Home Blog Page 198

កម្ពុជា-ថៃ ឯកភាពបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីទៅដោះស្រាយបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃចាន់

0

រដ្ឋលេខាធិការកិច្ចការព្រំដែន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ភាគីកម្ពុជានិងថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្ដការងារលើដីជាក់ស្ដែង ដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃចាន់ ស្ថិតក្នុងភូមិសាស្ដ្រស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp58P0NF4qCZbjZZ1lxXXJklxr6PE6CbqOscB60G_mbMmQ3X6_mlqsVAjeliivbzoYS22VAcIyNyxsg5B5yi3OGqPbvLMVZ28VplOUP_OaK9Glxo8-Ml2gP7tAnqFWmo5LHi9lTmWpoNwIUC78SgfSDjiui7ztOD4oVNKEuWqgGJzzQ4gqbmz112zPcAGP/s1280/photo_2025-11-22_11-34-59.jpg
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការកិច្ចការព្រំដែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ពេលនេះភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការ និងអនុវត្ដការងារលើដីជាក់ស្ដែងចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ន ដែលនេះគឺជាការបន្ដអនុវត្ដការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU 2000), ស្របតាមបែបបទការងារ(TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំJBCនាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKId5UikFrRKv7CmZ2AntfaR7OcyEHmfYFuUVRjvPEC9Lg5i9lJ0LUWSxNwxnmnzmGw9WTUbkdOhiPb4ahXwuFtRc2bio60eR3C17GyiQPRIoahoXCndlB3rmONLsyVfBeJt3twEhXCsKSJqH2bvDTlK2HuS_rSB9N-p8lLrkrbBROWpGGOGpOWeer0EPq/s812/photo_2025-11-22_11-35-00.jpg
រដ្ឋលេខាធិការកិច្ចការព្រំដែនបានឱ្យដឹងបន្ថែមថា ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្ដការងារលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuw-AKVQsmPrvSNVm1UIKpvrZOJpes5fEFmiSwIdedAUrfqBZk0GOr-xoAN3koTi7ncKot9ZTz6bHZbwa8gKhh0k507wtX-8M-ETrdXONbmD9dpY1HSSLK4vs-TzcQirwE_YcOU2mQ96BfSXlD1w78CzLZAIEx5cT7yzlB2qOGvd0QkdCsSD3k4rjmXbRA/s512/photo_2025-11-22_11-35-00%20(2).jpg
ដោយឡែក ចំពោះកិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្ដកន្លងមក ជាពិសេសកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្ដការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនប៉ុណ្ណោះ និងមិនទាន់បានអនុវត្ដការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHhmVBtnI8rzyRthw9sQ0Ag4HU15wgIbtLFBzLTqhhArfJdF7w0quhCbJNAbkjMmdIsU4oo01Je2z5hobUZ09cFRroYz-VharwpgSL2BtL36ZGkdNR8pywuQ06Skh5LNP2AehdDzdJsBRMzP_Z0ZU11pHvD8B4VHftQG5VqmfefWeUpO3bZ7WhtVWAeVZ/s1280/photo_2025-11-22_11-34-58.jpg

ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជន ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែល បន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

ហ្វីយ៉ាតា ថា Miss Universe អាចបន្តឬផ្លាស់ប្ដូរតាមបែបរបស់គេតែការស្រលាញ់នាងចំពោះកម្ពុជាគ្មានថ្ងៃរលាយបាត់ឡើយ

0

ហ្វីយ៉ាតា បានបរាជ័យក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃប៉ុន្តែបានឈ្នះចិត្តទស្សនិកជនជាមួយនឹងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរបស់នាងក្នុងការតំណាងប្រទេសកម្ពុជា។ ស្របពេលទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រច្រើនលើសលប់ ហ្វីយ៉ាតា បានទម្លាយអារម្មណ៍របស់ខ្លួនយ៉ាងជ្រាលជ្រៅក្នុងការប្រកួតលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs_2EJaMQbCqEIM9y8wENXRx9OJe7SeSm40uv3_ciho3RnGFi4JanX7JmKdl-hcHSWrq_OHTC2y8YEFc2J-vBYufZk_du8OLmaU-_Abb1rg-ZA9bwqq3F9oF-MCLeat5AmqmyBit3T90mRLaghoEmrWnndSSROyfeo-qXXHPJF6KrvvuL0PUOjDfduhWwo/s2048/image_2025-11-21_09-28-30.png

ថ្លែងនៅលើបណ្តាញសង្គមហ្វេកប៊ុក ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរៀបរាប់យ៉ាងថាឆ្នាំនេះគឺជាឆ្នាំមួយដែលបំពេញទៅដោយអារម្មណ៍ជ្រាលជ្រៅបំផុតក្នុងជីវិតនាង។ ផ្លូវដំណើរនេះមិនដែលងាយស្រួលទេ វាពោរពេញទៅដោយបញ្ហាស្មុគស្មាញ សម្ពាធ និងភាពតានតឹង ដែលនាងតែងតែទប់ទល់នឹងវា ហើយឱ្យពិភពលោកឃើញតែស្នាមញញឹមរបស់នាងតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3P8zuVihUa6nJ3HO_2uCrJVSlG76PCRaByp5mZtnJs1YbxJefV9r6Tzs2v4mGeCRVMPkRXFW6r4tahuX8_TDlVCc9lY0xE-1rhwyYv-wdd62RhnNf-koX6DoTAw2ihlmjUVPpECdBxRL0WEpnWh0A0_kwfTuoG3rW3k-yBEQwijKGPXuWEbpcvvBrxMuT/s2048/image_2025-11-21_09-28-31.png

ការប្រកួតពោរពេញដោយភាពតានតឹងនេះ ហ្វីយ៉ាតា បានដឹងច្បាស់មួយចំណុចជាមួយនឹងមោទនភាពដ៏ធំមួយបើសិនជានាងមិនមកឈរនៅទីនេះទេ នោះក៏មិនមានកម្ពុជាលើឆាក Miss Universe លើកទី ៧៤ ដែរ ដែលទទួលបានការចាប់អារម្មណ៍ពីបណ្ដាសារព័ត៌មាន ឬ fan page international ដូចគ្នា។ ការពិតនេះផ្តល់ឱ្យនាងនូវការចងចាំថា នាងបានដើរមកឆ្ងាយប៉ុណ្ណា បានប្រឹងប្រែងប៉ុណ្ណា និងសេចក្ដីស្រលាញ់ដ៏ធំធេងដែលនាងមានចំពោះប្រទេសកម្ពុជាពិតជាមានន័យប៉ុណ្ណា។ ការមិនអាចទៅលើទីនោះ មិនមានន័យថានាងចាញ់ឡើយវាមានន័យថាជីវិតកំពុងសាកល្បងនាង ចំណែកឯនាងវិញ ក៏នៅតែជ្រើសរើសគុណតម្លៃ និងកិត្តិយសរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQutBea0SRIfcT_vJDNXO8Ehdu5Tn3rrj6ADHehkUkvZPJJWf-UsBMp_0edi8phbtyKYlo-foxZ_8n4tKH_oPqJ1ydpSCtSxSdsaXzQgnfX61O6fRR3X1t3Ov_1EIX-NwVHETo8OQEOBNXcmiiUaQC4svMdILLz6O0Sr0dD2CLf5RJNIWeSBgSSW12zyT/s2048/image_2025-11-21_09-28-33%20(2).png
ហ្វីយ៉ាតា ថា «សេចក្ដីស្រលាញ់របស់ខ្ញុំចំពោះប្រទេសកម្ពុជា មិនអាចប៉ះទង្គិចឡើយ ហើយក្ដីសុបិនរបស់ខ្ញុំ នៅតែរស់នៅក្នុងខ្លួនខ្ញុំរហូតទៅ។ វាមានន័យថា វត្តមានរបស់កម្ពុជា មានតម្លៃបំផុត ព្រោះកម្ពុជាបានផ្ដល់តម្លៃមកដល់ជីវិតខ្ញុំ។ កម្មវិធី Miss Universe អាចបន្តឬផ្លាសប្ដូរតាមបែបរបស់គេ តែរឿងរ៉ាវរបស់ខ្ញុំ សម្លេងរបស់ខ្ញុំ និងសេចក្ដីស្រលាញ់របស់ខ្ញុំចំពោះប្រទេសកម្ពុជាគ្មានថ្ងៃរលាយបាត់ឡើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEdlnCc5BCv8_uMEWh0TECO4-aeWx9Ij2CTpEqgsMCju4xvTT96DwX7QUjY5S1y25_dZeHobWbnr5VXyWEC5m7KrnV8GGW4rUgt2o0ABlqEX2tTx91eZ6LEQW2zhrS0T475wjomjH-UeLMhTd-6DsdnAHITe_SYiR00IzOxGqOUXiy4ZBi1BRio6Fj2CI2/s1843/image_2025-11-21_08-46-04.png

