Home Blog Page 197

រដ្ឋាភិបាល ត្រៀមសាងសង់ស្ពានចំនួន៨ ឆ្លងកាត់ព្រែកជីកហ្វូនណនតេជោ

0

រដ្ឋាភិបាល បង្ហាញគម្រោងសាងសង់ស្ពានចំនួន៨បន្ថែម ឆ្លងកាត់ព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលដល់ដំណើរការសាងសង់ព្រែកជីក និងផ្តល់ភាពងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6LrZ1yfg-CownzoRsBSQcygDhwybHRXpRIaGe2earnFKgqBOfawQc_kuye6rC2v1oN16NNSIx0dDlgirI677FA_BFJOM8FdjxFaXASzW8r_WBSgbD7HtQ4px6-A1ZoeO1CrhRzpXl8MEhJ7-TxoBvB3G3Hqmv1Yr7xsGPE7ifnd6xHbYxWeqgSlUvteiE/s1440/image_2025-11-10_10-18-40%20(2).png

គម្រោងសាងសង់ស្ពានចំនួន ៨កន្លែងនេះរួមមាន ៖

• ស្ពាននៅផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល
• ស្ពានផ្លូវលេខ ២១B ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល
• ស្ពានផ្លូវលេ ២១ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល
• ស្ពានផ្លូវ ១ TK ១ ស្ថិតនៅ ស្រុកអង្គរបូរី ខេត្តតាកែវ
• ស្ពានផ្លូវជាតិលេខ ២ ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ
• ស្ពានផ្លូវ ១៣១១ B ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត
• ស្ពានផ្លូវជាតិ ៣៣ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត
• ស្ពានផ្លូវលេខ ១៣៣២ ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែបhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioiAohUj4ZEf758bW_tWtTHKTieBtfg9LI5Zxacwz0uQ4z7gPWTFiiW5tTHkTk92Y5L02oFcF0SJHlImuw_HftoCLOLAAQVsyRR-1OfataFt1OQir1g_P8mktcdtIpoXJtgzA2LMglWYvLVWg3-X5cWoTOwtq_77r6eHfLbPO2qu78f0jEOO6uGKo5hAhI/s1280/image_2025-11-10_10-18-40.png

គួរបញ្ជាក់ថា ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4gKdwhyphenhypheneRLI5u1siTe6ve9xXYK0xz1_THfo3Pb9HBBgfwjI_0-34zefAPJI_MAVxux4HT1coW7A48kzlpgn1VcG_7wAJTGj6SDy8zKKvsxtqvVU-jfZPzi4i3zJnA91maKAR45bImHSesmQwhWaKsqvO5AOs6CIN3LLLvWUG4SZDxjRh5h_rIFhvMKb14/s1280/image_2025-11-10_10-18-43.png

 

ត្រាំ ពិចារណាវាយប្រហារប្រទេសម៉ិកស៊ិក និងប្រទេសកូឡុំប៊ី

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំពុងពិភាក្សា ជាមួយនាយកដ្ឋានសង្គ្រាមបើកការវាយប្រហារយោធានៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBE5qGR_l1Zv3aZvMIjx7zhoKt5Xxe6YyAR_uB4sHhN5jWsOQEpPgik4loYQdyz858RTX7VUYOJNNTgxZ47ZvweIyHoNxjHW5SmIIYmGOYLbrW3x_ZaxcQsFTePRXnLHLcY9l2cBjnUTag-5Tb8vjEVUt0cvtgNGXOfpnFlcuBZP0YE0Nq25L2q5qFs9aM/s1500/image_2025-11-21_14-02-58.png

អាមេរិក បានដាក់ទណ្ឌកម្មលើធនាគារ ម៉ិកស៊ិក ដោយចោទប្រកាន់ប្រទេសនេះ ជាអ្នកបើកដៃឱ្យក្រុមឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀន ជាពិសេសការជួញដូរសារធាតុ fentanyl ចូលមកកាន់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpY8yan_ueDNTPqRWb2TQiGjoRiTZQpPOXJZXmEjbjXfUg11ifg3dogac42tduXW3b4Rhk2ourA9jwmdHsYGoQOoWGJLki1UvhEhq0tQ-DYaigvX9tXfGJezdgY65en6XTlg5YjJPyi8BmRF8z6VUH_dr9tDm4Lemj2w0BX9xUSWVTxW5pbUxGbze-P57C/s1140/image_2025-11-21_14-03-01%20(2).png

ត្រាំ បានគំរាមវាយប្រហារប្រទេសម៉ិកស៊ិក ដោយចាត់ទុកជាយុទ្ធនាការប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅអាមេរិកកណ្តាល និងខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimnYf1UzOGAyxEMPXZDXQUYJYWQGMS2sRhT_rx-Q6n8SRbhxXl6IPodhTWMh6Se6Ah09U60oV0gt2C01h9Ls-Vzz2Hbok_7ZGD22kqGC2HElWBKrbEOAUrk5z5c20xfk4F_q253fUP0_CUehFsRguG748qEKNr8fgofctSf_BYUnOa43pRnCHAmhb6YZ33/s1024/image_2025-11-21_14-03-00.png

ក្រៅពីប្រទេសម៉ិកស៊ិក ត្រាំក៏បានគំរាមវាយលុករោងចក្រផលិតកូកាអ៊ីននៅក្នុងប្រទេសកូឡុំប៊ី និងប្រើយោធានៅប្រទេសវេណេស៊ុយអេឡាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGxlwEu26i8tu0hyphenhyphenXDn-53L8m21ExpsqpFkbsYnLusT_ucGZhPEJjjcMZ6MbLYbMC5R-1cTWy-C-qne_kmhs35vg8IXVUaCcXcWdSJHbAnYynJpTL7FUN0DbDealW2d2qv7kjuxA5bkA6ORHUSWipDBwLy_B5i-ij0OPnZuy0P_XTHYx6Ux4X_f4qyz639/s1200/image_2025-11-21_14-03-04.png

គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញាមក ត្រាំ បានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅសមុទ្រការាបៀន ដើម្បីទប់ស្ងាត់ការកប៉ាល់រត់ពន្ធគ្រឿងញៀនទាំងអស់ ដែលចូលមកកាន់ទឹកដីអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9foPs2rjvLOElnXNy-_5Stu0CQP2lhW9vyuM2cvtkMSAQweSjXr9c9INaJsKb8UzGE3tQZSlpLcuIKManjbYnZKRhEvVfPSLY2VSvsD82ytYuDA9OePkj-AoN1Hrg3H1JP8XpTjv_Nktd9C4o-3F8OJzPAb3WnJ9A5oqI9g9s-Zye2QNTzCPXxflWGFqn/s1000/image_2025-11-21_14-03-02.png

វ៉ាន់ នីឡា ថាតារាមិនមែនសុទ្ធតែមាន ការដាច់ចិត្តសុំជំនួយគឺមានន័យថា «ទាល់ខ្លាំង»

0

តារាចម្រៀង វ៉ាន់ នីឡា បាននិយាយថាឈ្មោះជាតារាមិនមែនសុទ្ធតែមាននោះទេដោយខ្លះទទួលបានថ្លៃសម្តែងប៉ុន្តែចំណាយទៅវិញសឹងតែអស់ចំណែកអ្នកខ្លះទៀតមួយឆ្នាំសឹងតែមិនទាន់មានរឿងឬរោងមួយផង។ តារាចម្រៀងរូបនេះថា ទម្រាំតារាដាច់ចិត្តសុំជំនួយមានន័យថាពួកគាត់ទាល់ខ្លាំង។ ងាកមកកាន់តារាសម្តែង ចាន់ នីកា បានលើកឡើងថាជីវិតសិល្បៈគឺកម្សត់ខ្លាំងអ្នកប្រឡូកលើវិថីនេះបានដឹងច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzFeCZ02xH870wehqCo7Mqj0-CQYsW1FXGYJmSTJ7xHQz_DNmD02mvnmuojggbMjqA2tzkM51HW92RmXIcW2_PnZp_qhV3ioCQSFN5bn0ad9L2U634_xKjpINODv97mLnbKdPWu_-UlzcE2sDRyORLOkz9OBWyZevwLfG01FdjE8P9LW1IvCHX2Wrqaya/s2048/image_2025-11-20_14-57-49.png
មរណភាពរបស់តារាសម្តែង អ៊ុន សិទ្ធា បានធ្វើឱ្យមហាជននិងអ្នកសិល្បៈសោកស្តាយជាខ្លាំងព្រោះតែតារាសម្តែងរូបនេះចាកចេញដោយស្ងប់ស្ងាត់ពុំមានដំណឹងអ្វី ខណៈមានការលើកឡើងថាព្រោះតែខ្លាចពាក្យថាតារាឈឺសុំជំនួយទើបធ្វើឱ្យលោកមិនបង្ហាញថាធ្លាក់ខ្លួនឈឺរហូតដល់ដង្ហើមចុងក្រោយ។ ជាមួយនឹងដំណឹងសោកសៅនេះតារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានបង្ហោះសំណេរដោយនិយាយថាអ្នកមានឈ្មោះជាតារាមិនមែនសុទ្ធតែមាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbHWG_yw6rqwqoQ4th5ZavzcTWMb66ZH-9IGyF3Die3G9ypN9bwBzWmOsz1b4nsb-2xgdJoHr_pHIFza9oe_iXNVmOsL6bDhQN8QmCz9LFj4dXyFN7gEYJrSuALfBNYsC7wfY3lahDDZ3yRzGyfB41svVvXL53x0P1XpMgtFnuK_QtZuhNEb2jeNYuJEUC/s960/image_2025-11-20_15-16-36.png

នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ វ៉ាន់ នីឡា បានបង្ហោះថា «ឈ្មោះជាតារាមិនមែនសុទ្ធតែមានទេបងប្អូន តារាស្រុកយើងថ្លៃចេញសម្តែងចេញច្រៀងក៏មិនបានច្រើនដែរ ទៅច្រៀងមួយកម្មវិធីបើកលុយបានភ្លាមចំណាយទៅវិញចង់អស់ហើយបែងចែកគ្រប់មុខ។ បើគេមានរឿងសម្តែងញឹកញយរឺមាន event រហូតមិនដាច់គេចេះតែសល់លុយហើយ ប៉ះអ្នកខ្លះមួយឆ្នាំមិនទាន់មានមួយរឿងរឺមួយរោងផងមិចវិញ ពេលខ្លះចង់អោយបងប្អូនយល់ដែរ ទម្រាំតែពួកគាត់ដាច់ចិត្តចេញសុំជំនួយគែបានន័យថាគាត់ទាល់មែនទែនហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgfTu7ZgWVZHzNtXi4CqX4onrOvTA27lyB9eNKdfPrwsyn7heSNTN-JUp-QfDxm_yNF638lX_NBgf3zDmOsRV6bkPD-Aaug3UkrTkhpD-KHi2GyLbXLMZAHyFuUeAo3eLJPW3lPPp-e8iTMjveBFhy0-qBzr60J4CfS5ihGU9mNyKU0t330pOKXLKzJV0/s2048/image_2025-11-20_14-57-50.png

មិនត្រឹមតែតារាចម្រៀង វ៉ាន់ នីឡា ប៉ុណ្ណោះទេដែលលើកឡើងខាងលើកនេះ តារាសម្តែង ចាន់ នីកា ក៏បានបង្ហោះសំណេរដែរថាជីវិតសិល្បៈមើលមកល្អមើលណាស់ប៉ុន្តែការពិតកម្សត់ទៅវិញនោះទេអ្នកប្រឡូកបានយល់ច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB32dgR-KT1rWrak9VMGb_2lhSmCJTtSKHGb4hONc3w5SYD_oU4RLHhd1HFSAIc7oYF5VdS8y474vSZa4YUpLYXyCcu1VZEHNnPOvID4ug3WKHS0tr9bWStwoi-uPKNHGh_UBdCK5kaHuhP5QnyOTXYJqEn-sEb-xeKExek7b-5rCg135aYhoqlM-VPB4F/s2048/image_2025-11-20_15-16-37.png

