យតារាមានឱកាសបង្ហាញទេពកោសល្យអាចយកភាពល្បីល្បាញទៅប្រកបរបរផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ផ្តល់ជាយោបល់ដល់អ្នកសិល្បៈគួរចាប់ផ្តើមផលិតមាតិកាផ្សព្វផ្សាយខ្លួនឯងដើរឱ្យទាន់បច្ចេកវិទ្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghHFF6gwVhgIFbD1uKn0ndGhhCPl2cHSDpN_6vv0pjKzT4Ln4ZmuwCmmo7pqn-pBO_X6Tcd6LNw6RF7h8n_apBwY8sFZOQgfq30WK7KjKu7n8cjfSkKFSBaN03zsWrSeq7VuySOEgU9As0iBY5SkLVLfND8MqLwBp5zm6vnOwQNHzzs1hJVmgO72PoUasy/s2048/image_2025-08-12_09-06-33%20(2).png

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ពិធីករ តាប៊ុយ និងជាផលិតករមួយរូបបានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «សូមទោសទុកជាមុនប្រសិនបើមតិខ្ញុំបាទមានការខុសឆ្គង សម្រាប់រឿងវិស័យសិល្បៈ ខ្ញុំបាទគិតថាកាលពីមុនគឺតារាមានទូរទស្សន៍ដើម្បីបង្ហាញសមត្ថភាពតែដោយសារបច្ចេកវិទ្យាមានការរីកចម្រើន ទូរទស្សន៍ក៏ពុំមានកម្មវិធីច្រើនដូចមុន ដើម្បីឱ្យដើរទាន់បច្ចេកវិទ្យា តារាគួរតែចាប់ផ្តើមផលិតមាតិការដើម្បីផ្សព្វផ្សាយខ្លួនឯងនិង sponsors ឬផ្សព្វផ្សាយមុខរបររបស់ខ្លួនដើម្បីរកប្រាក់ចំណូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuQKtkyjZJSWSO5lkNwO3S7eCx4_9colEQ1VvZv8Rsd2NpS1nUFqEjhCYEsix4FI3W06_aUuZiGPth01XXNSMvr3JaCQCpDVPoxENhn81p_s_QwhvdZwGlqIcyYVpgd8BgzmFisBaRE_JaqtV1Mp5m3E_oeE5PQc-3wNH6pRtYNgjPpZS23q9OzUE-rCss/s2048/image_2025-11-20_16-04-59.png

ចំពោះការលើកឡើងខាងលើនេះ តាប៊ុយ ក៏បានស្នើដល់សមាគមសិល្បករខ្មែរដែលបច្ចុប្បន្នមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានឱ្យបង្កើតកម្មវិធីសម្រាប់តារា។ តាប៊ុយ បានសំណូមពរថា «មួយទៀតដែលសំខាន់បើអាចសំណូមពរសមាគមសិល្បៈគួរតែបង្កើតកម្មវិធីចាក់ផ្សាយជាប្រចាំដើម្បីឱ្យតារាមានឱកាសបង្ហាញទេពកោសល្យរបស់គាត់ក្នុងន័យអាចឱ្យគាត់យកភាពល្បីល្បាញរបស់គាត់ទៅប្រកបរបរផ្សេងៗ ខុសឆ្គងកុំប្រកាន់ខ្ញុំបាទនេះជាគំនិតមិនបានគិតថាត្រូវ១០០%»៕

