Home Blog Page 1982

ដំណឹងបន្ទាន់! ចាប់ផ្ដើមហើយបងប្អូន ពិន្ទុមានតែ១២ទេ អស់លុយហេីយកាត់ពិន្ទុទៀត

0

ភ្នំពេញ : បើយោងតាមមាត្រា43គ្រប់បណ្ណបេីកបរត្រូវមានពិន្ទសរុបចំនួន12ពិន្ទុហេីយចំនួនពិន្ទុត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មេីសចរាចរណ៍ដូចខាងក្រោម៖
ក/៖ ត្រូវកាត់បន្ថយ 1ពិន្ទុ ចំនួន6ចំណុច
1_មិនពាក់ខ្សែក្រវ៉ាត់ឫមួកសុវត្ថិភាព
2_ប្រេីភ្លេីងហ្វានៅពេលជួបយានមកពីទិសផ្ទុយ
3_ជាន់គំនួសបង្ហូតកណ្ដាលទ្រូងផ្លូវ
4_លេីសល្បឿនកំណត់ចាប់ពី1-19គីឡូម៉េត្រ|ម៉ោង។
5_បើកពេលយប់ដោយគ្មានភ្លេីងគ្រប់គ្រាន់។
6_ផ្ទុកមនុស្សលេីសកំណត់។
ខ/៖ ត្រូវកាត់បន្ថយ 2ពិន្ទុ មានចំនួន17ចំនុច
1_ហួសល្បឿនកំណត់ចាប់ពី20-29គីឡូម៉េត្រ|ម៉ោង។
2_បេីកបរបង្កេីនល្បឿននៅពេលគេកំពុងជែងខ្លួន។
3_បត់ឆ្វេងស្ដាំមិនបានត្រឹមត្រូវ។
4_បត់ត្រឡប់ក្រោយនៅកន្លែងហាមបត់។
5_មិនគោរពលក្ខខណ្ឌនៃប័ណ្ណបេីកបរ។
6_បត់ឆ្វេងស្ដាំឫឈប់មិនបានអោយសញ្ញាជាដំណឹង។
7_ជែង ឫជៀសមិនបានត្រឹមត្រូវ។
8_គ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ បង្កគ្រោះថ្នាក់។
9_ធ្វេសប្រហែស រំខានដល់អ្នកប្រេីប្រាស់ផ្លូវដទៃទៀត។
10_មិនអោយសញ្ញាជាដំណឹងត្រឹមត្រូវពេលចេញដំណេីរ។
11_យានយន្តមានលក្ខណះបច្ចេកទេសមិនត្រឹមត្រូវ។
12_ផ្ទុកទំនិញមិនបានត្រឹមត្រូវ។
13_ចតយានយន្តនៅលេីគំនូសថ្មេីជេីងឆ្លងកាត់។
14_ឈប់រឺចតនៅលេីគំនូសតម្រឹមទ្រូងផ្លូវ។
15_ដាក់កុមារអាយុក្រោម10ឆ្នាំ អង្គុយនៅកៅអីខាងមុខ។
16_មិនបានដាក់កុមារអាយុក្រោម5ឆ្នាំអោយអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយរឺដេកក្នុងរថយន្ត។
17_គេចពីមន្ត្រីនគរបាលចរាចរណ៍ដែលត្រូវការត្រួតពិនិត្យ។
គ/៖ កាត់ 3ពិន្ទុ មាន12ចុះណុច
1_ឈប់ រឺចតនៅកន្លែងមានគ្រោះថ្នាក់។
2_ជែងដែលប្រកបដោយគ្រោះថ្នាក់។
3_បេីកបរជែងគ្នានៅកន្លែងហាមឃាត់។