ជាមួយនឹងវីដេអូអនុសាវរីយ៍នៃការប្រកួតតំណាងប្រទេសនិងសំណេរឆ្លុះបញ្ចាំងពីអារម្មណ៍របស់ខ្លួនក្នុងការប្រកួតនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្តល់កម្លាំងចិត្តនិងសេចក្តីស្រលាញ់ចំពោះ ហ្វីយ៉ាតា ។ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ហ្វីយ៉ាតា នឹងធ្វើដំណើរមកប្រទេសកម្ពុជាវិញផងដែរ៕

ស្ត្រីដែលថើប Jin ប្រឈ.មនឹងទោ.សព្រហ្មទណ្ឌ

0

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថាស្ត្រីជនជាតិជប៉ុនម្នាក់ក្នុងវ័យ៥០ ឆ្នាំត្រូវបានកាត់ទោសពីបទបៀតបៀនបន្ទាប់ពីថើប Jin សមាជិកក្រុម BTS ។ ស្ត្រីរូបនេះបាននិយាយថា ខ្លួនមិនដែលគិតថារឿងនេះត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋទេ។ សេចក្តីថ្លែងការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់មេធាវីជប៉ុនយ៉ាងឆាប់រហ័សដែលបានវិភាគលទ្ធផលផ្លូវច្បាប់នៃសំណុំរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihwC5RHDTOAsfw3gnDb73Xxh9oii26cO0x9bM7_V_i_RYWALKUrCLEp5Vtp6e3rJ2RwnElT9i7LfXzYGT4f2P-VhJJVABgvYy5LcNXtqK_0TYS_VHYhJF1Adchx1Tu4gS2yGPkDz0hj5bVz08PzQ4nu6VFTVFTuh6pF2FtrKXPjcZQ6EGp8Tz_LV7bklE2/s1280/image_2025-11-21_16-39-40%20(2).png
យោងតាមគេហទំព័រព័ត៌មានផ្លូវច្បាប់របស់ជប៉ុននៅថ្ងៃទី១៩ ខែវិច្ឆិកា មេធាវី Masahiro Ogura បានដកស្រង់មាត្រា ១៦ នៃក្រមព្រហ្មទណ្ឌកូរ៉េ ដោយនិយាយថា ការពន្យល់របស់ស្ត្រីចំណាស់នោះនឹងពិបាកជួយគាត់ឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ។ មាត្រា ១៦ ចែងថា «អំពើដែលប្រព្រឹត្តដោយជំនឿខុសថា មិនខុសច្បាប់ មិនត្រូវផ្តន្ទាទោស លុះត្រាតែកំហុសនោះមានមូលដ្ឋានច្បាស់លាស់»។ មេធាវីពន្យល់ថា «ក្នុងករណីនេះ វាពិបាកក្នុងការចាត់ទុកកំហុសរបស់គាត់ថាមានសុពលភាព។ ដូច្នេះហើយ នៅក្រោមច្បាប់របស់កូរ៉េ ការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទទំនងជានឹងត្រូវតម្កល់ទុក»។ មេធាវីក៏បាននិយាយផងដែរថា នៅក្រោមច្បាប់របស់ប្រទេសជប៉ុន អំណះអំណាងនេះមិនអាចប្រើជាហេតុផលសម្រាប់ការដោះលែង ឬកាត់បន្ថយការកាត់ទោសបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2lbxsCebNOx5qMiF81Z1yW5nVyjw2y_JPGLCS62kx_eG-qyY7CP_YeXIVsr_aXViXi3CoWNwhtD237LhClT93d76_E_cA4_YKPghDq0UwwrdM1An-ChW5iBRsJ0dpIUWScnA91HBnz0BlW_EkGqVm6egmavnwBwSnZ9OYsZXjdAFK_0XIhO0RSZ109CC/s1280/image_2025-11-21_16-39-40.png

មាត្រា៣៨ កថាខ័ណ្ឌ ៣ នៃក្រមព្រហ្មទណ្ឌជប៉ុនចែងថា «ទោះបីជាមនុស្សម្នាក់មិនដឹងច្បាប់ក៏ដោយក៏វាមិនមានន័យថាគាត់មិនមានចេតនាប្រព្រឹត្តឧក្រិដ្ឋកម្មដែរ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើមានកាលៈទេសៈបន្ធូរបន្ថយទោសអាចត្រូវបានកាត់បន្ថយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbgls16V9K0h6nYj2sgrAKSiwF4AsbY_okCjyKfbiOq2OJb8-8zE01YnqqpyBMufhbmAmshszH9XZlL9S_RqKdGEgd1xkPoYmeVWAXVkBwmR6BfaDdE5yOLuX4cokgqg0NfqLdyesz_Q8J1p1fzixlUxnnWnV9syDXk6NHt3Hahyphenhyphen2cP-tEDf4_rqpP777/s1000/image_2025-11-21_16-43-01.png

មេធាវីបាននិយាយថានេះមានន័យថាសេចក្តីថ្លែងការណ៍របស់ស្ត្រីដែលថា «ខ្ញុំមិនគិតថាវាជាបទឧក្រិដ្ឋ» នឹងមិនត្រូវបានទទួលយកទេ។ លោកបានបន្ថែមថា «ការបន្ធូរបន្ថយកាលៈទេសៈ» អនុវត្តតែនៅពេលដែលមានហេតុផលសមហេតុផលដើម្បីជឿថាទង្វើនោះមិនខុស។ ទន្ទឹមនឹងនេះ ស្ត្រីរូបនេះបានផ្តួចផ្តើមការថើបនៅលើថ្ពាល់របស់ Jin ដោយមិនមានការយល់ព្រម ដូច្នេះវាមិនទំនងថាគាត់នឹងទទួលបានការកាត់ទោសនោះទេ។ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូលភាគខាងកើត បានកាត់ទោសស្រ្តីជប៉ុនម្នាក់ជាផ្លូវការ ប៉ុន្តែមិនបានឃុំខ្លួននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhdruNhaoqp83bi7NJGYH3x7ZYkZqE-pvP-7Gj23P85UbwZ2p8TywFoLs6vxZAlnQkgm5R5DVIxYHVytRlXDt5uvoio_RSiXTVlYeT_L1jTXdgWTuhR_VxZ_L-2syM23R5OYCM5SFIlQ5qAjdLUROkKLCxyEOxmyO2NGRZJMabxlZPKO3aC4E7v6YErHjg/s2048/image_2025-11-21_16-39-41.png

គួរបញ្ជាក់ផងដែរថាស្រ្តីរូបនោះត្រូវបានគេចោទប្រកាន់ថាបានថើបថ្ពាល់ Jin ដោយបង្ខំក្នុងអំឡុងពេលជួបជាមួយអ្នកគាំទ្រកាលពីខែមិថុនា ឆ្នាំ២០២៤ ក្រោយហេតុការណ៍នេះ អ្នកគាំទ្រមួយចំនួនរបស់ Jin បានដាក់ញត្តិតាមរយៈប្រព័ន្ធញត្តិអនឡាញរបស់រដ្ឋាភិបាលកូរ៉េ ដោយទាមទារឱ្យមានការស៊ើបអង្កេតលើការបៀតបៀនផ្លូវភេទជាសាធារណៈរបស់ស្រ្តីនោះ៕

