តៃវ៉ាន់ ៖ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយការបា.ញ់មីស៊ីល ដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងរាប់សិបគ្រឿងឡោមព័ទ្ធកោះតៃវ៉ាន់ ក្នុងគោលបំណងបង្ហាញសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងតៃវ៉ាន់ទាំងស្រុង និងជាការព្រមានដល់ប្រទេសនានាដែលចង់ជួយឯករាជ្យតៃវ៉ាន់ ប៉ុន្តែត្រូវបានមេដឹកនាំតៃវ៉ាន់រិះគ.ន់ការធ្វើសមយុទ្ធនេះយ៉ាងខ្លាំង ដោយចាត់ទុកជាការបង្កហេតុ និងប្តេជ្ញាចិត្តការពារអធិបតេយ្យរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9PdmtEF1owU9jFK0oa97BFAx5_5hpHXx8z7WpCKKXFBzwjFyVrO3l9Mv4ZAQAwC_ejOL7n6PumBEEg2L7vslgvlFh4kaAG0ljlx8v4Cl0ltxWPnekPiplNilR0425GJSxG1J3HYwvhNknZdfl4O5MFszbAg9btUbhRHgcVucyyT4nPX5HIEzT8nj52IY6/s1280/photo_2026-01-02_10-18-11%20(2).jpg

ចិនបានបញ្ចប់សមយុទ្ធយោធារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយជោគជ័យ ដែលជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំ និងបាញ់គ្រាប់ពិតក្នុងគោលបំណងបិទច្រកសំខាន់ៗ ដែលប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងក្នុងសារឆ្នាំថ្មីថា គឺជាការបង្រួបបង្រួមជាតិ និងហៅការធ្វើសមយុទ្ធនេះថា ជានិន្នាការប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន ។ ភាពតានតឹងកាន់តែខ្លាំងរវាងចិន និងតៃវ៉ាន់ បន្ទាប់ពីអាមេរិកអនុម័តលក់អាវុធយ៉ាងច្រើនឱ្យតៃវ៉ាន់ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកជាការរំលោភអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2LaPtfY4eX8Gh7-ZuUToXxJn43TRykh8Wvgo8nCxQHxtMhVJGqq9XyVGMw2ZFTFOBY1TigYk7J9FFXhmdQKc-gEEQtgiksEEbHOxe30nVnLf78-0J4Io6hieVJ_EOWcx7sHcomlTJfwE2z7Yp6OcKEZDGpLqYf6kcDSy3nBw84OP2rdwRXpXUpjoIWeb6/s1280/photo_2026-01-02_10-18-11.jpg

កាលពីថ្ងៃទី១ ខែមករា ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te និយាយថា តៃវ៉ាន់ប្តេជ្ញាចិត្តការពារអធិបតេយ្យ និងពង្រឹងសមត្ថភាពការពារខ្លួន ដើម្បីប្រឈមមុខជាមួយការពង្រីកឥទ្ធិពលរបស់ចិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាឱ្យធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដោយការបាញ់គ្រាប់ពិតឡោមព័ទ្ធកោះតៃវ៉ាន់ ។ មេដឹកនាំតៃវ៉ាន់និយាយបែបនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាឆ្នាំថ្មី ដែលផ្សាយបន្តផ្ទាល់ពីវិមានប្រធានាធិបតីនៅទីក្រុងតៃប៉ិ ដោយលោកបន្ថែមថា សហគមន៍អន្តរជាតិកំពុងតាមដាន តើពលរដ្ឋតៃវ៉ាន់នឹងប្តេជ្ញាចិត្តការពារខ្លួនឬអត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQQZt3mNwuScsXfY4h87hv2kI2uKRM-5sRQuSyuLchpjC1k8TC3548FUTlU8O3A5CfKkalJjCAlPwSaGn16yzDj3Ic6MFUabTgUryzPvcn367RjraMhpk9kHBVXlSjxrk9N0gxZUcFSKjIvBrMMNOby2ZTIF1niua2MmnoiIDIP2y97CJwHV3Cs6jwnQUi/s880/image_2026-01-02_14-36-04%20(2).png