4_ប្ដូរទិសគ្មានអោយសញ្ញាជាដំណឹង។
5_បេីកបរឆ្លងកាត់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ។
6_ហួសល្បឿនកំណត់ចាប់ពី30ដល់39គីឡូម៉ែត្រ|ម៉ោង។
7_បេីកបរក្នុងពេលមានអាត្រាជាតិស្រវឹងចាប់ពី0;25ដល់0,39មីលីក្រាមក្នុងមួយលីត្រឈាម។
8_បេីកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាតិ។
9_កំហុសការឈប់រឺការមិនផ្ដល់សិទ្ធអាទិភាពនៅកន្លែងថ្មេីជេីងឆ្លងកាត់។
10_មិនគោរពភ្លេីងសញ្ញាពណ៏ក្រហម។
11_មិនគោរពផ្លាកសញ្ញាឈប់ឫសញ្ញាអាទិភាព។
12_មិនគោរពសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍។
ឃ/៖ ត្រូវកាត់ 4ពិន្ទុ មាន8ចំណុច
1_បេីកហួសល្បឿនចាប់ពី40ដល់49គីឡូម៉ត្រ|ម៉ោង។
2_បេីកបរមិនគោរពសិទ្ធអាទីភាពនៅត្រង់ផ្លូវប្រសព្វ។
3_បេីកបរទន្ទឹមគ្នា។
4_ធ្វេីអោយស្ទះចរាចរណ៍។
5_មិនបានផ្ដល់សិទ្ធអាទិភាពអោយយានមកពីទិសផ្ទុយ។
6_ទំនិញធ្លាក់ពីលេីយានពេលកំពុងបេីកបរ។
7_បេីកបញ្ច្រាសទិសចរាចរណ៍
8_បេីកបរបង្ហោះរេចុះឡេីងឆាបរឺគៀរ។
ង/៖ កាត់ 6ពិន្ទុ មាន8ចំណុច
1_ហួសល្បឿ នកំណត់ចាប់ពី50គីឡូម៉ត្រ|ម៉ោងឡេីងទៅ។
2_អាត្រាជាតិស្រវុឹងចាប់ពី0,40មីលីក្រា មក្នុងមួយលីត្រខ្យល់រឺចាប់ពី0,80ក្រាមក្នុងមួយលីត្រឈា មឡេីងទៅ។
3_រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
4_ប្រេីប្រាស់ផ្លាកលេខនិងប័ណ្ណសំគាល់យានក្លែងក្លាយ។
5_ល្មេីសច្បាប់ចរាចរណ៍ហេីយបង្កអោយមានរបួសដល់អ្នកដទៃដោយអចេតនាហេីយបណ្ដាលអោយរងគ្រោះអសមត្ថភាពធ្វេីការងារក្នុងរយះពេលស្មេីរឺលេីសពី8ថ្ងៃគិតចាប់ពីថ្ងៃកេីតហេតុ រឺស្លាប់។
6_កំហុសមិនរាងចាលនៃការប្រេីប្រាស់ប័ណ្ណបេីកបរហួសសុពលភាព រឺមិនត្រឹមត្រូវតាមប្រភេទយាន។
7_បដិសធមិនអោយធ្វេីតេសជាតិអាល់កុលឫសារជាតិញៀន។
8_ផ្ទុកមនុស្សលេីទំនិញ។
ក្នុងករណីប្រព្រឹត្តបទល្មេីសម្ដង ការកាត់ពិន្ទ្មមិនត្រូវអោយលេីសពី8ពិន្ទុឡើយ៕