អ្នកនាងកាតុ និងស្វាមី សំណូមពរឱ្យតារាចម្រៀងឈប់ច្រៀងបទចម្លងពីថៃទាំងប្រជាជនកំពុងខំពហិការទំនិញ

0

អ្នកនាងកាតុ និងស្វាមី បានចេញវីដេអូរួមគ្នាដោយស្នើដល់សិល្បករទាំងជំនាន់មុននិងជំនាន់ក្រោយឈប់ច្រៀងបទចម្រៀងចម្លងពីថៃតទៅទៀត ខណៈដែលប្រជាជនទូទៅកំពុងតែចូលរួមពហិការទំនិញរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1w-8IfT6ZTQyrI1YVJG65xZKnxxCgG0phaCbfHXHafpxNds7q3X6uWlSLrL6EYC3Y5Crxgn3f5agakd-I5ufOLiIyXbSbMejHxVr9ysJODdcEqXgJGMA16l1z5AIVHxniIzXZ3wher4CtXcLYxi0sLERj4KqyfaUjKtyXq9RCu1pQIWArmLV84lXsx0e1/s2048/image_2025-11-21_15-22-34.png
នៅថ្ងៃទី២០ វិច្ឆិកា អ្នកនាង កាតុ និងលោក ខ្យង ដែលជាស្វាមី បានបង្ហោះវីដេអូមួយដែលមានរយៈពេលជាង៥នាទី ជាមួយនឹងចំណងជើងថា «យើងខ្ញុំទាំងពីរសូមអភ័យទោសទុកជាមុននូវការសំណូមពរទៅកាន់សិល្បករសិល្បការនី»។ មុននឹងចាប់ផ្តើមការសំណូមពររបស់ខ្លួនតារាកំប្លែងកាតុនិងស្វាមីបានចូលរួមរំលែកទុក្ខទៅកាន់លោក អ៊ុន សិទ្ធា ដែលទើបមរណភាពកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMHAwkmITfqLRH148yf9lVLGEewQgWrQIRXmapetbfmUsTpyPADDohTnmlEbnPqQo5A-FENxi4VqOyqXKzP-ia8IK0EPu74vPIRQ_hYuGoIcn1eCY97KPyeSVg1eE0zaUpL8AgBkC7JN5o2bt25DCbKHtr9TkOQ_rW9HNADWjET81scVVyoM8Eqoh3HfK/s2048/image_2025-11-21_15-22-35%20(2).png

អ្នកនាង កាតុ និងស្វាមី បានលើកឡើងថាប្រទេសកម្ពុជាកំពុងមានបញ្ហាជាមួយនឹងថៃហើយប្រជាពលរដ្ឋកំពុងតែពហិការមិនប្រើរបស់ថៃ ខណៈអ្នកមួយចំនួនដែលទិញទំនិញថៃពេលខ្លះត្រូវប្រឈមនឹងការរិះគន់។ ដោយសម្លឹងឃើញថាប្រជាពលរដ្ឋប្រឹងពហិការមិនប្រើផលិតផលថៃ អ្នកនាង កាតុ បាននិយាយថាតារាចម្រៀងខ្មែរនៅតែប្រើបទ Copy ពីថៃទៀតមិនត្រូវនោះទេ។ គូស្វាមីភរិយាមួយគូនេះបានសំណូមពរឱ្យសិល្បករទាំងថ្មីទាំងចាស់ឈប់ច្រៀងបទ Copy ថៃតទៅទៀតខណៈដែលបទចម្រៀងខ្មែរយកលំនាំតាមថៃកាលពីមុនមានបទខ្លះផ្ទុះឡើងវិញ ខណៈអ្នកមួយចំនួនជាពិសេសក្មេងជំនាន់ក្រោយពុំបានដឹងថា Copy ថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz6NjHpZH_tunNGgVPC0Y3x5owlvJy2vbf8_AiL0cjzuV53SHK2XF37trnpAsOr22TmwfauQMd-llDQAsyLcpf04I-sq8rVWmzOUqy3PiE5mH0fD4nkv5NHJKV_dEF90hH-wdUzsP0riVTdKeg4g3GRgX9EZvM5Tk-OOWpS9vt00Jb0riOam0xeiJTLV0L/s2048/image_2025-11-21_15-22-37.png

អ្នកនាង កាតុ បានសំណូមពរដល់តាមបណ្តា Pub និងការប្រគំតន្រ្តីផ្សេងៗ កុំយកបទចម្រៀងលំនាំតាមថៃមកច្រៀង ពីព្រោះប្រជាជនបានពហិការអីវ៉ាន់ថៃហើយកុំឱ្យគេនិយាយថាពហិការតែទំនិញតែយកបទគេទៅរាំសប្បាយ ដូច្នេះត្រូវពហិការទាំងទំនិញនិងបទចម្រៀង។ អ្នកនាង កាតុ និងស្វាមី បានបញ្ជាក់ថា នេះជាការសំណូមពររបស់អ្នកទាំងពីរ ប៉ុន្តែបើការសំណូមពរនេះ សិល្បករសិល្បការនីមួយចំនួនតូចគិតថាខុសអ្នកទាំងពីរក៏សូមអភ័យទោសផងដែរ៕

អ្នកវិភាគ ៖ «ជម្លោះការទូតរវាងចិន-ជប៉ុន គឺជាការចាប់ផ្តើម ប្រទេសទាំងពីរអាចនឹងមានជម្លោះខ្លាំងជាងនេះ»

0

អ្នកវិភាគនយោបាយនៅអាស៊ីនិយាយថា ជម្លោះការទូតរវាងចិន-ជប៉ុន គឺជាការចាប់ផ្តើមប៉ុណ្ណោះ ប្រទេសទាំងពីរអាចនឹងមានជម្លោះខ្លាំងជាងនេះ ដោយសារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ។ ចិនចាត់ទុកពាក្យសម្តីរបស់លោកស្រីជាកំហុសដ៏ធ្ងន់ធ្ងរ និងទាមទារឱ្យពាក្យសម្តីរបស់ខ្លួនវិញជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងមិនខាន ប៉ុន្តែលោកស្រីនៅតែមិនព្រមដកពាក្យសម្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJNcMNFx9FVM48q58RQ0Ve3VH4vqyUb6I77KLcKU4rzs_mgsNGRNSRIrMthl4VmLkxC9CPnEe7N99ZqaWAsjc5HPdFcv-4A_n3EcDMO2wu3H5IlZP6AGYB3-_sksxtLGn1CY87k3ocuPfOgh1CaK1IpcRBwzr6SNBi767QSlDJEc4WS0WfzTJU5xSmsh-c/s1140/photo_2025-11-22_11-25-43.jpg

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយក្នុងរដ្ឋសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា នឹងបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ បើចិនវាយប្រហារ ដែលធ្វើឱ្យចិនកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺពីគោលជំហររដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ពីព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ ក្រោយមក ជប៉ុនបានបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីនៃក្រសួងការបរទេស ទៅជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិននៅទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ពីគោលជំហររដ្ឋាភិបាលជប៉ុន ប៉ុន្តែចិននៅតែទាមទារឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តី ខណៈពលរដ្ឋចិនធ្វើពហិការមិនទស្សនាភាពយន្តជប៉ុន ។