បញ្ហាច្រើនពេក! អនុទីន ស្រាប់តែបោះសម្ដីបែបមិនខ្វល់ហាក់ចង់រត់ចោលរដ្ឋាភិបាលថៃ

0

ទំនងហត់នឿយនឹងបញ្ហាជុំទិសនៅក្នុងប្រទេស ដែលកំពុងដោះស្រាយមិនចេញផង ក្រពុ.លមុខនឹងការទាមទាររបស់គណបក្សប្រឆាំងផង លោក អនុទីន ឆាន់វិរៈគុល បានបោះពាក្យសម្ដីថា «សូមកុំបន្ទោសលោកឲ្យសោះ ប្រសិនបើនៅសល់បញ្ហាជាច្រើនមិនទាន់បានដោះស្រាយក្រោយពេលរំលាយសភា» ដែលធ្វើឲ្យគេយល់ថា នាយករដ្ឋមន្រ្តីរូបនេះកំពុងតែត្រៀមរៀបចំឥវ៉ាន់រត់ចោលរដ្ឋាភិបាលថៃហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTvizpg3ZWUzQCAkLyBdvej4sBN5_RmVTY6jtsFIT-Bd1zKxyPr_DvOs8UrQZ9O4Yoxg5qqdS9abKNC8bgHHYNtRjJEOC1nr7OW097eFIAx7xBMdov676TYstjF5NCkITsV2Wu4XtlPKpnSiw-LDsNvgiq4kI5nNTzRqbljsiJ6vVRult5J5eVEt91Ai5/s767/photo_2025-11-21_14-01-50%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃសុក្រទី២១ ខែវិច្ឆិកា បានចុះផ្សាយពីការថ្លែងរបស់លោក អនុទីន នៅក្នុងវេទិកាធុរកិច្ចមួយថា ស្ថានភាពនយោបាយបច្ចុប្បន្នបានឈានដល់ចំណុចមួយដែល «យើងមិនអាចបន្តទៅមុខទៀតបានទេ» ដោយទទួលស្គាល់ថា រដ្ឋបាលចប្ចុប្បន្នរបស់លោក គឺជារដ្ឋាភិបាលដែលទទួលបានសម្លេងគាំទ្រភាគតិច។ លោកបានបន្ថែមទៀតថា «មិនចាំបាច់មានការជជែកដេញដោលពីភាពគ្មានទំនុកចិត្តអ្វីទេ ព្រោះយើងនឹងចាញ់ស្រាប់ហើយទោះយ៉ាងណាក៏ដោយ»។

ដោយឡែកជុំវិញបញ្ហាពាក់ព័ន្ធនឹងការរំលាយសភាថៃ លោក អនុទីន បានលើកឡើងថា «ខ្ញុំបញ្ជាក់ហើយថា សភានឹងត្រូវរំលាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ប្រសិនបើគណបក្សប្រឆាំងមិនអាចរង់ចាំបានទេ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីរំលាយវានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥»។ «ប៉ុន្តែប្រសិនបើមានរឿងជាច្រើនដែលមិនទាន់បានដោះស្រាយ ត្រូវស្តីបន្ទោសអ្នកដែលទទួលខុសត្រូវចំពោះរឿងនោះ កុំមកបន្ទោសខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUkcIwP6Yp_4nWhl5FcV1jLwCL1b90s23yyta7u9BjrBFj4gcsxJUeohcSnDldsczn_d-Nqu8ldF0NEwvumoDzRuYKXjGLKqjUWV1rmzpfxqNBNu9BrroxqvLl1pJszsKejFPMuq5TlOoZxqIu-Sr9q6iOJRK_zxEVGZ8Lx9qn0KkAUT_yY72fl1xKsY6a/s600/photo_2025-11-21_14-01-50%20(3).jpg
ពាក្យសម្ដីខាងលើរបស់លោក អនុទីន ត្រូវបានគេយល់ឃើញថា អាចបណ្ដាលមកពីបញ្ហាសម្ពាធការងារដែលត្រូវទទួលបន្ទុកដោះស្រាយបញ្ហាច្រើនពេក ការទាមទាររបស់គណបក្សប្រឆាំង និងការមិនពេញចិត្តរបស់ប្រជាជនមួយភាគធំ បានធ្វើឲ្យលោកអស់កម្លាំងចិត្តក្នុងការសម្ដែងជានាយករដ្ឋមន្រ្តីតទៅទៀត ខណៈបានដឹងយ៉ាងច្បាស់ហើយថារដ្ឋាភិបាលរបស់លោកនឹងបាត់បង់ប្រជាប្រិយភាពដើម្បីយកឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