តារាសម្តែងរូបនេះបានបង្ហោះថា «ជីវិតសិល្បៈមើលមកបែបល្អមើលណាស់តែការពិតកម្សត់ទៅវិញទេ ជាអ្នកប្រឡូកសិល្បៈទើបយល់ច្បាស់។ ឃើញគ្នាហឺហា ដើម្បីស័ក្តិសម ជាអ្នកសិល្បៈត្រូវគេដៀលថាពេលឈឺកុំសុំជំនួយ។ ពេលគ្នាធ្លាក់ខ្លួនថាតារាស្អីមិនសមជា តារា។ ជីវិតពិតសិល្បៈកម្សត់ណាស់ពេលខ្លះទៅថតកន្លែងខ្លះមិនបើកលុយឱ្យពួកគាត់ទេ ។ តម្លៃថតក៏មិនបានច្រើន ។ តារាសម្តែងហត់ជាងគេតែតម្លៃខ្លួនក៏បានតិចជាងគេដែរ»៕

សោកស្តាយ ហ្វីយ៉ាតា មិនបានចូល TOP ក្នុងកម្មវិធី Miss Universe នៅឯប្រទេសថៃនោះទេ

0

អ្នកគាំទ្រពិតសោកស្តាយយ៉ាងខ្លាំងសម្រាប់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលពុំអាចចូល TOP នៅក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃបាននោះទេ។ ទោះយ៉ាងណាអ្នកគាំទ្របានផ្ញើសេចក្តីស្រលាញ់គាំទ្រលើកទឹកចិត្តដល់ ហ្វីយ៉ាតា ព្រោះនាងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRR11KusqsTeSYG4x4i2wv_quEHNdspARyk_m_T2MTNMVuX3xPbGZBZcangN7t6dV01KRJc1dlIUu-9sBAwIwEhGEkv1FcImsoRT8BnTcocubOwo9yXo_PaJ7JyAFVp3CffwHC1SJvqrWi0JuqJ8EbsUZkuD-GRDXnWqGgGYNpq7DpnFDYSjcdJCsr1Lo/s2048/image_2025-11-21_09-28-31.png

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា កម្មវិធីប្រកួតសម្រស់ដ៏ធំមួយលើពិភពលោក Miss Universe បាននឹងកំពុងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយដែលឆ្នាំនេះប្រទេសថៃធ្វើជាម្ចាស់ផ្ទះប៉ុន្តែពោរពេញដោយភាពចម្រូងចម្រាស។ ក្នុងវគ្គផ្តាច់ព្រ័ត្របេក្ខភាពបានណែនាំឈ្មោះនិងប្រទេសតំណាង។ ក្រោយពីបេក្ខភាពចូលរួមជាង១២០នាក់បានស្រែកឈ្មោះប្រទេសរួចកម្មវិធីបានបន្តទៅការប្រកាសបេក្ខនារីអាចចូលដល់ TOP30 ។ ជារឿងគួរឱ្យសោកស្តាយ ហ្វីយ៉ាតា ដែលតំណាងឱ្យកម្ពុជាពុំអាចចូល TOP នៅក្នុងការប្រកួតបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-CxrrSETEOxya5LDM2xPDFXSK4u6AS_OUu2zvGqE9mSJs4WFo6RHoj6eJYaPZ2UcUfpbQm-3qLSEkQU0GekqVsxhNIERQE-zZ3Sn89VT2CWaUNXQJ43H9Mu0ZGxx41WLbApiBac0K_zpUrbWKhmSdhPfBlKWA9Qof1EmtzQSuxSJotUyBtSeRG2AwWPd/s1843/image_2025-11-21_08-46-04.png

នៅក្នុងការប្រកួតនេះបវរកញ្ញាដែលស្ថិតនៅតំបន់អាស៊ានមានតែ២ប្រទេសប៉ុណ្ណោះដែលអាចចូលTOP30 គឺបេក្ខនារីថៃដែលជាម្ចាស់ផ្ទះ និងបវរកញ្ញាមកពីប្រទេសហ្វីលីពីន។ សូម្បីតែប្រទេសវៀតណាមដែលមានសំឡេងការគាំទ្រខ្លាំងក៏ពុំអាចចូល TOP នៅក្នុងការប្រកួតលើនេះបាននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1TUjmK93AbxgPGjjdm9vmMaqxFOnZmDBJ8LadiWSSRUe7PlINUMqtaLUJIxb99NSR1HtZMISeZ6cX7WwoUMr9gzxp0FTUT88tpV5VJvWJDTi_8A33-rRMs0l9RMrqL1ow84ag5K0USQh4cm5JKNV7B7O4-gNA-iks3KEO0r8mfUUMLLgChoAFLXxv90B6/s2048/image_2025-11-21_09-28-30.png

លទ្ធផលខុសពីការរំពឹងទុកនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសោកស្តាយចំពោះ ហ្វីយ៉ាតា ដែលឱកាសមួយនេះមិនអាចនាំកម្ពុជាចូលTOPបាន ប៉ុន្តែអ្នកគាំទ្របានលើកទឹកចិត្តផ្ញើសេចក្តីស្រលាញ់ចំពោះអ្នកតំណាងកម្ពុជារូបនេះព្រោះទស្សនិកជនពិតជាបានឃើញនាងប្រឹងប្រែងអស់ពីសមត្ថភាពហើយទោះបីមានរឿងជាច្រើនប៉ុន្តែនាងបានជម្នះឧបសគ្គដើម្បីមិនឱ្យបានបាត់ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ យ៉ាងណាមិញ ចំណុចមួយដែលអ្នកគាំទ្រមិនអស់ចិត្តផេកផ្លូវការរបស់ Miss Universe ពុំបានបង្ហោះរូបភាពរបស់ ហ្វីយ៉ាតា នៅពេលបង្ហាញឈុតតំណាងជាតិ ចាប៉ីមាស ឈុតហែលទឹក និងឈុតរាត្រីស្រមោលសរ ហាក់បីដូចជាចៃដន្យរហូតមានមន្ទិលសង្ស័យថាផេករបស់កម្មវិធីនេះប្តូរ Admin ឬយ៉ាងណា៕

ជនបរទេសម្នាក់ ស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរដែលត្រូវបានលួ.ចអំឡុងសម័យសង្គ្រាមត្រឡប់មកវិញ