អ្នកវិភាគនយោបាយនៅអាស៊ីបាននិយាយមកកាន់សារព័ត៌មាន Reuters កាលពីថ្ងៃទី២០ ខែវិច្ឆិកា ថា ជម្លោះការទូតរវាងចិន-ជប៉ុនពេលនេះ គឺជាការចាប់ផ្តើមប៉ុណ្ណោះ ហើយជម្លោះការទូតអាចនឹងខ្លាំងជាងនេះ និងត្រូវរកវិធីដោះស្រាយបញ្ហា ។ ទោះជាជប៉ុនបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅចរចាជាមួយចិនដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងក្តី ប៉ុន្តែពុំទទួលផលឡើយ ពីព្រោះមន្ត្រីជាន់ខ្ពស់ចិននិយាយក្រោយចរចាជាមួយជប៉ុនថា ចិនមិនពេញចិត្តលទ្ធផលចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe8SUFzW2ID4oqKXsBihxFPXRsIj354aVec58Y2Gy6rN-AsuG6zy_GulpzUx13b53CpXlqr4AoFBcoEc3TjVB2EB5iqxFHUoxh5KX-17tQ94XCppcGfNAhLTU953aJ8wcD8AW1ky6yKbCgMtLnYOF16N767HyFfjp61oG4FtXIW57Own61ZN_jA-VsWdiF/s1049/photo_2025-11-22_11-25-43%20(2).jpg

សាស្ត្រាចារ្យនយោបាយ និងអន្តរជាតិឈ្មោះ Stephen Nagy នៅសាកលវិទ្យាល័យគ្រីស្ទានអន្តរជាតិ (International Christian University) ថា ជម្លោះការទូតចិនជប៉ុនដែលបានកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ គឺជាការចាប់ផ្តើម ដោយចិនបានបង្កើនការដាក់សម្ពាធជប៉ុនកាន់តែខ្លាំង ។ សាស្ត្រាចារ្យរូបនេះបាននិយាយពីជម្លោះចិនជាមួយអូស្ត្រាលីកាលពីឆ្នាំ២០២០ ដែលពេលនោះ ចិនធ្វើពហិការមិនទិញទំនិញអូស្ត្រាលី វាដូចគ្នានឹងចិនទើបតែបញ្ឈប់ការនាំចូលអាហារសមុទ្រជប៉ុនពេលនេះ ។

ចំណែកជម្លោះការទូតជាមួយជប៉ុនពេលនេះ គឺចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ចិនហាមពលរដ្ឋធ្វើដំណើរទៅជប៉ុន និង ឈប់ទិញអាហារសមុទ្រជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBS8lRCmQuWRuc9r47d2HRboQZx-5Q_o7nmsTATzmz-YbkjM2aG81XTJCUeV2Oylg_o13NtHBhzPt27RBmgQfYXQXgxFQl-Ttg7bMwq6xblf5IOUE-h1yiqTyabR-E9atYHG6fGUSP41lsPEdQwShOm7kqrpaGax0if87GmYXnY8HNvv9ZYeXg96xbRyJ/s1280/photo_2025-11-22_11-25-42.jpg

ចំណែកអ្នកវិភាគផ្សេងទៀតបានប្រៀបធៀបជម្លោះការទូតពេលនេះ គឺដូចគ្នានឹងជម្លោះរវាងចិន-ជប៉ុនកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ។ ពេលនោះ នៅប្រទេសចិនមានការធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេល២ឆ្នាំកន្លះ ខណៈជម្លោះការទូតលើកនេះកើតឡើងដោយសារនាយករដ្ឋមន្ត្រីថ្មីជប៉ុននិយាយថា នឹងបញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ បើរងការវាយប្រហារពីចិន ។

តាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជប៉ុន គឺលោកស្រី Sanae Takaichi ចង់បញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ គឺលោកស្រីពុំបានត្រៀមខ្លួនទេ លោកស្រីនិយាយបែបនេះពេលឆ្លើយតបសំណួររបស់មន្ត្រីគណបក្សប្រឆាំងក្នុងរដ្ឋសភា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUXs_wKAmCeAV1hOPA8b8KKOVOZupciZsY4XHpOopwJfMf1LJ39AvgHeJV-TTwlw1r7VenAw_bTBdbbmPNODTsTqLtloI0paiWyKfffR8-x17tq4ByJxBoP4eRunqaQITzoOAf5oxm29jBx6riKKBQLD-pGzmZvdqdnCCryc8jSsiDJ8Sf-cLbn4uzMMIS/s2048/image_2025-11-22_13-20-43.png

មនុស្សចំនួន ៩នាក់បានបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកទេសចរណ៍មួយទៀតនៅប្រទេសថៃ

0

ខេត្តឈុនបុរី៖ ភ្ញៀវទេសចរជាង 10នាក់ បណ្ដែតខ្លួនស្នើសុំជំនួយលើផ្ទៃទឹក ខណៈក្រោយមកត្រូវបានជួយសង្គ្រោះចំនួន 4នាក់ រីឯ9នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងហេតុការណ៍លិចទូកទេសចរ នៅតាមបណ្តោយផ្លូវរវាងកោះឡាន និងឆ្នេរម៉ានវិឆៃ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetQueznzAxKJPIw3ywj6z8aTVotsaGaKjsc3utlc3Eb4WRemih9q5PlCcSi33DiEdRXferBJh7b5-9s11_aaldBI9YV3T-IlhgPncKUAZTiZQN0YbhQjSEGXUZNtZHBA7OHjtuZrOGYsDOG5Pm7P_tGFC_or-rc079XTpsVuMVLGwlxqSzdJ0NoELAsLA/s1280/photo_2025-11-22_10-44-50.jpg
កាលពីថ្ងៃទី21 ខែវិច្ឆិកា មជ្ឈមណ្ឌលបញ្ជាការសម្រាប់ការអភិរក្សផលប្រយោជន៍ជាតិនៅសមុទ្រ តំបន់ 1 ខេត្តឈុនបុរី ទទួលបានសេចក្ដីរាយការណ៍ថា មានទូកទេសចរណ៍មួយគ្រឿងបានលិច ខណៈដឹកអ្នកដំណើរចំនួន 12នាក់ និងតៃកុងម្នាក់ ទៅកម្សាន្តនៅកោះឡាន ដែលក្នុងនោះមានមនុស្ស 9នាក់ បានបាត់ខ្លួននៅក្នុងទឹក ដោយមិនដឹងថាជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណាឡើយ។ តាមការបញ្ជាក់ មនុស្សទាំង13នាក់នៅលើទូកនោះ គឺសុទ្ធតែជាជនជាតិថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMxaITY8LzrVnBXuJ2aEWA-rUupqWUaMBlIJuoEpfe_71OODufQxsMlhI9gafBFVfqjYQAKUcMnFEMeFN1wN-YF34t_smp9uIfAAwvbpvNkhMjb4ayhSjLsyiPZyNu7M96c0WkM4viu2wrKZua1fCb0sduvOZTMOFacxQRl1KLcTqM0XpXKa5gY7D5fQ0W/s2048/585890331_1779315549503685_459884576724623905_n.jpg

បន្ទាប់ពីការស៊ើបអង្កេត នៅពេលដែលទូកចាកចេញពីកោះឡានវាបានជួបប្រទះនឹងរលកខ្លាំង និងម៉ាស៊ីនបូមទឹកដែលមានបញ្ហា ដែលបណ្តាលឱ្យទូកលិចនៅម៉ោងប្រហែល 9:០០ ព្រឹក។ ភ្លាមៗអ្នកដំណើរ 4នាក់នៅលើទូក (រួមទាំងក្មេងស្រីម្នាក់) ត្រូវបានជម្លៀសចេញឡើងលើទូកសង្រ្គោះ ខណៈអ្នកដែលនៅសល់ចំនួន 8នាក់ផ្សេងទៀត រួមទាំងក្មេងប្រុសពីរនាក់ត្រូវបណ្ដែតខ្លួនលើផ្ទៃទឹក ដែលធ្វើឱ្យមនុស្សទាំងនោះប្រឈមនឹងហានិភ័យខ្ពស់ ដោយសារតែពួកគេមិនអាចហែលទឹកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfESGPaKYeM9FJNL8bsZaZh5vC3bnw9psqJaDPU4M4Jfd9kPMxwsyRRzlmxdqnyMS_z7fEO4TQR0QMeH-UGcAnp6SL_Lz1hX20NGwsBxo949a171kAf_tLnEDZC62NIYodBKGAMvhCkLHOTHVXA_VMusvrGtt7nRDuoH59YJz4UJ81oIqJwoXQj1Rlc6N7/s2048/586582608_1779315746170332_5110735586330435911_n.jpg