ដឹងអត់! គេចែកឧបទ្វីបកូរ៉េ ចេញជាពីរ បានយ៉ាងដូចម្តេច?

0

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបែកចេញពីគ្នាអស់រយៈពេលជាង ៧០ឆ្នាំមកហើយ ចាប់តាំងពីឧបទ្វីបកូរ៉េបានក្លាយជាជនរងគ្រោះ នៅក្នុងសង្គ្រាមត្រជាក់ រវាងមហាអំណាចពីរគឺសហភាពសូវៀត និងសហរដ្ឋអាមេរិក។

ក្រោយតែពីចាញ់សង្គ្រាមជប៉ុនក៏បានដកកងទ័ពចេញ ឧបទ្វីប​កូរ៉េត្រូវបាន​បែងចែកជាពីរត្រង់​ខ្សែស្របទី៣៨។ ការបែងចែកនេះ ធ្វើឡើង​ក្នុងសន្និសីទក្រុងផតស្តាម ខែសីហា ឆ្នាំ​១៩៤៥ រវាង​សហភាព​សូវៀត និង​សហរដ្ឋអាមេរិក ក្នុងនោះ ផ្នែកខាងជើងនៃខ្សែស្របទី៣៨ (កូរ៉េខាងជើង) គ្រប់គ្រង​ដោយសូវៀត និង​ភាគខាងត្បូង​នៃខ្សែស្រប (កូរ៉េខាងត្បូង) គ្រប់គ្រងដោយអាមេរិក។Korean War - Causes, Timeline & Veterans - HISTORY

បន្ទាប់មកនៅខែមិថុនា ឆ្នាំ​១៩៥០ កូរ៉េទាំងពីរបានផ្ទុះសង្គ្រាមនឹងគ្នា បង្កឡើង​រដ្ឋាភិបាលកុម្មុយនិស្តកូរ៉េខាងជើងដែល​មានការគាំទ្រពីសូវៀត​ បាន​វាយឆ្លងកាត់​ខ្សែស្របទី៣៨ ចូលឈ្លានពានកូរ៉េខាងត្បូង។ ដោយមើលស្ថានការណ៍មិនស្រួល អង្គការសហប្រជាជាតិដែលដឹកនាំដោយ​អាមេរិក បាន​ចូលទៅជួយកូរ៉េខាងត្បូង វាយបណ្តេញ​កូរ៉េ​ខាងជើង​វិញ រហូតដល់ជិត​ព្រំដែនចិន។ មិនបានប៉ុន្មាន ក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង  ចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើង  បានបញ្ចេញកងទ័ពទៅវាយអាមេរិក ដើម្បីការបារកូរ៉េខាងជើង។Korean War Fast Facts | CNN

ក្រោយពីការប្រយុទ្ធអស់គ្នាអស់រយៈពេលជិត៣ឆ្នាំ បានធ្វើឱ្យទាហានជាង២លាននាក់បានបាត់បងជីវិត ប្រទេសទាំងពីរក៏សម្រេចចិត្តបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៥៣ ដោយកំណត់យកព្រំដែនចាស់ដែលជប៉ុនបានចែងគឺនៅត្រង់ខ្សែស្របទី៣៨៕Why Are North and South Korea Divided? - HISTORYWhy Are North And South Korea Divided? | by Sal | Lessons from History | Medium

ប្រភព: History

សូមត្រៀម! តំបន់មួយចំនួននិងរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៤ ខែធ្នូ

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្ត អគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

កាន់តែលម្អិតសូមអានសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7nyCrvIhr7nDgEgrNrT5KRICyhcv8ReKDeoV5Ph3DbkoxGE-K6PHRHqhnCrns4PBhAWlZjsmm3JZEvyaf5Anmg277rNFRtrMeicD0xxrt_GGS3C67xJhU7WG2y25Wv0rMSwbkzQNaPMbtyF_KmjGaXUlpCCQy3e-Di83h-cjws8XrH58Qs2TTRyiT/s1280/photo_2022-12-01_09-47-11.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifB_YD34yEy7CvsQ9T5WHKmnjkfdbng3yd7DoHJQGL7EGhXjZpBLGG_j1hiMk5klWwOhT3bcjQ2zoiZUN5NOYKNgH6jHwU9fcTYWknclLiXlqZwQkKGcEcF2e_ihapT739zhQgNzVb6FQOfJ8h2Vk2HtKnyMweGSBk-FqYX8gQq9wZlU9aNFv66CwB/s1280/photo_2022-12-01_09-47-16.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVhf8jUoFnKvYhUG2ZISI-VEAJnl9KClon_Ck94qOLgzMI2AXIEM57pOibKJ40Mjkh8sH4j_yDFVlt9O_oWIU1s0rY3IEAFXT7Ei3nEeM9k5iTa1q7GXntDkt3QRQn-iZeSIqbTXg5B8xoRRoJOvbDWXYyqs5Np3N2u5CJPS6mamij4WM00xRb5MiY/s1280/photo_2022-12-01_09-47-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmGt1JCPQw3DgD_3m9Xwvj2brDIPP-XfLRxaKwVartvbiyQzDyORHjUz7UrJzzOQ77-nqEk35Z_BjpRUgYj_T3iIvu_xPt0J0gO_cbsMCcxy-_6TnUvBnVmxvZ1n_Hcs8IO9sPfOh0Cge6p8W2cr7_6bpkEuQtc_0gYKyglub57r-C4Gm9Oa690y6/s1280/photo_2022-12-01_09-47-28.jpg

