បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានច្រានចោលការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ថាមានការរាយបន្លាលួសថ្មីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ពីសំណាក់យោធាថៃ ដោយធ្វើការបញ្ជាក់ថា ស្ថានភាពនៃភូមិទាំងពីរគឺមានភាពស្ងប់ស្ងាត់ជាធម្មតា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ វិច្ឆិកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkjcIggDXsAtMnqet3juWZ0kOwquqxXXJSFOTDr34ffEHtxbP8UXK3Fjy3sqE1J9kR9A1MDMBVLvKlgrs1PC3i3aKSuGV-nswlEQoNxPxvyW0xtqgg9q1MON0YyIoNHVj9-zdU5GpaslwlOlqV3tJ859RuzRktCNhyphenhyphenglDZILm6FqYYOOM3hF14OV5EZeBr/s800/photo_2025-11-21_15-41-51.jpg
តាមសេចក្ដីប្រកាសខាងលើ រដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងថា អាជ្ញាធរបានកត់សម្គាល់ឃើញមានការយករូបថត និង វីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗ មកបង្ហោះឡើងវិញ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា វីដេអូទាំអនោះជាព័ត៌មានចាស់ ហើយពេលខ្លះជាព័ត៌មានមិនពិត ដែលការផ្សព្វផ្សាយបែបនេះបង្កើតឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGucorNXwLDJsAMtdFkbFyaciyfRsX-JSwRDcS_2yQ9ghQERC7ux9wl_pfWt7rojfiHIiSqhcaV3nP2USt0Y4KgsLNQG1djxXnJqEHbTTsB46nUZSBdSH-dx82gmxVCRlHnC3-5DmTXa8jN3r4AYUB3yssnA6ujseZXqUBuki7UuxgqmfXjyrMvcnsTcWX/s1000/photo_2025-11-21_15-41-51%20(3).jpg

ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើការគូសបញ្ជាក់ថា »ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ គឺមិនមានអ្វីកើតឡើងថ្មីនោះទេ»។

បន្ថែមលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ កំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ដ្រូនដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ របស់ប្រទេសកម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2EalI4BjToAQ4iZsrh09UKjvSTXEQXrkDoWvXC0iKBlKMczNe2yrV3jmbGDz_ZbspoRoTVo5GWU_ZMIOJyKnafRyMAVWunwx5io-NS0Js7dGETaN55IyTOTpgqjN8zj6LML_do5hWfg9txuk0Fi5QX6jpIFk2ZlYwqwxW8PrsLEIdhdl6ref-jxILAyO/s1024/photo_2025-11-21_15-41-51%20(2).jpg

កិច្ចការនេះអនុវត្តតាមស្មារតីបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចប៉ះពាល់ដល់ការងារ និងសមត្ថកិច្ចរបស់ JBC ជាពិសេសសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា ៥ នៃ MOU 2000។ នេះបើតាមសេចប្រកាសព័ត៌មានដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJDkbvPDsv9vaicyUfnlTz5xkYsPTV-Brr3aHOFcronK2xsiVl9J_55AjjfRF6-U6xm29P7FOz0bkxb4jRXhxevahWkO3AhyphenhyphenYlk2An4bhPTgHsnFG42xzY5B8TnAwKhK51ugw_AThO6a62IKuSWmysm8DIH9KBUaX1qtPmT8Gvd80NGigaK3jN9mFOleE/s1280/photo_2025-11-21_15-41-52.jpg

ជាចុងក្រោយ រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើការ «អំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃ ថាជាហេតុការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង និងសូមកុំជឿ និងកុំចែកផ្សព្វផ្សាយបន្តនូវរូបថត រូបភាព វីដេអូ ឬព័ត៌មានចាស់ និងព័ត៌មានមិនពិត ដែលត្រូវបានបដិសេធរួចហើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8BsY7OnESGkSJCcHJAXJM1vtq65AYd_oguL8DM98mk4sgecVDfiq_GgfpRNAq09JBCfbNdqAaIbIzStkV7gT_5WQmhtX8NBcS54avT9QeRAIgfTjU6Vy6i5I7Uu5cWSJjrJXxVfYaPnXxruRECDow0YBbKuQjxCfftFzZOT_i51Hr4wwLOB3oN9N4cbBk/s1280/photo_2025-11-21_15-41-51%20(4).jpg