សុខភាព៖ មនុស្សមួយចំនួនប្រហែលជាធ្លាប់លឺថាការទទួលទានចេកខណៈពេលដែលក្រពះទទេ ដូចជាបរិភោគ ចេកមុនឬទាំងពេលព្រឹក វាអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

ដូច្នេះថ្ងៃនេះសូមមកស្រាយចម្ងល់ដែលកើតមានឡើងក្នុងផ្នត់គំនិតរបស់លោកអ្នកឱ្យបានដឹងច្បាស់។

សម្រាប់ប្រជាជនកម្ពុជាយើងចេកពិតជាផ្ដល់នូវអត្ថប្រយោជជាច្រើន ទាំងស្លឹក ត្រយោងចេក ផ្លែខ្ចី និងផ្លែទុំ។

ដូច្នេះហើយសម្រាប់សំណួរសួរថាតើការទទួលទានផ្លែចេកពេលពោះទទេពិតជាគ្រោះថ្នាក់មែនទេ?

មិនពិតទេ ៖ ចេកមានជាតិសរសៃ និងកាបូអ៊ីដ្រាត ដែលមិនមានអង់ស៊ីមរំលាយអាហារប្រូតេអ៊ីន ដូច្នេះ អ្នកអាចទទួលទានវាបានពេលពោះទទេ ព្រោះវាមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើក្រពះនោះទេ។

សម្រាប់ចេកទុំមានអត្ថប្រយោជន៍ជាច្រើនដូចជាៈ

១. បន្ថយកម្រិតកូឡេស្តេរ៉ុល

ព្រោះចេកជាផ្លែឈើមួយប្រភេទដែលមានជាតិសរសៃល្មម ដូច្នេះហើយចេកអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលមិនឱ្យខ្ពស់ពេក នេះគឺជាកត្តាមួយដែលនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងជាដើម។

២. ផ្លែឈើសម្រាប់អ្នកចង់សម្រកទម្ងន់

ចេកជាអាហារដែលនឹងបំពេញតម្រូវឱ្យអ្នកបានលឿន រក្សាក្រពះ និងផ្តល់ថាមពលដល់រាងកាយផងដែរ។ ទោះយ៉ាងណាក៏ដោយចេកគឺជាផ្លែឈើដែលមានជាតិស្ករ ហើយក៏គ្មានរបាយការណ៍ស្រាវជ្រាវណាមួយជាក់លាក់ បញ្ជាក់ថាវាអាច ជួយអ្នកសម្រកទម្ងន់បានដែរ ដូច្នេះគួរទទួលទានក្នុងកម្រិតមធ្យម រួមជាមួយនឹងការធ្វើលំហាត់ប្រាណ។

៣.​ គ្រប់គ្រងកម្រិតសម្ពាធឈាម

ប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកជួយឱ្យរាងកាយបញ្ចេញជាតិសូដ្យូមកាន់តែច្រើនតាមរយៈទឹកនោម វាមានប្រសិទ្ធិភាពលើកម្រិតសម្ពាធឈាមទាបផងដែរ។

៤. កាត់បន្ថយការរាគ

ចេកមានជាតិសរសៃងាយរំលាយជួយកាត់បន្ថយការរាគ ព្រោះចេកមានផ្ទុកកាបូអ៊ីដ្រាត ដែលរាងកាយមិនអាចរំលាយបាន វាគឺជាប្រភពអាហារសម្រាប់អតិសុខុមប្រាណ។ ដោយមាន probiotic ជាប្រភេទបាក់តេរីល្អដែលមាននៅក្នុងពោះវៀន ជួយកាត់បន្ថយការរាគ។

៥. បំបាត់ការហើមពោះ

កាបូអ៊ីដ្រាតដែលមិនអាចរំលាយបាននៅក្នុងផ្លែចេក នោះគឺជាប្រភពអាហារដ៏ល្អនៃអតិសុខុមប្រាណ probiotic នៅក្នុងពោះវៀន បន្ថែមពីលើការកាត់បន្ថយហានិភ័យនៃជំងឺរាគ វាជួយ បញ្ហាជាមួយនឹងការហើមពោះ និងការរំលាយអាហារផងដែរ។

៦. ល្អសម្រាប់សុខភាពស្លេកស្លាំង

ចេកមានជាតិដែកដែលល្អសម្រាប់សុខភាពអ្នកដែលមានជំងឺខ្វះឈាម ដោយសារតែការកើនឡើងនៃជាតិដែកនៅក្នុងរាងកាយនឹងបង្កើនការផលិតកោសិកាឈាមក្រហម ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាផ្លែចេកនឹងជួយព្យាបាលជំងឺស្លេកស្លាំងតាមមធ្យោបាយណាមួយឡើយ។

បន្ថែមពីលើផ្លែចេកមានអត្ថប្រយោជន៍ជាច្រើន បើអ្នកញ៉ាំចេកច្រើនពេកអ្នកក៏អាចទទួលទោសបាន ដែរ អាស្រ័យហេតុនេះ យើងមានព័ត៌មានអំពីការប្រុងប្រយ័ត្នក្នុងការទទួលទានផ្លែចេកដូចខាងក្រោម៖

ការប្រុងប្រយ័ត្នចំពោះការទទួលទានផ្លែចេក

ចេកជាផ្លែឈើដែលផ្តល់ថាមពល ដោយសារតែមានជាតិស្ករដែលរាងកាយអាចទាញយកថាមពលមកប្រើប្រាស់ភ្លាមៗ ព្រោះជាមួយនឹងការបរិភោគដើម្បីផ្តល់ថាមពលដល់រាងកាយ ដូច្នេះប្រសិន បើអ្នកគិតអំពីការទទួលទានចេកដើម្បីសម្រកទម្ងន់គួរតែគួបផ្សំនឹងការហាត់ប្រាណផងដែរ ប្រសិនបើអ្នក បរិភោគច្រើនពេកវាអាចនឹងធ្វើឱ្យរាងកាយទទួលបានថាមពលច្រើនពេក ហើយអាចធាត់បាន។

អ្នកក៏គួរចៀសវាងការបរិភោគចេកឆៅដែរ  ដោយសារតែចេកឆៅមានផ្ទុកជាតិម្សៅច្រើន ពិបាករំលាយ ធ្វើឱ្យហើមពោះ និងទល់លាមក ព្រោះជាតិសរសៃអាហារ (pectin) នៅក្នុងផ្លែចេកអាចនឹងត្រូវបានស្រូបយកដោយពោះវៀន នៅពេលដែលពោះវៀនមិនមានទឹកដើម្បីចិញ្ចឹមកាកសំណល់អាហារ លាមករឹងខ្លាំង ដែលធ្វើឱ្យទល់លាមក។

ផ្លែចេកមិនមែនជាអាហារឱសថទេ គួរទទួលទានក្នុងបរិមាណល្មម និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយសម្រាប់អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត គួរសាកសួរគ្រូពេទ្យមុននឹងអ្នកបរិភោគក្នុងបរិមាណត្រឹមត្រូវណាមួយ៕ ប្រភព៖ Sanook