ពិធីមង្គលមួយគូនេះអាចនឹងផ្ទុះស្រុកខ្មែរម្ដងទៀត ក្រោយក្រុមពិធីការមកពី៤ក្រសួង ត្រៀមខ្លួនជាស្រេចធ្វើរឿងមួយនេះ

0

ភ្នំពេញ៖ ក្រុមការងារពិធីការមកពី ៤ ក្រសួង ស្ថាប័នរបស់រដ្ឋ ​​នឹង​រួម​គ្នា​​​​​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវកិត្តិយស ​ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​កំពូលៗ អ្នកឧកញ៉ា ឧកញ៉ា ​និង​អ្នកមុខ​អ្នកការ​ជា​ច្រើន​រូប​​ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ចៅ​ស្រី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ថ្ងៃទី​០៤-០៥ ខែ​ធ្នូ ឆ្នាំ២០២២ ខាង​មុខនេះ។ នេះ​បើ​តាម​នាយិការ​ពិធីការ​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា បាន​​​ថ្លែង​​ឱ្យ​ដឹង នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ។

បើតាមលោកស្រី គីម ពៅ នាយិការ​ពិធីការ​​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ​​បាន​ថ្លែង​ឱ្យ​ដឹង​​ក្នុង​កិច្ច​ប្រជុំ​ការងារ​ពិធីការ ​​ត្រៀម​មង្គលការ​​ខាង​លើ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២២​នេះ ថា ពិធីរៀបអាពាហ៍ពិពាហ៍​នេះ ​​នឹង​មាន​ក្រុមការងារ​ពិធីការ មក​ពី​៤​ក្រសួង​រួម​គ្នា ​ដើម្បី​ទទួលភ្ញៀវកិត្តិយស ​ក្នុង​នោះ​រួម​មាន ក្រុមការងារ​ក្រសួង​រៀបចំដែនដី ចំនួន​​ប្រមាណ​ ៧០​នាក់ និង​ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និង​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សរុប​រាប់រយ​នាក់​បន្ថែម​ទៀត។

លោកស្រី គីម ពៅ បាន​បញ្ជាក់​ឱ្យដឹង​បន្ថែម​ថា ​សម្រាប់​កម្មវិធី​នៅ​ល្ងាច​ថ្ងៃទី​០៤ និង​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ នឹង​ត្រូវ​ធ្វើ​នៅភូមិគ្រឹះ​របស់លោក​ឧប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​កម្មវិធី​​ទទួល​ទានអាហារ​នៅ​ល្ងាច​ថ្ងៃទី​០៥ នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ។ ចំណែក​ឯ​ក្រុមការងារ​ពិធីការ​​ទាំង​អស់ តម្រូវ​ឱ្យ​ពាក់​​អាវ​ហូល​សម្រាប់​បុរស និង​​ពាក់​អាវប៉ាក់​សម្រាប់​នារី នៅ​ក្នុង​កម្មវិធី​​ពេញ​ទាំង​ពីរ​ថ្ងៃ​តែ​ម្តង។

សូមបញ្ជាក់ថា កូនស្រីរបស់លោក អ៊ាង សុផល្លែត ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ ខែធ្នូ មានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ។ រីឯកូនប្រុសមានឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុសរបស់លោកបណ្ឌិត ប៉ែន សំអាត និងលោកស្រី ហាក់ ស្រីទូច។

អាពាហ៍ពិពាហ៍នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតារបស់កូនក្រមុំ។