0

(ភ្នំពេញ)៖ បុរសជនជាតិហុងគ្រីម្នាក់ ស្ម័គ្រចិត្តយកវត្ថុបុរាណខ្មែរមួយចំនួនដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន មកប្រគល់ឲ្យប្រទេសកម្ពុជាវិញ បន្ទាប់ពីវត្ថុទាំងនោះត្រូវបានគេលួ.ចយកទៅកាលពីអំឡុងសម័យសង្រ្គា.ម និងលក់បន្តឲ្យអ្នកកាន់កាប់សមុច្ច័យឯកជនអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOq7YTVMwhlFnXI-8uRsGGZGGeKkN24DyFeMqFbw1-TxmsSThROW6jYOTvvhxk9cZIqYHs1vxxSFbYAK2nW1Tzm3keVEiT3_ln-gz1O-K8pu0vmwD36Cfosic8Z8XodVAcAM3Jl9FYICadR1YsDKdt27ds12yFLfbxWzKSrqH2fdGpLFhTRI5JReq0ZcV/s1280/photo_2025-11-21_10-20-29%20(2).jpg

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងភូមិន្ទ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា បានឲ្យដឹងថា លោក István Zelnik ជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LIDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។ នេះបើតាមក្រសួងដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqeovC31EyxIHl_IEp-Lutc64ObcOwut6GFCA6ssMc0PK4TNch3hfToSbQosNy9lXc9qNz5gy2yYZBPII4kOFD2GzXu-yGBtFUMm6j5llX2RbaIYLsNVX49MMcDBMN4Qs0ukc-37WbZOv8-wOVW9FB7Peyk3Q7Nn3U_LhOx19TyB49ZDLs6noIzE4ubGK/s1280/photo_2025-11-21_10-20-29%20(3).jpg
តាមក្រសួង ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរ ជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfOCr9iMQCwXSR2bPjrqxdQFFBI-vpGFqBoI0qCdZvBR7-kbPcupNHr_pHEtBaesreqbEWcZxkEJyw-6cPB3aFczGYWUwfytR2mz72opko51EsGufIIQcQazOxqoQuKUTGx_s03CGO1a6nvUUbCut1167KMndKL9jG9-EZycx4vNafdoko63-dh8-DlJzE/s705/photo_2025-11-21_10-20-29%20(4).jpg
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7gzXyPbkRzQfnJQvNow9SxMmR4E-8byxIid9ecRZzR9DPxXzpyrvGa0NxWNeF6zTrtLKMRJ9IUa5DbYhiF4lakKGU8p4-0U1ppw3M4VtIGZX4dhvy3_NXPtaxHyAu4HW2oeUuGi5esiMHk9hyphenhyphenbBHFUpOrhyQpgWPaPcw3Cslg-7czG6YeRq5oW3Abf0Z9/s1000/photo_2025-11-21_10-20-29.jpg

    ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើសាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរត្រឡប់មកកម្ពុជាវិញ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQA9MWiJVyBE7dZKGdZ4FUCwLRdSgWCScyiZP11zYuNoA1tM_d0tSi2_M4SLzgED7sMzqdlq3dErq50CeuH2zWhz2A4Y3fAVrqSNUwXgqeqSq2NjGm2Zw1rZN164i98v0DdBbNwO3jhlLANFtyttFq28EwH6POzRHw21HQk5B-vu3JlPxYk27zEBvKdoa/s1280/photo_2025-11-21_10-20-28.jpg
    រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការប្រកបដោយសុឆន្ទៈនេះ។ ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពី ក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕

ប្រេសុីល បង្ហាញចំណាប់អារម្មណ៍ចង់ចូលជាសមាជិកអាស៊ាន

0

ប្រេស៊ីល ដែជាប្រទេសធំបំផុតនៅទ្វីបអាមេរិកខាងត្បូង និងធំជាងគេទីប្រាំនៅលើពិភពលោក បានបង្ហាញការចំណាប់អារម្មណ៍ចង់ចូលជាសមាជិកប្រជាជាតិអាសុីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDTnx9i5ePo54_STSKt1OdHdqrFHkoQHG0RjIduMOnN9wD71prvAMNtIONopzrPtZvMhRfU0FsYkMsFsFYO2iUPITbB8LVyUhguQIEKUEpgkMqcDfLrx2DlnNNMQUxfBdWhgoYxUUtBwMDP7bUugWFicaiTxebbbm8-cxu40-fXEUCLbXc-kUcDPLJsu88/s2048/image_2025-11-21_10-16-57%20(2).png
ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva បានប្រកាសពីគោលបំណងនេះ កាលពីចុងខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងពីសក្តានុពលរបស់អាស៊ាន សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnvrQ1Mlv2M5wX0JcE3Is54melMVUZyGdUhiOGJrcRggrgdwK96lWnRpUlbaKqnKdZqI6PUG21yVeZq_yfb8uaHkTe2mCNO7SxLQTpvVcvK5VQl1FflHB_RrfQau0sDgdbF8bQWfMJwKNR8F_PEqeiCIrJ2yoecKX-slKbBmKdSk6b96Kr2sd_6uH-xA1/s800/image_2025-11-21_10-16-57.png
លោក Lula បានលើកឡើងថា៖” សេដ្ឋកិច្ចបប្រេសុីលកំពុងតែងើបមកល្អឡើងវិញជាបណ្តើៗ ហេតុដូច្នេះការចូលជាសមាជិកអាស៊ាន នឹងអាចទាក់ទាញការវិនិយោគបន្ថែមទៅកាន់ប្រទេសប្រេស៊ីល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcKmMam8ryNTqDxSVoeDB1MMEydc9KGLhNEiwd6OO4DeAuDK2nCv1VLyXbjmTR-YFTwybrOrgsNENz2iRNJFCH6q9sSm_vw8-qW4Pmk047dI9yI0sl4CJxBE-GKhWyAeFPl21XoQ_LXm-RJF2bJgF5C4zMm5DwrwIBhLQaIX6HecBPkdCITPJVs29iN4o/s1200/image_2025-11-21_10-17-04.png