ការប្រកាសដោយបើកចំហរបែបនេះ ក៏បាននាំមកនូវមតិរិះគ.ន់មួយទំហឹងពីសមាជិកសភាថៃផងដែរ។ លោក Panusaya សមាជិកសភាបញ្ជីគណបក្ស និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនរបស់ថៃ បាននិយាយថា ពាក្សសម្ដីមិនចង់ទទួលខុសត្រូវរបស់លោក អនុទីន ជុំវិញការរំលាយសភានៅថ្ងៃទី១២ ខែធ្នូនេះ ប្រៀបដូចជាអ្នកម៉ៅការ ដែលបោះបង់ចោលការងារ ឬបិទអាជីវកម្មដើម្បីរត់គេចខ្លួនពីការត្រួតពិនិត្យអញ្ចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk0WQ7jwU-t3FlWISA3fbBxFUZc2Y6DQZ6WQ-SfUbbkqZt_DLzrCA4h6W6q3SgsEdfw-fGWxfBAg7o7FcYeRhvIFZ-Epv3s1sRfHmVo8Y-GkmJ-KFOdK3iBNgTb6eZsjEw2zjUlOjBFvYotBBpd67jfWNzlDA3SD3MwP2YsyUfY7p6i0cZvwHRnOb3OFSt/s800/photo_2025-11-21_14-01-50.jpg

លោក Panusaya បន្ថែមថា ប្រសិនបើនាយករដ្ឋមន្ត្រីមិនរំលាយសភាត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ទេ យើងនឹងដាក់ញត្តិមិនទុកចិត្ត ព្រោះវាបានរំលោ.ភលើអនុស្សរណៈនៃការយោគយល់គ្នា ហើយមិនមែនតែគណបក្សប្រជាជនមួយទេ គណបក្សដទៃទៀតក៏មានសិទ្ធិស្របច្បាប់ក្នុងការពិចារណាដាក់ញត្តិ ក្រោមមាត្រា ១៥១ តាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

យ៉ាងណាក៏ដោយ ខណៈពេលដែលមានការជជែកវែកញែកអំពីរបៀបដែលច្បាប់នឹងត្រូវបានបកស្រាយ លោក Panusaya ជឿថា ទាក់ទងនឹងការទទួលខុសត្រូវផ្នែកនយោបាយ ប្រសិនបើនាយករដ្ឋមន្ត្រីសម្រេចចិត្តរំលាយសភា វានឹងមិនប៉ះពាល់ជាវិជ្ជមានដល់ទស្សនៈរបស់សាធារណជនចំពោះគាត់ទេ ជាពិសេសនៅក្នុងការបោះឆ្នោតនាពេលខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoC352gAj4jT9K3MAlOr9KtJXgmEPcua2WHiZHDV0ITFKdzThVRgiZFHxADnmxUCQ8UpPz8RdMKj5Ap-nU6oynaOELCOdd1bvSxyAOJ8G3m4HKqS78s4Ij0S-zk3Vh3G6wxD0UDjy3kMJ85fafA95H6Wih-Hbt-figFHRqKE1JnMRnEblGt03gD9FHLohl/s1280/photo_2025-11-21_14-01-53.jpg

រដ្ឋាភិបាល ត្រៀមសាងសង់ស្ពានចំនួន៨ ឆ្លងកាត់ព្រែកជីកហ្វូនណនតេជោ

0

រដ្ឋាភិបាល បង្ហាញគម្រោងសាងសង់ស្ពានចំនួន៨បន្ថែម ឆ្លងកាត់ព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលដល់ដំណើរការសាងសង់ព្រែកជីក និងផ្តល់ភាពងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6LrZ1yfg-CownzoRsBSQcygDhwybHRXpRIaGe2earnFKgqBOfawQc_kuye6rC2v1oN16NNSIx0dDlgirI677FA_BFJOM8FdjxFaXASzW8r_WBSgbD7HtQ4px6-A1ZoeO1CrhRzpXl8MEhJ7-TxoBvB3G3Hqmv1Yr7xsGPE7ifnd6xHbYxWeqgSlUvteiE/s1440/image_2025-11-10_10-18-40%20(2).png