នាយកដ្ឋានសមុទ្រឈុនបុរីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការដាក់ពង្រាយនាវា 4008 ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជាបន្ទាន់នេះ តែទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងជួបនឹងឧបសគ្គ ដោយសារស្ថានភាពរលក និងខ្យល់បក់ខ្លាំងនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMtP7AvaTWP8P_OD5vCSjae0kt8HKLvmvOiTDLjdXGgMGjcQWT9SaoA6CIW-VDTfHSsNKldKdbyfQi3VHxxCr4w7T_3U5C0q_7hKoR9bwEDSLjudOEF7xeX5E7bZDmJ7pd3j_LLHm4MdSjuxZLArRHbsZnCVTjqSurj6fyytH-jd7rMmUYNlHPrzghHxn/s2048/586609259_1779315602837013_555646055052813218_n.jpg

គួរបញ្ជាក់ថា នេះគឺជាឧបទ្ទេវហេតុលិចទូកទេចរណ៍ជាលើកទី2 ហើយនៅក្នុងសប្ដាហ៍នេះសម្រាប់ប្រទេសថៃ ដោយកាលពីថ្ងៃទី21 ខែវិច្ឆិកា មានករណីលិចទូកទេសចរណ៍ធំមួយានៅបរិវេណកោះក្រាដាត ស្ថិតនៅឆ្ងាយពីកំពង់ផែកោះគុត ប្រមាណ15គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqENmz2BZD0IRtPl9kCf4Mq-ItEzApeisUhu6FkWA8SfB3I7V8BjflybFHxxsFPR0nh47wXkg-Q69ar6ovH520nDaTxY18ln-rsR1A2F-bd0m0FfRi5AxAr3E8Nq_INKtkxyPusfxdD02StGCfRogDuO-vSitanxItAPl3D1RPFRloUm96WYSKGyzamb6a/s885/photo_2025-11-22_10-44-50%20(2).jpg

ហេតុការណ៍នោះ បានធ្វើឲ្យរភ្ញៀវទេសចរចំនួន 92នាក់ រួមទាំងអ្នកធ្វើការលើទូកចំនួន 5នាក់ ស្រែកដង្ហើយរកជំនួយទាំងភ័.យស្លន់ស្លោ.រ។ យ៉ាងណាក៏ដោយ ដោយសារតែភ្ញៀវទេសចរទាំងនោះសុទ្ធតែមានអាវការពារគ្រប់ៗគ្នា ដូច្នេះមិនបង្កឲ្យនរណាម្នាក់បាត់ខ្លួន ឬលង់ទឹកឡើយ៕

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសបដិសេធថាលោក«គ្មាន»ទ្រព្យសម្បត្តិនៅប្រទេសថៃនោះទេ

0

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញលិខិតមួយច្បាប់ដើម្បីធ្វើការបដិសេធទៅលើរាល់ការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលអះអាងថា អាជ្ញាធរខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់លោកក្នុងប្រទេសថៃដោយសារជាប់ពាក់ព័ន្ធនឹងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ លោកបានបញ្ជាក់ថា លោកគ្មានទ្រព្យសម្បត្តិនៅប្រទេសថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEsLx3RVBy7-RhURKFeO5Xza4jV1zZ4KjmTac9oLSkEE5rJQCQVLCtB3_wJeXYfP0MP9sULYtw46NNn_Ha9lGCbAwpT7yvXKyYQ7BH-zgu4YpSMkTRBkeHYtYK5O28uodvjbVOMT5cjsc6Th-ORDtoT4BAHtxYOIVmlRgOYFpq9YWY35xAOANvhx9O08ed/s1024/photo_2025-11-22_09-03-41%20(2).jpg
លោកអ្នកឧកញ៉ា បានបញ្ជាក់បដិសេធដាច់ខាត និងទាំងស្រុងនូវរបាយការណ៍របស់អង្គភាពសារព័ត៌មាន និងបណ្តាញសង្គមមួយ ចំនួនរបស់ថៃ ដែលអះអាងថាអាជ្ញាធរបានបង្កកនូវសាច់ប្រាក់ និងទ្រព្យសម្បត្តិរបស់លោក ចំនួន៣លើក គឺលើកទី១ ចំនួន៧០ លានបាត, លើកទី២ ចំនួន ៣៥០ លានបាត និងលើកទី៣ ចំនួន ៤០០ លានបាត ឬជាង ១២លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN7QtE3EwSCnuVyfgIavtjYg930Y1vyYaI7KiYBpt2c3vw5kOlw6_KN7C5prOIsFzV6zJzH2be_BeLtpZ_x4DcmhFPWTgrp26T4zMpJ6mlwSXSNhWsULGrHQ9o2GYaRO9sYD75PC9zLQWluDfyUrBds756dcKXq6n0crFEb8xrN-YnW4ldXp6oij1zOQWY/s1024/photo_2025-11-22_09-03-41.jpg
យ៉ាងណាមិញ លោកក៏បានទទួលស្គាល់ពីការចុះឆែកឆេរដោយសមត្ថកិច្ចថៃ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅលើទីតាំងអចលនទ្រព្យរបស់លោកចំនួន ៣កន្លែងនៅប្រទេសថៃពិតមែន តែបដិសេធថាលោកមិនមានអចនទ្រព្យ ៣៦កន្លែងដូចការចុះផ្សាយនោះឡើយ។ លោកអ្នកឧកញ៉ា បញ្ជាក់ថា លោកមានជួលអគារឱ្យជនជាតិខ្មែរ និងបរទេសសម្រាប់ធ្វើអាជីវកម្មពិតមែន ដែលមានកិច្ចសន្យាជួលត្រឹមត្រូវតាមច្បាប់ដោយពុំអនុញ្ញាតឱ្យធ្វើអាជីវកម្មឬសកម្មភាពណាដែលខុសច្បាប់នៅក្នុង និងបរិវេណអគារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtjg05Gv25L-7qlHYuvTeUrxrDUjxFCS7oy9IfMFE6dFJ4suH4Z0vAE7DC0Tzn65K7zqLLITJudJ9grsHXt9xExcK5o-7JNgql1qYfWt6U_iIz85a8H878pjB2JMaZ_ZUbGFhoYr9Q3H_2bXJZRVMMFC-74BI-LG-av1c5UOZAFPDumFVTfo2sSHWDwNl_/s1280/photo_2025-11-22_09-03-42%20(2).jpg

គួររម្លឹកថា មុនមានការចេញមកប្រកាសបដិសេធនេះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការថៃបានចេញដីកាចាប់ខ្លួនអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងបុគ្គលជាប់ពាក់ព័ន្ធ ៤នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទលាងលុយកខ្វក់ ដែលបានមកពីទង្វើបោកប្រាស់តាមប្រព័ន្ធអនឡាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc47EXCzvrwf9iTJsy77DZNS48tqCWpHaOGvb_C0B3-2JKdejwfEoTC19rZvmpIzk2bkaV7WiIKUHYcCTszOrOkGaL3hD0A8iCY4dEnXuvve5Pqu642Iywxpzo8pAdw0O4loSkh50CjN8frTBHT_e2Cn3y7heOE5LWSuV469rYnr2tCurn2AH5Vq6Aiw9S/s1280/photo_2025-11-22_09-03-42%20(3).jpg