ប្រេស៊ីល ជាប្រទេសទ្វីបអាមេរិកខាងត្បូងដំបូងគេបំផុត ដែលមានទំនាក់ទំនងយូរអង្វែងជាមួយអាស៊ាន ដោយបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI9Ln1CDbltbtL_bdKgGqIrd3PdvO1eFyI012i__8hvtHdUiCJZdw52qpbJpzQw5jM0kmC6hX9ci1TR4MNJVvfbZx6CA1cXawWGwYD7XlkKBtA-OTjgVz5H1iYy6PAwnaYk-PB_v_MFHWCyvRHIsLqJHEFK-hMNqkLY-xIZJtFn1jJZnm0lMzJOQrQiQ9j/s1600/image_2025-11-21_10-16-59.png
បន្ថែមពីនេះ អាស៊ាន និងប្រេសុីល ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនក្នុងវិស័យផ្សេងៗ ដើម្បីជុំរុញការអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតផងដែរ៕

 

កងទ័ពជើងទឹកថៃ ប្រកាសពីការត្រៀមខ្លួនប្រយុទ្ធរួចស្រេច ចំពេលមានភាពតានតឹងជាមួយកម្ពុជា

0

ប្រទេសថៃ៖ ស្របពេលដែលកំពុងមានភាពតានតឹងជាមួយកម្ពុជា នាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹកថៃ លោក Pairoj Phuangphol បាននិយាយព្រមា.នដោយបើ.កជំហរថា ឆ្នាំនេះគឺជាឆ្នាំប្រយុទ្ធពេញទីរបស់កងទ័ពថៃ។ បន្ថែមលើការអះអាងនេះ ក៏មានការបង្ហើបឲ្យដឹងផងដែរថា ពេលនេះកងទ័ពជើងទឹកថៃនឹងបំប្លែងនាវាដ៏ធំមួយគ្រឿងឲ្យទៅជានាវាផ្ទុកដ្រូនសម្រាប់ប្រយុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid4inVh1Ba4Qo60-kCAPcuu0TTG4LYrPEx1ebKdhQJmvTiEsUX-z3B2Pfs3kf98bXxBTbfUXIbTY4oCo62vqcDagCXPyjlcXk67NqZTQYUSYy8mUsOgLbAcY8X7BCuqtq-y01q1cBq08sHceSdxCvIJZ1DPziKJbP4mSmC4MD0nXzj0ySKjcepDgZ8_PWP/s640/photo_2025-11-21_09-15-01%20(2).jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ Thai News Agency កាលពីថ្ងៃព្រហស្បត្តិ៍ទី២០ ខែវិច្ឆិកាបានឲ្យដឹងថា អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ លោក Pairoj Phuangphol បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងឆ្នាំ២០២៥នេះថា គឺជាឆ្នាំនៃការត្រៀមខ្លួនសម្រាប់ប្រយុទ្ធពេញលេញរបស់កងទ័ពជើងទឹកថៃ។ ក្នុងនោះលោកបានឆ្លៀតអួតបន្ថែមថា ឥឡូវនេះទ័ពជើងទឹកថៃត្រៀមធាតុផ្សំសំខាន់ទាំង ៤រួចរាល់ដែលរួមមាន៖ កម្លាំងទ័ព, គ្រឿងសព្វាវុធ, ក្បួនយុទ្ធសាស្ត្រសង្គ្រាម និងការគ្រប់គ្រងលើកងទ័ព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZLGXYKAhELUV33znQd6iMR08qsgvs0vvePcD2fhaXd1KlDrKtCvID-HTj8A56W66kVucoMSGKptN1y7ANJkhxmQn6eXDMIYODzcri4vvsVHuLkFdGR1yiriq8hcl7lwRWdJsYa1jZvzURa5fkPDn-QoF1zkAlcpR78yrJGLZapaAdNHo0rFEa8r2cOmGk/s1200/photo_2025-11-21_09-15-01%20(3).jpg

មេទ័ពជើងទឹករូបនេះបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កងទ័ពជើងទឹកថៃ កំពុងរៀបចំខ្លួន ដើម្បីសមយុទ្ធយោធាលើផ្ទៃទឹក ដូច្នេះ នៅពេលដែលស្ថានការណ៍ មានភាពតានតឹងណាមួយកើតឡើង នោះកងទ័ពជើងទឹកថៃ នឹងត្រៀមខ្លួនរួចជាស្រេច នៅក្នុងកម្រិតខ្ពស់»។ ការលើកឡើងរបស់លោក ធ្វើឡើងចំពេលភាពតានតឹងរវាងកម្ពុជា និង ថៃ កំពុងងើបឡើងវិញ បន្ទាប់ពីថៃបានប្រកាសផ្អាកអនុវត្តសេចក្ដីថ្លែងការណ៍រួម និងទាត់ចោលសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkyxWYo4rBX2qYayLeImdQTaKp3JUi0m-TWRdnHwFPzvQSpRqkxI4G_ajH16g_DGOcmrdBzgRLkfHcEXy-qB_ja6gmmwH-caTH_Dwggyv7F8rT1BImpT7Va92MNGj-KW7xUV17WpFO3FyG2K0MDJk0HZmfhjbRdgSmaPNy5t0-1RNI0ejc6fci3N8yDzjf/s696/photo_2025-11-21_09-15-01.jpg

ដោយឡែកបើយោងតាមការបង្ហោះរបស់អ្នកកាសែតជើងចាស់ម្នាក់ ដែលដកស្រង់សម្ដីរបស់លោក Pairoj បានបង្ហើបឲ្យដឹងថា កងទ័ពជើងទឹកថៃ នឹងយកនាវា Chakri Naruebet បម្រើការជាប៉ុស្តិ៍បញ្ជាការចល័ត សម្រាប់ការការពារព្រំដែនសមុទ្រក្រោម «ផែនការចក្រពង្សភូវនាត (Chakrapong Phuwanart Plan)» ដោយមាននាវាល្បាតផ្លាស់ប្តូរវេនរៀងរាល់ប្រាំមួយខែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTYaQAgBqN-_tATYSagRLj4EfbOuuS6RocAKbS_b1T0hbkuG6g3h086X6bTFEptw5otMcM2myb5T1B7Uc9WlVuMsqbgLwhWM9cJQkWitLWRsvxhkl3IKuQBicN-_Boe9y_B7MEvZ-NGwsHpvylZRF-TQcg_hpNOvBIXpUJv7v-bX2yPl9gHzS4_eGBVnNc/s960/image_2025-11-21_09-59-41%20(2).png
លើសពីនេះ លោក Pairoj ក៏បានប្រកាសដែរថា ឆ្នាំ២០២៦ នឹងត្រូវក្លាយជា«ឆ្នាំនៃភាពត្រៀមខ្លួនរបស់កងទ័ពជើងទឹក» ជាមួយនឹងការដាក់ពង្រាយ យន្តហោះគ្មានមនុស្សបើក ប្រភេទ UAVs និងយានគ្មានមនុស្សបើកលើផ្ទៃទឹក និងក្រោមទឹក រួមជាមួយនឹងប្រព័ន្ធប្រឆាំងដ្រូន ដើម្បីប្រើក្នុងប្រតិបត្តិប្រយុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5PMGNm1Bknxd_q4HqUBN6yAzT3vlZZ39yU6KXlh7KAtir8BK9nm11fO9Letb6U-zOGwESIBCmJG3zdmHfIpZy5dR5Uzi3l005Z4vhBm6Qio4PKpIC1eZkQhw1KaW2Xmscb3L4AwKN8Ew1y3ZoXgPlOUC_joMZkcEgZHwrDlGJaHKKzHFehe7lwlskoNcp/s800/image_2025-11-21_09-59-41.png