លោក អ៊ាង សុផល្លែត ឪពុក​របស់​កូន​ក្រមុំ ​​បានជ្រើស​យក​ការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃ​នេះ គឺ​ដើម្បី​​​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​ចំពោះ​កូន​ស្រី និង​ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធី​ផ្សេងៗ គឺយើងអាចដាំបាន​ដោយ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​យក​ពី​បរទេសកន្លងទៅផ្កាដែលតាំងលំអរក្នុងពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗទៀត ភាគច្រើនត្រូវបានគេទិញពីក្រៅប្រទេស ដូច្នេះបើគេអាចបាននៅក្នុងស្រុក ដើម្បីបំពេញសេចក្តីត្រូវការទាំងនេះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ ៕

ហេតុអ្វីនៅតាមបណ្តោយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

0

បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចំងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។

  • រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។
  • រង្វង់លេខ2៖ មេបុណ្យ (Mebon) 20km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌សនេះ បានន័យថានៅចំងាយ 20km ទៀតអ្នកធ្វើដំណើរនឹងទៅដល់ឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថា បង្គោលគីឡូម៉ែត្រនៅក្នុងរូបនេះ ជាបង្គោលគីឡូម៉ែត្រស្ថិតនៅលើផ្លូវជាតិលេខ១១ ដែលបំបែកចេញពីផ្លូវជាតិលេខ១ បានចម្ងាយប្រវែង១៧ គីឡូម៉ែត្រ។ ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖ -ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់ -ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់៕

ប្រភព: ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ការរៀបចំណូអែលយ៉ាងអស្ចារ្យ សម្រាប់ឆ្លងឆ្នាំខាងមុខ ក្នុងតំបន់វាលផ្កា និងហាងកាហ្វេមួយកន្លែងនៅថៃ

0

ប្រទេសថៃ៖ CHAN Nature Cafe ជាហាងកាហ្វេ ដ៏ស្រស់ស្អាតដ៏ពេញនិយមបំផុតមួយ នៅក្នុងខេត្ត កាន ចាន់បុរី(Kanchanaburi) នៃប្រទេសថៃ ជាធម្មតាទីនេះមានភាពល្បីល្បាញដោយសារបរិយាកាសដ៏ស្រស់ស្អាតរបស់វា ដែលព័ទ្ធជុំវិញដោយភ្នំ និងមានវាលផ្កាដ៏ស្រស់ស្អាតនៅទីនោះ ប៉ុន្តែក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ CHAN Nature Cafe មានអ្វីពិសេសបន្ថែមទៀតសម្រាបឱ្យបងប្អូនអ្នកទេសចរទៅកម្សាន្តដោយរីករាយ។

CHAN Nature Cafe ទីតាំងកម្សាន្តដ៏ទាក់ទាញនៅក្នុង ឃុំកាំងសៀន ស្រុកមឿង ខេត្តកានចាន់បូរី នៃប្រទេសថៃ។ ពិតណាស់ភ្ញៀវទេសចរតែងតែមកកម្សាន្តនៅទីនេះមិនចេះដាច់ជាមួយនឹងការមកទទួលយកនូវបទពិសោធនៃធម្មជាតិ ស្រស់ថ្លា ជាពិសេសមកអង្គុយញ៉ាំការហ្វេគយគន់នូវវាលផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត ហាក់ដូចជាឋានសួគ៌ក្រោមមេឃ។

ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនៅក្នុងឱកាសបុណ្យ ឆ្លងឆ្នាំនេះ CHAN Nature Cafe មានអ្វីដែលពិសេសបន្ថែមទៀតសម្រានឱ្យបងប្អូនអ្នកទេសចរមកកម្សាន្តដោយរីករាយ និងប្លែកអារម្មណ៍ដោយសារតែ ហាងកាហ្វេនេះបានរៀបចំនូវដើមណូអែល ដោយអ្នកនឹងបានឃើញការតុបតែងបែប Santa, Snowman និងបុណ្យណូអែលយ៉ាងពេញទំហឹង។