គម្រោងសាងសង់ស្ពានចំនួន ៨កន្លែងនេះរួមមាន ៖

• ស្ពាននៅផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល
• ស្ពានផ្លូវលេខ ២១B ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល
• ស្ពានផ្លូវលេ ២១ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល
• ស្ពានផ្លូវ ១ TK ១ ស្ថិតនៅ ស្រុកអង្គរបូរី ខេត្តតាកែវ
• ស្ពានផ្លូវជាតិលេខ ២ ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ
• ស្ពានផ្លូវ ១៣១១ B ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត
• ស្ពានផ្លូវជាតិ ៣៣ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត
• ស្ពានផ្លូវលេខ ១៣៣២ ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែបhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioiAohUj4ZEf758bW_tWtTHKTieBtfg9LI5Zxacwz0uQ4z7gPWTFiiW5tTHkTk92Y5L02oFcF0SJHlImuw_HftoCLOLAAQVsyRR-1OfataFt1OQir1g_P8mktcdtIpoXJtgzA2LMglWYvLVWg3-X5cWoTOwtq_77r6eHfLbPO2qu78f0jEOO6uGKo5hAhI/s1280/image_2025-11-10_10-18-40.png

គួរបញ្ជាក់ថា ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4gKdwhyphenhypheneRLI5u1siTe6ve9xXYK0xz1_THfo3Pb9HBBgfwjI_0-34zefAPJI_MAVxux4HT1coW7A48kzlpgn1VcG_7wAJTGj6SDy8zKKvsxtqvVU-jfZPzi4i3zJnA91maKAR45bImHSesmQwhWaKsqvO5AOs6CIN3LLLvWUG4SZDxjRh5h_rIFhvMKb14/s1280/image_2025-11-10_10-18-43.png

 

ត្រាំ ពិចារណាវាយប្រហារប្រទេសម៉ិកស៊ិក និងប្រទេសកូឡុំប៊ី

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំពុងពិភាក្សា ជាមួយនាយកដ្ឋានសង្គ្រាមបើកការវាយប្រហារយោធានៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBE5qGR_l1Zv3aZvMIjx7zhoKt5Xxe6YyAR_uB4sHhN5jWsOQEpPgik4loYQdyz858RTX7VUYOJNNTgxZ47ZvweIyHoNxjHW5SmIIYmGOYLbrW3x_ZaxcQsFTePRXnLHLcY9l2cBjnUTag-5Tb8vjEVUt0cvtgNGXOfpnFlcuBZP0YE0Nq25L2q5qFs9aM/s1500/image_2025-11-21_14-02-58.png

អាមេរិក បានដាក់ទណ្ឌកម្មលើធនាគារ ម៉ិកស៊ិក ដោយចោទប្រកាន់ប្រទេសនេះ ជាអ្នកបើកដៃឱ្យក្រុមឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀន ជាពិសេសការជួញដូរសារធាតុ fentanyl ចូលមកកាន់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpY8yan_ueDNTPqRWb2TQiGjoRiTZQpPOXJZXmEjbjXfUg11ifg3dogac42tduXW3b4Rhk2ourA9jwmdHsYGoQOoWGJLki1UvhEhq0tQ-DYaigvX9tXfGJezdgY65en6XTlg5YjJPyi8BmRF8z6VUH_dr9tDm4Lemj2w0BX9xUSWVTxW5pbUxGbze-P57C/s1140/image_2025-11-21_14-03-01%20(2).png

ត្រាំ បានគំរាមវាយប្រហារប្រទេសម៉ិកស៊ិក ដោយចាត់ទុកជាយុទ្ធនាការប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅអាមេរិកកណ្តាល និងខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimnYf1UzOGAyxEMPXZDXQUYJYWQGMS2sRhT_rx-Q6n8SRbhxXl6IPodhTWMh6Se6Ah09U60oV0gt2C01h9Ls-Vzz2Hbok_7ZGD22kqGC2HElWBKrbEOAUrk5z5c20xfk4F_q253fUP0_CUehFsRguG748qEKNr8fgofctSf_BYUnOa43pRnCHAmhb6YZ33/s1024/image_2025-11-21_14-03-00.png