ទោះជាយ៉ាងណា គំនិតនេះនៅស្ថិតក្រោមការសិក្សាបន្ថែម ដោយនាវា Chakri Naruebet នឹងត្រូវដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជាមុនសិន ហើយការចូលទស្សនារបស់សាធារណជនដែលកន្លងមកធ្លាប់អនុញ្ញាតឲ្យចូលទៅបាននោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈដែលវាកំពុងស្ថិតក្រោមការត្រៀមលក្ខណៈប្រយុទ្ធ៕

Thuy Tien ត្រូវជាប់គុ.កពីរឆ្នាំខណៈអ្នកតាមដានវិស័យបវរកញ្ញាចាំអ៊ុតមើលថា ណាវ៉ាត់ នឹងដកតំណែងនិងមកុដឬអត់?

0

ក្រោយការកាត់ក្តីស្ករគ្រាប់បន្លែ KERA កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កញ្ញា Thuy Tien ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «បោកប្រាស់អតិថិជន»។ ដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សព្រោះនាងជា Miss Grand International 2021 ខណៈអ្នកគាំទ្រវិស័យបវរកញ្ញារង់ចាំអ៊ុតមើលថាតើ ណាវ៉ាត់ ស្ថាបនិក MGI នឹងដកហូតមកុដនិង Title ឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oYg0VSuUFH_OkYCMWsPjzuqVg6DhMu6R1311ZH9M3XGIWMp8wjaSS1nPuz1aALudX_T9-W5TCN4nXQdU5fD-QQXrWGSh8cQ2nTUtQJMq63vLPii8NI873UNHUot9Hq1zrlaCeBdci3HdIbQpTDS_IAABBmupxgsGuVWhgpNn2Tr6YvgoDtXisiO08yQH/s480/image_2025-11-20_15-41-22.png
បន្ទាប់ពីការកាត់ក្តីដ៏តឹងតែង តុលាការប្រជាជនទីក្រុងហូជីមិញបានចេញសាលក្រមលើសំណុំរឿង «បោកប្រាស់អតិថិជន» ពាក់ព័ន្ធនឹងចុងចោទដ៏ល្បីល្បាញកញ្ញា Nguyen Thuc Thuy Tien ដែលធ្លាប់ស្គាល់ថាជា Miss Grand International 2021 ត្រូវបានកាត់ទោសឱ្យជាប់គុក ២ ឆ្នាំជាផ្លូវការ។ សាលក្រមនេះត្រូវបានចាត់ទុកថាជាផលវិបាកដែលជៀសមិនរួចនៃកំហុសធ្ងន់ធ្ងររបស់ Thuy Tien និងបក្ខពួកក្នុងការផ្សាយពាណិជ្ជកម្មផលិតផលស្ករគ្រាប់ Kera ដោយមានព័ត៌មានមិនពិតអំពីការប្រើប្រាស់ ប្រភពដើម និងខ្លឹមសារអាហារូបត្ថម្ភ ដោយខុសច្បាប់បានប្រាក់ចំណេញរាប់ម៉ឺនដុល្លារពីការជឿទុកចិត្តរបស់សាធារណជន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJ-y3W6idGjFeJfhfnQ_XN6wK6ND1X0v8-FeLy53R4eVKyvorjNSZDERt4Zyr4Lxz65Bek7X7wmvtkcDXJPXJ-JWIEOWSdwgH-TDpSylPrkA46Ut_S86lqRGv95mBMo0KS4yK5NeNM42etACYwZF0kYfLDP-sohq2qzcti8utph5jLr-PqOAALkbProUm/s2000/image_2025-11-20_15-41-22%20(2).png
    ហេតុការណ៍នេះបានធ្វើឱ្យមុខមាត់របស់ Thuy Tien ធ្លាក់ចុះ។ បន្ទាប់ពីត្រូវបានកាត់ទោស ម៉ាកយីហោជាច្រើនបានលុបរូបភាពរបស់ពួកគេ ហើយកិច្ចសន្យាសហប្រតិបត្តិការត្រូវបានលុបចោល។ សូម្បីតែគម្រោងភាពយន្តដែល Thuy Tien ចូលរួមក៏ត្រូវបង្ខំចិត្តប្រើបច្ចេកវិទ្យា AI ដើម្បីជំនួសសាច់រឿង ប៉ុន្តែនៅតែធ្លាក់ចូលទៅក្នុងស្ថានភាពនៃប្រាក់ចំណូលទាបនៅពេលចាក់បញ្ចាំងក្នុងរោងភាពយន្ត។ ពីគំរូដ៏បំផុសគំនិត Thuy Tien ឥឡូវប្រឈមនឹងការកាត់ទោស ហានិភ័យនៃការបាត់បង់តំណែងជាអន្តរជាតិ និងអាជីពរបស់នាងត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗក្រោយការប្រកាសផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំនៅថ្ងៃទី១៩ វិច្ឆិកា សេចក្តីថ្លែងការណ៍ចាស់របស់ Nawat Itsaragrisil ប្រធានអង្គការ Miss Grand International បានធ្វើផ្ទុះជាថ្មីម្តងទៀត។ ការគ្រងមកុដ Miss Grand International 2021 គឺជាសមិទ្ធិផលដែលនាំឱ្យឈ្មោះរបស់ Thuy Tien ក្លាយជានារីវៀតណាមដំបូងគេដែលបានឈ្នះមកុដនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrcwh5LLx5FRhGszzZUU4ZMsIVVWDHqKg1eHO-2kNtvDSCF6ItA0IXPPlBuIMrUUuJwE_GoojL2awb94v_gK6izx8QGffql8v90DEMQRJCiz8upvLM6EuJbZw3Q6llYl4ouIl3mDIxMF20iTzy-7WVRjM_zEOOh67R7kBdwYyvSAOMUOIzOd9jhhhhIIq8/s2048/image_2025-11-20_15-41-20.png

