រដ្ឋាភិបាល បង្ហាញគម្រោងសាងសង់ស្ពានចំនួន៨បន្ថែម ឆ្លងកាត់ព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលដល់ដំណើរការសាងសង់ព្រែកជីក និងផ្តល់ភាពងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6LrZ1yfg-CownzoRsBSQcygDhwybHRXpRIaGe2earnFKgqBOfawQc_kuye6rC2v1oN16NNSIx0dDlgirI677FA_BFJOM8FdjxFaXASzW8r_WBSgbD7HtQ4px6-A1ZoeO1CrhRzpXl8MEhJ7-TxoBvB3G3Hqmv1Yr7xsGPE7ifnd6xHbYxWeqgSlUvteiE/s1440/image_2025-11-10_10-18-40%20(2).png

គម្រោងសាងសង់ស្ពានចំនួន ៨កន្លែងនេះរួមមាន ៖

• ស្ពាននៅផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល
• ស្ពានផ្លូវលេខ ២១B ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល
• ស្ពានផ្លូវលេ ២១ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល
• ស្ពានផ្លូវ ១ TK ១ ស្ថិតនៅ ស្រុកអង្គរបូរី ខេត្តតាកែវ
• ស្ពានផ្លូវជាតិលេខ ២ ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ
• ស្ពានផ្លូវ ១៣១១ B ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត
• ស្ពានផ្លូវជាតិ ៣៣ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត
• ស្ពានផ្លូវលេខ ១៣៣២ ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែបhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioiAohUj4ZEf758bW_tWtTHKTieBtfg9LI5Zxacwz0uQ4z7gPWTFiiW5tTHkTk92Y5L02oFcF0SJHlImuw_HftoCLOLAAQVsyRR-1OfataFt1OQir1g_P8mktcdtIpoXJtgzA2LMglWYvLVWg3-X5cWoTOwtq_77r6eHfLbPO2qu78f0jEOO6uGKo5hAhI/s1280/image_2025-11-10_10-18-40.png

គួរបញ្ជាក់ថា ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4gKdwhyphenhypheneRLI5u1siTe6ve9xXYK0xz1_THfo3Pb9HBBgfwjI_0-34zefAPJI_MAVxux4HT1coW7A48kzlpgn1VcG_7wAJTGj6SDy8zKKvsxtqvVU-jfZPzi4i3zJnA91maKAR45bImHSesmQwhWaKsqvO5AOs6CIN3LLLvWUG4SZDxjRh5h_rIFhvMKb14/s1280/image_2025-11-10_10-18-43.png