ក្រៅពីប្រទេសម៉ិកស៊ិក ត្រាំក៏បានគំរាមវាយលុករោងចក្រផលិតកូកាអ៊ីននៅក្នុងប្រទេសកូឡុំប៊ី និងប្រើយោធានៅប្រទេសវេណេស៊ុយអេឡាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGxlwEu26i8tu0hyphenhyphenXDn-53L8m21ExpsqpFkbsYnLusT_ucGZhPEJjjcMZ6MbLYbMC5R-1cTWy-C-qne_kmhs35vg8IXVUaCcXcWdSJHbAnYynJpTL7FUN0DbDealW2d2qv7kjuxA5bkA6ORHUSWipDBwLy_B5i-ij0OPnZuy0P_XTHYx6Ux4X_f4qyz639/s1200/image_2025-11-21_14-03-04.png

គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញាមក ត្រាំ បានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅសមុទ្រការាបៀន ដើម្បីទប់ស្ងាត់ការកប៉ាល់រត់ពន្ធគ្រឿងញៀនទាំងអស់ ដែលចូលមកកាន់ទឹកដីអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9foPs2rjvLOElnXNy-_5Stu0CQP2lhW9vyuM2cvtkMSAQweSjXr9c9INaJsKb8UzGE3tQZSlpLcuIKManjbYnZKRhEvVfPSLY2VSvsD82ytYuDA9OePkj-AoN1Hrg3H1JP8XpTjv_Nktd9C4o-3F8OJzPAb3WnJ9A5oqI9g9s-Zye2QNTzCPXxflWGFqn/s1000/image_2025-11-21_14-03-02.png

វ៉ាន់ នីឡា ថាតារាមិនមែនសុទ្ធតែមាន ការដាច់ចិត្តសុំជំនួយគឺមានន័យថា «ទាល់ខ្លាំង»

0

តារាចម្រៀង វ៉ាន់ នីឡា បាននិយាយថាឈ្មោះជាតារាមិនមែនសុទ្ធតែមាននោះទេដោយខ្លះទទួលបានថ្លៃសម្តែងប៉ុន្តែចំណាយទៅវិញសឹងតែអស់ចំណែកអ្នកខ្លះទៀតមួយឆ្នាំសឹងតែមិនទាន់មានរឿងឬរោងមួយផង។ តារាចម្រៀងរូបនេះថា ទម្រាំតារាដាច់ចិត្តសុំជំនួយមានន័យថាពួកគាត់ទាល់ខ្លាំង។ ងាកមកកាន់តារាសម្តែង ចាន់ នីកា បានលើកឡើងថាជីវិតសិល្បៈគឺកម្សត់ខ្លាំងអ្នកប្រឡូកលើវិថីនេះបានដឹងច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzFeCZ02xH870wehqCo7Mqj0-CQYsW1FXGYJmSTJ7xHQz_DNmD02mvnmuojggbMjqA2tzkM51HW92RmXIcW2_PnZp_qhV3ioCQSFN5bn0ad9L2U634_xKjpINODv97mLnbKdPWu_-UlzcE2sDRyORLOkz9OBWyZevwLfG01FdjE8P9LW1IvCHX2Wrqaya/s2048/image_2025-11-20_14-57-49.png
មរណភាពរបស់តារាសម្តែង អ៊ុន សិទ្ធា បានធ្វើឱ្យមហាជននិងអ្នកសិល្បៈសោកស្តាយជាខ្លាំងព្រោះតែតារាសម្តែងរូបនេះចាកចេញដោយស្ងប់ស្ងាត់ពុំមានដំណឹងអ្វី ខណៈមានការលើកឡើងថាព្រោះតែខ្លាចពាក្យថាតារាឈឺសុំជំនួយទើបធ្វើឱ្យលោកមិនបង្ហាញថាធ្លាក់ខ្លួនឈឺរហូតដល់ដង្ហើមចុងក្រោយ។ ជាមួយនឹងដំណឹងសោកសៅនេះតារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានបង្ហោះសំណេរដោយនិយាយថាអ្នកមានឈ្មោះជាតារាមិនមែនសុទ្ធតែមាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbHWG_yw6rqwqoQ4th5ZavzcTWMb66ZH-9IGyF3Die3G9ypN9bwBzWmOsz1b4nsb-2xgdJoHr_pHIFza9oe_iXNVmOsL6bDhQN8QmCz9LFj4dXyFN7gEYJrSuALfBNYsC7wfY3lahDDZ3yRzGyfB41svVvXL53x0P1XpMgtFnuK_QtZuhNEb2jeNYuJEUC/s960/image_2025-11-20_15-16-36.png

នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ វ៉ាន់ នីឡា បានបង្ហោះថា «ឈ្មោះជាតារាមិនមែនសុទ្ធតែមានទេបងប្អូន តារាស្រុកយើងថ្លៃចេញសម្តែងចេញច្រៀងក៏មិនបានច្រើនដែរ ទៅច្រៀងមួយកម្មវិធីបើកលុយបានភ្លាមចំណាយទៅវិញចង់អស់ហើយបែងចែកគ្រប់មុខ។ បើគេមានរឿងសម្តែងញឹកញយរឺមាន event រហូតមិនដាច់គេចេះតែសល់លុយហើយ ប៉ះអ្នកខ្លះមួយឆ្នាំមិនទាន់មានមួយរឿងរឺមួយរោងផងមិចវិញ ពេលខ្លះចង់អោយបងប្អូនយល់ដែរ ទម្រាំតែពួកគាត់ដាច់ចិត្តចេញសុំជំនួយគែបានន័យថាគាត់ទាល់មែនទែនហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgfTu7ZgWVZHzNtXi4CqX4onrOvTA27lyB9eNKdfPrwsyn7heSNTN-JUp-QfDxm_yNF638lX_NBgf3zDmOsRV6bkPD-Aaug3UkrTkhpD-KHi2GyLbXLMZAHyFuUeAo3eLJPW3lPPp-e8iTMjveBFhy0-qBzr60J4CfS5ihGU9mNyKU0t330pOKXLKzJV0/s2048/image_2025-11-20_14-57-50.png

មិនត្រឹមតែតារាចម្រៀង វ៉ាន់ នីឡា ប៉ុណ្ណោះទេដែលលើកឡើងខាងលើកនេះ តារាសម្តែង ចាន់ នីកា ក៏បានបង្ហោះសំណេរដែរថាជីវិតសិល្បៈមើលមកល្អមើលណាស់ប៉ុន្តែការពិតកម្សត់ទៅវិញនោះទេអ្នកប្រឡូកបានយល់ច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB32dgR-KT1rWrak9VMGb_2lhSmCJTtSKHGb4hONc3w5SYD_oU4RLHhd1HFSAIc7oYF5VdS8y474vSZa4YUpLYXyCcu1VZEHNnPOvID4ug3WKHS0tr9bWStwoi-uPKNHGh_UBdCK5kaHuhP5QnyOTXYJqEn-sEb-xeKExek7b-5rCg135aYhoqlM-VPB4F/s2048/image_2025-11-20_15-16-37.png

តារាសម្តែងរូបនេះបានបង្ហោះថា «ជីវិតសិល្បៈមើលមកបែបល្អមើលណាស់តែការពិតកម្សត់ទៅវិញទេ ជាអ្នកប្រឡូកសិល្បៈទើបយល់ច្បាស់។ ឃើញគ្នាហឺហា ដើម្បីស័ក្តិសម ជាអ្នកសិល្បៈត្រូវគេដៀលថាពេលឈឺកុំសុំជំនួយ។ ពេលគ្នាធ្លាក់ខ្លួនថាតារាស្អីមិនសមជា តារា។ ជីវិតពិតសិល្បៈកម្សត់ណាស់ពេលខ្លះទៅថតកន្លែងខ្លះមិនបើកលុយឱ្យពួកគាត់ទេ ។ តម្លៃថតក៏មិនបានច្រើន ។ តារាសម្តែងហត់ជាងគេតែតម្លៃខ្លួនក៏បានតិចជាងគេដែរ»៕