    ក្នុងខែមិថុនា ឆ្នាំ២០២៥ នៅពេលដែល Thuy Tien ត្រូវបានកាត់ទោស Nawat បាននិយាយថា៖ «ដោយសារការប្រព្រឹត្តិខុសរបស់នាងមិនបានកើតឡើងខណៈពេលដែលនាងកំពុងជាប់កិច្ចសន្យាជាមួយអង្គការរបស់យើង នេះជាបទល្មើសផ្ទាល់ខ្លួន។ យើងមិនបានដកហូតតំណែងនាងទេ ប៉ុន្តែអនាគតគឺមិនដឹង។ ប្រសិនបើការសន្និដ្ឋាននៅពេលក្រោយបង្ហាញថាកម្រិតនៃការរំលោភបំពាននេះធ្ងន់ធ្ងរពេក យើងនឹងពិនិត្យមើលម្តងទៀត។ ប៉ុន្តែនៅពេលនេះ យើងមិនបានដកហូតតំណែងនាងទេ ហើយក៏មិនបានសហការជាមួយនាងដែរ ហើយក៏មិនមានទំនាក់ទំនងអ្វីជាមួយនាងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxvcnXE9slushmBHpTmHWUKBGFTZwe_w0-JK2oBrlTakcpACkgM6-kE71ODG_NvlcvYVZAWCjVqC8NiBszWr6v4anGv8COx4OFbLRhSFyVUjnXGc3uAgAomXDA4wJsV4PcZgB50fGrT_3qBAhxj0vhARRtzkXnjM66Fpz6O8YtSYibm8ZHyXcVhZGhb8Yv/s960/image_2025-11-20_15-41-23%20(2).png

    ទោះបីជា ណាវ៉ាត់ បានបញ្ជាក់ថាកំហុសបានកើតឡើងបន្ទាប់ពី Thuy Tien បញ្ចប់កិច្ចសន្យាជាមួយ MGI ក៏ដោយ ប៉ុន្តែការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ ឆ្នាំដែលបានប្រកាសនៅពេលនេះ ត្រូវបានសាធារណជនវៀតណាមចាត់ទុកថាជា «កម្រិតនៃការបំពានធ្ងន់ធ្ងរ» និងធ្ងន់ល្មមសម្រាប់ MGI ក្នុងការពិនិត្យឡើងវិញនូវ Title ប្រសិនបើ MGI សម្រេចចិត្តដកហូតមកុដ Thuy Tien នេះនឹងក្លាយជាផលវិបាកចុងក្រោយ និងឈឺចាប់បំផុតនៃកំហុសរបស់នាង ហើយក្នុងពេលតែមួយក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់សិល្បករដទៃទៀត៕

     

កម្ពុជា សម្រេចបញ្ចូនអត្តពលិកចូលរួមសុីហ្គេមនៅប្រទេសថៃ ក្រោមការការពារពិសេស

0

រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូនអត្តពលិកកម្ពុជាចំនួន ២១ ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUPhL0sQA2uyF85riDg-yBxfb4MptPK6X02XlD_q6Li5y7DZaZc7vCUipnwiyKaDm4_lrQlpr-WlmWdLk8wAp2nzJERr0KfSLRzhkdrDMxtCmRlVSUEZQjrwutFKKi0V2m1oFi0uydXvOGpF80q9msZoJz0abeoyhN3FLk-mnolaWvix6TM1IuENmTeekX/s900/image_2025-11-21_08-40-13%20(2).png

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា៖”កម្ពុជានឹងងទទួលបានការគាំពារយ៉ាងពិសេសពីភាគីម្ចាស់ផ្ទះថៃ ស្របពេលប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅបាងកក”។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoMaOdLx4IddH_2IGcKciTE7RICENRfSGYIGT9zt32jyzKVL5-7H2neBjyqIl1oR_7LhZ28hb3FbAWSdbeNxi-HmRDYDQ3X1P6lBEamxun0xE-zwnO_khGmhZd1bzmvDtVbDazZvgMbgbzr-F7BKTWECRkjcKqFFCKX_2NCobT5MIam_LrElXYdpAQStuW/s1080/image_2025-11-21_08-40-13.png

    ម្ចាស់ផ្ទះថៃបានអះអាង ធានាសន្តិសុខឱ្យបានល្អ និងមានកិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFO-r3i8ra6gRPE1gC8i6Un-A4H0AcsIgxEokDSM1kSzU8OfKXOubKnWOIVVidKQwNQjVOpHhtKRZ_hb7_fjXr-79O5akvOj0ELR3EMBrafLkETdgOdSYEvB8tNGb-gtv5upVoLgrlOUj2pOe7InGEEheErTvsj2tkpgCnnfhKmaCfpDC-6uROd6DhtSxr/s1350/image_2025-11-21_08-40-14.png

    បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ជាក់ថា៖”កម្ពុជាបញ្ចូនអត្តពលិក៣០០នាក់ ប៉ុន្តែនៅពេលនេះ មានអត្តពលិកកម្ពុជាខ្លះ បានដកខ្លួនទៅវិញហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjisuDZxQnHyfPvNebWdvMwV-UXZJVt4EPdIPY-TYki9iLrDIpMzW-DNWTxFxjyRF-_SQoc38lSFsb2TgrmMfRufMpa-U5UkTOuXfMgN-8EuHBcEHwKXGYQEpgRtgsLbr19DvKolQith1mg9XVDTr0UAaJ82YqeQm3Y9VdGG8EpN8JaU0u7VLE31oKiYRJm/s1200/image_2025-11-21_08-40-12.png

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ ខណៈពិធីបើកផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែធ្នូ៕

     

លិចទូកទេសចរណ៍ថៃនៅកណ្តាលសមុទ្រ ភ្ញៀវភ័យរន្ធ.ត់ស្ទើរជួយមិនទាន់!