ក្នុងនោះរួមជាមួយនឹងផ្លូវរូងក្រោមដីផ្កា សាគូរ៉ាពណ៌ផ្កាឈូកដ៏រ៉ូមែនទិកសម្រាប់ភ្ញៀវទេសចរមកទស្សនា ក៏ដូចជាមានការតាំងបង្ហាញពន្លឺចម្រុះពណ៌នាពេលរាត្រី ដែលមានឈ្មោះថា LIGHT OF NATURE ដែលនឹងតុបតែងជ្រលងភ្នំនៃតំបន់នេះជាមួយនឹង ផ្ការីកស្គុះស្គាយ អមដោយភ្លើងពណ៌ដ៏អស្ចារ្យនាពេលរាត្រី។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃនេះ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣  ដូច្នេះអ្នកអាចរីករាយជាមួយបរិយាកាសបុណ្យណូអែលជារៀងរាល់ថ្ងៃ ពេញមួយខែ។

តោះអ្នកណាខ្លះដែលកំពុងស្វែងរក កន្លែងដ៏ទាក់ទាញសម្រាបទេសចរណ៍នៅប្រទេសថៃ ក្នុងឱកាសឆ្លងឆ្នាំដ៏រីករាយនេះ សូមកុំមើលរំលងហាងកាហ្វេ CHAN Nature Cafe ដែលមានការតុបតែងបុណ្យណូអែលយ៉ាងអស្ចារ្យក្នុងការរង់ចាំលោកអ្នកមកសម្រាន្ត៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល

 

 

 

 

 

 

មានមនុស្សម្នាក់ទាយដឹងមុនថា នឹងរកឃើញហ្វូសុីល Zombie នៅឆ្នាំ២០២២នេះ

0

កាលពីពេលអ្នកវិទ្យាសាស្ត្រ បានរកឃើញវីរុសថ្មីៗចំនួន១៣ មានអាយុកាលជាង ៤៨,៥០០ឆ្នាំ នៅក្រោមបឹងទឹកកកដែលគេហៅថា Permafrost ។

វីរុសនេះបានរស់ឡើងវិញ និង កំណត់លក្ខណៈនៃមេរោគថ្មីចំនួន១៣ ដែលគេហៅថា «Zombie Viruses» អ្នកវិទ្យាសាស្រ្តអឺរ៉ុបមកពីប្រទេសរុស្ស៊ី អាល្លឺម៉ង់ និង បារាំង បានសង្កេតឃើញថា វីរុសនេះនៅតែអាចឆ្លង ទោះបីជាវាកប់ជាប់ក្រោមស្រទាប់ដីកកអស់រយៈពេលរាប់ពាន់ក៏ដោយ។Baba Vanga Predicted Discovery Of Frozen Virus In 2022, Now A  48,500-Year-Old Zombie Virus

បច្ចុប្បន្ននេះអ្នកវិទ្យាសាស្រ្តកំពុងតែស្ដែងការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ប្រសិនបើផែនដីក្ដៅខ្លាំងផ្ទាំងទឹកកកអាចនឹងរលាយ ហើយមេរោគនេះអាចនឹងលេចចេញហើយឆ្លងរាតត្បាតដល់មនុស្ស សត្វ ក្នុងសកលលោកទាំងមូល។

តែយ៉ាងណាមិញ លោកយាយពិការភ្នែក Baba Vanga បានទាយទុកមុនរួចហើយថា នៅឆ្នាំ ២០២២ នេះ អ្នកវិទ្យាសាស្ត្រនឹងរកឃើញវីរុស Zombie។ លោកយាយបានសង្កត់ធ្ងន់ថែមទៀតថា វីរុស Zombie​ កាចសាហាវជាងគេ គឹនៅតំបន់ ស៊ីបេរី៕Siberia: Landscape, History, Climate, and PopulationBaba Vanga prophesied: US will have black president who will bring crises |  Witness to Peace

ប្រភព៖ India Times

មង្គលការកូនស្រី! លោក អ៊ាង សុផល្លែត ចំណាយកម្លាំងដាំផ្កាស្បៃរឿង១លានទង រួមទាំងរៀបចំសួនបន្លែ ដើម្បីបង្ហាញពីស្រឡាញ់ដ៏ធំធេង

0

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំដាំផ្កាស្បៃរឿងប្រមាណ ១លានទង ក៏ដូចជារៀបចំសួនច្បារបន្លែដើម្បីតាំងលំអរនៅថ្ងៃអាពាហ៍ពិពាហ៍កូនស្រីរបស់លោក។