ទន្ទឹមនឹងដីកាចាប់ខ្លួន តុលាការថៃថែមទាំងបានប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបក្ខពួកនៅទីតាំង ៣៦កន្លែង ក្នុងទីក្រុងបាងកក និងខេត្តត្រាត ដែលគិតជាទឹកប្រាក់ប្រមាណ ៤០០លានបាត ឬជាង ១២លានដុល្លារអាមេរិក។ តែសមាជិកព្រឹទ្ធសភាកម្ពុជាលោក លី យ៉ុងផាត់ បានបដិសេធថា លោកមិនបានជាប់ពា័ន្ធនឹងបណ្តាញឧក្រិដ្ឋតាមអនឡាញ ការសម្អាតប្រាក់ និងការរំលោភសិទ្ធិមនុស្សនោះទេ ដោយចាត់ទុកថា នេះជាការចោទប្រកាន់ដោយចង់បំផ្លាញកេរ្តិ៍ឈ្មោះលោកប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPS__NtMcr2IhjkuToh9yv5QX6XyGDZ2xmqe0t-j35hLK4KPjeyBme9_LEZx3hf-LOJYd9R4zFhDl_UE3s3EB2la4tZNkzXMEt9fUr-0Y0awhiy-dDoQ5X13VYghGwOegqNo3S_4_FAciGOlXfqGOVynglgIdVpp-kd1VGEntbV9It4BxONaU2PfB7G9Jp/s1280/photo_2025-11-22_09-03-42.jpg

Ningning ប្រឈមនឹងការពហិ.ការពីប្រជាជនជប៉ុនស្របពេលនយោបា.យមានភាពតានតឹង

0

ប្រជាជនជប៉ុនកំពុងខឹងសម្បារយ៉ាងខ្លាំងម្តងទៀតទៅកាន់ Ningning សមាជិក Aespa ដែលជាជនជាតិចិនរហូតមានការដាក់ញត្តិរាប់ម៉ឺននាក់ពុំអនុញ្ញាតឱ្យក្រុមចម្រៀងនេះបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនាចុងឆ្នាំនេះនៅឯប្រទេសជប៉ុន។ ការដាក់ញាតិនេះគឺស្របពេលនយោបាយជប៉ុននិងចិនមានភាពតានតឹងខណៈដែល Ningning បង្ហោះនោះតាំងពីឆ្នាំ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhreV2J-s48-WADnl_f1l86Badp3jJEiYxVBfmu_IgaIMXnCM6sqsuPh1riBBIhsn2I5MoqsBRbN0FDPJPyCqboOqhXw6_SENkx8mBN7QfqW6P3HMml-C3nPZWAHKsmDztEewnCaXVSAnrp9g7_XhBZskHxj6bDTBi4OGbUOsHJuq4KT6fEUdnF5OXC_4N2/s1440/image_2025-11-21_10-15-57.png
ញត្តិមួយនៅក្នុងប្រទេសជប៉ុនកំពុងអំពាវនាវឱ្យក្រុមចម្រៀងនារី K-pop Aespa ត្រូវបានដកចេញពីការផ្សាយចុងឆ្នាំ ដោយសារតែសមាជិកម្នាក់ក្នុងចំនោមសមាជិករបស់ខ្លួនជាជនជាតិចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងជប៉ុន ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi អំពីស្ថានភាពដែលអាចកើតមានពាក់ព័ន្ធនឹងតៃវ៉ាន់។ ញត្តិនេះបានទាក់ទាញការគាំទ្រពីមនុស្ស ៧០,០០០នាក់ គិតត្រឹមថ្ងៃទី២០ វិច្ឆិកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzpmD6x1E0OvfiIllOiWe8N6bJ-1iXDzqvaOGkjgn1w49mG3JUnObLI38h0FVyaV-o0kWyqPkC3qA6pOiovy1BJBug-XRUgYL39wCFzJyqYPwiPzAOJhYOuF1BZfwo3T04qeOLNvCGqvZZH7EpX4WVpTqtiwTBChRB5D-1uMqtrUZr9RJNtjxDnJkH_jR/s1440/image_2025-11-21_10-15-55%20(2).png
ញត្តិមួយត្រូវបានបង្ហោះនៅលើគេហទំព័រ Change.org ដែលជាវេទិកាញត្តិសកលទាមទារឱ្យ aespa ត្រូវបានរារាំងពីការបង្ហាញខ្លួននៅលើ «Kohaku Uta Gassen» របស់ NHK ដែលជាកម្មវិធីតន្ត្រីប្រចាំឆ្នាំដ៏មានកិត្យានុភាពដែលចាក់ផ្សាយនៅថ្ងៃចូលឆ្នាំសកល។ Ningning ដែលជាសមាជិកនៃ aespa គឺជាជនជាតិចិន ហើយពីមុនបានប្រឈមមុខនឹងការរិះគន់នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២២ បន្ទាប់ពីនាងបានចែករំលែករូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានពន្លឺភ្លើងរាងជាពពកដែលនឹកឃើញដល់គ្រាប់បែកបរមាណូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguHgVNQo4DAB-mnbLvIxHB0bJuKyv2E1RIDSSzXLjbdGiKvRHKnWyX8sXpEtCQC3C-C5xpxI0ifCvzh1_VivCwsJfRmxbop2AsZg8jKgApVQ5Ka4keu8FsQ7xMfa6T-M8eahzSHdM4Wrm-ZiZylKQ0Zo9LeuLR67DEjvfv1J0oq4gfWxnLpoi1-sMYffcm/s1440/image_2025-11-21_10-15-55.png

ញត្តិនេះទទួលបានហត្ថលេខា ៥០,០០០ ក្នុងមួយថ្ងៃ ហើយលើសពី ៧០,០០០គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា។ អ្នកដាក់ញត្តិបានអះអាងថាកម្មវិធីខាងលើគឺជាព្រឹត្តិការណ៍ផ្លូវការដ៏សំខាន់មួយនៅក្នុងប្រទេសជប៉ុន ហើយបានព្រមានថា «ការអត់ឱនចំពោះសុន្ទរកថា ឬសកម្មភាពដែលខ្វះការយល់ដឹងពីប្រវត្តិសាស្ត្រនឹងមិនត្រឹមតែធ្វើឱ្យខូចមុខមាត់អន្តរជាតិរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការឈឺចាប់ដល់ជនរងគ្រោះដោយការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3RHKBtV7oXrZuDxBe5dhAqsEy_B8XQMGnl5LrPpL6JH8H_XotrkPjwdwtBW8j7ueGWCuk44HhCDsLYNNJ08NR_j4mn3w4nzQx83bmDVMQ36v_ytgcLOOKLrGpKBSftSIHP6W8gPUGNpp3CkMnFeasCZUoOc0GPsQhIvDBjG2FQdKqJ3QU2gyo2zXEKc1/s2048/image_2025-11-21_10-15-54.png

