គូស្នេហ៍ជាច្រើនបានចំណាយពេលវេលាឆ្លងឆ្នាំជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែមនិងសុភមង្គលប៉ុន្តែងាកមកខាងគូស្នេហ៍របស់តារារ៉េប វណ្ណដា និង ឡូរីន វិញនៅឆ្ងាយពីគ្នាមួយចំហៀងមេឃម្នាក់។ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺពួកគេបានបញ្ចេញសារខុសប្រក្រតីសដែលនាំឱ្យមានការសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរមានភាពរង្គោះរង្គើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgKPDcg_egkV0eZsolb1elYOmNwfDXthpCMtyGQCTqwxmgqp8MQ6JDFPeQga9qt08ytoaULyw39Yr8j1jeZmt_dhSQli1z3R2BHpJXfYck7ixoRW0kIR8uB-AGCPEMxhWZb5-ysAGWJgHqdAmWobqQ2V1iD0AIk2Rwh7M0FvBdXI6zosUu95tV6OBTBzEV/s1137/photo_2026-01-02_11-45-31%20(2).jpg
វណ្ណដា នរិទ្ធ រ៉េត ស៊ូហ្សាណា និងអ្នកជិតស្និទ្ធជាច្រើនទៀតបានបង្ហាញរូបភាពជួបជុំគ្នាក្នុងឱកាសចូលឆ្នាំសាកល។ ចំណែកឯ ឡូរីន វិញគឺបានបង្ហាញថានាងបានចេញទៅក្រៅប្រទេសតាំងពីមុនថ្ងៃឆ្លងឆ្នាំសូម្បីតែថ្ងៃភ្ជាប់ពាក្យតារាចម្រៀង វណ្ណថាន ឡូរីន ក៏មិនបានចូលរួមផងដែរ។ លើសពីនេះទៀត វណ្ណដា និង ឡូរីន គឺបានបញ្ចេញសាររៀងៗខ្លួនហាក់ដូចជាអ្នកទាំងពីរមានបញ្ហានឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLNuBEtCMydr0dOFDlDIkD9LqGUyQoyoFTsbRcEBFfdk-t2v46QiDbb6v2zXTbCLumDUMl60WKVHx8mZU2i059k2b5bzLmpuiUToRXI3yHMvrqsJ1ZvzQ9t4foklkunn5VMP-j9MVu5eOggyfpllSXFkObR4nDI0giOeruhiFRhuq90V8tAnPCzzhHhL5x/s626/photo_2026-01-02_11-45-31%20(3).jpg
តារារ៉េប វណ្ណដា បានបង្ហោះនៅលើ Story របស់ខ្លួនថា « អ្នកគឺជាចំណែកមួយដែលខ្ញុំចូលចិត្តបំផុតសម្រាប់ឆ្នាំនេះ ទោះបីជាយើងមិនបាននៅជាមួយគ្នាក៏ដោយ។ ដំណើររឿងពួកយើងសម្រាកត្រឹមនេះមិនទាន់បញ្ចប់តែក៏ពេញលេញ។ ចាប់ផ្តើមថ្មីដោយល្អៗ!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiqyl-FzPLe-hsp3kalK7bO3lXk51ve2TW0-CiExRY4-eTb8lO0DJ9cPQc6IAO8Yxw7lD47tAnxNiYlCYdfTNqSpzhCUuIw4Kg5kei9mnjNOcMhLD9cRo8bWAu7MNsiLlssRf_x4s-ZidFbYO3M1Y5rQ28OFe2LMfwpCGQh56fhewt1YPPxg2mqY7IJG_U/s1059/photo_2026-01-02_11-45-31.jpg

ចំណែកឯ ឡូរីន វិញបានបង្ហោះរូបយន្តហោះក្រដាសដោយសរសេរថា «ឆ្ងាយពីផ្ទះ តែខ្ញុំ មិនកុហកទេថាបេះដូងខ្ញុំឥលូវនេះរៀងធ្ងន់ណាស់។ ដំណើរកម្សាន្តនេះនៅម្នាក់ឯងហើយវាឈឺចាប់ដែលពួកយើងមិនអាចនៅជាមួយគ្នាបាន»។ ឡូរីន ក៏បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំបានចាកចេញពីផ្ទះរបស់យើង ការគិតដែលនៅឆ្ងាយពីគ្នាប្រហែលជាធ្វើឱ្យវាកាន់តែងាយស្រួល។ប៉ុន្តែគ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំនៅតែនឹកអ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBu4O3kNOK6g9isWURd4etw1jFHACudKZ2gRFW72J79WFBioFa2l6AMtkStOBDUHHArGJTeRFuhoJmdfNCmjW2hrQTdk7RiEeNo68xgp0_UHjJJiLg_iTIM6ExXFSK-yRx17-KOfxqfDaWVE-ESFVsFzUw8CjGfrErEv3tqerGhjqe-bCVNmtWr6ujx5AM/s1284/image_2025-02-15_09-18-55.png

ការបញ្ចេញសារខុសប្រក្រតីរបស់ វណ្ណដា និង ឡូរីន បានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរទំនងមានភាពរង្គោះរង្គើទើបថ្ងៃឆ្លងឆ្នាំមិនបាននៅជាមួយគ្នាហើយថែមទាំងបង្ហាញអារម្មណ៍សោកសៅទៀត។ កាលពីថ្ងៃទី១៨ ខែធ្នូ វណ្ណដា និង ឡូរីន គឺនៅភាពចុះសម្រុះជាមួយគ្នានៅឡើយដោយអ្នកទាំងពីរបានចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCtqA5HCAbyR51cTP8e3vPOk6onA_Lq6jgDJZNgs41lnv6Jydtl7SkLnM9cUa6e5Y7KsYX8ouBirk9Gid8_EIGMqFo_deBEINhj1Pw6mhaizUbsgxZmDfsmD2YReg-ghkgBlJWoSLDYPNKt8RRDjPCnBUuMKenFMcHpbPAw9iVwviKc4dkS4WeafocBohV/s1280/image_2025-10-09_08-33-20.png
អ្នកមួយចំនួនក៏សង្ស័យថាគូស្នេហ៍មួយគូនេះទំនងជាបែកគ្នាហើយ ចំណែកឯមតិខ្លះទៀតប៉ាន់ស្មានថាអាចប្រហែលជាអ្នកទាំងពីរឈ្លោះអន់ចិត្តខឹងគ្នាដូចជាគូស្នេហ៍ឯទៀតប៉ុណ្ណោះ។ ទោះយ៉ាងណា ការពិតយ៉ាងណាមានតែពេលវេលានិងសាម៉ីខ្លួនប៉ុណ្ណោះដែលអាចបញ្ជាក់ការពិតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgas_V1sHF3DL0lXRm618YvhX9iGjpoWaH8TbyV-lY3aO7GQMXBjTE7ZWeraJqycdWMJzJXV6VjVly0rXDQOmYfgePN-HGHRlcZ0t4XU84EqBusNFltZhAmQ_EnaqhJocuQnKGMx3Rlb3zWGnEqHzm5_5kmN_wnjozaVOOVtklmCQCyCa7k3R5pmINEBQsG/s1284/image_2024-08-05_12-15-50.png

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីខែមិថុនា ឆ្នាំ២០២៣ ក្រោយការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន៕