ថ្ងៃមង្គលសិរីសួស្តីកូនស្រីជាទីស្រឡាញ់របស់លោក អ៊ាង សុផល្លែត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខដ៏ខ្លីនេះ។ ដើម្បីលំអរផ្ទះថ្ងៃរៀបមង្គលសិរីជូនកូនស្រី និងបង្ហាញពីបេះដូងដ៏ធំធេង នៃការស្រឡាញ់ លោក អ៊ាង សុផល្លែត បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃតែម្តង។

លើសពីការបង្ហាញនូវក្តីស្រឡាញ់ចំពោះកូនស្រីហើយនោះ ការជ្រើសយកការដាំផ្កាស្បៃរឿងដោយផ្ទាល់ដៃនេះ លោក អ៊ាង​ សុផល្លែត ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង។

កន្លងទៅផ្កាដែលតាំងលំអរក្នុងពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗទៀត ភាគច្រើនត្រូវបានគេទិញពីក្រៅប្រទេស។ ដូច្នេះបើគេអាចបាននៅក្នុងស្រុក ដើម្បីបំពេញសេចក្តីត្រូវការទាំងនេះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

ក្រៅតែពីផ្កាស្បៃរឿងហើយនោះ  លោក អ៊ាង សុផល្លែត ក៏បានដាំដំណាំមួយចំនួនទៀត ដែលត្រូវប្រើប្រាស់ក្នុងថ្ងៃមង្គលរបស់កូនស្រីផងដែរ។

គួរជម្រាបដែលថា ចៅស្រី លោក ជា សុផារ៉ា មាន​ឈ្មោះ​ថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវ​ជា​កូនស្រីរបស់លោក អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុផាកន្នី ​​នឹង​ត្រូវ​ចូល​រោងជ័យ​រៀប​មង្គលការ​ដ៏​ធំ​ជាមួយ​នឹង​កូនកំលោះ​ឈ្មោះ​ថា “ប៉ែន សំអាត សុទ្ធចិត្ត” ដែលជាកូនប្រុស​របស់​លោក​ជំទាវ ហាក់ ស្រីទូច និង​លោក​​​បណ្ឌិត​ ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ​លោក​ក៏​​​​​​​ធ្លាប់​កាន់​​តួនាទី​ជា​​អគ្គ​នាយករង​គយ និងរដ្ឋាករ​កម្ពុជា។

អាពាហ៍ពិពាហ៍នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតារបស់កូនក្រមុំ ខណៈអាពាហ៍ពិពាហ៍នឹងរៀបចំឡើងដោយភ្ជាប់កម្មវិធីប្រពៃណីខ្មែរជាច្រើនមានដូចជា៖ កម្មវិធីសំអាងកេសា, ពិធីកាត់ផ្កាស្លា, ពិធីហែផ្កាស្លាចូលរោងជ័យ, ពិធីក្រុងពាលី,ពិធីបុកល័ក្ត និងធ្វើធ្មេញជាដើម ៕

អ្នកគាំទ្រសម្តែងការភ្ញាក់ផ្អើល ក្រោយឃើញ G-Devith ឈរទះដៃគាំទ្រការសម្ដែងបទ «Time To Rise» របស់វណ្ណដា

0

កាលពីម្សិលមិញ​នៅក្នុងកម្មវិធីបិទកីឡាជាតិ គេបានឃើញតារារ៉េបលោក ងួន ចាន់ដេវីត (G-Devith) បានឈរទះដៃអបអរគាំទ្រនៅខាងក្រោមឆាក នៅពេលដែលវណ្ណដា កំពុងសម្តែងបទ «Time To Rise»​ជាមួយ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ និងភរិយា។ May be an image of 5 people and people standing