មតិលើញត្តិនោះសរសេរថា «មិនអាចទទួលយកបានទេ ក្នុងការអនុញ្ញាតឱ្យអាយដលដែលលើកតម្កើងការបំភ្លឺគ្រាប់បែកបរមាណូ បង្ហាញខ្លួនក្នុងកម្មវិធីជប៉ុនក្នុងប្រទេសដែលរងគ្រោះដោយសារវា» និង «អនុញ្ញាតឱ្យសមាជិកដែលបានសរសើរការបំភ្លឺគ្រាប់បែកបរមាណូដោយគ្មានវិប្បដិសារី បង្ហាញខ្លួននៅក្នុងពិធីបុណ្យដែលប្រជាជនជប៉ុនទាំងអស់ពេញចិត្តមួយឆ្នាំម្តង នៅចុងឆ្នាំ គឺពិតជាមិនអាចបំភ្លេចបាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhluQu_LR2A7mIHmmbmxyucoibpX3SFHJ3w4vlpyWOw7XqcKThg1KHT1oaPVtofjZX4THepg2K-2w9bMoQDdTTiwvl-OSz-4ylGCjkTs9BfVFlyNbux1X0jYBa1SInjzS-gL1Gvi_puoaReh-FEsrsvbumqEA74ruC0Kog0M2EDqsmI9dad8WeNsG1GY5hr/s1440/image_2025-11-21_10-15-56.png
កាលពីថ្ងៃទី ៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី Takaichi បាននិយាយថា នៅក្នុងព្រឹត្តិការណ៍នៃឧប្បត្តិហេតុតៃវ៉ាន់ មានន័យថា ប្រសិនបើចិនធ្វើអន្តរាគមន៍ផ្នែកយោធានៅតៃវ៉ាន់ ស្ថានភាព «អាចបង្កឱ្យមានវិបត្តិអត្ថិភាពសម្រាប់ប្រទេសជប៉ុន»។ លោកស្រីបានបន្ថែមថា ប្រសិនបើចិនដាក់ពង្រាយនាវាចម្បាំង ឬប្រើប្រាស់កម្លាំង វាអាចបង្កើតជាមូលដ្ឋានសម្រាប់ប្រទេសជប៉ុនក្នុងការអនុវត្តវិធានការការពារខ្លួនក្រោមច្បាប់បច្ចុប្បន្ន»។ ទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងការរិះគន់យ៉ាងខ្លាំង ដោយហៅការកត់សម្គាល់នេះថា «ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង»។ ភាពតានតឹងការទូតបានហក់ចូលក្នុងឧស្សាហកម្មកម្សាន្ត។ នៅក្នុងប្រទេសចិន ការជួបជុំអ្នកគាំទ្រសម្រាប់ក្រុមក្មេងប្រុសជប៉ុន JO1 ថ្មីៗនេះត្រូវបានលុបចោលដោយគ្មានការពន្យល់ផងដែរ៕

ឈុតឆាកស្នេហារវាង Dilraba និង Chen Xingxu ក្នុងរឿងថ្មីកំពុងកក្រើកពេញអ៊ីនធឺណិត

0

ថ្មីៗនេះរូបថតនៅពីក្រោយឆាកនៃរឿងភាគចិនរឿង «Love on the Turquoise Land»បានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។ នៅក្នុងនោះតារាសម្តែងសំខាន់ពីររូបគឺ Dilraba Dilmurat និង Chen Xingxu មានពេលវេលាដ៏គួរឱ្យស្រលាញ់។ នៅក្នុងរូបថតមួយសន្លឹក Dilraba អង្គុយលើភ្លៅរបស់តារារួមអាជីព ខណៈមុខរបស់ពួកគេនៅជិតគ្នាហើយពួកគេថើបគ្នាយ៉ាងផ្អែមល្ហែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp3jf-i5wBqv3ixYbIlqIw4XiscJ5QRGslTn4ErEIMeq8KnRYsRgvkE9Fv9fwO7tLmb1NYna11HYwyIpun9r9Ek0H2entLooUN8BzW5fBDDRnhqfyTVc8DPWa19mLiJVmkaUu_-ZDvQdOawl13kmFGVekCy2nd2vKZ6GDENLfVJuD_OtuyELL5AxSq9d4H/s1440/image_2025-11-21_16-12-36.png
ភាពចុះសម្រុងគ្នាក្នុងក្រសែភ្នែក ការបញ្ចេញមតិ និងភាពស្និទ្ធស្នាលរបស់តារាទាំងពីរ សូម្បីតែនៅពីក្រោយឆាក ធ្វើឱ្យអ្នកទស្សនាជឿថា ភាពយន្តនេះនឹងមានឈុតឆាករំជួលចិត្តជាច្រើន។ ទាំង Dilraba Dilmurat និង Chen Xingxu គឺជាតារាដែលត្រូវបានគេចាត់ទុកថាពូកែ មិនថាខាងសម្រស់និងរូបរាងទេ។ នេះនាំមកនូវការរំពឹងទុកកាន់តែច្រើនសម្រាប់តារាសម្តែងទាំងពីរដែលចាប់ដៃគូសម្តែងជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrE17DefmsPSHqS9oQOZxoJDGD2LbhE7Yeiro9tp4a3EJzUSVrsBARFJ-Wtj-_0DGVvr46SDA5od13LzL7uXZTFohc6MPDL6_t6KC4Wlj8C-M-rRLpd88DcBnDE0G7aT8mnIqdcN-Ln7txtCLG12uQd2OGOGHg4_cuFc8dR_gJjV0jOKBCiVheBGa2PlVg/s2048/image_2025-11-21_16-12-30.png

អ្នកគាំទ្ររបស់ Dilraba កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារសម្រាប់ការសហការគ្នារវាងតារាស្រីរូបនេះ និង Chen Xingxu ។ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ Dilraba កម្របង្ហាញឈុតស្និទ្ធស្នាលជាមួយតារារួមអាជីពរបស់នាងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg-aW9aHzmfxH5M52YwTYY0CkTk1LdruP2x9Lp-gItQCfiqK3SyXL55rmVSASKngpd0KBIdbqdGug4xuKsa6CvW844oAV74bvFm6AB5w6CBaylcSbUhqyLetopJH2hxhqkFGhC59lle-VzPRcIuQdgy67g8W6r4drvxsUe0KST3DjFEEPn9S3-YN3KCuhV/s1262/image_2025-11-21_16-12-28.png

«Love on the Turquoise Land» បានកែសម្រួលពីប្រលោមលោកដែលមានឈ្មោះដូចគ្នា វិលជុំវិញតួអង្គ Nie Jiulao សម្តែងដោយ Dilraba Dilmurat និងតួអង្គ Yan Tuo សម្តែងដោយ Chen Xingxu ខណៈដែលអ្នកទាំងពីរធ្វើការរួមគ្នាដើម្បីស៊ើបអង្កេតអាថ៌កំបាំងដែលមានអាយុកាលរាប់ពាន់ឆ្នាំទាក់ទងនឹងបណ្តាសាបុរាណ និងអង្គការបុរាណមួយ។ មិនមែនគ្រាន់តែជារឿងស្នេហាសាមញ្ញនោះទេ ការងារនេះរួមបញ្ចូលគ្នានូវប្រភេទ Fantasy និងអាថ៌កំបាំង នឹងមានពណ៌ស្រស់ស្រាយក្នុងចំណោមរឿងស្នេហានៅទីក្រុងធម្មតា៕

បវរកញ្ញា Mexico ដែលហ៊ានតតាំងជាមួយ ណាវ៉ាត់ បានគ្រងមកុដ Miss Universe

0

កញ្ញា Fatima Bosch អាយុ២៥ ឆ្នាំ ដែលមានជម្លោះជាមួយលោក ណាវ៉ាត់ ធ្វើឱ្យផ្អើលអស់វិស័យបវរកញ្ញាបានឈ្នះការប្រកួតគ្រងមកុដ Miss Universe លើកទី៧៤ នៅឯប្រទេសថៃ។ នាងបានប្រកួតប្រជែងជាមួយបេក្ខនារីចំនួន ១២១ នាក់ក្នុងរាត្រីចុងក្រោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Wa1q9G0O4eoxjXxdJZTYmJ95xIr0aXcKof1zqUr-IbJk9asg0JWP31vQr2L0c1OwABdDG-VQS8bvSgiwRBTzpN52Apf7gnmrDNaiUe-lczGiEBoWHerKfD-WGDjgeBKfXCfTUvBj7F0dp3-8K7kHY8-CZor2b738WcN7zUa8uh6CBYyvZXoS6b6pNnvH/s1440/image_2025-11-21_11-43-54.png