ក្នុងនាមជាប្រធានាធិបតីតៃវ៉ាន់ លោក Lai បានបង្ហាញគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យជាតិយ៉ាងម៉ឺងម៉ាត់ ពង្រឹងការការពារប្រទេស និងថា ការធ្វើសមយុទ្ធយោធាចិនជុំវិញកោះតៃវ៉ាន់ គឺតៃវ៉ាន់ចាំបាច់ត្រូវទិញអាវុធបន្ថែម ។ ក្រៅពីនេះ លោកបានអំពាវនាវឱ្យគណបក្សប្រឆាំងគាំទ្រផែនការបង្កើនថវិកាផ្នែកការពារជាតិបន្ថែម ចំនួន៤ម៉ឺនលានដុល្លារ ដែលបច្ចុប្បន្ន ផែនការនេះជាប់គាំងដោយសារបញ្ហាផ្សេងៗ ដូចជា ៖ ជាប់គាំងនយោបាយព្រោះគណបក្សប្រឆាំងមានសំឡេងភាគច្រើនក្នុងរដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJeDuCZu4RbLoqt6N-c6aHEFtE2rq4ZPusEInrBDB3WOPuOUizXsiHfgzw-KEfWNOWtHrKYi4dLUqxxAMgurMbk1XJyTiwLtR8wpR_yP1yPL-oO7Y95RU5tdMUzkHgg-vVFk_ASIO1k2cWJX_Qul7YIXoCFizqHvCiFSKZ1uuQSrNmOqmfyoh5VgsHY4hs/s770/image_2026-01-02_14-36-04.png

ឆ្នាំ២០២៦ គឺជាឆ្នាំដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់ ហើយតៃវ៉ាន់ត្រូវរៀបចំផែនការដោះស្រាយស្ថានការណ៍អាក្រក់បំផុត ទន្ទឹមនឹងនេះ យើងក៏មានសង្ឃឹមសម្រាប់រឿងល្អផងដែរ ។ យើងរីករាយចូលរួមផ្លាស់ប្តូរ និងសហការជាមួយចិន ដោយឈរលើមូលដ្ឋានសមភាពនិងកិត្តិយស ដើម្បីលើកកម្ពស់សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ លុះត្រាតែចិនទទួលស្គាល់ឯករាជ្យតៃវ៉ាន់ និងគោរពឆន្ទៈរបស់ពលរដ្ឋតៃវ៉ាន់ ដែលចង់រស់នៅបែបប្រជាធិបតេយ្យ និងសេរីភាព ។ នេះបើតាមការលើកឡើងរបស់លោក Lai ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtY9x5pmuM2ckYuplhWUCV3ot1cdhV5c_jnYxWphF8Ax0TJ3L9dlvSXZtbdDh3eV0nF5j8i74EIC_AQ4H5g4OX6YsD0IAy3artauwq6aZyU2dTXPvrvy4W9gZQFpuGkAK5sv-SwEK0EfCssfOHoTtZ5JpLLJ9a3_emlLNwpbouwCTHkkovbgbmBJkdRgGk/s1280/photo_2026-01-02_10-18-12.jpg

ចិនបញ្ជាក់រហូតមកថា តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ខ្លួន និងមិនច្រាលចោលលទ្ធភាពការប្រើប្រាស់កម្លាំងទ័ពដើម្បីនាំតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រង ខណៈតៃវ៉ាន់បដិសេធការអះអាងនេះ ។ ការបង្ហាញកម្លាំងយោធាលើកចុងក្រោយនេះ គឺជាការធ្វើសមយុទ្ធយោធាធំលើកទី៦របស់ចិនចាប់តាំងពីឆ្នាំ២០២២មក ដែលជាការប្រឈមមុខគ្នាញឹកញាប់នៅច្រកសមុទ្រតៃវ៉ាន់ ៕