ប្រទេសថៃ៖ បែ.កពាងប្រហុកស្រេច! មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកែតម្រូវម្នាក់ ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូ.វ ទទួលសំណូកពីអ្នកទោ.សជនជាតិចិន ជាថ្នូរនឹងការប្រើប្រាស់ជីវិតបែប VIP និងមានសុទ្ធតែតារាម៉ូដែលមកកំដរនៅក្នុងគុ.ក ដែលនាំឱ្យមានការមិនពេញចិត្តនិងតវ៉ាក្នុងចំណោមអ្នកទោ.សជនជាតិថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEr4Kzj0-2iD2TsdaaDwqiMnDVARITQveUq8sgEoztivjdnqfx2LxgmE9_g4ChFF3HfhrCfetRKL7XFJM2Yiud7-pvj4ZqqmjYkPgmiX6-QXCBhR4H-l8oRzDM9hR_WKd9Wn-3KhVXGPjvqF15F37rNZ2lVe_pe3vV0wj5eD-k4wwfH4ipLz71xRr26MlN/s800/photo_2025-11-21_15-22-25%20(2).jpg
លោក Manop Chomchuen ដែលអតីតនាយកពន្ធនាគារពិសេសនៅបាងកក មុនពេលត្រូវបានបណ្តេញចេញភ្លាមៗដោយសាររឿងអាស្រូ.វ “គុក VIP” សម្រាប់អ្នកទោ.សដែលមានឥទ្ធិពលជាពិសេសជនជាតិចិន កំពុងក្លាយជាប្រធានបទក្តៅគគុកនៃការចាប់អារម្មណ៍ពីសាធារណជន។ បញ្ហានេះត្រូវបានបែ.កធ្លាយ បន្ទាប់ពីការឆ្មក់ចូលពិនិត្យពន្ធនាគារ ដែលលាតត្រដាងឲ្យឃើញពីមន្ត្រីពាក់ព័ន្ធជាច្រើន កំពុងប្រព្រឹត្តអំពើខុសឆ្គងនៅក្នុងពន្ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBh6GFrJgGm2_Q2_RlA_K7-gN_3J3PVN1dbhV-j1yDk1DZp37_PDFLR6sS6IgiMj4WAy77O6QHw1ZUzwkrsI45I8V-o2Ga4QVJghjxd6KCBsuAOdUu9DHdMLH8z94DUQNa_FZ6W6f9aDFTjmnWchxHCuXhmUOS4xbUOrDLd2HFzktMd1Hj8QasygHsunZg/s473/photo_2025-11-21_15-22-25.jpg

ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទោសជនជាតិចិនមួយចំនួនបានប្រើឥទ្ធិពលរបស់ពួកគេលើអ្នកទោសផ្សេងទៀតនៅក្នុងពន្ធនាគារ ដែលនាំឱ្យមានការមិនពេញចិត្តក្នុងចំណោមអ្នកទោសថៃ។ ជាលទ្ធផល មន្ត្រីផ្នែកវិទ្យាសាស្ត្រកែតម្រូវ, ផ្នែកគ្រប់គ្រងធនធានមនុស្ស និងក្រុមវិន័យមន្ត្រី ត្រូវបានចាត់តាំងឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅលើរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHC8ys5xACeHh8lEeDmiTbTSCStX_mE-jjYOgR6lwB0fQX8OiWc2er1mFOe0iVgOaY5KjnwqnPM-1ZJ0UZ1zCBurlCP1v0fm_RNC_15KLdtcS7sVo02BJzD5kO1fHVOz2sN0J6_fyAK8yI92zOCZiifJkPH1NNR3Dwf-jygLoMH4cvZdbCkoq9vj6Xms-/s960/photo_2025-11-21_15-22-25%20(3).jpg
ថ្មីៗនេះ អគ្គនាយកនាយកដ្ឋានពន្ធនាគារ បានបញ្ជូនក្រុមការងារពិសេស ដើម្បីឆ្មក់ចូលនិងឆែកឆេរគុកដោយរកឃើញ ឧបករណ៍អគ្គិសនីនិងបរិក្ខារជាច្រើន នៅកន្លែងឃុំឃាំងអ្នកទោសជនជាតិចិនចំនួន៣កន្លែង។ វត្ថុហាមឃាត់រួមមានកាំបិតនិងដែកកេះ ក៏ត្រូវបានរកឃើញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpwM-KQR5klN2FuR65JXE6AAxjqjHmo2t0ZF8u-cF4SUzH6zxL3SJBqchxdalHHJlcOIsvPSQ2O_Q3QQAiefh1Ts9YVU5dFBUJYkKw3GrdwT0pzFXPIi_2BivSn25Q8LFrY6Nq7E_0hjpFBQ-m_Axm6mJw_2m1POzgDrE2hWXjNSNfeSLa6XjYIkgBa4e/s1280/photo_2025-11-21_15-22-25%20(4).jpg

គួរជម្រាបថា លោក Manop Chomchuen គឺជាមន្ត្រីរាជការក្នុងប្រព័ន្ធយុត្តិធម៌ ដែលបានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងនាយកដ្ឋានកែតម្រូវ មុនពេលផ្លាស់ប្តូរទៅតួនាទីគោលនយោបាយនៅការិយាល័យកិច្ចការយុត្តិធម៌ (OJA) ក្រសួងយុត្តិធម៌ ដែលជាទីភ្នាក់ងារផែនការយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ដោយមានបទពិសោធន៍ចម្រុះរបស់លោក លោក ម៉ាណុប ត្រូវបានតែងតាំងជាមេបញ្ជាការពន្ធនាគារពិសេសបាងកក ដែលជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារសំខាន់បំផុតរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqFNG1iRr_NN4RWEBlB9Eu6TobHZnEBAhMOoLCzFI9n9Ng4nO03icN62BiU0q3SErIKQDnTg3WAL3VQsuFYSbqqL3Cy2lL-xgaz-KMCqNdGmv-bH6HpGPgSvVWJ-sHTkQUU4y7rbakb211TECGxXbnc7L6bA3RILXlAtDQcINB1y4N-3eJgeiI_Jlj4E8A/s1280/photo_2025-11-21_15-22-26.jpg

ទោះជាយ៉ាងណាក៏ដោយ តំណែងរបស់លោកត្រូវបានរំខានដោយរឿងអាស្រូវ “គុក VIP” ដែលបានលើកឡើងនូវសំណួរសាធារណៈអំពីការប្រព្រឹត្តខុសប្រក្រតីចំពោះអ្នកទោសមួយចំនួន។ ការណ៍នេះបាននាំឱ្យមានបទបញ្ជាមួយដើម្បីបណ្ដេញលោកចេញពីតំណែង ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្ត ខណៈឆ្មាំគុក១៤នាក់ ផ្សេងទៀតក៏ត្រូវបានផ្ទេរចេញផងដែរ៕