បេក្ខនារី TOP 5 ត្រូវបានកម្មវិធីឱ្យឆ្លើយសំណួរចំនួនពីរដងដោយលើកដំបូងគឺមានសំណួរផ្សេងៗគ្នានិងម្តងទៀតជាសំណួរដូចគ្នា។ ជុំទី២ សំណួរបានសួរថា «ប្រសិនបើអ្នកត្រូវបានគ្រងមកុដនៅរាត្រីនេះតើអ្នកនឹងប្រើ Title នេះយ៉ាងដូចម្តេចដើម្បីគាំទ្រអំណាចរបស់នារីវ័យក្មេង?»។ សម្រស់ម៉ិកស៊ិកបាននិយាយថា «ក្នុងនាមជាបវរកញ្ញាចក្រវាល ខ្ញុំនឹងនិយាយទៅកាន់ពួកគេថា ចូរជឿលើថាមពលនៃភាពត្រឹមត្រូវរបស់អ្នក។ ជឿជាក់លើខ្លួនឯង។ សុបិនរបស់អ្នកសំខាន់។ បេះដូងរបស់អ្នកសំខាន់។ហើយកុំឱ្យនរណាម្នាក់ធ្វើឱ្យអ្នកសង្ស័យអំពីតម្លៃរបស់អ្នក ព្រោះអ្នកមានតម្លៃគ្រប់យ៉ាង។ ហើយអ្នកមានថាមពល ហើយសម្លេងរបស់អ្នកត្រូវការ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfiSi3REVGD3c4CeHUOq5hT_oytsP3HQfqqwMFFhqaquwgq0MM01mH2ZGHOngzI_GErygeaPT8f2fEi5wInTmUoYNYrfZyqrxvVmkpxn7csEITttQn1vk-OaPYo9qb6-FEVW3nDARC_tJnkE8vBaiEd-MSY2QtbMbTpjN3qlzhccpFaFdvfQG7n4IZpkuW/s1820/image_2025-11-21_11-43-51%20(3).png

Fátima Bosch កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០០ នៅទីក្រុង Teapa រដ្ឋ Tabasco ប្រទេសម៉ិកស៊ិក(Mexico) ។ នៅអាយុ៦ឆ្នាំ Fátima ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ dyslexia, ADHD, និងការផ្ចង់អារម្មណ៍ខ្លាំង ដែលជាបញ្ហាប្រឈមក្នុងការអប់រំដំបូងរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការតស៊ូ និងការតាំងចិត្ត នាងបានប្រែក្លាយឧបសគ្គទាំងនេះទៅជាភាពខ្លាំង ដោយបង្ហាញពីភាពច្នៃប្រឌិត និងភាពធន់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc7VwBe-32hq3y25aFzIJfGe1HicyBVg78o9VAhJpxh-p6BZWQAtxgaTLfOHoEd0yBm9kRP_nZe_0uC3_ct1TjPBSCpPsoMYUHrExrQBdIdeeBnuysyIJEyty6E7EhgIRXQ8dZ0ThP-sc_KfutUlpbi4gPLVCiNcOT1agi58oqWKvMyueojuyG2KcwLS6c/s1301/image_2025-11-21_11-43-52.png

នៅអាយុ ១៦ ឆ្នាំ Fátima បានចាប់ផ្តើមការសិក្សានៅបរទេសមួយឆ្នាំនៅសហរដ្ឋអាម៉េរិក ដែលជាបទពិសោធន៍ដែលពង្រីកការយល់ដឹងរបស់នាង និងជួយនាងឱ្យប្រសើរឡើងនូវជំនាញភាសាអង់គ្លេសរបស់នាង។ ពេលត្រឡប់ទៅម៉ិកស៊ិកវិញ នាងបានបំពេញក្តីស្រមៃកាលពីកុមារភាពរបស់នាងដោយបានគ្រងមកុដ Flor Tabasco នៅអាយុត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ។ ក្រោយមកនាងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Fashion and Apparel Design នៅសាកលវិទ្យាល័យ Mexico ក្រោយមកបានបន្តការសិក្សារបស់នាង ក្នងទីក្រុង Milan ប្រទេសអ៊ីតាលី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEJj4Kf91fHjathZhWMq5GeJUYvEWBuqGGOzXU3brki2bJjEDoctSrxX-JnPw0c0lZr5LLdPW1J3FKniSh2XGwxtG8-coXldK8Eb1e5P9UTnnoupyR-sb0NDI-8tSYgP8C8nHvxany8LMUZxCs5bRiFiPPRTTdc4gLoQmOZW28LLqrjUDA82QUODdeafwi/s1820/image_2025-11-21_11-43-53%20(2).png

នៅឆ្នាំ ២០២៥ Fátima ត្រូវបានគ្រងមកុដបវរកញ្ញាចក្រវាលម៉ិកស៊ិក ដោយមោទនភាពក្លាយជាអ្នកតំណាងដំបូងគេពី Tabasco ដែលទទួលបានពានរង្វាន់ជាតិនេះ។ ជាមួយនឹងវេទិការបស់នាង នាងព្យាយាមបំផុសគំនិតអ្នកដទៃឱ្យទទួលយកភាពពិសេសរបស់ពួកគេ និងដឹកនាំដោយក្តីមេត្តា ដោយជឿជាក់យ៉ាងមុតមាំថាភាពស្រស់ស្អាតពិតត្រូវបានរកឃើញនៅក្នុងសេវាកម្ម សេចក្តីសប្បុរស និងពន្លឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib65DngTBrXtfAwAlW0v89bDWRPP1LqJlTM1uSaO9bhha5M_11bi5kQ_Nu1DhGT8NHpRBFbtXh7Xdbh4yPB1XV0Wf33DWjq1e7XwD74DSyFxG0hocgEvMdYm6E4RKNOjHbh9Mr7MiVw4kUy9Id1jPR5weH9efvcNoBV8rsXrWg8YUUex2gaRbFgcq64tZt/s1440/image_2025-11-21_11-43-50%20(2).png

នៅក្នុងការប្រកួតនៅថៃ Fátima បានរកឃើញថាខ្លួននាងស្ថិតក្នុងស្ថានភាពមិនស្រួលបន្ទាប់ពី Nawat Itsaragrisil ដែលជានាយកអង្គការបវរកញ្ញាចក្រវាលប្រទេសថៃបានសុំឱ្យសន្តិសុខដកនាងចេញពីព្រឹត្តិការណ៍មួយ។ ភាពតានតឹងនេះបានធ្វើឱ្យមានភាពច្របូកច្របល់យ៉ាងខ្លាំង។ Nawat បានចោទបេក្ខនារីម៉ិកស៊ិកជាសាធារណៈថាមិនស្តាប់បង្គាប់ចំពោះការមិនចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍នៅក្នុងកម្មវិធី។ ក្នុងសកម្មភាពដ៏ក្លាហាន Fátima បានក្រោកឈរឡើងដើម្បីការពារខ្លួនបន្ទាប់ពីនាងត្រូវរងការចោទប្រកាន់ថា «ល្ងង់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIhbQIt3qvkOHyrRCsyRGuiNc-WmqjvqzArXxRRBFZ3uv3WiGdNwS1RcYG7Xx2rpIm_wyZCh1X247i3C7nUHVujg-BMfEseiXPZT7eorXe_wHowzsH37CZcE0m4tSDfumaKTwIhNKP-DFIj-Y3Qes9ywLEeAqR7nG6upGFAXX-YlpprAD7B0_JaYuCUCbO/s1600/image_2025-11-22_08-38-34.png

Fátima បាននិយាយថាការលើកឡើងរបស់ ណាវ៉ាត់ គឺមិនសមរម្យ។ នាងបាននិយាយថា ៖ «គាត់(ណាវ៉ាត់) បានហៅខ្ញុំថាល្ងង់ព្រោះគាត់មានបញ្ហាជាមួយអង្គការ។ ខ្ញុំគិតថាវាអយុត្តិធម៌។ ខ្ញុំនៅទីនេះធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវ ខ្ញុំមិនរំខាននរណាម្នាក់ទេ ខ្ញុំគ្រាន់តែព្យាយាមធ្វើចិត្តល្អប៉ុណ្ណោះ»។ ក្រោយមក ណាវ៉ាត់ បានសូមទោសនៅលើឆាកចំពោះភាពចម្រូងចម្រាសដែលបានកើតឡើងនៅក្នុងកម្មវិធីធ្វើឱ្យបេក្ខភាពមិនមានផាសុកភាពក្នុងការប្រកួត៕