ទំនងហត់នឿយនឹងបញ្ហាជុំទិសនៅក្នុងប្រទេស ដែលកំពុងដោះស្រាយមិនចេញផង ក្រពុ.លមុខនឹងការទាមទាររបស់គណបក្សប្រឆាំងផង លោក អនុទីន ឆាន់វិរៈគុល បានបោះពាក្យសម្ដីថា «សូមកុំបន្ទោសលោកឲ្យសោះ ប្រសិនបើនៅសល់បញ្ហាជាច្រើនមិនទាន់បានដោះស្រាយក្រោយពេលរំលាយសភា» ដែលធ្វើឲ្យគេយល់ថា នាយករដ្ឋមន្រ្តីរូបនេះកំពុងតែត្រៀមរៀបចំឥវ៉ាន់រត់ចោលរដ្ឋាភិបាលថៃហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTvizpg3ZWUzQCAkLyBdvej4sBN5_RmVTY6jtsFIT-Bd1zKxyPr_DvOs8UrQZ9O4Yoxg5qqdS9abKNC8bgHHYNtRjJEOC1nr7OW097eFIAx7xBMdov676TYstjF5NCkITsV2Wu4XtlPKpnSiw-LDsNvgiq4kI5nNTzRqbljsiJ6vVRult5J5eVEt91Ai5/s767/photo_2025-11-21_14-01-50%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃសុក្រទី២១ ខែវិច្ឆិកា បានចុះផ្សាយពីការថ្លែងរបស់លោក អនុទីន នៅក្នុងវេទិកាធុរកិច្ចមួយថា ស្ថានភាពនយោបាយបច្ចុប្បន្នបានឈានដល់ចំណុចមួយដែល «យើងមិនអាចបន្តទៅមុខទៀតបានទេ» ដោយទទួលស្គាល់ថា រដ្ឋបាលចប្ចុប្បន្នរបស់លោក គឺជារដ្ឋាភិបាលដែលទទួលបានសម្លេងគាំទ្រភាគតិច។ លោកបានបន្ថែមទៀតថា «មិនចាំបាច់មានការជជែកដេញដោលពីភាពគ្មានទំនុកចិត្តអ្វីទេ ព្រោះយើងនឹងចាញ់ស្រាប់ហើយទោះយ៉ាងណាក៏ដោយ»។

ដោយឡែកជុំវិញបញ្ហាពាក់ព័ន្ធនឹងការរំលាយសភាថៃ លោក អនុទីន បានលើកឡើងថា «ខ្ញុំបញ្ជាក់ហើយថា សភានឹងត្រូវរំលាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ប្រសិនបើគណបក្សប្រឆាំងមិនអាចរង់ចាំបានទេ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីរំលាយវានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥»។ «ប៉ុន្តែប្រសិនបើមានរឿងជាច្រើនដែលមិនទាន់បានដោះស្រាយ ត្រូវស្តីបន្ទោសអ្នកដែលទទួលខុសត្រូវចំពោះរឿងនោះ កុំមកបន្ទោសខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUkcIwP6Yp_4nWhl5FcV1jLwCL1b90s23yyta7u9BjrBFj4gcsxJUeohcSnDldsczn_d-Nqu8ldF0NEwvumoDzRuYKXjGLKqjUWV1rmzpfxqNBNu9BrroxqvLl1pJszsKejFPMuq5TlOoZxqIu-Sr9q6iOJRK_zxEVGZ8Lx9qn0KkAUT_yY72fl1xKsY6a/s600/photo_2025-11-21_14-01-50%20(3).jpg
ពាក្យសម្ដីខាងលើរបស់លោក អនុទីន ត្រូវបានគេយល់ឃើញថា អាចបណ្ដាលមកពីបញ្ហាសម្ពាធការងារដែលត្រូវទទួលបន្ទុកដោះស្រាយបញ្ហាច្រើនពេក ការទាមទាររបស់គណបក្សប្រឆាំង និងការមិនពេញចិត្តរបស់ប្រជាជនមួយភាគធំ បានធ្វើឲ្យលោកអស់កម្លាំងចិត្តក្នុងការសម្ដែងជានាយករដ្ឋមន្រ្តីតទៅទៀត ខណៈបានដឹងយ៉ាងច្បាស់ហើយថារដ្ឋាភិបាលរបស់លោកនឹងបាត់បង់ប្រជាប្រិយភាពដើម្បីយកឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

ការប្រកាសដោយបើកចំហរបែបនេះ ក៏បាននាំមកនូវមតិរិះគ.ន់មួយទំហឹងពីសមាជិកសភាថៃផងដែរ។ លោក Panusaya សមាជិកសភាបញ្ជីគណបក្ស និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនរបស់ថៃ បាននិយាយថា ពាក្សសម្ដីមិនចង់ទទួលខុសត្រូវរបស់លោក អនុទីន ជុំវិញការរំលាយសភានៅថ្ងៃទី១២ ខែធ្នូនេះ ប្រៀបដូចជាអ្នកម៉ៅការ ដែលបោះបង់ចោលការងារ ឬបិទអាជីវកម្មដើម្បីរត់គេចខ្លួនពីការត្រួតពិនិត្យអញ្ចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk0WQ7jwU-t3FlWISA3fbBxFUZc2Y6DQZ6WQ-SfUbbkqZt_DLzrCA4h6W6q3SgsEdfw-fGWxfBAg7o7FcYeRhvIFZ-Epv3s1sRfHmVo8Y-GkmJ-KFOdK3iBNgTb6eZsjEw2zjUlOjBFvYotBBpd67jfWNzlDA3SD3MwP2YsyUfY7p6i0cZvwHRnOb3OFSt/s800/photo_2025-11-21_14-01-50.jpg

លោក Panusaya បន្ថែមថា ប្រសិនបើនាយករដ្ឋមន្ត្រីមិនរំលាយសភាត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ទេ យើងនឹងដាក់ញត្តិមិនទុកចិត្ត ព្រោះវាបានរំលោ.ភលើអនុស្សរណៈនៃការយោគយល់គ្នា ហើយមិនមែនតែគណបក្សប្រជាជនមួយទេ គណបក្សដទៃទៀតក៏មានសិទ្ធិស្របច្បាប់ក្នុងការពិចារណាដាក់ញត្តិ ក្រោមមាត្រា ១៥១ តាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

យ៉ាងណាក៏ដោយ ខណៈពេលដែលមានការជជែកវែកញែកអំពីរបៀបដែលច្បាប់នឹងត្រូវបានបកស្រាយ លោក Panusaya ជឿថា ទាក់ទងនឹងការទទួលខុសត្រូវផ្នែកនយោបាយ ប្រសិនបើនាយករដ្ឋមន្ត្រីសម្រេចចិត្តរំលាយសភា វានឹងមិនប៉ះពាល់ជាវិជ្ជមានដល់ទស្សនៈរបស់សាធារណជនចំពោះគាត់ទេ ជាពិសេសនៅក្នុងការបោះឆ្នោតនាពេលខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoC352gAj4jT9K3MAlOr9KtJXgmEPcua2WHiZHDV0ITFKdzThVRgiZFHxADnmxUCQ8UpPz8RdMKj5Ap-nU6oynaOELCOdd1bvSxyAOJ8G3m4HKqS78s4Ij0S-zk3Vh3G6wxD0UDjy3kMJ85fafA95H6Wih-Hbt-figFHRqKE1JnMRnEblGt03gD9FHLohl/s1280/photo_2025-11-21_14-01-53.jpg