Home Blog Page 1993

មហាសេដ្ឋីរុស្ស៊ីដ៏លេចធ្លោមួយរូប បានដកសញ្ជាតិរបស់ខ្លួន ក្រោមហេតុផលមួយនេះ

0

ប្រទេសរុស្ស៊ី៖ មហាសេដ្ឋីរុស្ស៊ីលោក Oleg Yuryevich Tinkov  បានចាកចេញពីសញ្ជាតិរុស្ស៊ីហើយ ព្រោះលោកមិនយល់ស្របនឹង ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយគាត់តែងតែរិះគន់ចំពោះសង្គ្រាមមួយនេះ។

លោក Oleg Yuryevich Tinkov  អាយុ ៥៤ ឆ្នាំគឺជាពាណិជ្ជករជនជាតិរុស្ស៊ីដ៏លេចធ្លោម្នាក់ និងបានបង្កើតធនាគារអនឡាញ Tinkov ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ប្រទេសរុស្ស៊ីបន្ទាប់ពី Sberbank និង VTB ដែលមានអតិថិជនប្រហែល ២០ លាននាក់។

ក្នុងនោះបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយចុងក្រោយបំផុតរបស់ខ្លួនលើអ៊ុយក្រែននៅចុងខែកុម្ភៈ លោក Tinkov គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនដែលត្រូវបានវាយប្រហារដោយរដ្ឋាភិបាលបរទេស រួមទាំងចក្រភពអង់គ្លេសផងដែរ ក្នុងការប្រកាសពហិការ។

នៅឆ្នាំ ២០២០ បុរសមហាសេដ្ឋីម្នាក់នេះត្រូវបានគេចាប់ខ្លួននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស លើការចោទប្រកាន់ពីការគេចពន្ធនៅសហរដ្ឋអាមេរិក ក្រោយមកគាត់ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ ហើយ ទទួលការព្យាបាល ជំងឺ មហារីកឈាម (leukemia) នៅទីក្រុងឡុងដ៍។

ទោះយ៉ាងណាក៏ដោយនៅឆ្នាំដដែលនេះលោក Tinkov បានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) របស់ធនាគារ ហើយខាងធនាគារបាននិយាយថា វាមិនពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក Tinkov ទេ។

បន្ថែមពីនោះលោកក៏បានចាកចេញពីសញ្ជាតិរុស្ស៊ី ព្រោះលោកមិនយល់ស្របនឹង ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ក្នុងនោះលោកបានរៀបរាប់ថា៖

“ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ ហើយខ្ញុំមិនជាប់ពាក់ព័ន្ធ នឹងប្រទេសហ្វាស៊ីសដែលកំពុងចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាងដោយសន្តិវិធី និងការសម្លាប់ប្រជាជនស្លូតត្រង់ជារៀងរាល់ថ្ងៃនោះទេ”។

“ខ្ញុំសង្ឃឹមថា ពាណិជ្ជកររុស្ស៊ីល្បីៗនឹងធ្វើការសម្រេចចិត្តដូចខ្ញុំ បន្ទាប់ពីនោះមក វានឹងជួយធ្វើឱ្យរបបលោកពូទីនចុះខ្សោយ និងហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងធ្វើឱ្យគាត់បាត់បង់ទៅនៅទីបញ្ចប់”៕ ប្រភព៖ Sanook

 

 

ធ្លាប់តែឮសណ្ឋាគារលើអាកាស ឥឡូវមកមើលសណ្ឋាគារលើសមុទ្រ និងក្នុងសមុទ្រវិញម្ដងថាអស្ចារ្យប៉ុនណា

0

បរទេស៖ ពិតជាអស្ចារ្យ និងប្លែកអារម្មណ៍ បន្ទាប់ពីលោកអ្នកបានស្គាល់ជាមួយនឹងសណ្ឋាគារដ៏ប្រណិតមួយដែលគេបានសាងសង់តាមបច្ចេកវិទ្យាទំណើបមិនធ្លាប់បានឃើញពីមុនមកជាមួយនឹងសណ្ឋាគារ Water Discus ដែលបានលេចរូបរាងឡើងកណ្ដាលសមុទ្រនៅក្នុងទីក្រុង ឌូបៃ ដោយបានរចនាឡើងរាងជាដូចជាថាសឌីស ស្ថិតនៅផ្នែកខាងលើផ្ទៃទឹកមួយ និងស្ថិតនៅក្នុងសមុទ្រមួយ។

ដោយគំនិតនៃការសាងសង់សណ្ឋាគារ Water Discus នេះឡើងមកត្រូវបានគេដឹងថាបានបង្កើតឡើងដោយក្រុមហ៊ុនប៉ូឡូញ Deep Ocean Technology (DOT) ដោយសហការជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Gdansk។

