ពិធីករ តាប៊ុយ បានបង្ហោះសំណេរស្នើសុំទៅកាន់សមាគមសិល្បករខ្មែរគួរតែបង្កើតកម្មវិធីចាក់ផ្សាយជាប្រចាំដើម្បីឱ្យតារាមានឱកាសបង្ហាញទេពកោសល្យអាចយកភាពល្បីល្បាញទៅប្រកបរបរផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ផ្តល់ជាយោបល់ដល់អ្នកសិល្បៈគួរចាប់ផ្តើមផលិតមាតិកាផ្សព្វផ្សាយខ្លួនឯងដើរឱ្យទាន់បច្ចេកវិទ្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghHFF6gwVhgIFbD1uKn0ndGhhCPl2cHSDpN_6vv0pjKzT4Ln4ZmuwCmmo7pqn-pBO_X6Tcd6LNw6RF7h8n_apBwY8sFZOQgfq30WK7KjKu7n8cjfSkKFSBaN03zsWrSeq7VuySOEgU9As0iBY5SkLVLfND8MqLwBp5zm6vnOwQNHzzs1hJVmgO72PoUasy/s2048/image_2025-08-12_09-06-33%20(2).png

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ពិធីករ តាប៊ុយ និងជាផលិតករមួយរូបបានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «សូមទោសទុកជាមុនប្រសិនបើមតិខ្ញុំបាទមានការខុសឆ្គង សម្រាប់រឿងវិស័យសិល្បៈ ខ្ញុំបាទគិតថាកាលពីមុនគឺតារាមានទូរទស្សន៍ដើម្បីបង្ហាញសមត្ថភាពតែដោយសារបច្ចេកវិទ្យាមានការរីកចម្រើន ទូរទស្សន៍ក៏ពុំមានកម្មវិធីច្រើនដូចមុន ដើម្បីឱ្យដើរទាន់បច្ចេកវិទ្យា តារាគួរតែចាប់ផ្តើមផលិតមាតិការដើម្បីផ្សព្វផ្សាយខ្លួនឯងនិង sponsors ឬផ្សព្វផ្សាយមុខរបររបស់ខ្លួនដើម្បីរកប្រាក់ចំណូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuQKtkyjZJSWSO5lkNwO3S7eCx4_9colEQ1VvZv8Rsd2NpS1nUFqEjhCYEsix4FI3W06_aUuZiGPth01XXNSMvr3JaCQCpDVPoxENhn81p_s_QwhvdZwGlqIcyYVpgd8BgzmFisBaRE_JaqtV1Mp5m3E_oeE5PQc-3wNH6pRtYNgjPpZS23q9OzUE-rCss/s2048/image_2025-11-20_16-04-59.png

ចំពោះការលើកឡើងខាងលើនេះ តាប៊ុយ ក៏បានស្នើដល់សមាគមសិល្បករខ្មែរដែលបច្ចុប្បន្នមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានឱ្យបង្កើតកម្មវិធីសម្រាប់តារា។ តាប៊ុយ បានសំណូមពរថា «មួយទៀតដែលសំខាន់បើអាចសំណូមពរសមាគមសិល្បៈគួរតែបង្កើតកម្មវិធីចាក់ផ្សាយជាប្រចាំដើម្បីឱ្យតារាមានឱកាសបង្ហាញទេពកោសល្យរបស់គាត់ក្នុងន័យអាចឱ្យគាត់យកភាពល្បីល្បាញរបស់គាត់ទៅប្រកបរបរផ្សេងៗ ខុសឆ្គងកុំប្រកាន់ខ្ញុំបាទនេះជាគំនិតមិនបានគិតថាត្រូវ១០០%»៕