បរទេស៖ អ្នកដំណើររាប់សិបនាក់ត្រូវខកជើងហោះហើរ ក្រោយយន្តហើយមួយគ្រឿងធ្វើដំណើរហោះឡើង ដោយមិនដឹងខ្លួនថាបានភ្លេចភ្ញៀវនៅខាងក្រោមចំនួន៥៥នាក់។

កាលពីពេលថ្មីកន្លងទៅនេះ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា អ្នកដំណើរចំនួន ៥០ នាក់ដែលត្រៀមខ្លួនធ្វើដំណើរហោះហើរតាមក្រុមហ៊ុនអាកាសចរដែលមានឈ្មោះថា Go First Airways នៅក្នុងទីក្រុងBengaluru ក្នុងប្រទេសឥណ្ឌា ក្នុងគោលដៅធ្វើដំណើរឆ្ពោះទៅក្រុង Delhi។

ប៉ុន្តែរឿងដ៏ហួសចិត្តក៏បានកើតឡើង នៅពេលដែលជើងហោះហើរ G8 116 បានហោះចេញពីអាកាសយានដ្ឋាន នៅម៉ោង ៦.៣០ នាទីព្រឹក ដោយបានភ្លេចអ្នកដំណើរប្រហែល ៥៥ នាក់ត្រូវបានទុកចោលរហូតត្រូវបានខកខានជើងហោះហើរ។

ជាមួយគ្នានោះអ្នកដំណើរត្រូវបានគេរាយការណ៍ថាបានធ្វើការហោះហើរចាកចេញនៅបួនម៉ោងបន្ទាប់ពីខកខាន នៅម៉ោងប្រហែល ១០ ព្រឹក។

ទោះជាយ៉ាងណាបន្ទាប់ពីបញ្ហានេះបានកើតឡើងនិយតករអាកាសចរណ៍ បានផ្ញើការជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍សម្រាប់ “កំហុសមួយនេះ” ។

ក្នុងនោះ Go First ក៏បានធ្វើការសុំទោសចំពោះអ្វីដែលហៅថា “ការត្រួតពិនិត្យមិនបានត្រឹមត្រូវដោយអចេតនា” និងផ្តល់នូវការប៉ះបូវ ជូនអ្នកដំណើរដែលរងផលប៉ះពាល់ដោយការផ្ដល់សំបុត្រធ្វើដំណើរដោយឥតគិតថ្លៃម្នាក់មួយសន្លឹកដើម្បីធ្វើដំណើរគ្រប់ទីកន្លែងនៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំបន្ទាប់។

បន្ថែមពីនោះសេចក្តីថ្លែងការណ៍បាននិយាយថា នាវិកដែលពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ ក៏ត្រូវបានដកចេញពីការងារផងដែរ៕ ប្រភព៖ NDTV