សណ្ឋាគារ Water Discus មានរចនាសម្ព័ន្ធរាងជាឌីសពីរ ដែលមួយនៅពីលើផ្ទៃទឹក និងមួយទៀតនៅក្រោមទឹក ស្រដៀងនឹងចានបាយ។ សណ្ឋាគារទាំងពីរត្រូវបានតភ្ជាប់ដោយអ័ក្សបញ្ឈរ និងជើងដ៏រឹងមាំចំនួនបីត្រូវបានតំឡើងទៅបាតសមុទ្រ ដោយអ័ក្សបញ្ឈរមានជណ្តើរយន្តនិងជណ្តើរជើង។

សណ្ឋាគារខាងលើទឹកនឹងមានផ្ទៃប្រើប្រាស់ប្រហែល ១,៥០០ ម៉ែត្រការ៉េ វានឹងត្រូវបានគេតភ្ជាប់ទៅ នឹងការពិភាក្សាលើផ្កាយរណបនឹងស្ថិតនៅកម្ពស់ពី ៥ ទៅ ៧ ម៉ែត្រពីលើផ្ទៃទឹក ហើយនៅចំកណ្តាលនៃសណ្ឋាគាខាងលើមានទីតាំងធំនឹងមានកន្លែងទទួលភ្ញៀវពហុមុខងារ អាងហែលទឹករាបស្មើរខាងលើធំជម្រៅ ៤ម៉ែត្រ និងអាងហែលទឹកសមុទ្រដែលមានផ្លូវរូងក្រោមដីកញ្ចក់ផងដែរ លើសពីនោះភ្ញៀវ នឹងមានគ្រឿងបរិក្ខារដូចជាភោជនីយដ្ឋាន សួនច្បារ ស្ប៉ា និងកន្លែងកំសាន្ត។

សណ្ឋាគារផ្នែកខាងក្រោមទឹក មានទំហំ ១,០០០ ម៉ែត្រការ៉េ នឹងមានបន្ទប់ចំនួន ២១  ដោយសណ្ឋាគារនេះត្រូវបានលិចក្នុងជម្រៅ ១០ ម៉ែត្រពីក្រោមផ្ទៃទឹក និង ផ្តល់នូវផាសុខភាពនៅក្រោមទឹកបានយ៉ាងកក់ក្ដៅ ដោយបន្ទប់នីមួយមានប្រដាប់ការពារសំឡេង និងវាំងននកម្រិតតម្លាភាពខុសៗគ្នានឹងធានាបាននូវភាពឯកជន។

បង្អួចធំ នៃបន្ទប់ដែលប្រឈមមុខនឹងទឹកនឹងផ្តល់នូវទិដ្ឋភាពនៃពិភពលោកក្រោមទឹក ផ្កាថ្ម រុក្ខជាតិ សត្វ និងសត្វសមុទ្រនៃឈូងសមុទ្រពែក្ស។ ផ្នែកខាងក្រៅនៃបន្ទប់នឹងមានពន្លឺពិសេសសម្រាប់ការថតរូបម៉ាក្រូ បន្ថែមពីនេះនៅទីនោះក៏មានយានជំនិះក្រោមទឹកខ្នាតតូចដែលអាចដំណើរការពីខាងក្នុងនឹងអនុញ្ញាតឱ្យអ្នកមើលកាន់តែជិតសូម្បីតែសត្វនៅក្រោមទឹក ដើម្បីឱ្យភ្ញៀវមានទំនាក់ទំនងជាមួយជីវិតសមុទ្រកាន់តែខ្លាំង។

សម្រាប់អគារ Water Discus ត្រូវបានរចនាឡើងដោយអនុញ្ញាតឱ្យមានសេវាកម្មដឹកជញ្ជូនភ្ញៀវ តាមរយៈការប្រើប្រាស់ឧទ្ធម្ភាគចក្រ នាវា និងយន្តហោះសមុទ្រជាដើម ដោយលោកអ្នកអាចចុះចតឧទ្ធម្ភាគចក្រ នៅជាន់លើនៃសណ្ឋាគារបានយ៉ាងទូលាយ។

គួរបញ្ជាក់ថាសណ្ឋាគារ Water Discus ត្រូវបានគេរចនាឡើងដើម្បីបំពេញតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុត និងមានការសង្កត់ធ្ងន់លើសុវត្ថិភាពជាចម្បង ដោយអគារផ្នែកខាងលើទឹកមានសភាពខ្ពស់ពីលើផ្ទៃទឹក ដើម្បីទប់ទល់នឹងរលកយក្សស៊ូណាមិ និងទឹកជំនន់។ អគារក្រោមទឹកវាមានលក្ខណៈពិសេស ដោយវានឹងរូតឡើងមកលើផ្ទៃទឹកដោយស្វ័យប្រវត្តិនៅពេលមានគ្រោះថ្នាក់។ សម្រាបផ្កាយរណបមានកម្លាំងវិជ្ជមានវាអាចដើរតួជានាវាសង្គ្រោះជីវិតមនុស្សបានថែមទៀតផង។

ទោះជាយ៉ាងណាថវិកានៃការសាងសង់សណ្ឋាគារដ៏ប្រណិតនេះត្រូវបានគេរក្សាជាការសម្ងាត់ និងមិនត្រូវបានបញ្ចេញឱ្យដឹងជាសាធារណៈឡើយ៕ ប្រភព៖ designbuild

 

 

ប៉ូលិសឥណ្ឌាចាប់ខ្លួនជនសង្ស័យ ៩ នាក់ជុំវិញការបាក់ស្ពានស.ម្លា.ប់មនុស្ស ១៤១នាក់

0

ប្រទេសឥណ្ឌា៖ បុគ្គលិកក្រុមហ៊ុន ជួសជុល ស្ពាន និងសន្តិសុខស្ពានសរុប ៩ នាក់ កំពុងស្ថិតក្រោមការចាប់ខ្លួន និងគ្រប់គ្រងរបស់ អ្នកស៊ើបអង្កេត  បន្ទាប់ពីសោកនាដកម្មស្ពានខ្សែកាបបានដាច់ធ្លាក់ នៅរដ្ឋភាគខាងលិចនៃប្រទេសឥណ្ឌា សម្លាប់មនុស្សជាង ១៤០ នាក់។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងញូវដេលី ប្រទេសឥណ្ឌានាថ្ងៃ ទី ១ វិច្ឆិកា ឆ្នាំ២០២២នេះ បានរាយការព័ត៌មាន ពីករណីស្ពានព្យួរខ្សែកាប ឆ្លងទន្លេ Machu នៅទីក្រុង Morbi ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានដាច់បាក់ធ្លាក់ចូលទឹក កាលពីយប់ថ្ងៃអាទិត្យ ទី២៩កន្លងទៅ ដោយអាជ្ញាធររដ្ឋ Gujarat បានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤១ នាក់បានស្លាប់ ព្រមទាំងកំពុងស្វែងរកអ្នកបាត់ខ្លួន ដែលមិនអាចបញ្ជាក់ចំនួនបានច្បាស់លាស់ និងមានអ្នករងរបួសជាច្រើននាក់ផ្សេងទៀត ពីសោកនាកម្មមួយនេះ។

ប្រភពដដែលបានបញ្ជាក់ថាបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលមនុស្សប្រហែល ៤០០ នាក់បានប្រមូលផ្តុំគ្នានៅលើស្ពាន ដើម្បីអបអរសាទរបុណ្យ Diwali ខណៈដែលមូលហេតុនៃសោកនាដកម្មនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ស្ថាប័នពាក់ព័ន្ធ។

យ៉ាងណាមិញក្រោយពីមានការបាច់បាក់ស្ពាននេះរួចមក នាយកដ្ឋានប៉ូលីសរដ្ឋ Gujarat បានរាយការណ៍អំពីការចាប់ខ្លួនមនុស្ស ៩ នាក់ក្នុងនោះ ៤ នាក់ជាបុគ្គលិករបស់ក្រុមហ៊ុន Orewa  ដែលបម្រើក្នុងការជួសជុលស្ពាន Morby រួមទាំងសន្តិសុខស្ពានផងដែរ។

ក្នុងនោះក្រុមហ៊ុន Orewa មិនមានការអធិប្បាយជាផ្លូវការលើការចាប់ខ្លួននេះទេ ខណៈដែលព័ត៌មានពី ប្រភពអំពីការស៊ើបអង្កេតបញ្ជាក់ថា Orewa មិនបានជូនដំណឹងដល់អាជ្ញាធរជាមុនទេ ដើម្បីត្រឡប់ទៅបើកដំណើរការស្ពាននេះឡើងវិញ៕ ប្រភព៖ dailynews

សម្ដេច ហ៊ុន សែន៖ មន្ត្រីកសិកម្មខ្លះគ្មានចេះស្អីទេមានតែឈ្មោះតែដាំចេកមិនបានផ្លែស៊ីផង

0

ភ្នំពេញ៖ មន្ទីរកសិកម្មខ្លះ គ្មានដាំបន្លែបង្ការទេ ពោលគឺអន់ជាងសាលារៀន ដែលមានការរៀបចំរងដាំបន្លែត្រឹមត្រូវ សម្រាប់សិស្សថែទាំ។ សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ។

សម្ដេច ហ៊ុន សែន បានលើកឡើងថា ការនិយាយបែបនេះ ពុំមែនជាការបង្អាប់មន្រ្តីកសិកម្មតាមខេត្តនោះទេ ប៉ុន្តែសម្ដេច ចង់ដាស់តឿនដល់ពួកគេ ឱ្យគិតគូរដាំដុះដើមឈើ ឬបន្លែបង្ការ ក្នុងអង្គភាពរបស់ខ្លួនជាមុនសិន មុនតាំងខ្លួនជាអ្នកក្សេតសាស្រ្ត ឬជំនាញកសិកម្ម។

ក្រោយចុះត្រួតពិនិត្យតាមខេត្ត២សប្ដាហ៍មកនេះ នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា៖« ខ្ញុំថាពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានផ្លែស៊ីនោះទេ។ កន្លែងមន្ទីរកសិកម្មមួយៗ អត់មានដាំដើមឈើនោះទេ អត់មានដាំបន្លែបង្ការអ្វីឱ្យគេឃើញនោះទេ អន់ជាងសាលារៀនដែលគ្រូបង្រៀនតែងតែធ្វើរងកន្លែងឱ្យក្មេងៗដាំ។ អាហ្នឹងជារឿងពិត ហើយអ្នកខ្លះតាំងខ្លួនជាអ្នកក្សេតសាស្រ្ត និងជាអ្នកកសិកម្ម»។

លោកនាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបអ្នករិះគន់មួយចំនួន ជុំវិញការតែងតាំង លោក ឌិត ទីណា ដែលមានជំនាញរ៉ែ និងថាមពល ជារដ្ឋមន្រ្តីកសិកម្ម ថា អ្នករិះគន់ទាំងនោះ គ្មានចំណេះដឹង ហើយមិនយល់ថា អ្វីទៅជាភាពអ្នកដឹកនាំឡើយ។ សម្ដេច ហ៊ុន សែន បន្តថា ភាពជាអ្នកដឹកនាំ គឺចេះប្រើប្រាស់មន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ។

លោក លើកឡើងដូច្នេះថា៖« អ្នកខ្លះមានលើកជាមតិថា មន្រ្តីកសិកម្មគគោក មិនយកធ្វើមន្រ្តីកសិកម្ម តែបែរជាយកអ្នកវិស្វកររ៉ែ ទៅធ្វើរដ្ឋមន្រ្តីកសិកម្ម? ឥឡូវអ្នកឯងចេះ កសិកម្ម អស់ឬនៅ ស្អីខ្លះកសិកម្ម? និយាយឱ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ។ ភាពជាអ្នកដឹងនាំ អ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ»៕

មនុស្ស៩នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍​បាក់ស្ពាន​នៅឥណ្ឌា

0

អន្តរជាតិ៖ កាលពីថ្ងៃចន្ទ ​ទី ៣១​ ខែតុលា​ មនុស្ស​ ៩ នាក់​ ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ហេតុការណ៍​បាក់ស្ពានថ្មើរ​ជើង​មួយ​នៅ​ភាគ​ខាងលិច​ប្រទេសឥណ្ឌា​ ដែល​បានឆក់​យកជីវិត​មនុស្ស​យ៉ាងហោចណាស់​ ១៣៧ ​នាក់​។ នេះ​បើ​តាម​ការឱ្យ​ដឹងពី​ប៉ូលិស​ឥណ្ឌា​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​មន្ត្រី​ប៉ូលិសជាន់​ខ្ពស់​ឥណ្ឌា​លោក ​អាសហុក​ គូម៉ា​ យ៉ាដាវ​ (Ashok Kumar Yadav) ​បាន​និយាយថា​ មនុស្ស​ទាំង​ ៩ នាក់​នោះ ជា​អ្នកដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជួសជុល​ស្ពាន​នៅ​ក្រុងម៉ូប៊ី​នៃ​រដ្ឋ​គូចារ៉ាត។​ ពួកគេ ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ពី​បទ​មនុស្ស​ឃាត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​។

ស្ពានដែល​ទើបតែ​ត្រូវបាន​បើក​ឡើងវិញ​ប៉ុន្មាន​ថ្ងៃ​មុននេះ​បន្ទាប់ពី​ជួស​ជុល​អស់​ជា​ច្រើន​ខែ ​បានបាក់​រលំ​កាល​ពី​យប់ថ្ងៃ​អាទិត្យ​ និងបាន​បណ្តាលឱ្យ​ មនុស្ស​រាប់រយ​នាក់​ធ្លាក់ចូល​ទៅក្នុង​ទន្លេនៃ​រដ្ឋ​គូចារ៉ាត​ ដែល​ជាស្រុក​កំណើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ណា​រិន​ដ្រា ​ម៉ូឌី​។

មើល​តាម​វីដេអូ​ CCTV ​គេ​ឃើញស្ពាន​ចាប់​យោល​អង្រួន​ខ្លាំង​ ដោយសារ​មាន​មនុស្ស​ ២-៣ នាក់ ​បានព្យាយាម​អង្រន់​ស្ពានឱ្យ​ យោល​ទៅ​យោលមក​ដោយ​ចេតនា​ មុនពេល​វាបាក់​រលំភ្លាមៗ​បន្ទាប់​នោះ​។

បើតាម​អាជ្ញាធរ​ឥណ្ឌា​ក្នុង​យប់កើត​ហេតុ​ មនុស្ស​ចំនួន​ជិត ​៥០០ នាក់ ​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ​ «ឌីវ៉ា លី»នៅ​លើ​និង​ជុំវិញ​ស្ពាន​យោល​ដែល​មាន​អាយុ​កាល​ជិត​ ១៥០ ​ឆ្នាំ​ ហើយ​រំពេច​នោះ​ខ្សែ​កាប​ស្ពាន​ដ៏ចាប់​ផ្តើម​ដាច់​។

ក្រោយ​ស្ពាក់​បាក់​មនុស្ស​ម្នា​ បាន​ខំ​ស្រវា​តោង​បំណែក​ស្ពាន​ឬ​ព្យាយាម​ហែល​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ទាំង​ស្ថាន ភាព​ងងឹត​។​ ចំណែក​អាជ្ញាធរ​វិញ ​បាន​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាមៗ​ដោយ​មាន​ទូកនិង​អ្នក​មុជ​ទឹក​ស្វែងរក​ជង​រងគ្រោះ​ទាំង​យប់​ និង​ពេញ​មួយ​ថ្ងៃ​ចន្ទ។

ប៉ូលិស​ក្នុង​តំបន់​បានឱ្យ​ ដឹងថា​គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​ទី​៣១​ តុលា ​ចំនួន​អ្នក​ស្លាប់ ​បាន​កើន​ឡើង​ដល់ ​១៣៧នាក់​ ក្នុង​នោះមាន​កុមារ​ប្រមាណ​ ៥០​ នាក់ ​ហើយ​ក្មេងជាង​គេ គឺ​ជា​ក្មេង​ប្រុស​អាយុ​ ២ ឆ្នាំ។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូឌី​ដែល​គ្រោងទៅ​ពិនិត្យមើល​កន្លែង​កើត​ហេតុ​ក្នុង​ថ្ងៃអង្គារ​នេះ ​បាន​និយាយថា ​លោក​ប្រហែល​ជា​កម្រ​បាន​ជួបប្រទះ​ការ​ឈឺ​ចាប់ខ្លាំង​បែបនេះ​នៅក្នុង​ជីវិត​របស់​លោក​ណាស់​។

គួរជ្រាប​ថា ​ស្ពានយោល​ចំណាស់​ ដែលបាន​បាក់​នៅ​ក្រុងម៉ូប៊ី​នៃ​រដ្ឋ​គូចារ៉ាត ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ ទី ​៣០ តុលា​ មាន​ប្រវែង ​២៣៣ ​ម៉ែត្រ​និង​ទទឹង ​១,៥ ​ម៉ែត្រ​។ ​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ តាំង​ពី​សម័យ​អាណានិ​គមអង់​គ្លេស​ក្នុងឆ្នាំ ​១៨៨០​ ជា​មួយនឹ​ង​សម្ភារ​ដែល​នាំ​យកមក​ពី​ប្រទេស​អង់គ្លេស​។

គួរជ្រាប​ដែរថា ​គ្រោះ​ថ្នាក់កើត​ឡើង​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាស់ៗ ​និង​ថែទាំ​មិនបាន​ល្អរួម​ទាំង​ស្ពានផង​នោះ គឺ​ជា​រឿង​ធម្មតាទៅហើយ​ក្នុង​ប្រទេស​ឥណ្ឌា។ ​ជាក់ស្តែង​ កាល​ពីឆ្នាំ​ ២០១៦​ ហេតុការណ៍​បាក់​ស្ពាន​អាកាស​នៅលើ​ផ្លូវដ៏​មមាញឹក​មួយ​កន្លែង​ក្នុងទី​ក្រុង​កុលកាតា​ (Kolkata)​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​២៦ នាក់​។

ចំណែក​កាលពី​ ៥ ឆ្នាំ​មុនវិញ​ មនុស្សយ៉ាង​តិច ៣២ ​នាក់​ បាន​បាត់បង់​ជីវិត ​នៅពេល​ដែល​ស្ពានឆ្លង​មួយ​ បានបាក់​នៅឯ​រមណីយ​ដ្ឋាន​ភ្នំដា​ជីលីង ​(Darjeeling)​៕

ចិនសាកល្បងនាវា Moby ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ អណ្តែតក្នុងសមុទ្រយ៉ាងអស្ចារ្យ

0

ប្រទេសចិន៖ ចិនបានដាក់ឱ្យប្រើប្រាស់សាកល្បងជាលើកដំបូងជាមួយនឹងនាវា ម៉ូប៊ី (Moby) យក្សដែលមានប្រវែងរាប់រយម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានរាប់ពាន់នាក់ សម្រាប់ទាំងការកម្សាន្ត និងការផ្ដល់សេវកម្ម អាហារផ្សេងៗ ​ហើយវាត្រូវបានគេចាត់ទុកថាជានាវាមានសណ្ឋាគារលំដាប់ផ្កាយ ៥ អណ្តែតលើផ្ទៃទឹកក្នុងសមុទ្រយ៉ាងអស្ចារ្យ។

នាថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ នាវា ម៉ូប៊ី (Moby) ដឹកអ្នកដំណើរដ៏ធំមួយដែលផលិតនៅប្រទេសចិន ត្រូវបានគេយកទៅសាកល្បងប្រើប្រាស់ជាលើកដំបូងនៅភាគខាងត្បូងនៃប្រទេស។

នាវានេះមានទម្ងន់សរុប ៧០,០០០ តោន មាន ១៣ជាន់ មានចំណតរថយន្តចំនួន ៤ និង កាប៊ីនចំនួន៥៣៦ វាមានជម្រៅទឹក ៧.២០ ម៉ែត្រ ប្រវែង ២៣៧ ម៉ែត្រ និងទទឹង ៣៣ ម៉ែត្រ អាចផ្ទុកអ្នកដំណើរបាន ២,៥០០ នាក់។

ក្នុងនោះនាវានេះត្រូវបានគេចាត់ទុកថាជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលអណ្តែតក្នុងសមុទ្រយ៉ាងអង់អាច ហើយផ្នែកខាងក្នុងគឺស្រស់ស្អាតដូចនាវាទេសចរណ៍យ៉ាងប្រណីត បន្ថែមពីនេះវានឹងផ្ដល់នូវសេវាកម្ម ការកម្សាន្ត និងការផ្ដល់សេវាកម្មអាហារផ្សេងៗ សម្រាប់ភ្ញៀវអ្នកដំណើរយ៉ាងកក់ក្ដៅ។

បើតាមការឱ្យដឹងពីលោក ចូវ ហ្ស៊ូ វ៉េ (Zhou Xuhui) អគ្គនាយករងនៃក្រុមហ៊ុនផលិតកប៉ាល់ ក្វាងចូវ(Guangzhou Shipyard International Co., Ltd) ទទួលបន្ទុកសាងសង់នាវា ម៉ូប៊ី (Moby) បាននិយាយថា នាវានេះគឺជាប្រភេទ រ៉ូ រ៉ូ “Ro-Ro” (Roll-on, Roll-off) ដែលអាចប្រើប្រាស់សម្រាប់ការដឹកជញ្ជូន និងទេសចរណ៍បានដូចគ្នា។ ផ្នែកខាងក្រោមនៃកប៉ាល់ ប្រើសម្រាប់ផ្ទុកទំនិញ ដូចជា រថយន្ត ឡានដឹកទំនិញ រទេះរុញ និងរថយន្តដឹកទំនិញ ខណៈដែលផ្នែកខាងលើនៃកប៉ាល់គឺជាកាប៊ីន។

អ្នកគ្រប់គ្រងក៏បានបន្ថែមថា ម៉ូប៊ី (Moby) ត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយក្រុមហ៊ុនចិន ហើយសម្ភារៈដែលបានតុបតែង និងប្រើប្រាស់ខាងក្នុងសុទ្ធតែជារបស់ក្នុងស្រុកទាំងអស់ និងបានចុះបញ្ជីកម្មសិទ្ធិបញ្ញារួចរាល់ហើយ។

យ៉ាងណាមិញពេលនេះ ម៉ូប៊ី (Moby) ត្រូវបានចតនៅកំពង់ផែអន្តរជាតិ ណានសា (Nansha) ទីក្រុងក្វាងចូវ ហើយនាវាម៉ូប៊ី (Moby)នឹងត្រូវប្រើសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និង ទំនិញក្នុងតំបន់មេឌីទែរ៉ាណេសម្រាប់អនាគតខាងមុខនេះ៕ ប្រភព៖ dailynews

 

សញ្ញាប្រុងប្រយ័ត្ន ដែលមាននៅលើដបទឹក ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍

0

ជាទូទៅយើងតែងតែឃើញសញ្ញាទាំងនេះនៅលើដបទឹករបស់យើង ក៏ប៉ុន្តែយើងប្រហែលជាមិនចាប់អារម្មណ៍ថាសញ្ញាទាំងនេះមានន័យយ៉ាងមិចនោះទេ ដូច្នេះថ្ងៃនេះ KBN យើងខ្ញុំសូមធ្វើការបកស្រាយជូនលោកអ្នក:

  • • ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។Plastic Recycling - What's in a Number? | Homewood Disposal Service
  • ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។
  • ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ៕Plastic Water Bottle Facts | Pentair Water Solutions

ស្រាយសម្ងល់! គួរហៅ ភូមា ឬមីយ៉ាន់ម៉ា មួយណាត្រឹមត្រូវ?

0

អ្នក​ខ្លះ​ហៅ​ប្រទេស​នេះ​ថា ភូមា​ (Burma) ឬ​ខ្លះ​ហៅ​ថា​ មីយ៉ាន់ម៉ា​ (Myanmar) ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ស្រពិចស្រពិល​ថា​តើ​ឈ្មោះ​នេះ​ ​មួយ​ណា​ត្រឹមត្រូវ?

តាម​ពិត​ឈ្មោះ​​ផ្លូវការ​នៅ​លើ​ឯកសារ ឈ្មោះ​របស់​ប្រទេស​នេះ​គឺ​មីយ៉ាន់ម៉ា​។ ការប្តូរឈ្មោះនេះ កើតឡើងនៅឆ្នាំ ​១៩៨៩ ដោយរដ្ឋាភិបាល​យោធា​​បាន​ដូរ​ឈ្មោះ​ពី ​”​ភូមា​” មក​ជា​ “មី​យ៉ាន់​ម៉ា”  ក្រោយ​ពី​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការបះបោរ​មួយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយទៅ ពាក្យ​ថា​ “ភូមា​” គឺ​គេ​អាច​​គិត​ថា​សម្រាប់​ជនជាតិ​ភូមា​តែប៉ុណ្ណោះ ដោយឡែកការ​ប្រើ​ពាក្យ​ “មី​យ៉ាន់​ម៉ា”​ គឺសំដៅទៅលើ​មនុស្ស​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​សារ​តែ​​មីយ៉ាន់ម៉ា​គឺ​ជាចម្រុះ​ជនជាតិ​ដើម​របស់​ភូមា​៕The Name Debate: Burma Or Myanmar? - WorldAtlas

ប្រភព៖ AP News

តើការទទួលទានផ្លែចេក ពេលពោះទទេ ពិតជាគ្រោះថ្នាក់សម្រាប់សុខភាពមែនទេ

0

សុខភាព៖ មនុស្សមួយចំនួនប្រហែលជាធ្លាប់លឺថាការទទួលទានចេកខណៈពេលដែលក្រពះទទេ ដូចជាបរិភោគ ចេកមុនឬទាំងពេលព្រឹក វាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

ដូច្នេះថ្ងៃនេះសូមមកស្រាយចម្ងល់ដែលកើតមានឡើងក្នុងផ្នត់គំនិតរបស់លោកអ្នកឱ្យបានដឹងច្បាស់។

សម្រាប់ប្រជាជនកម្ពុជាយើងចេកពិតជាផ្ដល់នូវអត្ថប្រយោជជាច្រើន ទាំងស្លឹក ត្រយោងចេក ផ្លែខ្ចី និងផ្លែទុំ។

ដូច្នេះហើយសម្រាប់សំណួរសួរថាតើការទទួលទានផ្លែចេកពេលពោះទទេពិតជាគ្រោះថ្នាក់មែនទេ?

មិនពិតទេ ៖ ចេកមានជាតិសរសៃ និងកាបូអ៊ីដ្រាត ដែលមិនមានអង់ស៊ីមរំលាយអាហារប្រូតេអ៊ីន ដូច្នេះ អ្នកអាចទទួលទានវាបានពេលពោះទទេ ព្រោះវាមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើក្រពះនោះទេ។

សម្រាប់ចេកទុំមានអត្ថប្រយោជន៍ជាច្រើនដូចជាៈ

១. បន្ថយកម្រិតកូឡេស្តេរ៉ុល

ព្រោះចេកជាផ្លែឈើមួយប្រភេទដែលមានជាតិសរសៃល្មម ដូច្នេះហើយចេកអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលមិនឱ្យខ្ពស់ពេក នេះគឺជាកត្តាមួយដែលនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងជាដើម។

២. ផ្លែឈើសម្រាប់អ្នកចង់សម្រកទម្ងន់

ចេកជាអាហារដែលនឹងបំពេញតម្រូវឱ្យអ្នកបានលឿន រក្សាក្រពះ និងផ្តល់ថាមពលដល់រាងកាយផងដែរ។ ទោះយ៉ាងណាក៏ដោយចេកគឺជាផ្លែឈើដែលមានជាតិស្ករ ហើយក៏គ្មានរបាយការណ៍ស្រាវជ្រាវណាមួយជាក់លាក់ បញ្ជាក់ថាវាអាច ជួយអ្នកសម្រកទម្ងន់បានដែរ ដូច្នេះគួរទទួលទានក្នុងកម្រិតមធ្យម រួមជាមួយនឹងការធ្វើលំហាត់ប្រាណ។

៣.​ គ្រប់គ្រងកម្រិតសម្ពាធឈាម

ប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកជួយឱ្យរាងកាយបញ្ចេញជាតិសូដ្យូមកាន់តែច្រើនតាមរយៈទឹកនោម វាមានប្រសិទ្ធិភាពលើកម្រិតសម្ពាធឈាមទាបផងដែរ។

៤. កាត់បន្ថយការរាគ

ចេកមានជាតិសរសៃងាយរំលាយជួយកាត់បន្ថយការរាគ ព្រោះចេកមានផ្ទុកកាបូអ៊ីដ្រាត ដែលរាងកាយមិនអាចរំលាយបាន វាគឺជាប្រភពអាហារសម្រាប់អតិសុខុមប្រាណ។ ដោយមាន probiotic ជាប្រភេទបាក់តេរីល្អដែលមាននៅក្នុងពោះវៀន ជួយកាត់បន្ថយការរាគ។

៥. បំបាត់ការហើមពោះ

កាបូអ៊ីដ្រាតដែលមិនអាចរំលាយបាននៅក្នុងផ្លែចេក នោះគឺជាប្រភពអាហារដ៏ល្អនៃអតិសុខុមប្រាណ probiotic នៅក្នុងពោះវៀន បន្ថែមពីលើការកាត់បន្ថយហានិភ័យនៃជំងឺរាគ វាជួយ បញ្ហាជាមួយនឹងការហើមពោះ និងការរំលាយអាហារផងដែរ។

៦. ល្អសម្រាប់សុខភាពស្លេកស្លាំង

ចេកមានជាតិដែកដែលល្អសម្រាប់សុខភាពអ្នកដែលមានជំងឺខ្វះឈាម ដោយសារតែការកើនឡើងនៃជាតិដែកនៅក្នុងរាងកាយនឹងបង្កើនការផលិតកោសិកាឈាមក្រហម ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាផ្លែចេកនឹងជួយព្យាបាលជំងឺស្លេកស្លាំងតាមមធ្យោបាយណាមួយឡើយ។

បន្ថែមពីលើផ្លែចេកមានអត្ថប្រយោជន៍ជាច្រើន បើអ្នកញ៉ាំចេកច្រើនពេកអ្នកក៏អាចទទួលទោសបាន ដែរ អាស្រ័យហេតុនេះ យើងមានព័ត៌មានអំពីការប្រុងប្រយ័ត្នក្នុងការទទួលទានផ្លែចេកដូចខាងក្រោម៖

ការប្រុងប្រយ័ត្នចំពោះការទទួលទានផ្លែចេក

ចេកជាផ្លែឈើដែលផ្តល់ថាមពល ដោយសារតែមានជាតិស្ករដែលរាងកាយអាចទាញយកថាមពលមកប្រើប្រាស់ភ្លាមៗ ព្រោះជាមួយនឹងការបរិភោគដើម្បីផ្តល់ថាមពលដល់រាងកាយ ដូច្នេះប្រសិន បើអ្នកគិតអំពីការទទួលទានចេកដើម្បីសម្រកទម្ងន់គួរតែគួបផ្សំនឹងការហាត់ប្រាណផងដែរ ប្រសិនបើអ្នក បរិភោគច្រើនពេកវាអាចនឹងធ្វើឱ្យរាងកាយទទួលបានថាមពលច្រើនពេក ហើយអាចធាត់បាន។

អ្នកក៏គួរចៀសវាងការបរិភោគចេកឆៅដែរ  ដោយសារតែចេកឆៅមានផ្ទុកជាតិម្សៅច្រើន ពិបាករំលាយ ធ្វើឱ្យហើមពោះ និងទល់លាមក ព្រោះជាតិសរសៃអាហារ (pectin) នៅក្នុងផ្លែចេកអាចនឹងត្រូវបានស្រូបយកដោយពោះវៀន នៅពេលដែលពោះវៀនមិនមានទឹកដើម្បីចិញ្ចឹមកាកសំណល់អាហារ លាមករឹងខ្លាំង ដែលធ្វើឱ្យទល់លាមក។

ផ្លែចេកមិនមែនជាអាហារឱសថទេ គួរទទួលទានក្នុងបរិមាណល្មម និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយសម្រាប់អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត គួរសាកសួរគ្រូពេទ្យមុននឹងអ្នកបរិភោគក្នុងបរិមាណត្រឹមត្រូវណាមួយ៕ ប្រភព៖ Sanook

 

អាមេរិក ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលធ្លាប់ទម្លាក់នៅកម្ពុជា ទៅកាន់អូស្ត្រាលី

0

សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក បេ ៥២ (B-52) ដែលអាចផ្ទុកគ្រាប់បែគនុយក្លេអ៊ែររហូតដល់ 6 គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលីចំពេលមានភាពតានតឹងជាមួប្រទេសចិន

គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវបង្កើតឡើងនៅមូលដ្ឋាន ធីន ដល(Tindal) ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង ដាវីន (Darwin) ដែលជារដ្ឋធានីនៃតំបន់ភាគខាងជើងរបស់អូស្ត្រាលី។A B-52 Stratofortress, flown by Capt. Will Byers and Maj. Tom Aranda, prepares for refueling over Afghanistan during a close-air-support mission

កងទ័ពអាកាសអាមេរិក អះអាងថា ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែបរយៈចម្ងាយក្នុងប្រទេសអូស្រ្តាលីនេះ គឺជាសារដ៏ខ្លាំងមួយសម្រាប់សត្រូវ ដែលនឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុងវ៉ាស៊ីនតោនក្នុងគម្រោងកម្លាំងទ័ពអាកាសដ៍ខ្លាំង។

គួរបញ្ជាក់ថា តំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ត្រូវបានប្រើជាកន្លែងរៀបចំកិច្ចសហប្រតិបត្តិការយោធាជាញឹកញាប់ជាមួយសហរដ្ឋអាមេរិករួចហើយ នាពេលកន្លងមក។ កងម៉ារីនអាមេរិករាប់ពាន់នាក់ ដាក់ពង្រាយចុះឡើងលើតំបន់នេះជារៀងរាល់ឆ្នាំសម្រាប់ការហ្វឹកហ្វឺន និងសមយុទ្ធរួមគ្នា ដែលបានចាប់ផ្តើមដំបូងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។Australia's warning to China with US B-52 bomber plan | Herald Sun

សូមរំលឹកផងដែរថា សម្រាប់ យន្តហោះទម្លាក់គ្រាប់បែក បេ ៥២ (B-52) នេះ ក៏ធ្លាប់ត្រូវបានអាមេរិក ប្រើប្រាស់ក្នុងការទម្លាក់គ្រាប់បែកនៅកម្ពុជា នាសម័យខ្មែរក្រហមឆ្នាំ ១៩៧៣ ផងដែរ៕American Values no Twitter: "The US had begun bombing Cambodia as early as 1964; however, Nixon drastically escalated the bombing—going as far as forging military records to keep the campaign secret. The

ប្រភព៖ Reuters