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Top News កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទូកដឹកអ្នកដំណើរ១គ្រឿងធ្លាយនៅកណ្តាលសមុទ្រពេលទូកនេះដឹកភ្ញៀវទេសចរចំនួន៩២នាក់ រួមទាំងអ្នកធ្វើការលើទូក៥នាក់ ត្រឡប់មកពីកោះគុត ខេត្តត្រាត ។ ហេតុការណ៍នេះបណ្តាលឱ្យភ្ញៀវទេសចរទាំងអស់ភ័.យស្លន់ស្លោយ៉ាងខ្លាំងខ្លា.ចបាត់បង់ជីវិត និងស្រែករកការជួយសង្គ្រោះជាបន្ទាន់ ដោយសារខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodmEnPntyoCrmtn4BDdQ24tYAcOVzzBYbIqUyS24DNJjmUOgOlGTBoM9jg7_lNk1x0Z-krONIYZniHVt0S0lxWfKAlIKKB1s5WWxuShVvPcMDtO3cx5Yt8YbckGVsqSyieyMT6jv-4oSF9SyEDyl7AUFll4Tj8XQBiS-5PbEfuUmxc1ALh02sVANDyhHF/s580/photo_2025-11-20_16-21-13%20(2).jpg

ក្រោយពីទទួលបានសញ្ញាសុំជំនួយបន្ទាន់ពីទូក មជ្ឈមណ្ឌលជាតិគ្រប់គ្រងដែនសមុទ្រប្រទេសថៃបានសហការជាមួយភ្នាក់ងារសង្គ្រោះក្នុងតំបន់ និងអាជ្ញាធរ ដើម្បីបញ្ជូនកម្លាំង និងទូកទៅជួយជម្លៀសភ្ញៀវទេសចរទាំងអស់មកកាន់កំពង់ផែ ដោយរៀបចំកន្លែងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។ បើតាមសេចក្តីរាយការណ៍បឋម គឺគ្មានអ្នករងរបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិតទេ ខណៈសមត្ថកិច្ចបានស្រាវជ្រាវរកមូលហេតុបណ្តាលឱ្យទូកធ្លាយបាត និងវាយតម្លៃការខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGcdwqmfFvd84dypf-ryPgRd_6E8wd4BTalwi01c1IvSGIxO9mssAIkUzoVkvV0AM2qoGeTAYDrvYnBqlDoPdQ1pbhF964FQAaRQ9B4zFbPdwG657NmlO4bc_w1RYydqhE8jAR50MTw1KYVPSeQalr8InwbGKjcesFGE6m47UkJP-NKtyAm1XQ00TDtMXa/s1280/photo_2025-11-20_16-21-13.jpg

ហេតុការណ៍នេះកើតឡើងនៅបរិវេណកោះក្រាដាត ស្ថិតនៅឆ្ងាយពីកំពង់ផែកោះគុត ប្រមាណ១៥គីឡូម៉ែត្រ ធ្វើឱ្យភ្ញៀវទេសចរលើទូកភ័យស្លន់ស្លោគ្រប់គ្នាពេលកំពុងធ្វើដំណើរត្រឡប់មកពីកោះគុត ខេត្តត្រាត ។ ពេលនេះ ភ្នាក់ងារកំពុងពិនិត្យមើលចំណុចខូចខាត ដោយសារធ្លាយបាតទូកបណ្តាលឱ្យទឹកហូរចូលប្រមាណ ៥០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh603w0H6Uu7Jy_Fr1c5-TE-hwPbYty0lsAADmjXyXc5A-EMj_6m-3gd7Y51OwUlE-ipCnz-Z_OLanrXGpjqpaWA5bzLxtpnzxkhsSduq8oRgN2lzW9FUC1k5SzOFaKQV-myDmNBRfOAVVrP8zj5OYYmNPvJIszLoqqQBD3f2FaoIscv1fTMgNT7B58y8jo/s1280/photo_2025-11-20_16-21-14%20(2).jpg

ភ្ញៀវទេសចរលើទូកមានទាំងជនជាតិថៃ និងជនបរទេសបានពាក់អាវការពារគ្រប់គ្នា ប៉ុន្តែភ្ញៀវទេសចរនៅតែភ័យ ដោយសារនៅចំណុចកើតហេតុមានខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ ជំហ៊ានដំបូង ភ្នាក់ងារសង្គ្រោះបានជួយជម្លៀសភ្ញៀវទេសចរចេញពីទូកចំនួន៤៣នាក់ នាំមកកាន់កំពង់ផែឡែមស៊ុន នៅឃុំអាវយ៉ៃ ស្រុកមឿង ខេត្តត្រាត បន្ទាប់មក ក៏ជួយសង្គ្រោះភ្ញៀវទេសចរ៤៩នាក់ទៀត រីឯអ្នកធ្វើការលើទូក៥នាក់ ត្រូវបានជួយសង្គ្រោះនាពេលបន្ទាប់ សរុបចំនួន៩៧នាក់មានសុវត្ថិភាពហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdrFQM1PgTzjCT31JGkIKq4u9ijZ2Xkr9_yBHLq3R9fPWZHzBaR37KXPtPilwTtMx4mP7p3MqbB5pOhc6bxG5RkZxbzChTIaalPYAlVUmiMCjUYSofxhyphenhyphen1I8yTpbXFR9TQ0dAb7-A5A4ow5cRQWxbX584S9WaYvx5yjAIhOC2qLo1pCAN-Q-hAVauMrIXa/s544/photo_2025-11-20_16-21-14.jpg

គួរបញ្ជាក់ថា ទូកនេះបានធ្លាយបាតចំនួន១កន្លែងដែលធ្វើឱ្យទឹកហូរចូលលិចទូកបន្តិចម្តងៗ ហើយភ្ញៀវទេសចរត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ ប្រសិនបើធ្លាយច្រើនកន្លែងវិញ វានឹងលិចក្នុងទឹកភ្លាមៗតែម្តង មិនអាចជួយជម្លៀសភ្ញៀវទេសចរទេ ៕