នៅក្នុងកម្មវិធីគ្រាន់តែលោក វណ្ណដាចេញមកភ្លាម សំឡេងហ៊ោកញ្ជ្រៀវពីសំណាកអ្នកគាំទ្របានអង្រួនពហុកីឡដ្ឋានជាតិមរតកតេជោខ្លាំងតែម្តង។ អំឡុងពេលសម្តែងនោះវណ្ណដា បានបង្ហាញភាពដឹងគុណចំពោះលោកព្រឹទ្ធាចារ្យចាប៉ីដងវែងនៅចំពោះមុខមហាជន តាមរយៈកាយវិការក្រាបសំពះដែលជាទំនៀមទំលាប់កូនខ្មែរប្រណិប័តន៍។ ត្បិតការសម្ដែង បទចម្រៀង «Time To Rise» លោកតា គង់ ណៃ ពុំអាចមើលឃើញទិដ្ឋភាពរួមបាន ក៏ប៉ុន្តែលោកតាបានបង្ហាញស្នាមញញឹមតាមរយៈឮសំឡេងហ៊ោកញ្ជ្រៀវរបស់មហាជន។

ក្រោយសម្តែងចប់ វណ្ណដា បានលើកឡើងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ៖ “នេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង «Time To Rise» ជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និង ហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាព និង ទទួលបានភាពកក់ក្តៅពីសំឡេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់”។

យ៉ាងណាមិញ នៅក្នុងការសម្ដែងបទ «Time To Rise» របស់លោក វណ្ណដា ទៀតសោត គេក៏បានឃើញវត្តមានរបស់លោក G-Devith ឈរក្រោមឆាកមើលការច្រៀង និង សម្ដែងរបស់ Rapper វណ្ណដា ដោយបង្ហាញពីទឹកមុខញញឹមញញែម និងឈរទះដៃគាំទ្រយ៉ាងពេញទំហឹងទៀតផង។No photo description available.

សកម្មភាពនេះ បានបង្ហោះពេញបណ្ដាញសង្គម និងបានធ្វើឱ្យបេះដូងរបស់ហ្វេនញាប់ញ័រយ៉ាងខ្លាំង ហើយបានគិតថា វិវាទ Rapper ឈានមកដល់ដំណាក់កាលផ្សះផ្សារគ្នាហើយមែនទេ? ដូច្នេះយើងមានតែរងចាំជាបន្តទៀត តើថាអ្នកទាំងពីរអាចត្រឡប់មកដូចមុនដែរឬទេ៕

ការបំផ្ទុះគ្រា.ប់.បែ.កនៅ សាលាសាសនា ក្នុងប្រទេសអាហ្វហ្គានីស្ថាន ស.ម្លា.ប់មនុស្ស ១៧ នាក់

0

បរទេស៖ មានការបំផ្ទុះគ្រាប់បែកលើសាលាសាសនានៅភាគខាងជើងអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដែលភាគច្រើនជាសិស្សស្ថិតក្នុងអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ ។

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា មានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅ Eibach ក្នុងខេត្ត Samankan នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារនេះស្ថិតនៅក្នុងសាលារៀនបង្រៀនសាសនាមួយកន្លែង ដែលវាបានបណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់ ១៧នាក់បានស្លាប់ និង ២៦នាក់រងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើយោងតាម វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងស្រុក បានបញ្ជាក់ថាស្ទើរតែទាំងអស់នៃជនរងគ្រោះភាគច្រើនជាកុមារសិស្សសាលាដែលមានអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថានលោក Abdul Nafi Takhur បាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខតាលីបង់កំពុងស៊ើបអង្កេតលើរឿងនេះ និងបានសន្យាថានឹងកំណត់មុខ សញ្ញាជនដៃដល់ និង នាំខ្លួនមកកាត់ទោសតាមផ្លូវច្បាប់ ខណៈពេលដែលមកទល់ពេលនេះ នៅមិនទាន់មានក្រុមណាអះអាងថាអ្នកនៅពីក្រោយការវាយប្រហារ ដោយគ្រាប់បែកនេះជាអ្នកណានៅឡើយទេ។

គួររំលឹកថា អាហ្វហ្គានីស្ថានបានប្រឈមមុខនឹងការ វាយប្រហារដោយគ្រាប់បែករាប់សិបលើកមកហើយ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន ដោយការវាយប្រហារភាគច្រើន ដោយក្រុម ISIS-K ដែលជាសាខារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ធ្លាប់បានអះអាងទទួលខុសត្រូវកន្លងមក៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល