អ្នកខ្លះហៅប្រទេសនេះថា ភូមា (Burma) ឬខ្លះហៅថា មីយ៉ាន់ម៉ា (Myanmar) ប៉ុន្តែនៅមានមនុស្សមួយចំនួនស្រពិចស្រពិលថាតើឈ្មោះនេះ មួយណាត្រឹមត្រូវ?
តាមពិតឈ្មោះផ្លូវការនៅលើឯកសារ ឈ្មោះរបស់ប្រទេសនេះគឺមីយ៉ាន់ម៉ា។ ការប្តូរឈ្មោះនេះ កើតឡើងនៅឆ្នាំ ១៩៨៩ ដោយរដ្ឋាភិបាលយោធាបានដូរឈ្មោះពី ”ភូមា” មកជា “មីយ៉ាន់ម៉ា” ក្រោយពីមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងការបះបោរមួយ។
បើនិយាយទៅ ពាក្យថា “ភូមា” គឺគេអាចគិតថាសម្រាប់ជនជាតិភូមាតែប៉ុណ្ណោះ ដោយឡែកការប្រើពាក្យ “មីយ៉ាន់ម៉ា” គឺសំដៅទៅលើមនុស្សទាំងអស់នៅក្នុងប្រទេសនេះ ដោយសារតែមីយ៉ាន់ម៉ាគឺជាចម្រុះជនជាតិដើមរបស់ភូមា៕
ប្រភព៖ AP News










